viii
Z.
16:10
missed
17:30
🧌 (3)
10:10
j
12:10
''បាយឆាគ្រឿងសមុទ្រ''
''ពងទាចៀនសាច់ជ្រូកចញ្ច្រាំ''
''...'' យ៉ាងយ៉ាង ហេីយនិងខុននាំគ្នាងាកទៅមេីល ពេលដែលឃេីញរេនជុនស្ងាត់ទៅមិនព្រមនិយាយកម្ម៉ង់អី
''រេនជុន'' ហេីយយ៉ាងយ៉ាងដែលអង្គុយទល់មុខហៅឈ្មេាះឡេីងតែក៏មិនបានទទួលការឆ្លេីយតប
''រេនជុន!'' ទេីបខុនដែលអង្គុយជិតៗប្រេីកែងដៃបុកកែងដៃរបស់រេនជុនតិចៗដេីម្បីអេាយរេនជុនដឹងខ្លួនពីការរវេីរវាយ ហេីយវាក៏បានសំរេច
''ហា៎ស?'' រេនជុនភ្ញាក់ងាកមេីលសងខាង មុននឹងឃេីញបុក្ខលិកកំពុងតែឈរចាំហេីយសំលឹងមកកាន់រេនជុន
''ញាំុអី?''
''អឺ...'' រេនជុនព្យាយាមមេីលមេនុយមុននឹងចង្អុលអីម្យ៉ាងដែលខ្លួនឯងឃេីញមុនគេ
''អាហ្នឹងជេីងមាន់ឯងចេះញាំុដែរហ៎?''
''អា... ចឹងយកដូចឯង''
''បាយឆាគ្រឿងសមុទ្រពីរចាន'' ខុនងាកទៅកម្ម៉ង់អេាយ មុននឹងងាកមេីលខុនដេាយខ្សែភ្នែកយល់គ្នា
ពេលដែលបុក្ខលិកក្នុងហាងដេីរចេញទៅបាត់ ទាំងពីរនាក់នាំគ្នាងាកទៅរករេនជុនមុននឹងចាប់ផ្តេីមសួរឡេីង
''កេីតអី? អារម្មណ៍អត់នៅក្នុងខ្លួនសេាះអញ្ចឹង?''
''...''
''រេនជុន!''
''ហា៎ស?''
''ហេីុយយយ'' ហេីយខុនក៏ដកដង្ហេីមធំ បេាះបង់ការព្យាយាមចេាល ងាកទៅសំលឹងមុខយ៉ាងយ៉ាងក្នុងន័យប្រគល់ភារកិច្ចអេាយ
''កេីតអី? ម៉េចបានអារម្មណ៍អត់នៅក្នុងខ្លួនចឹង?''
''មានកេីតអីណា៎''
''ហេីយម៉េចបានរវេីរវាយរហូត ឡេីយគិតអី?''
''អត់អីហេ៎'' ឆ្លេីយហេីយរេនជុនក៏ព្យាយាមញញឹមតិចៗដាក់
''បេីមានរឿងអីអាចប្រាប់ពួកយេីងបានណា៎''
''...''
''រេនជុន...''
''អូខេ ដឹងអា៎យ''
''មកវិញអា៎យហ៎?'' រេនជុនភ្ញាក់ព្រឺតពេលដែលបេីកទ្វារផ្ទះហេីយលឺសំលេងនិយាយរាក់ទាក់ភ្លាម ងាកទៅមេីលក៏ឃេីញថាជេមីនកំពុងតែនៅក្នុងសំលៀកបំពាក់គេងយប់អង្គុយលេីទូរទស្សន៍លេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ តែដៃម្ខាងក៏ចុចទូរស័ព្ទបណ្តេីរ
''អឺម លេាកជេមីនមកវិញយូរនៅ?''
''យូរអា៎យ នៅមេីលឯកសារបន្ទាន់តែកន្លះម៉េាងអីហេ៎ ចេញមកអា៎យ''
''អ៎...''
''ង៉ៃនេះទៅញាំុអីហ៎?'' ហេីយជេមីនជាអ្នកហាមាត់សួរបន្តការសន្ទនារបស់ពួកយេីង ពេលដែលរេនជុនគិតថាវានឹងត្រូវបានបញ្ចប់ទៅហេីយ
''ទៅហាងម្ហូបចិន ញាំុបាយឆាគ្រឿងសមុទ្រ''
''បាយឆាគ្រឿងសមុទ្រ...''
''លេាកជេមីនញាំុអីល្ងាចមិញ?''
''រ៉ាមែន!''
''ជាមួយពួកជេណូហ្យុង?''
''អឺម'' ជេមីនជ្រួញចញ្ចេីមតិចៗ តែក៏ងក់ក្បាលឆ្លេីយ
ហេតុអីបានហៅជេណូថា 'ហ្យុង' តែហៅខ្លួនឯងថា 'លេាកជេមីន'?
ហេីយជេមីនក៏បណ្តេាយអេាយរេនជុនឡេីងទៅមុជទឹក ដេាយមិនបាននិយាយសួរអីទៀត រេនជុនទុកឥវ៉ាន់លេីតុ មុននឹងយកកន្សែង ហេីយខេាអាវគេងយប់ដេីរចូលបន្ទប់ទឹក
រេនជុនគិតច្រេីនប៉ុន្មានថ្ងៃហេីយចំពេាះរឿងដែលខ្លួនឯងបានដឹងដេាយចៃដន្យ តែក៏មិនហ៊ាននិយាយប្រាប់អ្នកណា ព្រេាះអ្នកដែលដឹងគ្រប់រឿង និយាយគ្នាបានគ្រប់រឿង គិតថាជាអ្នកដែលយល់និងដឹងរឿងខ្លួនឯងខ្លាំងបំផុត ក្លាយទៅជាអ្នកដែលមិនអាចនិយាយប្រាប់បាន មិនអាចពិភាក្សាបានដូចមុន
ដូច្នេះហេីយរេនជុនបានត្រឹមតែគិតម្នាក់ឯង ហេីយក៏ធ្វេីអេាយអ្នកជុំវិញបារម្ភបែបនេះ ព្រេាះតែការរវេីរវាយ អារម្មណ៍មិននៅក្នុងខ្លួនជាញឹកញាប់របស់ខ្លួនឯង
មាន hint ខ្លះៗ បេីអត់យល់អានម្តងទៀតបាន😇