vii
''អរគុណណា៎ ដែលជួយ''
''អឺម អត់អីហេ៎ កុំប្រាប់រេនជុនណា៎''
''អូខេ... តែបេីរេនជុនដឹងប្រាកដជាសប្បាយចិត្តជាមិនខានហេ៎''
''កុំអី ញ៉ុមអត់ចង់អេាយរេនជុនគិតច្រេីន''
''អូខេ...'' ជុងវ៉ូងក់ក្បាលតិចៗ យល់ព្រមធ្វេីតាម
''លឺរេនជុនប្រាប់ថាមានក្មេងមកនៅថ្មី 2 នាក់ហ៎? សុំទៅលេងជាមួយម៉ាភ្លេតបានអត់?''
''ប្រាកដជាបាន លេាកជេមីនចាំតិចណា៎'' ជុងវ៉ូយកឯកសារទៅទុកលេីតុធ្វេីការរបស់ខ្លួនឯង មុននឹងដេីរត្រលប់មកវិញហេីយនាំជេមីនទៅបន្ទប់របស់ក្មេងៗ
''...''
''លេាកជេមីននិយាយចឹងញ៉ុមសុំ email រឺក៏ line របស់លេាកជេមីនបានអត់? ទុកផ្ញេីរឯកសារបរិច្ចាគទៅអេាយតាមក្រេាយ''
''អា៎ អូខេ តែញ៉ុមអត់សូវមេីល email ផង យក line បានអត់?''
''បាន'' ជុងវ៉ូញញឹមដាក់មុននឹងយកទូរស័ព្ទរបស់ខ្លួនឯងចេញមក add line របស់ជេមីន
Jungwoo
16:50
🧌 (3)
17:10
j
10:03
12:30
Renjun
14:10
16:30
''អុញ ហេតុអីង៉ៃនេះប្រញាប់ចេញទៅមែស? លេាកជេមីនមកដល់អា៎យហ៎?'' ខុនសួរឡេីងពេលដែលឃេីញរេនជុនរៀបចំឥវ៉ាន់រៀបចេញពីបន្ទប់សំរាកគ្រូនៅម៉េាង 5 ព្រេាះរាល់ដងរេនជុនតែងតែនៅអង្គុយធ្វេីការដល់ម៉េាង 5:30 ព្រេាះរង់ចាំជេមីនមកយក
''ង៉ៃនេះលេាកជេមីនរវល់មានការ យេីងជិះឡានក្រុងទៅវិញ''
''ជិះឡានក្រុងធ្វេីអី? ចាំយេីងជូនទៅ'' យ៉ាងយ៉ាងដែលអង្គុយមិនឆ្ងាយស្តាប់លឺ ក៏ប្រញាប់និយាយឡេីង
''កុំអេាយពិបាក យេីងទៅវិញខ្លួនឯងបាន''
''ពិបាកអីផ្លូវទៅមួយគ្នាសេាះ ឡានក្រុងមនុស្សច្រេីនអា៎ ប្រជ្រៀតគ្នាពិបាក ណាមួយមេឃរកភ្លៀងទៀត ចាំជូនទៅ'' យ៉ាងយ៉ាងនិយាយបណ្តេីររៀបចំឥវ៉ាន់បណ្តេីរ ដេីម្បីជូនមិត្តភក្តិខ្លួនទៅផ្ទះវិញ ទេាះបីជានៅកែកិច្ចការផ្ទះអេាយសិស្សមិនទាន់ហេីយក៏ដេាយ ចាំស្អែកចាំមកកែរបន្ត
''អឺ អេាយវាជូនទៅហូវ មិនបាច់ខ្លាចចិត្តវាហេ៎''
''អឺម មិនបាច់ខ្លាចចិត្តហេ៎''
''អូខេ អរគុណណា៎'' ដំបូងរេនជុនស្ទាក់ស្ទេីរបន្តិច តែពេលទាំងយ៉ាងយ៉ាង ទាំងខុននិយាយបែបនេះ រេនជុនក៏ព្រមចាំយ៉ាងយ៉ាងរៀបចំឥវ៉ាន់ ហេីយត្រលប់ទៅវិញជាមួយគ្នា
ក្រេាយពីឆាតទៅប្រាប់ជេមីនហេីយ រេនជុនសំលឹងមេីលទូរស័ព្ទចាំជេមីនតបមួយសន្ទុះ តែពេលឃេីញជេមីនមិនបានបេីកអាន រេនជុនក៏ទុកទូរស័ព្ទហេីយដេីរទៅលាងដៃ មុននឹងបេីកទូរទឹកកករកមេីលធ្វេីអីងាយៗញាំុម្នាក់ឯង ពេលដាក់ខ្លួនអង្គុយហេីយរៀបញាំុទេីបមានអារម្មណ៍ថាផ្ទះស្ងាត់ខ្លាំងមែនទែន
យូរប៉ុណ្ណាហេីយដែលមិនបានញាំុអាហារពេលយប់ម្នាក់ឯងបែបនេះ ធម្មតាជេមីនតែងតែត្រលប់មកញាំុបាយនៅផ្ទះ ជេមីនកម្ររទៅញាំុអីក្រៅជាមួយមិត្តភក្តិណាស់ តាំងពីរៀបការជាមួយគ្នាមក មានតែរេនជុនដែលទៅក្រៅជាមួយយ៉ាងយ៉ាង និងខុន ហេីយជេមីនតាមមកជាមួយ
អារម្មណ៍ឯការធ្វេីអេាយរេនជុនងេីបទៅយកទូរស័ព្ទនៅលេីតុម្ខាងទៀត ហេីយបេីកយូធូបមេីល ក្រេាយពេលញាំុអាហារពេលយប់ហេីយ រេនជុនលាងចានទុកដាក់ហេីយអង្គុយចាំជេមីននៅលេីសាឡុងមួយសន្ទុះធំ មេឃចាប់ផ្តេីមភ្លៀងខ្លាំង ហេីយត្របកភ្នែករបស់រេនជុនក៏ចាប់ផ្តេីមធ្ងន់ទៅៗ រេនជុនទ្រាំលែងបានទេីបឡេីងទៅមុជទឹក ហេីយអង្គុយចាំជេមីនលេីគ្រែជំនួសវិញ រហូតដល់គេងលក់ពីពេលណាក៏មិនដឹង
ជេមីនត្រលប់មកផ្ទះវិញនៅម៉េាង 10 យប់ យកដៃចូកសក់ដែលសេីមជេាកដេាយសារទឹកភ្លៀងឡេីងទៅលេីមិនអេាយធ្លាក់ចុះមកបាំងមុខ សំលឹងមេីលជុំវិញបន្ទប់ទទួលភ្ញៀវជាន់ក្រេាម ពេលដែលឃេីញមានតែភាពស្ងប់ស្ងាត់ ជេមីនក៏ដេីរទៅបិទភ្លេីងដែលរេនជុនទុកអេាយ មុននឹងឡេីងទៅជាន់ទី 2 ដែលមានបន្ទប់គេងរបស់ខ្លួន និងរបស់រេនជុន
ជេមីនបេីកទ្វារបន្ទប់របស់រេនជុនដែលពេលនេះក្លាយជាបន្ទប់របស់ទាំងពីរនាក់ហេីយ មុននឹងឃេីញរេនជុនកំពុងតែគេងលក់នៅលេីគ្រែ ទេីបសំរេចចិត្តយកកន្សែងនិងខេាអាវគេងយប់ទៅមុជទឹកនៅបន្ទប់ចាស់របស់ខ្លួនឯង ព្រេាះខ្លាចធ្វេីអេាយរេនជុនភ្ញាក់
ក្រេាយពីប្រេីកន្សែងជូតសក់លឿនៗអេាយលែងស្រក់ទឹក ជេមីនយកកន្សែងទៅហាល ហេីយប្រញាប់ចូលទៅក្នុងភួយព្រេាះចាប់ផ្តេីមមានអារម្មណ៍ថារងារដេាយសារសីតុណ្ហភាពក្នុងបន្ទប់រៀងត្រជាក់
''រេន... រេនជុន...''
''...''
''រេនជុន...''
''ហឺម?'' អ្នកដែលគេងលក់ក្បែរដឹងខ្លួនឡេីង ក្រេាយពេលលឺសំលេងហៅឈ្មេាះរបស់ខ្លួនឯង ពេលដែលងាកទៅមេីលក៏ឃេីញជេមីនកំពុងតែបិទភ្នែកគេង
''រេនជុន...''
''លេាកជេមីន'' រេនជុនស្ទុះងេីបអង្គុយ មុននឹងលូកដៃទៅចុចកុងតាក់បេីកភ្លេីងពណ៌ទឹកក្រូចលេីក្បាលគ្រែ
''...''
''មមេីរហ៎?'' ពេលដែលឃេីញជេមីននៅតែបិទភ្នែកគេងលក់ដដែលទេីបគិតថាជេមីនប្រហែលជាគេងមមេីរហេីយ ធម្មតារេនជុនប្រាកដជាបិទភ្នែកហេីយគេងបន្តហេីយ តែលេីកនេះជេមីនគេងអង្កង់ខ្លួន ហេីយអេាបខេី្នយជាប់ ខ្លួនរបស់ជេមីនញ័រតិចៗ ធ្វេីអេាយរេនជុនជ្រួញចញ្ចេីម លូកដៃទៅស្ទាបថ្ងាស់របស់ជេមីនមុននឹងឃេីញថាកំដៅខ្លួនរបស់ជេមីនឡេីងក្តៅខ្លាំងមែនទែន
''...''
''លេាកជេមីន...'' រេនជុនព្យាយាមទាញភួយចេញ ហេីយយកខេី្នយចេញពីដៃរបស់ជេមីនតែមិនបានសំរេច ព្រេាះជេមីនអេាបវាជាប់មែនទែន ទេីបរេនជុនសំរេចចិត្តយកខ្នេីយរបស់ខ្លួនឯងអេាយជេមីនកេីយ ដេីរទៅបន្ថយម៉ាសុីនត្រជាក់ ហេីយយកភួយមកដណ្តប់អេាយជេមីនថែម
''រងារ...'' ជេមីនមមេីរនិយាយចេញមក ទាំងបបូរមាត់ដែលញ័រហេីយស្លេកខ្លាំងមែនទែន
''ហេតុអីបានសុខៗឈឺនៀក'' រេនជុនរអ៊ូឡេីងតិចៗម្នាក់ឯង មុននឹងងេីបទៅយកកន្សែងពូតទឹកហេីយជូតខ្លួនអេាយជេមីន
ពេលដែលឃេីញថាកំដៅខ្លួនរបស់ជេមីនមិនព្រមថយចុះ រេនជុនរកមេីលកំណាត់ត្រជាក់ក្នុងបន្ទប់ តែពេលដែលឃេីញថានៅសល់តែប្រអប់ទទេរ រេនជុនដកដង្ហេីមធំមុននឹងប្តូរសំលៀកបំពាក់ចេញទៅទិញនៅមីនីម៉ាតដែលនៅជិតផ្ទះ ទាំងដែលម៉េាងទេីបតែ 3ទាបភ្លឺ បេីជេមីនដឹងនឹងត្រូវរអ៊ូដាក់ជាមិនខាននេាះទេ
រេនជុនជូតខ្លួនអេាយជេមីនម្តងទៀត មុននឹងបិទកំណាត់ត្រជាក់លេីថ្ងាសអេាយជេមីន ក្រឡេកទៅមេីលម៉េាងលេីជញ្ជាំងឃេីញថាម៉េាង 4:30 ហេីយ ទេីបសំរេចចិត្តចុះទៅធ្វេីបបរទុក ហេីយត្រៀមថ្នាំទុកអេាយជេមីន
Renjun
15:10
មានអារម្មណ៍ថាចំលែកៗ
ps: renjun's soundcloud ><