vi
''រេនជុន?''
''ហឺម?'' គ្រាន់តែបេីកទ្វារចូលមកដល់ក្នុងឡានភ្លាម ជេមីនហៅឈ្មេាះអ្នកដែលចូលមកភ្លាម ហេីយរេនជុនក៏ឆ្លេីយតបភ្លាម
''អុមម៉ាបបួលទៅញាំុបាយនៅផ្ទះ ចង់ទៅអត់?''
''ចង់ តែ...'' ហេីយរេនជុនក៏អេានមុខចុះ មុននឹងចាប់ផ្តេីមឆ្កិះក្រចករបស់ខ្លួនឯង
''បេីទេីសទាល់អត់អីហេ៎ មិនបាច់ទៅក៏បាន''
''តែលេាកជេមីន... លេាកជេមីនចង់ទៅត្រូវអត់?''
''អត់អីហេ៎ ចឹងឈៀនចូលទៅយកទំពាំងបាយជូរម៉ាភ្លែត ហេីយចាំទៅញាំុបាយផ្ទះយេីងវិញ''
''លេាកជេមីន! លេាកជេមីនខានទៅញាំុបាយផ្ទះមួយរយៈធំអា៎យណា៎ អ៊ុំស្រី... អុមម៉ាប្រាកដជានឹកលេាកជេមីនជាមិនខាន'' រេនជុនងេីបមុខឡេីងសំលឹងមេីលមុខជេមីនដែលកំពុងតែបេីកឡាន
''អត់អីហេ៎ ចាំរកពេលទៅញាំុលេីកក្រេាយ''
''ទៅង៉ៃនេះហ្មងហូវ អុមម៉ាខំបបួល តែសុំចូលទិញផ្លែឈេីសិនបានអត់?''
''អត់គិតច្រេីនហេ៎ត្រូវអត់?'' ជេមីនងាកទៅមេីលរេនជុនបន្តិចដេាយក្តីបារម្ភ តែក៏ត្រូវងាកត្រលប់ទៅមេីលផ្លូវវិញ
''អត់អីហេ៎ ទៅផ្សារ xx ណា៎ នៅហ្នឹងមានផ្លែឈេីស្រស់ៗច្រេីនជាង''
''អូខេ'' ជេមីនលូកដៃទៅកាន់ដៃរេនជុនដេាយទាំងពីរនាក់គ្មានអ្នកណានិយាយអីទៀត ជេមីនតែងតែធ្វេីបែបនេះពេលដែលរេនជុនមិនសប្បាយចិត្តរឿងអីម្យ៉ាង តែងតែកាន់ដៃរេនជុនអេាយរេនជុនដឹងថាជេមីននៅក្បែរ ព្រេាះដឹងថាខ្លួនឯងមិនសូវចេះនិយាយលួង រឺនិយាយលេីកទឹកចិត្ត
រេនជុនច្របាច់ដៃរបស់ជេមីនតិចៗដេីម្បីបញ្ជាក់ប្រាប់ថាខ្លួនឯងមិនបានកេីតអី ជេមីនងាកមកញញឹមដាក់ មុននឹងប្រលែងដៃចេញហេីយតាំងចិត្តបេីកឡានបន្ត
Kim Taeyeon
18:00
j
18:10
read
j
8:30
វគ្គនេះឆាតច្រេីនតិច ហេសហេស ><