v
រេនជុនរៀបចំឥវ៉ាន់ដាក់ចូលក្នុងវ៉ាឡីត្រៀមខ្លួនត្រលប់ទៅសេអ៊ូលវិញនៅពេលថ្ងៃរសៀល ខណៈពេលដែលចាំជេមីនចូលមុជទឹក សំលេងកូរពេាះលាន់លឺឡេីងមិនយូរប៉ុន្មានជេមីនក៏ដេីរចេញមក ដៃទាំងសងខាងប្រេីកន្សែងជូតសក់ដែលនៅសេីម រេនជុនក្រឡេកទៅមេីលបន្តិចមុននឹងជ្រួញចញ្ចេីមទាំងសងខាងចូលគ្នាតិចៗ ពេលដែលឃេីញថានៅពីលេីអាវយឺតពណ៌សដែលជេមីនកំពុងពាក់នេាះ មានអាវដៃវែងឆ្នូតទឹកក្រូចលាយស ដែលរេនជុនយកមកស្រគួរទុកពាក់ទៅខាងក្រៅ តែហេតុអីបានជាពេលរៀបចំវ៉ាឡីមុននេះមិនបានចាប់អារម្មណ៍ថាវាបាត់ពីក្នុងនេាះ
ដេាយសារតែមិនសូវឃេីញជេមីនពាក់សំលៀកបំពាក់ពណ៌ស្រស់ៗបែបនេះ ធ្វេីអេាយរេនជុនសំលឹងមេីលភ្លឹកមួយសន្ទុះ អាវយឺតពណ៌សដែលពាក់ពីក្រេាមនេាះ ពិតជាសុីគ្នាជាមួយអាវពណ៌ឆ្នូតទឹកក្រូចនេះមែនទែន ដឹងខ្លួនម្តងទៀតជេមីនកំពុងតែដេីរមករកទៅហេីយ
''រេនជុន?''
''ហឺម? លេាកជេមីនថាម៉េចហ៎?''
''សួរថាម៉េាងជិត 9អា៎យ ឃ្លាននៅ?''
''ឃ្លា... ឃ្លានអា៎យ''
''កេីតអី? អត់ស្រួលខ្លួន?'' ពេលដែលឃេីញរេនជុនមុខឡេីងក្រហម ហេីយនិយាយរដាក់រដុប ក៏លូកដៃទៅស្ទាបថ្ងាស់របស់រេនជុន រេនជុនប្រញាប់ចាប់កដៃរបស់ជេមីនចេញ ហេីយងាកមុខចេញ
''លេាកជេមីន ផ្លំសក់លឿនៗហូវ!''
''អូខេៗ''
ក្រេាយពីនាំរេនជុនចុះទៅញាំុអាហារពេលព្រឹកនៅជាន់ក្រេាមហេីយ ជេមីនយកវ៉ាឡីទៅផ្ញេីរនៅកន្លែងទទួលភ្ញៀវ ចំណែកលេខារបស់ខ្លួនឯង ជិះយន្តហេាះត្រលប់ទៅវិញតាំងពីពេលព្រឹកបាត់ទៅហេីយ ទាំងពីរនាក់ដេីរជាមួយគ្នាយឺតៗទៅកាន់ឆ្នេរសមុទ្រដែលនៅជិតៗ ហេីយអង្គុយលេងមួយសន្ទុះធំ រហូតដល់មេឃចាប់ផ្តេីមក្តៅខ្លាំង ទេីបនាំគ្នាដេីរទៅផ្សាររាត្រីជិតៗនេះម្តងទៀត
ពេលថ្ងៃបែបនេះមិនសូវមានហាងលក់ម្ហូបច្រេីនដូចពេលយប់នេាះទេ គ្រប់គ្នានាំគ្នាត្រៀមរបស់របរសំរាប់លក់ពេលយប់ច្រេីនជាង ដេីរមួយសន្ទុះក៏ហួសទៅដល់កន្លែងដែលមានហាងបរទេសជាប់ៗគ្នា ជេមីននាំរេនជុនចូលហាងហាវ៉ៃមួយកន្លែង ក្រេាយពេលកម្ម៉ង់ម្ហូបហេីយ ជេមីនលូកយកកាមេរ៉ាហ្វៀមក្នុងហេាប៉ៅចេញមក ចុចពីរបីដងលេីនេាះ មុននឹងលេីកឡេីងបែរកាមេរ៉ាទៅកាន់រេនជុន
''ហឺម?'' រេនជុនជ្រួញចញ្ចេីមចូលគ្នា តែទីបំផុតក៏ញញឹមហេីយលេីកដៃពីរឡេីងអេាយជេមីនថត
''...'' ជេមីនដកកាមេរ៉ាចេញ ហេីយចុចមេីលរូបមុននឹងញញឹមចេញមក
''ម៉េាះ! ថតអេាយម្តង!'' ម្តងនេះរេនជុនជាអ្នកលេីកទូរស័ព្ទឡេីងមក ហេីយរៀបថតជេមីនម្តង
''អត់ហេ៎ មុខអាក្រក់អា៎''
''លេាកជេមីនមានមុខអាក្រក់មកពីណា! លឿន!''
''អត់ហេ៎'' ជេមីនព្យាយាមយកដៃបាំងកាមេរ៉ាមិនអេាយរេនជុនថត
''អាញឹមលឿន!''
''រេនជុន!''
''យកដៃចេញលឿនលេាកជេមីន! បេីអត់ព្រមអេាយថតថ្ងៃក្រេាយឈប់អេាយថតរូបអេាយអា៎យណា៎''
'';-;''
''គួរអេាយស្រលាញ់'' រេនជុននិយាយឡេីងពេលដែលជេមីនយកដៃចេញ ហេីយព្រមអេាយរេនជុនថតតាមសំរួល
''រេនជុន! មកដល់ល្មម ម៉េានេះតិច មានរឿងចង់ប្រាប់'' ពេលដែលឃេីញរេនជុនកាន់ថង់ពីរក្នុងដៃទាំងសងខាងចូលមកក្នុងមណ្ឌលភ្លាម ជុងវូប្រញាប់ដេីរទៅជួយកាន់មួយថង់ ហេីយអូសរេនជុនចូលទៅក្នុងបន្ទប់សំរាកគ្រូភ្លែត
''កេីតអី? ម៉េចមិនឆាតម៉េា?''
''ចង់ប្រាប់ផ្ទាល់មាត់ច្រេីនជាង''
''កេីតអីហ៎?'' រេនជុនទំលាក់ថង់លេីតុរបស់ជុងវូ មុននឹងដាក់ខ្លួនអង្គុយលេីកៅអីទល់មុខ
''មានក្មេងមកនៅថ្មីថែមពីរនាក់ បងប្អូនភ្លេាះ''
''...'' រេនជុនធ្លាក់ទឹកមុខភ្លាមពេលដែលលឺបែបនេាះ
មានន័យថាមានក្មេងដែលបាត់បង់ម៉ាក់ប៉ាថែមពីរនាក់ទៀតអា៎យហ៎?
''ទឹមអាយុ 6ឆ្នាំ''
''ចុះម៉ាក់ប៉ា?''
''ជួបគ្រេាះថ្នាក់ចរាចរណ៍ ជួយអត់បានទាំងពីរនាក់ សាច់ញាតិក៏អត់មានណាគេទទួលចញ្ចឹម''
''លឺថាមួយរយៈនេះខ្វះខាតរឿងជំនួយ''
''អឺម ដូចតែរាល់ដងហ្នឹង អាឡូវនៅថែមមកពីរនាក់ទៀត''
''ចាំយេីង...''
''រេនជុន! កុំអី ឯងក៏ធ្វេីការដូចគ្នា នៅសន្សំលុយទុកពេលមានកូនទៀត មិនបាច់ហេ៎ គ្រាន់តែទិញរបស់ញាំុ ទិញរបស់របរប្រេីប្រាស់មកអេាយសឹងរាល់អាទិត្យហ្នឹងបានអា៎យ''
''ជុងវូអា... យេីងអត់ចង់ហាមាត់សុំហេ៎ តែលេាកជេមីនធ្លាប់និយាយថាបេីមានអីអេាយជួយអាចប្រាប់បាន''
''អឺម លេាកជេមីនចិត្តល្អដល់អាយ បានប្តីចិត្តល្អចឹងរកណាបាន''
''...''
''...''
''ឯងក៏ល្មមរកសង្សារនឹងគេអា៎យ ម្ង៉ៃៗនៅតែមណ្ឌលចឹងតិចអត់មានសង្សារនឹងគេ''
''ហាហាហា ក្មេងកំព្រាដូចជាយេីងចឹង មានណាគេមកស្រលាញ់''
''...''
''រេនជុនយេីងមែនចង់ថាអេាយឯងហេ៎'' ពេលដែលឃេីញរេនជុនស្ងាត់ទៅហេីយធ្លាក់ទឹកមុខ ជុងវូប្រញាប់និយាយឡេីងភ្លាម
''ហឺម? មានថាអីណា''
''សុំទេាស!''
''យេីងមិនដែលគិតច្រេីនរឿងហ្នឹងហេ៎ ក្មេងកំព្រាហេីយម៉េច?'' រេនជុនព្យាយាមញញឹមចេញមក ព្រេាះមិនចង់អេាយមិត្តភក្តិរបស់ខ្លួនឯងគិតច្រេីន
''បេីអត់គិតច្រេីនល្អអា៎យ''
''ឯងក៏កុំគិតច្រេីនដែរ ទេាះបីជាពួកយេីងធំឡេីងនៅមណ្ឌលកុមារកំព្រាមែន តែពួកយេីងក៏រកការងារបានធ្វេី មានលុយចាយខ្លួនឯង''
''និយាយត្រូវ!''
''យេីងទៅមេីលក្មេងៗអា៎យណា៎ ឯងមានការត្រូវធ្វេីអត់?''
''អត់ហេ៎ ចាំទៅជាមួយគ្នា''
''ម៉េចបានធ្វេីមុខចឹង?'' គ្រាន់តែរេនជុនចូលមកដល់ក្នុងឡានភ្លាម ជេមីនក៏សង្កេតឃេីញទឹកមុខដែលស្រពេានខុសប្លែកពីធម្មតានេាះភ្លាម
''ហឺម?''
''កេីតអី?''
''ង៉ៃនេះមានក្មេងមកនៅថ្មី 2នាក់ កូនភ្លេាះទៀត''
''កេីតអីហ៎?'' ជេមីននៅតែសំលឹងមេីលមុខដែលកំពុងតែអេានចុះមិនដាក់ភ្នែក ឡាននៅតែចតទទឹមនឹងចញ្ចេីមផ្លូវមិនទាន់បានចេញដំណេីរ លុះត្រាតែជេមីនប្រាកដក្នុងចិត្តសិនថារេនជុនមិនបានកេីតអីពិតមែន
''ម៉ាក់ប៉ាជួបគ្រេាះថ្នាក់ចរាចរណ៍... ទឹមអាយុ 6ឆ្នាំ''
''...'' ជេមីនមិននិយាយអីហេីយលូកដៃទៅកាន់ដៃរេនជុនដែលកំពុងតែច្របាច់គ្នាណែន រេនជុនងេីបមុខឡេីងបន្តិច កែវភ្នែកដែលមានតំណក់ទឹកភ្នែកដក់ជាប់តិចតួចសំលឹងមេីលមុខជេមីនដែលកំពុងតែមេីលមកស្រាប់
''គួរអេាយអាណិតដល់អា៎យ ទឹមអាយុប៉ុណ្ណឹង''
រេនជុនយល់អារម្មណ៍នេះច្បាស់ ព្រេាះរេនជុនជួបរឿងបែបនេះដូចគ្នា សូម្បីតែរេនជុនអាយុទេីបតែ 5ឆ្នាំ នៅចាំរឿងបានខ្លះៗ នៅចាំអារម្មណ៍ពេលដែលធ្លាប់មានម៉ាក់ប៉ា ធ្លាប់ទទួលបានការស្រលាញ់ និងភាពកក់ក្តៅ នៅចាំបានទេីបមានអារម្មណ៍ថាឯការបែបនេះ ចុះទំរាំអាយុ 6ឆ្នាំហេីយត្រូវបាត់បង់គ្រប់យ៉ាងក្នុងជីវិតបែបនេះ...
''មានអីអេាយជួយអត់?'' ជេមីនជ្រេីសរេីសសួររឿងផ្សេង ព្រេាះដឹងថាវាប្រាកដជាមានអីពាក់ព័ន្ធនឹងអតីតកាលរបស់រេនជុនជាមិនខាន
រេនជុនមិនធ្លាប់និយាយរឿងរបស់ខ្លួនឯងអេាយជេមីនស្តាប់ ហេីយជេមីនក៏មិនគិតថានឹងសួរដែរបេីរេនជុនមិននិយាយ នេះមិនមែនជាលេីកទីមួយនេាះទេ ដែលមានក្មេងមកនៅថែម តែនេះគឺជាលេីកទីមួយដែលរេនជុនមានទឹកមុខសេាកសៅខ្លាំងបែបនេះ រហូតដល់ជេមីនអត់មិនបារម្មណ៍មិនបាន
ពេលដែលឃេីញរេនជុនមិនឆ្លេីយជេមីនបន្ថែមកំលាំងច្របាច់ដៃរបស់រេនជុនតិចៗ ដេីម្បីអេាយរេនជុនដឹងថាជេមីនកំពុងតែអង្គុយក្បែរ កំពុងតែរង់ចាំស្តាប់
''លេាកជេមីន...''
''ជួយជាលុយ រឺក៏ចង់ទទួលមកចញ្ចឹម?''
''ចញ្ចឹមហ៎?''
''អឺម តែប្រហែលជាត្រូវការពេលយូរតិច'' ព្រេាះទំរាំតែធ្វេីឯកសារសុំទទួលក្មេងមកចញ្ចឹមត្រូវប្រេីពេលយូរគួរសម
''កុំអីល្អជាង នៅមណ្ឌលមានអ្នកមេីលថែ 24ម៉េាង'' នេះគឺជាហេតុផលមួយដែលរេនជុនមិនហ៊ានទទួលក្មេងមកចញ្ចឹមព្រេាះខ្លួនឯងនៅត្រូវធ្វេីការសន្សំលុយ មិនអាចមានពេលមេីលថែក្មេងបានដូចនៅមណ្ឌល
ហេីយមូលហេតុសំខាន់មួយទៀតគឺ ឯកសារដែលដាក់ពាក្យសុំក្មេងមកចញ្ចឹមត្រូវការគ្រួសារដែលពេញលេញ ហេីយបេីដាក់ឈ្មេាះទាំងពីរនាក់ ហេីយថ្ងៃណាមួយមិនបាននៅជាមួយគ្នា ប្រាកដជាពិបាកជាមិនខាន
បេីស្រួលរេនជុនសុំមកចញ្ចឹមយូរហេីយ មិនចាំបាច់រៀបការក្លែងក្លាយដេីម្បីចង់បានកូននេាះទេ
''សុំទេាសណា៎'' ពេលដែលលឺពាក្យនេាះចេញពីមាត់របស់អ្នកចំពេាះមុខ រេនជុនប្រញាប់ងេីបមុខឡេីង ហេីយក្រវីក្បាលភ្លាម
''លេាកជេមីន! លេាកជេមីនអត់មានធ្វេីអីខុសផង សុំទេាសធ្វេីអី?''
''ដែលការជាមួយគ្នា 2ឆ្នាំជាងអា៎យ យេីងនៅអត់មានកូន អាចមកពីញ៉ុមក៏ថាបាន''
''មកពីញ៉ុមក៏ថាបាន លេាកជេមីនកុំបន្ទេាសខ្លួនឯងបានអត់?''
''ចង់ទៅពេទ្យមេីលអត់? ទៅពិនិត្យសុខភាព''
''កុំអី... បេីដល់ពេលហេីយនៅតែអត់មានក៏តាមហ្នឹងហូវ'' ជេមីនជ្រួញចញ្ចេីមចូលគ្នាក្រេាយពេលស្តាប់រេនជុននិយាយហេីយ មុននឹងសួរចេញទៅ
''ដល់ពេល?''
ចាប់ផ្តេីមធំក្លិន drama នៅ? ហេស ហេស😶