ii
''ធ្វេីអីហ៎? ចាំជួយ!'' រេនជុនងាកទៅមេីលអ្នកដែលកំពុងដេីរសំដៅមកកាន់ផ្ទះបាយ និយាយឡេីងដេាយដៃម្ខាងកំពុងតែដេាះឡេវដៃអាវ ហេីយមូលឡេីងត្រឹមកែងដៃ
ថ្ងៃនេះជេមីនមានប្រជុំល្ងាច ទេីបមិនបានមកយករេនជុនដូចរាល់ដង តាំងចិត្តថានឹងជិះតាក់សុីត្រលប់មកវិញហេីយឈាងចូលផ្សារទិញម្ហូប តែយ៉ាងយ៉ាង មិត្តភក្តិដែលធ្វេីការជាមួយគ្នាបបួលទៅផ្សារជាមួយគ្នា ទេីបបានយ៉ាងយ៉ាងជូនត្រលប់មកវិញ
''ទិញសាច់មក ថារកធ្វេីសាច់អាំងញាំុ''
''ជួយលាងបន្លែអត់?''
''ហត់អត់? លេាកជេមីនអង្គុយចាំលេីសាឡុងសិនក៏បាន''
''អត់ហេ៎ ចាំជួយលាង'' រេនជុនញញឹមតបតិចៗ មុននឹងងាកទៅគេាះពងទារដាក់ចាន ហេីយកូរចូលគ្នា បណ្តេាយអេាយជេមីនយកបន្លែមកលាង ហេីយជួយហាន់ស្តេីងៗអេាយ ជេមីនជួយរេនជុនធ្វេីម្ហូបតាំងពីមនុស្សមិនចេះធ្វេីម្ហូប រហូតដល់អាចធ្វេីជាចុងភៅផ្កាយប្រាំបានហេីយ
''មានជ្រក់ឆៃថាវនៅក្នុងទូរ លេាកជេមីនញាំុលេងសិនក៏បាន''
''អូខេ'' ជេមីនសេីចចេញមកពេលដែលលឺសំលេងកូរពេាះរបស់ខ្លួនឯង ហេីយរេនជុនក៏ប្រហែលជាលឺដូចគ្នា ទេីបនិយាយចេញមកបែបនេាះ
''...''
''និយាយចឹង 2អាទិត្យទៀត ញ៉ុមមានការត្រូវទៅកេាះជេជូ'' ជេមីននិយាយឡេីងដេាយមានជ្រក់ឆៃថាវដែលខ្លួនឯងចូលចិត្តក្នុងមាត់
''ទៅម៉ានង៉ៃហ៎?''
''សៅរិ៍ អាទិត្យ 2ង៉ៃ''
''អូខេ''
''ទៅមួយគ្នាអត់?'' រេនជុនឈប់ឆ្ងក់បន្តិច មុននឹងធ្វេីខ្លួនធម្មតាវិញហេីយតបចេញទៅ
''ក្រែងលេាកជេមីនទៅមានការអី កុំអីល្អជាងនាំពិបាក'' ទេាះជាបេះដូងចាប់ផ្តេីមលេាតញាប់ ព្រេាះមិនធ្លាប់ទៅកេាះជេជូ ហេីយឃេីញក្នុងរូបភាពស្អាតខ្លាំងមែនទែន ទេីបលួចគិតថាបេីបានទៅឃេីញនឹងភ្នែកមិនដឹងជាស្អាតប៉ុណ្ណានេាះទេ តែក៏ឆ្លេីយចេញទៅបែបនេាះព្រេាះខ្លាចជេមីនទៅធ្វេីការ ហេីយខ្លួនឯងទៅរំខាន
''មានឃេីញពិបាកត្រង់ណាផង ខ្លាចរេនជុនពិបាកវិញហេ៎ អត់បាននាំទៅណាពេលញ៉ុមត្រូវទៅធ្វេីការ ខ្លាចអេាយចាំយូរហេីយរេនជុនធុញ''
''ទៅជាមួយបានមែនហ៎?'' រេនជុនងេីបមុខមេីលជេមីនដេាយខ្សែភ្នែកមានពន្លឺ
''អឺម ញ៉ុមមានប្រជុំតែង៉ៃសៅរិ៍ពេលថ្ងៃម្ង៉ៃហេ៎ ក្រៅពីហ្នឹងនាំដេីរលេងបាន''
''អូខេ តែសុំទិញសំបុត្រយន្តហេាះខ្លួនឯងណា៎''
''ចាំអេាយលេាកឆេនឡឺចាត់ការអេាយល្អជាង'' ជេមីនប្រញាប់និយាយបដិសេធ រេនជុនជាមនុស្សពូកែខ្លាចចិត្ត ជាពិសេសរឿងលុយរេនជុនមិនសូវចូលចិត្តអេាយចេញអេាយ ទេីបពេលខ្លះរឿងដែលជេមីនអាចបណ្តេាយបានក៏បណ្តេាយតាម រឿងណាអាចបដិសេធបានក៏បដិសេធ
''តែ...''
''ញ៉ុមអ្នកបបួលទៅ កុំគិតច្រេីនរឿងហ្នឹងបានអត់? ម៉េាអង្គុយញាំុបាយ'' ជេមីនយកចានពងទារចៀនមូលដែលមានការ៉ុត មានខ្ទឹមបារាំង និងបន្លែខៀវៗ ដែលជេមីនមិនដឹងថារេនជុនលាយជាមួយអីខ្លះ ពីដៃរេនជុនមកកាន់ ពេលដែលឃេីញរេនជុនហាន់វាជាដុំៗហេីយ មុននឹងដេីរនាំមុខទៅអង្គុយលេីកៅអីមុន
រេនជុនមិននិយាយអីបន្ត ហេីយដេីរតាមទៅអង្គុយទល់មុខជេមីន មុននឹងចាប់ផ្តេីមអាំងសាច់លេីចង្ក្រានហ្គេសនៅលេីតុ ជេមីនបបួលនិយាយរឿងនេះរឿងនេាះរហូតដល់រេនជុនភ្លេចរឿងថ្លៃសំបុត្រយន្តហេាះមុននេះបាត់
🧌 (3)
21:20
j
16:50
👨🏻🏫 (3)
20:40
''មានអីអេាយជួយអត់?'' ជេមីនដេីរចេញពីបន្ទប់ទឹកក្រេាយពេលមុជទឹកហេីយ សួរឡេីងពេលដែលឃេីញរេនជុនកំពុងតែបត់ខេាអាវដាក់ចូលក្នុងវ៉ាឡី
''ជិតហេីយអា៎យ លេាកជេមីនមេីលៗចង់បានអីថែមអត់?''
''រៀបអេាយដូចរាល់ដងក៏បាន''
''អូខេ អាវធំហេីយនិងក្រវ៉ាត់កយកពណ៌នេះបានអត់?''
''បាន''
''...''
''រេនជុន កុំភ្លេចយកឡេការពារកំដៅថ្ងៃទៅផង'' ជេមីនដេីរទៅយកឡេការពារកំដៅថ្ងៃនៅលេីតុ ហេីយហុចអេាយរេនជុន ព្រេាះឃេីញរេនជុនរៀបចំវ៉ាឡីឡេីងស្អាត មិនហ៊ានដាក់របស់ចូលផ្តេសផ្តាស
''អ៎ មែន! បានទៅលេងសមុទ្រត្រូវអត់?''
''អឺម ចាំនាំទៅ'' ហេីយជេមីនក៏រេីសយកអាវយឺតពណ៌ស ហេីយនិងខេាខ្លីមួយកំភ្លេទៅដាក់ក្នុងវ៉ាឡីស្រគួរក្រែងលេាត្រូវលេងទឹកសមុទ្រ ទេាះបីជាជេមីនមិនសូវចូលចិត្តប៉ុន្មានក៏ដេាយ តែអ្នកដែលនៅក្បែរខ្លួនជេមីននេះចូលចិត្តសមុទ្រខ្លាំងណាស់
ចាំបានថាកាលនាំទៅលេងសមុទ្រលេីកដំបូង រេនជុនរត់ចូលក្នុងទឹកសមុទ្រដេាយមិនទាន់បានផ្លាស់ខេាអាវ ធ្វេីអេាយជេមីនភ័យហេីយរត់ចូលតាម តែពេលដែលឃេីញរេនជុនងាកមកសេីចដាក់ ជេមីនក៏ញញឹមតាម ភ្លេចថាខ្លួនឯងមិនចូលចិត្តត្រូវទឹកពេលមានខេាអាវនៅលេីខ្លួនបែបនេះ
''យកមួកទៅអត់ ក្រែងក្តៅ''
''អូខេ''
''កុំភ្លេចយកខេាអាវហែលទឹកទៅផង បេីចង់ហែលទឹក''
''អូ!'' រេនជុនធ្វេីមាត់ស្រួច ពេលដែលលឺជេមីននិយាយរំលឹក ហេីយងាកទៅរេីខេាអាវក្នុងទូរ
''...'' ជេមីនទ្រាំមិនបាននឹងលូកដៃទៅទាញរេនជុនអេាយបែរមករក មុននឹងអេានទៅជិតហេីយច្របាច់ថ្ពាល់របស់រេនជុនដេាយភាពខ្នាញ់
''អូយ ឈឺ'' រេនជុនក្តាប់ដៃ ហេីយប្រេីក្រញ៉រដៃម៉ាស្សាថ្ពាល់របស់ខ្លួនឯងថ្នមៗ
''ហាមពាក់អាវសហែលទឹកអា៎'' ជេមីននិយាយហាមពេលដែលឃេីញរេនជុនយកអាវយឺតពណ៌សមកលាមេីល
''...'' ហេីយអេាយពាក់អាវពណ៌ខ្មៅហែលទឹកហ៎ ពណ៌ខ្មៅស្រូបកំដៅសឹងអី រេនជុនបានត្រឹមតែគិតក្នុងចិត្ត មុននឹងបត់អាវយឺតនេាះទុកចូលទៅក្នុងទូរវិញ
''ចាំជួយរេីសអេាយល្អជាង'' ជេមីននិយាយហេីយខិតទៅឈរជិតរេនជុន លូកដៃទៅយកអាវចេញមកម្តងមួយៗ
''មេីស លេាកជេមីនរេីអញ្ចឹង ហេីយណាគេអ្នកបត់ដាក់ចូលវិញ'' រេនជុនវ៉ៃដៃរបស់ជេមីនធ្វេីអេាយជេមីនងាកទៅមេីលមុខ ដេាយភាពចំលែកចិត្ត
''...''
''សុំទេាស ភ្លេចខ្លួន'' ពេលដែលដឹងខ្លួនថាអ្នកដែលខ្លួនឯងវ៉ៃមុននេះមានអាយុច្រេីនជាងដល់ទៅ 6ឆ្នាំ ក៏ប្រញាប់ហាមាត់សុំទេាសភ្លាម ពេលដែលឃេីញជេមីននៅស្ងៀម រេនជុនកាន់តែភ័យឡេីង
''ចូលចិត្ត... ពេលដែលរេនជុនធម្មជាតិចឹង'' ជេមីនញញឹមដាក់រេនជុន ជាស្នាមញញឹមដែលមេីលទៅចិត្តល្អ ហេីយផ្តល់ភាពកក់ក្តៅអេាយដូចរាល់ដង
'ចូលចិត្ត'
ថ្ពាល់ទាំងសងខាងរបស់រេនជុនចាប់ផ្តេីមឡេីងកំដៅមុននឹងប្រែពណ៌តិចៗ ជេមីនសង្កេតឃេីញមុននឹងលួចញញឹម ហេីយងាកទៅយកខេាអាវដែលខ្លួនឯងរេីចេញមកមុននេះដាក់ចូលទៅក្នុងទូរវិញយ៉ាងមានរបៀប មុននឹងក្រឡេកទៅឃេីញមួកនៅថតខាងលេីទូរខេាអាវ ហេីយលូកដៃយកវាចុះមក
''យកពណ៌ស រឺក៏ពណ៌ខ្មៅ?'' ជេមីនកាន់អេាយរេនជុនរេីស រេនជុនធ្វេីមុខគិតមួយសន្ទុះ មុននឹងសួរតបទៅវិញ
''លេាកជេមីនថាពណ៌ណាសមនឹងអាវពណ៌ទឹកក្រូចជាង?''
''ពណ៌ទឹកក្រូចហ៎? ពណ៌សមេចដែរ?'' និយាយហេីយក៏លេីកមួកពណ៌សមកដាក់ពីមុខរេនជុន រេនជុនញញឹមហេីយយកវាមកកាន់ មុននឹងអេានដាក់វាចូលក្នុងវ៉ាឡី
''អូខេ''
''អូ! ប៊ិះភ្លេចយកកាមេរ៉ាទៅទុកថតរូបអេាយ''
''...''
''ចង់បានរូបធម្មតា រឺក៏រូប film?''
''ហឺម...'' រេនជុនធ្វេីមុខសញ្ចឹងគិតម្តងទៀត តែមិនទាន់បានឆ្លេីយផង ជេមីនក៏និយាយឡេីងបន្ត ហាក់បីដូចជាសំនួរមុននេះមិនបានសួររេនជុន តែនិយាយម្នាក់ឯងច្រេីនជាង
''យកទៅទាំង 2ល្អជាង''
''មិនទាន់បានឆ្លេីយផង''
ជេមីនសេីចចេញមក មុននឹងយកកាមេរ៉ាចេញពីក្នុងទូរដាក់កាមេរ៉ាមកដាក់ក្នុងកាបូបសំរាប់ដាក់កាមេរ៉ា ដេាយមិនភ្លេចយកកាមេរ៉ាផូឡារយដាក់ទៅជាមួយ តាំងពីរៀបការជាមួយរេនជុនមក ជេមីនទិញកាមេរ៉ាមក 3 ហេីយ ទេីបតែដឹងថាខ្លួនឯងចូលចិត្តថតរូប ជាពិសេសគឺថតរូបអេាយរេនជុន រេនជុនប្រហែលជាអត់ដឹងហេ៎ ថានៅក្នុងថតតុក្នុងបន្ទប់ធ្វេីការរបស់ជេមីនថតខាងលេីគេបង្អស់មានអាល់ប៊ុមរូបផូឡារយដែលជេមីនថតរេនជុនទាំងពេលដែលរេនជុនដឹងខ្លួន និងមិនដឹងខ្លួនជាច្រេីនអាល់ប៊ុម តែរេនជុនប្រាកដជាគ្មានថ្ងៃដឹងនេាះទេ ព្រេាះជេមីនលាក់រឿងនេះជារឿងសំងាត់ ហេីយនៅចាក់សេារទុកត្រឹមត្រូវមិនអេាយរេនជុនបេីកបានទៀត