Friday, April 5, 2024

☆☆ រយៈពេល3ឆ្នាំ Ep.3

 
iii



      ''គេងអត់លក់ហ៎?''   ជេមីនប្រែខ្លួនគេងបែរទៅរករេនជុន ក្រេាយពេលលឺសំលេងប្រែខ្លួនទៅមកៗជាច្រេីនដងរបស់អ្នកដែលគេងក្បែរខ្លួន

      ''សុំទេាស ធ្វេីអេាយលេាកជេមីនភ្ញាក់ហ៎?''   រេនជុនងាកទៅមេីលមុខជេមីនមុននឹងឆ្លេីយតប

      ''មានណា មិនទាន់គេងលក់ផង កេីតអី?''

      ''អត់ដឹង គេងអត់លក់''   រេនជុនងាកត្រលប់ទៅវិញ ហេីយសំលឹងមេីលពិដានខាងលេី ដៃទាំងសងខាងក្តេាបភួយហេីយទាញឡេីងមកគ្របដល់ក

      ''រំភេីបអីដល់ថ្នាក់ហ្នឹង?''

      ''ស្អែកបានជិះយន្តហេាះ ហេីយបានទៅលេងសមុទ្រទៀត''

      ''ជិះយន្តហេាះអត់សប្បាយហេ៎ ហេីយឈឺក្បាលទៀត''

      ''មែនហ៎...?''

      ''អឺម''

      ''តែបានទៅសមុទ្រ បានហែលទឹក បានឃេីញពពក''   រេាមភ្នែកដែលវែងហេីយក្រាស់របស់រេនជុន ច្រមុះដែលស្រួចមានខ្ទង់ស្អាត និងបបូរមាត់ដែលកំរេីកពេលដែលរេនជុននិយាយ ធ្វេីអេាយជេមីនសំលឹងមេីលភ្លឹក

      ''...''

      ''គេងលក់អា៎យហ៎?''   ពេលដែលឃេីញជេមីនមិនបានតបអី ទេីបរេនជុនសួរឡេីង ហេីយងាកទៅមេីល

      ''ហឺម?''   ជេមីនបញ្ឈប់ខ្សែភ្នែកនៅលេីបបូរមាត់របស់រេនជុន

ចង់ថេីប... បេីងេីបទៅថេីបរេនជុននឹងថាអេាយអត់?

      ''ងងុយគេងអា៎យហ៎?''

      ''មានណា''

      ''ឃេីញស្ងាត់''

      ''ស្តាប់តា៎ កំពុងស្តាប់ និយាយតម៉េា''

      ''អត់អីហេ៎ យប់អា៎យ ចាំសំងំគេង''   រេនជុនបែរមុខត្រលប់ទៅវិញ ហេីយព្យាយាមបិទភ្នែក ហេីយវាកាន់តែធ្វេីអេាយរេាមភ្នែកនេាះមេីលទៅងរស្អាតជាងមុនទៀត

      ''ហេតុអីបានចូលចិត្តសមុទ្រហ៎?''

      ''អត់ដឹងដូចគ្នា ប្រហែលជាអត់ដែលបានទៅដឹង ទឹមធ្លាប់ទៅលេីកមុនម្តងកាលលេាកជេមីននាំទៅ''

      ''ចាំអាសារនាំទៅ''

      ''កុំអី លេាកជេមីនចេញលុយអេាយរហូត ខ្លាចចិត្តអា៎ ទៅម្តងៗអស់លុយច្រេីនអា៎ត្រូវអត់?''

      ''មានអីណា''

      ''ប្រាប់ថាចាំសងវិញក៏អត់ព្រម''

      ''ញ៉ុមអ្នកនាំទៅ ញ៉ុមអ្នកចេញត្រូវអា៎យ លេាកឆេនឡឺទៅជាមួយក៏ញ៉ុមអ្នកចេញលុយ''

      ''ក្រែងលេាកឆេនឡឺទៅធ្វេីការអី"   រេនជុនងាកទៅជ្រួញចញ្ចេីមដាក់ជេមីនធ្វេីអេាយជេមីនញញឹម

      ''កុំគិតច្រេីន...''

      ''អឺម...''

      ''...''

      ''...''

      ''ចង់អេាបអត់?''   ជេមីនសួរឡេីងពេលដែលឃេីញរេនជុនស្ងាត់ ហេីយសំលឹងមេីលពិដានមិនដាក់ភ្នែក

      ''ហឺម?''

      ''គេងអត់លក់អី មានវិធីជួយអេាយគេងលក់''

      ''...''

      ''ម៉េាណែសម៉េា''   ជេមីនលាដៃហេីយចាំអេាយរេនជុនងេីបមកគេងក្នុងរង្វង់ដៃរបស់ខ្លួន រេនជុនស្ទាក់ស្ទឺបន្តិចពេលដំបូងតែក៏ព្រមខិតទៅរករង្វង់ដៃកក់ក្តៅនេាះ

      ''...''

      ''គេងស្រួលអត់?''   ជេមីនសួរឡេីងហេីយអង្អែលសក់របស់រេនជុនថ្នមៗ

      ''...''   រេនជុនមិនឆ្លេីយតែងក់ក្បាលជំនួស គ្រាន់តែសក់របស់រេនជុនដែលកំរេីកទៅមកៗក៏ធ្វេីអេាយជេមីនញញឹមដែរ

រេនជុនគេងស្តាប់សំលេងបេះដូងដែលលេាតជាចង្វាក់តែមួយនឹងបេះដូងរបស់ខ្លួនឯងរហូតដល់គេងលក់ពីពេលណាក៏មិនដឹង ជេមីនឃេីញអ្នកដែលនៅក្នុងរង្វង់ដៃនៅស្ងៀមមួយសន្ទុះ ទេីបឈប់អង្អែលសក់របស់រេនជុន ហេីយអេានទៅថេីបសក់តិចៗ មុននឹងបិទភ្នែកសំងំគេងតាម



      ''រំភេីបអីដល់ថ្នាក់ហ្នឹងហឺម?''   តាំងពីចូលមកដល់ក្នុងយន្តហេាះ ហេីយដាក់ខ្លួនអង្គុយនៅកន្លែងជិតបង្អួចដែលខ្លួនឯងចូលចិត្ត រេនជុនលេីកទូរស័ព្ទមកថតរូបស្លាបយន្តហេាះមិនឈប់ ទេីបជេមីនអត់មិនថាអេាយមិនបាន

      ''យន្តហេាះជិតចេញនៅ?''   មិនរង្គេាះរង្គេីរដែលជេមីនថាអេាយ ហេីយនៅងាកមកសួរដេាយសំលេងរំភេីបដាក់ទៀត

      ''នៅហេ៎ ដាក់ខ្សែក្រវ៉ាត់លឿន''

      ''អូខេ''   រេនជុនឆ្លេីយដេាយសំលេងស្រស់ស្រាយ មុននឹងទាញខ្សែក្រវ៉ាត់ទាំងសងខាងមកស៊កចូលគ្នាទាល់តែលឺសំលេងក្លឹក ទេីបងាកទៅញញឹមដាក់ជេមីន ហាក់បីដូចជាចង់អួតថាលេីកនេះដាក់ខ្លួនឯងបានហេីយណា

ជេមីនញញឹមតប រេនជុនពេលនេះដូចកូនក្មេងដែលពេលដែលធ្វេីអីមួយហេីយ ងាកមកចាំស្តាប់ការសរសេីរ ព្រេាះកាលជិះលេីកដំបូង រេនជុនមិនចេះដាក់ រហូតដល់ជេមីនត្រូវលូកដៃទៅបង្រៀនរបៀបដាក់ ហេីយរបៀបដេាះអេាយ

      ''ចាំថតរូបអេាយ''   ជេមីនយកកាមេរ៉ាហ្វៀមដែលដាក់ជាប់ខ្លួនឡេីងមក ហេីយរេនជុនក៏លេីកម្រាមដៃពីរ ហេីយស្ញេញដាក់កាមេរ៉ាភ្លាម ពេលដែលថតរូបចំងាយជិតរេនជុនតែងតែធ្វេីបែបនេះ



ក្រេាយពីយន្តហេាះចុះចត ជេមីនងាកទៅមេីលរេនជុនដេាយក្តីបារម្ភខ្លាចមានអ្នកដែលញញឹមស្រស់ស្រាយដាក់កាមេរ៉ាមុននេះពុលយន្តហេាះ តែពេលដែលបានទទួលស្នាមញញឹមតបមកវិញ ជេមីនក៏អស់បារម្ភ រេនជុនអត់គេង អត់មេីលរឿងក្នុងអេក្រង់ អត់ស្តាប់ចំរៀង អត់ធ្វេីអីទាំងអស់ក្រៅពីសំលេងមេីលពពកនៅក្រៅបង្អួច

មួយសន្ទុះគ្រប់គ្នាក៏នាំគ្នាចុះពីលេីយន្តហេាះ រង់ចាំយកវ៉ាឡីមួយសន្ទុះធំ ទេីបធ្វេីដំណេីរទៅកាន់អូតែលដែលបានកក់ទុក ហេីយយកសេារបន្ទប់រៀងៗខ្លួន ជេមីនងាកទៅនិយាយម៉េាងណាត់ជួបគ្នាជាមួយលេខារបស់ខ្លួន មុននឹងនាំរេនជុនឡេីងទៅកាន់បន្ទប់សំរាក

      ''ទៅជាមួយគ្នាអត់?''   ជេមីនសួររេនជុន ពេលដែលកំពុងដេីរចេញពីបន្ទប់ទឹក ក្រេាយពេលផ្លាស់សំលៀកបំពាក់ពីអាវយឺតខេាក្រណាត់ពណ៌សទៅជាអាវសឺមីពណ៌ស ហេីយនិងខេាខ្មៅ

      ''អត់ហេ៎ លេាកជេមីនទៅធ្វេីការ''   រេនជុននិយាយបដិសេធ ហេីយងាកមុខចេញពីទ្វារកញ្ចក់ដែលអាចបេីកចេញទៅខាងក្រៅបាន ឈរមេីលត្រង់នេះនៅឃេីញឆ្នេរខ្សាច់និងសមុទ្រស្អាតដល់ថ្នាក់នេះ បេីបានទៅជិតប្រាកដជាស្អាតខ្លាំងជាមិនខាន

      ''ទៅចាំនៅម្តុំនេាះក៏បាន''

      ''សុំចាំនៅនេះណា៎''   ខ្សែភ្នែកដែលមិនដាច់ចិត្តពេលទេសភាពចំពេាះមុខធ្វេីអេាយជេមីនញញឹមចេញមក

      ''អូខេ បេីចាំយូរ ហេីយធុញចុះទៅដេីរលេងម្តុំនេះក៏បាន តែហាមទៅលេងទឹកសមុទ្រម្នាក់ឯង''

      ''អូខេៗ តែចាំលេាកជេមីនមកវិញចាំទៅមួយគ្នា''

      ''អឺម បេីឃ្លានចុះទៅរកទិញអីញាំុដឹងនៅ''   ជេមីនចងខ្សែក្រវ៉ាត់កដេាយស្ទាត់ចំនាញ មុននឹងយកអាវធំដែលរេនជុនយកចេញមកដាក់លេីពូកអេាយ មកពាក់លេីដៃ ហេីយយកទូរស័ព្ទមកមេីលម៉េាង

      ''ដឹងអា៎យ''

      ''ចាំឆាប់មកវិញហេីយនាំទៅមេីលព្រះអាទិត្យលិច''




ក្រេាយពេលធ្វេីដំណេីរជិតមួយម៉េាង រួមទាំងស្ទះផ្លូវផង ធ្វេីអេាយជេមីនមកដល់កន្លែងប្រជុំមុនម៉េាងតែ 10នាទីតែប៉ុណ្ណេាះ ទាំងពីរនាក់នាំគ្នាចូលទៅក្នុងជណ្តេីរយេាងយ៉ាងប្រញាប់ប្រញាល់

      ''សុំសួរបានអត់ថា... ម៉េចបានលេាកប្រធានអត់ព្រមកក់អូតែលដែលនៅជិតកន្លែងប្រជុំ?''

      ''ពេលទៅវិញលេាកឆេនឡឺសាកបេីកវាំងននមេីលទេសភាពខាងក្រៅមេីល អូតែលហ្នឹងមេីលឃេីញសមុទ្រស្អាតជាងគេអា៎យនៅលេីកេាះនេះ''   និយាយហេីយក៏អេានមុខចុះ ហេីយញញឹម ពេលដែលនឹកឃេីញអ្នកដែលចាំនៅក្នុងបន្ទប់ប្រាកដជាចូលចិត្តជាមិនខាន



សំលេងគ្រុកក្រាក់ក្នុងបន្ទប់ទឹកធ្វេីអេាយរេនជុនដឹងខ្លួនឡេីង ក្រេាយពីគិតថានឹងសំងំមួយភ្លែត តែបែរជាគេងលង់លក់រហូតដល់ល្ងាច ហេីយជេមីនត្រលប់មកវិញ ខ្សែភ្នែកសំលឹងមេីលទៅនាឡិកាដែលនៅលេីជញ្ជាំង មុននឹងឃេីញថាម៉េាង 4ជាងទៅហេីយ រេនជុនងេីបអង្គុយមុននឹងមានអារម្មណ៍ថាវិលមុខតិចៗដែលគេងយូរពេក រេនជុនបិទភ្នែកមួយសន្ទុះមុននឹងបេីកវិញ ហេីយដេីរទៅបេីកវាំងនន ញញឹមចេញមកតិចៗពេលដែលឃេីញថាថ្ងៃមិនបានចាំងខ្លាំងដូចមុននេះ

សំលេងបេីកទ្វារបន្ទប់ទឹកលាន់លឺឡេីង ធ្វេីអេាយរេនជុនងាកទៅមេីល មុននឹងឃេីញជេមីនដេីរចេញមកវិញក្នុងសំលៀកបំពាក់ផ្សេងខុសពីពេលដែលចេញទៅប្រជុំ តែជាសំលៀកបំពាក់មកពីសេអ៊ូលព្រឹកមិញ

      ''គេងតាំងពីម៉េាងម៉ាន? ងេីបមកមានឈឺក្បាលអត់?''

      ''គេងមុនហ្នឹងតិច អត់ឈឺហេ៎''   រេនជុនក្រវីក្បាលតប

      ''សុំទេាសដែលអេាយចាំយូរ ប្រជុំទឹមហេីយ''

      ''អត់អីហេ៎''

      ''ខ្លាចនាំទៅមេីលព្រះអាទិត្យលិចអត់ទាន់''

      ''ទាន់តា៎ ម៉េាងមិនទាន់ 5ផង ទេាះមេីលអត់ទាន់ក៏ចាំទៅមេីលព្រះអាទិត្យរះក៏បាន''

      ''ព្រះអាទិត្យលិចស្អាតជាង''

      ''អូខេ តេាះ! ទៅមេីលព្រះអាទិត្យលិចជាមួយគ្នា''



ក្រេាយពីមេីលថ្ងៃលិចហេីយ ជេមីននាំរេនជុនដេីរទៅផ្សាររាត្រីដែលនៅមិនឆ្ងាយពីអូតែលប៉ុន្មាន នៅតាមផ្លូវមានលក់របស់ញាំុជាច្រេីនមុខ ហេីយរបស់ដំបូងដែលរេនជុនចង់ញាំុគេចមិនផុតពីរបស់ហិរដូចជាតុកប៊ុកគីនេាះទេ ជេមីនមិនកម្ម៉ង់អេាយខ្លួនឯងហេីយសុំឈេីពីរដេីមដេីម្បីទុកញាំុជាមួយរេនជុន ហេីយអូឌែង គ្រឿងសមុទ្រអាំងជាចង្កាក់ មាន់បំពង គៀវក៏តាមមក

រេនជុនដាក់គៀវមួយដុំធំចូលក្នុងមាត់ ហេីយទំពារធ្វេីអេាយថ្ពាល់ទាំងសងខាងឡេីងប៉េាង ជេមីនសំលឹងមេីលហេីយធ្វេីតាម មុននឹងយកដៃខ្ទប់មាត់ ហេីយកំរេីកខ្លួនទៅមកៗរហូតដល់រេនជុនងាកទៅមេីលមុខ

      ''អឺម អឺម អឺម!!''   ជេមីនបញ្ចេញសំលេងជាប់ៗគ្នា ហេីយយកដៃបក់ត្រង់មាត់របស់ខ្លួនឯង ធ្វេីអេាយរេនជុនដឹងថាគៀវក្នុងមាត់របស់ជេមីនប្រហែលជាក្តៅខ្លាំងពេកទេីបក្លាយជាបែបនេះ

      ''ហឺមៗៗ?''   រេនជុនចង់សួរថាធ្វេីម៉េចហូវ តែដេាយសារតែគៀវក្នុងមាត់មិនអាចធ្វេីអេាយរេនជុននិយាយជាពាក្យត្រឹមត្រូវចេញមកបាន

      ''...''   ជេមីនចង្អុលទឹកក្នុងដៃរបស់រេនជុន ក្នុងន័យសុំការអនុញ្ញាត ព្រេាះទឹកឡឹកក្រឡុករបស់ខ្លួនឯងអស់បាត់ទៅហេីយ

រេនជុនងាកតាម ហេីយក៏ប្រញាប់យកទឹកទៅដាក់ចំពេាះមុខជេមីនអេាយ ជេមីនលូកដៃទៅចាប់កែវពីលេីដៃរបស់រេនជុន ហេីយប៊ឺតបន្តិចដេីម្បីកាត់បន្ថយកំដៅក្នុងមាត់

      ''ហឺម~~ ល្វីង!''

      ''...''   រេនជុនសេីចចេញមក ព្រេាះទឹករបស់រេនជុនជាទឹកក្រូចថ្លុង មិនត្រឹមតែល្វីងហេីយនៅជូរទៀត

ក្រេាយពីដេីរបណ្តេីរ ញាំុបណ្តេីររហូតដល់ឆ្អែត រេនជុនក៏បបួលជេមីនត្រលប់ទៅអូតែលវិញ ព្រេាះចាប់ផ្តេីមងងុយគេងហេីយ ជេមីនអង្អែលពេាះខ្លួនឯងហេីយឈរត្រង់ខ្លួនផ្លឹង

      ''តឹងពេាះដល់អា៎យ ដេីរលែងចង់រួចអា៎យ''   ជេមីនរអ៊ូក្រេាយពេលដេីរបានតែបន្តិចតែបុណ្ណេាះ

      ''ហាហាហា បេីអត់ញាំុគៀវហ្នឹងគឺល្មមហ្មង''

      ''ចុះបេីឃេីញគួរអេាយចង់ញាំុ''

      ''អឺម ឃេីញហេីយចង់ដូចគ្នា''

ហេីយទាំងពីរក៏នាំគ្នាស្ងាត់មួយសន្ទុះធំ រហូតដល់ជេមីនជាអ្នកនិយាយចេញមកមុន

      ''ខានបានមកដេីរលេងចឹងមួយគ្នាយូរអា៎យ ង៉ៃនេះសប្បាយចិត្តដល់អា៎យ''

      ''បានមេីលថ្ងៃលិច ហេីយបានញាំុតុកប៊ុកគីទៀត''

      ''អឺមម~~~ រេនជុន!!!''

      ''ហឺម?''

      ''ហាងពីងស៊ូ!''   ជេមីនលេីកដៃចង្អុលដូចកូនក្មេងអាយុ 3ឆ្នាំចង្អុលរបស់លេងដែលខ្លួនឯងចង់បាន ហេីយសុំអេាយម៉ាក់ទិញអេាយ

      ''លេាកជេមីនញាំុលែងចូលអា៎យណា៎''

      ''តែបង្អែមនៅក្រពះផ្សេងគ្នា ញាំុបាន''

      ''តែ... មេីលចានមេីល ញាំុម៉េចអស់ TT''   រេនជុនធ្វេីមុខចង់យំ តែក៏ត្រូវជេមីនអូសចូលទៅទាល់តែបាន ចុងក្រេាយរេនជុនមិនបានកម្ម៉ង់ហេីយអង្គុយឆ្កឹសទឹកកកលេង មេីលជេមីនញាំុយ៉ាងមានសេចក្តីសុខ ហេីយក៏ញញឹមចេញមក



👨🏻‍🏫 (3)
20:55

យ៉ាងយ៉ាង
ស្អែកទំនេរអត់
នាំទៅផ្សារតិច
ទៅធ្វេីអី?
ចង់ទៅមេីលខេា
ហេីយទិញពួករបស់ប្រេីប្រាស់ខ្លះៗ
នៅណា?
xx
អូខេ
ហេីយអ្នកទៅដេីរលេងនៅជេជូម៉េចអា៎យ
សប្បាយអត់
ឃេីញផូសរូបស្លាបយន្តហេាះហេីយស្ងាត់ជ្រៀប
សប្បាយយយយយ
សមុទ្រស្អាតខ្លាំងអា៎
ថ្ងៃលិចហ៎
ឡេីងពណ៌ទឹកក្រូចហ្មងអា៎
@YY ផូសណា?

អ៎

🥹
គួរអេាយច្រណែន
ចង់ទៅដេីរលេងដែរ
តែមនុស្សគ្មានប្តីនាំដេីរលេងដូចជាយេីងបានត្រឹមតែនៅផ្ទះ
កែកិច្ចការផ្ទះអេាយសិស្ស🥲
យ៉ាងយ៉ាង🤣🥲
អូយយយ
ច្រណែនអី
តាំងកេីតមកទឹមបានមកជេជូលេីកទីមួយហេ៎នៀក
ទៅសមុទ្រក៏មិនធ្លាប់បានទៅ
ធ្លាប់តែទៅនៅជិតសេអ៊ូលម្តងគត់🥺
អឺៗៗៗ
លែងច្រណែនក៏បាន
🤣
ហេីយពុងធ្វេីអី?
រំខានពេលស្វីតគ្នាអត់នេះ
ស្វីតអី!!!!!
ពុងអង្គុយអេាយក្រពះរំលាយអាហារសិន
លេាកជេមីនពុងមុជទឹក
មុននេះញាំុឡេីងថាហល់ដេីរលែងរួចហ្មងអា៎
ដេីរលែងរួចអេាយលេាកជេមីនបី
លេាកជេមីនហ្នឹងញាំុច្រេីនជាងយេីងទៀត
ហេីយឆ្អែតខ្លាំងអា៎យនៅទៅរកពីងស៊ូទៀត
មេីលហ៎
ហាហាហាហា
របស់ផ្អែមនៅក្រពះផ្សេងគ្នា
និយាយដូចលេាកជេមីនមែស
ផ្ញេីរូបអេាយមេីលខ្លះមេីល
រូបនៅកាមេរ៉ារបស់លេាកជេមីនហ៎
ឈប់
លេាកជេមីនហៅ









.
Writer's Note
លេាកជេមីនមុជទឹកហេីយហៅរេនជុនទៅធ្វេីអី?🤔🫣