i
''ទៅវិញអា៎យហ៎? ចាំទៅវិញមួយគ្នាអត់?'' ជុងវូងាកទៅសួរមិត្តភក្តិរបស់ខ្លួនឯង ដែលកំពុងរៀបចំឥវ៉ាន់ដាក់ក្នុងកាបូបស្ពាយ
''អត់អីហេ៎ លេាកជេមីនមកយក''
''ឆឹស ហេតុតែគេមានប្តីចាំជូនទៅណាទៅណីរហូត'' ជុងវូនិយាយឌឺ ធ្វេីអេាយរេនជុនងាកទៅសំឡក់ភ្លាម
''អេាយលេាកជេមីនជូនទៅវិញអត់?''
''អត់អីហេ៎ ចាំជិះតាក់សុីទៅវិញខ្លួនឯង''
''អេាយយេីងជិះទៅជាមួយអត់?''
''ហេីយលេាកជេមីនធ្វេីម៉េច?''
''...''
''ឯង...'' ជុងវូមិនទាន់បាននិយាយផង ទូរស័ព្ទរបស់រេនជុនក៏រេាទិ៍ឡេីង
''ហឺម?'' រេនជុនអេានមេីលទូរស័ព្ទបន្តិច ហេីយងាកត្រលប់ទៅមេីលមុខជុងវូវិញ មុននឹងលេីកចញ្ចេីមដេីម្បីអេាយជុងវូនិយាយបន្ត
''លេីកទូរស័ព្ទសិនហូវ''
''អូខេ''
ជុងវូចុចទូរស័ព្ទរបស់ខ្លួនឯងចាំអេាយរេនជុននិយាយទូរស័ព្ទហេីយ រេនជុនឆ្លេីយតបពីរបីម៉ាត់មុននឹងដាក់ទូរស័ព្ទចុះ
''ប្រាកដអា៎យហ៎ថាអត់អេាយយេីងជូនទៅវិញ?''
''អឺម''
''ចឹងយេីងទៅមុនអា៎យណា៎ លេាកជេមីនមកដល់អា៎យ''
''អូខេ បាយបាយ''
''អឺម ជិះតាក់សុីស្រួលបួល'' រេនជុនលេីកដៃបាយបាយដាក់មិត្តភក្តិខ្លួន មុននឹងដេីរចេញពីមណ្ឌលកុមារកំព្រារដែលខ្លួនឯងមកលេងជារៀងរាល់អាទិត្យ ហេីយសំដៅទៅកាន់ឡានទំនេីបពណ៌ខ្មៅមួយគ្រឿងដែលចតខាងមុខនោះ
ជេមីនកំពុងតែអេានចុចទូរស័ព្ទ ទេីបមិនបានសង្កេតឃេីញរេនជុនកំពុងតែដេីរទៅជិតរហូតដល់ទ្វារឡានខាងមុខជាប់អ្នកបេីកឡានត្រូវបានបេីក ទេីបជេមីនងេីបមុខចេញពីទូរស័ព្ទហេីយងាកទៅរក
''ចាំយូរអត់?'' រេនជុនសួរឡេីង ហេីយចូលទៅអង្គុយក្នុងឡាន មុននឹងទាញខ្សែក្រវ៉ាត់ឡានមកដាក់
''អត់ហេ៎ ង៉ៃនេះញាំុអីនៅក្រៅអី?''
''តាមចិត្តលេាកជេមីន''
''ចឹងទៅញាំុហត់ផត់ណា៎ ឃេីញរអ៊ូថាចង់ញាំុម៉ានង៉ៃអា៎យ''
''អឺម''
ទូរស័ព្ទរបស់ជេមីនរេាទិ៍ខ្លីៗពីរបីដង ជាសំលេង notification ពី line ជេមីនក្រឡេកទៅមេីលបន្តិច មុននឹងងាកទៅបេីកឡានបន្ត ហេីយវានៅតែរេាទិ៍ជាប់ៗគ្នាទៀត ទេីបរេនជុនងាកទៅសួរ
''ចតឡានហេីយមេីលសិនអត់? ក្រែងមានការអីសំខាន់''
''ចូលតបអេាយតិចបានអត់?''
''ហឺម?''
''ពួកជេណូហ្នឹងអា៎ បបួលទៅផឹកយប់នេះ''
''អ៎... ហេីយអេាយតបថាម៉េចហ៎?''
''ហេីយពួកវាឆាតមកថាម៉េចខ្លះ?''
''មេីលបានហ៎?'' រេនជុនសួរដេាយភាពស្ទាក់ស្ទេីរព្រោះទូរស័ព្ទគឺជារបស់ផ្ទាល់ខ្លួន រេនជុនខ្លាចជេមីនមានរឿងដែលមិនចង់អេាយខ្លួនឯងដឹង ទេីបសុំការអនុញ្ញាតជាមុន
''អឺម បាន''
រេនជុនលូកយកទូរស័ព្ទរបស់ជេមីនឡេីងមកមេីល មុននឹងឃេីញថាមាន notification ជាច្រេីននៅលេីអេក្រង់បិទបាំងរូបភាពខាងក្រេាយអេក្រង់ស្ទេីរតែជិតអស់ តែរេនជុននៅតែមេីលដឹងថារូបនោះគឺជារូបដែលរេនជុនជាអ្នកថតអេាយជេមីនកាលទៅញាំុអីនៅខាងក្រៅជាមួយគ្នាជាលេីកដំបូងផងក៏មិនដឹង តាមដែលចាំបានគឺជារូបដំបូងដែលរេនជុនថតអេាយជេមីន
រេនជុនដាក់ម្រាមដៃអូសឡេីងទៅលេី ហេីយទូរស័ព្ទក៏ធ្វេីការស្កេនមុខរបស់ខ្លួនឯង មុននឹងបង្ហាញគ្រូបឆាតក្រុមមិត្តភក្តិកាលរៀននៅមហាវិទ្យាល័យរបស់ជេមីនឡេីងមក រេនជុនសំលឹងអានឆាតនោះម្តងមួយៗ
🧌 (3)
17:20
រេនជុនអានរហូតដល់ឆាតចុងក្រេាយ មុននឹងចាប់ផ្តេីមមានអារម្មណ៍ថាក្តៅត្រង់ថ្ពាល់ តែក៏ព្យាយាមងេីបមុខចេញពីទូរស័ព្ទរបស់ជេមីន ហេីយសួរឡេីង
''អេា...អេាយតបថាម៉េចហ៎?'' គ្រាន់តែសំលេងខ្លួនឯងក៏មានអារម្មណ៍ថាស្តាប់មិនចង់លឺ
''ពួកវាថាម៉េច?''
''ថា...ថា...ញ៉ុមថាលេាកជេមីនចាំមេីលខ្លួនឯងហូវល្អជាង''
''ហឺម?'' ជេមីនជ្រួញចញ្ចេីមឆ្ងល់ពេលដែលឃេីញរេនជុនទុកទូរស័ព្ទរបស់ខ្លួនឯងទៅកន្លែងដេីមវិញ
រេនជុនក្តាប់ដៃខ្លួនឯងណែន ហេីយសំលឹងចេញទៅក្រៅកញ្ចក់ឡាន ព្យាយាមដកដង្ហេីមយឺតៗ ព្រោះបេះដូងដែលលេាតញាប់របស់ខ្លួនឯង សំណាងហេីយដែលជេមីនបេីកចំរៀងតិចៗ មិនអញ្ចឹងប្រាកដជាលឺជាមិនខាន
''ញាំុប៉ុណ្ណឹងហេីយនៅរករបស់ផ្អែមទៀតហ៎?'' រេនជុនថាអេាយពេលដែលជេមីននាំរេនជុនដេីរទៅហាងលក់នំខេកដែលនៅមិនឆ្ងាយប៉ុន្មានពីហាងហត់ផត់
''នៅសុខៗក៏ចង់ញាំុនំខេក'' ជេមីនធ្វេីមាត់ស្រួចហេីយងាករកមេីលនំដែលខ្លួនឯងចង់ញាំុ
''...'' រេនជុនមិនឆ្លេីយតប ហេីយសំលឹងមេីលនំខេកក្នុងទូរកញ្ចក់ដែលនៅសល់មិនប៉ុន្មានមុខតែប៉ុណ្ណោះ ដេាយសារតែជិតដល់ម៉េាងដែលហាងត្រូវបិទហេីយ
''ឈីសខេកក៏ចង់ញាំុ ស្ត្រប៊េរីស្សតខេកក៏ចង់ញាំុ'' ជេមីនរអ៊ូរងូវៗម្នាក់ឯង មុននឹងធ្វេីមុខគិតប្រាកដប្រជា ហាក់បីដូចជាកំពុងតែសំរេចចិត្តអ្វីមួយសំខាន់អញ្ចឹង រេនជុនអស់សំណេីចហេីយក៏ញញឹមចេញមកតិចៗ
''លេាកជេមីនយកអី?''
''យកឈីសខេក''
រេនជុនងាកទៅកម្ម៉ង់នំខេកជាមួយបុក្ខលិករបស់ហាងមុននឹងដណ្តេីមចេញលុយ ព្រោះមុននេះដណ្តេីមចេញថ្លៃហត់ផត់មិនឈ្នះជេមីន ជេមីនដឹងថារេនជុនពូកែខ្លាចចិត្ត ហេីយនឹងត្រូវធ្វេីមុខក្រញ៉ូវដាក់បេីមិនព្រមអេាយចេញ ទេីបចុះចាញ់ដេាយងាយ ហេីយចាំទទួលថាសនំខេកពីបុក្ខលិកមកកាន់ មុននឹងដេីរទៅអង្គុយតុដែលនៅជិតច្រកចេញ
''លេាកជេមីន?''
''ហឺម?'' ជេមីនរៀបដួសនំខេកដាក់ចូលមាត់ តែក៏ត្រូវអ្នកដែលអង្គុយទល់មុខហៅឡេីង ជេមីនឈប់ឆ្ងក់ហេីយលេីកចញ្ចេីមបន្តិច មុននឹងឆ្លេីយតបតិចៗ
''ញាំុម្នាក់ពាក់កណ្តាល''
''ហឺម?'' ជេមីននៅតែធ្វេីមុខឆ្ងល់ដដែល
''ក្រែងចង់ញាំុទាំងពីរមុខអី ចង់ញាំុទាំងពីរមុខដូចគ្នា ញាំុម្នាក់ពាក់កណ្តាល''
''...'' ជេមីនមិនឆ្លេីយតែងក់ក្បាលជំនួស មុននឹងដួសនំខេកញាំុហេីយញញឹម
ជេមីនដឹងថារេនជុនមិនបានចង់ញាំុនំខេកទាំងពីរមុខនោះទេ ហេីយក៏ដឹងថារេនជុនមិនបានចូលចិត្តរឺញៀនរបស់ផ្អែមដូចជេមីនដែរ គ្រាន់តែមកញាំុកំដរ ហេីយនៅកម្ម៉ង់នំដែលជេមីននិយាយថាចង់ញាំុមុននេះទៀត ដូចដែលជេមីនមិនសូវញាំុរបស់ហិរ តែក៏បបួលទៅញាំុហត់ផត់ជាញឹកញាប់ ព្រោះរេនជុនចូលចិត្ត រេនជុនចូលចិត្តរបស់ហិរខ្លាំង តែនៅតែកម្ម៉ង់កំរឹតហិរល្មមដេីម្បីអេាយជេមីនញាំុបាន គ្រាន់តែរឿងតិចតួចបែបនេះក៏ធ្វេីអេាយជេមីនញញឹមចេញមកបានយ៉ាងងាយ
''មេីលកុនពេលយប់មួយគ្នាអី?'' ជេមីនងេីបមុខឡេីងសួរពេលដែលឃេីញរេនជុនញាំុបានពីរបីម៉ាត់ក៏ដាក់ស្លាបព្រាចុះ
''លេាកជេមីនចង់មេីលហ៎?''
''ចង់អត់? ខានមេីលមួយគ្នាយូរអា៎យ''
''ស្អែកលេាកជេមីនអត់ធ្វេីការហេ៎ហ៎?'' ត្រូវហេីយ ស្ទេីរតែភ្លេចទៅហេីយថាស្អែកថ្ងៃច័ន្ទ គ្រាន់តែចង់ប្រេីពេលវេលាបែបនេះនៅជាមួយគ្នាអេាយបានយូរជាងនេះបន្តិច
''ធ្វេី តែ...''
''ស្អែកមានការត្រូវធ្វេី ត្រូវទៅសាលាតាំងពីព្រឹកទៀត ចាំលេីកក្រេាយបានអត់?'' រេនជុនធ្វេីមុខស្រពេានដែលត្រូវនិយាយបដិសេធចេញទៅ ជេមីនដែលធ្វេីមុខស្រពេានជាងមុននេះ ត្រូវប្រញាប់ឈប់ពេបមាត់ ហេីយងក់ក្បាលឆ្លេីយតបដេាយទឹកមុខស្រស់ស្រាយជំនួស ព្រោះមិនចង់អេាយរេនជុនមានអារម្មណ៍ថាខុស
''អូខេ ចាំលេីកក្រេាយក៏បាន សន្យាណា៎''
''សន្យា'' ហេីយជេមីនក៏ទទួលបានស្នាមញញឹមរបស់រេនជុនតបមកវិញ មុននឹងលេីកកូនដៃចេញទៅ
រេនជុនសេីចដែលជេមីនចូលចិត្តធ្វេីបែបនេះពេលដែលនិយាយពាក្យថាសន្យា តែក៏ព្រមលូកកូនដៃទៅថ្ពក់ជាមួយ ហេីយក្រវីតិចៗ លេាកជេមីននេះពេលខ្លះដូចកូនក្មេងជាងក្មេងថ្នាក់មត្តេយ្យដែលរេនជុនបង្រៀនទៀត
''ឆ្អែតអា៎យហ៎?'' ជេមីនសួរឡេីងពេលដែលមិនឃេីញរេនជុនកាន់ស្លាបព្រាញាំុបន្ត
''អឺម លេាកជេមីនជួយញាំុអេាយតិចបានអត់?'' ជេមីនដឹងទាន់ថារេនជុនទុកអេាយ
''ក្រែងថាញាំុម្នាក់ពាក់កណ្តាល អត់ឃេីញញាំុឈីសខេកផង''
''...'' រេនជុនឈប់ឆ្ងក់ សំលឹងមេីលឈីសខេកក្នុងចានជេមីន ហេីយសំលឹងមេីលមុខជេមីន មុននឹងធ្វេីមុខស្ទាក់ស្ទេីរដាក់ ស្ត្របេរីខេកនៅអាចញាំុបានបន្តិច តែឈីសខេកនេះ...
''ណែស!'' ជេមីនដួសមួយដុំមកដាក់ពីមុខរេនជុន ធំល្មមដែលអាចធ្វេីអេាយរេនជុនមានអារម្មណ៍ថាស្អារកបានបេីញាំុវាចូលទៅ
''លេាក... ជេមីន...'' មិនហ៊ាននិយាយបដិសេធ តែក៏មិនចង់ញាំុ មិនដឹងគួរធ្វេីម៉េច
''តូចពេកហ៎?'' ពេលដែលឃេីញជេមីនរៀបដួសថែម រេនជុនបេីកភ្នែកធំៗ មុននឹងរហ័សចាប់កដៃរបស់ជេមីនអេាយឈប់ ហេីយអេានមុខទៅញាំុនំមួយដុំនោះ
ផ្អែម... ផ្អែមខ្លាំងមែនទែន លេាកជេមីនចេះញាំុទៅកេីត!
''ឆ្ងាញ់អត់?'' ទឹកមុខរំពឹងទុកនឹងចំលេីយបែបនេះ រេនជុនទ្រាំទំពារ ហេីយលេបចូលមួយក្អឹកដេាយភាពលំបាក ជាតិផ្អែមនៅជាប់បំពង់កនៅឡេីយ រេនជុនលេីកកែវទឹកមកញាំុមុននឹងឆ្លេីយតបហេីយញញឹម
''ឆ្ងាញ់''
''ញាំុទៀតអ...''
''លេាកជេមីនញាំុហូវ ញ៉ុមឆ្អែតអា៎យ''
''ញាំុតិចចឹងអា៎ បានអត់ឃេីញធំសោះ''
''គេធំអា៎យ''
''អូខេៗ ធំក៏ធំ''
ចាប់ផ្តេីមមកក៏ស្វីតគ្នាហេីយ មានរឿងអីអេាយសរសេរទៀត☺️