Monday, July 10, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.23


Smell



មិនដឹងថាអ្នកណាហៅឈ្មេាះអ្នកណាមុន អ្នកណាចុចផ្ញេីមុន ជេណូញញឹមចេញមកពេលអានសាររបស់រេនជុនហេីយ ក្រេាយពីខ្លួនឯងចុចសារភាពទៅ សាររបស់រេនជុនក៏លេាតមកដំណាលគ្នា ខំគិតថានឹងត្រូវបដិសេធទៀតហេីយតេី សំណាងល្អដែលមុននេះជេណូអេាយជេហ្យុនបេីកឡានជូនមកផ្ទះរេនជុន ព្រេាះផ្ទះខ្លួនឯងនៅឆ្ងាយ ខ្លាចចិត្តមិត្តភក្តិតិចតួចព្រេាះនេះវាយប់ជ្រៅណាស់ហេីយ

មួយសន្ទុះសំលេងបេីកទ្វារផ្ទះលាន់លឺឡេីង រេនជុនដេីរចេញមកបេីកទ្វាររបងអេាយជេណូ ត្រចៀករបស់ជេណូឡេីងក្រហមដេាយភាពស្រវឹង ថ្ពាល់របស់រេនជុនក៏ឡេីងក្រហមដូចគ្នា តែមិនដឹងមូលហេតុ

      ''រៀបការមួយគ្នាណា៎''   ជេណូសួរម្តងទៀត រេនជុនញញឹមតបតិចៗ ហេីយងក់ក្បាល

ជេណូចូលទៅអេាបរេនជុនរហូតដល់រេនជុនរេទៅក្រេាយបន្តិច រេនជុនអេាបជេណូតបវិញ ហេីយផ្អែកក្បាលលេីស្មារដែលកំរេីកចុះឡេីងតិចៗរបស់ជេណូ មុននឹងអង្អែលខ្នងជេណូយឺតៗ

      ''នាយធ្វេីអេាយញ៉ុមខ្លាចខ្លាំងអា៎ដឹងអត់?''   សំលេងដែលញ័ររបស់ជេណូកាន់តែធ្វេីអេាយរេនជុនប្រាកដក្នុងចិត្តថាពេលនេះជេណូកំពុងតែយំ

      ''ចុះបេីគិតថានាយចង់ការដេាយសារជេមីន''

      ''ចុះរាល់ង៉ៃហ្នឹងអត់ដែលគិតថាដែលធ្វេីហ្នឹងគឺដេាយសារស្រលាញ់ហេ៎ហ៎?''

      ''ណាគេហ៊ានគិតកាន់ជេីងខ្លួនឯងដល់ថ្នាក់ហ្នឹង''

      ''អាលូវគិតបានអា៎យណា៎ ថាញ៉ុមស្រលាញ់នាយ''

      ''ដឹងអា៎យ''   រេនជុននិយាយដេាយសំលេងរអ៊ូតិចៗ ព្រេាះជេណូនិយាយពាក្យនេះញឹកពេក យ៉ាងណាក៏មិនសូវទំលាប់ដែរ

      ''ខ្លួននាយក្តៅដល់អា៎យ''   ជេណូទាញរេនជុនចេញ ហេីយសំលឹងមេីលមុខដែលឡេីងក្រហមតិចៗរបស់រេនជុន កែវភ្នែក និងចុងច្រមុះរបស់ជេណូដែលឡេីងក្រហមដេាយសារយំមុននេះធ្វេីអេាយរេនជុនញញឹមចេញមក

      ''មានអារម្មណ៍ដូចចង់ heat''

      ''ញ៉ុមស្រវឹងចឹងអា៎យ នៅហ៊ានបេីកទ្វារអេាយទៀត''   ជេណូធ្វេីមុខក្រញ៉ូវដាក់ ហេីយធ្វេីម៉េចនេះ មិនបានបេីកឡានមក គ្មានថ្នាំការពារ rut ទៀត បេីរេនជុន heat ពិតមែន វីវរហេីយ តែមួយរយៈក្រេាយនេះទេាះជាមានថ្នាំក៏មិនសូវជួយប៉ុន្មានដែរ ទេីបជេណូជៀសវាងការនៅជិតរេនជុន

      ''ទៅគេងក្រៅផ្ទះហូវទៅ''   រេនជុនរុញជេណូតិចៗ មុននឹងបែរខ្នងរៀបដេីរចូលផ្ទះ តែក៏ត្រូវជេណូចាប់ទាញដៃអេាយត្រលប់មកឈរនៅចំពេាះមុខដូចដេីមវិញ

      ''ថ្ពាល់នាយក្រហមដល់អា៎យ គិតអីផ្តេសផ្តាស់មួយញ៉ុមមែន''

រេនជុនសំឡក់ជេណូ ធ្វេីអេាយជេណូសេីចចេញមក ហេីយកាន់ដៃរបស់រេនជុននាំដេីរចូលទៅក្នុងផ្ទះ ជេណូដេីរចូលមុន ហេីយបែរមកឈរចាំរេនជុនដែលងាកទៅបិទទ្វារផ្ទះ រេនជុនងាកមកឃេីញជេណូក៏ចាប់ផ្តេីមមានអារម្មណ៍ថាក្តៅត្រង់ថ្ពាល់ម្តងទៀត

ជេណូអេានចុះទៅថេីបមាត់របស់រេនជុនដេាយហាមលែងបាន ក្លិនរបស់រេនជុនពេល heat បែបនេះកុំថាអេាយទ្រាំពេលជេណូស្រវឹងបែបនេះ សូម្បីតែពេលធម្មតាជេណូនៅទ្រាំមិនចង់បានផង រេនជុនថេីបតបហេីយដាក់ដៃអេាបជុំវិញករបស់ជេណូ ជេណូអេាបចង្កេះរបស់រេនជុនជាប់ ហេីយលេីករេនជុនឡេីង

      ''ទៅក្នុងបន្ទប់នាយល្អជាងណ៎''



កំដៅចេញពីខ្លួនរបស់រេនជុនធ្វេីអេាយជេណូភ្ញាក់ដឹងខ្លួនឡេីង ហេីយដាក់បាតដៃលេីថ្ងាសរបស់រេនជុន មុននឹងឃេីញថាខ្លួនរបស់រេនជុនឡេីងកំដៅខ្លាំងគួរសម ក្លិននំ crossiant សាយភាយពេញបន្ទប់ធ្វេីអេាយជេណូដឹងថារេនជុនកំពុងតែ heat ហេីយ ជេណូចាប់ផ្តេីមមានអារម្មណ៍ថាហាមខ្លួនឯងលែងបាន ទេីបប្រញាប់ងេីបចេញពីគ្រែហេីយដេីរទៅអង្គុយលេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ មុននឹងចុចតេរកជេហ្យុន

      <យប់មិញដេាយសារឯងម៉េាងជិត 2បានយេីងបានគេង ហេីយអាលូវម៉េាងទឹម 7>   គ្រាន់តែខ្សែម្ខាងទៀតចុះលេីក សំលេងរអ៊ូក៏លាន់លឺមកភ្លាម

      ''ទិញថ្នាំអេាយយេីងតិច''

      <ថ្នាំអី?>

      ''ថ្នាំការពារ rut''

      <រេនជុន heat ហ៎? យេីងមិនគួរណាជូនឯងទៅផ្ទះរេនជុនសេាះ អាម៉ាកហួងហែងមិត្តភក្តិជាងអីទៀត បេីវាដឹងវាសំលាប់យេីងជាមិនខានហេ៎>

      ''លឿន! យេីងប្រញាប់''

      <អឺ! ទ្រាំសិនៗ យេីងចេញទៅអាយ យប់មិញឯងអត់មានធ្វេីអីរេនជុនណាអី?>

      ''...''

      <លី ជេណូ!!!>

      ''លឿន! បានអា៎យ''   ជេណូញញឹមចេញមកពេលដែលនឹកឃេីញរឿងកាលយប់មិញ មុននឹងដេីរចូលទៅក្នុងបន្ទប់របស់ជេមីន ហេីយឃេីញជេមីនកំពុងតែគេងលក់ ទេីបដាក់ខ្លួនអង្គុយលេីគ្រែថ្នមៗ ហេីយអង្អែលថ្ពាល់ជេមីនលេង



Jaemin💛 (4)
7:14

@JN
ថ្ងៃនេះអត់នាំជេមីនទៅណាណា៎អី?
អត់ហេ៎
ថី?
យេីងថារកទៅលេងជាមួយជេមីន
ចឹងចាំថ្ងៃតិចយេីងទៅ
រេនជុន heat
កុំមកអីល្អជាង
នៅមួយរេនជុនហ៎?
ម្សិលមិញឃេីញធម្មតាសេាះ
ចាប់ផ្តេីម heat យប់មិញ
អឺម
ចឹងចាំថ្ងៃក្រេាយក៏បាន
អឺម
យេីងជិតដល់អា៎យ
ចេញមកយកថ្នាំ
...
ច្រឡំឆាត
ហេស ហេស
គួរអេាយសង្ស័យត្រង់ហេសហេសហ្នឹងហ្មង
ដល់ផ្ទះណាគេ?
ផ្ទះអាជីសុង
អាជីសុងចេញមកយកថ្នាំ
អាជីសុង
@JS
មិនទាន់ងេីបហេ៎ដឹង
យេីងរវល់តិច
ទៅអា៎យ
🙄

8:40

ថ្នាំអី?
🤦🏻‍♂️
ម៉េចមិនដាក់ម៉ូគ្នាអេាយហេីយ ឆ្ងល់
រេនជុន heat ហ៎?
ថាទៅលេងជាមួយជេមីនដែរ
មិនទាន់ភ្ញាក់ហេ៎
អូខេ
ចាំថ្ងៃក្រេាយក៏បាន



JN
8:45

ជេណូ
យេីងអត់ដឹងរឿងអីហេ៎ណា៎
អត់ទាក់ទងនឹងយេីងហេ៎
មានខ្លួនមែស
មិនទាន់បានថាអីផង
អ៎
មានការអីហ៎?
រេនជុនភ្ញាក់នៅ?
នៅ
អាជេហ្យុនយកថ្នាំទៅអេាយហ៎?
read                
ថ្នាំអី?
read                
ថ្នាំការពារ rut?
នៅជាមួយរេនជុនពេល heat ដេាយអត់ចាក់ថ្នាំហ៎?
កុំអានហេីយអត់តប!!!
ជេមីនភ្ញាក់
ឈប់សិន

8:55






ង្រៀនអេាយបត់ភួយ
តែបត់អត់កេីត
គួរអេាយស្រលាញ់
ជេមីនណាាា😭
តែមិនបាចមកបន្លប់ហេ៎
រឿងមុននេះយេីងអត់ភ្លេចហេ៎ណា៎
ហេស ហេស



      ''ប៉ាប៉ា''   ជេមីនដឹងខ្លួនឡេីង មុននឹងឃេីញប៉ាប៉ាកំពុងតែគេងលេងទូរស័ព្ទលេីគ្រែជិតៗខ្លួន

      ''ភ្ញាក់អា៎យហ៎?''   ជេណូដាក់ទូរស័ព្ទចុះ ហេីយដាក់ដៃអេាបជុំវិញពេាះរបស់ជេមីន

      ''បាទ''   និយាយហេីយក៏ញីភ្នែកខ្លួនឯងតិចៗ រហូតដល់ជេណូលូកដៃទៅហាម

      ''ឃ្លាននៅ?''

      ''អឺមមម យប់មិញប៉ាប៉ាគេងមួយជេមីនហ៎?''   ជេមីនងក់ក្បាលតិចៗ ហេីយងេីបទៅគេងលេីទ្រូងរបស់ជេណូ

      ''ប៉ាប៉ាគេងមួយម៉ាមី ជេមីនចង់អេាយប៉ាប៉ាគេងមួយហ៎?''

      ''ចង់ ចង់គេងមួយគ្នាបីនាក់ដូចនៅផ្ទះលេាកយាយ''

      ''ចាំម៉ាមីជាយេីងគេងមួយគ្នាណា៎''   ជេណូឆ្លេីយហេីយអង្អែលខ្នងរបស់ជេមីនថ្នមៗ

      ''ម៉ាមីឈឺហ៎?''

      ''អឺម''

      ''គេងមួយគ្នាង៉ៃណា៎''

      ''គេងមួយគ្នារាល់ង៉ៃហ្មងម៉េចដែរ?''

      ''មែនហ៎? ប៉ាប៉ានៅជាមួយជេមីនហ៎?''   ជេមីនងេីបក្បាលហេីយបេីកភ្នែកធំៗមេីលជេណូ ដេីម្បីសួររកចំលេីយ

      ''អឺម ប៉ាប៉ាសុំនៅជាមួយដែរបានអត់?''

      ''បានននន ជេមីនចង់អេាយប៉ាប៉ានៅជាមួយ''

      ''អូខេ ចឹងចាំប៉ាប៉ានៅជាមួយជេមីនណា៎ តេាះ! ទៅមុជទឹក ដុសធ្មេញ ហេីយចេញទៅញាំុនំប័ង''

      ''នំខេកនៅសល់អត់?''

      ''ហឹសហឹស រកនំខេកទាំងព្រឹក ម៉ាមីដឹងត្រូវមាត់ម៉ាមីមិនខានហេ៎''   ជេណូសេីចតិចៗក្នុងបំពង់ក ហេីយញីសក់របស់ជេមីនដេាយភាពខ្នាញ់

      ''ស៊ូត~ ម៉ាមីអត់ដឹងហេ៎''



      ''យកសូកូឡា រឺក៏ភីណាត់បាត់តឺ?''

      ''សូកូឡា''

ជេណូយកដំណាប់សូកូឡាទៅលាបពីលេីនំប័ងដែលទេីបតែដុតហេីយ មុននឹងដាក់វាលេីចានរបស់ជេមីន ហេីយបេីកទូរទឹកកកចាក់ទឹកផ្លែឈេីអេាយជេមីនមួយកែវ

      ''ប៉ាប៉ា''

      ''ហឺម?''

      ''ង៉ៃនេះនាំជេមីនទៅជិះកង់ណា៎''   ត្រូវហេីយវាជាកាដូខួបកំណេីតរបស់ជេណូ ជេណូនៅចាំបានថាយប់មិញជេមីនសប្បាយចិត្តប៉ុណ្ណាពេលដែលឃេីញកង់កង់បួនពណ៌លឿងនេាះ

      ''ចាំម៉ាមីជាយេីងទៅជិះនៅសួនសាធារណៈទាំងអស់គ្នាម៉េចដែរ''

      ''ង៉ៃណាម៉ាមីជា?''

      ''2-3ង៉ៃទៀត''

      ''អូខេ''   ជេមីនងក់ក្បាល ហេីយញាំុនំប័ងបន្ត

      ''ប៉ាប៉ាទៅមេីលម៉ាមីសិនណា៎ ជេមីនមានកិច្ចការផ្ទះត្រូវធ្វេីអត់?''

      ''មាន''

      ''អូខេ អាណាអត់ចេះចាំប៉ាប៉ាចេញមកបង្រៀន''



      ''រេនជុន''

      ''...''

      ''រេនជុន!''

      ''ហឺម''   រេនជុនបេីកភ្នែកឡេីងយឺតៗពេលដែលលឺសំលេងហៅ មុននឹងឃេីញថាជាជេណូដែលកំពុងតែអង្គុយលេីគ្រែហេីយសំលឹងចុះមក

មានអារម្មណ៍ថាឈឺខ្លួន ហេីយធ្ងន់ក្បាលដល់ហេីយ

      ''ងេីបឡេីងញាំុអីសិនហេីយអាលលេបថ្នាំ''

      ''ឈឺក្បាលអា៎ សុំគេងសិនបានអត់?''

      ''យកចូលម៉េាអេាយញាំុ ញាំុបន្តិចសិនហូវ លេបថ្នាំឆាប់បាត់ឈឺហ៎''   ជេណូទ្រខ្នងរបស់រេនជុនឡេីង ហេីយដាក់ខ្នេីយបញ្ឈរអេាយរេនជុនងេីបអង្គុយហេីយផ្អែក

      ''ជេមីនងេីបនៅ?''

      ''ងេីបអា៎យ នៅធ្វេីកិច្ចការផ្ទះនៅក្រៅ''

      ''ញាំុអីហេីយអា៎យហ៎?''

      ''អឺម''

      ''អរគុណណា៎''   រេនជុននិយាយអរគុណ ព្រេាះធម្មតាបេីរេនជុនឈឺបែបនេះ ជេមីនប្រាកដជាគ្មានអីញាំុរហូតដល់រេនជុនភ្ញាក់ ពេលនេះមានជេណូនៅជាមួយ រេនជុនមិនចាំបាច់បារម្ភពីជេមីនទៀតនេាះទេ

ជេណូបញ្ចុកបបររេនជុន មុននឹងយកថ្នាំ heat មកអេាយរេនជុនលេប រេនជុនដាក់ខ្លួនគេងទៅវិញ តែត្រូវជេណូហាម ទេីបងេីបមុខឡេីងមេីលមុខជេណូដេាយមិនសូវយល់ប៉ុន្មាន

      ''ទឹមញាំុហេីយ ចាំតិចសិនចាំគេង''

      ''អូខេ នាយទៅមេីលជេមីនក៏បាន''

      ''ជេមីននៅម្នាក់ឯងបាន អត់អីហេ៎ ចាំញ៉ុមនៅកំដរណា៎''

      ''...''   រេនជុនងក់ក្បាល ដេាយមិនបាននិយាយអីបន្ត

      ''ចង់អេាយជូតខ្លួនអេាយអត់ ក្រែងគេងលក់ស្រួល''

      ''ហាវវវ មិនបាច់...''   រេនជុនស្ងាបហេីយយកដៃខ្ទប់មាត់ មុននឹងឃេីញមានអ្វីម្យ៉ាងខុសប្លែកពីធម្មតាលេីម្រាមដៃខ្លួនឯង រេនជុនបែរខ្នងដៃមេីល មុននឹងឃេីញមានចញ្ចៀនប្រាក់មួយវង់នៅលេីម្រាមដៃនាងខាងឆ្វេងរបស់ខ្លួនឯង

ចាំបានថាយប់មិញមុនគេងអត់មានបានពាក់ចញ្ចៀននេះនេាះទេ ពេលដែលឃេីញរេនជុនធ្វេីមុខឆ្ងល់ ជេណូក៏ញញឹមចេញមក ហេីយទាញដៃរបស់រេនជុនមកមេីល

      ''ចូលចិត្តអត់?''

      ''...''   ខួរក្បាលរបស់រេនជុនទទេរស្អាត មិនដឹងថាគួរឆ្លេីយថាមេច

      ''ម៉ាក់នាំទៅរេីសតាំងពីម៉ានអាទិត្យមុន តែញ៉ុមចេះតែអត់ហ៊ានសុំនាយ''

      ''...''

      ''សូម្បីតែពាក់អេាយនៅអត់ហ៊ានពាក់អេាយពេលដែលនាយដឹងខ្លួនផង''   ជេណូនៅតែសំលឹងមេីលចញ្ចៀនលេីម្រាមដៃនាងរបស់រេនជុន ហេីយអង្អែលថ្នមៗលេីចញ្ចៀននេាះ

      ''អរគុណណា៎''   ជេណូងេីបមុខឡេីងពីចញ្ចៀន សំលឹងមេីលមុខរបស់រេនជុន មុននឹងឃេីញទឹកភ្នែកដែលកំពុងហូរចុះមកលេីថ្ពាល់របស់រេនជុន ជេណូលូកដៃទៅជូតអេាយថ្នមៗ

      ''អរគុណដូចគ្នាដែលឆ្លេីយយល់ព្រម''









.
Writer's Note
គឺថាអត់រ៉ូមេនតិចពីដេីមដល់ចប់ សូម្បីតែពាក់ចញ្ចៀនក៏ពាក់ពេលគេគេងលក់