Fool
''ម៉េចបានម៉េាម្នាក់ឯង?'' សិស្សច្បងដែលរៀនមហាវិទ្យាល័យជាមួយគ្នា ហេីយជាម្ចាស់ក្លឹបដេីរមកអង្គុយជិតសិស្សប្អូន ហេីយរាក់ទាក់ឡេីងពេលដែលឃេីញសិស្សប្អូនដែលតែងតែមកជាមួយមិត្តភក្តិ 2-3នាក់ តែលេីកនេះបែរជាមកម្នាក់ឯងទៅវិញ
''មានរឿងអេាយគិតតិចតួច''
''អឺម ចឹងចាំអង្គុយកំដរ'' ថេយុងនិយាយហេីយលេីកដៃអេាយបុក្ខលិកក្នុងហាង ក្នុងន័យអេាយយកស្រាមកអេាយ
មួយសន្ទុះក៏មានស្រាមួយដប ហេីយកែវទឹកកកមួយកែវមកនៅពីមុខខ្លួនឯង ថេយុងចាក់ស្រាចូលក្នុងកែវរបស់ជេណូដែលទទេរស្អាតមានតែទឹកកកពីរដុំធំៗតែបុណ្ណេាះ
''តុនេាះមេីលឯងច្រេីនដងអា៎យ'' ជេណូងាកទៅតាមសំលេងនិយាយ មុននឹងឃេីញខ្សែភ្នែករបស់សិស្សច្បងសំលឹងទៅតុដែលនៅរំលងពីតុជេណូពីរតុ
''ចង់នៅម្នាក់ឯង''
''កេីតអី? ខូចចិត្តហ៎?''
''ប្រហែលចឹងដឹង''
''លី ជេណូចេះខូចចិត្តដែរហ៎? ណាគេអីក៏ពូកែមែស?''
''...''
''អូខេ ឈប់និយាយក៏បាន''
taeoxo
23:11
''កេីតអី?'' ជេហ្យុនដាក់ខ្លួនអង្គុយចុះទល់មុខជេណូ និងថេយុងហ្យុងហេីយសួរឡេីង
មេីលតាមចំនុះស្រាដែលនៅសល់កន្លះដបជាង មានន័យថាជេណូមិនទាន់ស្រវឹងប៉ុន្មាន ប្រហែលជាអាចនិយាយស្តាប់គ្នាយល់ ជេណូងេីបមុខឡេីងបន្តិចមេីលមុខមិត្តភក្តិ មុននឹងលេីកកែវស្រាដែលនៅសល់កន្លះកែវអ៊កទាល់តែអស់ពីកែវ ជេហ្យុនសំលឹងមេីលហេីយដកដង្ហេីមធំ ផាតធីទឹកកូកាមុននេះមានន័យអី បេីចុងក្រេាយមកអង្គុយផឹកស្រាដដែល
''យេីងសុំរេនជុនរៀបការ''
''ហា៎ស? មុនហ្នឹងហ៎?'' ជេហ្យុនសំដែងអាការៈភ្ញាក់ផ្អេីល ថេយុងក៏ដូចគ្នា
''អឺម តែគេបដិសេធ''
''រេនជុនថាម៉េច?''
''នៅចឹងល្អជាង''
''គេមិនទាន់ចង់ការដឹង''
''អឺម''
''គេអាចមានហេតុផលរបស់គេក៏ថាបាន''
''ហេតុផលអីហ៎?'' ជេណូងេីបមុខឡេីងសំលឹងមេីលមុខជេហ្យុន នៅក្នុងកែវភ្នែកមានដំណក់ទឹកភ្នែកដក់ជាប់ ធ្វេីអេាយជេហ្យុនដកដង្ហេីមធំម្តងទៀត
''យេីងម៉េចដឹង ម៉េចមិនសួររេនជុន?''
''...''
''ឯងដែលប្រាប់ថាស្រលាញ់គេអត់?''
''ប្រាប់អីយេីងធ្វេីប៉ុណ្ណឹងអា៎យ តាមទៅដល់ចិនទៀត នៅអត់ច្បាស់ទៀតហ៎?''
''យេីងសួរថាធ្លាប់ប្រាប់អត់?''
''ចាំបាច់ត្រូវប្រាប់ដែរហ៎? ដែលសុំរៀបការនេះមិនមែនមានន័យថាចង់នៅជាមួយមួយជីវិតហេ៎ហ៎? ដែលមានដែរហ៎ មនុស្សដែលអត់ស្រលាញ់ហេីយសុំរៀបការនៀក''
''ជេណូ! ឯងមានកូនមួយអា៎យណា៎ មិនមែនសុំគេរៀបការក្នុងថានៈសង្សារហេ៎ណា៎! រេនជុនដឹងអត់ថាឯងស្រលាញ់គេ គេមេីលទង្វេីរឯងយល់អត់? រាល់ដងយេីងទៅលេងមួយ ឃេីញឯងនៅជាមួយតា៎ជេមីន ចាប់អារម្មណ៍តា៎ជេមីន ហេីយសុខៗទៅសុំគេរៀបការអេាយគេគិតម៉េច? ស្រួលមិនស្រួលគិតថាឯងចង់ការដេាយសារជេមីនទៀត''
<កេីតអី តេម៉េាហេីយស្ងាត់ អីក៏មិននិយាយ>
''...''
<មុនហ្នឹងឆាតទៅនៅសុខៗសេាះ ជេណូធ្វេីអីទៀតអា៎យ?>
''គេសុំយេីងរៀបការ''
<ហា៎ស???>
''អឺម មានអារម្មណ៍ថាអន់ចិត្តខ្លាំងអា៎''
<អន់ចិត្តរឿងអីទៀតអា៎យ ពូកែគិតច្រេីនមែស?>
''គេចង់រៀបការដេាយសារជេមីនហ៎? ខ្លាចជេមីនទៅចិនបាត់ លែងបានជួបជេមីនហ៎?''
<ហា៎ស?>
''ហេតុអីបានមានអារម្មណ៍ថាពាក្យសំដីសុំរៀបការរបស់គេអត់ចេញពីចិត្តអីសូម្បីតែបន្តិច ហឹស'' រេនជុនអស់សំណេីចខ្លួនឯង ទាំងដែលមានទឹកភ្នែកកំពុងតែហូរស្រក់ចុះមក
<...>
''គេអត់ស្រលាញ់យេីងផង ហេតុផលដែលសុំរៀបការប្រាកដជាមានតែម្យ៉ាងគត់ គឺជេមីន''
''អូយ កុំថាអេាយវាខ្លាំងពេក មុខវាចង់យំទៀតអា៎យនៀក'' ថេយុងក្រេាយពេលអង្គុយស្តាប់ការសន្ទនាមួយសន្ទុះ ឃេីញជេហ្យុនថាអេាយជេណូ ក៏ប្រញាប់និយាយហាម ជេហ្យុននៅតែសំលឹងមុខជេណូមិនដាក់ភ្នែក ហេីយជេណូក៏សំលឹងកែវស្រាមិនដាក់ភ្នែកដូចគ្នា
''ឯងធ្លាប់នៅជាមួយរេនជុនតែពីរនាក់អត់? គេមេីលទៅមានចិត្តលេីឯងអត់?''
''ធ្លាប់! ពេលជេមីនចូលគេង ហេីយយេីងជួយរេនជុនលាងចានរាល់ដង'' ជេហ្យុនយកដៃខ្ទប់មុខពេលដែលលឺចំលេីយហេីយ
''ចង់និយាយពីទៅដេីរលេងជាមួយគ្នាតែពីរនាក់''
''រាល់ដងមានជេមីនទៅជាមួយរហូត''
''មានន័យថាអត់ធ្លាប់?''
''...'' ជេណូងក់ក្បាល ហេីយពេបមាត់បន្តិច
''ធ្លាប់អេាប ធ្លាប់ថេីប ហេីយគេគេចចេញអត់?''
''...'' ជេណូក្រវីក្បាល
''គេអត់គេចហេ៎ហ៎?''
''អត់ដែលអេាប ហេីយក៏អត់ដែលថេីបដែរ'' ជេហ្យុនបិទភ្នែករំងាប់អារម្មណ៍ខ្លួនឯង មុននឹងសួរចេញមកទៀត
''ធ្លាប់កាន់ដៃគ្នាអត់?''
''កាន់កដៃរាប់អត់?''
''ចប់អា៎យលី ជេណូ ត្រៀមទៅជូនដំណេីរជេមីននៅព្រលានយន្តហេាះអា៎យយេីង'' ជេហ្យុនក្រវីក្បាលយ៉ាងអស់សង្ឃឹម ថេយុងយកដៃទ្រក្បាលព្រេាះមិនដឹងជួយយ៉ាងម៉េច
<រេនជុន អានេះយេីងនិយាយតាមអីដែលយេីងមេីលឃេីញអា៎ យេីងថាជេណូក៏យកចិត្តទុកដាក់លេីឯងមួយកំរិតដែរ>
''...''
<ង៉ៃដែលប៉ាឯងចូលពេទ្យ គេទៅកំដរឯងទាំងយប់ ទាំងដែលគេជ្រេីសរេីសនៅផ្ទះគេងលេីគ្រែស្រួលៗ ជាមួយកូនឆ្កែក៏បាន>
''...''
<ចាំង៉ៃដែលទៅញាំុការ៉េមមួយគ្នាអត់ យេីងជួបលី ជេណូលេីកដំបូង តែយេីងមេីលដឹងអា៎ ថាខ្សែភ្នែកដែលគេមេីលឯងអត់ដូចមិត្តភក្តិធម្មតា>
''...''
<ង៉ៃដែលឯងទៅ disney land ហេីយឯងថាគេអត់ចង់អេាយឯងជិះជាមួយ យេីងគិតថាគេបារម្ភពីឯងច្រេីនជាង ឃេីញឯងខ្លាចខ្ពស់ ហេីយអត់ស្រួលខ្លួន បានគេអេាយឯងចាំក្រៅ>
''...''
<អានេះគ្រាន់តែអីដែលយេីងមេីលឃេីញហេ៎ ហេីយនៅផ្សេងទៀតដែលយេីងអត់ឃេីញ ឯងសាកកុំគិតរឿងដែលគេចង់នៅជាមួយតែជេមីន ហេីយគិតពេលដែលនៅជាមួយគ្នាតែពីរនាក់មេីល>
🐱
23:45
អេក្រង់ទូរស័ព្ទដែលងងឹតឈឹង សុខៗក៏មានពន្លឺឡេីងមក ជេណូក្រឡេកភ្នែកទៅមេីលមុននឹងឃេីញអេម៉ូជិរូបឆ្មារពណ៌លឿង ហេីយក៏ស្ទុះលេីកទូរស័ព្ទឡេីងមកមេីលជិតៗ ព្រេាះខ្លាចខ្លួនឯងស្រវាំងភ្នែក
''រេនជុនឆាតម៉េាហ៎! ធ្វេីម៉េចហូវ?'' ជេណូធ្មេចភ្នែកញាប់ ហេីយកាន់ទូរស័ព្ទជាប់ មុននឹងក្រវីទូរស័ព្ទទៅមកៗ
''តបហូវ ហេីយជូតទឹកភ្នែកចេញផង យេីងខ្មាស់គេអា៎''
ជេណូស្កេនមុខខ្លួនឯងតែមិនចូល ដេាយសារតែភ្នែកហេីម រឺក៏មកពីទឹកភ្នែកក៏មិនដឹង តែជេណូមិនចាំអេាយវាស្កេនលេីកពីរ ប្រញាប់ចុចពីរបីដងលេីអេក្រង់ ហេីយវ៉ៃលេខកូដទូរស័ព្ទចូលទៅ
🐱
23:45
23:50
0:30
read
ទំរាំតែដាច់ចិត្តនិយាយចេញមក ចប់រឿងបាត់លូវអា៎យហ្នឹង ><