Together
辰乐
21:03
ជេណូបេីកទ្វារបន្ទប់គេងរបស់រេនជុនដេាយមិនបានគេាះអេាយសញ្ញាជាមុន ព្រេាះមិនបានលឺសំលេងអីចេញពីក្នុងបន្ទប់ទេីបគិតថារេនជុនប្រហែលជាគេងលក់ហេីយ តែពេលដែលឃេីញបន្ទប់នៅភ្លឺចែស ហេីយរេនជុនកំពុងតែអង្គុយចុចទូរស័ព្ទ ជេណូក៏ហាមាត់សួរឡេីង
''អត់ទាន់គេងហេ៎ហ៎?''
''នៅហេ៎! ជេមីនគេងអា៎យហ៎?''
''អឺម ឆាប់គេងចឹង'' ជេណូនិយាយហេីយដេីរទៅអង្គុយលេីគ្រែជាមួយរេនជុន មុននឹងដាក់ដៃលេីថ្ងាស់របស់រេនជុនដេីម្បីពិនិត្យមេីលកំដៅ ពេលដែលឃេីញថាលែងសូវក្តៅទេីបលេីកដៃឡេីងដាក់លេីក្បាលរបស់រេនជុនហេីយវ៉ៃតិចៗ តែក៏ត្រូវរេនជុនចាប់ដៃនេាះចេញ
''មិនទាន់ងងុយហេ៎ គេងម្ង៉ៃអា៎យ''
''អូខេចឹង''
''នាយ... ទៅវិញអា៎យហ៎?''
''អឺម ស្អែកត្រូវទៅធ្វេីការ''
''...''
''ហឺម? អត់ចង់អេាយទៅវិញហ៎?'' ពេលដែលឃេីញរេនជុនស្ងាត់ទៅ ហេីយធ្លាក់ទឹកមុខ ទេីបសួរចេញទៅបែបនេះ បេីរេនជុនបដិសេធនេះគឺស្ពឹកមុខអា៎យណា៎
''...'' រេនជុនមិនឆ្លេីយហេីយនៅស្ងៀម ហេីយវាក៏ជាចំលេីយមួយសំរាប់ជេណូដែរ ព្រេាះជេណូដឹងថារេនជុនជាមនុស្សដែលមិនសូវចូលចិត្តនិយាយអីបែបនេះ
''អត់មានខេាអាវពាក់ស្អែក បេីនាយអូខេស្អែកញ៉ុមរេីឥវ៉ាន់ម៉េានៅជាមួយ''
''...'' រេនជុនងាកទៅមេីលមុខជេណូ កែវភ្នែកដែលស្រអាប់មុននេះចាប់ផ្តេីមមានពន្លឺឡេីងមកភ្លាម
''អូខេអត់? សុំនៅជាមួយដែរណា៎ ចញ្ចឹមជេណូម្នាក់ទៀតបានអត់ម៉ាមី?'' ជេណូដាក់ក្បាលគេងលេីខ្នេីយដែលនៅលេីភ្លៅរបស់រេនជុន ហេីយងេីយមុខឡេីងសំលឹងមុខរបស់រេនជុន
រេនជុនចង់ងេីបចេញពីកន្លែងនេះខ្លាំងមែនទែន ហេតុអីបានជេណូធ្វេីមុខបែបនេះហេីយដូចជេមីនដល់ថ្នាក់នេះ ហេីយនៅហៅម៉ាមីទៀត បេះដូងរបស់រេនជុនលេាតញាប់ទៀតហេីយនៀក
''អឺម នៅក៏នៅ ចញ្ចឹមកូនឆ្កែថែមម្នាក់ទៀតក៏បាន''
''ងងុយគេងអា៎យ អត់ចង់បេីកឡានទៅវិញអេ៎នៀក'' ជេណូដាក់ដៃអេាបជុំវិញចង្កេះរបស់រេនជុន ហេីយផ្អែកមុខនឹងពេាះរបស់រេនជុន មុននឹងបិទភ្នែក
រេនជុនអង្អែលសក់របស់ជេណូលេងតិចៗ
''មិនបាច់ទៅវិញក៏បាន''
''ជាប់ចិត្តជេណូអា៎យហ៎ម៉ាមី?''
''កុំហៅចឹងមេីល!!!'' ជេណូងេីយមុខឡេីងហេីយឃេីញមុខរបស់រេនជុនឡេីងក្រហម មុននឹងញញឹមចេញមក
''អូខេៗ ចឹងនាយត្រូវរកខេាអាវអេាយញ៉ុមស្លៀកអា៎យ'' អាវយឺតពណ៌ស និងខេាខ្លីរបស់រេនជុនដែលរៀងណែនបន្តិចសំរាប់ជេណូ ទំរាំតែរេីរកក្នុងទូរមកស្លៀកបាន មិនបាច់និយាយដល់ខេាអាវធ្វេីការនេាះទេ ជេណូគិតថាវារៀងពិបាកបន្តិចហេីយ
តែចិត្តមួយទៀតក៏មិនចង់ទុកអេាយអ្នកដែល heat នៅផ្ទះជាមួយជេមីនតែពីរនាក់ដូចគ្នា
''អាវសឺមីពណ៌ស ហេីយនិងខេាខ្មៅ ញ៉ុមក៏មានខ្លះដែរ...''
''...''
''...តែមិនដឹងថានាយពាក់ត្រូវអត់?''
ជេណូរេីឥវ៉ាន់មកនៅផ្ទះរបស់រេនជុនបានមួយអាទិត្យជាងហេីយ ទូរខេាអាវត្រូវបានចែកជាពីរ គ្រែរេនជុនរៀងតូចបន្តិចតែក៏អាចគេងពីរនាក់បាន (បេីគេងអេាបគ្នាកាន់តែទូលាយ...) បន្ទប់គេងក៏កាន់តែមានអារម្មណ៍ថាតូចជាងមុនពេលដែលថែមរបស់ប្រីប្រាស់របស់ជេណូ
នៅតាមជញ្ជាំងមានរូបគំនូរថែម 5កន្លែង ជារូបដែលជេណូគូរ ហេីយរេនជុនក៏ញញឹមគ្រប់ពេល ពេលដែលក្រឡេកទៅឃេីញ គិតហេីយក៏ដេីរចូលទៅក្នុងផ្ទះបាយដែលមានជេណូកំពុងតែឈរនៅក្នុងសំលៀកបំពាក់គេងនៅឡេីយ រេនជុនឈរមេីលជេណូដាក់ទឹកដាំរហូតដល់ជេណូដាំហេីយ ទេីបងាកមកឃេីញខ្លួនឯង
''ភ្ញាក់អា៎យហ៎?''
''អឺម ញាំុអីហេីយអា៎យហ៎?'' រេនជុនភ្ញាក់ចេញពីការគិត ហេីយបន្តដេីរទៅកាន់ផ្ទះបាយ
''នៅ ថាចាំញាំុជាមួយគ្នា''
''យកទឹកដេាះគេាអត់?'' រេនជុនបេីកទូរទឹកកកហេីយសួរឡេីង
''អត់ហេ៎ ញាំុកាហ្វេ តែចាំទឹកពុះសិន''
''អូខេ ចាំឆុងអេាយ'' រេនជុនចាក់ទឹកដេាះគេាចូលក្នុងកែវអេាយខ្លួនឯង មុននឹងដេីរទៅអង្គុយលេីតុ
''អឺម''
''...''
''ង៉ៃនេះយេីងទៅមេីលសាឡុងជាមួយគ្នាណា៎''
''ហឺម? ចង់បានសាឡុងថ្មីហ៎?''
''សាឡុងនាយអង្គុយ 3នាក់ចង្អៀតអា៎យ នាំ 4-5នាក់ទៀត''
''ពួកម៉ាកឃេីញអង្គុយលេីព្រំរាល់ដងតា៎ ណាមួយជេមីនក៏ចូលចិត្តអង្គុយលេីព្រំ''
''តែពេលមេីលរឿងជាមួយគ្នាជេមីនអង្គុយលេីសាឡុង''
''អង្គុយ 3នាក់បានតា៎''
''ហេីយបេីមានកូនទៀតអេាយអង្គុយណា?''
''...'' រេនជុនដែលលេីកកែវទឹកដេាះគេាះញាំុ ឈប់ឆ្ងក់ ហេីយងាកសំលឹងមេីលមុខរបស់ជេណូភ្លាម
''ទិញរៀងធំតិចក៏ល្អដែរណ៎'' ជេណូដាក់បន្ទះនំប័ងដែលដុតហេីយលេីចានរបស់រេនជុន មុននឹងអេានអេាយកំពស់ខ្លួនឯងនៅស្មេីរគ្នា ហេីយនិយាយចេញមក
''...''
''មានជេមីនមួយអា៎យនៅអៀនទៀត'' ជេណូឈរត្រង់ខ្លួនវិញ ហេីយញញឹមចេញមកពេលដែលឃេីញថ្ពាល់របស់រេនជុនឡេីងក្រហម
''...''
''កូនប្អូនយេីងគួរដាក់ឈ្មេាះអីល្អ?''
TBC
ចប់ហេីយ? អឺម ថាចប់ក៏បាន តែនៅមានវគ្គពិសេស 2វគ្គទៀត តែសរសេរមិនទាន់ហេីយ ចាំសិនណា៎