Monday, June 26, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.21


Better this way



ជេណូគិតគ្រប់វិធីដែលនឹងសុំរេនជុនរៀបការ គួរតែនាំទៅសួរកំសាន្ត សួនសាធារណៈ រឺភេាជនីយ៍ដ្ឋានផ្កាយប្រាំ ត្រូវលុតជង្គង់ មានផ្កាមួយបាច់ធំ រឺក៏មានប៉េងប៉េាងល្អជាង គួរតែកាន់ចញ្ចៀនរបៀបម៉េច គួរតែសុំនៅផ្ទះល្អអត់ ដុតទៀនអេាយរ៉ូមេនទិចដូចក្នុងកុន តែចុងក្រេាយជេណូមិនហ៊ានធ្វេីសូម្បីតែម្យ៉ាង

មនុស្សដូចជាជេណូបេីអេាយទៅធ្វេីអីរ៉ូមេនទិចបែបនេះ ជេណូប្រាកដជាភ័យដល់ថ្នាក់ខួរក្បាលលែងដេីរ ធ្វេីអីមិនចេញជាមិនខាន ចុងក្រេាយក៏សំរេចចិត្តថាសុំនៅផ្ទះធម្មតាៗល្អជាង ក្រេាយពេលចំណាយពេលនៅជាមួយគ្នា 3នាក់ពេញមួយថ្ងៃ ជេណូនៅតែរកឱកាសសុំមិនទាន់បានព្រេាះមានជេមីននៅជាមួយរហូត

ទីបំផុតម៉េាង 9:30យប់ឱកាសរបស់ជេណូក៏មកដល់ ជេមីនត្រូវប្រញាប់ចូលគេងព្រេាះថ្ងៃស្អែកជាថ្ងៃច័ន្ទត្រូវទៅសាលារៀន ជេណូនាំជេមីនចូលគេង មុននឹងចេញពីបន្ទប់មកវិញឃេីញរេនជុនឈរលាងចាន ជេណូលូកដៃចូលក្នុងហេាប៉ាវដេីម្បីបញ្ជាក់ថាប្រអប់ចញ្ចៀននៅក្នុងហេាប៉ាវនៅឡេីយ រេនជុនលាងចានហេីយល្មម មុននឹងងាកមកមេីលជេណូបន្តិច ហេីយនិយាយចេញមក

      ''ទៅវិញអាឡូវអត់ ចាំបិទទ្វារអេាយ''

      ''ទំនេរអត់? អង្គុយមេីលរឿងកំដរតិចបានអត់?''

      ''...?''   រេនជុនធ្វេីមុខឆ្ងល់ដាក់ជេណូដែលដេីរទៅយកតេឡេបញ្ជារទូរទស្សន៍មកចុចបេីក ហេីយដាក់លេីតុកញ្ចក់ជិតសាឡុង មុននឹងងាកមកមេីលមុខរបស់រេនជុនដែលឈរស្ងៀមមិនកំរេីក

      ''មេីលមួយគ្នាណា៎''

      ''ជេមីនគេងលក់នៅ ចាំទៅ...''   ក្រេាយពេលទទួលបានខ្សែភ្នែកអង្វរកពីជេណូភ្លាម រេនជុនចាប់ផ្តេីមធ្វេីខ្លួនមិនត្រូវ មុននឹងនិយាយរដាក់រដុបរកលេសមិនចង់នៅជាមួយជេណូតែពីរនាក់

      ''មេីលពីរនាក់ណា៎''   ជេណូនិយាយហេីយងេីបទៅចាប់កដៃរបស់រេនជុនមិនអេាយគេចបាន មុននឹងរុញតិចៗអេាយអង្គុយចុះលេីសាឡុងជិតខ្លួនឯង

      ''...''

      ''មានរឿងអីដែលចង់មេីលអត់?''   ជេណូសួរឡេីងខណៈពេលដែលកំពុងបេីកទូរស័ព្ទ ស្កេនមុខខ្លួនឯង ហេីយចូល netflix មុននឹងរេីសឈ្មេាះរបស់ខ្លួនឯង ហេីយលួចញញឹមបន្តិចពេលដែលឃេីញឈ្មេាះរបស់ពីរនាក់ទៀត

មួយរយៈធំហេីយដែលជេណូផ្តាច់គណនីរបស់ខ្លួនឯងហេីយប្រេីគណនីរបស់រេនជុន ព្រេាះយ៉ាងណាក៏ជេណូមេីលតែម្នាក់ឯងដដែល ប្រេីជាមួយគ្នាចំនេញលុយផង

      ''នាយហ្នឹងចង់មេីលរឿងអី អ្នកបបួលគេ''

      ''to all the boys i've loved before''

      ''អត់ហេ៎ អត់ចូលចិត្ត''

      ''...''   ខ្ទេចអស់រលីង គំរេាងចង់មេីលរឿងរ៉ូមេនទិច

      ''...''   ចឹងមានតែរឿងទី 2ដែលរេីសទុក

      ''the kissing booth''

      ''នាយចូលចិត្តរឿងចឹងៗហ?''   រេនជុនចំលែកចិត្តក្រេាយពេលលឺចំណងជេីងរឿងទីពីរ មិននឹកស្មានថាជេណូមេីលចឹងសេាះ

      ''អឺម ថាចូលចិត្តក៏បាន''   ជេណូចូលចិត្តមេីលរឿង fantasy sci-fi រឺក៏ horror ច្រេីនជាង តែបេីអេាយមេីលរឿងចឹង បរិយាកាសដូចជាមិនអំណេាយផលខ្លាំងពេក មុននេះមេីលក្នុង list ថារឿងណារ៉ូមេនទិចណែនាំខ្លះ ឃេីញរឿងនេះចេញមកក៏ចេះតែនិយាយៗទៅ

      ''មេីល a star is born ម៉េចដែរ? បេីចូលចិត្ត romance''

      ''a star is born ចប់អត់ល្អហេ៎''

      ''អុញ ហេីយប្រាប់ចឹងអា៎យមេីលម៉េចនៀក''   រេនជុនរអ៊ូហេីយធ្វេីមាត់ស្រួចដាក់ដេាយភ្លេចខ្លួន

      ''មេីលរឿងផ្សេងងងង មេីលអាណារ៉ូមេនទិច ហេីយ happy ending''

      ''ហេីយយប់នេះបានមេីលអត់នៀក''

ចុងក្រេាយរឿងតុក្ខតារបស់ជប៉ុនដែលកំពុងតែពេញនិយមពេលនេះត្រូវបានចាក់លេីកញ្ចក់ទូរទស្សន៍របស់រេនជុន 'a whisper away' រឿងនេះទាំងពីរនាក់មិនធ្លាប់មេីលពីមុនមក

      ''ចង់ចញ្ចឹមឆ្មារដល់អា៎យ''   នៅសុខៗរេនជុនក៏និយាយចេញមកដេាយភ្លេចខ្លួន

      ''ចូលចិត្តឆ្មាហ៎?''

      ''អឺម''

      ''ចង់ចញ្ចឹមអត់?''

      ''កុំអីខ្លាចជេមីនចាញ់រេាមសត្វ''

      ''អឺម''

ហេីយគ្រប់យ៉ាងក៏ធ្លាក់នៅក្នុងសភាពស្ងប់ស្ងាត់ម្តងទៀត រេនជុនផ្តេាតអារម្មណ៍មេីលរឿង មានតែជេណូដែលក្តេាបប្រអប់នៅក្នុងហេាប៉ាវខ្លួនឯងជាប់ មិនហ៊ានដកវាចេញមក មិនហ៊ានសូម្បីតែកំរេីក ហេតុអីបានរឿងរបស់រេនជុនជេណូក្លាយទៅជាមនុស្សកំសាកបែបនេះ ក្រេាយពេលដកដង្ហេីមធំ ត្រៀមចិត្តរួចហេីយថានឹងនិយាយអីចេញមក ជេណូប្រមូលភាពក្លាហានហេីយងាកទៅរករេនជុន មុននឹងឃេីញថារេនជុនកំពុងតែបិទភ្នែកគេងលក់នៅលេីសាឡុងបាត់ទៅហេីយ

មិនគួរណាបបួលមេីលរឿងសេាះ!!



Jaemin💛 (4)
21:10

ទិញអីអេាយជេមីន?
អត់ប្រាប់!
អុញ
ខ្លាចមានអ្នក copy
មិន copy ហេ៎ទៅ
ទិញហេីយអា៎យនៀក
ទិញអី
ឯងទិញអី
យេីងសួរមុន
ពួកនេះគួរអេាយធុញមែន!
ស្អែកកុំទៅអេាយសេាះអា៎
អត់ចង់ជួបមុខ😒
មានសិទ្ធអីមកហាម
ក្មួយយេីង
ក្មួយយេីងមុន
ពីមុនយេីងជាអ៊ុំជេមីនតែម្នាក់គត់
ហេតុអីសុខៗមានថែមមកបីក្បាល
និយាយស្រួលបួល
នេះមិនមែនអ៊ុំហេ៎
លឺហៅអ៊ុំគឺថាអត់បានហ្មង
ប្រាកដអា៎យ
កូនមួយទាំងមូល
អេាយហៅអ៊ុំម៉េច
អឺ!!!
ហេីយឯងទិញអី?
អត់ប្រាប់
ធានាថាជាកាដូថ្ងៃកំណេីតដែលជេមីនចូលចិត្តជាងគេបង្អស់
🙄



Ren Jun
17:10

📞
10:15            
អរគុណអ៊ុំស្រីសំរាប់កាដូរបស់ជេមីន
អ៊ុំស្រីមិនបាច់ពិបាកក៏បាន
អត់ពិបាកហេ៎
ចៅម៉ាក់ទាំងមូល
អរគុណរេនជុនដូចគ្នា
ដែលមានចៅគួរអេាយស្រលាញ់ដល់ថ្នាក់នេះអេាយម៉ាក់
សុំទេាសណាដែលម៉ាក់ទៅអត់បាន
នៅនេះជាប់ខ្លាំងមែនទែនហ្មង
ម៉ាក់នឹងរកពេលទៅលេងជាមួយជេមីនអេាយបានលឿនបំផុត
ចាំញ៉ុមប្រាប់ជេមីនអេាយណា៎
មុននេះលឺថាទៅបេីកមេីលកាដូ
ម៉េចអា៎យ




🥹



Taeyeon
17:30

ជេមីនគួរអេាយស្រលាញ់ដល់អា៎យ😭
ពេលណាបានមានចៅអេាយម៉ាក់ទៀត😢
ម៉ាក់ចង់បានចៅច្រេីនៗ🥺
មិនទាន់សុំគេការបានផ
រកចៅ
😶
🥺



ក្រេាយពេលរេនជុនជួយជេមីនហែកកាដូរបស់គ្រប់គ្នាអស់ហេីយ ទេីបជេមីនព្រមមកអង្គុយញាំុបាយត្រឹមត្រូវ តែនៅតែកាន់ហេលីកុបតឺរបញ្ជារជាប់តាមខ្លួន ធ្វេីអេាយម៉ាក់ញញឹមមិនឈប់ពេលដែលក្មួយមេីលទៅស្រលាញ់កាដូរបស់ខ្លួនឯងជាងគេ ចំណែកអ្នកដែលមិនត្រូវបានជ្រេីសរេីសសំលឹងម៉ាក់ដេាយខ្សែភ្នែកច្រណែនហេីយពេបមាត់ដាក់

រេនជុនឈរអាំងសាច់នៅលេីចង្ក្រាន bbq ដែលជេហ្យុនជាអ្នកយកមកអេាយខ្ចី ព្រេាះធម្មតារេនជុនមិនដែលត្រូវធ្វេីសំរាប់មនុស្សច្រេីនបែបនេះ ទេីបមិនដែលទិញ ជេណូឈរជួយមេីលជិតៗ ហេីយកាន់ចានអេាយរេនជុនដាក់សាច់ដែលឆ្អិន មុននឹងលេីកទៅអេាយអ្នកដែលអង្គុយលេីឥដ្ឋក្នុងបន្ទប់ទទួលភ្ញៀវ ព្រេាះតុបាយរបស់រេនជុនតូចពេកសំរាបមនុស្សច្រេីនបែបនេះ

      ''កេីតអី?''   ពេលដែលត្រលប់មកវិញឃេីញរេនជុនកំពុងតែយកដៃញីភ្នែក ហេីយមានទឹកភ្នែកស្រក់ចេញមកក៏ប្រញាប់សួរហេីយអេានទៅមេីលជិតៗ

      ''ផ្សែង... ផ្សែងចូលភ្នែក''   រេនជុនងាកមុខចេញ ព្រេាះជេណូនៅជិតខ្លាំងពេក តែជេណូក៏ងាកតាម ហេីយចាប់ថ្ពាល់របស់រេនជុន មុននឹងអេានមុខទៅកាន់តែជិត

      ''មេីស កុំញី''   ជេណូចាប់ដៃរបស់រេនជុនចេញ មុននឹងរុញរេនជុនអេាយទៅជិតអាងលាងចាន ហេីយកាច់ទឹកបេីក

      ''...''

      ''លាងភ្នែកសិន''   រេនជុនអេានមុខចុះ ហេីយក្បង់ទឹកមកលាងភ្នែករបស់ខ្លួនឯង ជេណូងាកទៅហូតក្រដាសជូតមាត់មកចាំ ហេីយជូតមុខអេាយរេនជុនថ្នមៗ រេនជុនបេីកភ្នែកឡេីងតិចៗពេលដែលមានអារម្មណ៍ថាចាប់ផ្តេីមលែងក្រហាយ

      ''...''

      ''ឡេីងក្រហមអា៎យ ឈឺអត់?''

      ''បា... បាត់អា៎យ''   រេនជុនខិតចេញ ព្រេាះចំងាយរវាងខ្លួនឯងនិងជេណូនៅជិតពេកហេីយ

      ''ទៅអង្គុយញាំុហូវ ចាំអាំងអេាយ''

      ''អត់អីហេ៎''

      ''ចឹងនាយឈរកាន់ចាន ញ៉ុមអ្នកប្រែសាច់''

      ''តែ...''

      ''អាំងតែប៉ុណ្ណឹងសិនបានអា៎យ ញាំុអត់អស់ហេ៎''   រេនជុននៅស្ងៀម ព្រេាះដឹងថាប្រកែកមិនឈ្នះ ទេីបឈរកាន់ចានមេីលជេណូអាំងសាច់ស្ងាត់ៗ



ម្ចាស់ខួបកំណេីតពាក់ម្កុដពណ៌មាសដែលមានរេាមពណ៌សខាងក្រេាមគួរអេាយស្រលាញ់ រួមជាមួយអាវសឺមីពណ៌សធ្វេីអេាយជេមីនមេីលទៅដូចព្រះរាជបុត្រតូច មិនថាធ្វេីអី និយាយអីក៏មេីលទៅគួរអេាយស្រលាញ់ទាំងអស់ ទាក់ទាញខ្សែភ្នែករបស់អ៊ុំៗបានយ៉ាងល្អ

ជាលេីកទីមួយសំរាប់ជេហ្យុន ជីសុង និងជេណូដែលមកពិធីជប់លៀងខួបកំណេីតហេីយអង្គុយផឹកកូកាជំនួសប៊ីយែរ តែក៏ល្អម្យ៉ាង មិនចាំបាច់ខ្លាចស្រវឹងហេីយបេីកឡានមិនបាន រឺក៏ត្រូវក្អួតរឺឈឺក្បាលនៅថ្ងៃបន្ទាប់ ទេាះជាថ្ងៃបន្ទាប់ជាថ្ងៃអាទិត្យក៏ដេាយ

ជេណូកេសដែកកេសហេីយដុតទៀននៅលេីខំខេកដែលមានទៀន7ដេីម ស្នាដៃខ្លួនឯងរួមជាមួយជេមីនថ្ងៃមិញ ទេាះជាការតុបតែងមិនស្អាតដូចនំខេករាល់ឆ្នាំដែលរេនជុនទិញពីហាង តែកគួរអេាយស្រលាញមួយបែបដេាយស្នារដៃជេមីន ជេមីនសេីចចេញមកពេលគ្រប់គ្នាច្រៀងបទចំរៀងខួបកំណេីតអេាយហេីយទះដៃតាមចង្វាក់ភ្លេង ឆ្នាំនេះជេមីនសប្បាយចិត្តជាងឆ្នាំមុនៗទៀត ព្រេាះបានកាដូច្រេីន ហេីយក្រៅពីម៉ាមី និងអ៊ុំម៉ាក នៅមានប៉ាប៉ា មានអ៊ុំជេហ្យុន អ៊ុំជីសុង ទៀតផង



ជេណូនាំជេមីនទៅមុជទឹកហេីយចូលគេងដូចរាល់ដង ពេលចេញមកវិញក៏ឃេីញថាមិត្តភក្តិរបស់ខ្លួនឯងនាំគ្នាត្រលប់ទៅវិញអស់ទៅហេីយ ឃេីញរេនជុនកំពុងតែឈរលាងចានក៏ដេីរទៅជួយ ចំនួនចានដែលច្រេីនជាងរាល់ដងធ្វេីអេាយចំណាយពេលយូរគួរសម ជេណូឈរស្ងាត់ព្រេាះមិនដឹងនិយាយអី តែមិនមានអារម្មណ៍ថាទេីសទាល់ពេលដែលនៅស្ងាត់ៗបែបនេះនេាះទេ

      ''អរគុណណា៎ សំរាប់ថ្ងៃនេះ''   រេនជុនជាអ្នកនិយាយចេញមក

      ''ហឺម?''

      ''សំរាប់កាដូពីនាយ ហេីយម៉ាកនាយ ហេីយនៅនាំជេមីនធ្វេីនំខេកទៀត ពេលមានមនុស្សច្រេីនចឹងជេមីនមេីលទៅសប្បាយចិត្តអា៎''   មានអារម្មណ៍ថានេះជាប្រយេាគដែលវែងជាងគេបំផុតហេីយ ដែលរេនជុននិយាយដាក់ខ្លួន ជេណូញញឹមចេញមកតិចៗ មុននឹងងាកទៅមេីលមុខរេនជុនពីចំហៀង

      ''អរគុណនាយដូចគ្នា ដែលចញ្ចឹមជេមីនបានគួរអេាយស្រលាញ់ដល់ថ្នាក់នេះ ណាគេក៏ឃេីញជេមីនហេីយស្រលាញ់ទាំងអស់''

      ''អឺម''

      ''រេនជុនអា៎''

      ''ហឺម?''   រេនជុនងាកមុខទៅរកពេលដែលលឺសំលេងហៅឈ្មេាះ ជេណូធ្មេចភ្នែកញាប់ លិទ្ធបបូរមាត់ដែលស្ងួតហេីយប្រេសតិចៗរបស់ខ្លួនឯង ព្យាយាមទប់ដៃដែលចាប់ផ្តេីមញ័រ ព្រេាះចង្វាក់បេះដូងដែលលេាតញាប់ខុសធម្មតារបស់ខ្លួនឯង

ចង់យកចញ្ចៀនដែលនៅក្នុងហេាប៉ាវចេញមកក៏មិនបានព្រេាះដៃប្រឡាក់សាប៊ូ រឺក៏គួរតែចាំលាងចានហេីយសិន ខំគិតវិធីរ៉ូមេនទិចច្រេីនសឹងអី តែត្រូវមកសុំរៀបការពេលកំពុងលាងចានក្នុងចង្ក្រានបាយបែបនេះ ប្រាកដជាត្រូវបដិសេធជាមិនខាន តែអេាយធ្វេីម៉េច ហៅគេហេីយអា៎យនៀកកក អារម្មណ៍ប្រាប់ថាត្រូវតែសុំពេលនេះ ចាំទៀតលែងបានហេីយ

      ''យេីង... យេីង...''   ជេណូដកដណ្តេីមមិនដល់គ្នា ហេីយនិយាយពាក្យនេាះមិនចេញ

      ''យេីងម៉េច?''   រេនជុននៅតែមេីលមុខរបស់ជេណូដដែល ហេីយចាប់ផ្តេីមជ្រួញចញ្ចេីម

      ''យេីងរៀបការជាមួយគ្នាអី?''   និយាយចេញទៅហេីយ ជេណូនិយាយចេញទៅហេីយ!!

      ''...''   រេនជុនដែលមេីលមុខជេណូមុននេះ បែរត្រលប់ទៅលាងចានវិញ ហេីយធ្វេីខ្លួនមិនត្រូវចង្វាក់បេះដូងចាប់ផ្តេីមលេាតញាប់មិនខុសពីអ្នកដែលឈរជិតខ្លួនប៉ុន្មាន

      ''រៀបការជាមួយគ្នាណា៎រេនជុន''   ពេលដែលរេនជុនស្ងាត់ទៅជេណូក៏និយាយឡេីងម្តងទៀត ហេតុអីបានជាមានអារម្មណ៍មិនសូវល្អបែបនេះ មានអារម្មណ៍ដូចនឹងត្រូវគេបដិ...

      ''កុំអីល្អជាង នៅចឹងល្អអា៎យ''

ក្រេាយពេលលឺពាក្យបដិសេធ ជេណូមានអារម្មណ៍ថាបេះដូងដែលលេាតញាបមុ់ននេះ ចាបផ្តេីមលេាតយឺតទៅៗ ហេីយមានអារម្មណ៍ថាស្ពឹក មានអីស្ទះនៅក្នុងបំពងក ហេីយជេណូប្រឹងលេបវាចូលទៅ រេនជុនធ្លាប់ស្រលាញជេណូពិតមែន តែពេលនេះរេនជុនលែងស្រលាញ់ជេណូហេីយ









.
Writer's Note
ថាមែនៗ សុំរៀបការពេលកំពុងលាងចាន ជេណូអេីយជេណូ!!!🤦🏼‍♂️