Monday, May 22, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.16

 
Fear



辰乐
10:01

គេងនៅ?
នៅ
ម៉េច?
ចង់និយាយរឿងម្នាក់ហ្នឹង
នៅអត់ចប់រឿងហ្នឹងទៀត
ប្រាប់ហេីយអស់អា៎យតា៎
ប្រាកដចិត្តអត់ថាគេអត់មានស្រលាញ់ឯងដូចគ្នា?
អឺម
គេគ្រាន់ចង់នៅជាមួយជេមីន
យេីងថាឯងប្រាប់ជេណូហូវថាឯងស្រលាញ់ជេណូ
អត់ហេ៎
ប្រាប់ហេីយគេទេីសទាល់ធ្វេីម៉េច
រាល់ថ្ងៃហ្នឹងទេីសទាល់ចង់ងាប់អា៎យ
ម៉េចដឹងគេទេីសទាល់?
ដឹង
មេីលទៅគេចង់នៅជាមួយជេមីនតែពីរនាក់ច្រេីនជាងមានយេីងនៅជាមួយ
តែជេមីនតាមយេីងជាប់ពេលខ្លះ
ឃេីញគេធ្វេីមុខទេីសទាល់
ឯងគិតច្រេីនពេកអា៎យ
យេីងថាខ្សែភ្នែកដែលគេមេីលឯង ដូចខ្សែភ្នែកដែលឯងមេីលគេចឹង
មេីលហេីយញញឹម
របៀបថា
អូយ
ពិបាកនិយាយអា៎
ទាល់ឯងជាយេីងបានដឹង
ឯងហ្នឹងអា៎យយល់ច្រឡំ
ទាល់តែឯងដឹងថាគេនិយាយអីខ្លះជាមួយយេីងបានឯងដឹង
និយាយអីខ្លះ?



នៅសុខៗភ្លេីងក្នុងបន្ទប់ក៏ត្រូវបានបេីកឡេីង រេនជុនចុច lock ទូរស័ព្ទ មុននឹងសន្សឹមៗងេីតក្បាលចេញពីក្នុងភួយ ហេីយក៏ភ្ញាក់ព្រឺតពេលដែលឃេីញជេណូកំពុងតែអង្គុយលេីឥដ្ធកន្លែងដែលរេនជុនគេង ហេីយសំលឹងមក

      ''យំហ៎? កេីតអី?''   រេនជុនប្រញាប់យកដៃវាសទឹកភ្នែករបស់ខ្លួនឯង មុននឹងក្រវីក្បាលញាប់

      ''មានណា៎''

      ''ភ្នែកឡេីងក្រហមបុណ្ណឹងអា៎យ''

      ''នាយទៅគេងហូវ ញ៉ុមអត់អីហេ៎''

      ''ណាគេធ្វេីអី? ឆាតមួយណាគេហ៎?''

      ''មានណា គ្រាន់តែ...''

      ''...''

      ''នឹកម៉ាក់ប៉ា អត់ចង់ទៅកូរ៉េវិញ''   រេនជុនសំរេចចិត្តកុហកចេញទៅ

      ''ចង់នៅចិនហ៎?''

      ''អឺម''

      ''ម៉េចបាន? នាយត្រូវទៅវិញ ជេមីនត្រូវទៅសាលា នាយក៏ត្រូវធ្វេីការមិនចឹង''

      ''អឺម ជេមីនត្រូវទៅសាលា''

      ''...''

      ''ញ៉ុមលែងអីអា៎យ គ្រាន់តែគិតច្រេីនតិចតួច នាយទៅគេងហូវ''

      ''អូខេ កុំគិតច្រេីនពេក ឆាប់គេង''   ជេណូនិយាយមុននឹងងេីបឡេីង ហេីយចុចកុងតាក់បិទភ្លេីង មុននឹងដេីរទៅគេងលេីគ្រែម្ខាងទៀត

រេនជុនងេីបឡេីងទុកទូរស័ព្ទនៅលេីតុ មុននឹងងាកទៅមេីលស្រមេាលនៅលេីគ្រែ ហេីយឃេីញជេណូគេងអេាបជេមីន

      'សុំពិនិត្យ dnaបានអត់
       បេីមិនមែនកូនញ៉ុម
       ញ៉ុមសន្យាថានឹងមិនរញ៉េរញ៉ៃជាមួយនាយទៀត'

ពាក្យនេាះរបស់ជេណូដាស់តឿនរេនជុនរាល់ថ្ងៃ ថាដែលជេណូនៅទីនេះ ពេលនេះគឺដេាយសារតែជេមីនម្នាក់គត់



ថ្ងៃនេះរេនជុនដាស់ជេមីនហេីយជេមីនមិនរករឿង ទេីបធ្វេីអេាយរេនជុនអារម្មណ៍ល្អតាំងពីព្រឹក ជេមីនញាំុអាហារពេលព្រឹកស្នាដៃរបស់លេាកយាយខ្លួនឯង មុននឹងនាំគ្នាចេញដំណេីរទៅកាន disneyland

ធ្វេីដំណេីរមិនយូរប៉ុន្មានក៏មកដល់គេាលដៅ មុននឹងឃេីញមនុស្សប្រុសពីរនាក់ដែលពាក់អាវដូចគ្នាកំពុងតែសេីចដាក់គ្នា ធ្វេីអេាយរេនជុនញញឹមពេលដែលនឹកឃេីញប៉ុន្មានថ្ងៃមុន ដែលជេណូនិងជេមីនដឹកដៃគ្នាមកសុំអេាយរេនជុននាំមកទីនេះ មកសុំទាំងពីរនាក់បែបនេះ ទេាះចង់បដិសេធក៏បដិសេធមិនកេីត ហេីយនៅនាំគ្នាទៅទិញអាវដូចគ្នាយកមកពាក់ ហេីយនៅបង្ខំអេាយរេនជុនពាក់ទៀត

ជាលេីកដំបូងដែលរេនជុននាំជេមីនមកទីនេះ ទេាះបីជានៅមិនឆ្ងាយប៉ុន្មាន តែរេនជុនមិនសូវហ៊ានជិះអីដែលលឿនខ្លាំងហេីយខ្ពស់ ទេីបមិនដែលនាំមក ជេមីនទារជិះនេះជិះនេាះរហូតដល់រេនជុនចាប់ផ្តេីមវិលមុខ តែក៏នៅទ្រាំព្រេាះមិនចង់អេាយជេមីនលែងសប្បាយ

      ''ម៉ាមី ជិះ roller coaster''

      ''ឈប់សិន អាហ្នឹងជេមីនជិះអត់បានហេ៎''

      ''ម៉េចបានជិះអត់បាន?''   ជេមីនពេបមាត់ ទេីបជេណូលូកដៃទៅញីសក់ដេាយភាពខ្នាញ់

      ''វាលឿន ហេីយគេកំណត់កំពស់ទៀត ចាំជេមីនធំប៉ាប៉ានាំមកជិះណា៎''

      ''មែនហ៎? សន្យា''

      ''សន្យា!''   ជេណូញញឹមហេីយថ្ពក់កូនដៃជាមួយជេមីន មុននឹងកាន់ដៃគ្នា ហេីយដេីរទៅខាងមុខទៀត

      ''ចឹងជិះអានេាះវិញ''   ជេមីនឃេីញគេាលដៅថ្មី មុននឹងលេីកដៃចង្អុល

      ''អូខេ''

ទេាះបីជាវាមិនខ្ពស់ដូចរបស់លេងមុនៗ តែវាវិលទៅវិលមក ធ្វេីអេាយរេនជុនមានអារម្មណ៍ថប់ៗក្នុងទ្រូង ចាប់ផ្តេីមមានអារម្មណ៍ចង់ក្អួត ជេណូងាកមកមេីលមុខរបស់រេនជុនដែលចាប់ផ្តេីមស្លេកទៅៗ ហេីយមិនសូវនិយាយដូចមុន ទេីបសួរឡេីង

      ''ជេមីនណា ចាំតិចណា៎! នាយអត់អីណាអី?''   ជេណូកាន់ដៃជេមីនជាប់ដេីម្បីបញ្ឈប់ មុននឹងងាកទៅសួររេនជុន

      ''ហឺម? អត់អីហេ៎ តេាះ!''   រេនជុនឆ្លេីយតប មុននឹងក្រវីក្បាល ហេីយព្យាយាមញញឹម

      ''តេាះ!''   ជេមីនលូកដៃទៅតេាងដៃរបស់រេនជុន ហេីយទាញអេាយដេីរទៅជាមួយ

      ''មុខនាយស្លេកដល់ថ្នាក់ហ្នឹង កុំជិះទៀតអី''

      ''តែជេមីនចង់ជិះ''   ជេមីនងេីយមុខឡេីង ហេីយធ្វេីមុខកំសត់ដាក់ជេណូ

កូនក៏ចង់តាមចិត្ត តែក៏អត់មិនបារម្មណ៍មិនបាន

      ''អត់អីហេ៎ ជិះបាន''

      ''នាយជិះបានមែនហ៎?''

      ''បេីអត់ជិះធ្វេីម៉េច?''

      ''ចាំជិះពីរនាក់ជេមីន នាយអង្គុយចាំក្រៅបានអត់?''

      ''...''

      ''ម៉េាះ ទៅរកកន្លែងអង្គុយ''   ជេណូទាញដៃជេមីនអេាយដេីរតាម ហេីយដៃជេមីនម្ខាងទៀតក៏ទាញដៃរេនជុនតាមមកជាមួយ

រេនជុនធ្លាក់ទឹកមុខយ៉ាងច្បាស់ពេលដែលលឺបែបនេាះ ជេណូនាំរេនជុនទៅអង្គុយនៅកន្លែងអង្គុយមិនឆ្ងាយពីកន្លែងជិះ ហេីយមេីលមុខរេនជុនមួយសន្ទុះមុននឹងនិយាយចេញមក

      ''ចង់ទៅបន្ទប់ទឹកអត់?''

      ''អត់អីហេ៎ នាយទៅជិះមួយជេមីនហូវ''   រេនជុនឆ្លេីយតបដេាយមិនងាកទៅមេីលមុខជេណូ ទេីបជេណូដកដង្ហេីមធំចេញមក មុននឹងដឹកដៃជេមីននាំទៅជិះបន្ត



Ren Jun
13:02

ថ្ងៃនេះនាំជេមីនមក disney land
ដឹង
កូនឆ្កែមកអួតតាំងពីម៉ានង៉ៃមុន
ថាម៉ាមីគេនាំទៅ
ម៉េចអា៎យ?
សប្បាយអត់?
ជិះកេីតតេីអី
ឃេីញខ្លាចខ្ពស់
ជេមីនចូលទៅជិះពីរនាក់ជេណូ
យេីងអង្គុយចាំក្រៅម្នាក់ឯង
អ៎
ល្អអា៎យចឹង
ជេណូអេាយយេីងអង្គុយចាំក្រៅ
គេទៅជិះពីរនាក់កូន
យេីង
យេីងទ្រាំលែងបានអា៎យ
ហឺម?
អត់អីណាអី?
យេីងដឹងថាវាចាប់ផ្តេីមដេាយយេីងលួចស្រលាញ់គេម្នាក់ឯង
តែយេីងនៅតែយេីងសុខៗ
ហេតុអីបានត្រូវជួបគ្នាទៀត
ហេតុអីបានត្រូវដឹងថាជេមីនជាកូនរបស់គេ
ហេីយបេីង៉ៃណាដែលគេមានសង្សារ
គេលែងត្រូវការជេមីន
យេីងធ្វេីម៉េច
រេនជុន
ឯងអាចយល់ច្រឡំក៏ថាបាន
យេីងដឹង
ថាគេចង់បានតែកូន គេអត់ដែលស្រលាញ់យេីងហេ៎
គិតច្រេីនទៀតអា៎យ សួរជេណូនៅ?
អត់ហ៊ាន
បេីគេថាគេចង់បានតែកូនគិតម៉េច?
យេីងថាឯងសាកនិយាយជាមួយជេណូម៉េចដែរ?
យេីងខ្លាចអា៎និយាយមែន
រាល់ង៉ៃហ្នឹងទង្វេីរគេគឺច្បាស់មែនទែនថាគេត្រូវការតែជេមីន
ឯងក៏ដឹងថាយេីងធ្លាប់ស្រលាញ់ជេណូខ្លាំងប៉ុណ្ណា
កុំប្រេីពាក្យថាធ្លាប់
បេីអាលូវឯងនៅតែស្រលាញ់គេដដែលហ្នឹង
read                
បានអា៎យ ឈប់គិត
កូនឆ្កែមកវិញនៅ?
នៅ
ទៅបន្ទប់ទឹកលុបមុខ
ហេីយធ្វេីចិត្តអេាយសប្បាយ
នាំកូនឆ្កែទៅដេីរលេងផង
កុំធ្វេីអេាយកូនឆ្កែបារម្ភ
មកវិញនិយាយគ្នាមួយជេណូអេាយច្បាស់ដឹងនៅ
បេីគេថាចង់បានតែកូនមែន ឯងក៏គួរតែដឹងថាត្រូវធ្វេីម៉េចទៀត
អឺម



ក្រេាយពីនាំជេមីនជិះហេីយ ជេណូដេីរត្រលប់មកវិញ មុននឹងឃេីញរេនជុនកំពុងតែយកដៃញីភ្នែក​ ហេីយក៏ឃេីញថាភ្នែកទាំងសងខាងរបស់រេនជុនឡេីងក្រហម

      ''កេីតអី?''

      ''ខ្យល់... ខ្យល់ខ្លាំងពេក ឈឺភ្នែក''

      ''យេីងទៅវិញហ្មងអី?''

      ''...''   រេនជុនដែលអេានមុខគេចពីខ្សែភ្នែករបស់ជេណូមុននេះ ងាកទៅមេីល មុននឹងធ្វេីមុខឆ្ងល់ដាក់ ហេីយងាកទៅមេីលមុខជេមីនដែលកំពុងសំលឹងមក

      ''ហឺម?''

      ''អត់អីហេ៎ ជេមីនអត់ដែលបានមកលេង នាំជេមីនដេីរលេងតទៀតបាន''

      ''តែនាយមេីលទៅអត់ស្រួលហេ៎ ញ៉ុមនិយាយជាមួយជេមីនហេីយអា៎យ ង៉ៃក្រេាយចាំនាំម៉េាទៀត''

ថ្ងៃក្រេាយប្រហែលជានាំមកតែពីរនាក់ហេីយមេីលទៅ!



Jaemin💛 (4)
21:03

ម្សល់មិញនិយាយជាមួយជេមីន
ជេមីនថាថ្ងៃនេះទៅ disney land
មែនហ៎?
អឺម
ម៉េចបានបាននិយាយជាមួយជេមីន
តេរករេនជុន
ម៉េចបានអាជេណូវាអត់តេមកដែរ
ណារូប???




គួរអេាយស្រលាញ់😭
ពេលសេីចហេីយឡេីងគួរអេាយស្រលាញ់
មុខដូចរេនជុនអា៎
នៅអត់ចប់រឿងហ្នឹងទៀត
🙄




រេនជុនអន់ចិត្តនឹងជេណូ ហេីយមិននិយាយរកជេណូ 2ថ្ងៃពេញ រហូតដល់ជេណូមិនយល់ថាខ្លួនឯងធ្វេីអីខុស បេីនិយាយថាមិននិយាយជាមួយសេាះក៏មិនត្រូវ ព្រេាះពេលជេណូសួររេនជុនក៏ឆ្លេីយធម្មតា តែគ្រាន់តែមានអារម្មណ៍ថាដូចជាត្រូវរេនជុនខឹងម៉េចមិនដឹង

      ''នាំទៅផ្សារតិចបានអត់?''

      ''...''

      ''រេនជុន!''   ជេណូហៅម្តងទៀត ពេលដែលមិនបានចំលេីយពីអ្នកដែលកំពុងតែអង្គុយមេីលទូរទស្សន៍នៅលេីសាឡុង

      ''អេាយជេមីននាំទៅហូវ''

      ''កេីតអី?''

      ''មានណា៎''

      ''ហឺមមម''

ជេណូដកដង្ហេីមធំ មុននឹងបបួលជេមីនដេីរទៅផ្សារជិតផ្ទះតែពីរនាក់ ដេាយមិនភ្លេចទិញនំ និងទឹកផ្លែឈេីដែលរេនជុនចូលចិត្តត្រលប់មកវិញជាមួយ តែក៏ត្រូវរេនជុនបដិសេធ









.
Writer's Note
គេខំបារម្ភហេីយទៅខឹងគេទៀត 🤦🏻‍♂️