Monday, May 15, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.15

 
Crush



រេនជុនដឹងខ្លួនឡេីងនៅម៉េាង 10ព្រឹក ដេាយសារតែយប់មិញគេងមិនសូវលក់ទេីបធ្វេីអេាយងេីបយឺតដល់ថ្នាក់នេះ ហេីយនៅគ្មានសំលេងនាឡិការេាទិ៍រំខានទៀត ភ្នែកទាំងសងខាងសន្សឹមៗបេីកឡេីងមេីលលេីគ្រែ មុននឹងឃេីញមានតែភាពទទេរស្អាត រេនជុនស្ទុះងេីបអង្គុយ តែនឹកឃេីញថាជេមីនប្រហែលជានៅជាមួយជេណូហេីយ ទេីបដកដង្ហេីមធូរទ្រូង ហេីយដេីរចូលបន្ទប់ទឹកលុបមុខ ដុសធ្មេញ ហេីយប្រញាប់ចុះទៅជាន់ក្រេាម

      ''ម៉ា!''

      ''ភ្ញាក់អា៎យហ៎ ថ្ងៃចាំងគូថអា៎យ''

      ''យ់បមិញគេងអត់សូវលក់ ជេមីននៅណាហ៎?''

      ''នៅក្រៅជួយប៉ាប៉ាគេធ្វេីកង់''

      ''ធ្វេីកង់?''   រេនជុនជ្រួញចញ្ចេីមចូលគ្នា

      ''អឺម ទៅរកអីញាំុសិនហូវ ជេណូខំងេីបម៉េាជួយម៉ាធ្វេីព្រឹកមិញ''

      ''...''

      ''ពូកែធ្វេីម្ហូបគ្រាន់បេី''

      ''សុំទៅមេីលសភាពការនៅក្រៅសិន''

រេនជុននិយាយហេីយក៏ដេីរចេញពីផ្ទះ មុននឹងឃេីញជេណូហេីយនិងជេមីនកំពុងតែជួយគ្នាប្តូរច្រវ៉ាក់កង់ពណ៌ក្រហមដែលចាប់ផ្តេីមច្រែសតិចៗ ព្រេាះរេនជុនខានជិះច្រេីនឆ្នាំហេីយ

      ''ម៉ាមី ចាវអាន''   ជេមីនងាកទៅឃេីញរេនជុន មុននឹងងេីបឈរហេីយរត់ទៅរករេនជុនភ្លាម

      ''ចាវអាន ញាំុអីនៅ?''   រាល់ដងរេនជុននិយាយជាមួយជេមីនជាភាសាកូរេ តែហេតុអីបានជាសុខៗនិយាយភាសាចិន ជេណូស្តាប់មិនយល់ តែក៏មិនហ៊ានហាមាត់សួរថានិយាយគ្នាពីរឿងអី បានត្រឹមតែអង្គុយចេាងហេាង ដូរច្រវ៉ាក់បណ្តេីរ ស្តាប់ការសន្ទនាបណ្តេីរ

      ''ញាំុអា៎យ ម៉ាមីជួយធ្វេីកង់គ្នា អាល់ឆាប់បានជិះ''   ត្រូវអរគុណម៉ាក់ប៉ារបស់រេនជុនដែលនិយាយតែភាសាចិនជាមួយជេមីនតាំងពីកេីត ទេីបជេមីននិយាយហេីយស្តាប់ភាសាចិនបានច្រេីនបែបនេះ

      ''ណាគេអ្នកជិះ?''

      ''ប៉ាប៉ាថាបង្រៀនជិះ''   អូខេ ជេណូស្តាប់បានតែពាក្យថាប៉ាប៉ាមួយម៉ាត់គត់ ហេីយក៏ងេីបមុខឡេីងមេីលភ្លាម ពេលដែលការសន្ទនានេាះមានរឿងរបស់ខ្លួនឯង

រេនជុនសំលឹងមេីលមុខរបស់ជេណូបន្តិច បេីមេីលតាមទឹកមុខប្រាកដជាមិនមែនជារឿងល្អជាមិនខាន ហេតុអីមិននិយាយគ្នាជាភាសាកូរ៉េ ដឹងអត់ថាមានអ្នកចង់ដឹងរឿងនឹងគេដែរនៀក

      ''អត់បានហេ៎ កង់ធំសឹងអី ជេមីនជិះអត់បានហេ៎''

      ''ប៉ាប៉ាថាជិះបាន ជិះពីក្រេាយក៏បាន''   រេនជុននិយាយជាភាសាចិន តែជេមីនឆ្លេីយជាភាសាកូរ៉េ ស្តាប់តាមសំលេងជេមីនប្រហែលជាកំពុងតែរករឿងហេីយ ទេីបខ្ជិលតបភាសាចិន ជេណូកាត់ន័យយល់បានខ្លះៗ មុននឹងនៅស្ងៀមចាំស្តាប់បន្ត

      ''កង់នេះរបស់មនុស្សធំ ជេមីនចាំជិះកង់កូនក្មេងណា៎''

      ''ចឹងក៏បាន''   ជេមីនធ្វេីមុខស្រពេាន មុននឹងអេានមុខចុះហេីយដេីរត្រលប់ទៅជិតកង់វិញ

ជេណូអត់ហ៊ាននិយាយអីបន្ថែម ព្រេាះខ្លួនឯងក៏គិតតិចពេក កង់បែបនេះជេមីនជិះមិនកេីតនេាះទេ ទេាះអេាយអង្គុយខាងក្រេាយហេីយអេាបចង្កេះក៏ខ្លាចជេមីនធ្លាក់ ហេីយកែបកងខាងក្រេាយពិបាកអង្គុយទៀត

      ''ប៉ាប៉ា''   ជេមីនធ្វេីមុខគួរអេាយអាណិតហេីយហៅជេណូ មុននឹងលូកដៃទៅកាន់ជាយអាវរបស់ជេណូ

ឃេីញអត់!! ហេីយអេាយជេណូធ្វេីម៉េច?

      ''ប៉ាប៉ាក៏ខ្លាចម៉ាមីដូចគ្នា''   ជេណូនិយាយខ្សឹបៗមិនអេាយរេនជុនលឺ

      ''...''   ជេមីនកាន់តែពេបមាត់ ទេីបជេណូអង្អែលថ្ពាល់របស់ជេមីនតិចៗ ហេីយនិយាយលួង

      ''ចាំយេីងទៅទិញដបផ្លំពពុះសាប៊ូហេីយទៅលេងនៅសួនជិតនេះអូខេ?''

      ''អូខេ''

ដៃដែលកាន់ច្រវ៉ាក់កង់មុននេះប្រលាក់ប្រេង ធ្វេីអេាយថ្ពាល់របស់ជេមីនឡេីងខ្មៅមួយដុំ ជេណូនៅស្ងៀមមិនហ៊ាននិយាយរឺប្រាប់ ព្រេាះខ្លាចជេមីនរករឿងទៀត

      ''ចឹងម៉ាមីទៅរកអីញាំុសិន កុំនាំគ្នាហាលថ្ងៃយូរពេក''

      ''អូខេ''   ជេមីនងាកទៅរករេនជុន ធ្វេីអេាយរេនជុនឃេីញស្នាមនៅលេីថ្ពាល់របស់ជេមីន

អីគេនៀកកក ធ្វេីប្រលាក់ថ្ពាល់កូនតែមិនគិតជូតអេាយ រេនជុនធ្វេីមុខក្រញ៉ូវតិចតួច មុននឹងលូកដៃទៅជូតថ្ពាលអេាយជេមីន

      ''ទៅមួយគ្នាណា៎''   ពេលដែលឃេីញរេនជុនរៀបដេីរចូលទៅខាងក្នុងផ្ទះវិញ ជេណូក៏ប្រញាប់និយាយចេញមក ហេីយចាប់កដៃរបស់រេនជុន

      ''...''   រេនជុនសំលឹងមេីលដៃជេណូដែលប្រលាក់ ហេីយវាក៏ប្រលាក់ដៃរបស់រេនជុន ធ្វេីអេាយជេណូដឹងខ្លួនហេីយប្រញាប់ដកដៃចេញ

     ''សុំទេាស''   ជេណូនិយាយសុំទេាសហេីយប្រេីខ្នងដៃជូតចុងច្រមុះរបស់ខ្លួនឯងតិចៗ តែវាក៏ប្រលាក់ជាប់ច្រមុះរបស់ជេណូថែមទៀត

      ''ហាហាហាហា''   ជេមីនសេីចហេីយចង្អុលច្រមុះរបស់ជេណូ ធ្វេីអេាយជេណូងាកទៅរក ហេីយយកដៃរកទៅប្រលាក់មុខរបស់ជេមីនទៀ

      ''ក្បាលខូច!''

      ''ម៉ាមី! ហាហាហា''   ជេមីនរត់ទៅឈរពីក្រេាយរេនជុន ដេីម្បីអេាយរេនជុនជួយ

      ''នៅសេីចទៀត''

      ''ជេមីនឈប់លេង''   អ្នកដែលឈរនៅកណ្តាលព្យាយាមនិយាយហាម ហេីយចាប់កដៃរបស់ជេមីនអេាយឈប់ តែហួសពេលទៅហេីយ

ហាក់បីដូចជាពេលវេលាឈប់ដេីរជាច្រេីននាទី ពេលដែលជេណូអេានទៅលេងជាមួយជេមីនដែលនៅក្រេាយខ្នងរបស់រេនជុនខ្លាំងពេក ធ្វេីអេាយបបូរមាត់របស់រេនជុនប៉ះត្រូវនឹងថ្ងាស់របស់ជេណូជាខ្លាំង ដេាយមិនបានតាំងចិត្ត

ហៅថាបុកទេីបត្រូវ

      ''ម៉ាមីប្រាប់ថាអេាយឈប់លេង''   រេនជុនធ្វេីមុខក្រញ៉ូវកាន់តែខ្លាំង ហេីយថាអេាយជេមីន មុននឹងសំលក់មុខរបស់ជេណូ

      '':(''   ជេណូធ្លាក់ទឹកមុខ ហេីយពេបមាត់តិច"

      ''ហេីុយ''   រេនជុនដកដង្ហេីមធំ មុននឹងដេីរចូលទៅក្នុងផ្ទះបាត់

      ''ហេតុអីបានចាំបាចខឹងដល់ថ្នាក់នេះ''   ជេណូធ្វេីមុខឆ្ងល់ មុននឹងអេានទៅអង្អែលក្បាលរបស់ជេមីនដែលឈរភ្លឹក

      ''ប៉ាប៉ា!!! ដៃប៉ាប៉ា''

      ''អា៎ សុំទេាស"''



Jaemin💛 (4)
17:01

រូប
រូប
រូប
ឈប់សិន
ទៅផ្ទះសិន
នៅណា?

18:46

យូរ!
ឡេីយឈានចូលទិញការ៉េម
send a photo
ដណ្តេីមកូនញាំុការ៉េម
គួរអេាយស្រលាញ់
ណាគេគួរអេាយស្រលាញ់???
បាត់

19:31

ឡេីយទៅញាំុបាយ
សួរថាណាគេគួរអេាយស្រលាញ់?
សុំរូបជេមីន
សុំរូបជេមីន
ឆ្លេីយសំនួរយេីងសិន
@MarkLee យករូបជេមីនអត់
យក
ល្អ

មេឃភ្លៀងតែចង់ទៅលេងពពុះសាប៊ូ
សួររហូត ប៉ាប៉ាពេលណាបានឈប់ភ្លៀង
ប៉ាប៉ាឈប់ភ្លៀងនៅ
គ្រាន់តែរាំងភ្លៀងភ្លាម ពាក់ស្បែកជេីងទៅឈរចាំមុខផ្ទះ
ស្បែកជេីងពណ៌លឿង😍
រេនជុនចូលចិត្តពណ៌លឿង
ម៉ាក់គេចូលចិត្តពណ៌លឿង
គួរអេាយស្រលាញ់
ហឺម?



ជេណូបេីកទ្វារចូលទៅក្នុងបន្ទប់គេង មុននឹងឃេីញរេនជុនកំពុងតែតែងខ្លួនអេាយជេមីន ហេីយរេនជុនក៏នៅក្នុងសំលៀកបំពាក់ផ្សេងពីព្រឹកមិញ

      ''នាំគ្នាទៅណាហ៎?''   រេនជុនងាកទៅមេីលជេណូបន្តិចមុននឹងឆ្លេីយតប

      ''ទៅក្រៅមួយមិត្តភក្តិ''

      ''ទៅមួយជេមីនហ៎?''

      ''អឺម''

      ''ទៅដែរបានអត់?''

      ''ញ៉ុមទៅមួយមិត្តភក្តិ នាយអត់ទេីសទាល់ហេ៎ហ៎?''

      ''អត់ហេ៎''

      ''ចង់ទៅជាមួយជេមីនតា៎ពីរនាក់អត់?''

      ''ទៅមួយគ្នាអត់បានហេ៎ហ៎? ញ៉ុមអត់ចេះចិនផង ដាច់ចិត្តអេាយទៅតែពីរនាក់ហ៎?''   កែវភ្នែករបស់ជេណូហាក់បីដូចជាកំពុងអង្វរករេនជុន ធ្វេីអេាយបេះដូងរេនជុនឈប់លេាតមួយចង្វាក់ មុននឹងចាប់ផ្តេីមលេាតញាប់

      ''ជេមីនចេះនិយាយចិន''

      ''អត់ខ្លាចពួកយេីងវង្វេងផ្លូវហេ៎ហ៎?''   ហេតុអីបានចាំបាច់និយាយពាក្យថាពួកយេីងដេាយសំលេងបែបនេះ

      ''ហឺមមម ម៉េចៗចាំតេម៉េាក៏បាន ជេមីនណា មេីលប៉ាប៉ាផងដឹងនៅ?''   ជេណូញញឹមពេលដែលរេនជុនហៅខ្លួនឯងថាប៉ាប៉ា

      ''អូខេ ជេមីនមេីលប៉ាប៉ាអេាយ''   ជេមីនលេីកដៃអូខេ ហេីយញញឹមដាក់រេនជុន

      ''មែនហ៎?''   មានណាគេប្រាប់ជេណូមែន ថារេនជុនចាញ់កែវភ្នែក និងសំលេងបែបនេះ!!!

      ''អូខេៗ ទៅមួយគ្នាក៏បាន''

ជេណូញញឹមចេញមករហូតដល់ភ្នែកទាំងសងខាងមានរូបរាងដូចចំណិតព្រះចន្ទ ពេលដែលទទួលបានការអនុញ្ញាត រេនជុនប្រញាប់ងាកមកចាប់អារម្មណ៍ជេមីនវិញ ពេលដែលមានអារម្មណ៍ថាបេះដូងចាប់ផ្តេីមលេាតញាប់ទៀតហេីយ



      ''សួស្តី shushu''   ជេមីននិយាយរាក់ទាក់ មុននឹងលេាតចូលឡានរបស់ឆេនឡឺខាងក្រេាយតាមដេាយជេណូ រេនជុនបេីកទ្វារខាងមុខហេីយដាក់ខ្លួនអង្គុយ

      ''សួស្តី ជេមីន''   ឆេនឡឺងាកទៅតប មុននឹងធ្វេីមុខឆ្ងល់ ហេីយសំលឹងមុខរេនជុន

      ''មិត្តភក្តិ''   រេនជុនឆ្លេីយតបដេាយមិនខ្វល់ប៉ុន្មាន ហេីយប្រញាប់ដាក់ខ្សែក្រវ៉ាត់

      ''ពីកូរ៉េ?''

      ''អឺម''

ឆេនឡឺងាកទៅនិយាយរាក់ទាក់ តែពេលលឺតុងចិនពាក្យសួស្តីមួយមាត់ក៏ដឹងថាមិនមែនជាជនជាតិចិន ហេីយមិនចេះស្តាប់ចិនទៀត ទេីបងាកទៅចាប់អារម្មណ៍ការបេីកឡានវិញ

      ''ប៉ាប៉ា ចង់ញាំុតែកុជ''

      ''អូខេ ចាំអេាយម៉ាមីនាំទៅញាំុ''

ឆេនឡឺដែលកំពុងតែឈប់ស្តុបក្រហមងាកខ្វាប់ទៅរករេនជុន ពេលដែលស្តាប់យល់តែមួយពាក្យគត់ ហេីយជាពាក្យដែលជេមីនហៅមិត្តភក្តិរេនជុនថា 'ប៉ាប៉ា' រេនជុនយកបាតដៃដាក់លេីថ្ងាសខ្លួនឯង ហេីយអេានមុខចុះ មុននឹងដកដង្ហេីមធំ

      ''ប៉ាកូនឆ្កែហ៎?''

      ''មែនហេ៎ ស្តាប់ច្រឡំអា៎យ''

      ''ម្នាក់ដែលឯងលួចស្រលាញ់តាំងពីរៀនមហាវិទ្យាល័យហ្នឹងហ៎? លី ជេណូ?''   ចំណែកជេណូពេលដែលលឺឈ្មេាះខ្លួនឯងចេញពីមាត់មិត្តភក្តិរេនជុនក៏ធ្វេីមុខឆ្ងល់ ទេាះជាចង់ដឹងថាគេនិយាយគ្នាអី តែបានត្រឹមតែលាក់ទុកក្នុងចិត្ត

      ''កុំនិយាយរឿងហ្នឹង!''

      ''ម៉េចបានម៉េាមួយគ្នា? មានរឿងអីដែលឯងអត់ទាន់ប្រាប់យេីងអត់?''

      ''ចាំនិយាយគ្នាពេលក្រេាយ''

      ''គេស្តាប់ចិនយល់ហ៎?''

      ''ទេាះអត់យល់ក៏ដេាយ តែជេមីនស្តាប់យល់''

      ''ត្រៀមខ្លួនឆ្លេីយសំនួរយេីង ហួង រេនជុន''



      ''ជេមីនញាំុទឹកដេាះគេាអត់? ប៉ាប៉ាចុះទៅយកអេាយ''

      ''អត់ហេ៎ ជេមីនញាំុស៊ុបឆ្អែតខ្លាំងអា៎''

      ''អូខេៗ ងងុយគេងនៅ?''

      ''ចាំម៉ាមីចេញពីមុជទឹកចាំគេងទាំងអស់គ្នា''   ជេមីននិយាយទាំងដែលភ្នែកបេីកលែងចង់រួចហេីយ

      ''គួរអេាយស្រលាញ់''   ជេណូញញឹមហេីយថេីបថ្ពាល់របស់ជេមីន មុននឹងអង្អែលសក់របស់ជេមីនលេង

      ''...''

      ''ជេមីនណា''

      ''បាទ''

      ''មុននេះអ៊ុំឆេនឡឺហេីយម៉ាមីនិយាយគ្នាអីខ្លះក្នុងឡាន? ជេមីនចាំបានអត់?''









.
Writer's Note
ចង់ដឹងរឿងសំងាត់របស់គេមែស ><