Home
''ប៉ាប៉ា ញាំុបាយ''
''ជេមីននាំលេាកតា លេាកយាយ ម៉ាមីញាំុមុនហូវណា៎ ប៉ាប៉ាអត់ទាន់ឃ្លានហេ៎''
''ជេមីនចាំប៉ាប៉ា''
''យប់អា៎យ ជេមីនឃ្លានអា៎យមិនចឹង ប៉ាប៉ាសុំមុជទឹកសិនណា៎''
''អូខេ ប៉ាប៉ាឆាប់ចុះម៉េាណា៎'' ជេមីននិយាយមុននឹងចង្អេីតជេីងទាញទ្វារបិទ ជេណូដកដង្ហេីមធំម្តងទៀត មុននឹងដេាះអាវយឺតចេញ ហេីយយកកន្សែងដេីរចូលបន្ទប់ទឹក តែមិនទាន់បានចាក់កន្លឹះស្រួលបួលផង សំលេងស្រែករបស់ជេមីនក៏ធ្វេីអេាយជេណូប្រញាប់បេីកទ្វារចេញមកវិញ
''ប៉ាប៉ា ប៉ាប៉ា!!!''
''ហឺម? កេីតអី? កុំរត់''
''ប៉ាប៉ា លេាកតា... លេាកតាដួល ដួលក្នុងបន្ទប់ទឹក''
''ហា៎ស?'' ជេណូបេាះកន្សែងទៅលេីពូក មុននឹងរត់ចេញពីបន្ទប់គេង សំដៅទៅកាន់បន្ទប់ទឹកនៅជាន់ក្រេាម
''ប៉ា! ប៉ា!'' រេនជុនហេីយនិងម៉ាក់របស់រេនជុនឈរនៅខាងមុខបន្ទប់ទឹក ដេាយមានរេនជុនស្រែកហៅអ្នកនៅខាងក្នុង ហេីយគេាះទ្វារបន្ទប់ទឹកញាប់
''រេនជុន! មានសេារបន្ទប់ទឹកអត់?'' ជេណូដេីរទៅកាន់ដៃរបស់រេនជុនអេាយឈប់គេាះ មុននឹងមេីលមុខរបស់រេនជុន ហេីយសួរឡេីង
''សេារ... សេារនៅណាម៉ា?'' រេនជុនងាកទៅនិយាយជាមួយម៉ាក់របស់ខ្លួនឯង
''សេារ... សេារនៅនេះ ឈប់សិន'' ម៉ាក់របស់រេនជុនក៏ស្លន់ស្លេារមិនតិចជាងរេនជុនប៉ុន្មានដែរ មុននឹងរត់ទៅក្នុងបន្ទប់គេងរបស់ខ្លួនឯង
''ប៉ា'' រេនជុនចាប់ផ្តេីមគេាះទ្វារបន្ទប់ទឹកម្តងទៀត ទេីបជេណូលូកដៃទៅចាប់កដៃរេនជុនជាលេីកទីពីរ
''បានអា៎យ ឈប់គេាះ'' សំលេងថ្នមៗ និងបាតដៃដ៏សែនកក់ក្តៅរបស់ជេណូធ្វេីអេាយដៃរេនជុនបាត់ញ័របន្តិច
ម៉ាក់របស់រេនជុនដេីរចេញមកវិញ ព្រមជាមួយកូនសេារមួយចង្កេាម មុននឹងហុចវាអេាយជេណូ ជេណូងាកទៅសួរថាមួយណា ហេីយរេនជុនក៏មេីលសេារមួយៗ ហេីយប្រាប់ជេណូ ជេណូចាក់ចូលទៅមុននឹងឃេីញប៉ារបស់រេនជុនកំពុងតែគេងលេីឥដ្ឋ
''ប៉ា!'' គ្រប់គ្នាកាន់តែស្លន់ស្លេារជាងមុនទៀត មុននឹងនាំគ្នាចូលទៅអង្រួនតិចៗ មានតែជេណូដែលមានសតិជាងគេ មុននឹងទាញរេនជុនអេាយងេីបឈរ ហេីយកាន់ស្មាររបស់រេនជុនជាប់
''រេនជុន! ហៅឡានពេទ្យ!''
''ឡានពេទ្យ... ឡានពេទ្យ...'' រេនជុនមេីលទៅកាន់តែគ្មានស្មារតីក្នុងខ្លួនជាងមុននេះទៀត ជេណូចាប់ថ្ពាល់របស់រេនជុនមុននឹងសំលឹងចូលទៅក្នុងកែវភ្នែកដែលមានដំណក់ទឹកភ្នែក ហេីយឡេីងក្រហមរបស់រេនជុន
''ប៉ានាយអត់អីហេ៎ ទៅយកទូរស័ព្ទហេីយតេហៅឡានពេទ្យ ប្រាប់អាស័យដ្ឋានអេាយស្រួលបួល ដឹងនៅ?'' ជេណូនិយាយយឺតៗ មួយៗដាក់រេនជុន
''អឺម'' រេនជុនងក់ក្បាល មុននឹងរត់ចេញពីបន្ទប់ទឹកចេញទៅ
''ជេមីនណា ឡេីងទៅលេីយកអាវយឺតអេាយប៉ាប៉ាតិចបានអត់?''
''អូខេ''
មិនយូរប៉ុន្មានសំលេងឡានពេទ្យក៏លាន់លឺឡេីងកាន់តែជិតទៅៗ រេនជុនដេីរទៅបេីកទ្វារចាំ មុននឹងឈរមេីលមនុស្សពាក់អាវពណ៌ស 3-4នាក់នាំប៉ារបស់ខ្លួនឡេីងទៅលេីឡាន
''នៅជាមួយជេណូណា៎ ចាំម៉ាអ្នកទៅជាមួយ'' ម៉ាក់របស់រេនជុនចាប់កដៃរបស់រេនជុនដែលរៀបឡេីងឡានទៅជាមួយ មុននឹងនិយាយដាក់ជាភាសាចិន ដែលជេណូស្តាប់មិនយល់ រេនជុនងក់ក្បាលតិចៗ ហេីយងាកទៅមេីលជេណូដែលឈរកាន់ដៃរបស់ជេមីនជិតនេាះ
រេនជុនដេីរចូលទៅក្នុងផ្ទះវិញ ដេាយមានជេណូនិងជេមីនដេីរតាម ពេលដែលឃេីញរេនជុនបេីកថតក្រេាមទូរទស្សន៍យកសេារឡានចេញមក ជេណូក៏សួរឡេីង
''ទៅពេទ្យហ៎?''
''អឺម'' រេនជុនឆ្លេីយដេាយមិនមេីលមុខរបស់ជេណូ
''ជិះតាក់សុីទៅ កុំបេីកឡានអី''
''...'' រេនជុនមិនឆ្លេីយតប ហេីយនៅតែដេីរទៅកាន់មាត់ទ្វារ ទេីបជេណូដកដង្ហេីមធំ ហេីយដេីរតាមទៅចេញទៅដល់ខាងក្រៅ
''នាយបេីកឡានអត់កេីតហេ៎'' ពេលដែលជេណូកាន់កដៃរបស់ខ្លួនឯង ហេីយលេីកវាឡេីងមកទេីបរេនជុនដឹងថាដៃរបស់ខ្លួនឯងញ័រប៉ុណ្ណា
ពេលមកដល់មន្ទីរពេទ្យ រេនជុនឃេីញម៉ាក់របស់ខ្លួនកំពុងតែឈរយ៉ាងអន្ទះសារនៅខាងមុខបន្ទប់សង្គ្រេាះបន្ទាន់ រេនជុនដេីរទៅទាញអេាយម៉ាក់របស់ខ្លួនឯងអង្គុយចុះលេីកៅអីខាងមុខនេាះ ហេីយដាក់ខ្លួនអង្គុយចុះលេីកៅអីជាប់នេាះ ជេណូអង្គុយចុះតាម មុននឹងលេីកជេមីនអេាយអង្គុយចុះលេីភ្លៅបែរមុខមករកខ្លួនឯង
''មុនហ្នឹងមានបានញាំុអីនៅ?'' ជេណូខ្សឹបៗក្បែរត្រចៀករបស់ជេមីន
''...'' ជេមីនក្រវីក្បាលតប
''ឃ្លានអត់?''
''ឃ្លាន''
''ចាំតិចណា៎ លេាកតាចេញម៉េាចាំប៉ាប៉ានាំទៅញាំុ''
''...'' ជេមីនងក់ក្បាល មុននឹងដាក់ក្បាលផ្អែកលេីស្មាររបស់ជេណូ
មួយសន្ទុះធំទំរាំតែគ្រូពេទ្យចេញមក ជេមីនគេងលក់លេីស្មាររបស់ជេណូបាត់ទៅហេីយ រេនជុនហេីយនិងម៉ាក់ងេីបឈរដេីរទៅនិយាយជាមួយពេទ្យ ចំណែកជេណូនៅអង្គុយដដែលព្រេាះជាប់ជេមីននៅលេីភ្លៅ
''ប៉ាលែងអីអា៎យ ម៉ាទៅសំរាកហូវ ចាំនៅគេងកំដរប៉ា''
''ហេីយចុះជេណូ?'' ម៉ាក់របស់រេនជុនងាកទៅមេីលជេណូដែលឈរកាន់ដៃជេមីនបន្តិច មុននឹងងាកត្រលប់មកមេីលមុខកូនរបស់ខ្លួនឯងវិញ
''ម៉ានាំគេទៅផ្ទះវិញហូវ ក្រែងមិនទាន់បានញាំុអីណាអី?''
''កូនក៏មិនទាន់ញាំុដូចគ្នា''
''អត់អីហេ៎ អត់ឃ្លាន ម៉ាឆាប់ទៅសំរាកហូវ អត់ចង់អេាយជេមីននៅពេទ្យយូរហេ៎ មេរេាគច្រេីន''
''អូខេ ចង់បានអីអត់ ស្អែកព្រឹកម៉ាយកម៉េាអេាយ''
''អត់អីហេ៎''
ម៉ាក់របស់រេនជុនដេីរទៅបបួលជេណូត្រលប់ទៅផ្ទះវិញ ទុកអេាយរេនជុននៅក្នុងបន្ទប់អ្នកជំងឺតែម្នាក់ឯង រេនជុនដេីរទៅជិតគ្រែដែលមានប៉ារបស់ខ្លួនឯងគេងនៅលេីនេាះ សំណាងល្អហេីយដែលប៉ាមិនបានកេីតអីធ្ងន់ធ្ងរ តែគ្រូពេទ្យក៏តឿនរឿងកូលេសស្តេរ៉ល ហេីយនិងសំពាធឈាម ធ្វេីអេាយរេនជុនកង្វល់គួរសម
រេនជុនដេីរទៅអង្គុយលេីសាឡុង មុននឹងគិតនេះគិតនេាះម្នាក់ឯង ហេីយក៏ចាប់ផ្តេីមយំចេញមក ប៉ុន្មានថ្ងៃមកនេះដែលខំប្រឹងធ្វេីដូចជាគ្មានរឿងអីកេីតឡេីង តែភាពអន់ចិត្តដែលមានចំពេាះជេណូកាន់តែកេីនឡេីង ជាពិសេសទង្វេីររបស់ជេណូថ្ងៃនេះ កាន់តែបង្ហាញច្បាស់ថាជេណូមិនខ្វល់ពីខ្លួនឯងសូម្បីតែបន្តិច រេនជុនយកបាតដៃខ្ទប់មុខរបស់ខ្លួនឯង មុននឹងយំស្ងាត់ៗចេញមក
រេនជុនដឹងខ្លួនឡេីងពេលដែលលឺសំលេងបេីកទ្វារ កែវភ្នែកទាំងសងខាងបេីកឡេីងយ៉ាងលំបាក មុននឹងឃេីញម៉ាក់របស់ខ្លួនឯងដេីរចូលមក រេនជុនស្ទុះងេីបឡេីងអង្គុយ មុននឹងចាប់អារម្មណ៍ថានៅលេីខ្លួនមានភួយដណ្តប់ ហេីយអេានមេីលលេីសាឡុងក៏ឃេីញមានខ្នេីយទៀតផង
គិលានុប្បដ្ឋាយិកាជាអ្នកយកចូលមកអេាយហ៎?
''អា៎ ប៉ាអត់ទានដឹងខ្លួនហេ៎ហ៎?''
''នៅ''
''អឺម ទៅផ្ទះមុជទឹក ដូរខេាអាវសិនហូវ ម៉ានៅមេីលតអេាយ''
''អូខេ ជេមីននៅផ្ទះមួយជេណូហ៎...?''
''ហឺម? ជេមីនម៉ាយកទៅផ្ញេីរឆេនឡឺអា៎យ តែជេណូអត់នៅហ្នឹងហេ៎ហ៎?'' ម៉ាក់របស់រេនជុនក្រឡេកមេីលជុំវិញ
''ហឺម? ក្រែងម្សល់មិញទៅវិញមួយម៉ាអី?''
''ហេីយយប់មិញអត់ជួបគ្នាហេ៎? គ្នាខំយកខ្នេីយយកភួយម៉េាអេាយនៀក!''
រេនជុននៅស្ងៀម មុននឹងអេានមេីលខ្នេីយដែលខ្លួនឯងកេីយ និងភួយដែលខ្លួនឯងដណ្តប់កាលពីយប់មិញ ពេលដែលងាកទៅមេីលម៉ាក់ខ្លួនឯងវិញ ក៏ឃេីញមានប្រអប់បាយមួយដាក់ក្នុងថងនៅលេីតុ
ដុក ដាក់ ដុក ដាក់ ដុក ដាក់
''អត់... អត់មានបានជួបផង''
辰乐
7:03
8:23
''រេនជុន!''
''!!!'' ម្ចាស់ឈ្មេាះភ្ញាក់ព្រឺត មុននឹងងេីបមុខចេញពីទូរស័ព្ទ តែគ្រប់យ៉ាងកេីតឡេីងលឿនពេកធ្វេីអេាយមេីលមិនឃេីញអី ខ្លួនរបស់រេនជុនត្រូវបានទាញទៅយ៉ាងរហ័ស មុននឹងបុកត្រូវនឹងទ្រូងរបស់មនុស្សម្នាក់
រេនជុនចាំក្លិននេះបានយ៉ាងច្បាស់ ទេាះបីជាបេាកខេាអាវម៉ាសុីនជាមួយគ្នា ប្រេីសាប៊ូបេាកខេាអាវដូចគ្នា ទឹកក្រអូបដូចគ្នា ហាលកន្លែងជាមួយគ្នា តែក្លិននៅលេីខេាអាវរបស់គេ និងរេនជុនបែរជាខុសគ្នា
ចំលែកដល់អា៎យណ៎?
គិតហេីយក៏ងេីយមុខឡេីងមេីលមុខអ្នកដែលកាន់កដៃរបស់ខ្លួនឯងជាប់មិនទាន់លែង មុននឹងទទួលបានខ្សែភ្នែកកាច់ត្រលប់មកវិញ ធ្វេីអេាយរេនជុនអេានមុខចុះវិញមិនចង់ទាន់
''ដេីរមេីលផ្លូវផង ឡេីយចុចតែទូរស័ព្ទ បេីគេរុញបុកហេីយដួលធ្វេីម៉េច?'' ជេណូថាអេាយអ្នកដែលអេានចុចទូរស័ព្ទមិនមេីលផ្លូវ ធ្វេីអេាយគេរុញគ្រែអ្នកជំងឺប៊ិះនឹងបុកត្រូវចំៗទៅហេីយ បេីជេណូរត់មកមិនទាន់មិនដឹងទៅជាយ៉ាងនេាះទេ
''សុំ... សុំទេាស'' រេនជុនមិនបានធ្វេីអីខុស តែមិនដឹងហេតុអីបានជាត្រូវសុំទេាស ពេលដែលត្រូវគេថាអេាយហេីយ មានអារម្មណ៍ថាកាន់តែអន់ចិត្តជាងមុនទៀត
''អឺម អត់អីល្អអា៎យ ហេីយនេះទៅណា?''
''ទៅផ្ទះ''
''អ៊ុំស្រីម៉េាអា៎យហ៎?'' ជេណូអេានរេីសទូរស័ព្ទរបស់រេនជុនដែលធ្លាក់នៅលេីឥដ្ឋមុននឹងហុចអេាយ
''អឺម អរគុណ'' រេនជុនងក់ក្បាល មុននឹងទាញកដៃខ្លួនឯងចេញពីដៃរបស់ជេណូ
''ឃ្លានអត់ យប់មិញអត់បានញាំុអី ទៅរកអីញាំុសិនអី?''
''នាយ... ចុះនាយញាំុអីហេីយនៅ?''
''នៅដូចគ្នា មុននឹងចុះមកទិញកាហ្វេ តែហាងនេះគេអត់មានលក់ croissant''
''...'' រេនជុនក្តេាបទូរស័ព្ទកក្នុងដៃណែនពេលដែលជេណូនិយាយពីនំប័ងដែលខ្លួនឯងចូលចិត្ត មុននឹងខាំបបូរមាត់តិចៗ
''តេាះ! ទៅផ្ទះវិញ'' ពេលដែលឃេីញរេនជុនឈរភ្លឹក ជេណូក៏ចាប់កដៃរបស់រេនជុន មុននឹងនាំដេីរចេញពីមន្ទីរពេទ្យហេីយហៅតាក់សុីជិះត្រលប់ទៅផ្ទះវិញ
ពេលណាបានឈប់គិតតែខ្លួនឯង គេធ្វេីប៉ុណ្ណឹងអា៎យនៀកកកក