Wan An
''មានការអីចង់និយាយហ៎?'' រេនជុនចាក់ទឹកដេាះគេាចូលកែវ ហេីយដាក់ចូលក្នុងម៉ាសុីនកំដៅ
''ម៉ាកថាវ៉ាកងនាយទៅចិនហ៎?''
''អឺម ទៅរាល់ឆ្នាំ'' រេនជុនមិនបានប្រាប់ជេណូរឿងនេះ ទេីបចំលែកចិត្តតិចតួចដែលជេណូដឹង
''ម៉ាក់ប៉ានាយនៅចិនហ៎?''
''អឺម''
''ម៉េចអត់នៅមួយគ្នា?''
''ញ៉ុមកេីតនៅចិន តែ 10ឆ្នាំមុនប៉ាត្រូវម៉េាធ្វេីការនៅកូរ៉េ បានញ៉ុមម៉េារៀនមហាវិទ្យាល័យនៅនេះ''
''អ៎''
''ពួកគាត់ទៅវិញពេលជេមីនអាយុ 1ឆ្នាំអី តែញ៉ុមបានការងារនៅនេះ ក៏នៅធ្វេីការនៅនេះទៅ''
''អ៎... ហេីយទៅយូរអត់?''
''ម៉ាវ៉ាកង''
''2អាទិត្យហ៎?''
''អឺម''
''ទៅដែរបានអត់?''
''ហឺម?''
''អ៎... អត់បានជួបជេមីនឡេីង 2អាទិត្យ ទៅដែរណា៎'' អ៎ មកពីអត់បានជួបជេមីន
''អ...អឺម'' រេនជុនងក់ក្បាលតិចៗ ធ្វេីអេាយជេណូញញឹមចេញមក
''កក់សំបុត្រអេាយផងបានអត់ ហេីយអូតែលម៉េចៗចាំគេងជាមួយគ្នាក៏បាន''
''ញ៉ុមទៅគេងផ្ទះម៉ាក់ប៉ានៅនេាះ អត់បានកក់អូតែលហេ៎ តែចាំកក់អេាយ''
''គេងផ្ទះនាយអត់បានហេ៎ហ៎?''
''ផ្ទះតូចអា៎ អត់មានបន្ទប់សំរាប់ទទួលភ្ញៀវទៀត''
''គេងបន្ទប់នាយហ្នឹង''
''...'' ពេលដែលឃេីញរេនជុននៅស្ងៀមមិនតប ទេីបខំសំលឹងមេីលមុខរេនជុន ហេីយព្យាយាមធ្វេីមុខអង្វរករដាក់
''អត់បានហេ៎ហ៎ ម៉េចបានអត់បាន?'' ណាគេបង្រៀនអេាយធ្វេីមុខចឹងនៀក! ហេីយម៉េចបានកែវភ្នែកដូចជេមីនបែបនេះ
''គេងម៉េចកេីតគ្រែមានតែមួយ ហេីយជេមីនគេងណា?''
''គេងមួយគ្នាលេីគ្រែបីនាក់ ចាំអេាយជេមីនគេងកណ្តាល''
''...''
''ណា៎''
រេនជុនចុះចាញ់ហេីយ
ជេហ្យុនបេីកឡានជូនជេណូ រេនជុន ហេីយនិងជេមីនទៅកាន់ប្រលានយន្តហេាះ ដេាយមានជីសុងតាមមកជាមួយដែរ ជីសុងកាន់ដៃរបស់ជេមីនជាប់ ហេីយអង្គុយចេាងហេាង មុននឹងអង្អែលក្បាលរបស់ជេមីន
''ទៅឡេីង 2អាទិត្យ ជេមីនកុំភ្លេចអេាយប៉ាប៉ាវីដេអូខលម៉េាផងអា៎''
''អូខេ ជេមីនសន្យា'' ជេមីននិយាយហេីយលេីកកូនដៃឡេីង ដូចដែលធ្លាប់ធ្វេីជាប្រចាំជាមួយរេនជុន
''សន្យា'' ជេសុងថ្ពាក់កូនដៃជាមួយជេមីន មុននឹងថេីបថ្ងាសរបស់ជេមីនមួយខ្សឺត
''កុំភ្លេចអេាយប៉ាប៉ាថតរូបហេីយផ្ញេីអេាយអ៊ុំមេីលផងណា'' ជេហ្យុនដាក់ដៃលេីក្បាលរបស់ជេមីន ហេីយជេមីនងក់ក្បាលតប
''បាទ''
រេនជុននាំជេណូ និងជេមីនទៅកាន់ច្រកចូល យកវ៉ាឡីទៅផ្ញេីរហេីយ check in មុននឹងដេីរចូលទៅខាងក្នុងពិនិត្យឥវ៉ាន់ ហេីយត្រៀមឡេីងយន្តហេាះ ពេលចូលទៅដល់ខាងក្នុងយន្តហេាះ រេនជុនសុំអង្គុយជិតបង្អួចព្រេាះពុលយន្តហេាះ ហេីយជេណូក៏យល់ព្រម ដេាយអេាយជេមីនអង្គុយកណ្តាល
''ជេមីនណា ដូរកន្លែងគ្នា'' ជេណូដេាះកាស់ចេញពីត្រចៀករបស់ជេមីនថ្នមៗ មុននឹងអេានទៅខ្សឹបប្រាប់ជេមីនដែលកំពុងតែជក់នឹងរឿងនៅលេីអេក្រង់ខាងមុខខ្លួន
''ដូរធ្វេីអី?''
''ម៉ាមីគេងអត់ស្រួល ប៉ាប៉ាអង្គុយកណ្តាលស្រួលអេាយម៉ាមីគេង''
''អូខេ'' ជេមីនយល់ព្រមងាយៗ មុននឹងលេីកភួយចេញពីលេីជេីងរបស់ខ្លួនឯង ជេណូលូកដៃទៅដេាះខ្សែក្រវ៉ាត់អេាយជេមីន មុននឹងងេីបប្តូរកន្លែងគ្នា
ពេលដែលដាក់ខ្សែក្រវ៉ាត់អេាយជេមីនហេីយ ជេណូចុចរឿងលេីអេក្រង់របស់ជេមីនអេាយវិញ ហេីយងាកទៅចាប់ក្បាលរបស់រេនជុនដែលរេទៅរេមកព្រេាះគ្មានកន្លែងទប់ អេាយគេងលេីស្មាររបស់ខ្លួន
6ម៉េាងកន្លងផុតទៅ យន្តហេាះចាប់ផ្តេីមធ្វេីការចុះចត ធ្វេីអេាយរេនជុនដែលគេងលេីស្មាររបស់ជេណូខាងស្តាំ ហេីយជេមីនដែលគេងលេីដេីមដៃរបស់ជេណូខាងឆ្វេងនាំគ្នាភ្ញាក់ រេនជុនភ្ញាក់តិចតួចពេលដែលអ្នកដែលអង្គុយជិតខ្លួនមិនមែនជេមីន ហេីយខ្លួនឯងនៅគេងលេីស្មាររបស់ជេណូទៀត
''បាត់វិលមុខនៅ?''
''អឺម''
បន្ទប់គេងរបស់រេនជុនមានទំហំមិនធំប៉ុន្មាននេាះទេ អាចនិយាយបានថារៀងចង្អៀតបន្តិចសំរាប់មនុស្សបីនាក់ តែជេណូក៏ញញឹមចេញមកពេលដែលនឹកឃេីញថារេនជុនធ្លាប់និយាយថាបន្ទប់តូច មិនអាចគេងបីនាក់បាន នេាះគឺជាការពិត មិនមែនលែសមិនចង់អេាយជេណូគេងជាមួយ
''ប៉ានាយដឹងអត់ថាយេីងត្រូវជាអីមួយគ្នា?'' ជេណូសួរឡេីងក្រេាយពេលលេីកវ៉ាឡីមកដាក់ក្នុងបន្ទប់គេង ហេីយអង្គុយរេីឥវ៉ាន់ចេញពីក្នុងវ៉ាឡីជាមួយគ្នា
''ដឹង''
''ដឹងថា...''
''ជាមិត្តភក្តិនឹងគ្នា'' ជេណូនៅស្ងៀមពេលដែលលឺចំលេីយនេាះ មានអារម្មណ៍ចំលែកៗម៉េចមិនដឹងពេលដែលលឺពាក្យនេាះ
辰乐
16:03
''រេនជុនអា៎ យប់នេះញាំុបាយមួយគ្នាណា៎'' ម៉ាក់របស់ឆេនឡឺបបួល រេនជុនធ្វេីមុខទេីសទាល់មិនចង់បដិសេធ បេីធម្មតាប្រាកដជាតបយល់ព្រមហេីយ តែគិតដល់ជេណូដែលនៅចាំនៅផ្ទះ អេាយញាំុជាមួយប៉ាម៉ាក់តែបីនាក់ក៏ខ្លាចជេណូទេីសទាល់
''អ៊ុំស្រី លេីកនេះមានមិត្តភក្តិមកពីកូរ៉េមួយគ្នាម្នាក់ ខ្លាចគេនៅមួយម៉ាម៉ាប៉ាប៉ាហេីយទេីសទាល់''
''បបួលគេម៉េាញាំុជាមួយម៉េា''
''គេអត់ចេះចិន ចាំលេីកក្រេាយណាអ៊ុំស្រី''
''អឺមៗ ចឹងក៏បាន''
''ណាគេ?'' ពេលដែលរេនជុននិយាយជាមួយម៉ាក់របស់ខ្លួនឯងចប់ ឆេនឡឺប្រញាប់សួរភ្លាម
''មិត្តភក្តិរៀនមហាវិទ្យាលយជាមួយគ្នា ចាំណែនាំអេាយស្គាល់''
''អូខេ"''
ប៉ាម៉ាក់របស់រេនជុនចិត្តល្អលេីសពីការគិត ដំបូងគិតថាគាត់អាចមិនចូលចិត្តខ្លួនឯង ព្រេាះខ្លួនឯងធ្វេីអេាយរេនជុនមានជេមីនហេីយនៅទុកអេាយរេនជុនចញ្ចឹមជេមីនតែម្នាក់ឯងរយៈពេល 6ឆ្នាំទៀត តែពួកគាត់មិនបាននិយាយពីរឿងនេះសូម្បីតែបន្តិច ហេីយនៅអេាយជេណូហៅខ្លួនឯងថាម៉ាម៉ាប៉ាប៉ាតាមរេនជុនហៅទៀត
''មុខជេមីនដូចជេណូដល់អា៎យ'' ម៉ាក់របស់រេនជុនសុខៗក៏និយាយឡេីងពេលកំពុងញាំុបាយ
''...'' ជេណូងេីបមុខឡេីង ហេីយធ្វេីខ្លួនមិនត្រូវ
''ម៉ាម៉ាខំគិតថាជេមីនអត់ដូចរេនជុនសូម្បីតែបន្តិច ជេមីនកាត់រកណាគេណ៎ តែដល់ពេលបានជួបជេណូបានដឹងថាមុខដូចគ្នាបេះដាក់''
''មែនហ៎? តែជេមីនភ្នែកដូចរេនជុន ណាគេក៏ថា''
''ដូចតែពេលធម្មតាហេ៎ សាកពេលសេីច ដូចជេណូខ្លាំងមែនទែនហ្មង''
ជេណូងាកមេីលមុខជេមីនដែលសេីចដាក់លេាកយាយរបស់ខ្លួន ហេីយធ្វេីអេាយជេណូញញឹមតាម រឹតតែធ្វេីអេាយបានប្រៀបធៀបទៀត ថាដូចគ្នាកំរឹតណា
''នាយគេងលេីគ្រែមួយជេមីនហូវ ញ៉ុមទៅគេងនៅក្រេាម'' រេនជុននិយាយក្រេាយពេលមុជទឹកហេីយក្រេាយគេ ជេណូនិងជេមីនកំពុងតែនាំគ្នាមេីលអីម្យ៉ាងក្នុងទូរស័ព្ទរបស់ជេណូនៅលេីគ្រែ
''ក្រេាមណា?'' ជេណូឈប់ចាប់អារម្មណ៍ទូរស័ព្ទ ហេីយងេីបអង្គុយនិយាយជាមួយរេនជុន
''បន្ទប់ទទួលភ្ញៀវ''
''លេីសាឡុងហ៎?''
''អឺម''
''គ្រែធំសឹងអី គេងមួយគ្នាក៏បាន''
''កុំអីល្អជាង''
''បេីនាយទេីសទាល់ ញ៉ុមអ្នកទៅគេងលេីសាឡុងក៏បាន'' ជេណូនិយាយហេីយទាញភួយចេញពីលេីខ្លួនរបស់ខ្លួន មុននឹងរៀបងេីបចុះពីលេីគ្រែ តែត្រូវរេនជុនហាមមុន
''ចឹង... គេងមួយគ្នាក៏បាន''
''វ៉ានអាន់'' រេនជុនអេានថេីបថ្ងាសរបស់ជេមីន មុននឹងអង្អែលក្បាលរបសជេមីនថ្នមៗ ហេីយដាក់ខ្លួនគេងបែរមុខទៅរកជេមីន
''វ៉ានអាន់ម៉ាមី វ៉ានអាន់ប៉ាប៉ា'' ជេមីនងាកទៅមេីលមុខរេនជុន មុននឹងនិយាយតប ហេីយងាកទៅម្ខាងទៀត និយាយដាក់ជេណូ
''វ៉ាងអាន់'' ជេណូអេានថេីបថ្ងាសរបស់ជេមីន មុននឹងនិយាយចេញមក ដេាយសារតែតុងរបស់ជេណូចំលែក ទេីបធ្វេីអេាយរេនជុនសំលឹងមេីលមុខរបស់ជេណូ ហេីយជេណូក៏សំលឹងឡេីងមកដូចគ្នា ទាំងពីរនាក់មេីលមុខគ្នាមួយសន្ទុះ ហេីយរេនជុនជាអ្នកបិទភ្នែកគេចមុន ជេណូញញឹមចេញមក មុននឹងបិទភ្នែកតាម
បានគេងលក់ជាមួយគ្នាបែបនេះ យប់នេះប្រាកដជាយល់សប្តិល្អជាមិនខាន
វ៉ាងអាន់អ្នកទាំងអស់គ្នា♡