Saturday, April 29, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.13


Polar Bear



មុននេះងងុយគេងសឹងអី តែហេតុអីពេលនេះបែរជាគេងមិនលក់ រេនជុនខំប្រឹងយកភួយគ្របដល់ក្បាល ហេីយបិទភ្នែកសំងំដេីម្បីអេាយខ្លួនឯងគេងលក់ តែមិនថាខំប្រឹងយ៉ាងណាក៏នៅគេងមិនលក់ សំលេងទឹកហូរលាន់លឺចេញពីបន្ទប់ទឹកធ្វេីអេាយបេះដូងរបស់រេនជុនលេាតញាប់ ហេីយវាកាន់តែលេាតញាប់ទៀតពេលដែលសំលេងទឹកលែងលឺ សំលេងទ្វារបេីកលាន់លឺឡេីង ព្រមជាមួយការកំរេីកនៅលេីគ្រែ រេនជុនក្តេាបភួយជាប់ ហេីយធ្មេចភ្នែកជិត

រត់ទៅគេងជាមួយជេមីនពេលនេះទាន់អត់នៀកកក

ជេណូចុចកុងតាក់បិទភ្លេីងធ្វេីអេាយរេនជុនភ្ញាក់ រេនជុនខាំបបូរមាត់ខ្លួនឯងតិច ក្រេាយពេលមានអារម្មណ៍ថាអ្នកដែលគេងក្បែរខ្លួននៅស្ងៀមជាយូរ ទេីបរេនជុនប្រែខ្លួនហេីយបែរមុខទៅរកជេណូ ដៃម្ខាងទាញភួយចុះតិចៗដេីម្បីមេីលសភាពការ ខំគិតថានឹងឃេីញខ្នងរបស់ជេណូ តែបែរជាឃេីញផ្ទៃមុខរបស់ជេណូទៅវិញ

មិនដឹងថាជាសំណាងរឺក៏អីដែលរេនជុនគេងខាងឆ្វេង ទេីបធ្វេីអេាយមេីលឃេីញប្រជ្រុយតូចមួយនៅខាងក្រេាមភ្នែកខាងស្តាំរបស់ជេណូយ៉ាងច្បាស់ ទេាះបីជាពន្លឺពីភ្លេីងគេាមលេីក្បាលគ្រែមិនសូវភ្លឺប៉ុន្មានក៏ដេាយ វាកាន់តែធ្វេីអេាយភ្នែករបស់ជេណូគួរអេាយទាក់ទាញ សូម្បីតែពេលបិទភ្នែកបែបបនេះក៏នៅតែឃេីញរេាមភ្នែកដែលក្រាស់ហេីយងរនេាះបានច្បាស់ រេនជុនសំលឹងមេីលច្រមុះដែលស្រួចរបស់ជេណូ ពេលមេីលពីចំហៀងបែបនេះកាន់តែមានអារម្មណ៍ថាស្រួច មនុស្សអីមុខមាត់ល្អឥតខ្ចេាះដល់ថ្នាក់នេះ

ដុក ដាក់ ដុក ដាក់ ដុក ដាក់

ជេណូសុខៗស្រាប់តែប្រែខ្លួនពីគេងផ្ងារមកគេងបែរចំហៀងវិញ ហេីយបែរមុខមករករេនជុនទៀត រេនជុនភ្ញាក់ព្រឺតហេីយក្តេាបភួយជាប់ មុននឹងអត់ដង្ហេីម ពេលដែលជេណូបេីកភ្នែកឡេីង រេនជុនបេីកភ្នែកកាន់តែធំដាក់ មុននឹងប្រញាប់ប្រែខ្លួនបែរខ្នងដាក់

      ''គេងអត់លក់ហ៎?''

      ''...''

      ''...''

      ''អឺ... អឺម''   សំណាងហេីយដែលនៅលឺសំលេងភ្លៀងពីខាងក្រៅ មិនអញ្ចឹងជេណូប្រាកដជាលឺសំលេងបេះដូងលេាតញាប់របស់រេនជុនជាមិនខាន

      ''គេងអត់លក់ដូចគ្នា''   រេនជុនលឺសំលេងកំរេីករបស់ជេណូម្តងទៀត តែមិនហ៊ានងាកទៅមេីល

        ''...''

      ''...''

      ''...''   ស្អប់ភាពស្ងប់ស្ងាត់បែបនេះ ច់ងតែរត់ទៅគេងជាមួយជេមីនហេ៎

      ''សួរតិចបានអត់?''

      ''...''

      ''យប់នេាះនាយអត់មានស្រវឹងហេ៎ត្រូវអត់?''

      ''ស្រវឹង!''   រេនជុនឆ្លេីយភ្លាមដេាយមិនបានគិត ធ្វេីអេាយជេណូអស់សំណេីច មុននឹងនឹកឃេីញពាក្យសំដីរបស់ម៉ាកដែលធ្លាប់ប្រាប់ ថាពេលរេនជុនស្រវឹងនឹងគេងលក់មួយកន្លែង ហេីយថ្ងៃនេះពេលទៅយករេនជុនកពិតដូចជាម៉ាកនិយាយមែន

      ''មែនហ៎?''   សំលេងដែលមិនជឿរបស់ជេណូធ្វេីអេាយរេនជុនខាំបបូរមាត់របស់ខ្លួនឯងម្តងទៀត

      ''...''

      ''...''

      ''ម៉ាកថានាយមិនមែនជាមនុស្សចឹងហេ៎ ហេតុអីបានសុខៗព្រម one night stand មួយគ្នា? one night stand លេីកដំបូងហ៎?''

      ''សុំអត់តបបានអត់?''   រេនជុនដកដង្ហេីមមិនជាប់គ្នា ខ្លាចពាក្យសំដីចេញពីមាត់របស់ជេណូគ្រប់ពាក្យ ខ្លាចជេណូដឹងថាខ្លួនឯងគិតម៉េច

      ''អូខេ''

      ''...''   រួចខ្លួនអា៎យ

      ''ចំលែកដល់អា៎យណ៎... នាយអត់សួរញ៉ុមសេាះថាលទ្ធផល dna ម៉េចអា៎យ ប្រាកដចិត្តមែសថាជេមីនជាកូនញ៉ុម? អត់ដូចអ្នកដែល one night stand ធម្មតាសេាះ''



MarkLee
16:00

ទៅដែរ



Triple J (3)
16:50

ទៅដែរ
ទៅដែរ



ការដេីរលេងសួនសត្វដែលមានមនុស្សប្រុស 5នាក់ ហេីយនិងកូនក្មេងម្នាក់ រៀងរញ៉េរញ៉ៃគួរសម តាំងពីព្រឹកក្នុងបន្ទប់ទទួលភ្ញៀវរបស់រេនជុន សាឡុងដែលធំទូរលាយសំរាប់រេនជុន និងជេមីនពីរនាក់ បែរជាមេីលទៅតូចចង្អៀតពេលដែលជេហ្យុននិងម៉ាកអង្គុយ ជេណូ ជីសុង ជេមីនត្រូវអង្គុយលេីព្រំខាងក្រេាម អំឡុងពេលរងចាំរេនជុនរៀបចំរបស់របរអេាយជេមីន

សូម្បីតែឡានក៏ត្រូវយកទៅពីរគ្រឿងព្រេាះជិះមិនអស់ នៅមានសង្គ្រាមតូចៗដណ្តេីមគ្នាអ្នកណាជាអ្នកជិះជាមួយជេមីន ហេីយទីបំផុតអ្នកដែលប៉ាវឈ្នះដូចជាម៉ាក កអង្គុយញញឹមបណ្តេីរ បេីកឡានបណ្តេីរ ហេីយច្រៀងតាមចំរៀងដែលចាក់ក្នុងឡានដេាយអារម្មណ៍ល្អ ធ្វេីអេាយរេនជុនញញឹមតាម ហេីយក្រវីក្បាល

ពេលថតរូបក៏ដណ្តេីមគ្នាអេាយជេមីនមេីលកាមេរ៉ាខ្លួនរហូតដល់ជេមីនខ្លាចហេីយយំមួយប្រាវ ទេីបនាំគ្នាឈប់ រេនជុនត្រូវចាំកាន់ដៃរបស់ជេមីនជាប់ ព្រេាះខ្លាចជេមីនចង្អុលអីហេីយរបស់នេាះនឹងមកនៅក្នុងដៃរបស់ជេមីនដូចមួកខ្លាឃ្មុំទឹកកក កាតាបស្ពាយចំហៀងខ្លាឃ្មុំទឹកកក តុក្ខតាខ្លាឃ្មុំទឹកកក បណ្តេាងសេារខ្លាឃ្មុំទឹកកក

អត់មានអ្នកណាព្រមចាញ់អ្នកណាហ្មងអា៎

      ''ជេមីនក្តៅអត់ ដេាះមួកចេញអី?''   រេនជុនសួរឡេីងពេលដែលឃេីញថ្ពាល់របស់ជេមីនចាប់ផ្តេីមឡេីងក្រហម ហេីយមានញេីសតិចៗនៅតាមជេីងសក់

      ''អូខេ''   ជេមីនចាប់ទាញមួកចេញ តែក៏ត្រូវជេណូហាមភ្លាម

      ''អត់ហេ៎ មួកប៉ាប៉ាខំទិញអេាយ ជេមីនក្តៅដេាះកាតាបស្ពាយចេញអី?''

      ''អាជេ... ជេណូ! ដេាះមួកហ្នឹងអា៎យ កាតាបទាក់ទងអីនៀកកក?''   ម៉ាកស្រែកអេាយហេីយជ្រួញចញ្ចេីមដាក់

រេនជុនដកដង្ហេីមធំ មុននឹងដេាះមួកអេាយជេមីន ងាកទៅឃេីញជេណូពេបមាត់ ហេីយក៏បានតែទប់ញញឹម

      ''ម៉ាមី ជេមីនឃ្លាន''

      ''ជេមីនចង់ញាំអី?''   ធានាថារេនជុនបានលឺពិតមែន លឺសំលេងមនុស្សនិយាយដំណាលគ្នា 4នាក់

      ''ញាំុការ៉េម''

      ''ជេមីនចូលចិត្តសូកូឡាត្រូវអត់ ប៉ាប៉ាទៅទិញអេាយណា៎''

      ''ជេមីនញាំុវានីឡាដដែលមែន ចាំអ៊ុំម៉ាកទៅទិញអេាយ''

      ''ជេមីនសាកញាំុស្រ្តប៊េរីហេ៎ អ៊ុំជេហ្យុនទៅទិញម៉េាអេាយ''

      ''ជេមីនញាំុតែបៃតងវិញណ៎ អ៊ុំជីសុងធានាថាឆ្ងាញ់''

      ''ជេមីននៅតូច ញាំុតែអត់បានហេ៎''   រេនជុនចាំបាច់ត្រូវតែជំទាស់សំរាប់ចំរេីសមួយនេះ ជេមីនចាប់ផ្តេីមខ្លាចម្តងទៀត មុននឹងអេាបរេនជុនជាប់ រេនជុនលេីកជេមីនពរ ហេីយអង្អែលខ្នងជេមីនថ្នមៗ

      ''ជេមីនចង់ញាំុអី ចាំម៉ាមីនាំទៅទិញ''

      ''ញាំុការ៉េមសូកូឡា''   ហេីយអ្នកដែលត្រូវបានជ្រេីសរេីសក៏ញញឹមចេញមក



Jaemin💛 (4)
21:04
JS invited JH, JN and MarkLee to the group.
MarkLee joined the group.

?

JH joined the group.

ក្រុមអី?
មានអាម៉ាកដែរ?
អឺម
បង្កេីតធ្វេីអី?
ចាំជេណូចូលសិនចាំនិយាយគ្នាសរុប

JN joined the group.

?
ក្រុមអីគេ?
ក្រុមអ៊ុំៗរបស់ជេមីននី😍
ទុកចែករំលែកភាពគួរអេាយស្រលាញ់របស់ជេមីន🥹
អត់ប្រយេាជន៍
ភាពគួរអេាយស្រលាញ់របស់ជេមីនគឺជារឿងអត់ប្រយេាជន៍ហ៎?
ឯងហ្នឹងអត់ប្រយេាជន៍
អុញ
ហេីយយេីងក៏មិនមែនជាអ៊ុំរបស់ជេមីនដែរ
ជា'ប៉ា'របស់ជេមីនបាទ😎
🙄
create an album.
ណែស ចែករំលែក
Read                    
ស្ងាត់ជ្រៀបនេះគឺនាំគ្នាអង្គុយ save?
😭
ហេតុអីបានគួរអេាយស្រលាញ់ដល់ថ្នាក់នេះ
មិនគួរណាជាកូនរបស់អាជេណូសេាះ
មែន!!!
អុញ
កូនយេីងហេីយម៉េច
គួរអេាយស្រលាញ់ហ្នឹងមែនដេាយសារមុខដូចយេីងហេ៎ហ៎?
មុខដូចរេនជុនសេាះ
អឺ មុខដូចរេនជុន
កាន់តែធំកាន់តែដូច
ចាំមេីលតិចទៀតលែងដូចឯងអា៎យ
រូបតាំងពីបីលានឆ្នាំមុនឈប់យកមកអួតហូវ
🤷🏻‍♂️
🥰
មេីលកាមេរ៉ាយេីងទៀត
🥺



ក្រេាយពេលញាំុអាហារពេលយប់ជាមួយគ្នាបីនាក់ហេីយ ជេណូអង្គុយមេីលជេមីនធ្វេីកិច្ចការផ្ទះគណិតវិទ្យា និងគំនូរដែលខ្លួនឯងជាអ្នកដាក់អេាយកាលពីថ្ងៃមិញ ជេមីនគិតលេខប្រេីម្រាមដៃរាប់ទៅរាប់មក មុននឹងបិទសៀវភៅទុកហេីយចាប់ផ្តេីមគូររូប ធម្មតារេនជុនជាអ្នកអង្គុយកំដរ តែថ្ងៃនេះរេនជុននៅក្នុងផ្ទះបាយឈរចិតផ្លែឈេីហេីយងាកមេីលម្តងម្កាលជំនួសវិញ

ជេមីនធ្វេីកិច្ចការផ្ទះចប់ ក៏ប្រញាប់បិទសៀវភៅទុកហេីយងេីបទៅអង្គុយលេីសាឡុង រង់ចាំជេណូបេីករឿងដែលសន្យាថានឹងមេីលជាមួយគ្នា រេនជុនលេីកចានផ្លែប៉េាមដែលចិតហេីយមកដាក់លេីតុដែលជេមីនអង្គុយធ្វេីកិច្ចការលេីមុននេះ

      ''អរគុណម៉ាមី''   ជេមីនងាកទៅញញឹមដាក់

      ''អរគុណ''   ជេណូងាកទៅនិយាយដាក់ដូចគ្នា ព្រេាះឃេីញមានសមពីរ មួយសំរាប់ជេមីនហេីយមួយទៀតខ្លួនឯង

      ''អឺម ផ្ញេីជេមីនផង ញ៉ុមទៅ...''

      ''អង្គុយមេីលមួយគ្នាណា៎''

      ''ម៉ាមីមេីលមួយគ្នាណា៎''   ជេមីនងេីបចុះពីលេីសាឡុងហេីយអូសដៃរេនជុនអេាយអង្គុយលេីសាឡុងជាមួយជេណូ ហេីយខ្លួនឯងក៏អង្គុយកណ្តាល

រឿងចាប់ផ្តេីមលេងបានបណ្តិច តែឃេីញរេនជុនអង្គុយដូចពិបាក ទេីបអេានទៅខ្សឹបជាមួយជេមីន

      ''ជេមីនអង្គុយលេីភ្លៅប៉ាប៉ាណា៎''

ជេមីនងក់ក្បាលទេីបជេណូលេីកជេមីនមកអង្គុយលេីភ្លៅខ្លួនឯង សាឡុងដែលអង្គុយពីរនាក់ក៏ទូលាយជាងមុន ជេណូប្រេីសមចាក់ផ្លែប៉េាម ហេីយយកទៅដាក់មាត់ជេមីន ជេមីនក្រវីក្បាល មុននឹងកាន់ដៃជេណូ ហេីយទាញទៅជិតរេនជុន

      ''ម៉ាមីញាំុអត់?''

      ''...''   ជេណូទប់ញញឹមពេលដែលឃេីញរេនជុនធ្វេីខ្លួនមិនត្រូវ សំលឹងមេីលមុខជេណូ និងជេមីនទៅវិញទៅមក ចង់បដិសេធតែមិនដឹងបដិសេធថាម៉េច​ ទេីបជេណូកាន់តែចង់ធ្វេីបាប

      ''...''   ជេមីនដែលកែវភ្នែកសំលឹងកញ្ចក់ទូរទស្សន៍មុននេះ ងាកទៅមេីលម៉ាក់របស់ខ្លួនពេលដែលមិនបានចំលេីយ

      ''ចាំ... ចាំម៉ាមីញាំុខ្លួនឯង''

      ''ប៉ាប៉ាបញ្ចុកឆ្ងាញ់អា៎ណា៎ ម៉ាមីសាកមេីល''   ជេមីនខិតដៃជេណូទៅកាន់តែជិតមាត់របសរេនជុន រេនជុនមិនដឹងធ្វេីម៉េច ទេីបហាមាត់ខាំមួយម៉ាត់ ហេីយលូកដៃទៅយកសមមកកាន់ខ្លួនឯង



      ''ម៉ាមី''

      ''ហឺម?''

      ''ង៉ៃនេះជេមីនចូលគេងខ្លួនឯង ម៉ាមីនៅជាមួយប៉ាប៉ាណា៎''

      ''អេាយម៉ាមីទៅបិទភ្លេីងអេាយអត់?''

      ''អូខេ''

      ''good night ប៉ាប៉ា''   ជេមីននិយាយហេីយក៏ចុះពីលេីភ្លៅរបស់ជេណូ ហេីយដេីរទៅកាន់បន្ទប់គេងខ្លួនឯង រេនជុនដេីរតាម ដេាយមិនភ្លេចនាំជេមីនទៅដុះធ្មេញ ហេីយនាំទៅគេងលេីគ្រែ ជេមីនលេីកភួយដណ្តប់ខ្លួនឯង ហេីយបិទភ្នែក រេនជុនអង្អែលសក់របស់ជេមីនថ្នមៗ មុននឹងចុចបិទកុងតាក់ភ្លេីង

ជេណូកំរេីកជេីងរបស់ខ្លួនឯងទៅមក ព្រេាះអាការៈស្ពឹកដែលកេីតមានឡេីង មុននឹងចុចបិទទូរទស្សន៍ និងអាយផេតដែលតភ្ជាប់ ហេីយលេីកចានទទេរទៅលាង ក្នុងអំឡុងពេលដែលចាំរេនជុន

      ''ញាំុទឹកដេាះគេាអត់?''   រេនជុនដេីរត្រលប់មកវិញ ហេីយសួរឡេីង

      ''អឺម''   ជេណូងាកមេីលបន្តិចមុននឹងឆ្លេីយតបតិចៗ

      ''មានការអីចង់និយាយហ៎?''









.
Writer's Note
ហិក ចាប់ពីស្អែកទៅអេតមីនអត់ទំនេរ ចឹងហេីយផូសសំរាប់ថ្ងៃច័ន្ទអេាយហេីយ ><
បាត់យូរតិច កុំភ្លេចនឹកអេតមីនផង ><