Birthday
ជេណូដេីរចូលការិយាល័យរបស់គ្រូ មុននឹងឃេីញអៃរីនកំពុងតែអង្គុយនៅតុរបស់ខ្លួន ទេីបដេីរទៅជិត ហេីយញញឹមដាក់
''រីន អរុណសួស្តី''
''អរុណសួស្តី''
''ទិញមកផ្ញេីរ'' ជេណូដាក់កែវកាហ្វេនៅលេីតុអៃរីន ធ្វេីអេាយអៃរីនជ្រួញចញ្ចេីម
''បដិសេធគេហេីយ ធ្វេីចឹងធ្វេីអីនៀកកក ចង់ត្រូវទៀតហ៎?'' អៃរីនធ្វេីមុខក្រញ៉ូវដាក់ តែក៏លេីកកែវកាហ្វេទៅប៊ឺត ធ្វេីអេាយជេណូញញឹមចេញមក
''ទិញមកសុំទេាសដែលបដិសេធ''
''អឺម''
''ហេីយមានរឿងចង់ពឹង ហេ៎ស ហេ៎ស''
''នេះគឺទិញមកដេីម្បីប្រេីហ្មង មែនសុំទេាសហេ៎''
''ណា៎ ជួយតិច'' ជេណូធ្វេីមុខអង្វរក ហេីយងក់ក្បាលអេាយអៃរីនយល់ព្រម
''អីគេ?''
''រីនជួយមេីលប្រវត្តិរូបរបស់ជេមីនតិចបានអត់? ចង់ដឹងថាជេមីនកេីតង៉ៃណា''
''ចង់ដឹងធ្វេីអី?''
''មានរឿងខ្លះឆ្ងល់តិច''
''ណូដូចជាចំណែកៗមួយជេមីនដល់អា៎យ ហេីយនៅស្គាល់អ្នកម៉ាក់របស់ជេមីនទៀត''
''លឿនៗដល់ម៉េាងចូលរៀនលូវអា៎យ''
អៃរីនបេីកថតតុរបស់ខ្លួនឯង មុននឹងយកសឺមីចេញមក ហេីយបេីករកមេីលប្រវត្តិរូបរបស់ជេមីន ដែលមានរូបថត មានឈ្មេាះ អាស័យដ្ឋាន ថ្ងៃខែឆ្នាំកំណេីត ឈ្មេាះអាណាព្យាបាល និងលេខទូរស័ព្ទទំនាក់ទំនង
ឈ្មេាះរបស់អ្នកម៉ាក់របស់ជេមីន គឺហួង រេនជុន តែឈ្មេាះរបស់លេាកប៉ាគឺទទេរស្អាត
''ជេមីនកេីតងៃ 13 ខែ 12 ឆ្នាំ 2017'' អៃរីននិយាយចេញមក តែជេណូបានអានខ្លួនឯងរួចទៅហេីយ
ជេណូត្រលប់មកផ្ទះវិញក៏ប្រញាប់ដេីរចូលទៅក្នុងបន្ទប់គេងភ្លាម ហេីយយកលេបថបចេញមក មុននឹងបេីកទំព័រ facebook មេីល កុំតែភ្លេចលេខសំងាត់ហេីយ log in តាមទូរស័ព្ទមិនបាន ជេណូប្រាកដជាបេីកមេីលតាំងពីនៅសាលាម្លែស សំណាងហេីយដែល log in ចេាលនៅក្នុងលេបថប
ជេណូចាំបានថានេាះគឺជាថ្ងៃបញ្ចប់ការសិក្សា ហេីយពួកមិត្តភក្តិបានបបួលគ្នាទៅជប់លៀងនៅក្លឹបមួយកន្លែង ហេីយថ្ងៃនេាះរេនជុនក៏បានទៅដូចគ្នា ជេណូរំកិលចុះទៅខាងក្រេាមយូរគួរសម ទំរាំតែដល់ឆ្នាំដែលខ្លួនឯងកំពុងរក ខ្សែភ្នែកសំលឹងមេីលរូបភាពខ្លួនឯងពាក់អាវវែងត្រឹមជង្គង់ពណ៌ខ្មៅ ពាក់មួយការ៉េបួនជ្រុងពណ៌ខ្មៅ ហេីយកាន់សៀវភៅរឹងមួយពណ៌ក្រហមដែលមានសញ្ញាប័ត្ររបស់ខ្លួនឯងនៅក្នុងនេាះ ភាគច្រេីនជារូបភាពដែលគេ tag អេាយព្រេាះជេណូមិនសូវដែលផូសរូបក្នុង facebook ទេីបមានតែរូបភាពជាមួយជីសុង ជេហ្យុន ហេីយរូបភាពជាមួយម៉ាក់របស់ខ្លួន
ជេណូសំលឹងមេីលថ្ងៃខែមុននឹងឃេីញថា ជាថ្ងៃទី 6 ខែ 3 ឆ្នាំ 2017
មិនអាចទៅរួច...
សិស្សធម្មតាចេញពីរៀនម៉េាង 4ល្ងាច ចំណែកគ្រូចេញបានលឿនបំផុតម៉េាង 5ល្ងាច ទេីបជេណូត្រូវចាំបាច់ដាក់ឈប់មួយថ្ងៃនៅថ្ងៃសុក្រដេីម្បីចេញអេាយទាន់ពេលដែលរេនជុនមកយកជេមីន ព្រេាះធម្មតាពេលជេណូចេញពីការិយាល័យ ជេមីនលែងនៅក្នុងកន្លែងក្មេងលេងទៅហេីយ
ជេណូឈប់ឡាននៅមិនឆ្ងាយពីសាលាប៉ុន្មាន រង់ចាំរហូតដល់ជេមីនដេីរចេញមក ហេីយឡេីងឡានពណ៌ប្រផេះក្រម៉ៅមួយគ្រឿង ពេលដែលឃេីញគេាលដៅហេីយជេណូក៏ប្រញាប់បេីកឡានតាមភ្លាម រេនជុនមិនបានបេីកឡានទៅផ្ទះរបស់ខ្លួនឯង បេីតាមជេណូចាំផ្លូវបាន ព្រេាះធ្លាប់ជិះមកជាមួយម៉ាកម្តង ឡានខាងមុខបេីកទៅកាន់ទីកន្លែងមួយដែលជេណូស្គាល់ច្បាស់
ហាងទំនេីបកន្លែងដែលយេីងធ្លាប់ជួបគ្នាលេីកមុន
រេនជុនចតឡាននៅជាន់ទី 2 មុននឹងកាន់ដៃជេមីនហេីយដេីរចូលហាង ជេណូលួចដេីរតាមពីក្រេាយស្ងាត់ៗ មេីលរូបភាពនេាះហេីយញញឹមចេញមក ជេមីនពេលនៅជាមួយរេនជុនគួរអេាយស្រលាញ់ជាងនៅសាលាទៀត
និយាយក៏និយាយច្រេីនជាង
ញញឹមក៏ញញឹមខ្លាំងជាង
កែវភ្នែកដែលចេញរូបរាងជាចំណិតព្រះចន្ទនេាះ ធ្វេីអេាយជេណូលង់ស្រលាញ់ហេីយ
រេនជុនដឹកដៃជេមីនចូលទៅក្នុងហាងការ៉េមមួយកន្លែង លេីកមុនក៏ជួបគ្នានៅទីនេះ មេីលទៅប្រហែលជាហាងដែលជេមីនចូលចិត្តហេីយ ជេណូដេីរទៅបន្ទប់ទឹក សំលឹងមេីលចូលទៅក្នុងកញ្ចក់មេីលមុខរបស់ខ្លួនឯង លេីលេាកនេះមានមនុស្សមុខមាត់ដូចយេីងបេះដាក់ដល់ថ្នាក់ហ្នឹងហ៎ ទាំងកែវភ្នែក ទាំងស្នាមញញឹម
អាចទៅរួចដែរហ៎?
''ញាំុតែការ៉េម មេីលថ្ពាល់ជិតដូចប៉េងប៉េាងអា៎យឃេីញអត់?'' រេនជុនថាអេាយហេីយអង្គុយមេីលជេមីនដួសការ៉េមដាក់ចូលមាត់
''ម៉ាមីហ្នឹងបានដូច អ៊ុំម៉ាកក៏ថាថ្ពាល់ម៉ាមីដូចប៉េងប៉េាង'' ជេមីននិយាយអេាយវិញ មុននឹងធ្វេីមុខច្រឡឺមដាក់
''ណាគេអ្នកនាំម៉ាមីម៉េាញាំុរបស់ផ្អែមដល់ម៉ាមីធាត់''
''ដឹងអី ណាគេណ៎?'' ជេមីនធ្វេីមុខគិត ធ្វេីអេាយរេនជុនខ្នាញ់មុននឹងលូកដៃទៅច្របាច់ថ្ពាល់
ខ្សែភ្នែកក៏ក្រលេកទៅឃេីញមនុស្សម្នាក់កំពុងតែដេីរចូលមក ទឹកមុខរបស់រេនជុនដែលសេីចញញឹមញញែមមុននេះ ក្លាយទៅជាទឹកមុខភ្ញាក់ផ្អេីល ហេីយភ័យខ្លាច
''ជេណូ...'' ឃេីញដូចនេាះ ជេមីនក៏ងាកក្រេាយ មុននឹងឃេីញលេាកគ្រូគំនូររបស់ខ្លួន
''លេាកគ្រូ!'' ជេណូលូកដៃទៅញីសក់ជេមីនតិចៗ មុននឹងងាកមុខទៅនិយាយជាមួយរេនជុន
''សុំអង្គុយដែរបានអត់? មានរឿងចង់និយាយជាមួយតិច''
''...'' រេនជុននៅស្ងៀមសំលឹងមុខរបស់ជេណូមិនដាក់ភ្នែក
''រឺក៏អេាយនិយាយមុខជេមីន?''
''ជេ... ជេមីនអា៎ ម៉ាមីមានការនិយាយជាមួយលេាកគ្រូតិច... ជេមីនញាំុអស់ហេីយទៅលេងកូនបាល់សិនណា៎''
''បាទ'' ជេមីនងក់ក្បាលទាំងដែលមានស្លាបព្រានៅក្នុងមាត់ ជេណូដាក់ខ្លួនអង្គុយចុះក្បែរជេមីន ហេីយមេីលមុខគ្នាមុននឹងញញឹមចេញមក
ឃេីញបែបនេះហេីយរេនជុនអត់មិនអន់ចិត្តមិនបាន ខំពរពេាះ 9ខែជាង តែកូនបែរជាកាត់រកប៉ារបស់គេបេះបិទ ពេលដែលអង្គុយជិតគ្នាបែបនេះកាន់តែមេីលឃេីញច្បាស់ថាដូចប៉ុណ្ណា
ជេណូជួយជូតមាត់អេាយជេមីន មុននឹងងេីបចេញអេាយជេមីនចេញទៅលេងផ្ទះដែលមានកូនបាល់ជាច្រេីនក្នុងនេាះ ជេណូដាក់ខ្លួនអង្គុយម្តងទៀត ទឹកមុខដែលមានស្នាមញញឹមកក់ក្តៅ ហេីយមេីលទៅចិត្តល្អមុននេះ ក្លាយទៅជាទឹកមុខប្រកដប្រជា និងតឹងតែងជាងមុន
''ខានជួបគ្នាយូរអា៎យ សុខសប្បាយតា៎អី?''
''អឺ... អឺម'' គ្រាន់តែជាសំនួរធម្មតាៗប៉ុណ្ណេាះ តែរេនជុនចាប់ផ្តេីមមានអារម្មណ៍ថាបេះដូងរបស់ខ្លួនឯងលេាតញាប់ ក្តៅត្រង់ថ្ពាល់ទាំងសងខាង រកសំលេងរបស់ខ្លួនឯងមិនឃេីញ គ្រាន់តែឆ្លេីយអឺមក៏ពិបាក
''ចូលសាច់រឿងហ្មងណា៎ នាយក៏ដឹងថាញ៉ុមចង់និយាយពីរឿងអី''
''...'' រេនជុនងក់ក្បាលយឺតៗ ព្រេាះថ្ងៃដែលម៉ាកមកសុំ line រេនជុនអេាយជេណូ រេនជុនដឹងហេីយថានឹងមានថ្ងៃនេះ
''ប៉ាជេមីនណាគេហ៎?''
''...'' រេនជុនចង់គេចវេសពីការពិតនេះ តែការពិតនៅតែជាការពិត ចំលេីយគឺនៅលេីមុខមាត់របស់ជេមីនហេីយ ទេាះមិនបាច់ប្រាប់រឺក៏ពិនិត្យ dna ក៏អាចទាយដឹង
''...'' ទាំងពីរនាក់ស្ងាត់អស់ជាច្រេីននាទី ទេីបរេនជុនព្រមនិយាយចេញមក
''បេីប្រាប់ទៅនាយជឿអត់?''
''សុីសងលេីចំលេីយនាយ''
''ប្រាប់ទៅក៏នាយមិនស្គាល់ដែរ យេីងបែកគ្នាតាំងពីជេមីនមិនទាន់កេីតមែស''
''មែនហ៎? ចឹងជេមីនមែនកូនញ៉ុមហេ៎ហ៎?'' បេះដូងរបស់រេនជុនពេលនេះស្ទេីរតែលេាតចេញមកក្រៅទៅហេីយ ខានជួបគ្នាជាង 6ឆ្នាំហេីយ ហេតុអីបានជាសុខៗត្រូវមកជួបគ្នាពេលនេះ
''មែនហេ៎! នាយយល់ច្រឡំអា៎យ''
''ហឹស! គិតហេីយថានាយប្រាកដជានិយាយបែបនេះ អញ្ចឹងញ៉ុមសុំពិនិត្យ dna បេីមិនមែនចាត់ទុកថាជារឿងចៃដន្យចុះ ដែលជេមីនមុខដូចញ៉ុមដល់ថ្នាក់នេះ''
''ហេីយ... ចុះបេី.. មែន...?'' រេនជុនមិនហ៊ាននិយាយចេញទៅ តែក៏ត្រូវធ្វេីចិត្តសួរចេញទៅ ហេីយលួចមេីលទឹកមុខរបស់ជេណូ
''អឺម! ប្រហែលជាខឹងដឹង ដែលនាយអត់ព្រមប្រាប់ ហេីយ... និងសុំសិទ្ធចញ្ចឹមជេមីន''
''...'' រេនជុននៅស្ងៀម ហេីយងេីបមុខឡេីងមេីលមុខជេណូដែលនៅតែប្រាកដប្រជាដូចដេីម កែវភ្នែកទាំងសងខាងរបស់រេនជុនមានដំណក់ទឹកភ្នែកដក់ជាប់តិចៗ ជេណូមេីលឃេីញភាពភ័យខ្លាចនៅក្នុងកែវភ្នែកនេាះ
''...''
''សុំអង្វរ... កុំយកជេមីនទៅបានអត់?'' ទឹកភ្នែកដែលដក់ក្នុងកែវភ្នែកមុននេះស្រក់ចុះមកមួយដំណក់ រេនជុនយកដៃវាសចេញយ៉ាងរហ័ស ហេីយនិយាយចេញទៅ បេីជេណូយកជេមីនទៅមែន រេនជុនរស់នៅម៉េចហ៎?
''ហេតុអីបានអត់ប្រាប់ញ៉ុម?''
''...''
''រេនជុន!''
''ប្រាប់ម៉េច? បេី one night stand រៀងៗខ្លួន''
''ទេាះចឹងក៏ត្រូវប្រាប់អេាយដឹងដែរ ញ៉ុមជាប៉ារបស់ជេមីនអា៎''
''បេីប្រាប់ពេលហ្នឹង នាយនឹងទទួលខុសត្រូវអត់?''
''...'' ជេណូនៅស្ងៀម បេីពេលហ្នឹងរេនជុនប្រាប់មែន ជេណូនឹងគិតម៉េច នឹងនិយាយម៉េច ព្រេាះទទួលស្គាល់ថាពេលហ្នឹងនៅចូលចិត្តដេីរលេងសប្បាយ ចូលចិត្តសេរីភាពនៅឡេីយ
''ឃេីញអត់? ចាត់ទុកថាអត់មានរឿងអីកេីតឡេីងចុះ ញ៉ុមចញ្ចឹមជេមីនម្នាក់ឯងដល់ធំប៉ុណ្ណេះអា៎យ មិនបាច់ពិបាកនាយហេ៎''
''អត់មានរឿងអីកេីតឡេីងម៉េច? កូនញ៉ុមទាំងមូល'' ជេណូចាប់ផ្តេីមតំឡេីងសំលេង ហេីយទឹកមុខចាប់ផ្តេីមខឹងដែលរេនជុននិយាយបែបនេះ
''ដែលម៉េានិយាយចឹងគឺចង់បានកូនហ៎?'' រេនជុនខាំបបូរមាត់របស់ខ្លួនឯង ហេីយសួរចេញទៅ ព្រេាះបេីជេណូគិតចង់ដណ្តេីមជេមីនពិតមែន រេនជុននឹងមិនព្រមដាច់ខាត
''អឺម!!'' ជេណូឆ្លេីយដេាយមិនស្ទាក់ស្ទេីរ ធ្វេីអេាយបេះដូងរបស់រេនជុនបែកជាបំណែកៗ ពេលដែលលឺបែបនេាះ
''ជេមីនមែនកូនរបស់នាយហេ៎''
''សុំពិនិត្យ dna''
''អត់អេាយពិនិត្យ!'' រេនជុនបដិសេធ មុននឹងងេីបចេញពីតុ ទុកអេាយជេណូនៅអង្គុយម្នាក់ឯង
ពេលដែលដេីរចេញមកផុត ទឹកភ្នែកដែលខំទប់មុននេះចាប់ផ្តេីមស្រក់ចុះមក រេនជុនប្រញាប់យកដៃជូត មុននឹងដេីរទៅរកជេមីន ហេីយនាំគ្នាត្រលប់ទៅផ្ទះវិញ
ខំចញ្ចឹមមក 6ឆ្នាំ ចង់ដណ្តេីមស្រួលៗចឹងហ៎ រេនជុនគ្មានថ្ងៃព្រមហេ៎!
JN
17:10
ថាចង់ផូសង៉ៃខួបកំណេីតរេនជុុន តែសរសេរអត់ទាន់ TT