DNA
''យេីង... យេីងសង្ស័យថាជេមីនជាកូនរបស់យេីង''
''មិនអាចទៅរួច!!!''
''យេីងក៏គិតថាមិនអាចទៅរួចដែរ បានសួរបញ្ជាក់អេាយច្បាស់ហ្នឹងអា៎''
''ឯងមួយរេនជុន... ធ្លាប់សង្សារគ្នាហ៎? ម៉េចបានយេីងអត់ដឹង?''
''អត់ធ្លាប់ហេ៎''
''មានន័យថាម៉េច?''
''one night stand''
''និយាយមែននិយាយលេង? រេនជុនមែនមនុស្សចឹងហេ៎''
''មែន! ទេាះយេីងជាអាល់ហ្វា តែក៏មិនដែលបង្ខំគេដែរ ស័គ្រចិត្តរៀងៗខ្លួន''
''oh my god'' ម៉ាកបេីកភ្នែកធំៗ ហេីយធ្វេីមុខមិនជឿអ្វីដែលខ្លួនឯងបានលឺ
''...''
''ហេីយ one night stand ឯងអត់ការពារហេ៎ហ៎?'' ម៉ាកប្រែទឹកមុខពីភ្ញាក់ផ្អេីល ទៅជាខឹង
''ការពារ! ការពារហេីយពេលហ្នឹងរេនជុនអត់មាន heat ទៀត ភាគរយដែលមានកូនរឹតតែទាបទៀត ទាបខ្លាំងមែនទែន ស្ទេីរតែមិនអាចទៅរួច''
''ចឹងប៉ាជេមីនមែនឯងហេ៎''
''មានន័យថា...?''
''អឺម យេីងក៏អត់ដឹងដូចគ្នាថាប៉ាជេមីនណាគេ រេនជុនអត់ដែលប្រាប់ហេ៎ គ្រាន់តែដឹងថាគេរៀនមហាវិទ្យាល័យជាមួយពួកយេីង ស្រួលមិនស្រួលជាមិត្តភក្តិពួកយេីងផង''
''...''
''ហេីយម៉េចបានគិតថាជេមីនជាកូនរបស់ឯង បេីឯងថាការពារហេីយរេនជុនអត់ heat អាចជាអ្នកផ្សេងក៏ថាបាន''
''អត់ដឹងដែរ គ្រាន់មានអារម្មណ៍ថាមាននិស្ស័យ ធ្លាប់និយាយលេងជាមួយតែម៉ានដងហេ៎ តែមានអារម្មណ៍ដូចស្និទ្ធគ្នាហ្មង មិនដឹងដែរ''
''...''
''មិត្តភក្តិនៅកន្លែងធ្វេីការសុខៗ និយាយថាពេលជេមីនសេីចមុខដូចយេីង ឯងគិតចឹងអត់?''
Ren Jun
21:03
Read
''អ៎ អ្នកម៉ាករបស់ជេមីនអត់ស្រួលខ្លួនអត់មានអ្នកជូនមក''
''heat ហ៎?''
''ប្រហែលអា៎យ រាល់ដងឃេីញអ៊ុំប្រុសជូនម៉េា តែមិនដឹងថាថីដែរង៉ៃហ្នឹង ប្រហែលរវល់ដឹង''
''ម៉ាកហ៎?''
''ហឺម?''
''អត់អីហេ៎''
MarkLee
16:02
17:32
ជេណូចតឡានពីមុខគ្លីនិកមួយកន្លែងដែលមានតែឡានមួយគ្រឿងចតតែប៉ុណ្ណេាះ រាងកាយខ្ពស់នៅក្នុងសំលៀកបំពាក់ចេញពីធ្វេីការដេីរចូលទៅខាងក្នុង ពេលនេះគ្មានអ្នកជំងឺ គ្មានអ្នកនៅទទួលភ្ញៀវខាងមុខឡេីយ ព្រេាះជាម៉េាងបិទរបស់គ្លីនិក
''ហ្យុង!'' ជេណូគេាះទ្វារ មុននឹងបេីកទ្វារចូលទៅខាងក្នុងបន្ទប់របស់គ្រូពេទ្យដែលមានផ្លាកសរសេរឈ្មេាះគ្រូពេទ្យខាងមុខយ៉ាងច្បាស់
''អឺម ខានជួបគ្នាយូរ កេីតអីហ៎?'' ដូយុងនិយាយរាក់ទាក់សិស្សប្អូនរបស់ខ្លួន ដែលសុខៗក៏lineមកសុំណាត់ជួប ប្រាប់ថាមានរឿងចង់ពិភាក្សា
''មានរឿងចង់ពិភាក្សាតិច'' ទឹកមុខកង្វល់របស់ជេណូ ធ្វេីអេាយដូយ៉ុងកង្វល់តាម មុននឹងដាក់ដៃលេីតុចាប់ផ្តេីមធ្វេីការតាមទំលាប់
''ចង់ពិភាក្សារឿងអី?''
''ហ្យុង... ចង់សួរថាបេីចង់ពិនិត្យ dna ត្រូវការអីខ្លះ?'' ជេណូដាក់ខ្លួនអង្គុយលេីកៅអីទល់មុខសិស្សច្បងរបស់ខ្លួន មុននឹងចាប់ផ្តេីមសួរចេញទៅ
''dna? paternity dna?''
''អឺម'' ជេណូងក់ក្បាលយឺតៗ តែទឹកមុខនៅតែតឹងតែងដដែល
''កេីតអីហ៎?''
''...'' ពេលដែលឃេីញជេណូអេានមុខចុះ ហេីយនៅស្ងៀមទេីបដូយ៉ុងគិតថាជេណូប្រហែលជាមិនទាន់ចង់និយាយរឿងនេះពេលនេះ ទេីបប្រញាប់ឆ្លេីយនឹងសំនួរ
''បេីចង់ពិនិត្យ dna ពិនិត្យឈាមគឺច្បាស់បំផុត តែអាចពិនិត្យទឹកមាត់ក៏បាន''
''ពិនិត្យឈាមត្រូវនាំទាំងកូនមកត្រូវអត់?''
''អឺម ហេីយ... ក៏ត្រូវមានការយល់ព្រមពីម៉ាក់ប៉ារបស់ក្មេងដែរ'' ដូយ៉ុងសង្កេតមេីលទឹកមុខរបស់ជេណូ មុននឹងទាយដឹងខ្លះទេីបនិយាយចេញទៅបែបនេះ ជេណូកាលរៀនមហាវិទ្យាលយរហ័សនាមមិនធម្មតានេាះទេ រឿងនេះអ្នកណាក៏ដឹង
''ទិញឧបករណ៍មកធ្វេីតេសខ្លួនឯងបានអត់?''
''បាន តែតាមច្បាប់ក៏ត្រូវការការយល់ព្រមដូចគ្នា''
''ហ្យុងជួយពិនិត្យអេាយបានអត់?''
''បេីមានការយល់ព្រម ហ្យុងពិនិត្យអេាយបាន''
''អារម្មណ៍អត់នៅក្នុងខ្លួនសេាះលេាកគ្រូលី កេីតអីហ៎?'' អៃរីនសួរពេលដែលញាំុបាយក្នុងចានអស់ តែអ្នកដែលអង្គុយទល់មុខខ្លួនឯងពេលនេះនៅសល់បាយពេញចានដដែល
ជេណូគៀរបាយទៅមកៗមិនព្រមញាំុ ហេីយអង្គុយភ្លឹកទេីបអៃរីនអត់មិនបាននឹងសួរចេញមក
''មានណា...'' ជេណូភ្ញាក់ដឹងខ្លួន មុននឹងដួសបាយញាំុហេីយញញឹមតប
''មានរឿងអីអាចប្រាប់បានណា៎'' អៃរីនមានទឹកមុខបារម្ភយ៉ាងច្បាស់ ធ្វេីអេាយជេណូញញឹមដាក់ម្តងទៀត
''អត់អីហេ៎ គិតរឿងមិត្តភក្តិតិចតួច''
''អឺម ណូ!''
''ហឺម?''
''យប់នេះ... ទៅមេីលកុនពេលយប់មួយគ្នាអត់?''
''កុំអីល្អជាង យប់អា៎យ ទេាះជាមិត្តភក្តិគ្នាក៏ដេាយ ចាំទៅមេីលពេលថ្ងៃមួយគ្នាណា៎''
អៃរីនងក់ក្បាលយល់ ពាក្យថាមិត្តភក្តិដែលត្រូវបាននិយាយចេញពីមាត់របស់ជេណូធ្វេីអេាយអៃរីនយល់ថាជេណូចាត់ទុកខ្លួនឯងត្រឹមណា ទេាះបីជាមុននេះជេណូចិត្តល្អ នាំទៅនេះទៅនេាះហាក់បីដូចជាផ្តល់សង្ឃឹមអេាយគ្នាក៏ដេាយ តែយ៉ាងហេាចណាស់ថ្ងៃនេះជេណូក៏ច្បាស់លាស់
''អរគុណដែលជូនម៉េា បេីកឡានទៅវិញស្រួលបួលណា៎'' អៃរីនដេាះខ្សែក្រវ៉ាត់ឡានចេញ មុននឹងងាកទៅនិយាយអរគុណម្ចាស់ឡាន
''អឺម ចូលផ្ទះស្រួលបួល'' ជេណូនិយាយតប ហេីយញញឹម ជាស្នាមញញឹមដែលមិនថាមេីលលេីកណាក៏តែងតែផ្តល់ភាពកក់ក្តៅអេាយជានិច្ច
''...'' អៃរីនអេានមុខចុះនៅស្ងៀម មុននឹងចាប់ផ្តេីមខាំបបូរមាត់ខ្លួនឯងតិចៗ
''កេីតអីហ៎?''
''ណូ!''
''ហឺម?''
''ចាត់ទុករីនត្រឹមមិត្តភក្តិមែនហ៎?''
''ម៉េចបានសួរចឹង?''
''អត់ចង់យល់ច្រឡំ ហេីយក៏អត់ចង់កាន់ជេីងខ្លួនឯងដែរ ណូនិយាយម៉េាត្រង់ៗបានអត់ ថារីនគួរតែនៅត្រឹមណា?''
''...''
''រីនគិតថារីនស្រលាញ់ណូ...''
''បេីណូចាត់ទុករីនត្រឹមមិត្តភក្តិ យេីងនៅអាចធ្វេីមិត្តភក្តិគ្នាបានអត់?'' ជាលេីកទីមួយក៏មិនដឹងដែលជេណូនិយាយសុំធ្វេីត្រឹមមិត្តភក្តិជាមួយអ្នកណាម្នាក់ រាល់ដងពេលដែលមានគេមកស្រលាញ់បែបនេះ តែងតែឆ្លៀតស្នេីរធ្វេី bwf រឺក៏ ons នឹងគ្នាហេីយ
តែលេីកនេះ ពិតជាចាត់ទុកអៃរីនត្រឹមមិត្តភក្តិមែន មិត្តភក្តិដ៏ល្អម្នាក់ដែលជេណូមិនចង់បាត់បង់
''អូខេ អរគុណដែលនិយាយត្រង់ៗ គិតថាកាត់ចិត្តពេលនេះនៅទាន់ ព្រេាះគិតថាមិនទាន់ស្រលាញ់ខ្លាំងដល់ថ្នាក់ហ្នឹង''
''មែនហ៎?'' ជេណូអេានមុខទៅជិត
''អញ្ចឹងអា៎ នៅម៉េាលេងជាមួយចិត្តមនុស្សទៀត'' និយាយហេីយក៏ផ្ទាត់ថ្ងាសរបស់ជេណូមួយទំហឹង
''ឈឺ!'' ជេណូថយក្រេាយហេីយយកដៃខ្ទប់ថ្ងាសរបស់ខ្លួន មិនដឹងថាពេលនេះក្រហមប៉ុណ្ណាហេីយនេាះទេ
''សមមុខ ចាត់ទុកថារួចគ្នាមួយធ្វេីអេាយរីនខូចចិត្ត ទៅអា៎យ good night'' អៃរីនបេីកទ្វារហេីយចុះពីលេីឡាន
''good night :)'' ជេណូអេានទៅញញឹមដាក់ ហេីយត្រូវអៃរីនសម្លក់មកវិញ
paternity dna គឺជាការពិនិត្យដេីម្បីមេីលថាជាប៉ាកូននឹងគ្នាមែនរឺក៏អត់
ps: រឿងនេះអេតមីនកំណត់ថារយៈពេល heat របស់ អ៉ូមេហ្កាប្រហែលជា 3-4ថ្ងៃ ទេីបធម្មតាវិញ មួយខែ heat ម្តង
អញ្ចឹងហេីយអត់បានសរសេរបញ្ជាក់ក្នុងរឿងថាពេលវេលាកន្លងផុតទៅប៉ុណ្ណា ចង់អេាយសង្កេតមេីលថាពេលរេនជុន heat ហេីយជា ហេីយ heat ទៀត មានន័យថាកន្លងផុតទៅមួយខែហេីយ ><