Heat
ទិង តុង ទិង តុង
ទិង តុង ទិង តុង
ជេណូឈរចាំខាងមុខផ្ទះពណ៌សមួយល្វែង ដែលម៉ាកធ្លាប់ជូនជេមីនមកវិញថ្ងៃមុន ហេីយជេណូនៅក្នុងឡានដែរ ជេណូមិនមែនចៃដន្យចាំបាននេាះទេ ថ្ងៃនេាះជេណូខំមេីលផ្លូវដេីម្បីអេាយខ្លួនឯងចាំបាន ក្រែងលេាថ្ងៃណាមានការដូចថ្ងៃនេះនឹងអាចមកបាន
ឈរចាំមួយសន្ទុះធំហេីយនៅតែគ្មានអ្នកមកបេីកទ្វារ ជេណូលូកដៃទៅចុចកណ្តឹងម្តងទៀត មុននឹងឃេីញថាទ្វារពណ៌សូកូឡាត្រូវបានបេីកឡេីង ជេមីនងេីតក្បាលចេញមកបន្តិច មុននឹងឃេីញថាអ្នកដែលឈរនៅក្រៅរបងគឺជាគ្រូរបស់ខ្លួនឯង
''ជេមីន! បេីកទ្វារអេាយលេាកគ្រូតិច!''
''លេាកគ្រូ! ជេមីនទៅដាស់ម៉ាមីសិន'' ជេមីនទាញទ្វារបិទ ហេីយបាត់ទៅខាងក្នុងមួយសន្ទុះ មុននឹងត្រលប់មកវិញ ហេីយរត់ទៅមូលកន្លឹះបេីកទ្វាររបងអេាយលេាកគ្រូគំនូររបស់ខ្លួនឯងចូលមក
''អ្នកម៉ាក់ម៉េចអា៎យ?'' ជេណូសួរដេាយក្តីបារម្ភ ព្រេាះឃេីញជេមីនចេញមកម្នាក់ឯង
''ម៉ាមីអត់ភ្ញាក់ ខ្លួនម៉ាមីក្តៅខ្លាំងអា៎លេាកគ្រូ ធ្វេីម៉េចហូវ?''
''ចាំលេាកគ្រូទៅមេីលអេាយ'' ជេមីននាំជេណូចូលទៅក្នុងផ្ទះ គ្រាន់តែបេីកទ្វារភ្លាម ក្លិនរបស់រេនជុនធ្វេីអេាយជេណូជ្រួញចញ្ចេីមភ្លាម
ធំក្លិនខ្លាំង ហេីយច្បាស់ជាងថ្ងៃជួបនៅសាលាទៀត
''ជេមីនចាំលេាកគ្រូម៉ាភ្លេតណា៎''
''បាទ!''
ជេណូគិតថាថ្នាំគ្រាប់ធម្មតាប្រហែលជាការពារអត់បាននេាះទេ ទេីបចេញពីផ្ទះរេនជុនត្រលប់ទៅក្នុងឡានរបស់ខ្លួន ហេីយបេីកថតឡាន មុននឹងយកប្រអប់ថ្នាំចេញមក ជេណូហែកម្ជុលចេញពីក្នុងស្រេាម ហេីយយកដបថ្នាំចេញមក មុននឹងបូមវាចូលទៅក្នុងសារាង ហេីយចាក់ចូលទៅក្នុងកន្លាក់ដៃរបស់ខ្លួនឯង
ជេណូមិនសូវប្រេីថ្នាំចាក់ប៉ុន្មាននេាះទេ ព្រេាះវាខ្លាំងជាងថ្នាំធម្មតា ហេីយមិនល្អចំពេាះសុខភាព តែពេលនេះវាចាំបាច់ទេីបត្រូវប្រេី មួយសន្ទុះជេណូក៏ចុះពីលេីឡានចូលទៅក្នុងផ្ទះម្តងទៀត ជេមីនអង្គុយចាំនៅលេីសាឡុង ពេលឃេីញជេណូមកក៏រត់ទៅដឹកដៃនាំទៅកាន់បន្ទប់របស់ម៉ាក់ខ្លួនឯង
ជេណូបេីកទ្វារមុននឹងទទួលបានក្លិនកាន់តែខ្លាំង នៅក្នុងបន្ទប់បេីកម៉ាសុីនត្រជាក់គួរសម ជេណូដេីរទៅជិតគ្រែ ដែលមានរាងកាយរបស់រេនជុនគេងពីលេី នៅតាមផ្ទៃមុខមានញេីសតិចៗ ជេណូស្ទាក់ស្ទេីរមិនចង់ប៉ះខ្លួនរបស់រេនជុន ព្រេាះខ្លាចហាមចិត្តខ្លួនឯងមិនបាន តែទីបំផុតក៏លូកដៃទៅប៉ះថ្ងាស់របស់រេនជុន មុននឹងឃេីញថាវាមានកំដៅក្តៅមែនទែន
''រេនជុន!'' ជេណូអង្រួនខ្លួនរបស់រេនជុនតិចៗ តែគ្មានការឆ្លេីយតប
''...''
''ធម្មតាម៉ាក់ឈឺចឹងហ៎?''
''ម៉ាមីឈឺ តែក៏ងេីបម៉េាធ្វេីអីអេាយជេមីនញាំុ'' ជេមីនក្រវីក្បាល មុននឹងនិយាយចេញមក
''អត់ទាន់ញាំុអីហេ៎ហ៎?''
''ម៉ាមីធ្វេីអេាយញាំុពេលព្រឹក ពេលថ្ងៃជេមីនញាំុទឹកដេាះគេាក្នុងទូរ''
''ឃ្លានខ្លាំងអត់?''
''...'' ជេមីនក្រវីក្បាល
''ចាំលេាកគ្រូម៉ាភ្លេតណា៎''
''បាទ''
ជេណូលូកយកទូរស័ព្ទក្នុងហេាប៉ៅមុននឹងចុចតេរកម៉ាកតាម line មិនយូរប៉ុន្មានម៉ាកក៏ចុចលេីក ដេាយសំលេងតឹងតែង
<អាឡូ រេនជុនម៉េចអា៎យ?>
''ក្តៅខ្លួនខ្លាំងអា៎ រាល់ដងក្តៅចឹងហ៎?''
<ពេលខ្លះ តែខានក្តៅខ្លាំងចឹងយូរអា៎យ>
''នាំទៅពេទ្យអា៎យណា៎?''
<ទៅពេទ្យក៏ជួយអត់បានដែរ រកអីអេាយញាំុ ហេីយយកថ្នាំអេាយលេប>
''គួរជូតខ្លួនអេាយអត់?''
<ហាមជូតខ្លួនអេាយ>
''រាល់ដងឯងអ្នកមេីលថែហ៎?''
<អឺម ថី?>
''ទប់ចិត្តបានដែរហ៎?''
<និយាយចឹងចង់មានន័យថាម៉េច?>
''ឯងជាអាល់ហ្វា ឯងគួរតែដឹងថាយេីងចង់និយាយពីអី''
<ផឹកថ្នាំការពារ ហេីយយេីងនៅជាមួយរេនជុនតាំងពីរៀនវិទ្យាល័យ រហូតដល់អាលូវ ជាង10ឆ្នាំអាយ បេីយេីងគិតចង់ធ្វេីអី យេីងធ្វេីយូរអា៎យ>
''អឺម យេីងរកអីអេាយញាំុសិនចឹង''
<ឯងហាមធ្វេីអីរេនជុនអេាយសេាះអា៎ បេីឯងហ៊ានធ្វេីអីរេនជុនយេីងនឹងសំលាប់ឯង>
''អឺម''
ជេណូទុកទូរស័ព្ទក្នុងហេាប៉ៅវិញ មុននឹងងាកមេីលលេីក្បាលគ្រែតែមិនឃេីញមានអី មុននឹងសំលឹងទៅតុដែលនៅជិតគ្រែក៏ឃេីញមានតែចង្កៀងតូចមួយ លូកដៃទៅបេីកមេីលក្នុងថតតុក៏ឃេីញមានតែសៀវភៅអីក៏មិនដឹង
''ជេមីនណា ជួយទៅយកទឹកអេាយលេាកគ្រូមួយកែវបានអត់?''
''បាទ''
''សុំទឹកធម្មតាណា៎ អត់យកទឹកត្រជាក់ហេ៎'' ពេលដែលជេមីនដេីរចេញទៅបាត់ជេណូក៏ដេីរទៅមេីលលេីតុដាក់សៀវភៅមុននឹងឃេីញអ្វីដែលខ្លួនឯងកំពុងរក
ជេណូយកវាឡេីងមកមេីល មុននឹងឃេីញថាជាថ្នាំសំរាប់ heat ទេីបអានរបៀបប្រេីហេីយចាក់ដាក់លេីគំរប ជេមីនក៏ដេីរចូលមកព្រមជាមួយកែវទឹកមួយកែវក្នុងដៃ
''អរគុណ'' ជេណូនិយាយមុននឹងយកវាទៅដាក់លេីតុជិតគ្រែ ហេីយដេីរទៅអង្គុយលេីគ្រែ លេីករាងកាយដែលនៅលេីគ្រែឡេីង ដេាយប្រេីដៃម្ខាងទៀតទ្រ
''ហឺមមម'' រេនជុនដូចជាចាប់ផ្តេីមដឹងខ្លួន ទេីបបញ្ចេញសំលេងចេញមក
''លេបថ្នាំសិន''
''ម៉ាកហ៎?'' សួរឡេីងទាំងដែលមិនងាកមកមេីលមុខអ្នកដែលជួយទ្រខ្លួន
''ហាមាត់'' ជេណូមិនឆ្លេីយ ហេីយយកគំរបដែលមានថ្នាំពីរគ្រាប់មកដាក់នឹងមាត់របស់រេនជុន ហេីយយកកែវទឹកដាក់នឹងមាត់រេនជុន ហេីយអេាយរេនជុនលេីកញាំុខ្លួនឯង ព្រេាះខ្លាចឈ្លក់
រេនជុនញាំុទឹកអស់ពាក់កណ្តាលកែវ ក៏ដកដៃចេញក្នុងន័យឈប់ញាំុ ជេណូដែលនៅកាន់កែវជាប់រហូតក៏យកទៅទុកនៅលេីតុ ហេីយដាក់រេនជុនអេាយគេងវិញ
''លេាកគ្រូសុំខ្ចីចង្ក្រានបាយសិនបានអត់?'' ជេណូដេីរចេញពីបន្ទប់របស់រេនជុនដេាយមានជេមីនដេីរតាមពីក្រេាយ ពេលមកដល់បន្ទប់ទទួលភ្ញៀវដែលជាប់នឹងចង្ក្រានបាយក៏និយាយសុំការអនុញ្ញាតម្ចាស់ផ្ទះតូច
''បានននន'' ជេមីននិយាយហេីយងក់ក្បាល
''អរគុណ'' និយាយហេីយក៏ដេីរទៅបេីកទូរទឹកកក យកនេះយកនេាះចេញមកមេីលថាអាចធ្វេីអីបានខ្លះ
រេនជុនមេីលទៅប្រហែលជាអ្នកចេះធ្វេីម្ហូប ព្រេាះមេីលទៅមានបន្លែស្រស់ៗច្រេីន មានសាច់គ្រប់យ៉ាង ទេីបជេណូមិនចាំបាច់ពិបាកគិតច្រេីន យកសាច់ ផ្សិត និងស្លឹកខ្ទឹមចេញមក
ជេណូដេីរទៅបេីកទូរខាងក្រេាមកន្លែងលាងចានមេីល មុននឹងបេីកទូរខាងលេីរកមេីលរបស់ណាទុកនៅកន្លែងណា មុននឹងបានឆ្នាំងតូចមួយល្មម ជេណូដាក់អង្ករចូលហេីយដាក់ទឹកច្រេីនគួរសម មុននឹងដាក់ដាំ ហេីយបេីកទូរខាងក្រេាមយកជ្រុញនិងកាំបិតចេញមក
ក្រេាយពីចញ្ច្រាំសាច់រហូតដល់ម៉ត់ហេីយ ជេណូហាន់ស្លឹកខ្ទឹម និងផ្សឹតជាចំនិតតូចៗ រងចាំរហូតដល់បបរពុះទេីបដាក់គ្រប់យ៉ាងចូលទៅ
''ជេមីនឃ្លាននៅ? ចងញាំុផ្លែឈេីសិនអត់?'' ពេលដែលឃេីញជេមីនងក់ក្បាល ជេណូបេីកទូរទឹកកក ហេីយយកផ្លែប៉មចេញមកមួយផ្លែ មុននឹងចិតដាក់ចាន3ចំនិតអេាយជេមីន ព្រេាះបបរជិតឆ្អិនហេីយ ខ្លាចជេមីនញាំុផ្លែឈេីឆ្អែត
ជេណូមេីលជេមីនយកសមចាក់ផ្លែប៉មញាំុ ហេីយញញឹមចេញមក ប្រហែលជាឃ្លានខ្លាំងហេីយមេីលទៅ មិនបានញាំុអីតាំងពីព្រឹក
រាងកាយដែលគេងស្ងៀមនៅលេីគ្រែសុខៗក៏ភ្ញាក់ដឹងខ្លួនឡេីង ក្រេាយពេលមានអារម្មណ៍ថារាងធូរក្នុងខ្លួនបន្តិច រេនជុនយកដៃស្ទាបថ្ងាស់របស់ខ្លួនឯង មុននឹងឃេីញថាវានៅក្តៅគួរសម តែមិនបានក្តៅដូចកាលពីព្រឹកមិញ នៅតាមក និងដៃមានញេីសតិចៗ គិតហេីយក៏ដេីរទៅបន្ទប់ទឹកហេីយលុបមុខចេញ មុននឹងលឺសំលេងទូរទស្សន៍នៅខាងក្រៅ ជេមីនប្រហែលជាកំពុងតែមេីលទូរទស្សន៍ហេីយ រេនជុនប្រេីកន្សែងជូតមុខ មុននឹងក្រឡេកទៅមេីលម៉េាង
ម៉េាង 17:50
វីវរហេីយ
មិនបានងេីបមកធ្វេីអាហារពេលថ្ងៃអេាយជេមីន ពេលនេះជេមីនប្រហែលជាឃ្លានខ្លាំងហេីយ គិតហេីយក៏បេាះកន្សែងទៅលេីពូកហេីយរត់ចេញទៅក្រៅ ពេលដែលបេីកទ្វារចេញមកក៏ឃេីញបន្ទប់ទទួលភ្ញៀវរបស់ខ្លួនឯង តែមិនឃេីញជេមីននៅលេីសាឡុង ទេីបសំលឹងទៅផ្ទះបាយ ហេីយឃេីញជេមីនកំពុងតែអង្គុយលេីកៅអីហេីយញាំុអីមួយដែលរេនជុនមិនដឹង ទេីបដកដង្ហេីមធូរទ្រូងដែលយ៉ាងហេាចណាស់ក៏ម៉ាកមក ហេីយជួយមេីលរកអីអេាយជេមីនញាំុ
ឈប់សិន...
គេពាក់អាវសឺមីពណ៌សដូចម៉ាក ស្លៀកខេាពណ៌ខ្មៅដូចគ្នា តែខ្នងរបស់គេទូលាយជាងខ្នងរបស់ម៉ាក គ្រាន់តែមេីលពីក្រេាយក៏ដឹងថាគេមិនមែនជាម៉ាក
ត្រូវហេីយ ម៉ាកម៉េចបានម៉េានៅហ្នឹងបាន ម៉ាកនៅកាណាដាពេលនេះ
រេនជុនមិនដឹងថាខ្លួនឯងឈរភ្លឹកប៉ុន្មាននាទីហេីយ ដឹងខ្លួនម្តងទៀតពេលដែលជេមីនងាកមកហេីយស្រែកហៅខ្លួនឯងទៅហេីយ អ្នកដែលនៅកំពុងឈរធ្វេីអីក៏មិនដឹងក្នុងផ្ទះបាយរបស់រេនជុនងាកមក ហេីយទាំងពីរនាក់ក៏បានមេីលមុខគ្នាមួយសន្ទុះ
''ម៉ាមីភ្ញាក់អា៎យ ហៅម៉ាមីម៉េាអង្គុយមួយម៉េា បបរឆ្អិនល្មម'' ជេណូងាកទៅនិយាយជាមួយជេមីន មុននឹងបេីកទូរខាងលេីហេីយយកចានគេាមពីរចុះមក
ហេតុអីបានយកនេះយកនេាះស្ទាត់ដូចនៅផ្ទះនេះយូរហេីយបែបនេះ បេះដូងរបស់រេនជុនលេាតញាប់ទៀតហេីយ ពិតជារូបភាពដែលរេនជុនមិនដែលសូម្បីតែស្រម៉ៃ
ហេីយនៅហៅរេនជុនថាម៉ាមីទៀត!
មុននេះយល់សប្តិថាម៉ាកម៉េា ហេីយយកថ្នាំអេាយលេប នេះក៏ប្រហែលជាយល់សប្តិហេីយ ហេតុអីបានសុខៗយល់សប្តិឃេីញជេណូបែបនេះ
''ម៉ាមី ញាំុបបរ លេាកគ្រូធ្វេីបបរអេាយញាំុ'' ជេមីនចុះពីលេីកៅអីហេីយរត់ទៅកាន់ជាយអាវរបស់រេនជុន
''លេាកគ្រូ...''
''នាយ... ម៉េចអា៎យ?'' ជេណូងាកមកសួរក្រេាយពេលដួសបបរដាក់ចានហេីយទាំងពីរចាន
មិនពិត!!! ម៉េចបានជេណូម៉េានៅក្នុងផ្ទះរបស់រេនជុនបែបនេះ!!
''សុំទេាសដែលចូលមកដេាយអត់បានសុំមុន ហេីយនៅប្រេីចង្ក្រានបាយរបស់នាយទៀត តែឃេីញង៉ៃហ្នឹងជេមីនអត់ម៉េារៀន ហេីយម៉ាកថាទាក់ទងនាយអត់បាន បារម្ភបានម៉េាមេីល''
''...'' រេនជុននៅស្ងៀមមិននិយាយអី សំលេងរបស់រេនជុនបាត់ទៅណាក៏មិនដឹង ក្នុងខួរក្បាលក៏ទទេរស្អាតមិនដឹងត្រូវធ្វេីអី រឺក៏និយាយអីតបទៅវិញ
''ចឹង... ញ៉ុមទៅវិញល្អជាង នាយនាំជេមីនម៉េាញាំុអីម៉េា ញុមធ្វេីបបរសាច់ជ្រូកចញ្រ្ចាំអេាយ''
''...''
''មុនហ្នឹងញ៉ុមអេាយនាយលេបថ្នាំហេីយអា៎យ ប្រយ័ត្នលេបជាន់គ្នា ញ៉ុម...ទៅវិញអា៎យចឹង ជេមីនអា៎ លេាកគ្រូទៅវិញអា៎យណា៎''
''បាទ''
រេនជុននេះពិតជារេនជុនមែន ខំម៉េាមេីល ហេីយធ្វេីអីអេាយញាំបបួលគ្នានៅញាំជាមួយក៏មិនបាន គិតក្នុងចិត្តហេីយជេណូក៏ដេីរចេញពីផ្ទះរបស់រេនជុន ដេាយមិនភ្លេចជួយទាញទ្វារបិទអេាយ តែគិតទៅរេនជុនប្រហែលជាខ្លាច ព្រេាះជេណូជាអាល់ហ្វា ទេីបមុននេះរេនជុនមិនព្រមដេីរមកជិត
''ជេមីន ហេតុអីបេីកទ្វារអេាយគេចូលផ្ទះផ្តេសផ្តាស?'' ពេលដែលជេណូដេីរចេញទៅបាត់ រេនជុនក៏ងាកទៅចាត់ការកូនរបស់ខ្លួនឯងភ្លាម
''ជេមីនសួរម៉ាមីអា៎យ តែម៉ាមីអត់ភ្ញាក់ ណាមួយលេាកគ្រូជាលេាកគ្រូរបស់ជេមីន ហេីយស្គាល់អ៊ុំម៉ាកទៀត''
''តែក៏មិនគួរបេីកអេាយដែរ''
''ជេមីនសុំទេាស'' ជេមីនពេបមាត់តិចៗ ហេីយអេានមុខចុះពេលដែលត្រូវម៉ាក់ថាអេាយ
''អូខេ ង៉ៃក្រេាយកុំបេីកអេាយគេផ្តេសផ្តាសទៀត''
''បាទ''
''ជេមីនឃ្លាននៅ? ញាំអីនៅ?''
''...'' ជេមីនក្រវីក្បាល
''ម៉ាមីសុំទេាស ជេមីនគួរតែដាស់ម៉ាមី''
''ដាស់អា៎យ ម៉ាមីអត់ភ្ញាក់ តែជេមីនញាំទឹកដេាះគេាពេលថ្ងៃ ហេីយលេាកគ្រូជិតប៉មអេាយ''
''ម៉េាះ ទៅញាំុបបរចឹង'' រេនជុនដឹកដៃជេមីនទៅកាន់តុបាយ ដែលមានបបរពីរចាននៅលេីនេាះ ផ្សែងដែលហ៊ុយចេញមក បញ្ជាក់ថាបបរនៅក្តៅនៅឡេីយ
ជេមីនឡេីងអង្គុយលេីកៅអី មុននឹងកូរបបរទៅមកៗ ហេីយរៀបដាក់ចូលមាត់
''ជេមីនអា៎ ផ្លំផង ប្រយ័ត្នក្តៅ''
ជេមីនងក់ក្បាល ហេីយផ្លំបបរក្នុងស្លាបព្រារហូតដលខ្ទៀតបបរចេញក្រៅចាន រេនជុនសំឡឹងបបរក្នុងចានរបស់ខ្លួនឯង មុននឹងដួសខាងលេីដែលមិនសូវក្តៅដាក់ចូលមាត់
បបរធ្វៃដៃរបស់ជេណូ...
ហេតុអីបានជាធ្វេីអេាយបេះដូងរបស់រេនជុនលេាតញាប់បានដល់ថ្នាក់នេះ
អាទិត្យមុនគឺថារវល់ខ្លាំងមែនទែន TTTTTTT