Tuesday, March 14, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.6

 
Father



Ren Jun
13:02

ម៉ាក
ង៉ៃនេះចេញម៉េាងម៉ានហ៎?

15:02

ង៉ៃនេះម៉េាប្រជុំនៅពូសាន
នាំដល់សេអ៊ូលវិញម៉េាងប្រហែល 9-10យប់ដឹង
ថីហ៎?
មានអារម្មណ៍ដូចអត់សូវស្រួលខ្លួនហេ៎
heat ហ៎?
ម្សល់មិញឃេីញធម្មតាតា៎
អឺម
អត់ទាន់ហេ៎ តែគិតថាជិតអា៎យ
ចឹងកុំចេញពីផ្ទះល្អជាង
ម៉ាកអេាយមិត្តភក្តិទៅយកអេាយ
កុំអីល្អជាង
ខ្លាចពិបាក
អត់ពិបាកហេ៎
អេាយរេនជុនចេញពីផ្ទះទាំងចឹង
ម៉ាកកាន់តែបារម្ភ
គិតថាអត់ទាន់ heatហេ៎
ជេមីនចេញឡូវអា៎យ
អាចទៅបាន
ប្រាកដអត់?
ប្រាកដ
ហាមចុះពីលេីឡានអា៎ដឹងនៅ?
បេីកឡានចាក់កន្លឹះឡានស្រួលបួលផង
អឺម ដឹងអា៎យ
រេនជុន
បារម្ភមែនអា៎
មែនគ្រប់គ្នាអាចទ្រាំបានហេ៎ដឹងអត់
ដឹង
លេបថ្នាំផង
អូខេ
ម៉េាវិញប្រាប់ផង
អូយយយ
លែងមានអារម្មណ៍ប្រជុំអា៎យនៀក
ជិះយន្តហេាះទៅវិញអាឡូវហ្មងបានអត់
ម៉ាក
អត់អីមែន
មិនបាច់បារម្ភហេ៎
អូខេ
ម៉ាកត្រូវប្រជុំតអា៎យ



រេនជុនកុហក!

រេនជុនចាប់ផ្តេីមមានអារម្មណ៍ថាខ្លួនឯងក្តៅខ្លួនតិចៗហេីយ រេនជុនប្រញាប់លេបថ្នាំសំរាប់ពេលយប់បន្ថែម ទាំងដែលទេីបតែលេបពេលថ្ងៃទៅមិនបានប៉ុន្មានម៉េាង បេីកាន់តែក្តៅជាងនេះ រេនជុនប្រាកដជា heat មែនទែនហេីយ ហេីយមិនអាចទៅយកជេមីនបាន

រេនជុនដេីរទៅដេីរមកយ៉ាងអន្ទះសារ ចង់ប្រញាប់ទៅយកជេមីនមុនពេលខ្លួនឯងក្តៅខ្លួនជាងនេះ តែខ្លាចមានអាណាព្យាបាលរបស់សិស្សផ្សេងធំក្លិន ខ្លាចមានរឿងជ្រួលច្របល់កេីតឡេីង ទេីបសុខចិត្តចាំអេាយផុតម៉េាងចេញមួយសន្ទុះធំទេីបសំរេចចិត្តបេីកឡានចេញពីផ្ទះទៅ

នៅតាមផ្លូវពេលដែលឡានស្ទះ ដៃទាំងសងខាងដែលកាន់ចង្កូតឡាន ចាប់ផ្តេីមញ័រពេលដែលឡានចតជាប់គ្នាងាកមកមេីល រេនជុនព្យាយាមធ្វេីខ្លួនធម្មតាដូចក្លិនដែលគេធំក្លិនមិនមែនជារបស់ខ្លួនឯង ចំណាយពេលយូរជាងរាល់ដងបន្តិចទំរាំតែមកដល់សាលារបស់ជេមីន ម៉េាង 5:10 ល្ងាចហេីយ ហួសមេាងចេញមួយម៉េាងជាងហេីយ ប្រហែលជាអស់មនុស្សហេីយដឹង

រេនជុនឈប់ឡានពីមុខសាលារបស់ជេមីន ហេីយចាំមួយសន្ទុះ ធម្មតាពេលដែលលឺសំលេងឡានបែបនេះ មួយសន្ទុះជេមីននឹងរត់ចេញមកហេីយ តែហេតុអីថ្ងៃនេះមិនឃេីញចេញមក រឺក៏ជេមីនឡេីយលេងទេីបមិនបានចាប់អារម្មណ៍ថាមានឡានមក

រេនជុនចាំក្នុងឡានយ៉ាងអន្ទះសារ ព្រេាះមិនហ៊ានចុះពីលេីឡាន តែចាំមួយសន្ទុះក៏នៅតែមិនឃេីញជេមីនចេញមក ទេីបសំរេចចិត្តបេីកទ្វារឡានចុះទៅ រេនជុនអេីតមេីលចូលទៅខាងក្នុងសាលាកន្លែងក្មេងលេង តែមិនឃេីញស្រមេាលអ្នកណាសូម្បីតែម្នាក់

រេនជុនដេីរចូលទៅកាន់ការិយាល័យរបស់សាលា មុននឹងអេីតមេីលថាមានមនុស្សនៅរឺក៏អត់ សំណាងហេីយដែលមានមនុស្សប្រុសម្នាក់នៅអង្គុយធ្វេីការ ទេីបរេនជុនប្រញាប់ហៅ

      ''សួ... សួស្តី''

      ''សួស្តី អឺ...''   ពេលដែលឃេីញមនុស្សប្រុសម្នាក់នេាះងេីបមុខឡេីងមករៀបដេីរមករករេនជុន តែបែរជាដេីរថយក្រេាយវិញធ្វេីអេាយរេនជុនដឹងថាមនុស្សប្រុសម្នាក់នេាះគឺជាអាល់ហ្វាប្រាកដណាស់

រេនជុនមិនចង់ធ្វេីអេាយអ្នកណាពិបាកដេាយសារខ្លួន ទេីបថយក្រេាយមួយជំហានហេីយប្រញាប់សួរ ដេីម្បីប្រញាប់ទៅវិញ ទេាះទីនេះជាសាលារៀនក៏ដេាយ តែបេីមានអ្នកដែលគ្រប់គ្រងខ្លួនឯងអត់បាន វាក៏គ្រេាះថ្នាក់សំ
រាប់រេនជុនដូចគ្នា

      ''ញ៉ុម... ញ៉ុមជាអាណាព្យាបាលរបស់ជេមីន ញ៉ុមម៉េាយកជេមីនយឺតតិច តែជេមីនអត់នៅកន្លែងក្មេងលេង ចង់ដឹងថាជេមីននៅក្នុងសាលាអត់?''   រេនជុននិយាយឡេីងយ៉ាងអន្ទះសារ ព្រេាះបារម្ភពីជេមីន ខ្លាចជេមីនទៅក្រៅសាលាម្នាក់ឯង រឺក៏មានរឿងអីកេីតឡេីង

      ''ជេមីនរៀនថ្នាក់អីដែរ ចាំញ៉ុមហៅគ្រូប្រចាំថ្នាក់ចុះមក''

      ''ថ្នាក់ក''

មនុស្សប្រុសម្នាក់នេាះឆ្លេីយទទួល មុននឹងដេីរទៅលេីកទូរស័ព្ទដាក់នឹងត្រចៀក ហេីយនិយាយអីម្យ៉ាងដែលរេនជុនស្តាប់មិនលឺ មួយសន្ទុះអ្នកគ្រូប៊ែក៏រត់ចុះពីជាន់ទី 2មក

      ''អ្នកគ្រូប៊ែ!''

      ''អ្នកម៉ាក់របស់ជេមីន! ញ៉ុមថាអ្នកម៉ាក់របស់ជេមីនទៅចាំក្នុងឡានល្អជាង ចាំញ៉ុមជួយរកជេមីនអេាយ''

      ''ចឹងក៏បាន សុំទេាសផង ពិបាកអ្នកគ្រូអា៎យ''

      ''អត់អីហេ៎''   ទេាះជាក្នុងចិត្តអន្ទះសារចង់ទៅជួយរកជេមីនដែរ តែរេនជុនក៏ព្រមដេីរចេញពីសាលាព្រេាះមិនចង់អេាយគ្រប់គ្នាពិបាកដេាយសារខ្លួន

រេនជុនបែរខ្នងរៀបដេីរចេញពីសាលា តែសំលេងក្រេាយខ្នងធ្វេីអេាយរេនជុនងាកទៅមេីលភ្លាម

      ''ណូ! នាំជេមីនទៅណា អ្នកម៉ាក់របស់ជេមីនម៉េាយកហ៎''   លឺបែបនេះ រេនជុនក៏មេីលទៅក្រេាយខ្នងរបស់អៃរីន មុននឹងឃេីញមនុស្សដែលខ្លួនឯងស្គាល់កំពុងតែឈរត្រង់នេាះ

      ''រេនជុន...?''

      ''ម៉ាមី!''   ជេមីនរត់ទៅរករេនជុនភ្លាម

      ''ជេមីន! ឡេីយទៅណា ម៉ាមីភ័យអា៎ដឹងអត់?''   រេនជុនអង្គុយចេាងហេាង ហេីយដាក់បាតដៃទាំងសងខាងរបស់ខ្លួនលេីថ្ពាល់របស់ជេមីន

      ''ជេមីនឈឺនេាម លេាកគ្រូនាំទៅបន្ទប់ទឹក''

រេនជុនប្រញាប់យកដៃវាសទឹកភ្នែករបស់ខ្លួនឯងដែលសុខៗក៏ស្រាប់តែស្រក់ចុះមក ព្រេាះមិនចង់អេាយអ្នកផ្សេងឃេីញ មុននឹងងេីបឈរឡេីង ហេីយមេីលមុខអ្នកគ្រូប៊ែ ដេាយព្យាយាមមិនមេីលទៅខាងក្រេាយខ្នងអ្នកគ្រូប៊ែ

      ''អ្នកគ្រូប៊ែ អរគុណច្រេីនដែលខំចុះមក''

      ''ចា៎ ញ៉ុមថាអ្នកម៉ាក់របស់ជេមីនឆាប់ទៅសំរាកហូវល្អជាង''   អៃរីនប្រញាប់និយាយឡេីង ព្រេាះគិតថាទីនេះមានមនុស្សប្រុសដល់ទៅពីរនាក់ ហេីយជាអាល់ហ្វាទៀត

      ''អឺម អរគុណម្តងទៀត''

      ''រេនជុន ឈប់សិន!''   ជេណូឈានជេីងដេីរសំដៅទៅរករេនជុន ឃេីញដូចនេាះរេនជុនក៏ខិតទៅឈរពីក្រេាយជេមីនភ្លាម ហាក់បីដូចជាចង់អេាយជេមីនជួយការពារខ្លួន ទេាះបីជាជេមីនតូចជាង ហេីយបាំងខ្លួនឯងមិនជិតក៏ដេាយ

      ''...''

      ''នាយ... heat ហ៎?''   ជេណូមកឈរពីមុខរេនជុន ជិតរហូតដល់ដៃម្ខាងដែលកាន់ដៃរបស់ជេមីនចាប់ផ្តេីមញ័រ ព្រេាះភាពភ័យខ្លាច

ខ្លាចជេណូដឹង...

      ''...''   រេនជុនមិនដឹងឆ្លេីយថាម៉េចទេីបនៅស្ងៀម

      ''ជិះអីម៉េាហ៎?''

      ''ឡា... ឡាន... ជិះឡានម៉េា''

      ''ក្លិននាយខ្លាំងដល់ថ្នាក់ហ្នឹង ទៅវិញម្នាក់ឯងកេីតអត់?''

      ''កេី... កេីត''

      ''ម៉េចមិនអេាយម៉ាកម៉េាយកដូចរាល់ដង?''   រេនជុនភ្ញាក់ចំពេាះសំនួររបស់ជេណូ ម៉េចបានដឹងថាម៉ាកជាអ្នកមកយកជេមីនពេលខ្លួនឯង heat

      ''ម៉ាករវល់ ញ៉ុម... ទៅវិញអា៎យណា៎''   រេនជុននិយាយតែប៉ុណ្ណេះក៏កាន់ដៃជេមីនដេីរចេញទៅ ទុកអេាយជេណូនៅឆ្ងល់ម្នាក់ឯង

ម៉េចបានរេនជុនប្រញាប់ប្រញាល់ដល់ថ្នាក់នេះ? រឺក៏ខ្លាចជេណូដែលជាអាល់ហ្វា ហេីយខ្លួនឯងកំពុងតែ heat?

      ''ណូអត់អីណាអី?''   អៃរីនដេីរទៅជិត ហេីយសួរដេាយក្តីបារម្ភ មុននេះជេណូនៅជិតអ្នកម៉ាក់របស់ជេមីនដល់ថ្នាក់នេះ

      ''អឺម ទ្រាំបាន ចាំលេបថ្នាំ''

      ''ណូស្គាល់អ្នកម៉ាក់របស់ជេមីនដែរហ៎?''

      ''អឺម មិត្តភក្តិកាលរៀនមហាវិទ្យាល័យ''

      ''អ៎''



ជេណូបេីកឡានត្រលប់ទៅផ្ទះវិញ ដេាយក្នុងខួរក្បាលនៅតែគិតរឿងរបស់មនុស្សម្នាក់ដែលខ្លួនឯងជួបមុននេះ

រេនជុនគឺជាមិត្តភក្តិដែលរៀនមហាវិទ្យាល័យជាមួយគ្នា
ទេាះជាមិនសូវស្និទ្ធប៉ុន្មានតែក៏ធ្លាប់និយាយគ្នាខ្លះ ធ្លាប់ធ្វេីការងារសាលាជាមួយគ្នា

សឹងតែមិនជឿថារេនជុនមានកូនហេីយ ហេីយកូនរបស់រេនជុនគឺជាជេមីន

'និយាយមែន តែបេីណូបានជួបអ្នកម៉ាក់ជេមីនបានដឹង ថាពេលមុខធម្មតា ភ្នែកធំដូចអ្នកម៉ាក់ជេមីនចឹង'

នឹកដល់សំដីរបស់អៃរីនហេីយ ជេណូក៏ធ្លាប់គិតថាឃេីញមុខរេនជុន ហេីយនឹកដល់ជេមីនដែរ តែពេលដឹងបែបនេះហេីយ ទេីបយល់

'បេីអត់ប្រាប់ថាណូគឺជាគ្រូ រីនគិតថាណូជាប៉ារបស់ជេមីនអា៎យនៀក ជេមីនពេលសេីចមុខស្រដៀងណូមែនតា៎'



      ''ម៉ាក''

      ''ជេណូ?''   ម៉ាកជ្រួញចញ្ចេីម ហេីយធ្វេីមុខឆ្ងល់ ពេលដែលឃេីញមិត្តភក្តិដែលខានជួបគ្នាជាច្រេីនឆ្នាំហេីយ ដេីរចេញពីសាលាមតេ្តយ្យមកជាមួយក្មួយរបស់ខ្លួន

      ''ខានជួបគ្នាយូរអា៎យ''

ម៉ាកសំលឹងមេីលជេណូ អាវសឺមីពណ៌សដែលមូលដៃអាវបន្តិច ហេីយនឹងខេាពណ៌ខ្មៅ ទេីបគិតថាជេណូប្រហែលជាគ្រូនៅទីនេះទេីបសួរចេញទៅ

      ''ឯងធ្វេីគ្រូនៅហ្នឹងហ៎?''

      ''អឺម ទំនេរអត់ មានរឿងចង់និយាយជាមួយតិច''

      ''ជេមីនមានបញ្ហាអីហ៎?''

      ''មែនរឿងហ្នឹងហេ៎ រឿងផ្សេង''

      ''ត្រូវនាំជេមីនទៅផ្ទះវិញ''

      ''នាំទៅហេីយចាំទៅរកកន្លែងផឹក ហេីយនិយាយគ្នាក៏បាន''

      ''ប្រញាប់ដល់ថ្នាក់ហ្នឹងហ៎?''

      ''តិចតួច''

      ''អឺម''

ម៉ាកងក់ក្បាល មុននឹងនាំជេមីនឡេីងឡាន ហេីយអង្គុយកៅអីខាងមុខ ចំណែកជេណូបេីកទ្វារដេីរទៅអង្គុយខាងក្រេាយ ដេាយទុកឡានខ្លួនឯងចេាលនៅសាលា

តាំងពីម្សល់មិញ ជេណូអន្ទះសារនៅមិនសុខ ចង់អេាយរេនជុននៅ heat ហេីយអ្នកដែលមកយកជេមីនគឺជាម៉ាក ដេីម្បីខ្លួនឯងមានឱកាសបាននិយាយជាមួយ

ជេណូអង្គុយស្ងៀមចាំស្តាប់ការសន្ទនារបស់អ៊ុំនិងក្មួយស្ងាត់ៗ ពេលដែលជេមីនងាកទៅសេីចដាក់ម៉ាក ហេតុអីបានជាមានអារម្មណ៍ថាគួរអេាយស្រលាញ់ដល់ថ្នាក់នេះ ជេណូដឹងខ្លួនថាស្រលាញ់កូនក្មេង តែមិនដែលដល់ថ្នាក់នេះនេាះទេ



ម៉ាកឈប់ឡាននៅចញ្ចេីមថ្នល់ មុននឹងដេីរនាំផ្លូវចូលទៅកាន់ហាងលក់ម្ហូបមួយនៅតាមដងផ្លូវ ហេីយរកកន្លែងអង្គុយ ជេណូកម្ម៉ង់ម្ហូបដែលនៅសន្លឹកដំបូងខាងលេីគេបង្អស់ ព្រេាះអារម្មណ៍មិនបាននៅលេីម្ហូបអស់នេះនេាះទេ ចង់ប្រញាប់សួរម៉ាកអេាយចប់ៗដេីម្បីអេាយអស់ចិត្ត

      ''កេីតអី? ម៉េចបានអន្ទះសារចំលែកៗ''   ទីបំផុតម៉ាកក៏និយាយចេញមក ក្រេាយពីកម្ម៉ង់ម្ហូបរបស់ខ្លួនឯងហេីយ

      ''ឯងមួយរេនជុន... មែនសង្សារគ្នាហេ៎ហ៎?''   ជេណូសំរេចចិត្តសួរចេញទៅ ព្រេាះម៉ាកមិនមែនជាប៉ារបស់ជេមីន ហេីយមេីលទៅម៉ាកនិងរេនជុន មិនមែននៅផ្ទះជាមួយគ្នាទៀត

      ''ហា៎ស? សង្សារអី? មិត្តភក្តិ! មិត្តភក្តិតាំងពីរៀនមហាវិទ្យាល័យហ៎''

      ''អ៎...''   ជេណូធូរចិត្តចំលែក ព្រេាះខ្លាចម៉ាកនិងរេនជុនជាសង្សារគ្នា ហេីយរឿងដែលជេណូកំពុងតែសួរអាចធ្វេីអេាយម៉ាកទេីសទាល់បាន

      ''ហៅម៉េានេះគឺចង់សួររឿងហ្នឹង?''   ម៉ាកធ្វេីមុខហួសចិត្តដាក់

      ''មែនហេ៎ មានរឿងផ្សេងចង់សួរ រឿងជេមីន''

      ''ថី?''

      ''ឯងដឹងអត់ថាប៉ាជេមីនណាគេ?''

      ''ម៉េចបានសុខៗសួរ?''

      ''ចង់ដឹង''

      ''ចង់ដឹងធ្វេីអី? បេីចង់ដឹងធម្មតាយេីងអត់ប្រាប់ហេ៎''   ជេណូដកដង្ហេីមធំ មុននឹងនិយាយចេញទៅ

      ''យេីង... យេីងសង្ស័យថាជេមីនជាកូនរបស់យេីង''









.
Writer's Note
ទឹមជួបគេបានពីរដង ចង់ដណ្តេីមកូនគេអា៎យ><