Monday, February 27, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.3


Art class



       ''រីន សុំនិយាយជាមួយតិច''   ជេណូទាញកៅអីរុញជាប់តុរបស់អ្នកគ្រូប៊ែ មុននឹងដាក់ខ្លួនអង្គុយចុះ

      ''ហឺម?''

      ''សិស្សក្នុងថ្នាក់រីនអា៎ ម្នាក់ដែលឈ្មេាះហួង ជេមីន''

      ''អឺម''

      ''ម៉េចអា៎យ?''

      ''ជេមីនមានបញ្ហាក្នុងម៉េាងណូហ៎?''

      ''អត់ហេ៎ គ្រាន់ម៉េាងគំនូរឃេីញស្ងាត់ៗអត់សូវនិយាយ''

      ''អឺម មានបញ្ហារឿងក្មេងក្នុងថ្នាក់អត់លេងជាមួយ''

      ''រឿងដែលម៉ាក់គេជាមនុស្សប្រុសហ្នឹងហ៎?''

      ''ណូដឹងហ៎?''

      ''អឺម''

      ''ម៉េាងរីនក៏អត់សូវនិយាយ អង្គុយម្នាក់ឯង គួរអេាយអាណិតអា៎ តែអត់ដឹងធ្វេីម៉េច''

      ''ត្រូវនិយាយប្រាប់ក្មេងក្នុងថ្នាក់អេាយយល់ ថាមានម៉ាក់ជាមនុស្សប្រុសអត់ចំលែក''

      ''ក្មេងទឹមថ្នាក់ទី 1 ទេាះនិយាយទៅក៏អត់យល់ដែរ''

      ''ចឹងចាំណូចាត់ការខ្លួនឯង''

      ''ចង់ធ្វេីអី?''

      ''ពន្យល់រឿងខ្លះៗអេាយក្មេងៗដឹង ហេីយមួយទៀត ទេាះពន្យល់ហេីយក៏ចង់អេាយរីនស្នេីរសុំលេាកនាយកអេាយជេមីនដូរថ្នាក់ដែរ''

      ''ហឺម? ដល់ថ្នាក់ដូរថ្នាក់ហ៎?''

      ''អឺម អត់ចង់អេាយក្មេងនៅក្នុងបរិយាកាសជុំវិញចឹងយូរៗហេ៎ ខ្លាចក្មេងខ្លាចសាលារៀន អត់ចង់ម៉េារៀន ខ្លាចមនុស្សជុំវិញ ក្លាយទៅជាក្មេងមានបញ្ហា រឺក៏កេីត social anxiety អីចឹង''

      ''ដល់ថ្នាក់ហ្នឹងហ៎?''

      ''មិនកេីតភ្លាមៗហេ៎ តែយូរៗទៅអាចកេីតក៏ថាបាន បេីត្រូវ treat ចឹងយូរៗទៅ''

      ''តែម៉ាក់ប៉ាគេព្រមអត់ អេាយកូនគេដូរថ្នាក់?''

      ''ស្នេីរសុំសិនហូវ បេីម៉េចៗចាំប្រាប់ណូតាមក្រេាយ''

      ''អូខេ''

      ''អរគុណច្រេីនណា៎ រំខានរីនអា៎យ ព្រេាះរីនជាគ្រូបន្ទុកថ្នាក់ ណូគ្រាន់តែជាគ្រូគំនូរអត់អាចទៅនិយាយបាន''

      ''អត់អីហេ៎ ណូមេីលទៅបារម្ភពីជេមីនដល់អា៎យ''

      ''សិស្សណូទាំងមូលមិនអេាយបារម្ភម៉េច''

      ''អឺម ណូ! ល្ងាចនេះទៅញាំុអីមួយគ្នាអត់''

      ''អូខេ''

      ''សុំទៅជាមួយណូណា៎ រីនអត់យកឡានម៉េា''




      ''ង៉ៃនេះលេាកគ្រូចង់អេាយគ្រប់គ្នាគូររូបភាពផ្ទះ''   ជេណូនិយាយហេីយគូររូបផ្ទះនៅលេីក្តារខៀន

      ''...''

      ''នេះគឺជារូបអី?''   ជេណូចង្អុលទៅលេីក្តារខៀនហេីយងាកទៅសួរក្មេងៗក្នុងថ្នាក់

      ''ផ្ទះ!!''   ហេីយគ្រប់គ្នាក៏នាំគ្នាស្រែកចំលេីយចេញមក ធ្វេីអេាយជេណូញញឹមចេញមក

      ''នេះគឺជាផ្ទះ តែអ្វីដែលលេាកគ្រូចង់អេាយគូរ គឺរូបផ្ទះ ផ្ទះដែលមានម៉ាក់ មានប៉ា មានសត្វចញ្ចឹម មានរបស់ដែលយេីងស្រលាញ់''

      ''លេាកគ្រូ សឹងហានគូររូបកូនឆ្កែបានអត់?''

      ''បាន កូនឆ្កែ កូនឆ្មា កូនត្រីគូរបានទាំងអស់''

      ''ផ្ទះរបស់ឆេយុងចញ្ចឹមពស់ គូរពស់បានដែលមែន?''

      ''ហាហាហា បាន អេាយតែសត្វចញ្ចឹមគូរបានទាំងអស់ សត្វដែលយេីងស្រលាញ់ មនុស្សដែលយេីងស្រលាញ់''   ជេណូសេីចចេញមកពេលដែលឃេីញកូនសិស្សក្នុងថ្នាក់នាំគ្នាបេីកភ្នែកធំៗ ហេីយងាកទៅមេីលឆេយុងដែលចញ្ចឹមសត្វដែលគ្រប់គ្នាភាគច្រេីនខ្លាច

      ''ណាយន់គូររូបកាប៉ាល់ហេាះបានអត់? ប៉ារបស់ណាយន់ជាអ្នកបេីកកាប៉ាល់ហេាះ''

      ''បានៗ អ្នកទាំងអស់គ្នាយល់អា៎យត្រូវអត់ ថាត្រូវគូររូបអី ណាគេអត់យល់លេីកដៃ''   ជេណូលេីកដៃរបស់ខ្លួនឯងដេីម្បីអេាយក្មេងៗធ្វេីតាម តែគ្រប់គ្នាក្រវីក្បាលហេីយនាំគ្នានិយាយថាយល់ ទេីបជេណូអេាយគ្រប់គ្នាចាប់ផ្តេីមគូរ

ជេណូដេីរទៅមេីលគ្រប់គ្នាដែលចាប់ផ្តេីមគូររូបលេីសៀវភៅគំនូររបស់ខ្លួន អ្នកខ្លះគូររូបផ្ទះតាមស្ទាយរបស់ខ្លួនឯង អ្នកខ្លះគូររូបផ្ទះតាមលេីក្តារខៀនបេះដាក់ អ្នកខ្លះចាប់ផ្តេីមគូររូបមនុស្សប្រុស និងមនុស្សស្រី កាន់ដៃកូនក្មេងម្នាក់ រឺក៏ពីរនាក់

មួយសន្ទុះជេណូក៏ចាប់ផ្តេីមនិយាយឡេីងម្តងទៀត ទាក់ទងនឹងសមាជិកនៅក្នុងគ្រួសារ

      ''ណាគេមានបងប្អូនបង្កេីតខ្លះ?''   ជេណូនិយាយហេីយលេីកដៃខាងស្តាំឡេីងម្តងទៀត

      ''មាននន''   អ្នកដែលមានបងប្អូននាំគ្នាលេីកដៃឡេីងតាម អ្នកដែលគ្មានរួមទាំងជេមីនក៏អង្គុយស្តាប់ស្ងៀមៗ

      ''យុងជេ មានបងប្អូនម៉ានអ្នក?''   ជេណូសួរអ្នកដែលលេីកដៃនៅតុខាងក្រេាយគេបង្អស់ ហេីយគ្រប់គ្នាក៏នាំគ្នាងាកទៅមេីល

      ''មានបងស្រីម្នាក់ អាយុ12ឆ្នាំ''

      ''វ៉ូអា៎ាាា បងស្រីប្រាកដជាចិត្តល្អអា៎យត្រូវអត់?''   ជេណូធ្វេីភ្នែកភ្ញាក់ផ្អេីល មុននឹងទះដៃហេីយសួរតប

      ''ចិត្តល្អ''   យុងជេញញឹមហេីយងក់ក្បាល

      ''ជិនយុងអត់លេីកដៃ អត់មានបងប្អូនហេ៎ហ៎?''

      ''អត់មានផង មានតែអ្នកម៉ាក់ហេីយនិងលេាកប៉ា''

      ''អ្នកទាំងអស់គ្នាដឹងអត់ថាលេាកប៉ាគឺជាមនុស្សប្រុស ហេីយអ្នកម៉ាក់គឺជាមនុស្សស្រី...''   ជេណូងាកទៅមេីលជេមីនបន្តិចដែលនៅតែអេានមុខចុះដដែល

      ''ដឹងងងង''

      ''តែអ្នកទាំងអស់គ្នាដឹងអត់ថាអ្នកខ្លះក៏មានអ្នកម៉ាក់ជាមនុស្សប្រុស...''   ជេមីនដែលលឺបែបនេាះ សុខៗក៏ងេីបមុខឡេីងមេីលមុខជេណូ ហេីយគ្រប់គ្នាក៏ចាប់ផ្តេីមងាកទៅមេីលមុខរបស់ជេមីន ជេណូញញឹមតិចៗដាក់ ដេីម្បីផ្តល់ភាពកក់ក្តៅអេាយ ហេីយនិយាយបន្ត

      ''...''

      ''មានអ្នកម៉ាក់ជាមនុស្សប្រុសមិនមែនជារឿងចំលែកហេ៎ មានមនុស្សច្រេីនអា៎ ដែលមានអ្នកម៉ាក់ជាមនុស្សប្រុស''

      ''ម៉េចបានអ្នកម៉ាក់ជាមនុស្សប្រុស?''

      ''ទេាះលេាកគ្រូពន្យល់ពេលនេះក៏អ្នកទាំងអស់គ្នាអត់ទាន់យល់ដែរ តែអ្នកម៉ាក់ជាមនុស្សស្រីរឺក៏មនុស្សប្រុសក៏ជាអ្នកម៉ាក់ដូចគ្នា''

      ''ដូចម៉ាក់របស់ឆេយុងអត់?''

      ''ហេីយចុះអ្នកម៉ាក់របស់ឆេយុងដូចអ្នកម៉ាក់របស់អ្នកផ្សេងអត់?''

      ''...''   ឆេយុងក្រវីក្បាល

      ''ម៉ាក់របស់ណាយន់នៅផ្ទះ តែម៉ាក់របស់ឆេយុងធ្វេីការ''    ណាយន់និយាយចេញមក

      ''អឺម អ្នកម៉ាក់របស់ណាយន់ និងឆេយុងនៅអត់ដូចគ្នាផង ផ្ទះរបស់ឆេយុងនៅចណ្ចឹមពស់ តែផ្ទះរបស់សឹងហានចញ្ចឹមកូនឆ្កែ''

      ''...''

      ''មានលេាកប៉ាណាគេជាអ្នកបេីកយន្តហេាះដូចប៉ារបស់ណាយន់អត់?''

      ''...''   គ្រប់គ្នានាំគ្នាក្រវីក្បាល

      ''ទេាះលេាកប៉ាអ្នកម៉ាក់ធ្វេីអីក៏ដេាយ សំខាន់មិត្តភក្តិរបស់យេីងជាក្មេងល្អ គួរអេាយស្រលាញ់''

      ''បាទ/ចា៎''

      ''ពេលយេីងលេងជាមួយគេ ចិត្តល្អដាក់គេ គេនឹងលេងជាមួយយេីងវិញ ហេីយចិត្តល្អដាក់យេីងវិញ''

ជេណូងាកទៅមេីលជេមីនដែលអង្គុយអេានមុខចុះម្តងទៀត ជេណូមិនដឹងថាកូនក្មេងក្នុងថ្នាក់យល់ពីអ្វីដែលជេណូនិយាយប៉ុណ្ណា ហេីយជេណូអាចជួយបានប៉ុណ្ណា ជេណូបានត្រឹមតែបន់ស្រន់ក្នុងចិត្ត សង្ឃឹមថាថ្ងៃនេះជាថ្ងៃចុងក្រេាយដែលក្មេងម្នាក់នេះត្រូវជួបនឹងរឿងបែបនេះ



      ''ម៉ាមី!!''   ជេមីនស្រែកចេញមកពេលដែលឃេីញឡានរបស់រេនជុនចតនៅខាងមុខសាលា

ប៉ុន្មានថ្ងៃកន្លងមកនេះម៉ាកគឺជាទៅយកជេមីន ហេីយព្រឹកមិញម៉ាកក៏ជាអ្នកជូនទៅ ទេីបពេលនេះជេមីនសប្បាយចិត្តដែលទីបំផុតម៉ាក់របស់ខ្លួនឯងជាអ្នកមកយក

      ''ង៉ៃនេះទៅរៀនម៉េចដែរ?''   ពេលដែលជេមីនចូលមកដល់ក្នុងឡាន រេនជុនក៏សួរភ្លាម

      ''លេងទេាងជាមួយមិត្តភក្តិសប្បាយអា៎''   ជេមីននិយាយហេីយញញឹមស្រស់ស្រាយ ធ្វេីអេាយរេនជុនចំលែកក្នុងចិត្ត ហេីយអារម្មណ៍ដែលបារម្ភមុននេះរលាយបាត់អស់គ្រាន់តែបានឃេីញទឹកមុខរបស់ជេមីនពេលនេះ

      ''ហឺម?''

      ''មីនយុងថាស្អែកយកមនុស្សយន្តផ្សេងម៉េាដូរជាមួយជេមីន ជេមីនយកកូនឡានអ៊ុំម៉ាកទិញអេាយទៅបានអត់?''

      ''បាន ប្រាកដជាបាន''   រេនជុនញញឹមដេាយមានដំណក់ទឹកភ្នែកដក់ក្នុងកែវភ្នែក មុននឹងលូកដៃទៅអង្អែលសក់ដែលសេីមដេាយញេីសរបស់ជេមីន



MarkLee
17:10

ម៉ាក
អរគុណដែលជួយរឿងជេមីន
ហឺម?
រឿងអី?
ជេមីនម៉េាវិញនិយាយពីរឿងមិត្តភក្តិអត់ឈប់ហេ៎
អរគុណដែលទៅជួយនិយាយជាមួយសាលាអេាយ
មែនហ៎?
អត់ទាន់បានទៅនិយាយជាមួយសាលាផង
ម៉ានង៉ៃនេះឡេីយរវល់
ហឺម?



រាងកាយខ្ពស់ស្រឡះ បេីកទ្វារផ្ទះរបស់ខ្លួនឯងដេាយភាពនឿយហត់ ផ្ទះដែលនៅឆ្ងាយពីសាលា បូកនឹងផ្លូវដែលស្ទះខ្លាំងពេលល្ងាចបែបនេះ ធ្វេីអេាយជេណូចំណាយពេលមួយម៉េាងជាងទំរាំតែបានមកដល់ផ្ទះ ក្នុងចិត្តគិតចង់រេីផ្ទះទៅនៅជិតសាលាទៀត តែទេីបតែរេីផ្ទះបាន 2-3ឆ្នាំ ទេីបត្រូវតស៊ូនឹងចរាចរមួយរយៈទៀតសិន

ក្រេាយពេលធ្វេីអាហារពេលយប់ងាយៗហេីយ ជេណូអង្គុយមេីលទូរទស្សន៍មួយសន្ទុះធំមុននឹងរៀបចូលគេង តែក៏ត្រូវសំលេងទូរស័ព្ទរំខាន ទេីបជេណូលូកដៃទៅចុចកុងតាក់ភ្លេីង ហេីយយកទូរស័ព្ទមកអាន

Triple J (3)
22:13

ស្អែកមានការត្រូវទៅជប៉ុនបន្ទាន់
ប្រហែលអត់បានទៅការហេ៎
យេីងទៅម្នាក់ឯងហ្នឹង
មានពួកអាចននីអីដែរតា៎
អត់ស្និទ្ធ
សុទ្ធតែពួករៀនមួយគ្នាសេាះ
ជីសុង
ទៅមួយតិចបានអត់
យេីងអត់ស្និទ្ធមួយពួកហ្នឹងផង
សូម្បីតែការនៅអត់ហៅយេីងផង
ឯងសង្សារចាស់កូនក្រមុំគេ
អឺ
អឺៗៗ
ចាំទៅម្នាក់ឯងក៏បាន



Ren Jun
17:01

ក្មួយអ៊ុំតែងខ្លួនហេីយនៅ?
send a photo
ក្មួយណាគេហ្នឹងសង្ហាដល់អា៎យ
send a voice message
ក្មួយអ៊ុំម៉ាកកកក
អូយយយយយ ខ្នាញ់
ត្រៀមថ្ពាល់អេាយហេីយទៅ
ឆាប់ចេញម៉េា
ស្ទះផ្លូវផង
ឆាប់ទៅអាល់ឆាប់ម៉េាវិញ









.
Writer's Note
រឿងនេះតួរជួបគ្នាយូរតិច ><