Monday, February 20, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.2


Omega



      ''សិស្សរបស់អ្នកគ្រូប៊ែម្នាក់គឺជាអូមេហ្កា ឯងដឹងអត់?''

      ''ណាគេប្រាប់?''

      ''លឺក្មេងក្នុងថ្នាក់និយាយ''

      ''ទឹមតូចប៉ុណ្ណឹងម៉េចដឹងថាជាអូមេហ្កា?''

      ''ប៉ាគេជាអូមេហ្កា''

      ''តែក៏មែនប្រាកដថាកូនជាអូមេហ្កាដែរ អាចជាអាល់ហ្វាដូចប៉ាគេមួយទៀតក៏ថាបាន''

      ''អឺម ថាចឹងក៏បាន តែដែលសំខាន់លឺថាក្មេងក្នុងថ្នាក់គិតថាម៉ាក់ជេមីនជាប្រុស ហេីយចំលែកខុសគេ ហេីយនាំគ្នាអត់លេងជាមួយ''

      ''មែនហ៎? ហេីយម៉េចបានក្មេងក្នុងថ្នាក់ដឹង?''

      ''ជេមីនភ្លេចបេនតូហេីយម៉ាក់គេយកម៉េាអេាយ អ្នកគ្រូប៊ែក៏ស្មានតែប៉ា ក៏ប្រាប់ជេមីនថាប៉ាយកបេនតូម៉េាអេាយ ជេមីនក៏ថាអត់មានប៉ាហេ៎ មានតែម៉ាក់ ហេីយសិស្សក្នុងថ្នាក់ក៏ថាម៉ាក់ជេមីនជាមនុស្សប្រុស ហេីយក៏ក្លាយជាចឹងបណ្តេាយទៅ''

ក្រេាយពីស្តាប់ការសន្ទនារបស់គ្រូស្រីពីនាក់ដែលនិយាយគ្នាពីរឿងកូនសិស្សក្នុងថ្នាក់របស់អ្នកគ្រូប៊ែហេីយ ជេណូក៏ងាកមកចាប់អារម្មណ៍កិច្ចការផ្ទះដែលនៅលេីតុរបស់ខ្លួនឯងវិញ

រូបរបស់ក្មេងប្រុសពីរនាក់ដែលកំពុងតែកាន់របស់លេង? ដែលមានរូបរាងដូចឡាន និងមនុស្សយន្ត ជេណូញញឹមតិចៗមុននឹងសរសេរពាក្យសរសេីរខ្លីៗរួមជាមួយនឹងរូបស្នាមញញឹម មុននឹងបិទសៀវភៅនោះទុក តែឈ្មោះដែលនៅលេីគំរបសៀវភៅធ្វេីអេាយជេណូជ្រួញចញ្ចេីម

'ហួង ជេមីន'





      ''អត់ទាន់ទៅផ្ទះហេ៎ហ៎?''

      ''...''   ជេមីនងេីបមុខឡេីង មុននឹងឃេីញលេាកគ្រូគំនូររបស់ខ្លួនកំពុងតែអង្គុយចេាងហេាងនៅជិតទេាងរបស់ខ្លួន

ទោះជាមេឃគ្រាន់តែចាប់ផ្តេីមងងឹតតិចៗក៏ដេាយ ក៏ក្នុងកន្លែងក្មេងលេងនេះគ្មានមនុស្សនៅសល់ដែរ ព្រោះគ្រប់គ្នានាំគ្នាទៅផ្ទះអស់ហេីយ ទៅអស់តាំងពីចេញពីរៀនបាន 30នាទីម្លែស

      ''ម៉ាក់ប៉ាអត់ទាន់មកយកហេ៎ហ៎?''   ជេណូសួរបន្តទេាះបីជាសំនួរដំបូងមិនទាន់ទទួលបានចំលេីយក៏ដេាយ

      ''ម៉ាមីប្រហែលជារវល់... ដឹង''   ជេមីននិយាយហេីយអេានមុខចុះ

      ''ចាំលេាកគ្រូអង្គុយកំដរចឹង''   ជេណូងេីបឈរមុននឹងដេីរទៅអង្គុយលេីទេាងជាប់នេាះ ហេីយយកសៀវភៅគំនូរពីក្នុងកាតាបរបស់ខ្លួនឯងចេញមក

ជេណូហែកក្រដាសចេញមកមួយសន្លឹកមុននឹងហុចខ្មៅដៃឈេីអេាយជេមីនកាន់

      ''គូររូបលេងម៉េាះ''

ជេមីនងក់ក្បាលមុននឹងងេីបចុះពីលេីទេាងហេីយអង្គុយចុះលេីដី ហេីយដាក់ក្រដាសលេីទេាង ជេណូសំលឹងមេីលដៃតូចៗរបស់ជេមីនដែលចាប់ខ្មៅដៃជាប់ហេីយចាប់ផ្តេីមគូររូប ស្នាមញញឹមតិចៗផុសឡេីងលេីផ្ទៃមុខរបស់ជេណូ មុននឹងយកសៀវភៅឡេីងមកហេីយចាប់ផ្តេីមគូររូបតាម

ជេណូមិនដឹងថាក្មេងប្រុសចំពេាះមុខម្នាក់នេះមានឈ្មេាះអីនេាះទេ គ្រាន់តែដឹងថាជាក្មេងថ្នាក់ទី 1ម្នាក់ដែលជេណូធ្លាប់ឃេីញម្សល់មិញក្នុងថ្នាក់ណាមួយ ជេណូគឺជាគ្រូបង្រៀនសិល្បៈ ជាគ្រូបង្រៀនគូរគំនូរទេីបគ្មានថ្នាក់ប្រចាំរបស់ខ្លួនឯង ហេីយត្រូវបង្រៀនចល្លាត់ជាច្រេីនថ្នាក់ 

ពេលវេលាកន្លងផុតទៅមួយសន្ទុះ ជេណូងេីបមុខចេញពីក្រដាសរបស់ខ្លួនឯង ហេីយអេីតមេីលគំនូររបស់ក្មេងប្រុសជាប់ខ្លួន នៅលេីក្រដាសមានរូបឡានមួយនៅកណ្តាល ហេីយមានអ្វីម្យ៉ាងដែលមានរាងមូលៗដូចជាស្ករគ្រាប់? ហេីយមានមុខកំសត់ក្នុងនេាះ

ជេណូងេីបមុខឡេីងមេីលអ្នកដែលគូររូបនេាះ មុននឹងឃេីញមានដំណក់ទឹកភ្នែកនៅជាប់នឹងរេាមភ្នែកវែងៗហេីយងរនេាះ

      ''កេីតអីហឺម?''   ជេណូចុះពីលេីទេាង មុននឹងលុតជង្គង់ចុះលេីដី ហេីយអេានមុខទៅជិតដេីម្បីសួរនាំ

      ''ហឹក ហុឺ...''   នៅសុខៗក៏យំចេញមក​ ធ្វេីអេាយជេណូចាប់ផ្តេីមភ័យ

      ''អត់ចូលចិត្តគូររូបមែន? ចឹងចាំលេាកគ្រូរុញទេាងអេាយណា៎''

      ''...''   ជេមីនក្រវីក្បាល មុននឹងយកដៃជូតទឹកភ្នែក

      ''លេាកគ្រូអង្គុយជិតនេះណា៎ បេីចង់និយាយប្រាប់លេាកគ្រូ ចាំនិយាយណា៎ លេាកគ្រូចាំស្តាប់''   ជេណូចង្អុលទេាងជិតៗជេមីន មុននឹងងេីបឡេីងហេីយដេីរទៅអង្គុយ ហេីយយេាលទេាងតិចៗចាំ

ជេមីនយកដៃជូតទឹកភ្នែកហេីយទប់ខ្លួនឯងអេាយឈប់ដង្ហក់ មុននឹងចាប់ផ្តេីមនិយាយរឿងដែលមានក្នុងចិត្តចេញទៅ ទង្វេីរទាំងអស់របស់ក្មេងចំពេាះមុខធ្វេីអេាយជេណូចំលែកក្នុងចិត្តតិចៗ កូនក្មេងអាយុ 6ឆ្នាំប៉ុណ្ណឹងសេាះ តែមានអាកប្បកិរិយាដូចមនុស្សធំអញ្ចឹង

      ''មីនយុងប្រាប់ថាយកមនុស្សយន្តម៉េាដូរគ្នា តែមីនយុងយកម៉េា ហឹក... តែអត់អេាយជេមីនលេង... មីនយុងថាម៉ាមីជេមីនចំលែកខុសគេ ហឹក...''   ជេមីននិយាយបណ្តេីរយកដៃញីច្រមុះបណ្តេីរ ជេណូលូកយកក្រដាសជូតមាត់ក្នុងកាតាបរបស់ខ្លួន ព្រេាះខ្លួនឯងជាមនុស្សមិនសូវយកកូនកន្សែងតាមខ្លួន

ហុចអេាយអ្នកដែលអង្គុយជិតខ្លួន តែមិនឃេីញមានដៃលូកមកយក ទេីបជេណូងេីបឡេីងហេីយលុតជង្គង់ជិតក្មេងប្រុសម្នាក់នេាះម្តងទៀត មុននឹងចាប់ដៃជេមីនអេាយយកចេញថ្នមៗ ហូតយកក្រដាសចេញពីក្នុងកញ្ចប់ផ្លាស្ទីក ហេីយជូតសំបេារអេាយថ្នមៗ

ជេណូនៅស្ងៀមមិនហ៊ាននិយាយអីមួយសន្ទុះ មុននឹងអេានមេីលរូបនៅលេីក្រដាសម្តងទៀត កូនឡានតូចមួយដែលស្រដៀងនឹងរូបតែជេណូកែមុននេះ

មនុស្សយន្ត...

កូនឡាន...

ហួង ជេមីន...

គិតហេីយជេណូក៏លូកដៃទៅដាក់លេីក្បាល់របស់ក្មេងប្រុសម្នាក់នេាះថ្នមៗ ហេីយចាប់ផ្តេីមអង្អែលតិចៗ

      ''ហេីយម៉ាមីជេមីនចំលែកដូចដែលមិត្តភក្តិនិយាយអត់?''

      ''...''   ជេមីនក្រវីក្បាល

      ''ចឹងកុំគិតពីអ្នកផ្សេង សំខាន់ជេមីនអត់គិតថាម៉ាមីជេមីនចំលែកទៅបានអា៎យ''

      ''តែគេឈប់លេងចូលជេមីន''

      ''មកពីមិត្តភក្តិអត់ដឹងថាម៉ាមីជេមីនដូចម៉ាមីគ្រប់គ្នាចឹង ពេលគេដឹងគេនឹងលេងចូលជេមីនវិញអា៎យ''

      ''មែនហ៎?''

      ''មែន''

ជេមីនលេីកខ្នងដៃជូតទឹកភ្នែកម្តងទៀត មុននឹងចាប់ខ្មៅដៃហេីយគូររូបបន្ត ជេណូញញឹមមុននឹងងាកទៅយកក្រដាសរបស់ខ្លួនចេញពីលេីទេាង ហេីយងេីបឈរ តែក៏លឺសំលេងឡានចេញពីមាត់ទ្វាររបងរបស់សាលា

      ''នេាះ ម៉ាមីមកយកអា៎យ''

ជេមីនលឺដូចនេាះក៏ប្រញាប់ងេីបឈរ ហេីយហុចក្រដាសអេាយលេាកគ្រូចំពេាះមុខ ជេណូលូកដៃទៅជូតទឹកភ្នែកដែលដក់នៅជាប់កន្ទុយភ្នែកនេាះអេាយថ្នមៗ ព្រេាះខ្លាចអាណាព្យាបាលសិស្សឃេីញហេីយបារម្ភ

      ''បាយៗ លេាកគ្រូ''

      ''បាយៗ ជេមីន''

ជេណូឈរមេីលជេមីនលេីកកាតាបមកស្ពាយ មុននឹងរត់ទៅកាន់ទ្វាររបងសាលារហូតដល់ជេមីនចេញទៅផុតទេីបជេណូអេានរៀបចំរបស់ដាក់ក្នុងកាតាបខ្លួនឯង ហេីយត្រលប់ទៅផ្ទះវិញ





MarkLee
17:30

រេនជុន
ងេីបម៉េាបេីកទ្វាររួចអត់?
រួច
ចាំតិចណា៎



ទេាះបីជាទ្វារមិនទាន់ត្រូវបានបេីកក៏ដេាយ ក្លិនប្រចាំខ្លួនរបស់រេនជុនចាប់ផ្តេីមធំក្លិនខ្លាំងទៅៗ ធ្វេីអេាយម៉ាកដឹងថារេនជុនកំពុងតែដេីរមកជិតដល់ហេីយ វាមិនមែនជាក្លិនផ្កាដូចមនុស្សភាគច្រេីននេាះទេ ជាក្លិននំ តែក៏មិនមែនជានំខេកដែរ ដូចនំប័ង រឺក៏នំដុតអ្វីម្យ៉ាងដែលម៉ាកក៏មិនដឹងច្បាស់ ព្រេាះមិនមែនជាសូលមេតគ្នា តែជាក្លិនដែលម៉ាកចូលចិត្ត ក្លិនដូចនំដែលទេីបនឹងដុតថ្មីៗ មិនធ្វេីអេាយវិលមុខដូចក្លិនផ្កាខ្លះនេាះទេ

រេនជុនបេីកទ្វារ មុននឹងឃេីញមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនឯងដែលរៀនជាមួយគ្នាតាំងពីមហាវិទ្យាល័យ ម៉ាកកំពុងតែស្ពាយកាតាបរបស់ជេមីននៅលេីស្មារ ហេីយជេមីនកំពុងតែកាន់កែវទឹកអីម្យ៉ាងនៅក្នុងដៃហេីយប៊ឺត រេនជុនខិតចេញដេីម្បីអេាយម៉ាកនិងជេមីនចូលមកខាងក្នុង

ជេមីនរត់ទៅដាក់កែវលេីតុខាងមុខទូរទស្សន៍ មុននឹងរត់ទៅលាងដៃតាមដែលម៉ាក់របស់ខ្លួនឯងប្រាប់រាល់ថ្ងៃ ចំណែកម៉ាកដេីរទៅអង្គុយលេីសាឡុងតាមទំលាប់ រេនជុនដេីរទៅចង្ក្រានបាយមុននឹងបេីកទូរទឹកកកហេីយចាក់ទឹកត្រជាក់ចូលក្នុងកែវ មុននឹងឃេីញម៉ាកដេីរតាមមក ទេីបដាក់កែវចុះលេីតុសំរាប់ញាំុបាយ

      ''អរគុណ''

      ''អរគុណដែលទៅយកជេមីនអេាយ''

      ''អត់អីហេ៎ ហេីយម៉េចអា៎យ?''   ម៉ាកលូកដៃទៅស្ទាបថ្ងាស់របស់រេនជុន មុននឹងមានអារម្មណ៍ថាសីតុណ្ហភាពរាងកាយរបស់រេនជុនមានកំដៅក្តៅគួរសម

រេនជុនឈរស្ងៀម សូម្បីតែពេលដែលម៉ាកលូកដៃមកប៉ះថ្ងាស ក៏រេនជុនគ្មានអាការៈភ័យ រឺក៏ភ្ញាក់ដែរ ព្រេាះម៉ាកជាមនុស្សម្នាក់ដែលរេនជុនទុកចិត្តជាងគេ ទេាះបីជាម៉ាកជាអាល់ហ្វាក៏ដេាយ ដឹងថាទេាះម៉េចក៏ម៉ាកគ្មានថ្ងៃធ្វេីបាបខ្លួនឯងដែរ

តែរេនជុនក៏ដឹងថាក្លិនហ្វីរ៉ូម៉ូនរបស់អ៉ូមេហ្កាអាចធ្វេីអេាយអាល់ហ្វាមានអាការៈម៉េចខ្លះ ខែខ្លះដែលរេនជុនអាការៈធ្ងន់ធ្ងរខ្លាំង រេនជុនតែងតែរក្សាចំងាយពីម៉ាក ព្រេាះមិនចង់អេាយម៉ាកពិបាក ហេីយខ្លួនឯងដែលមានអាការៈធ្ងន់ធ្ងរក៏មិនចង់ធំក្លិនហ្វីរ៉ូម៉ូនរបស់អាល់ហ្វាដូចគ្នា

      ''លេបថ្នាំអា៎យ រៀងធូរអា៎យ''

      ''អឺម អត់សូវធ្ងន់ដូចរាល់ដងល្អអា៎យ''

      ''ញាំុបាយមួយគ្នាអត់?''

      ''អត់អីហេ៎ មានណាត់មួយអ្នកផ្ទះអា៎យ ចាំង៉ៃក្រេាយណា៎''

      ''អូខេ''

      ''ស្អែកម៉ាកម៉េាយកជេមីនទៅសាលាអេាយណា៎''

      ''ពិបាកម៉ាកអា៎យ''

      ''ក្មួយម៉ាកទាំងមូល កុំនិយាយចឹង''

      ''...''   រេនជុនញញឹមតប

      ''ម៉េចៗនិយាយជាមួយជេមីនផង មានអារម្មណ៍ថាអត់សូវស្រស់ស្រាយ''   ម៉ាកងាកទៅមេីលជេមីនដែលកំពុងមេីលតុក្ខតាក្នុងទូរទស្សន៍ដេាយក្តីបារម្ភ

      ''កេីតអីហ៎?''

      ''នាំទៅទិញទឹកនៅស្តារបាក់ តែមេីលទៅអត់សូវសប្បាយចិត្តដូចរាល់ដង សួរម៉ាម៉ាត់ឆ្លេីយម៉ាម៉ាត់''

      ''អូខេ ចាំនិយាយជាមួយ អរគុណណា៎''

      ''អឺម ទៅវិញអា៎យចឹង''

      ''បេីកឡានស្រួលបួល''

ម៉ាកងក់ក្បាលតប ហេីយដេីរទៅរកជេមីន មុននឹងអង្អែលក្បាលជេមីន ហេីយថេីបថ្ងាសរបស់ជេមីនមួយខ្សឺត

      ''អ៊ុំទៅវិញអា៎យណា៎''

      ''បាទ''



      ''ង៉ៃនេះនៅសាលាម៉េចខ្លះ?''

      ''ធម្មតា''   ជេមីនឆ្លេីយដេាយខ្សែភ្នែកនៅតែមេីលទូរទស្សន៍

      ''ង៉ៃនេះមានបានលេងមនុស្សយន្តទៀតអត់?''

      ''...''   ជេមីនអេានមុខចុះ ហេីយខ្សែភ្នែករបស់ជេមីនផ្លាស់ប្តូរភ្លាម ធ្វេីអេាយរេនជុនដឹងថាវាប្រាកដជាមានរឿងអីកេីតឡេីងជាមិនខាន

      ''ហឺម?''

      ''មីនយុងភ្លេចយកម៉េា''

      ''ម៉ាមីអត់ដែលបង្រៀនអេាយជេមីនកុហកហេ៎ណា៎''



Ren Jun
21:01

ម៉ាក
និយាយបានអត់?
អឺម
📞
25:01                
ទៅគេងសិនហូវ
កុំគិតច្រេីន
អឺម

19:01

ម៉ាក
ទៀតអា៎យ
ង៉ៃនេះម៉េាពីរៀនវិញអត់និយាយអត់អី
សួរចង់ញាំុអីក៏ថាអីក៏បាន
ហេីយអេានមុខរហូត
មកដល់ផ្ទះនៅស្ងាត់ៗគូររូបម្នាក់ឯង
យេីងធ្វេីអីបានខ្លះ?
ដូរសាលាអេាយជេមីនម៉េចដែរ?
ត្រូវធ្វេីដល់ថ្នាក់ហ្នឹងហ៎?
ជេមីនថាមិត្តភក្តិក្នុងថ្នាក់អត់លេងជាមួយ
អាណិតកូនអា៎
ម៉េាពីរេនជុនបានជេមីនត្រូវជួបរឿងចឹង
មែនម៉េាពីរេនជុនហេ៎
កុំបណ្តេាសខ្លួនឯងចឹង
ចាំមេីល 2-3ង៉ៃទៀតមេីល
ក្មេងៗឆាប់ភ្លេចហេ៎
អឺម
ពុងយំមែននៀក
មានណា
ទៅមុជទឹកអេាយជេមីនអា៎យ
អឺម
កុំគិតច្រេីន
ចាំមេីលស្អែក រឺក៏ខានស្អែកទៅនិយាយជាមួយសាលាអេាយ
អូខេ
អរគុណណា៎









.
Writer's Note
ហេស ហេស បេីអាចទៅរួច នឹងផូសរាល់ថ្ងៃច័ន្ទណា៎ >💛<