Smile
''អា៎'' ជេណូចាប់កូនក្មេង តែសុខៗក៏ស្រាប់តែរត់ចេញមកពីក្នុងសាលដែលខ្លួនឯងកំពុងតែដេីរចូលទៅ
ខ្លួនរបស់ក្មេងប្រុសនេាះបុកត្រូវនឹងជេីងរបស់ជេណូតិចតួច តែសំណាងដែលជេណូរហ័សលូកដៃទៅចាប់ទាន់ទេីបមិនធ្វេីអេាយក្មេងប្រុសម្នាក់នេាះដួលទៅលេីឥដ្ធ
''លេាកគ្រូ'' ពេលដែលក្មេងប្រុសចំពេាះមុខងេីបមុខឡេីងមក ទេីបជេណូដឹងថាជាសិស្សរបស់ខ្លួនឯង
''ជេមីន?''
''o.o''
''ម៉េចបាននៅហ្នឹង? ណាអ្នកម៉ាក់?'' ជេណូអង្គុយចេាងហេាង អេាយនៅកំពស់ស្មេីរគ្នានឹងជេមីន មុននឹងសួរឡេីងពេលដែលឃេីញជេមីនរត់ចេញមកម្នាក់ឯង
តែពេលសង្កេតមេីលសំលៀកបំពាក់របស់ជេមីន ដែលស្លៀកពាក់ស្អាតបាត មានអាវធំ មានបូរពណ៌ខ្មៅគួរអេាយស្រលាញ់ត្រង់កអាវ ទេីបគិតថាប្រហែលជាកូនរបស់អ្នកណាម្នាក់ក្នុងពិធីនេះជាមិនខាន គិតហេីយក៏មានមនុស្សស្រីម្នាក់រតចេញមក
''ជេមីនណា មា... មានរឿងអីកេីតឡេីងហ៎?'' មនុស្សស្រីដែលរត់ចេញមកតាម ធ្វេីមុខភ្ញាក់ផ្អេីលពេលដែលឃេីញមនុស្សប្រុសដែលខ្លួនឯងមិនដែលស្គាល់ចាប់កដៃក្មួយរបស់ខ្លួន
''អ៎! ជេមីនរត់...''
''លេាកគ្រូជេមីនឈឺនេាម'' ជេណូនិយាយមិនទាន់ចប់ផង ជេមីនក៏និយាយកាត់ហេីយកំរេីកដៃរបស់ខ្លួនឯងដែលជេណូកំពុងចាប់ ដេីម្បីទាក់ទាញចំណាប់អារម្មណ៍
''ម៉េាះ មីងនាំទៅ''
''ជេមីនអត់ចង់ចូលបន្ទប់ទឹកស្រីហេ៎'' ពេលដែលឃេីញមុខរបស់ជេមីនចាប់ផ្តេីមងក់ងរ ទេីបជេណូប្រញាប់ងេីបឈរហេីយកាន់ដៃរបស់ជេមីន
''អូខេ ចាំលេាកគ្រូនាំទៅ សុំនាំទៅម៉ាភ្លេតណា អ្នកមីងរបស់ជេមីន'' សឹលគីមិនបាននិយាយហាមនេាះទេ ព្រេាះលឺជេមីនហៅលេាកគ្រូ ប្រហែលជាគ្រូរបសជេមីននៅសាលាហេីយ
ពេលដែលកាន់ដៃរបស់ជេមីនចេញពីបន្ទប់ទឹកវិញ ក៏ឃេីញអ្នកមីងរបស់ជេមីនឈរចាំខាងមុខ ទេីបប្រលែងដៃអេាយជេមីនដេីរទៅរក គិតថានឹងណែនាំខ្លួនអេាយអ្នកមីងរបស់ជេមីនស្គាល់ តែទូរស័ព្ទបែរជារេាទិ៍ពេលនេះទៅវិញ
''អាឡូ''
<ជេណូអា៎ នៅណា? ហេតុអីម៉ាក់ចុចកណ្តឹងអត់អ្នកបេីក?>
''ម៉េាញាំុការមិត្តភក្តិដែលរៀនមហាវិទ្យាល័យមួយគ្នា ម៉ាក់ម៉េាអត់ប្រាប់មុនទៀតអា៎យហ៎?''
<បេីប្រាប់ម៉េចហៅ surprise តែម៉ាក់ម៉េាលេីកណាក៏ម៉ាក់អ្នកត្រូវ surprise អេាយចាំក្រៅផ្ទះរហូត>
''ចាំណូអេាយកូនសេារសាគួរទៅម៉ាក់ លេីកក្រេាយម៉ាក់ម៉េាកុំអេាយចាំនៅក្រៅយូរ''
<អូខេ ចឹងម៉ាក់ទៅចាំនៅហាងកាហ្វេជិតហ្នឹង ពេលហេីយមកយកម៉ាក់ផង>
''បាទ''
ក្រេាយពីនិយាយទូរស័ព្ទហេីយ ជេណូក៏ដេីរចូលទៅខាងក្នុងសាល ដែលមានមនុស្សស្ទេីរតែពេញទៅហេីយ មនុស្សស្រីម្នាក់នាំជេណូដេីរមកអង្គុយនៅតុដែលបានកំណត់ហេីយ
''ជេណូ! ខានជួបគ្នាយូរអាយ'' ចននីនិយាយឡេីងពេលដែលឃេីញជេណូដេីរមកអង្គុយ អ្នកដែលអង្គុយតុនេះគឺជាអ្នកដែលរៀនផ្នែក graphic design ជាមួយគ្នា ទេាះបីជាធ្លាប់និយាយគ្នា ធ្វេីការងារថ្នាក់ជាមួយគ្នាក៏ដេាយ ក៏ជេណូមិនសូវស្និទ្ធជាមួយខ្លាំងណាស់ណាដែរ
''អឺម ម៉េចអាយ?'' ជេណូញញឹមដាក់ហេីយសួរឡេីងជាការគួរសម
''មានអី ធម្មតា ធ្វេីការអេាយគេតែប៉ុណ្ណឹង អត់មានអីលេីសហ្នឹងហេ៎''
''ហាហាហាហា'' គ្រប់គ្នានាំគ្នាសេីច
''ហេីយចុះជេហ្យុនអត់ម៉េាហេ៎ហ៎?'' ថេអុីលក្រឡេកមេីលកៅអីទំនេរជិតខ្លួនជេណូ ហេីយសួរឡេីង
''មានការត្រូវទៅជប៉ុនបន្ទាន់''
''អ៎ ស្មានតែបានជុំគ្នាអា៎យតា៎ ស្តាយអត់ម៉េាអេាយលឿនជាងហ្នឹងតិច''
''ហឺម?'' ជេណូធ្វេីមុខឆ្ងល់ពេលដែលថេអុិលនិយាយពីរឿងដែលខ្លួនឯងមិនយល់
''បេីម៉េាអេាយលឿនតិចបានជួបម៉ាក ជួបរេនជុនបាត់'' ជេណូនៅស្ងៀមពេលដែលបានលឺឈ្មេាះរបស់មិត្តភក្តិម្នាក់ដែលខ្លួនឯងខានលឺឈ្មេាះជាង 6ឆ្នាំតាំងពីរៀនចប់ ម៉ាកនិងរេនជុន ខ្លួនជាប់គ្នារហូតតាំងពីកាលនៅមហាវិទ្យាល័យ ពេលនេះប្រហែលជារៀបការជាមួយគ្នាបាត់អា៎យដឹង
''អឺ និយាយចឹងលឺថាធ្វេីគ្រូហ៎?'' ជុងវូក៏ជាមិត្តភក្តិម្នាក់ដែលជេណូមិនសូវស្និទ្ធដូចគ្នា អរគុណដែលគ្រប់គ្នានាំគ្នាសួរពីនេះពីនេាះ ទេីបមិនធ្វេីអេាយបរិយាកាសលេីតុនេះគួរអេាយធុញថប់
''អឺម គ្រូបង្រៀនគូរគំនូរ''
''មែនហ៎? ថ្នាក់អី?''
''ថ្នាក់បឋម អាឡូវប្រចាំនៅថ្នាក់ទី 1''
''មិននឹកស្មានសេាះ ឃេីញកាលនៅរៀនដេីរលេងយប់ ពេលខ្លះដាច់យប់រហូត'' ចននីជាអ្នកនិយាយ
''រឿងនេះល្បីមែស ណាគេក៏ដឹងចឹង ហាហាហា'' ជេណូមិនដឹងថាគួរឆ្លេីយថាម៉េចទេីបនិយាយលេងបន្លប់
''អាឡូវ សុភាពមែស? មានសង្សារអា៎យហ៎?''
''មានម៉េាពីណា សង្សារមិនមែនស្រួលរកដល់ថ្នាក់ហ្នឹងហេ៎''
''អ្នកដែលរកបានសឹងរាល់យប់ ហ៊ាននិយាយចឹងហ៎''
''បានអា៎យៗៗ ដូររឿង'' ជេណូប្រញាប់និយាយអេាយដូររឿងផ្សេង ព្រេាះដឹងថាអតីតកាលរបស់ខ្លួនឯងមិនសូវសុភាពប៉ុន្មាន ទាំងដេីរលេងយប់ ទាំងផឹក ហេីយនៅមាន one night standទៀត ទេីបមិនសូវចង់អេាយអ្នកផ្សេងនិយាយដល់
''ចឹងង៉ៃនេះលេាកគ្រូអេាយចេញមុន 5នាទីណា៎ ម៉េាងក្រេាយម៉េាងកីឡា លេាកគ្រូទុកពេលអេាយផ្លាស់ខេាអាវកីឡា''
''...''
''អូខេ ចឹងណាគេគូររូបហេីយយកមកដាក់នៅលេីតុរបស់លេាកគ្រូ ហេីយទៅផ្លាស់ខេាអាវបាន អ្នកណាគូរអត់ទាន់ហេីយអាចយកទៅគូរនៅផ្ទះបាន ហេីយចាំយកមកអេាយលេាកគ្រូអាទិត្យក្រេាយណា'' ដេាយសារតែម៉េាងគំនូរមួយអាទិត្យមានតែពីរថ្ងៃ ហេីយថ្ងៃនេះជាថ្ងៃសុក្រ ទេីបត្រូវចាំដាក់អាទិត្យក្រេាយ
ជេណូរៀបចំក្រដាសលេីតុទុក ហេីយងេីបឈរចាំសិស្សក្នុងថ្នាក់យកសៀវភៅគូររូបរបស់ខ្លួនមកដាក់លេីតុម្តងម្នាក់ៗ
''ណូ!'' អៃរីនដេីរដេាយល្បឿនលឿនទៅកាន់តុធ្វេីការរបស់មិត្តរួមការងាររបស់ខ្លួន មុននឹងហៅឈ្មេាះដេាយសំលេងខ្សឹបៗ ទេាះបីជាក្នុងការិយាល័យគ្រូពេលនេះមិនសូវមានគ្រូនៅក៏ដេាយ
''ហឺម? កេីតអីហ៎?'' ជេណូលេីកចញ្ចេីមសួរដេាយក្តីបារម្ភ ព្រេាះទឹកមុខរបស់អៃរីនកំពុងតែកង្វល់ពីអ្វីម្យ៉ាង
''ណូជួយទៅមេីលសិស្សនៅបន្ទប់ពេទ្យអេាយរីនតិចបានអត់ មានសិស្សថ្នាក់រីនរត់ដួលម៉េាងកីឡា''
''អា៎ អូខេ'' ជេណូងេីបឈរ ត្រៀមខ្លួនចុះទៅបន្ទប់ពេទ្យដែលនៅជាន់ទីមួយ
''អឺម 5នាទីទៀតរីនណាត់មួយអាណាព្យាបាលរបស់ជេមីន អាឡូវរកចុះទៅចាំនៅក្រេាម''
''អឺម មិនបាច់បារម្ភហេ៎ ចាំមេីលអេាយ''
''អា៎ លេាកគ្រូលី'' គ្រាន់តែបេីកទ្វារភ្លាម អ្នកគ្រូប្រចាំបន្ទប់ពេទ្យក៏និយាយរាក់ទាក់ឡេីង
''សួស្តីអ្នកគ្រូខាំង'' ជេណូនិយាយតប មុននឹងដេីរទៅជិតកូនក្មេងដែលអង្គុយទល់មុខអ្នកគ្រូខាំង ហេីយក៏ឃេីញថាកូនក្មេងដែលរត់ដួលនេាះគឺជាជេមីន
''ហឺម? មុននេះលឺថាសិស្សរបស់អ្នកគ្រូប៊ែ រឺក៏ញុមស្តាប់ច្រឡំ?'' អ្នកគ្រូខាំងប្រេីដៃម្ខាងទ្រកំពួនជេីងរបស់ជេមីន ហេីយដៃម្ខាងទៀតកាន់សំឡីជូតលេីស្នាមរបួសថ្នម
''អ្នកគ្រូប៊ែមានណាត់ជាមួយអាណាព្យាបាលរបស់ជេមីន បានញ៉ុមមកជំនួស''
''អ៎''
''ឈឺអត់ហឺម?'' ជេណូអង្គុយចេាងហេាងអេាយនៅកំពស់ស្មេីរនឹងជេមីន មុននឹងសួរឡេីង
''អត់ហេ៎ លេាកគ្រូ'' ជេមីនក្រវីក្បាល ហេីយអង្គុយស្ងៀមអេាយអ្នកគ្រូលាងរបួសអេាយ ហេីយបិទបងបិទដំបៅតូចមួយនៅលេីជង្គង់ខាងស្តាំ
''ជេមីននី ពូកែដល់អាយ'' ពេលដែលឃេីញបែបនេាះ ជេណូអត់មិនសរសេីរមិនបាន
''លេាកគ្រូ ជេមីនចង់ទៅបន្ទប់ទឹក''
''ហឹសហឹ អូខេ ដេីររួចអត់?'' ជេណូសេីចចេញមកតិច ហេតុអីក្មេងម្នាក់នេះត្រូវទៅបន្ទប់ទឹកពេលដែលជួបខ្លួនឯងរហូត
''រួច''
''ជេមីនដេីរបានតា៎អី?'' ជេណូងាកទៅសួរអ្នកគ្រូខាំងដេាយក្តីបារម្ភ
''បាន របកស្បែកបន្តិច អត់មានអីហេ៎'' ពេលបានលឺដូចនេះ ជេណូក៏ធូរចិត្ត
''អូខេ ជេមីនទៅបន្ទប់ទឹកណា៎ លេាកគ្រូទៅប្រាប់អ្នកម៉ាក់របស់ជេមីនសិន អ្នកម៉ាក់ប្រហែលជាកំពុងតែនិយាយជាមួយអ្នកគ្រូប៊ែ''
''បាទ''
ជេមីនចុះពីលេីកៅអី ហេីយដេីរធម្មតាហាក់បីដូចជាគ្មានរបួសអញ្ចឹង ជេណូដេីរទៅបេីកទ្វារអេាយ មុននឹងអេាយជេមីនចេញទៅមុខ
''ចូលស្រួលបួល''
ជេណូដេីរទៅកាន់បន្ទប់ប្រជុំតូចរបស់សាលាតាមជណ្តេីរខាងក្រេាយ មុននឹងសំលឹងមេីលចូលទៅក្នុងបន្ទប់សំរាប់ប្រជុំទាំងបីបន្ទប់តាមរយៈកញ្ចក់តូចនៅលេីទ្វារ តែបន្ទប់ទាំងបីគ្មានសូម្បីតែស្រមេាលមនុស្សម្នាក់ ទេីបជេណូធ្វេីមុខឆ្ងល់តិចៗ ហេីយដេីរទៅកាន់ការិយាល័យរបស់គ្រូវិញ
នៅក្នុងការិយាល័យក៏មិនឃេីញអៃរីន តែប្រហែលជានៅជាមួយអាណាព្យាបាលរបស់ជេមីនហេីយ គិតហេីយជេណូរៀបដេីរទៅតាមរក តែក៏ឃេីញអៃរីនដេីរចូលមកល្មម ទេីបប្រញាប់និយាយរកភ្លាម
''រីន! ចង់ប្រាប់ថាសិស្សដែលរត់ដួលថ្នាក់រីន គឺជាជេមីន រីនប្រាប់អ្នកម៉ាក់របស់ជេមីននៅ?''
''អឺម ប្រាប់អា៎យ នាំទៅមេីលមិញអា៎យ''
''អ៎ អូខេចឹង អ្នកម៉ាក់ជេមីនថាម៉េចដែរ រឿងដូរថ្នាក់?''
''ណូមេីលទៅបារម្ភពីជេមីនដល់អា៎យ''
''ក្មេងទឹមអាយុប៉ុណ្ណឹង ត្រូវជួបរឿងចឹងគួរអេាយអាណិតអា៎ អត់ចង់អេាយក្មេងនៅក្នុងសភាពចឹងហេ៎''
''លេាកគ្រូលី ចិត្តល្អដល់អា៎យ សិស្សសាលានេះសំណាងដល់អា៎យ ដែលមានគ្រូដូចណូ''
''មិនដល់ថ្នាក់ហ្នឹងហេ៎''
''ដល់ថ្នាក់ហ្នឹង ហាហាហា''
''ហេីយ...'' ជេណូប្រញាប់ចូលសាច់រឿងវិញ ពេលដែលត្រូវអៃរីននាំចេញទៅក្រៅឆ្ងាយ
''អ៎ អ្នកម៉ាក់ជេមីនថាមិនបាច់ដូរថ្នាក់ក៏បាន ព្រេាះជេមីននិយាយពីរឿងនៅសាលាអេាយស្តាប់ដេាយទឹកមុខស្រស់ស្រាយជាងមុន ហេីយមានមិត្តភក្តិជិតស្និទ្ធអា៎យ អ្នកផ្សេងក៏ឃេីញនិយាយថាលេងជាមួយគ្នា ប្រហែលជាលែងអីអា៎យ''
''អូខេ បេីអញ្ចឹងល្អអាយ៎ ណូគ្រាន់តែបារម្ភ''
''អឺម នេះបេីអត់ប្រាប់ថាណូគឺជាគ្រូ រីនគិតថាណូជាប៉ារបស់ជេមីនអា៎យនៀក ហាហាហា'' អៃរីននិយាយលេងហេីយសេីចចេញមក ធ្វេីអេាយជេណូសេីចតាម
''កុំនិយាយចឹង អ្នកម៉ាក់ជេមីនម៉េាស្តាប់លឺធ្វេីម៉េចនៀក''
''និយាយលេងតា៎ តែជេមីនពេលសេីចមុខស្រដៀងណូមែនតា៎''
''នៅនិយាយលេងទៀត!''
''នេះនិយាយមែន តែបេីណូបានជួបអ្នកម៉ាក់ជេមីនបានដឹង ថាពេលមុខធម្មតា ភ្នែកធំដូចអ្នកម៉ាក់ជេមីនចឹង''
''មែនហ៎?''
''អឺម ទៅកែលំហាត់តល្អជាង''
''រីន!''
''ហឺម?''
''អរគុណណា៎ ដែលជួយរឿងជេមីន''
''សិស្សក្នុងថ្នាក់រីនដូចគ្នា មិនបាច់អរគុណហេ៎''
MarkLee
17:10