Tuesday, January 31, 2023

☆☆ ភាពចៃដន្យរឺក៏និស្ស័យ Ep.1


Start



      ''ម៉ាមី ដបទឹកកូននន''

      ''នោះនៅលេីតុនោះ''

      ''បេនតូកូននន''

      ''ម៉ាមីពុងធ្វេី''

      ''ម៉ាមីហេីយនៅ?''

      ''ដួសបាយដាក់បេនតូហេីយ ហេីយអា៎យ''

      ''អូខេៗ''

      ''ទៅពាក់ស្បែកជេីង ហេីយចាំម៉ាមីនៅមាត់ទ្វារណា៎ ម៉ាមីជិតហេីយអា៎យ''

      ''បាទ''

ជេមីនចង្អេីតជេីងយកដបទឹកលេីតុ ហេីយរត់ទៅដាក់ក្នុងកាតាបរបស់ខ្លួននៅលេីសាឡុង មុននឹងលេីកកាតាបស្ពាយហេីយរត់ទៅមាត់ទ្វារពាក់ស្បែកជេីងចាំម៉ាក់របស់ខ្លួន

រេនជុនដួសបាយដាក់ក្នុងបេនតូរបស់ជេមីនហេីយ មុននឹងដាក់ចូលក្នុងកាបូបយួរតូចដែលអាចរក្សាកំដៅបាន ហេីយរត់ទៅយកសេារឡាននៅលេីតុដាក់ទូរទស្សន៍

      ''ម៉ាមី''   ដៃតូចៗចង្អុលខ្លួនរបស់រេនជុនហេីយស្រែកហៅ រេនជុនអេានមេីលមុននឹងឃេីញថាខ្លួនឯងកំពុងតែពាក់អៀមធ្វេីម្ហូបមិនទាន់បានដោះចេញ

រេនជុនប្រញាប់ដោះអៀមចេញ ហេីយពាក់ស្បែកជេីងចេញពីផ្ទះសំដៅទៅកាន់ឡានដែលចតនៅខាងមុខផ្ទះ

      ''ជេមីនដាក់ខ្សែក្រវ៉ាត់នៅ?''

      ''ដាក់អា៎យ''   រេនជុនងាកទៅមេីលជេមីនដែលដាក់ខ្សែក្រវ៉ាត់ហេីយរួចរាល់ មុននឹងញញឹមចេញមក

      ''អូខេ អត់មានភ្លេចអីហេ៎ណ៎''

ជេមីនឆ្លេីយតបហេីយក្រវីក្បាល ទេីបរេនជុនចាប់ផ្តេីមចេញតំណេីរ ឡានរបស់រេនជុនចតពីមុខសាលារៀនបឋមសិក្សាឯកជនមួយកន្លែងដែលមានកូនក្មេងដេីរចូលទៅក្នុងសាលាអ៊ូអរ ថ្ងៃនេះជាថ្ងៃបេីកវគ្គសិក្សាថ្ងៃដំបូងហេីយក៏ជាថ្ងៃចូលរៀនថ្ងៃដំបូងរបស់ជេមីនដែរ

      ''ខំរៀនណា៎ជេមីន''   រេនជុនអេានទៅថេីបថ្ពាល់របស់ជេមីន មុននឹងញញឹមដាក់

      ''បាទ បាយបាយម៉ាមី!''   ជេមីនចុះពីលេីឡាន ហេីយងាកមកឆ្លេីយមុននឹងលេីកដៃតូចៗបាយបាយម៉ាក់របស់ខ្លួន មុននឹងរត់ចូលទៅក្នុងសាលាបាត់ រេនជុនសំលឹងមេីលតាមមុននឹងបេីកឡានត្រលប់មកផ្ទះវិញ

រេនជុនរៀបចំផ្ទះដែលត្រូវបានធ្វេីអេាយរញ៉េរញ៉ៃព្រឹកមិញអេាយមានសន្តាប់ធ្នាប់ មុននឹងដាក់នំប័ងចូលក្នុងម៉ាសុីនដុត ហេីយដេីរទៅឆុងកាហ្វេមួយកែវ សំលេងម៉ាសុីននំប័ងលឺឡេីងបញ្ជាក់ថានំប័ងត្រូវបានដុតរួចហេីយ រេនជុនចុចកុងតាក់ ហេីយយកនំប័ងឡេីងមក តែក៏ត្រូវទំលាក់ទៅវិញ

      ''ក្តៅៗៗ!''

រេនជុនរលាស់ដៃទៅមកៗ ព្រឹកដ៏សែនរញ៉េរញ៉ៃកន្លងផុតទៅ នៅសល់ការងារជាច្រេីនគរលេីទុកចាំអេាយរេនជុនធ្វេី ក្រេាយពេលញាំុអាហារពេលព្រឹកហេីយ រេនជុនសំងំនៅក្នុងបន្ទប់ធ្វេីការរហូតដល់ម៉េាងទៅយកជេមីនពីសាលាវិញ ការងាររបស់រេនជុនគឺបង្កេីតគំនិត ខនសេប និងក្រាហ្វិកផ្សេងៗអេាយផលិតកម្មចំរៀងមួយកន្លែង បេីនិយាយអេាយចំទៅគឺជា content creator

វាសាកសមនឹងរេនជុនខ្លាំងដេាយសារតែរេនជុនជាមនុស្សដែលមានគំនិតឆ្នៃប្រឌិតខ្ពស់ ពូកែគិតរកអីប្លែកៗហេីយគួរអេាយទាក់ទាញ គូររូបស្អាត ហេីយដែលសំខាន់មួយទៀតគឺសាកសមនឹងការរស់នៅរបស់រេនជុនពេលនេះ ការងារមួយនេះអាចធ្វេីនៅកន្លែងណាក៏បាន មិនចាំបាច់ទៅក្រុមហ៊ុនរាល់ថ្ងៃ ទាមទារអេាយទៅពេលដែលទៅយកការងារនិងយកការងារទៅអេាយគេ និងពេលប្រជុំតែប៉ុណ្ណោះ





MarkLee
17:30

ម៉េចអា៎យជេមីនទៅរៀនង៉ៃដំបូងងង?
         
ពុងនាំទៅញាំុការ៉េម
ទៅរៀនអត់រករឿងហេ៎
មានមិត្តភក្តិអា៎យ😂
ល្អអា៎យចឹង😍
នៅម្តុំណាចាំទៅជួប
send a location.
ជិតក្រុមហ៊ុនម៉ាកដែរតា៎
អូខេ
10នាទីទៀតទៅដល់



      ''មីនយុងថាស្អែកយកមនុស្សយន្តទៅ ស្អែកជេមីនយកឡានបញ្ជាទៅដែរបានអត់ម៉ាមី?''   ថ្ងៃនេះរេនជុនលឺឈ្មោះមីនយុងចេញពីមាត់របស់ជេមីនជាលេីកទីប៉ុន្មានហេីយក៏មិនដឹង ជាឈ្មោះរបស់មិត្តភក្តិថ្មីរបស់ជេមីនដែលជេមីនប្រាប់តាំងពីចេញពីសាលា

      ''ជេមីនយកកូនឡានទៅបាន តែឡានបញ្ជាអត់បានហេ៎''

      ''ម៉េចបានអត់បាន?''

      ''ជេមីនទៅសាលាយកឡានទៅបញ្ជានៅណា?''

      ''នៅក្នុងថ្នាក់លេងអត់បានហេ៎ហ៎?''

      ''អត់បានហេ៎ តែយកកូនឡានទៅបានណា៎''

      ''អូខេ''

      ''ចាហួយក្នុងទូទឹកកករបស់ជេមីន ជេមីនចង់យកទៅអេាយមីនយុងក៏បានដែរណា៎''

      ''អូខេម៉ាមី''





ថ្ងៃទី 2មិនសូវរញ៉េរញ៉ៃដូចថ្ងៃទី 1នោះទេ តែក៏ជូនជេមីនទៅសាលាស្ទេីរតែមិនទាន់ដូចគ្នា រេនជុនឈរធ្វេីអាហារពេលយប់នៅក្នុងផ្ទះបាយ ទុកអេាយជេមីនអង្គុយលេងមនុស្សយន្តនៅក្នុងបន្ទប់ទទួលភ្ញៀវម្នាក់ឯង

      ''ធ្វេីកិច្ចការផ្ទះហេីយនៅជេមីន?''   រេនជុនស្រែកសួរពីក្នុងផ្ទះបាយ ព្រោះថ្ងៃនេះជេមីនប្រាប់ថាម៉េាងគូរគំនូរមានកិច្ចការផ្ទះ

      ''គូររូបជិតហេីយៗ''   ជេមីនរត់ទៅអង្គុយគូររូុបបន្តអេាយហេីយ លេីព្រំដែលក្រាលនៅលេីឥដ្ឋខាងមុខសាឡុង នៅខាងមុខមានតុកញ្ចក់ទាបមួយត្រូវនឹងកំពស់របស់ជេមីនល្មម

កិច្ចការផ្ទះម៉េាងគំនូរគឺគូររូបអីក៏បានដែលខ្លួនឯងចូលចិត្តហេីយយកអេាយគ្រូនៅអាទិត្យក្រេាយ ជេមីនគូររូបក្មេងប្រុសពីរនាក់ ម្នាក់កាន់កូនឡាន ហេីយម្នាក់ទៀតកាន់មនុស្សយន្តដែលនៅលេីភ្លៅរបស់ជេមីនពេលនេះ

ក្រេាយពេលញាំុអាហារពេលយប់ហេីយរេនជុនអង្គុយមេីលជេមីនលេងទឹក និងពពុះសាប៊ូក្នុងអាងទឹកមួយសន្ទុះ មុននឹងនាំជេមីនចេញមកលាងជំរះសាប៊ូ ហេីយជូតខ្លួនអេាយ មុននឹងស្លៀកពាក់អេាយត្រឹមត្រូវហេីយយកទៅដាក់ក្នុងភួយ

      ''រាត្រីសួស្តីម៉ាមី''

      ''រាត្រីសួស្តីជេមីនណា ជុប''   រេនជុនអេាបថេីបថ្ងាសរបស់ជេមីន មុននឹងដេីរចេញពីបន្ទប់ទៅដេាយមិនភ្លេចចុចកុងតាក់បិទភ្លេីង





Triple J (3)
21:03


ដល់នៅ? @
Jeno @Jaehyun
ជាប់ស្តុប
មួយផ្លូវទៀតដល់អា៎យ
អឺ យូតាវាម៉េាអង្គុយចាំយូរអា៎យ
@Jeno?
ជិតដល់អា៎យ



ជេណូចតឡាននៅកន្លែងចតឡានរបស់ក្លឹបមួយដែលមានឡានចតជាច្រេីន ទំរាំតែរកកន្លែងចតឡានបានក៏ធ្វេីអេាយជេណូយឺតពេលណាត់ជាច្រេីននាទី រាងកាយខ្ពស់បេីកទ្វារចុះពីលេីឡានសំដៅទៅកាន់តុដែលនៅខាងក្នុងគេបង្អស់តាមដែលជីសុងប្រាប់ក្នុងឆាតមុននេះ

ដេីរទៅជិតដល់ក្នុងជ្រៅក៏ឃេីញមនុស្សដែលខ្លួនឯងស្គាល់ 3នាក់កំពុងតែអង្គុយលេីសាឡុងមូល ដែលមានតុនៅកណ្តាល

      ''យូរមែស?''   ជីសុងស្រែកសួរ ព្រោះតែសំលេងចំរៀងនៅក្នុងនេះលឺខ្លាំង ធ្វេីអេាយនិយាយគ្នាធម្មតា មិនអាចស្តាប់គ្នាលឺបាន

      ''ស្ទះផ្លូវ! នាំចេញពីសាលាទៅដល់ផ្ទះ ហេីយជិះម៉េាទៀត''   ជេណូស្រែកតបទៅវិញ

      ''សាលាក្រែងនៅជិតផ្ទះឯងតេីអី?''   យូតាឆ្ងល់ ព្រោះជេណូធ្វេីគ្រូបង្រៀននៅសាលារដ្ឋដែលនៅអាន់យ៉ាង ហេីយទេីបតែរេីផ្ទះទៅនៅជិះនោះបានប៉ុន្មានឆ្នាំ

      ''ដូរអា៎យ អាឡូវធ្វេីនៅសាលាឯកជនជិតហាណាម ទឹមបេីកវគ្គម្សល់មិញ''

      ''អ៎...''

យូតាងក់ក្បាល តាំងពីរៀនចប់ហេីយខ្លួនឯងទៅធ្វេីការនៅជប៉ុន ក៏លែងសូវបាននិយាយជាមួយ ជីសុង ជេហ្យុន និងជេណូប៉ុន្មានដូចកាលនៅរៀនជាមួយគ្នា តែពេលដែលយូតាមកលេងកូរ៉េ ទាំង 4អ្នកតែងតែណាត់គ្នាមកជួបជុំ ហេីយនិយាយពីរឿងរបស់ខ្លួនឯងអេាយមិត្តភក្តិបានដឹងពីសុខទុក្ខ

ជេហ្យុនចាក់ស្រាចូលក្នុងកែវថ្មីមួយ មុននឹងហុចអេាយជេណូ ជេណូងក់ក្បាលក្នុងន័យអរគុណ ហេីយលេីកផឹកបន្តិច មុននឹងដាក់ចុះលេីតុវិញ

      ''អត់លេីកអស់ហេ៎អី?''   ជីសុងនិយាយឌឺ

      ''ស្អែកយេីងមានបង្រៀន''   ជេណូញញឹមតិចៗ មុននឹងតបហេីយក៏ក្រឡេកភ្នែកទៅឃេីញមនុស្សស្រីម្នាក់ ដែលកំពុងតែសំលឹងមក ពេលដែលឃេីញជេណូងាកទៅមេីល ក៏ប្រញាប់ញញឹមផ្អែមដាក់ ហេីយលេីកកែវក្នុងន័យសុំជល់

ជេណូលេីកកែវរបស់ខ្លួនឯងឡេីង មុននឹងលេីកតបទៅវិញ ហេីយញញឹមចុងមាត់ដាក់

      ''ម៉េាមិនទាន់បានអីផងមានអ្នកចាប់អារម្មណ៍អា៎យ''   យូតានិយាយអេាយដេាយសំលេងលេងសេីច ព្រោះកាលនៅរៀនមហាវិទ្យាល័យ ទាំង 4អ្នកក៏ធ្លាប់មកដេីរលេងបែបនេះជាញឹកញាប់ ហេីយតាមចរិកអាល់ហ្វាដែលមានចំណង់ខ្ពស់ ពេលដែលមានគេស្នេីរមក មានដែរហ៎ដែលអាល់ហ្វាដូចជាពួកគេមិនតបស្នងអេាយ





      ''ជេមីនននន ងេីបឡេីងងងង''

      ''....''

      ''ជេមីននន ទៅរៀនអត់ទាន់ទៀតលូវអា៎យយយ''

      ''គេងតិចទៀតតត''

      ''អត់ហេ៎ ងេីបលឿន''

      ''ម៉ាមី~~''

      ''តា៎អត់ងេីបទៅអត់ទាន់មែនអា៎យណា៎''

      ''...''

ពេលដែលមិនលឺការឆ្លេីយតប រេនជុនក៏ដកដង្ហេីមធំ មុននឹងចាប់លេីកបីជេមីន ហេីយនាំចូលទៅក្នុងបន្ទប់ទឹក

      ''មេីលហ៎ ធំឡេីងម៉ាមីបីលែងចង់រួចអា៎យ នៅគេចកុកអត់ទៅរៀនទៀត''

      ''...''

      ''ជេមីនឡេីងថ្នាក់ទីមួយអា៎យណា៎ ជេមីនធំអា៎យដឹងនៅ?''

      ''ម៉ាមី!''   នៅសុខៗក៏បេីកភ្នែកឡេីងហេីយហៅ ធ្វេីអេាយរេនជុនភ្ញាក់ហេីយដាក់ជេមីនចុះអេាយឈរលេីឥដ្ឋ

      ''ជេមីនចង់មុជទឹកខ្លួនឯង''

      ''ហេតុអីបានសុខៗចង់មុជខ្លួនឯង?''

      ''ម៉ាមីថាជេមីនធំអា៎យ''

      ''ហាហាហាហា អូខេ ចាំយប់ចាំអេាយសាកមុជខ្លួនឯង អាឡូវទៅរៀនយឺតអា៎យ''   ជេមីនធ្វេីមាត់ស្រួលពេលដែលមិនបានដូចចិត្ត មុននឹងលេីកដៃឡេីងខ្ពស់អេាយរេនជុនដោះអាវអេាយ ហេីយចាត់ការមុជទឹកនិងស្លៀកពាក់អេាយរួចរាល់

ជេមីនអង្គុយចាំអាហារពេលព្រឹកនៅលេីតុដែលរេនជុនរៀបចំអេាយដូចរាល់ដង ហេីយរេនជុនឆ្លៀតពេលនេះធ្វេីបេនតូអេាយជេមីនទៅសាលា ទោះជាងេីបមុនម្សល់មិញ 10នាទីក៏នៅតែប្រញាប់ប្រញាល់ដដែល

រេនជុនជិះមកដល់សាលានៅម៉េាង 7:57 ជេមីនប្រញាប់បេីកទ្វារឡានហេីយលេាតចុះទៅ ដេាយមិនភ្លេចងាកមកបាយបាយដាក់ដូចរាល់ដង រេនជុនញញឹមមុននឹងងាកទៅឃេីញបេនតូរបស់ជេមីនដែលដាក់នៅលេីពូកឡានដែលជេមីនអង្គុយមុននេះ

      ''ជេមីនអា៎ជេមីន!''

រេនជុនថាតិចៗមុននឹងរកកន្លែងចតឡាន ហេីយពន្លត់ម៉ាសុីន មុននឹងដេីរចុះពីលេីឡានដេាយមានបេនតូរបស់ជេមីនក្នុងដៃ ចូលទៅក្នុងរបងរបស់សាលា សំដៅទៅកាន់ការិយាល័យ

      ''សួស្តី''   មនុស្សស្រីម្នាក់ដេីរមកកន្លែងទទួលភ្ញៀវ ហេីយសួរឡេីងពេលដែលរេនជុនដេីរចូលទៅ

      ''សួស្តី អឺ... កូនញ៉ុមភ្លេចបេនតូ ជួយផ្ញេីយកទៅអេាយតិចបានអត់?''

      ''អូនឈ្មោះអី? ហេីយរៀនថ្នាក់ទីម៉ាន?''

      ''ឈ្មោះជេមីន រៀនថ្នាក់ទី 1ក''

      ''ចា៎ សូមចាំបន្តិច''

មនុស្សស្រីម្នាក់នេាះ ដេីរទៅបេីកទ្វារចេញពីបន្ទប់ការិយាល័យ ហេីយទៅខាងក្នុងសាលាមួយសន្ទុះ មុននឹងត្រលប់មកវិញជាមួយអ្នកគ្រូស្រីម្នាក់ទៀត

      ''ប៉ារបស់ជេមីនមែន? ញ៉ុមប៊ែ អៃរីនជាគ្រូបន្ទុកថ្នាក់របស់ជេមីន''

      ''អា៎ សួស្តី អ្នកគ្រូប៊ែ''

      ''សួស្តី លេាកប៉ារបស់ជេមីន ចាំញ៉ុមយកបេនតូទៅអេាយជេមីនណា៎''

      ''អ៎ បាទ អរគុណច្រេីនអ្នកគ្រូប៊ែ ជួយមេីលជេមីនផងណា៎''

      ''ចា៎ មិនបាច់បារម្ភហេ៎ ជេមីនអត់រពេីសហេ៎ ហេីយខំរៀនទៀត''

      ''បាទ អរគុណម្តងទៀត''









.
Writer's Note
ជាដំបូងសុំកែ warning ខាងមុខដែលដាក់ថា mpreg ជា omegaverse វិញ
(ព្រេាះគំរេាង omegaverse តែមិនដឹងហេតុអីពេលហ្នឹងទៅដាក់ mpreg 🥲 អត់ល់ខ្លួនឯងដែរ)
មួយទៀតចង់និយាយពីសាច់រឿង គឺថាអេតមីនសរសេរចេញពីការគិតខ្លួនឯង អញ្ចឹងហេីយអាចមិនដូចការរស់នៅពិតប្រាកដរបស់ជនជាតិកូរ៉េ (ម៉េាងរៀន របៀបធ្វេីការជាដេីម) ហេីយអាចនឹងមិនដូចច្បាប់របស់ omegaverse សុំទេាសកន្លែងនេះផង ><