Monday, April 5, 2021

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 27

 





Rule 27





      ''វាជារឿងដែលកេីតឡេីងជាង 20ឆ្នាំអា៎យ ញ៉ុមអត់ចង់និយាយដល់ហេ៎''

      ''...''   ពេលដែលលឺបែបនោះហេីយ ក៏សំរេចចិត្តស្ងាត់ មិនហ៊ានសួរដេញដេាលទៀត

      ''តែក៏មិនចង់អេាយណាគេមេីលគេក្នុងផ្លូវអាក្រក់''

      ''...''

      ''កាលនៅតូចយេីងស្និទ្ធគ្នាខ្លាំងអា៎ ញ៉ុមចូលចិត្តទៅលេងផ្ទះគេជាមួយនឹងមិត្តភក្តិគេម្នាក់ទៀតដែលជាវេមផាយដែរ កាលហ្នឹងគេមានប្អូនប្រុសម្នាក់ ញ៉ុម ប៊េកហ្យុន ប៊េកហូ គ្យុងស៊ូលេងជាមួយគ្នារហូតដល់ថ្ងៃមួយ ញ៉ុមទៅគេងផ្ទះប៊េកហ្យុន យេីងគេងបន្ទប់ជាមួយគ្នានៅជាន់ក្រេាម ពេលហ្នឹងញ៉ុមលឺសំលេងឈ្លោះគ្នាតិចៗចេញពីបន្ទប់ទទួលភ្ញៀវ ប៊េកហ្យុនគេងលក់បានញ៉ុមដេីរទៅមេីលម្នាក់ឯង''

      ''...''

      ''ម៉ាក់ប៊េកហ្យុនហេីយនិងប៉ាប៊េកហ្យុនឈ្លោះគ្នាពីរឿងអីម្យ៉ាង ហេីយអ៊ុំប្រុសរុញអ៊ុំស្រីដួលទៅលេីសាឡុង ហេីយចេញពីផ្ទះទៅក្រៅបាត់ កាលហ្នឹងញ៉ុមនៅក្មេងពេកអត់ហ៊ានចូលទៅជួយរឺក៏និយាយអីហេ៎ ខ្លាចគាត់ថាលួចស្តាប់គាត់និយាយគ្នា បានត្រលប់ទៅរកប៊េកហ្យុននៅក្នុងបន្ទប់វិញ''

      ''...''

      ''បង្អួចដែរញ៉ុមបេីកចេាលមុននេះ ធ្វេីអេាយវាំងននប៉ះទៅត្រូវនឹងចង្កៀងដែលនៅលេីតុហេីយភ្លេីងឆេះ ពេលញ៉ុមចូលទៅដល់ ភ្លេីងឆេះឡេីងពេញបន្ទប់អា៎យ ញ៉ុមប្រញាប់រត់ទៅរកប៊េកហ្យុន តែហៅម៉េចក៏ប៊េកហ្យុនមិនឆ្លេីយ បានញ៉ុមរត់ចេញទៅក្រៅហៅអ៊ុំស្រីអេាយមកជួយ ទំរាំតែជួយប៊េកហ្យុនបានវាប៊ិសហួសពេលអា៎យ ស្នាមនៅលេីមុខរបស់ប៊េកហ្យុនក៏ដេាយសារតែញ៉ុម''

      ''...''

      ''ចំណែកប្អូនប្រុសប៊េកហ្យុនដែលគេងនៅជាន់លេី...''   ឆាន់យ៉លស្ងាត់មួយសន្ទុះ មុននឹងនិយាយបន្តដេាយសំលេងខ្សេាយៗជាងមុន ធ្វេីអេាយអ្នកដែលត្រូវឃុំក្នុងប្រអប់ជាប់នោះស្តាប់ស្ទេីរតែមិនលឺ

      ''...''

      ''ចាប់តាំងពីថ្ងៃនោះមក គ្រួសាររបស់ប៊េកហ្យុនក៏លែងដូចមុន ម៉ាក់របស់ប៊េកហ្យុនខូចចិត្តខ្លាំង ប៉ារបស់ប៊េកហ្យុនក៏មិនសូវត្រលប់ទៅផ្ទះវិញ ប៊េកហ្យុនក៏មិនសូវនិយាយរឺក៏លេងដូចមុនទៀត ក្រេាយមកវាក៏ក្លាយជាការស្អប់''

      ''តែនាយគ្មានចេតនាចង់ធ្វេីអេាយភ្លេីងឆេះណា''

      ''តែវាក៏មិនមែនជារឿងដែលអភ័យទេាសអេាយបានងាយៗដែរ ធ្លាប់សុំឱកាសគេដែរ តែគេអត់អេាយ''

      ''ហេីយជាគូរជីវិតនឹងគ្នា បេីមិននៅជាមួយគ្នាធ្វេីម៉េច?''

      ''មានតែដោះលែងគ្នា...''





      ''កេីតអី?''   ជុងអុីនងាកទៅសួរអ្នកដែលអង្គុយលេីកៅអីក្បែរខ្លួនដេាយក្តីបារម្ភ ព្រោះសុខៗប៊េកហ្យុនក៏ធ្វេីមុខតឹងតែង ហេីយចាប់កៅអីជាប់

      ''មានអារម្មណ៌ថប់ៗ''   ប៊េកហ្យុនឆ្លេីយតបពេលដែលយន្តហោះចាប់ផ្តេីមធ្វេីការហោះហេីរមិនបានប៉ុន្មាននាទី វាមានអារម្មណ៍មិនសូវស្រួលខ្លួន ថប់ៗ ហេីយចង់ក្អួតទៀតផង

      ''ពុលយន្តហោះហ៎?''

      ''ប្រហែលអា៎យ''   ប៊េកហ្យុនមិនដឹងថាការពុលយន្តហោះជាអ្វី ព្រោះទេីបតែបានជិះយន្តហោះលេីកទីមួយក្នុងជីវិត តែក៏ឆ្លេីយចេញទៅ

ជុងអុីនងាកទៅយកតេឡេអ្វីម្យ៉ាងមកចុច មួយសន្ទុះក៏មានមនុស្សស្រីម្នាក់ដេីរមកសួរ ជុងអុីនសុំទឹកគេមួយកែវ មុននឹងទាញក្តារសំរាប់ដាក់អាហារខាងមុខខ្លួនឯងចុះ រង់ចាំទឹកមកដល់ មុននឹងហុចអេាយប៊េកហ្យុនញាំុ ទោះបីជាមិនឆ្ងាញ់ដូចស្រាសំណប់ចិត្តរបស់ខ្លួន តែប៊េកហ្យុនក៏ព្រមញាំុទាល់តែអស់

ជុងអុីនលូកដៃមកចាប់ដៃរបស់ប៊េកហ្យុនដែលត្រជាក់ស្រេប មុននឹងច្របាច់តិចៗ ដៃម្ខាងទៀតចាប់ផ្តេីមអង្អែលខ្នងដៃរបស់ប៊េកហ្យុនថ្នមៗ ប៊េកហ្យុនមានអារម្មណ៍ថាធូរចំលែកៗ មុននឹងផ្អែកក្បាលទៅលេីស្មាររបស់ជុងអុីន ជុងអុីនទាញកន្លែងដាក់ដៃឡេីង ដេីម្បីអេាយប៊េកហ្យុនផ្អែកបានកាន់តែស្រួល ដេាយមិនមានអីឃាំងរវាងគ្នា

ប៊េកហ្យុនមិនសូវគេង រឺអាចនិយាយបានថាមិនចាំបាច់គេងដូចមនុស្សនោះទេ តែប៊េកហ្យុនគេងលក់ដេាយមិនដឹងខ្លួន រហូតដល់យន្តហោះចុះចតនៅគេាលដៅ ជុងអុីនគោះខ្នងដៃរបស់ប៊េកហ្យុនតិចៗ ពេលដែលបេីកភ្នែកឡេីង មុខរបស់ជុងអុីនដែលនៅជិតខ្លាំង ធ្វេីអេាយប៊េកហ្យុនខាំបបូរមាត់របស់ខ្លួនឯងតិចៗ

      ''ដល់អា៎យ ម៉េចអា៎យ?''

      ''...''   ប៊េកហ្យុនងក់ក្បាលជំនួសចំេលីយ មុននឹងក្រឡេកទៅមេីលដៃខ្លួនឯងដែលត្រូវបានជុងអុីនចាប់

ធ្លាប់ត្រូវជុងអុីនចាប់កដៃពេលឆ្លងខ្នង ចាប់ខ្នងដៃពេលដែលស្រេាចផ្កាជាមួយគ្នាលេីកមុន តែមិនដែលចាប់ដៃបែបស៊កម្រាមដៃចូលក្នុងប្រឡោះម្រាមដៃបែបនេះនោះទេ

      ''អ៎...''   ជុងអុីនគិតថាប៊េកហ្យុនមិនពេញចិត្ត ទេីបប្រញាប់ដកដៃចេញ តែប៊េកហ្យុនជាអ្នកចាប់ជាប់ទៅវិញ មិនអេាយជុងអុីនព្រលែង

      ''ចូលចិត្ត''

      ''ហឺម?''

      ''ចូលចិត្តចាប់ដៃចឹង''





i-rin
10:02

 ម៉េចអា៎យ?
 ដល់នៅ?

11:33
ដល់អា៎យ 
 នៅជាមួយជុងអុីនរហូត កុំឃ្លាតពីជុងអុីនអា៎ដឹងនៅ
 បេីមានពួកបិសាច ត្រូវប្រញាប់រត់គេចដឹងនៅ?
ដឹងអា៎យ 
ភ្លេចអា៎យហ៎ ថាយេីងជាយមទូត 
 ទោះបីជាឯងអាចយកជីវិតមនុស្សបាន
 តែជាក៏ធ្វេីអេាយឯងឈឺដូចគ្នា
 ហេីយនៅខុសច្បាប់ឋានយេីងទៀត
ដឹងអា៎យៗៗៗ 
ជុងអុីនរេីសកន្លែងដែលមិនសូចមានមនុស្សច្រេីនអេាយអា៎យ 
ផ្ទះនៅជិតសមុទ្រ 
ឆ្នេរផ្ទាល់ខ្លួន 
អត់មានមនុស្សហេ៎ 
 អឺម
 ហេីយនៅឈឺខ្លាំងទៀតអត់?
 ម្សល់មិញថ្ងៃពេញបូរមីណ៍តែអត់ឃេីញបងរបស់កិម៉េាហេ៎
 មិនដឹងរវល់ធ្វេីអី
អត់អីហេ៎ 
ទ្រាំបាន 
 អឺម
 ដេីរលេងអេាយសប្បាយ
 លេីកមុនយេីងបបួលអត់ទៅហេ៎
 ដល់ជុងអុីនហៅទៅ ទៅភ្លាម
ទៅលេងទឹកអា៎យ 
បាយ 
 🙄





      ''អត់ដែលម៉េាសមុទ្រហេ៎ហ៎?''   ជុងអុីនងាកទៅសួរដេាយទឹកមុខញញឹមតិចៗ ព្រោះគ្រាន់តែមកដល់ផ្ទះដែលនៅជាប់នឹងសមុទ្រភ្លាម ប៊េកហ្យុនក៏ចាប់ផ្តេីមរំភេីបចំលែកៗ ប៊េកហ្យុនច្របាច់ដៃដែលកាន់ដៃរបស់ជុងអុីនជាច្រេីនដង រហូតដល់ជុងអុីនស្ទេីរតែទុកវ៉ាលីមិនទាន់

      ''...''   ប៊េកហ្យុនក្រវីក្បាល ខ្សែភ្នែកសំលឹងមេីលទៅក្រៅបន្ទប់តាមបង្អួចដែលបេីកចេាល ធ្វេីអេាយមេីលឃេីញសមុទ្រពណ៍ខៀវខ្ចី ខ្សាច់ពណ៌សស្អាត រួមទាំងថ្ងៃនេះអាកាសធាតុល្អទៀតផង

      ''ចាំនាំទៅ លាបឡេការពារកំដៅថ្ងៃសិន''   ជុងអុីនទាញប៊េកហ្យុនអេាយអង្គុយលេីសាឡុង មុននឹងបេីកកាតាមស្ពាយរបស់ខ្លួនឯង ហេីយយកឡេការពារកំដៅថ្ងៃអេាយប៊េកហ្យុន

ប៊េកហ្យុនមួលកំរបហេីយច្របាច់ឡេលេីដៃ មុននឹងញីៗវាហេីយដាក់បាតដៃទាំងសងខាងលេីថ្ពាល់ មុននឹងញីតិចៗ ធ្វេីអេាយជុងអុីនសេីចចេញមក

      ''លាបកន្លែងនេះផង!''   ជុងអុីនប្រេីម្រាមដៃចង្អុលប៉ះថ្ងាសរបស់ប៊េកហ្យុនតិចៗ ប៊េកហ្យុនក៏ប្រេីបាតដៃដែលមានឡេនៅសេីមៗតិចៗ ទៅញីលេីថ្ងាសរបស់ខ្លួនឯង

      ''...''

      ''កន្លែងនេះទៀត''   ចុងម្រាមដៃជុងអុីនប៉ះច្រមុះរបស់ប៊េកហ្យុនតិចៗម្តងទៀត ហេីយប៊េកហ្យុនក៏លាបតាម ហេីយជុងអុីនអត់មិនបាននឹងច្របាច់ច្រមុះរបស់ប៊េកហ្យុនដេាយភាពខ្នាញ់

      ''ទៅបាននៅ?''   ប៊េកហ្យុនតេាងដៃរបស់ជុងអុីនហេីយសុំការអនុញ្ញាត កែវភ្នែករបស់ប៊េកហ្យុនក៏ក្លាយទៅជាកែវភ្នែករបស់កូនឆ្កែដែលសុំធ្វេីអ្វីម្យ៉ាង

      ''ប៊េកហ្យុនកុំធ្វេីអេាយហ្យុងអស់ការអត់ធ្មត់បានអត់?''

      ''...''

      ''បេីថេីបនាយពេលនេះ នាយថាអីអត់?''

      ''...''   ប៊េកហ្យុនព្រលែងដៃពីជុងអុីន មុននឹងថយក្រេាយមួយចំហ៊ាន ហេីយធ្លាក់ទឹកមុខ ប៊េកហ្យុនយល់ថារវាងប៊េកហ្យុននិងឆាន់យ៉ល វានៅសល់តែខ្សែមួយសរសៃតែប៉ុណ្ណោះ តែដរាបណាដែលវាមិនទាន់ត្រូវបានផ្តាច់ ឆាន់យ៉លនៅតែជាគូរជីវិតរបស់ប៊េកហ្យុន ទោះបីជាបេះដូងរបស់ប៊េកហ្យុនមានអ្នកនៅចំពោះមុខពេញបេះដូងហេីយក៏ដេាយ ក៏ប៊េកហ្យុនមិនចង់មានអារម្មណ៍ថាខ្លួនឯងធ្វេីខុសទាំងចំពោះឆាន់យ៉ល និងជុងអុីនដែរ

      ''អត់អីហេ៎ ចាំបាន កុំធ្វេីមុខចឹងមេីល''

      ''សុំទេាស''

      ''អត់អីហេ៎ គ្រាន់តែពេលដែលប៊េកហ្យុនធ្វេីខ្លួនគួរអេាយស្រលាញ់ពេក អត់មិនស្រលាញ់នាយមិនបាន''

      ''មានហាមណា...''

      ''ហឺម?''

      ''មានណាគេហាមមិនអេាយស្រលាញ់!''   ប៊េកហ្យុនអេានមុខចុះ ហេីយនិយាយខ្សឹបៗម្នាក់ឯង តែដេាយសារតែជុំវិញគ្មានមនុស្ស គ្មានសំលេងរំខាន ទេីបជុងអុីនស្តាប់លឺបានយ៉ាងច្បាស់

      ''ស្រលាញ់ស្ទេីរលេបអា៎យនៀកកកដែលលឺអត់?''   ជុងអុីននិយាយហេីយច្របាច់ថ្ពាល់របស់ប៊េកហ្យុនទៅមកៗ រហូតដល់ប៊េកហ្យុនឈឺហេីយចាប់ទាញដៃរបស់ជុងអុីនចេញ

ប៊េកហ្យុនច្របាច់ឡេដាក់លេីបាតដៃ មុននឹងលាបទៅលេីថ្ពាល់ទាំងសងខាងរបស់ជុងអុីន ថ្ងាស់របស់ជុងអុីន ច្រមុះរបស់ជុងអុីន មិនដឹងថាេដាយសារតែអាកាសធាតុក្តៅ ហេីយត្រូវឡេសេីមៗត្រជាក់បែបនេះ រឺក៏ដៃទន់ៗរបស់ប៊េកហ្យុនដែលប៉ះមុខរបស់ជុងអុីនថ្នមៗ រឺក៏រយះចំងាយរបស់ទាំងពីរនាក់នៅជិតគ្នាខ្លាំងពេកក៏មិនដឹង ធ្វេីអេាយជុងអុីនញញឹមចេញមកដេាយអារម្មណ៍ល្អ មុននឹងទាញដៃដែលលាបចុងច្រមុះរបស់ខ្លួនឯងហេីយមកថេីប

ប៊េកហ្យុនភ្ញាក់ហេីយកញ្ឆក់ដៃចេញមកដេាយមិនបានតាំងចិត្ត ជុងអុីននៅតែញញឹម មុននឹងនិយាយពាក្យដែលធ្វេីអេាយប៊េកហ្យុនគេចមុខហេីយដេីរចេញពីបន្ទប់ទៅ

      ''សុំទេាស តែទប់ចិត្តអត់បានមែន ពេលដែលនាយញញឹមចឹង គួរអេាយស្រលាញ់អា៎ដឹងអត់?''





ជុងអុីនដេីរចេញពីបន្ទប់តាមប៊េកហ្យុនមក មុននឹងឃេីញប៊េកហ្យុនកំពុងតែអង្គុយបញ្ឈរជង្គង់ហេីយអេាប ដេាយដាក់ចង្ការរបស់ខ្លួនឯងលេីជង្គង់ ជុងអុីនដេីរទៅអង្គុយជិត មុននឹងសំលឹងមេីលទៅសមុទ្រតាមប៊េកហ្យុន តែក៏ត្រូវធ្មេចភ្នែកពេលដែលពន្លឺព្រះអាទិត្យចាំងមក

      ''ស្អាតអា៎ នៅនោះអត់មានអីចឹងហេ៎''   ប៊េកហ្យុននៅតែសំលឹងមេីលសមុទ្រហេីយនិយាយចេញមក

      ''មែនហ៎? នៅនោះម៉េចហ៎?''

      ''កន្លែងដែលញ៉ុមនៅអត់មានរបស់មានជីវិតហេ៎''

      ''...''

      ''នាយត្រលប់ទៅវិញអត់? រឺក៏...''

      ''អត់ហេ៎''

      ''...''   ជុងអុីនបញ្ឈរជង្គង់ ហេីយដាក់ចង្ការលេីតាមប៊េកហ្យុន

      ''ចង់នៅនេះ... ជាមួយហ្យុង''   ប៊េកហ្យុនផ្អែកក្បាលលេីខ្នងរបស់ជុងអុីន មុននឹងបិទភ្នែកជិត

ជុងអុីននៅស្ងៀមមិនហ៊ានកំរេីក ព្រោះខ្លាចធ្វេីអេាយប៊េកហ្យុនបាត់បង់ចំហរ

      ''ចឹងនៅជាមួយគ្នាណា៎ប៊េកហ្យុន''





      ''ជិះកប៉ាល់លេងតោះ!''

      ''គួរអេាយខ្លាចអត់?''

      ''អត់ហេ៎ បានទៅមេីលសមុទ្រជិតៗ ហេីយនៅកណ្តាលសមុទ្រស្អាតជាងហ្នឹងទៀត''

      ''ញ៉ុមអត់ចេះហែលទឹកហេ៎''

      ''អត់ចេះហែលទឹកក៏ជិះបានដែរ''

      ''អឺម''

      ''តោះ!''

ជុងអុីនងេីបឈរ មុននឹងចាប់ទាញប៊េកហ្យុនអេាយងេីបឈរតាម មុននឹងដេីរទៅនិយាយជាមួយម្ចាស់រីស៊ត ហេីយមិនយូរប៉ុន្មានក៏មានកប៉ាល់តូចល្មមសំរាប់ជិះ 3នាក់ រួមទាំងអ្នកបេីកកប៉ាល់ មុននឹងឡេីងជិះជុងអុីនយកអាវពេាងពណ៍លឿងមកពាក់អេាយប៊េកហ្យុន មុននឹងយកច្រវ៉ាក់លេីមុខរបស់ប៊េកហ្យុនចេញ

      ''នៅតែពីរនាក់មិនបាច់ពាក់ហេ៎''

      ''តែ... វា...''

      ''អត់អីហេ៎ តោះ''   ជុងអុីនដាក់ច្រវ៉ាក់មុខរបស់ប៊េកហ្យុនចូលក្នុងហេាប៉ៅ មុននឹងចាប់ដៃរបស់ប៊េកហ្យុនដូចដែលប៊េកហ្យុនចូលចិត្ត ហេីយនាំដេីរទៅកាន់កប៉ាល់តែចតចាំ

ដេាយសារតែដេីរឡេីងកប៉ាល់មុននេះធ្វេីអេាយជេីងខេារបស់យេីងសេីម ទេីបមកអង្គុយដាក់ជេីងចេញទៅក្រៅកប៉ាល់ដេីម្បីអេាយវាឆាប់ស្ងួត ជុងអុីនងាកទៅមេីលប៊េកហ្យុនដែលអង្គុយជិតនោះ ភ្នែករបស់ប៊េកហ្យុនធ្មេចបេីកៗរហូត ព្រោះតែខ្យល់ដែលបក់ខ្លាំងមកត្រូវផ្ទៃមុខ សក់ពណ៍សរបស់ប៊េកហ្យុនបេីុងទៅតាមខ្យល់ ធ្វេីអេាយមេីលទៅដូចកូនឆ្កែរេាមពណ៌សកំពុងតែត្រូវខ្យល់ចឹង

ជុងអុីនអត់មិនបាននឹងលូកដៃទៅញីសក់របស់ប៊េកហ្យុនលេង ធ្វេីអេាយវាកាន់តែរញ៉េរញ៉ៃថែមទៀត ប៊េកហ្យុនងាកមកមេីលបន្តិច មុននឹងងាកទៅមេីលស្នាមដែលឡេីងពពុះពណ៌សពេលដែលកប៉ាល់ជិះកាត់

      ''សប្បាយអត់?''

      ''អឺម''   ប៊េកហ្យុនងក់ក្បាលញាប់ ជាអ្វីដែលជុងអុីនមិនធ្លាប់ឃេីញពីមុនមក តាំងពីមកទីនេះប៊េកហ្យុននិយាយច្រេីនជាងមុន ញញឹមច្រេីនជាងមុន ហេីយនៅគួរអេាយស្រលាញ់ជាងមុនទៀត

      ''ស្អែកយេីងទៅច្រមុជទឹក មេីលកូនត្រីនិងផ្កាសមុទ្រអត់?''

      ''ប្រាប់អា៎យថាញ៉ុមអត់ចេះហែលទឹក''

      ''អត់ចេះក៏អត់អីដែរ ច្រមុជរាក់ៗតា៎''

      ''...''

      ''បេីខ្លាចយេីងនៅអង្គុយលេងលេីខ្សាច់ក៏បាន ចាំ...''

      ''ច្រមុជក៏បាន''



jongin.k
jongin.k Day 1🛥