Monday, April 12, 2021

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 28







Rule 28





ជុងអុីនដឹងខ្លួនឡេីងក្រេាយពេលពន្លឺថ្ងៃចាំងត្រូវត្របកភ្នែករហូតដល់ទ្រាំលែងបាន ដៃទាំងសងខាងព្យាយាមយកភួយមកគ្របដល់ក្បាល តែពេលគិតថាគេងលែងលក់ក៏ទាញភួយចេញ មុននឹងងាកទៅមេីលលេីគ្រែមួយទៀតដែលជាប់នោះ

នៅលេីគ្រែទទេរស្អាត គ្មានសូម្បីតែស្នាមជ្រួញ ទេីបជុងអុីនជ្រួញចញ្ចេីម ហេីយងេីបអង្គុយហេីយសំលឹងមេីលជុំវិញបន្ទប់ តែនៅតែមិនឃេីញប៊េកហ្យុន ទេីបប្រញាប់ចុះពីលេីគ្រែ ហេីយដេីរចេញពីបន្ទប់ទៅ ដេីរចេញមកដល់ឆ្នេរខ្សាច់ ហេីយក្រឡេករកមេីលបន្តិចក៏ឃេីញ មនុស្សដែលមានសក់ពណ៌សបែបនេះរកមិនពិបាកនោះទេ

ប៊េកហ្យុនកំពុងតែអង្គុយសង់ប្រាសាទខ្សាច់ជាមួយនឹងក្មេងប្រុសម្នាក់ ដែលមានប្រដាប់ប្រដាលគ្រប់ទាំងអស់ ទាំងធុងទឹក ចបជីក ប៉ែល ហេីយនៅមានរបស់តូចៗជាច្រេីនទៀត ប៊េកហ្យុនលេងបន្តេីរនិយាយបន្តេីរសេីចបន្តេីរ ធ្វេីអេាយជុងអុីនឈរមេីលភ្លឹកអស់ជាច្រេីននាទី ទីបំផុតក៏សំរេចចិត្តដេីរទៅហៅប៊េកហ្យុនត្រលប់មកវិញ

ប៊េកហ្យុននិយាយលា មុននឹងណាត់គ្នាមកលេងពេលល្ងាចម្តងទៀត ធ្វេីអេាយជុងអុីនអត់មិនច្រណែនមិនបាន ទេីបតែស្គាល់គ្នាសោះ ក៏ស្និទ្ធគ្នាដល់ថ្នាក់នេះទៅហេីយ

      ''ងេីបយូរនៅ?''

      ''អឺម''

      ''ហេីយម៉េចមិនដាស់?''

      ''ឃេីញហ្យុងគេងលក់អត់ចង់រំខាន''

      ''ស្អែកដាស់ផង ទៅមេីលព្រះអាទិត្យរះជាមួយគ្នា''

      ''?''

      ''ណា៎''

      ''អូខេ''

ក្រេាយពេលមុជទឹកផ្លាស់សំលៀកបំពាក់ហេីយ ជុងអុីននាំប៊េកហ្យុនទៅកាន់ភេាជនីយ៍ដ្ឋានរបស់រីស៊ត មុននឹងញាំុអាហារពេលព្រឹកងាយៗជាមួយគ្នា ហេីយនាំគ្នាជិះឡានក្រុងទៅកាន់ផ្សារដែលនៅជិតនោះ

របស់ញាំុ ហេីយនិងរបស់អនុស្សាវរីយ៍ជាច្រេីនត្រូវបានដាក់លក់នៅតាមតូប ដេីរមេីលបន្តិចក៏ទិញបានផ្លែឈេី 3មុខ ហេីយនិងនំ 1មុខទៀត ប៊េកហ្យុនដេីរបន្តិចក៏ឃេីញហាងលក់ស្រា ទេីបបានស្រាទំពាំងបាយជូរ 2ដបមកទៀត

      ''ទៅច្រមុជទឹកហាមផឹកអា៎ ចាំយប់ដឹងនៅ!''

      ''ថី?''

      ''វាគ្រោះថ្នាក់''

      ''អូខេៗៗៗ''

ប៊េកហ្យុនអេាបដបស្រាជាប់ ហេីយយកទៅដាក់ក្នុងទូរទឹកកក ជុងអុីនយកនំពងទារមកញាំុ មុននឹងហុចទៅដាក់ជិតមាត់របស់ប៊េកហ្យុន ប៊េកហ្យុនសំលឹងមេីលបន្តិចមុននឹងហាមាត់ញាំុពីដៃរបស់ជុងអុីន ពេលដែលជុងអុីនហុចអេាយម្តងទៀត ប៊េកហ្យុនក៏ក្រវីក្បាល

អាហារពេលថ្ងៃត្រូវបានលេីកយកមកដល់ផ្ទះសំណាក់ មុននឹងត្រូវបានម្ចាស់បន្ទប់បណ្តោះអាសន្នលេីកវាទៅដាក់នៅលេីតុដែលនៅខាងក្រៅបន្ទប់ ហេីយអង្គុយញាំុនៅខាងក្រៅដេីម្បីស្រូបយកខ្យល់អាកាសធម្មជាតិផង

អង្គុយសំរាកមួយសន្ទុះធំរហូតដល់ម៉េាងទៅច្រមុជទឹក បុក្ខលិករបស់រីស៊តយកឧបករណ៍សំរាប់ច្រមុជទឹកមកអេាយ ដេាយសារតែជុងអុីនធ្លាប់រៀនច្រមុជទឹកមកពីមុនទេីបមិនចាំបាច់មានគ្រូមកបង្រៀន ពេលដែលដេីរចូលទៅក្នុងសមុទ្រ ប៊េកហ្យុនមានអាការៈខ្លាចជាខ្លាំង តែពេលដែលជុងអុីនប្រាប់ពីរបៀបដកដង្ហេីម របៀបហែលក្នុងទឹក ប៊េកហ្យុនងក់ក្បាលស្តាប់តាម មុននឹងរឹតបណ្តឹងដៃដែលចាប់ដៃរបស់ជុងអុីនអេាយកាន់តែណែន ជុងអុីនច្របាច់ដៃតិចៗតបមកវិញ ក្នុងន័យថានឹងមិនព្រលែងដៃរបស់ប៊េកហ្យុនជាដាច់ខាត

ពេលច្រមុជដំបូងប៊េកហ្យុនមេីលទៅនៅខ្លាចតិចៗ តែពេលច្រមុជបានមួយសន្ទុះ កូនត្រីតូចៗហែលទៅហែលមក ព្រមជាមួយផ្កាសមុទ្រចំរុះពណ៌ ធ្វេីអេាយប៊េកហ្យុនចាប់ផ្តេីមញញឹមចេញមក ជុងអុីននាំប៊េកហ្យុនទៅដល់បាតសមុទ្រ មុននឹងឃេីញផ្កាថ្ម និងសំបកគ្រំជាច្រេីន ប៊េកហ្យុនច្រមុជទាល់តែអស់កំលាំងទេីបព្រមត្រលប់ទៅលេីគេាកវិញ





jongin.k
jongin.k Day 2 ⭐️😅





      ''ស្អាតអា៎ណ៎?''   ជុងអុីនងាកទៅសួរអ្នកដែលកំពុងតែអង្គុយផ្អែកស្មាររបស់ខ្លួនឯង មុននឹងងាកទៅមេីលទេសភាពនៅចំពោះមុខវិញ

      ''សមុទ្រពណ៌ទឹកក្រូចស្អាតអា៎''   ប៊េកហ្យុនឆ្លេីយដេាយមិនបានងាកទៅមេីលជុងអុីន ខ្សែភ្នែកសំលឹងមេីលផ្ទៃសមុទ្រដែលមានព្រះអាទិត្យរះចេញមក

      ''ពេលព្រះអាទិត្យលិច អង្គុយមេីលមួយគ្នាទៀតអត់?''

      ''អឺម ចង់នៅអង្គុយមេីលចឹងដល់យប់ដល់អា៎យ''

      ''មានអី បានតេី មេីលព្រះអាទិត្យរះហេីយ មេីលពេលព្រះអាទិត្យលិច ពេលយប់ចាំមេីលផ្កាយជាមួយគ្នា''

      ''យកស្រាទំពាំងបាយជូរមកអង្គុយផឹកម៉េចដែរ?''

      ''នាយនេះអត់ចេាលស្រាទំពាំងបាយជូរហ្មងអា៎''

ទោះបីជាមាត់ថាអេាយ តែជុងអុីនញញឹមតិចៗ មុននឹងគិតក្នុងចិត្តថា តាមចិត្តប៊េកហ្យុនស្រាប់អា៎យ



jongin.k
jongin.k Day 3🏝





ថ្ងៃទីបួននៃការមកដេីរលេងនៅសមុទ្ររបស់ប៊េកហ្យុន និងជុងអុីនក៏បានមកដល់ ថ្ងៃនេះប៊េកហ្យុនចង់ជិះកប៉ាល់ដេីរលេងទៀត ទេីបពួកគេទាំងពីរមកអង្គុយក្នុងកប៉ាល់ដែលកំពុងតែបេីកសំដៅទៅកាន់កណ្តាលសមុទ្រ

      ''ទឹកថ្លាដល់អា៎យ''   ពេលដែលកប៉ាល់បេីកមកដល់ជិតច្រាំងវិញ ប៊េកហ្យុនក៏និយាយឡេីង

      ''ចង់ហែលទឹកលេងអត់?''

      ''ប្រាប់អា៎យថាអត់ចេះហែលទឹក''

      ''ចុះទៅជាមួយគ្នា ណាមួយត្រឹមនេះទឹកអត់ជ្រៅហេ៎''

      ''...''   ប៊េកហ្យុននៅស្ងៀម ទោះបីជាខ្លាចតិចៗ តែក៏ព្រមងក់ក្បាល ព្រោះហេតុការណ៍កាលពីទៅជ្រមុជទឹក ធ្វេីអេាយប៊េកហ្យុនដឹងថា ប៊េកហ្យុនមិនចាំបាច់ខ្លាចនោះទេ ពេលដែលមានជុងអុីននៅជាមួយ

ដៃទាំងពីរចាប់គ្នាជាប់ មុននឹងនាំគ្នាលេាតចូលទៅក្នុងទឹកសមុទ្រ ប៊េកហ្យុនពាក់អាវពេាងពណ៌លឿងខ្ចី ប្រញាប់ងេីបក្បាលចេញពីក្នុងទឹក មុននឹងយកដៃជូតមុខរបស់ខ្លួនឯង មួយសន្ទុះជុងអុីនក៏ងេីបក្បាលមកតាម

      ''ដូចកូនឆ្កែឈ្លក់ទឹកចឹង''   ជុងអុីននិយាយហេីយក៏សេីចចេញមក មុននឹងយកកាមេរ៉ា go pro របស់ខ្លួនឯងឡេីងមកថតរូបប៊េកហ្យុនដែលកំពុងតែហែលលេង



jongin.k
jongin.k Day 4 🐶 in the 🌊





      ''រៀបចំឥវ៉ាន់ហេីយនៅ?''   ជុងអុីនសួរប៊េកហ្យុនក្រេាយពេលដែលដេីរចេញពីក្នុងបន្ទប់ទឹក ប៊េកហ្យុនអង្គុយស្ងៀមនៅលេីគ្រែ ហេីយមិនព្រមរៀបចំឥវ៉ាន់ត្រលប់ទៅសេអ៊ូលវិញ ទេីបជុងអុីនសួរចេញទៅ

      ''នៅ...''   ប៊េកហ្យុនឆ្លេីយ ហេីយដេីរទៅឈរពីមុខជុងអុីន ដែលពេលនេះនៅក្នុងសំលៀកបំពាក់គេងយប់រួចជាស្រេច

      ''កេីតអ...''

      ''ដែលនិយាយថាស្រលាញ់ញ៉ុម... ហ្យុងនិយាយមែនហ៎?''

      ''ហេតុអីបានសុខៗសួរចឹង?''

      ''គ្រាន់តែចង់ប្រាកដក្នុងចិត្ត''

      ''ស្រលាញ់ មិនដឹងស្រលាញ់តាំងពីពេលណាហេ៎ តែចេះតែមានអារម្មណ៍ថាចាប់អារម្មណ៍នាយ ចង់ដឹងពីនាយ ចង់និយាយជាមួយ''

      ''បេីអញ្ចឹងយេីងធ្វេីជាគូរជីវិតនឹង១១គ្នាណា៎''   ប៊េកហ្យុននិយាយចប់ ក៏ចង្អេីតជេីងទៅថេីបបបូរមាត់របស់ជុងអុីន ជុងអុីនភ្ញាក់តិចតួចព្រោះមិនគិតថាប៊េកហ្យុននឹងធ្វេីបែបនេះ

      ''មានន័យថា...''   សំលេងរបស់ជុងអុីនញ័រតិចតួច ហេីយរដាក់រដុប

      ''មានន័យថាធ្វេីគូរជីវិតនឹងគ្នាហ្នឹង ធ្វេីសង្សារគ្នា''

      ''...''   ជុងអុីនស្ទេីរតែមិនជឿនឹងត្រចៀករបស់ខ្លួនឯង

      ''ណា៎''  ប៊េកហ្យុនចង្អេីតជេីង ហេីយដាក់បបូរមាត់ពីថ្ងាសរបស់ជុងអុីន មុននឹងថេីបចុងច្រមុះរបស់ជុងអុីន

ជុងអុីនមិនឆ្លេីយតបតែប្រេីដៃទាំងសងខាងចាប់ថ្ពាល់របស់ប៊េកហ្យុនទាំងសងខាង ហេីយទាញចេញអេាយឆ្ងាយពីមុខរបស់ខ្លួនឯង មុននឹងសំលឹងមេីលចូលទៅក្នុងកែវភ្នែករបស់ប៊េកហ្យុន ប៊េកហ្យុនចាប់ផ្តេីមមិនប្រាកដក្នុងចិត្ត ពេលដែលជុងអុីនមិនព្រមឆ្លេីយតបភ្លាម ក្នុងចិត្តគិតថាជុងអុីនប្រាកដជាបដិសេធហេីយ គិតហេីយទឹកមួយដំណក់ក៏ចាប់ផ្តេីមដក់ក្នុងកែវភ្នែករបស់ប៊េកហ្យុន

ជុងអុីនមិននិយាយអីដដែល តែទាញមុខរបស់ប៊េកហ្យុនមកជិតមុខរបស់ខ្លួន មុននឹងដាក់បបូរមាត់ពីលេីបបូរមាត់របស់ប៊េកហ្យុន ដំបូងគ្រាន់តែជាការប៉ះគ្នាធម្មតា យូរៗក៏ប្តូរទៅជាការថេីបដែលជ្រាលជ្រៅជាមុន ជុងអុីនអេាបជុំវិញចង្កេះរបស់ប៊េកហ្យុន មុននឹងលេីកប៊េកហ្យុនឡេីងដល់ជេីងទាំងសងខាងផុតពីលេីឥដ្ធ បបូរមាត់នៅតែថេីបគ្នាដដែល តែខ្នងរបស់ប៊េកហ្យុនចាប់ផ្តេីមប៉ះនឹងភាពទន់ៗរបស់ពូក ដឹងខ្លួនម្តងទៀតអាវរបស់ប៊េកហ្យុនត្រូវបានដោះចេញដេាយជុងអុីនបាត់ទៅហេីយ

      ''ជុងអុីនហ្យុង...''   ប៊េកហ្យុនហៅឈ្មោះរបស់ជុងអុីនតិចៗ ហេីយដាក់បាតដៃលេីដេីមទ្រូងរបស់ជុងអុីន ក្នុងន័យឃាត់មិនអេាយជុងអុីនចូលមកជិតម្តងទៀត

      ''ហឺម?''   ជុងអុីននៅស្ងៀមសំលឹងមេីលអ្នកដែលនៅក្រេាមរាងកាយរបស់ខ្លួន ហេីយឆ្លេីយតបតិចៗក្នុងបំពង់ក

      ''ឆ្លេីយសិន!''

      ''ចាំបាច់ត្រូវឆ្លេីយដែរហ៎?''

      ''អឺម!''   ប៊េកហ្យុនងក់ក្បាលញាប់ ហេីយពេបមាត់រករឿង

      ''ប៉ុណ្ណឹងអា៎យនាយនៅអត់ដឹងចំលេីយទៀតហ៎''

      ''...''   ទោះបីជាយល់នៅទង្វេីររបស់ជុងអុីនក៏ដេាយ ក៏ប៊េកហ្យុននៅតែយកតែចិត្តខ្លួនឯង ហេីយក្រវីក្បាលម្តងទៀត

      ''អូខេ''

      ''...''

      ''ធ្វេីសង្សារគ្នា''





      ''ហេតុអីបានស្ងាត់មែស?''

      ''...''

      ''ឆាន់យ៉ល! កេីតអី?''

      ''វាចប់អា៎យ''

      ''ហឺម?''

      ''លែងមានអារម្មណ៍ថាឈឺអា៎យ... ហេីយក៏លែងមានអារម្មណ៍ដល់ប៊េកហ្យុនទៀតដែរ''

      ''នាយ... អត់អីណា៎អី?''

      ''អឺម អរគុណដែលបារម្ភ''

      ''នាយនៅម៉ានឆ្នាំទៀត?''

      ''7 ឆ្នាំកន្លះ ចុះស៊ូយ៉ង?''

      ''7 ឆ្នាំទៀត បេីនាយចង់ទៅរកគេ ចាំចេញទៅញ៉ុមនាំទៅ''

      ''...''

      ''កុំភ័យពួករដ្ឋាភិបាលយមរាជចាប់អត់បានហេ៎ ធានា''

      ''ទៅរកគេក៏គ្មានន័យអីទៀតដែរ''

ឆាន់យ៉លនិយាយមុននឹងគិតដល់ មុនពេលដែលត្រូវបានពួករដ្ឋាភិបាលយមរាជចាប់ខ្លួនមក

'រឿងរបស់យេីងវាលែងទៅរួចអា៎យ តែប៊េកនឹងអភ័យទេាសអេាយ'

ហេីយសុខៗក៏នឹកឃេីញដល់មនុស្សម្នាក់ដែលមានមុខមាត់ស្រដៀងនឹងអតីតគូរជីវិតរបស់ខ្លួនឯង ផ្ទៃមុខរបស់គេពេារពេញទៅដេាយទឹកភ្នែក ហេីយខ្លួនឯងកំពុងតែដេីរចាកចេញពីគេ

'ញ៉ុមស្រលាញ់នាយ'