Rule 26
នេះគឺជាលេីកទីពីរដែលប៊េកហ្យុនហេីយនិងជុងអុីនអង្គុយក្នុងបន្ទប់ទទួលភ្ញៀវរបស់សឹលកិ ហេីយនិយាយគ្នាប្រាកដប្រជាបែបនេះ លេីកទីមួយគឺថ្ងៃដំបូងដែលជុងអុីនដឹងថាខ្លួនឯងបាត់បងការចងចាំអស់មួយខែ ចំណែកលេីកនេះ ដេាយសារតែរឿងដែលកេីតឡេីងយប់មិញ
ជុងអុីនទទួលទូរស័ព្ទពីគ្រិសម្សល់មិញ រឿងកាមេរ៉ាសុវត្ថិភាពរបស់ហាងលក់ត្រីដែលបិទទ្វារចេាលជាយូរ សំណាងល្អដែលកាមេរ៉ានៅបេីកចេាល ទេីបបានរូបភាពកាលពីថ្ងៃដែលជុងអុីនបាត់ការចងចាំមក ទោះជាត្រូវប្រេីពេលយូរបន្តិចក៏ដេាយ
គ្រិសប្រាប់ជុងអុីនពីរូបភាពចំលែកៗដែលខ្លួនឯងបានឃេីញ មុននឹងផ្ញេីរទៅអេាយជុងអុីនមេីល ហេីយជុងអុីនក៏ជ្រួញចញ្ចេីមចូលគ្នាភ្លាម រូបភាពដែលមានមនុស្សពីរនាក់កំពុងតែនិយាយគ្នា ហេីយម្នាក់ក្នុងនោះគឺជាប៊េកហ្យុន មួយសន្ទុះជុងអុីនក៏ដេីរមកទាញប៊េកហ្យុនអេាយទៅឈរពីក្រេាយខ្នងខ្លួនឯង ទោះបីជាចាំហេតុការណ៍នេះមិនបាន តែជុងអុីនគិតថាខ្លួនឯងប្រាកដជាច្រឡំគិតថាប៊េកហ្យុនគឺជាប៊ីជាមិនខាន
នៅសុខៗមនុស្សម្នាក់ទៀតក៏ងាកទៅដាល់អ្នកណាម្នាក់ ហេីយក៏មានការប្រយុទ្ធគ្នា ដែលម៉ុមរបស់កាមេរ៉ាថតមិនដល់ វាធ្វេីអេាយជុងអុីនស្តាយបន្តិចដែលថតមិនបានហេតុការណ៍ទាំងអស់ ដេាយសារតែកាមេរ៉ាបែរទៅកន្លែងផ្សេង តែជុងអុីនក៏ចុចបិទទូរស័ព្ទ ហេីយប្រញាប់ដេីរទៅរកប៊េកហ្យុនវិញ មុននឹងលឺការសន្ទនាចំលែកៗ ទេីបប្រញាប់ដេីរចូលទៅជួយ តែអ្វីដែលមនុស្សស្រីម្នាក់នោះហៅប៊េកហ្យុន ធ្វេីអេាយជុងអុីនឆ្ងល់ ហេីយនៅចង្កូមដែលវែងចេញមករបស់មនុស្សស្រីម្នាក់នោះទៀត
ខួរក្បាលរបស់ជុងអុីនធ្វេីការធ្ងន់ពេញមួយយប់ពីរឿងដែលកេីតឡេីងនៅថ្ងៃដែលគិតថាជួបប៊េកហ្យុនលេីកដំបូង ហេីយរឿងដែលកេីតឡេីងនៅខាងមុខក្លឹប រហូតដក់ព្រឹកទេីបគិតថាគួរតែនិយាយជាមួយប៊េកហ្យុនអេាយច្បាស់ ទេីបពេលនេះជុងអុីនមកអង្គុយទល់មុខប៊េកហ្យុនបែបនេះ
''ហ្យុង... មានអីចង់សួរៗមក''
''...'' ជុងអុីននៅតែមិននិយាយអី ទោះបីជានៅក្នុងខួរក្បាលមានសំនួរជាច្រេីនចង់សួរ តែបែរជាខ្លាចចំលេីយទៅវិញ
''ម្សល់មិញពេលមកវិញ ហ្យុងអត់ព្រមនិយាយអីសោះ...''
''អត់ដឹងថាគួរតែសួរពីរឿងអី''
'ចឹងចាំនិយាយពីវីដេអូក្នុងទូរស័ព្ទហ្យុង ដែលហ្យុងអេាយញ៉ុមមេីលមុននេះមុនក៏បាន''
''...'' ជុងអុីននៅស្ងៀមហេីយសំលឹងមេីលមុខប៊េកហ្យុនមិនដាក់ភ្នែក វាដូចជាដូរគ្នាម៉េចមិនដឹង ដែលប៊េកហ្យុនជាអ្នកនិយាយ ហេីយជុងអុីនជាអ្នកនៅស្ងៀមម្តង
''ម្នាក់ដែលឃេីញក្នុងរូបហ្នឹងគឺជាគូរជីវិតរបស់ញ៉ុម''
baekhyun
13:51
Gi
15:12
baekhyun
21:22
សុំទេាស
មែនហេ៎
ចង់ថាសុំទេាសដែលហៅនាយថាបិសាច
សុំទេាសដែលដេីរចេញមកទាំងដែលនាយនិយាយមិនទាន់ចប់
ណាគេថាគ្មានន័យ?
មានសំរាប់ហ្យុង
និយាយអេាយស្តាប់ម្តងទៀតបានអត់?
21:37
ប៊េកហ្យុន?
Gi
21:38
ជុងអុីនស្ទេីរតែផ្លោះរបងចូលទៅក្នុងផ្ទះសឹលកិទៅហេីយ កុំតែសឹលកិរត់ចេញមកហាមទាន់ មុននឹងនាំជុងអុីនចូលទៅខាងក្នុង ប៊េកហ្យុនកំពុងតែអង្គុយលេីសាឡុងដដែល ដៃម្ខាងកំពុងតែខ្ទប់ភ្នែករបស់ខ្លួនឯង ស្មារទាំងសងខាងញ័រតិចៗធ្វេីអេាយជុងអុីនដឹងថាប៊េកហ្យុនកំពុងតែយំ ដូចដែលសឹលកិប្រាប់មុននេះចឹង
ជុងអុីនដេីរយឺតៗ មុននឹងលុតជង្គង់ចុះពីមុខប៊េកហ្យុន ដៃទាំងសងខាងដាក់ពីលេីដេីមដៃរបស់ប៊េកហ្យុនតិចៗ ប៊េកហ្យុនខិតដៃចេញដេីម្បីមេីលបន្តិចថាអ្នកដែលនៅចំពោះមុខគឺជាអ្នកណា តែពេលឃេីញហេីយទឹកភ្នែកកាន់តែហូរជាងមុនទៀត
ជុងអុីនក្តេាបដេីមដៃរបស់ប៊េកហ្យុនកាន់តែណែន ហេីយមិននិយាយអី រហូតទាល់តែសំលេងដង្ហក់របស់ប៊េកហ្យុនចាប់ផ្តេីមលឺស្រាលទៅៗ
''ហ្យុង... មាន... ហឹក... ការអីហ៎?''
''យំធ្វេីអី?''
''...''
''ញ៉ុមនិយាយអីខុសហ៎?''
''ហ្យុងមិនបាច់សុំទេាសក៏បាន ហ្យុងអាចបដិសេធបាន វាមិនមែនជាកំហុសហ្យុងហេ៎''
''ញ៉ុមសុំទេាសដែលញ៉ុមនិយាយមិនល្អដាក់នាយ ហេីយសុំទេាសដែលដេីរចេញទាំងដែលនាយនិយាយមិនទាន់ចប់''
''...''
''មែនសុំទេាសហេីយបដិសេធនាយហេ៎''
''...'' ប៊េកហ្យុនដែលកំពុងតែអេានមុខចុះមេីលដៃខ្លួនឯងមុននេះ ងេីបមុខឡេីងមេីលមុខជុងអុីនភ្លាម កែវភ្នែករបស់ជុងអុីនពេារពេញទៅដេាយភាពដឹងខុស
ជុងអុីនប្រលែងដេីមដៃរបស់ប៊េកហ្យុន មុននឹងលូកទៅចាប់ដៃប៊េកហ្យុន
''ញ៉ុមក៏ស្រលាញ់នាយ''
''ឈឺទៀតអា៎យហ៎?''
''អឺម''
''គូរជីវិតនាយនេះជិតដាច់អាណ៎ ទាំងដែលដឹងថាខ្លួនឯងក៏ឈឺដែរ តែនៅតែធ្វេីចឹង''
''មែនជាកំហុសគេហេ៎''
''អីក៏នាយយកដាក់ខ្លួនរហូត''
''តែនេះញ៉ុមអ្នកខុសមែន មែននិយាយការពារគេហេ៎''
''គ្រាន់តែធ្វេីអេាយមុខគេមានស្នាមប៉ុណ្ណឹងហ្នឹង?''
''មែនហេ៎ វាមានរឿងលេីសពីហ្នឹងទៀត''
''នាយមិនដែលប្រាប់ញ៉ុមសោះ''
''...''
''ប្រាប់តិចមេីល''
''កុំដឹងអីល្អជាង''
''បេីមិនប្រាប់ញ៉ុមនៅតែគិតថាជាកំហុសរបស់គូរជីវិតនាយ''
''...'' អ្នកដែលនៅក្នុងប្រអប់ 4 ជ្រុងជាប់នោះស្ងាត់បាត់ ធ្វេីអេាយខ្លួនឯងដែលសួរដេញដេាលច្រេីនមុននេះស្ងាត់ដូចគ្នា ព្រោះខ្លាចខ្លួនឯងសួរច្រេីនពេករហូតដល់អ្នកដែលត្រូវបានដាក់ទេាសជាប់នេះធុញ
''វាជារឿងដែលកេីតឡេីងជាង 20ឆ្នាំអា៎យ ញ៉ុមអត់ចង់និយាយដល់ហេ៎''
