Rule 23
2 ថ្ងៃក្រេាយពេលដែលអៃរីនមិននៅផ្ទះ ប៊េកហ្យុនចាប់ផ្តេីមមានអារម្មណ៍ថាគួរតែធ្វេីអ្វីម្យ៉ាង ក្រៅពីបបួលជុងអុីនផឹកស្រា ទេីបថ្ងៃនេះប៊េកហ្យុនសំរេចចិត្តទុកសៀវភៅរបស់ខ្លួនឯងចេាលលេីតុ ហេីយលួចសំលឹងមេីលតាមបង្អួចបន្ទប់ទទួលភ្ញៀវរបស់សឹលកិ រហូតទាល់តែឃេីញគេាលដៅដេីរចេញពីផ្ទះជិតនោះ ទេីបប្រញាប់បិទវាំងនន ហេីយយកសៀវភៅនិងកូនសេារផ្ទះដែលដាក់ចេាលនៅលេីតុមកកាន់ ហេីយរត់សំដៅទៅកាន់ទ្វារផ្ទះរបស់សឹលកិភ្លាម
ពេលដែលចេញមកដល់ក្រៅ ប៊េកហ្យុនក៏ធ្វេីជាបែរខ្នងបិទទ្វារ ហេីយចាក់សេារមួយៗយឺតៗ មិនចាប់អារម្មណ៍នឹងជុងអុីនដែលដេីរកាត់ រហូតដល់ជុងអុីនងាកមកឃេីញហេីយជាអ្នកហៅប៊េកហ្យុនមុន
''ប៊េកហ្យុន! ចេញទៅណាហ៎?''
''អ៎ ហ្យុង... ថារកទៅអង្គុយអានសៀវភៅនៅសួនច្បារ'' ប៊េកហ្យុនស្រែកពីមាត់ទ្វារផ្ទះរបស់សឹលកិ ដាក់ជុងអុីនដែលឈរនៅខាងក្រៅរបងផ្ទះ
''មេីលទៅនាយពិតជាចូលចិត្តអានសៀវភៅមែន''
''ហេីយហ្យុងទៅណា?'' ប៊េកហ្យុនយកដៃអេះក្បាល ព្រោះមិនដឹងថាត្រូវឆ្លេីយតបថាម៉េច មុននឹងសួរតបទៅវិញ
''ទៅសួនច្បារដេីរលេង''
''អ៎...''
''ចឹងហ្យុងទៅមុន...''
''ហ្យុង!''
''ហឺម?''
''ដេីរទៅមួយគ្នាបានអត់?''
''អ៎... អឺម''
ប៊េកហ្យុន និងជុងអុីនដេីរមកដល់សួនច្បារសាធារណៈដែលនៅជិត មុននឹងកំដរប៊េកហ្យុនអង្គុយលេីបង់មួយសន្ទុះ ហេីយក៏រៀបបំបែកគ្នា តែប៊េកហ្យុនក៏សុំតាមមកជាមួយ ទេីបក្លាយជាទាំងពីរនាក់កំពុងតែដេីរលេងៗជាមួយគ្នាម្តងទៀត នៅតាមដងផ្លូវ ដែលមានដេីមឈេីផ្តល់ម្លប់អេាយ ធ្វេីអេាយមិនសូវក្តៅប៉ុន្មាន
''ហ្យុងរកមេីលអីហ៎?'' ប៊េកហ្យុនដែលសង្កេតឃេីញជុងអុីនងាកមេីលឆ្វេងស្តាំជាញឹកញាប់ ដូចជាកំពុងរកមេីលអីម្យ៉ាង សួរឡេីង
''មានណា នាយចង់នៅអានសៀវភៅតអត់?''
''...'' ប៊េកហ្យុនក្រវីក្បាល ធ្វេីអេាយជុងអុីនមិនហ៊ានសុំបំបែកផ្លូវគ្នាទៅធ្វេីការងាររបស់ខ្លួនឯង
''ចឹងនាយចាំនៅនេះម៉ាភ្លេតបានអត់?''
''ហ្យុងទៅណា? ទៅដែរបានអត់?''
''ឆ្លងថ្នល់ទៅទិញទឹកញាំុ ចាំនេះអា៎យល្អជាងណា៎ ទៅតែមួយភ្លេតហេ៎''
''អឺម'' ប៊េកហ្យុនងក់ក្បាលយល់ព្រម មុននឹងឈរអេាបសៀវភៅមេីលជុងអុីនឆ្លងថ្នល់ទៅចញ្ចេីមថ្នល់ម្ខាងទៀត ហេីយក៏ដេីរមកអង្គុយលេីបង់នៅជិតនោះ មុននឹងអេានមុខសំលឹងមេីលសៀវភៅនៅក្នុងដៃ សៀវភៅមួយក្បាលនេះប៊េកហ្យុនអានជិតមួយអាទិត្យហេីយ តែនៅតែអានមិនចប់ ព្រោះមួយរយៈនេះប៊េកហ្យុនគ្មានសមាធិអានសៀវភៅសោះ
អង្គុយរវេីរវាយម្នាក់ឯងមួយសន្ទុះធំ ជុងអុីនក៏ត្រលប់មកវិញជាមួយទឹកក្រឡុកពីរកែវ មួយកែវពណ៍ស មួយកែវទៀតពណ៍សូកូឡា ហេីយជុងអុីនក៏ហុចកែវដែលមានទឹកពណ៍សមកអេាយប៊េកហ្យុន
''មិនដឹងថានាយចូលចិត្តរសជាតិអី បានទិញវ៉ានីឡាមក''
''អរគុណ'' ប៊េកហ្យុនលូកដៃទៅទទួល ហេីយក៏សាកប៊ឺត មុននឹងមានអារម្មណ៍ថាវាផ្អែមខ្លាំងមែនទែន
''និយាយចឹងនាយធ្វេីការអី?'' នៅសុខៗជុងអុីនក៏សួរឡេីង ធ្វេីអេាយប៊េកហ្យុនធ្វេីខ្លួនមិនត្រូវ
''អឺ...''
''...''
''អត់មានធ្វេីការអីផង''
''ហេីយចុះអ្នកផ្ទះនាយ?''
''បេីកក្រុមហ៊ុនទាក់ទងនឹងរថយន្ត''
''មែនហ៎? ក្រុមហ៊ុនអី? ក្រែងញ៉ុមស្គាល់''
''ហ្យុងអត់ស្គាល់ហេ៎''
''មែននៅកូរ៉េហេ៎ហ៎?''
''អឺម''
''ហេីយហេតុអីបានចូលចិត្តមកអង្គុយអានសៀវភៅនៅសួនច្បារមែស?''
''នៅផ្ទះធុញ មិនដឹងធ្វេីអី អត់សូវស្គាល់កន្លែងនៅសេអ៊ូល''
''អុញ! ចុះសឹលកិហេីយអៃរិនទៅដេីរលេងម៉េចមិនទៅជាមួយ?''
''អត់ចូលចិត្តទៅកន្លែងដែលមានមនុស្សច្រេីន''
''ទៅលេងកោះចឹង មនុស្សអត់សូវច្រេីនហេ៎''
''អឺម''
''ម៉េចៗញ៉ុមត្រូវគេផ្អាកការងារអា៎យ ចាំនាំដេីរលេងចឹង''
''មែនហ៎?'' ខ្សែភ្នែករបស់ប៊េកហ្យុនមានពន្លឺភ្លឺភ្លេក ពេលដែលត្រូវពន្លឺព្រះអាទិត្យ ជុងអុីនញញឹមចេញមក ព្រោះមិនដែលឃេីញខ្សែភ្នែករបស់ប៊េកហ្យុនបែបនេះពីមុនមកនោះទេ ខ្សែភ្នែករបស់ប៊េកហ្យុនតែងតែមិនប្រាប់ពីអារម្មណ៍អីទាំងអស់ ពេលខ្លះក៏សេាកសៅចំលែកៗ
''អឺម ចង់ទៅណា?''
''ញ៉ុមអត់សូវស្គាល់ហេ៎ ទៅណាក៏បានដែរ ហ្យុងរេីសហូវ''
''ទៅ lotte world អត់?''
''...''
''អ៎ មែន! ភ្លេចថានាយមិនចូលចិត្តកន្លែងដែលមានមនុស្សច្រេីន''
''...'' ប៊េកហ្យុនចាំស្តាប់ជុងអុីននិយាយទាំងដែលខ្លួនឯងមិនដឹងផងថា lotte world គឺជាអី
''ចឹងទៅរកអីញាំុ ហេីយចាំទៅមេីលកុនពេលយប់មួយគ្នាណា៎''
''អឺម'' ប៊េកហ្យុនងក់ក្បាលជាចំលេីយ ទោះបីជាមិនដឹងថាមេីលកុនជាអី ក៏ប៊េកហ្យុនទៅតាមដែរ
''ចង់ញាំុអី?''
''អីក៏បាន ញ៉ុមអត់សូវស្គាល់...''
''នាយកេីតនៅជេជូត្រូវអត់? ទៅញាំុគ្រឿងសមុទ្រចឹង''
ជុងអុីនប៊ឺតទឹកសូកូឡាក្នុងកែវទាល់តែអស់ មុននឹងងាកមកមេីលកែវក្នុងដៃប៊េកហ្យុនដែលនៅសល់លេីសពាក់កណ្តាលទៅទៀត តែក៏មិនបាននិយាយអី មុននឹងងេីបឈរឡេីង ធ្វេីអេាយប៊េកហ្យុនងេីបឈរតាម មុននឹងដេីរសំដៅទៅចំណតឡានក្រុងដែលនៅទល់មុខ 7/11
''ប៊េកហ្យុន!''
''ហឺម?''
''ឃេីញហាងលក់ត្រីនោះអត់?'' ប៊េកហ្យុនងាកទៅមេីលតាមម្រាមដៃដែលជុងអុីនចង្អុល មុននឹងឃេីញហាងមួយដែលបិទទ្វារចេាលជាប់ 7/11
''អឺម''
''នាយគិតថាអាពណ៌ខ្មៅៗហ្នឹងជាកាមេរ៉ាសុវត្ថិភាពអត់?''
''...'' ប៊េកហ្យុនព្យាយាមសំលឹងមេីលរបស់ខ្មៅៗដែលនៅកៀនផ្លាករបស់ហាង
''ហេតុអីមិនដែលចាប់អារម្មណ៍សោះចឹង...''
''រកកាមេរ៉ាសុវត្ថិភាពធ្វេីអីហ៎?''
''មានរឿងចង់ដឹងតិចតួច... ដេីរទៅមេីលតិចបានអត់?''
ជុងអុីនចាប់កដៃប៊េកហ្យុន មុននឹងនាំដេីរឆ្លងថ្នល់ទៅកាន់ចញ្ចេីមផ្លូវម្ខាងទៀត ហេីយដេីរទៅជិតហាងលក់ត្រីដែលបិទទ្វារចេាលនោះ ហេីយសំលឹងមេីល
ពិតជាកាមេរ៉ាសុវត្ថិភាពមែន
''នាយគិតថាកាមេរ៉ានេះអាចមេីលឃេីញកន្លែងនោះអត់?'' ជុងអុីនចង្អុលសួនច្បារ កន្លែងដែលប៊េកហ្យុនគិតថាជាកន្លែងដែលយេីងជួបគ្នាលេីកដំបូង
''កាមេរ៉ាបែរទៅខាងនោះហ្នឹង''
''តែអាចមេីលឃេីញហេតុការណ៍ខ្លះៗក៏ថាបាន''
''អត់ចូលចិត្តហ៎?'' ជុងអុីនសួរពេលដែលឃេីញប៊េកហ្យុនមិនព្រមញាំុ ហេីយមេីលទៅដូចជាមិនសូវពេញចិត្ត ព្រោះឃេីញប៊េកហ្យុនធ្វេីមុខក្រញ៉ូវរហូត
''មានណា គ្រាន់តែអត់ដឹងថាញាំុ... ញាំុម៉េច...?''
''ហឺម? អត់ចេះបកបង្គារ? នេះនាយកេីតនៅជេជូមែនអត់? ម៉ោះ!'' ជុងអុីននិយាយហេីយសេីច ធ្វេីអេាយភាពតានតឹងចាប់ផ្តេីមថយចុះ
ប៊េកហ្យុនអង្គុយមេីលជុងអុីនកាច់ក្បាលរបស់ដែលគេហៅថាបង្គារ មុននឹងទាញសំបករបស់វាចេញ ហេីយយកមកដាក់ក្នុងចានប៊េកហ្យុន ហេីយក៏ចាប់ផ្តេីមបកមួយទៀត រហូតដល់មានបង្គារ 5ក្បាលកំពុងតែគេងតំរៀបគ្នាលេីចានរបស់ប៊េកហ្យុន
''ហ្យុង... បានអា៎យ''
''ម៉េាបុហ្វេញាំុតែប៉ុណ្ណឹងខាតងាប់អា៎យ ញាំុអេាយច្រេីនៗមេីល អត់សូវឃេីញនាយញាំុបាយសោះ''
ចុះបេីមិនដែលញាំុផង ប៊េកហ្យុនគិតក្នុងចិត្ត មុននឹងយកដង្កៀបគៀបបង្គារដែលត្រូវបានបករួច ទៅជ្រលក់ទឹកជ្រលក់ដូចលេីកមុនដែលធ្លាប់ទៅជាមួយអៃរីន មុននឹងដាក់ចូលមាត់
រសជាតិដំបូងគឺប្រៃ តែលេីកនេះមិនបានហិរដូចមុននោះទេ ពេលដែលខាំបង្គារក៏មានរសជាតិផ្អែមតិចៗ ធ្វេីអេាយប៊េកហ្យុនទំពារញាប់ជាងមុនហេីយលេប មុននឹងចាប់ផ្តេីមញាំុមួយទៀត មិនមែនដេាយសារតែរសជាតិវាឆ្ងាញ់នោះទេ តែក៏អាចញាំុបាន ណាមួយប៊េកហ្យុនមិនចង់អេាយជុងអុីនគិតថាប៊េកហ្យុនមិនចូលចិត្ត
''តាមពិតចូលចិត្តញាំុគ្រឿងសមុទ្រក៏មិនប្រាប់'' ជុងអុីននិយាយមុននឹងជូតមាត់ ហេីយផ្អែកទៅលេីសាឡុងខាងក្រេាយខ្នង ព្រោះតែមានអារម្មណ៍ថាឆ្អែតខ្លាំង ចំណែកប៊េកហ្យុននៅអង្គុយត្រង់ភ្លឹងដូចពេលដែលអង្គុយញាំុដំបូងចឹង
''...''
''ឆ្អែតនៅ? ហៅទៀតរឺក៏...''
''ឆ្អែតអា៎យ'' ប៊េកហ្យុនប្រញាប់ឆ្លេីយតប មុននឹងយកក្រដាសមកជូតមាត់តាមជុងអុីន
''នៅកន្លះម៉េាងទៀត ទៅទិញផបខនហេីយអង្គុយចាំខាងក្នុងហ្មងហូវណ៎''
ប៊េកហ្យុនងក់ក្បាល មុននឹងដេីរតាមជុងអុីនដែលកាន់ក្រដាសទៅគិតលុយ ជុងអុីនងាកមកញញឹមដាក់ ធ្វេីអេាយប៊េកហ្យុនភ្លេចខ្លួនថាគួរតែចេញលុយរឺក៏និយាយអី មិនគួរនៅស្ងាត់ៗបែបនេះ តែជុងអុីនក៏ដកកាតចេញពីក្នុងកាបូបអេាយគេបាត់ទៅហេីយ
''ចង់ញាំុផបខនរសជាតិអី?'' ពេលដែលមកដល់ខាងមុខខេានតឺលក់របស់ក្នុងរេាងកុនទេីបប៊េកហ្យុនដឹងថាផបខនដែលជុងអុីននិយាយដល់មុននេះគឺជារបស់មូលៗពណ៌សនៅក្នុងទូរកញ្ចក់ខាងមុនប៊េកហ្យុនពេលនេះ
''...'' ប៊េកហ្យុនអានអក្សរនៅខាងមុន មុននឹងចង្អុលរសជាតិឈីសដែលគិតថាប្រហែលជាឆ្ងាញ់ ហេីយជុងអុីនក៏ងាកទៅកម្ម៉ង់អេាយ
''ចុះទឹក?''
''...'' កែវភ្នែករបស់ប៊េកហ្យុនមានពន្លឺភ្លឺភ្លេតពេលដែលនិយាយដល់ទឹក ធ្វេីអេាយជុងអុីនសេីចហេីយឆាប់និយាយចេញមក
''នៅនេះអត់មានស្រាទំពាំងបាយជូរហេ៎''
ពន្លឺក្នុងកែវភ្នែករបស់ប៊េកហ្យុនបាត់ភ្លាមមួយរំពេច ជុងអុីននៅតែញញឹមចុងមាត់ មុននឹងកម្ម៉ង់ទឹកកូកា ហ្សេរ៉ូ ពីរកែវ ហេីយលេីកនេះប៊េកហ្យុនប្រញាប់ហុចលុយអេាយគេ ធ្វេីអេាយជុងអុីនងាកមកមេីលដេាយចំងល់
''ហ្យុង ប៉ាវបាយមុននេះអា៎យ ផបខននេះអេាយញ៉ុមអ្នកប៉ាវណា៎''
''ហាហាហាហា នេះជាឃ្លាវែងបំផុតដែលនាយនិយាយអា៎យ'' ជុងអុីនមិនបដិសេធទុកអេាយប៊េកហ្យុនចេញលុយថ្លៃផបខន និងទឹកក្រូច មុននឹងលូកដៃទៅយកវាមកកាន់
''ញ៉ុមជួយកាន់អត់?''
''ជួយលូកយកសំបុត្រកុនក្នុងហេាប៉ាវខាងក្រេាយតិចបានអត់?''
''...'' ប៊េកហ្យុនងក់ក្បាល មុននឹងអេានទៅជិតហេីយលូកយកសំបុត្រកុនចេញមក ចំងាយដែលនៅជិតគ្នាខ្លាំងធ្វេីអេាយប៊េកហ្យុនធំក្លិនទឹកអប់ស្រាលៗរបស់ជុងអុីន
ប៊េកហ្យុននៅស្ងៀមមិនកំរេីកមួយសន្ទុះ ទេីបជុងអុីនងាកមកមេីល ច្រមុះរបស់ជុងអុីនប៉ះនឹងសក់របស់ប៊េកហ្យុន ធ្វេីអេាយធំក្លិនសាប៊ូកក់សក់របស់ប៊េកហ្យុនដេាយមិនបានតាំងចិត្ត
''យក... យកបាននៅ?''
''អ៎... បានអា៎យ'' ប៊េកហ្យុនប្រញាប់ដកដៃចេញពីហេាប៉ៅខេារបស់ជុងអុីនហេីយដកក្រដាសតូចពណ៌សពីរសន្លឹកចេញមក
''តោះចឹង!''
