Rule 24
លេីកទីមួយដែលប៊េកហ្យុនមេីលកុន អេក្រង់ដែលមានទំហំធំជាងទូរទស្សន៍នៅផ្ទះសឹលកិ ហេីយនៅសំលេងដែលលាន់លឺខ្លាំងៗទៀត ធ្វេីអេាយប៊េកហ្យុនយកចិត្តទុកដាក់ជាពិសេស កែវភ្នែកសំលឹងមេីលអេក្រង់មិនដាក់ភ្នែក ចំណែកជុងអុីនងាកមកមេីលប៊េកហ្យុនម្តងម្កាល ព្រោះតែច្រវាក់មុខដែលប៊េកហ្យុនពាក់មានពន្លឺភ្លឺភ្លេករហូតពេលដែលចាំងនឹងពន្លឺរបស់អេក្រង់
ផបខនឈីសដែលប៊េកហ្យុនគិតថាមានរសជាតិឆ្ងាញ់បែរជាមិនដូចការគិត ក្លិនឈីសដែលធ្វេីអេាយប៊េកហ្យុនមានអារម្មណ៍វិលមុខ ត្រូវបានជុងអុីនចាត់ការម្នាក់ឯង ពេលដែលឃេីញប៊េកហ្យុនលូកម្តង ហេីយលែងប៉ះពាល់ទៀត
''ល្អមេីលអត់?'' ទាំងពីរនាក់ដេីរចេញពីរេាងកុន ក្រេាយពេលរឿង Along the Gods: The Two Worlds ចប់ អាវក្រៅរបស់ជុងអុីនដែលនៅលេីស្មាររបស់ប៊េកហ្យុនត្រូវបានទាញចេញ មុននឹងសងទៅម្ចាស់ដេីមវិញ
''ល្អមេីល''
''នាយគិតថាមនុស្សយេីងពេលស្លាប់ហេីយមានពិភពលេាកមួយទៀតចឹងអត់?''
''មាន''
''ហឺម?''
''ចង់ថា... ជឿ''
''ថាមែនៗ! នាយចូលចិត្តអានសៀវភៅហ្វេនតាសុី ចូលចិត្តសួរសំនួរទាក់ទងនឹងបិសាចអីនោះ គិតថានាយប្រាកដជាចូលចិត្តរឿងបែបនេះ''
''នេះជាមូលហេតុដែលហ្យុងរេីសរឿងនេះហ៎?''
''អឺម''
''...'' ហេតុអីបានជាថ្ងៃនេះមានអារម្មណ៍ថាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់មនុស្សដដែលរាប់លាន់ដងអញ្ចឹង ទាំងខ្សែភ្នែកដែលមេីលមក ទាំងស្នាមញញឹម ទាំងការយកចិត្តទុកដាក់ ទិញទឹកអេាយ នាំទៅញាំុអី បកបង្គារអេាយ សូម្បីតែពេលដែលជិះរថភ្លេីងក្រេាមដីមុននេះ មានមនុស្សច្រេីនប្រច្រៀតចូលមក ជុងអុីនទាញប៊េកហ្យុនចូលទៅជិតខ្លួនឯង ដេីម្បីអេាយកុំអេាយប៊េកហ្យុនត្រូវគេបុក
ប៊េកហ្យុនធ្លាក់ក្នុងអន្លង់ស្នេហ៍ជុងអុីនម្តងទៀត ពេលដែលជុងអុីនចាប់ទាញប៊េកហ្យុនដែលកំពុងតែរវេីរវាយ ហេីយឈានជេីងចុះជណ្តេីរមិនបានមេីល
''ឡេីយគិតអីហ្នឹង? ប៊ិសធ្លាក់ជណ្តេីរអា៎យឃេីញអត់?''
''អ៎ មានណា៎''
''មេីលផ្លូវផង ធ្លាក់លេីកមុនមិនដឹងបាត់ជាំនៅផង''
''...'' ហេីយរូបភាពដែលជុងអុីនជួយលាបថ្នាំអេាយប៊េកហ្យុនលេីកមុន លេចឡេីងក្នុងខួរក្បាលរបស់ប៊េកហ្យុន ធ្វេីអេាយប៊េកហ្យុនកាន់តែរវេីរវាយលេីសដេីម
នៅសុខៗជុងអុីនក៏ចាប់កដៃរបស់ប៊េកហ្យុន ធ្វេីអេាយប៊េកហ្យុនភ្ញាក់បន្តិច មុននឹងងេីបមុខឡេីងមេីលមុខជុងអុីន
''ខ្លាចនាយធ្លាក់ជណ្តេីរទៀត''
''...'' ទីបំផុតប៊េកហ្យុនក៏ញញឹមចេញមក ធ្វេីអេាយជុងអុីនញញឹមតាម
''ពេលញញឹមគួរអេាយស្រលាញ់សឹងអី តែមិនដឹងថីមិនព្រមញញឹមសោះ''
i-rin
8:02
ក្រេាយពេលឆាតជាមួយអៃរីនចប់ ប៊េកហ្យុនក៏អានសៀវភៅបង្ហេីយអេាយចប់សន្លឹកដែលខ្លួនឯងកំពុងអាន មុននឹងងេីបចេញពីសាឡុង សំដៅទៅកាន់សួនច្បារក្រេាយផ្ទះ ពេលមកពេលថ្ងៃបែបនេះទេីបដឹងថាមានផ្កាច្រេីនគួរសម រាល់ដងប៊េកហ្យុនតែងតែមកពេលយប់ ហេីយមកលេីកណាក៏អង្គុយផឹកស្រាទំពាំងបាយជូរ មិនបានចាប់អារម្មណ៍ដេីមឈេីជុំវិញប៉ុន្មាននោះទេ
ហេីយធ្វេីម៉េចនេះ អៃរីនគ្រាន់តែប្រាប់អេាយយកទុយយ៉េាទឹក ហេីយបេីកក្បាលរុមម៉ាណេ តែមិនបានប្រាប់ថាត្រូវធ្វេីអីបន្តនោះទេ ប៊េកហ្យុនគិតថាជំនួយការដែលអៃរីនអេាយមក ប្រហែលជានឹងមកឆាប់ៗនេះ ទេីបដេីរទៅរកទុយយ៉េាមកកាន់ ហេីយបេីកក្បាលរុមម៉ាណេតាមដែលអៃរីនប្រាប់
រួចហេីយប៊េកហ្យុនក៏ចាប់ទុយយ៉េាដែលមានកន្លែងចុច មុននឹងចុចវាសាកមេីលតែមិនឃេីញមានអីចេញមក ទេីបប៊េកហ្យុនបែរវាមកដាក់មុខ ហេីយសំលឹងមេីលមុននឹងចុចវា តែទឹកក៏ស្រាប់តែចេញមកពេញមុខនឹងខ្លួនរបស់ប៊េកហ្យុន
''ធ្វេីអីហ្នឹង?'' ប៊េកហ្យុនភ្ញាក់សំលឹងដែលលាន់លឺឡេីង មុននឹងងាកទៅមេីល ហេីយឃេីញជុងអុីនកំពុងតែឈរស៊កដៃចូលក្នុងហេាប៉ៅ ហេីយសេីចដាក់ប៊េកហ្យុនដែលទទឹកជេាក
ជុងអុីនដែលពាក់តែអាវយឺតពណ៌សធម្មតា ហេីយនិងខេាខ្លីត្រឹមជង្គង់ពណ៌ប្រផេះធម្មតាសោះ ក៏មានភាពគួរអេាយទាក់ទាញដែរ
''ស្រេាច... ស្រេាចផ្កា''
''ស្រេាចផ្ការឺក៏ស្រេាចមនុស្សនៀក! ម៉េចបានទទឹកជេាកចឹង?''
''...''
''ចូលភ្នែកអត់?'' ជុងអុីនដេីរមកជិត មុននឹងជូតទឹកចេញពីមុខរបស់ប៊េកហ្យុនអេាយ
ក្លិនទឹកអប់ រឺក៏ជាក្លិនខ្លួនរបស់ជុងអុីនក៏មិនដឹង ហេីរចូលច្រមុះរបស់ប៊េកហ្យុន ក្លិននេះហេីយដែលធ្វេីអេាយប៊េកហ្យុនគិតដល់យប់មិញ រហូតដល់អានសៀវភៅមិនចូល
''អរគុណ... ហ្យុងម៉េាមានការអីហ៎?''
''កិប្រាប់ថាទុយយ៉េាទឹកខូច អេាយទៅជួយមេីលនាយ''
''អ៎''
''មេីលទៅដូចអត់ខូចណា៎'' ជុងអុីនលូកដៃមកកាន់ទុយយ៉េាពីលេីដៃរបស់ប៊េកហ្យុន មុននឹងចុចហេីយបែរក្បាលទៅកាន់ស្មៅ និងផ្ការបស់កិ
''...''
''ប្រេីបានតា៎ នាយស្រេាចហូវចឹង ញ៉ុម...''
''ហ្យុង! នៅកំដរតិចបានអត់?''
''អូខេ!''
ប៊េកហ្យុនស្រេាចផ្កាដេាយមានជុងអុីនឈរច្រត់ចង្កេះមេីល ពេលនេះប៊េកហ្យុនមិនបានចាប់អារម្មណ៍រឿងផ្កាអីសូម្បីតែបន្តិច
''លេីកអេាយខ្ពស់ៗតិច បានវាសាចដល់ក្រេាយ'' ជុងអុីនកាន់ទុយយ៉េាម្តងទៀត តែលេីកនេះជុងអុីនជួយប៊េកហ្យុនស្រេាច រហូតដល់ហេីយ
ប៊េកហ្យុនមូលទុយយ៉េាទុក ដេាយមានជុងអុីនមួលក្បាលរុមម៉ាណេបិទ មុននឹងនាំគ្នាដេីរទៅអង្គុយលេីបង់ ប៊េកហ្យុនយកដៃជូតថ្ងាសនិងករបស់ខ្លួនឯង ដេាយសារតែទទឹកមុននេះទេីបធ្វេីអេាយប៊េកហ្យុនចាប់ផ្តេីមរងារ
''រងារទៀតអា៎យហ៎?''
''...'' ប៊េកហ្យុនងក់ក្បាល មិនដឹងថាហេតុអីបានជុងអុីនដឹង ដូចកាលនៅក្នុងរេាងកុនលេីកមុនក៏អញ្ចឹង
''ទៅមុជទឹកដូរខេាអាវហូវ ប្រយ័ត្នផ្តាសាយ''
''...'' ប៊េកហ្យុនមិនដឹងថាផ្តាសាយគឺជាអី តែក៏ជូនជុងអុីនទៅមាត់របង មុននឹងដេីរចូលផ្ទះវិញ
baekhyun
9:22
''ទៅណាទៀតអា៎យ?'' អៃរីនសួរឡេីងពេលដែលឃេីញប៊េកហ្យុនចុះមកពីជាន់លេី តាំងពីត្រលប់មកពីកោះចេជូវិញ ជាងមួយអាទិត្យនេះប៊េកហ្យុនចេញទៅក្រៅជាមួយជុងអុីនញឹកញាប់ដល់ហេីយ មិនដឹងថាពេលដែលអៃរីនមិននៅ ទៅស្និទ្ធនឹងគ្នាពីតាំងពីពេលណាក៏មិនដឹង
''ទៅសួនច្បារក្រេាយផ្ទះ'' គ្រាន់តែលឺចំលេីយ អៃរីនក៏ស្មានដឹងថាប៊េកហ្យុនទៅអង្គុយផឹកស្រាទៀតហេីយ តែមិនដឹងថាប៊េកហ្យុនទៅម្នាក់ឯងរឺក៏ទៅជាមួយជុងអុីន
ប៊េកហ្យុនដេីរចូលទៅក្នុងផ្ទះបាយ បេីកទូរយកស្រាទំពាំងបាយជូរចេញមកកាន់ ហេីយយកកែវចេញមកពីរ មុននឹងដេីរចេញពីផ្ទះទៅ
ជុងអុីនកំពុងតែឈរនៅរបងម្ខាងទៀត ហេីយបីកូនឆ្កែពណ៌សមួយនៅក្នុងដៃ មុននឹងងេីបមុខមកឃេីញប៊េកហ្យុនហេីយញញឹមតិចៗដាក់
''ចាងអាតាមជាប់ អត់ព្រមអេាយចេញពីផ្ទះហេ៎នៀក''
''...'' ប៊េកហ្យុនញញឹមតិចៗដាក់ ហេីយដាក់កែវ និងស្រាចុះលេីតុ
''វូស វូស វូស'' សំលេងឆ្កែរបស់ជុងអុីនព្រូស ធ្វេីអេាយជុងអុីនប្រញាប់អង្អែលខ្លួនរបស់ចាងអាភ្លាម
''ចាំម៉ាភ្លេតណា៎ ចាត់ការជាមួយអាមួយនេះសិន''
''...'' ប៊េកហ្យុនងក់ក្បាល ហេីយមេីលតាមជុងអុីនដែលកំពុងតែលេងជាមួយឆ្កែបណ្តេីរ ដេីរចូលទៅក្នុងផ្ទះវិញបណ្តេីរ
កន្លងផុតទៅមួយសន្ទុះស្រាមួយដបទៀតក៏ត្រូវបានដាក់លេីតុដែលប៊េកហ្យុនកំពុងតែអង្គុយ ប៊េកហ្យុនធ្វេីមុខឆ្ងល់ទេីបជុងអុីននិយាយកាត់មុន
''ដូរគ្នានោះ! នាយយកស្រាមករហូត លេីកនេះញ៉ុមយកមកម្តង''
ហេីយទាំងពីរនាក់ក៏ចាប់ផ្តេីមផឹកស្រាដែលជុងអុីនយកមក រហូតដល់អស់កន្លះដប ទោះបីជាចាប់ផ្តេីមផឹកយឺតៗ ដេីម្បីកុំអេាយស្រវឹង តែជុងអុីនជាមនុស្សធម្មតា យ៉ាងណាក៏ត្រូវតែស្រវឹងដែរ
ប៊េកហ្យុនដឹងថាជុងអុីនស្រវឹងពេលដែលជុងអុីនលែងសូវនិយាយ ហេីយនៅស្ងៀមៗសំលឹងមេីលមេឃ
''ស្រវឹងអា៎យហ៎?''
''មានណា៎ ចង់ទៅបន្ទប់ទឹក''
''អ៎'' ប៊េកហ្យុនឆ្លេីយតប មុននឹងមេីលជុងអុីនងេីបឈរ តែក៏ត្រេតខ្លួនយកដៃច្រត់តុវិញ ធ្វេីអេាយប៊េកហ្យុនប្រញាប់ងេីបទៅជួយទប់
''អរ... អឹក... អរគុណ''
''ចាំជូនទៅបន្ទប់វិញ ហ្យុងស្រវឹងអា៎យ''
ជុងអុីនមិនឆ្លេីយតប ទេីបប៊េកហ្យុនជួយគ្រាជុងអុីនដេីរសំដៅទៅមុខផ្ទះ មុននឹងបេីករបង ហេីយចូលទៅក្នុងផ្ទះដែលនៅជាប់នោះ ប៊េកហ្យុនជូនជុងអុីនមកបន្ទប់វិញជាញឹកញាប់ ទេីបដឹងថាគួរដេីរទៅកន្លែងណា បន្ទប់ណា
ពេលដែលចូលមកដល់ក្នុងបន្ទប់ ប៊េកហ្យុនជូនជុងអុីនទៅដាក់ខាងមុខបន្ទប់ទឹក មុននឹងទុកអេាយជុងអុីនចូលទៅខ្លួនឯង ហេីយដេីរទៅឈរនៅខាងមុខបង្អួចបន្ទប់របស់ជុងអុីន ដែលមេីលឃេីញសួនច្បារខាងក្រេាយផ្ទះរបស់សឹលកិយ៉ាងច្បាស់
''ប៊េកហ្យុន... មិនទាន់ទៅវិញហេ៎ហ៎?''
''នៅ! ចឹងញ៉ុមទៅ...''
''ហេតុអីនាយផឹកច្រេីនដែរតែអត់ស្រវឹងចឹង?''
''ញ៉ុម... ញ៉ុុម...''
''តែថ្ពាល់នាយក្រហមមែស?'' ជុងអុីនអេានមុខមកជិត មុននឹងលូកដៃមកដាក់ពីលេីថ្ពាល់របស់ប៊េកហ្យុនដែលត្រជាក់ស្រេប
''...'' ប៊េកហ្យុននៅស្ងៀម ហេីយសំលឹងមេីលចូលទៅក្នុងកែវភ្នែករបស់ជុងអុីន
''ដែលនាយធ្លាប់ប្រាប់ថានាយពាក់ច្រវ៉ាក់នេះ ដេាយសារមានស្នាម... មានស្នាមមែនហ៎?''
''...'' ប៊េកហ្យុនងក់ក្បាល
''សុំមេីលបានអត់?''
''...'' ប៊េកហ្យុនមិនឆ្លេីយ នៅតែសំលឹងមេីលមុខរបស់ជុងអុីនដដែល
ពេលដែលមិនលឺការឆ្លេីយតប ជុងអុីនក៏រំកិលដៃដែលចាប់ថ្ពាល់របស់ប៊េកហ្យុន មកកាន់ច្រវ៉ាក់ដែលពាក់លេីត្រចៀក ហេីយប៊េកហ្យុនក៏លេីកដៃមកចាប់ដៃរបស់ជុងអុីនជាប់ ក្នុងន័យហាមឃាត់មិនអេាយជុងអុីនទាញវាចេញ
''សុំទេាស'' ជុងអុីនឈប់កំរេីក តែក៏នៅតែកាន់ច្រវ៉ាក់នោះ ហេីយសំលឹងមេីលមុខប៊េកហ្យុនដដែល
''ឃេីញហេីយហ្យុងប្រហែលជាខ្លាច...'' ប៊េកហ្យុនដកដៃចេញពីលេីដៃរបស់ជុងអុីន ហេីយនៅឈរស្ងៀម ទេីបជុងអុីនទាញច្រវ៉ាក់នោះចេញថ្នមៗ នៅក្រេាមច្រវ៉ាក់នោះពិតជាមានស្នាមដូចដែលប៊េកហ្យុននិយាយមែន តាំងពីត្រចៀកខាងឆ្វេងរហូត ឆ្លងកាត់ថ្ពាល់ ច្រមុះ ថ្ពាល់ម្ខាងទៀត ដល់ត្រចៀកខាងស្តាំ មានស្នាមពណ៌ក្រហមក្រម៉ៅ ហាក់បីដូចជាស្នាមរលាកអ្វីម្យ៉ាង
''...''
''អាក្រក់មេីលអា៎ត្រូវអត់?'' ប៊េកហ្យុនងាកមុខចេញ មុននឹងលូកយកច្រវ៉ាក់ពីដៃរបស់ជុងអុីនមកកាន់
''ឈឺអត់?'' ជុងអុីនចាប់ថ្ពាល់របស់ប៊េកហ្យុន មុននឹងទាញអេាយបែរមករកខ្លួនឯង មេដៃរបស់ជុងអុីនប៉ះនៅស្នាមនៅក្បែរត្រចៀកថ្នមៗ
''...'' ប៊េកហ្យុនក្រវីក្បាល ជុងអុីននៅស្ងៀមមួយសន្ទុះ ហេីយអេានមុខចុះមកជិតប៊េកហ្យុនរហូតដល់ច្រមុះប៉ះគ្នា ប៊េកហ្យុនបិទភ្នែក មុននឹងមានអារម្មណ៍ដល់ខ្យល់ដង្ហេីមរបស់ជុងអុីននៅលេីបបូរមាត់ ទេីបដឹងខ្លួនថាមិនគួរធ្វេីចឹង ការឈឺចាប់នៅត្រង់ដេីមទ្រូងខាងឆ្វេង ពេលដែលនៅឆ្ងាយគ្នាពីឆាន់យ៉លនៅមាននៅឡេីយ ប៊េកហ្យុនងាកមុខចេញហេីយខិតថយក្រេាយ ជុងអុីនឈប់ឆ្ងក់សូម្បីតែដៃដែលដាក់លេីថ្ពាល់របស់ប៊េកហ្យុនមុននេះ ក៏ត្រូវឈប់នៅកណ្តាលអាកាស
''អឺ...''
''ញ៉ុម... ញ៉ុមទៅវិញអា៎យ ហ្យុងឆាប់គេង... ណា៎'' និយាយហេីយប៊េកហ្យុនក៏ប្រញាប់រត់ចេញពីបន្ទប់គេងរបស់ជុងអុីនភ្លាម ទុកអេាយជុងអុីននៅគិតច្រេីនតែម្នាក់ឯង

