Monday, February 15, 2021

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 22





Rule 22





      ''ហេតុអីបានទឹមចូលម៉េា? ផឹកស្រានៅក្រៅទល់ភ្លឺហ៎?''   អៃរីនសួរពេលដែលឃេីញប៊េកហ្យុនដេីរចូលមកផ្ទះវិញនៅម៉េាង 7:30ព្រឹក

      ''មានណា!''

      ''ហេីយទៅណាចុះ?''   ទោះបីជាភ្នែកកំពុងតែមេីលបន្លែក្នុងដៃ ហេីយតាំងចិត្តធ្វេីអាហារពេលព្រឹកអេាយសឹលកិ តែមាត់នៅតែហាមាត់សួរដេញដេាលមិនឈប់

      ''...''

      ''ប៊េកហ្យុន!''

      ''ដឹងថាបារម្ភ! តែកុំសួរច្រេីនពេកបានអត់?''   ប៊េកហ្យុនថាអេាយដេាយសំលេងរៀងខ្លាំងជាងរាល់ដង ធ្វេីអេាយអៃរីនងេីបមុខឡេីងមកមេីល មុននឹងអេានហាន់បន្លៃបន្ត

ប៊េកហ្យុនបិទភ្នែករំងាប់អារម្មណ៍ខ្លួនឯង មុននឹងរៀបដេីរឡេីងជណ្តេីរ តែក៏ត្រូវប្រឈមមុខនឹងសឹលកិដែលកំពុងតែដេីរចុះមក

      ''អ... អរុណសួស្តី... ប៊េកហ្យុននី''

      ''អឺម''   ប៊េកហ្យុនឆ្លេីយតបតិចៗ មុននឹងគេចមុខចេញហេីយឡេីងជណ្តេីរទៅបន្ទប់ខ្លួនឯងបាត់

សឹលកិប្រញាប់រត់ចុះទៅមេីលអៃរីន មុននឹងឃេីញភ្នែកអៃរីនរៀងក្រហមៗ ទេីបមិននិយាយអី ហេីយជួយធ្វេីអាហារពេលព្រឹកដេាយស្ងាត់ៗ



i-rin
10:02

នៅណា? 

13:53
ពេលណាម៉េាវិញ? 

14:01
សុំទេាស... 
មានរឿងគិតច្រេីនតិច 
បានធ្វេីអេាយមួរម៉ៅដាក់ 
អត់មានបំណងស្រែកដាក់ហេ៎ 

15:55
 អឺម
កុំស្ងាត់ចឹងបានអត់? 
 មានណា
មែនធុញហេ៎ ចង់សួរអីក៏បានដែរ 
គ្រាន់តែព្រឹកមិញអារម្មណ៍អត់ល្អ 
 អឺម
 មានថាអី
សុំទេាស 
លួងដេាយតែគុជបាត់អត់? 
 អឺម
ថែមពិងស៊ូ? 
 អឺម
សាច់អាំង ហេីយសាប៊ុសាប៊ុ 
 បាត់ក៏បាន
==' 
សួរមែនអា៎ ក្លាយជាមនុស្សអា៎យហ៎? 
ហេតុអីញាំុច្រេីនដល់ថ្នាក់ហ្នឹង? 
 🙄🙄🙄
 ហេីយសំរេចថាកេីតអី?
 បេីមិនចង់ប្រាប់ក៏បាន
 អានេះនិយាយមែន មែនខឹងហេ៎
គិតថាខ្លួនឯងស្រលាញ់មនុស្សលេាកអា៎យ 
 ?
 និយាយភាសាមនុស្សអេាយស្រួលស្តាប់តិចមេីល
អឺ! ដូចនិយាយចឹង 
 ណាគេ?
ជុងអុីន 
 ម្នាក់នៅជាប់ផ្ទះហ្នឹង?
អឺម 
 ទៅស្រលាញ់គ្នាពីកាល?
ស្រលាញ់គេតែម្ខាងទេីបត្រូវ 
 ???
ចាត់ទុកថាអត់បាននិយាយទៅចុះ 
 ចឹងម្សល់មិញនៅមួយគ្នា?
អឺម 
ផឹកនៅក្រេាយផ្ទះនូណា 
ហេីយជុងអុីនគេងលក់ 
ក៏នាំទៅផ្ទះគេ 
 ចូលផ្ទះគេបានដែរ?
អឺម 
បេីកទ្វារចូល 
មានកូនសេារ 
 ចង់និយាយថាអត់មានជំនាងផ្ទះហេ៎អី?
អត់មាន 
 ផ្ទះម្តុំនេះចំលែកមែស?
 ហេីយ?
នាំទៅបន្ទប់គេ 
 អង្គុយមេីលគេគេង?
 ទល់ភ្លឺ?
អឺម 
 🙄🙄🙄
 ជុងអុីនដឹងអត់?
អត់ហេ៎ 
ម៉េាវិញមុនគេភ្ញាក់ 
 ហេីយពិបាកចិត្តរឿងអី?
មនុស្សនិងបិសាចស្រលាញ់គ្នាបានមែនហ៎? 
វាអាចទៅរួចមែនហ៎? 





Gi
17:02

ចាំនៅមុខសាលា 
 ចាំតិចចចចច
 យករបាយការណ៍ដាក់អេាយគ្រូម៉ាភ្លេត
អូខេ 
ង៉ៃនេះញាំុបាយក្រៅរឺក៏ញាំុបាយផ្ទះ? 
 ញាំុនៅផ្ទះក៏បាន
 ទិញរបស់ដែលប៊េកហ្យុននីចូលចិត្តផង
ទិញស្រាអេាយវាផឹកទៀតអា៎យហ៎? 
 នំខេកស្ត្របេរីហ៎?
វាដែលញាំុពីកាល? 
 ហឺមមម😔
 ចឹងធ្វេីម៉េចលួងកេីត?
ហេតុអីត្រូវលួង? 
 ចុះព្រឹកមិញ...?
វាអ្នកលួងរីនបានត្រូវ!!! 
នៅសុខៗមកស្រែកដាក់រីន 
 😨
មិនបាច់បារម្ភហេ៎ 
វាឆាតម៉េាសុំទេាសហេីយអា៎យ 
 😆
 ល្អអា៎យចឹង
ចេញម៉េាលឿនៗម៉េា 
នឹកកកកក 
 អូយយយយយ
 មិនដល់ 10 ម៉េាងផង
មានរឿងចង់សួរផង 
ចាំម៉េាដល់ក្នុងឡាន 




.
18:36

 អៃរីន
 ម៉េាងម៉ានម៉េាវិញ?
ថី? 
 គ្រាន់សួរ
កេីតអី? 
 ធ្លាក់ពីលេីជណ្តេីរ
 ឈឺជេីង
ហា៎ស? 



Gi
18:38

 អុមម៉ា
 ជុងអុីនអុប៉ានៅផ្ទះអត់?
 កិបាត់ line របស់អុប៉ាបាត់អា៎យ
នៅកូន 
មានការអីមែន? 
 ប្រាប់អុប៉ាអេាយជួយទៅមេីលមិត្តភក្តិនៅផ្ទះកិតិចបានអត់អុមម៉ា
 មិត្តភក្តិកិធ្លាក់ពីលេីជណ្តេីរ





ទ្វារផ្ទះរបស់កិត្រូវបានបេីកឡេីង ហេីយប៊េកហ្យុនក៏គិតថាអៃរីនប្រាកដជាបារម្ភហេីយប្រញាប់មកវិញជាមិនខាន ទេីបងេីបមុខឡេីងមេីលដេាយក្តីសង្ឃឹម តែអ្នកដែលដេីរចូលមកធ្វេីអេាយប៊េកហ្យុនមានអារម្មណ៍ចំលែកៗ

ហេតុអីក៏សុខៗធ្វេីខ្លួនមិនត្រូវ...

      ''ប៊េកហ្យុន...''

      ''ហ្យុង...''

      ''កេីតអី? ម៉េចបានធ្លាក់ពីលេីជណ្តេីរ?''   ជុងអុីនចូលមកអង្គុយចេាងហេាងពីមុខប៊េកហ្យុន មុននឹងចាប់ស្មាររបស់ប៊េកហ្យុន ហេីយជួយគ្រាអេាយប៊េកហ្យុនងេីបឡេីង

      ''អា៎!''   ប៊េកហ្យុនស្រែកតិចៗដេាយទឹកមុខឈឺចាប់ ពេលដែលព្យាយាមងេីបឈរ ដេាយសារតែឈឺកជេីងខាងស្តាំ ហេីយនៅឈឺកដៃខាងស្តាំ និងកែងដៃខាងឆ្វេង ទេីបធ្វេីអេាយប៊េកហ្យុនមិនអាចងេីបឈរដេាយខ្លួនឯងបាន ទេីបឆាតរកអៃរីនអេាយមកជួយ

      ''ឈឺជេីងហ៎?''   ជុងអុីនសួរឡេីង មុននឹងអេានមេីលជេីងរបស់ប៊េកហ្យុន

ប៊េកហ្យុនងក់ក្បាលជំនួសចំលេីយ ទេីបជុងអុីនលេីកប៊េកហ្យុនបីដេាយមិនសួរប៊េកហ្យុនមួយម៉ាត់ ធ្វេីអេាយប៊េកហ្យុនភ្ញាក់ហេីយប្រញាប់តេាងករបស់ជុងអុីនដេាយស្វ័យប្រវត្ថិ

      ''បន្ទប់នាយមួយណា?''

      ''ខាងស្តាំ''

ជុងអុីនមិនឆ្លេីយតប ហេីយប្រេីដៃម្ខាងបេីកទ្វារបន្ទប់ មុននឹងនាំប៊េកហ្យុនចូលទៅខាងក្នុង ហេីយដាក់ចុះលេីគ្រែ

      ''អា៎!''   មិនដឹងជាំកន្លែងណាខ្លះទេនេះ ដល់ថ្នាក់ដាក់លេីពូកហេីយនៅស្រែកឈឺដល់ថ្នាក់នេះ

      ''ចាំតិចណា៎ ទៅយកថ្នាំមកអេាយ''

      ''មិនបាច់...''

      ''បេីអត់លាបអត់បាត់ហេ៎''

ប៊េកហ្យុននៅស្ងៀមសំលឹងមេីលជុងអុីនដេីរចេញពីបន្ទប់ទៅ កន្លងផុតទៅមួយសន្ទុះធំ ទេីបជុងអុីនត្រលប់មកវិញ ព្រមជាមួយប្រអប់ថ្នាំដែលមិនមែនជារបស់សឹលកិ ទេីបប៊េកហ្យុនដឹងថាជុងអុីនដេីរទៅយកនៅផ្ទះរបស់ខ្លួន

ជុងអុីនបេីកប្រអប់ថ្នាំ ហេីយដាក់វាលេីពូករបស់ប៊េកហ្យុន មុននឹងលេីកជេីងរបស់ប៊េកហ្យុនឡេីងមកមេីល ប៊េកហ្យុនភ្ញាក់តិចតួច តែក៏ព្រមនៅស្ងៀមអេាយជុងអុីនលាបថ្នាំអេាយ លាបកជេីង កដៃ កែងដៃ ជង្គង់ ចង្កេះ ជុងអុីនសួរបញ្ជាក់ថានៅមានកន្លែងណាទៀត ប៊េកហ្យុនក៏បដិសេធដាច់ខាតថាអស់ហេីយ ព្រោះកន្លែងដែលនៅសល់វាពិបាកអេាយអ្នកផ្សេងលាបថ្នាំអេាយ

      ''ហេីយដេីរចុះទៅជាន់ក្រេាមរកអីមែន?''

      ''...''   ប៊េកហ្យុនក្រវីក្បាល

      ''ឃ្លានអត់? ចាំចុះទៅយកអីម៉េាអេាយ''

      ''អត់ហេ៎ ហ្យុងទៅវិញហូវ''

      ''អឺម''   ជុងអុីនអេានរៀបថ្នាំចូលក្នុងប្រអប់វិញ មុននឹងលេីកវាមកកាន់ ហេីយសំដៅចេញពីបន្ទប់របស់ប៊េកហ្យុន

      ''ហ្យុង?''   តែក៏ត្រូវឈប់ហេីយងាកមកមេីល ពេលដែលលឺសំលេងហៅ

      ''អរគុណ''





i-rin
19:02

ហេតុអីមិនទាន់ម៉េាវិញទៀត? 
 អុញ?
 អត់ទាន់មានអ្នកទៅមេីលហេ៎ហ៎?
ហេតុអីមិនម៉េាវិញ? 
ហេតុអីអេាយជុងអុីនម៉េា? 
 ចុះបេីជុងអុីននៅជិតជាង
 នាំដល់ផ្ទះឯងបាត់កងាប់បាត់អា៎យ
អៃរីន! 
 ហេីយម៉េចដែរ?
មានម៉េច 
ដឹងថាយេីងគិតម៉េចមួយគេអា៎យនៅធ្វេីចឹងទៀត 
 សំរេចថាកាត់ចិត្តហ៎?
 អត់សាកល្បងមេីលហេ៎ហ៎?
មនុស្សនិងបិសាចមិនអាចស្រលាញ់គ្នាបាន 
 មិនដឹងថាហេតុអីបានជាឯងខ្លាចស្នេហាដល់ថ្នាក់នេះ
 ពេលឆាន់យ៉លក៏ចឹង
 តែនេះយេីងមិនដឹងថាអីធ្វេីអេាយឯងគិតថាស្រលាញ់
          គ្នាមួយមនុស្សវាពិបាកដល់ថ្នាក់ហ្នឹងហេ៎
 តែបេីសាកបេីកចិត្តហេីយធ្វេីតាមអ្វីដែលខ្លួនឯងចង់
 ឯងមិនបាច់គិតច្រេីនដល់ថ្នាក់ធ្លាក់ពីលេីជណ្តេីរក៏បាន
🙄 
 និយាយមែន
 ដែលឯងសួរមុននេះ
 យេីងគិតថាការស្រលាញ់វាមិនទាក់ទងរឿងមនុស្សរឺក៏បិសាចហេ៎
 ស្រលាញ់គឺស្រលាញ់
 នេះអ្វីដែលកិនិយាយ ហេីយយេីងក៏គិតដូចកិដែរ
តែជុងអុីននិយាយថាវាមិនអាចទៅរួច 
 ធ្វេីអេាយជុងអុីនជឿហូវ
 ថាវាអាចទៅរួច





.
19:02

អរគុណ
ណាគេហ្នឹង?


baekhyun
19:12
អរគុណដែលលាបថ្នាំអេាយ
ប៊េកហ្យុន?
អឺម
បាន line ញ៉ុមមកពីណា?
កិ
អ៎
ម៉េចបានអត់ដាក់រូប?
រូបហ៎?
អឺម

baekhyun
19:27

ដាក់ហេីយ😅
បាត់ទៅជាង 10 នាទីគឺទៅដាក់រូបហ៎?
ហេស ហេស
ហេតុអីបានរូបសខ្មៅ?
នៅក្នុងបន្ទប់វាងងឹត
អ៎
មុជទឹកហេីយមានលាបថ្នាំម្តងទៀតអត់?
ត្រូវលាបទៀតហ៎?
អឺម
ចុះបេីមុជទឹកហេីយមានមិនរលុបអស់
ហ្យុងទុកថ្នាំនៅណាហ៎?
អឺមែន
ភ្លេចថាយកមកវិញ
ចាំយកទៅអេាយ
រំខានហ្យុងអត់?
អត់អីហេ៎
លាបអេាយផងបានអត់?
នៅកន្លែងខ្នងលាបអត់ដល់
ប្រាកដជាបាន😉





      ''ស្អែកកិទៅកោះចេជូអា៎យណា អត់ទៅមែនហ៎?''

      ''អត់ហេ៎''

      ''ហេីយជាមួយអ្នកជាប់ផ្ទះហ្នឹងម៉េចអា៎យ?''

      ''ហៅគេស្រួលបួលមេីស''

      ''ជាមួយលេាកជុងអុីនម៉េចអា៎យចា៎?''

      ''មានម៉េច... និយាយគ្នាធម្មតា ហ្យុងចូលចិត្តស្រាទំពាំងជូរដូចយេីងចឹង''

      ''ចឹងបានទៅនាំគ្នាផឹកសឹងរាល់យប់''

      ''មានណា''

      ''នៅប្រកែកទៀត ទិញមកម្សល់មិញ 3 ដប សល់ 1 ដបកន្លះ''

      ''...''   ប៊េកហ្យុនមិនឆ្លេីយ តែញញឹមតិចៗចេញមក ពេលដែលនឹកឃេីញរឿងយប់មិញនៅអង្គុយផឹកជាមួយជុងអុីន រហូតដល់ខ្លួនឯងគេងលក់តាំងពីពេលណាក៏មិនដឹង ហេីយនេះជាលេីកទីមួយដែលប៊េកហ្យុនស្រវឹងមុនជុងអុីន ហេីយខ្លួនឯងងេីបមកក៏នៅលេីគ្រែក្នុងបន្ទប់របស់ជុងអុីនទៅហេីយ មិនដឹងថាយប់មិញជុងអុីនគេងកន្លែងណា ហេីយក៏មិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការសួរ ទេីបបានត្រឹមតែគិតក្នុងចិត្តខ្លួនឯង

      ''អី! មិនទាន់ផឹកផង មុខក្រហមទៀតអា៎យ''

      ''ហា៎ស? មានណា!''   ប៊េកហ្យុនប្រញាប់យកបាតដៃទាំងសងខាងបិទមុខរបស់ខ្លួនឯង ហេីយប្រញាប់បដិសេធ មុននឹងដេីរឡេីងទៅក្នុងបន្ទប់របស់ខ្លួនឯង