Monday, November 9, 2020

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 11

 



Rule 11: The Red String



If the soulmate's string is cut, the soul will be free in finding their own lover.
ច្បាប់ទី១១: បេីខ្សែគូរជីវិតត្រូវបានកាត់ផ្តាច់ ព្រលឹងនិងមានសេរីភាពក្នុងការរេីសគូររបស់ខ្លួនឯង





      ''នេះគឺជាអីហ៎? ហេតុអីបានយកប្រាក់ទៅដូរយកក្រដាស?''

      ''នេះគឺជាប្រាក់នៅឋាននេះ គេហៅថាលុយ មាសនិងប្រាក់នៅឋានយេីងមានតំលៃខ្លាំងអា៎ណានៅឋាននេះ''   អៃរីនបកស្រាយប្រាប់ប៊េកហ្យុន មុននឹងហុចលុយមួយចំនួនអេាយប៊េកហ្យុន

      ''ទុកប្រេីពេលមានការចំបាច់ កុំចេះតែប្រេីផ្តេសផ្តាសអា៎''

      ''តែយេីងអត់បានយកប្រាក់ម៉េាហេ៎''

      ''ចាយរបស់យេីងសិន អូខេ?''

      ''អឺម''   ប៊េកហ្យុនយកវាមកកាន់ មុននឹងដាក់ចូលក្នុងហេាប៉ៅខេាអេាយស្រួលបួល

      ''ចង់ញាំុអីទៀតអត់?''

      ''...''   ប៊េកហ្យុនក្រវីក្បាល ក្រេាយពេលសាកសាច់ជ្រូកមួយដុំ ហេីយមានអារម្មណ៍ថាវាមិនឆ្ងាញ់ដូចការគិត

      ''ហេីុយយយយយ ណាគេម៉េាឋានមនុស្សហេីយអត់ចូលចិត្តម្ហូបឋានមនុស្សគឺល្ងង់បំផុតអា៎យ''

      ''...''

      ''...''

      ''ថាយេីងល្ងង់ហ៎?''

      ''មានណាាាាា! តោះ ទៅផ្ទះសឹលកិ!''

      ''ណាគេសឹលកិ?''

      ''អឺ... វាស្រដៀងៗគូរជីវិតនៅឋានយេីង តែនៅឋាននេះគេហៅថាសង្សារ''

      ''សង្សារ?''

      ''អឺម''

      ''ឈប់សិន! ឯងចង់និយាយពីបូកំ?''

      ''មែនហេ៎! បូកំជាគូរជីវិតយេីងពីមុន តែអាលូវមែនហេ៎!''

      ''អត់យល់!''

      ''ហឺមមមម ពិបាកនិយាយអា៎ ដឹងតែបូកំមិនមែនជាគូរជីវិតរបស់យេីងទៀតហេ៎ ហេីយយេីងមានគូរជីវិតរបស់យេីងថ្មីអា៎យ អូខេ?''

      ''...''   ប៊េកហ្យុនមិនឆ្លេីយហេីយដេីរនាំមុខអៃរីនទៅខាងមុខ ពេលដែលងាកទៅមេីលវិញក៏ឃេីញអៃរីនឈប់នៅនឹងមួយកន្លែង មុននឹងលេីកដៃបក់ហៅតាក់សុី

      ''ប៊េកហ្យុន! ម៉េាណែស!''   អៃរីនបក់ដៃហៅពេលដែលមានឡានមួយឈប់នៅនឹងចញ្ចេីមថ្នល់ ប៊េកហ្យុនដកដង្ហេីមធំ មុននឹងដេីរត្រលប់ទៅវិញ ហេីយឡេីងឡានតាមអៃរីន

      ''ឡាននៅនេះអន...''

      ''ប៊េកហ្យុន!''   អៃរីនងាកមកធ្វេីមុខកាច ហេីយក្រវីក្បាលដាក់ប៊េកហ្យុន ធ្វេីអេាយប៊េកហ្យុនបញ្ឈប់សំដីរបស់ខ្លួនឯងភ្លាម

      ''...''

      ''ហាមនិយាយពីរឿងនៅនោះ អូខេ? នៅនេះអត់ដូចនៅនោះហេ៎''

      ''អឺម''   ប៊េកហ្យុនងក់ក្បាលយល់

មិនយូរប៉ុន្មានតាក់សុីក៏បានមកឈប់នៅខាងមុខផ្ទះវីឡាពណ៌សតូចមួយ អៃរីនដកលុយអេាយគេមុននឹងរុញប៊េកហ្យុនអេាយចុះពីលេីឡាន តែប៊េកហ្យុនរកកន្លែងបេីកទ្វារមិនឃេីញ ទេីបអៃរីនទាញទ្វារបេីកអេាយ ហេីយរុញប៊េកហ្យុនចុះ

អៃរីនដេីរទៅចុចកណ្តឹង មួយសន្ទុះទ្វារផ្ទះក៏បានបេីកឡេីង មនុស្សស្រីម្នាក់ដេីរចេញមកមេីល ពេលដែលឃេីញថាអ្នកដែលឈរនៅខាងមុខផ្ទះរបស់ខ្លួនជាអ្នកណាក៏ប្រញាប់រត់ចេញមកបេីក ហេីយអេាបអៃរីនជាប់

      ''អៃរីនននន ទៅយូរមែស? ក្រែងថាឆាប់ម៉េាវិញហ៎ ហឺ...''

      ''អូ~~~ កុំយំ ម៉េាវិញអា៎យតា៎''

      ''ហុឺ...''

      ''ម៉ោះៗ ចូលផ្ទះ''   អៃរីនអេាបចង្កេះសឹលកិឡេីង ទាំងដែលកំពុងអេាបគ្នាបែបនោះ មុននឹងលេីកសឹលកិចូលទៅក្នុងផ្ទះ

      ''ហឹក''

      ''ប៊េកហ្យុន បិទទ្វាររបងផង''   ប៊េកហ្យុនងាកទៅក្រេាយខ្នង ហាក់បីដូចជារកមេីលអ្នកឈ្មោះប៊េកហ្យុនម្នាក់ទៀត តែមិនឃេីញមានអ្នកណា ទេីបងាកត្រលប់មកវិញ តែក៏នឹកឃេីញថាអៃរីនសំដៅដល់ខ្លួនឯង ទេីបដេីរទៅទាញរបងបិទ ហេីយចាក់សេារ មុននឹងដេីរតាមពីរនាក់នោះចូលទៅក្នុងផ្ទះ

អៃរីនកំពុងតែអេាបគ្នាជាមួយសឹលកិនៅលេីសាឡុង ធ្វេីអេាយប៊េកហ្យុនមិនដឹងថាគួរធ្វេីម៉េច ទេីបឈរស្ងៀមនៅនឹងមាត់ទ្វារ អៃរីនងាកមកឃេីញ ក៏ព្រលែងសឹលកិចេញតិចៗ ហេីយបក់ដៃហៅប៊េកហ្យុនអេាយមកអង្គុយលេីសាឡុងជិតខ្លួន

      ''ម៉េចបានទៅយូរមែស? ថាទៅតែមួយអាទិត្យហ៎?''

      ''ចៃដន្យម្នាក់នេះ មិត្តភក្តិរីនរៀបការ រីនត្រូវនៅចូលរួម''   អៃរីនងាកទៅចង្អុលអ្នកដែលអង្គុយលេីសាឡុងជិតខ្លួន

      ''អបអរសាទរផង លេាក...''

      ''ប៊េកហ្យុន មិត្តភក្តិរីនឈ្មោះប៊េកហ្យុន''

      ''អ៎ លេាកប៊េកហ្យុន ^^''   សឹលកិនិយាយ ហេីយញញឹមដាក់ធ្វេីអេាយភ្នែករបស់សឹលកិលឹបអស់ អៃរីនសំលឹងមេីលមុខសឹលកិហេីយញញឹមតាម

      ''...''   ប៊េកហ្យុនងក់ក្បាលដាក់បន្តិច តែមិននិយាយអីដដែល

      ''ធ្វេីមុខអេាយស្រួលមេីស''

      ''ធ្វេីអា៎យ''

      ''...''   ពេលដែលឃេីញប៊េកហ្យុននៅតែធ្វេីមុខក្រញ៉ូវដដែល ទេីបអៃរីនលេងខ្វល់ហេីយងាកទៅរកសឹលកិវិញ

      ''ង៉ៃនេះង៉ៃអីអា៎យ?''

      ''ង៉ៃអាទិត្យ''

      ''ចឹងស្អែកត្រូវទៅរៀន កិឆាប់ចូលគេងណា៎ រីននាំប៊េកហ្យុនទៅរកផ្ទះនៅសិន''

      ''រីនមានផ្ទះដែរហ៎?''

      ''ប្រហែលជាអេាយនៅអូតែលសិន ពួកយេីងអត់គេងស្រាប់អា៎យ នៅណាក៏បាន''

      ''ចឹងនៅផ្ទះកិក៏បាន កិមានបន្ទប់ទទួលភ្ញៀវ តែមិនទាន់សំអាតហេ៎''

      ''អត់ល្អហេ៎ ប៊េកហ្យុនជាមនុស្សប្រុស អេាយនៅផ្ទះមួយកិចឹងអត់សូវសមហេ៎''

      ''អត់អីហេ៎ មានរីននៅមួយតា៎ កិអត់ប្រកាន់ហេ៎''

      ''កិ...''

      ''មែនអា៎ អេាយនៅបាន បេីលេាកប៊េកហ្យុនអត់ប្រកាន់...''

      ''ហៅប៊េកហ្យុនធម្មតាក៏បានដែលកិ វាអាយុក្មេងជាងកិ''   លឺបែបនោះហេីយ ប៊េកហ្យុនប្រញាប់ងាកទៅមេីលមុខគូរជីវិតរបស់អៃរីនភ្លាម មេីលពីក្បាលដល់ចុងជេីង ធ្វេីអេាយសឹលកិឆាប់ផ្តេីមខ្លាច

អៃរីនឃេីញទឹកមុខសឹលកិហេីយក៏ងាកមកមេីលមុខប៊េកហ្យុន មុននឹងងាកទៅរកសឹលកិវិញ

      ''វាអាយុ 29នៅនោះមែន តែនៅនេះទឹម 14 ឆ្នាំហេ៎ ហេស ហេស''   អៃរីននិយាយរបៀបលេងសេីច ទោះជាគិតបែបនេះបានមែន តែផ្ទៃមុខរបស់ប៊េកហ្យុនក៏មិនមែននៅក្មេងដូចកូនក្មេងអាយុ 14 ឆ្នាំដែរ

      ''តែ...''   សឹលកិមិនទាន់បាននិយាយបដិសេធផង អៃរីនក៏ហាមាត់និយាយកាត់

      ''ប៊េកហ្យុន ហៅសឹលកិថានូណា ដឹងនៅ?''

      ''...''

      ''ប៊េកហ្យុន!''

      ''...''

      ''ប៊េក! ហ្យុន!''

      ''អឺ!''   ប៊េកហ្យុនឆ្លេីយអេាយតែរួចៗពីមាត់ មុននឹងងេីបចេញពីលេីសាឡុង ហេីយដេីរចេញទៅក្រៅផ្ទះ

      ''អ៎មែនភ្លេច! កិទៅគេងមុនហូវណា៎ រីនមានការនិយាយជាមួយប៊េកហ្យុន''

      ''អូខេ! ឆាប់ឡេីងម៉េាអា៎ នឹកកកកក''

      ''ដឹងអា៎យយយយ!''

ក្រេាយពេលដែលសឹលកិឡេីងទៅជាន់លេីបាត់ អៃរីនងេីបឈរមុននឹងដេីរចេញទៅខាងក្រៅផ្ទះ មុននឹងឃេីញប៊េកហ្យុនកំពុងតែឈរព័ទ្ធដៃមេីលទៅលេីមេឃ

      ''ប៊េកហ្យុន...''

      ''ហឺម?''

      ''ដឹងតា៎អី ថាឆាន់យ៉លនឹងតាមមក''

      ''...''   ប៊េកហ្យុនមិនឆ្លេីយ តែងក់ក្បាលជំនួស

      ''បេីឆាន់យ៉លតាមមក គិតម៉េច?''

      ''ឆាប់កាត់ខ្សែគូរជីវិតអត់បានហេ៎ហ៎?''   ទោះបីជាសំលេងប៊េកហ្យុនត្រជាក់ស្រេប គ្មានភាពភ័យខ្លាច តែក្នុងកែវភ្នែករបស់ប៊េកហ្យុនកំពុងតែកង្វល់ រហូតដល់អៃរីនក៏អាចមេីលដឹង

      ''ប៊េកហ្យុន! ឯងក៏ដឹងថាឆាន់យ៉លគិតម៉េច មិនមែនម៉េាពីខ្សែគូរជីវិតហេ៎ ទោះកាត់ក៏មិនអាចផ្លាស់ប្តូរចិត្តរបស់ឆាន់យ៉លដែរ''

      ''...''

      ''តែអាចធ្វេីអេាយឆាន់យ៉លលែងដឹងថាយេីងនៅណា''

      ''អឺម តែរឿងកាត់ខ្សែគូរជីវិត ត្រូវចាំថ្ងៃព្រះចន្ទពេញមូរមីណ៍សិន''

      ''ហេតុអី?''

      ''ចាំប្រាប់លេីកក្រេាយ''

      ''អឺម អរគុណអៃរីន''

      ''យេីងមានវិធីមួយទៀត តែហាមនិយាយរឿងនេះប្រាប់ណាគេ សូម្បីតែគ្យុងស៊ូ រឺក៏ណាគេក៏ដេាយ''

      ''រឿងអី?''

      ''យេីងអាចធ្វេីអេាយឆាន់យ៉លមេីលឯងអត់ឃេីញ''

      ''ហា៎ស?''

      ''វាជាសិល៍ដែលយេីងហាត់មួយរយៈអា៎យ ជាសិល៍ប្រចាំត្រកូល តែអត់មានណាគេដឹងហេ៎''

      ''ចឹងឆាន់យ៉លនឹងមេីលយេីងលែងឃេីញមួយជីវិតហ៎?''

      ''អត់ហេ៎! សិល៍អាចប្រេីបានក្នុងចំងាយ 5ម៉ែតតែប៉ុណ្ណោះ យេីងហាត់មិនទាន់ដល់កំពូល''

      ''ចឹងមានន័យថា...''

      ''ឯងត្រូវនៅជិតយេីងរហូត''





      ''ចាំពេលចេញរីនទៅយកកិណា៎''

      ''អូខេ~~~ ទៅ shopping កុំភ្លេចទិញអីម៉េាផ្ញេីកិផង''

      ''ដឹងអា៎យ~~''   ពេលលឺសំលេងសន្ទនារបស់មនុស្សស្រីពីរនាក់ ប៊េកហ្យុនក៏ងាកទៅសំលឹងមេីលតាម មុននឹងឃេីញអៃរីនដេីរចុះមកពីជាន់ទីមួយ ជាមួយសឹលកិ

ទោះបីជាក្នុងចិត្តលួចឆ្ងល់ តែក៏មិនបានហាមាត់សួរអី បានត្រឹមតែសំលឹងមេីលតាម រហូតដល់សឹលកិងាកមកឃេីញ មុននឹងកេះអៃរីនអេាយងាកមកតាម

      ''ប៊េកហ្យុន! ម៉េាអង្គុយធ្វេីអីនៅហ្នឹង?''

ប៊េកហ្យុនងាកមេីលសាឡុងដែលខ្លួនឯងកំពុងតែអង្គុយលេី មុននឹងងាកទៅរកអៃរីនវិញ ដេាយមិនឆ្លេីយតបអី

      ''អឺ... យេីងទៅជូនកិទៅរៀន ម៉េា!''

      ''??''

      ''ភ្លេចអា៎យហ៎? រឿងនិយាយយប់មិញ?''

      ''...''   ពេលដែលនឹកឃេីញរឿងដែលប៊េកហ្យុនត្រូវនៅជិតអៃរីនរហូត ប៊េកហ្យុនក៏ងក់ក្បាល ហេីយព្រមទៅជាមួយ

អៃរីនបេីកឡានរបស់សឹលកិមកកាន់មហាវិទ្យាល័យរបស់សឹលកិ មុននឹងនាំប៊េកហ្យុនទៅដេីរហាង ដេីម្បីទិញទូរស័ព្ទ សំលៀកបំពាក់ និងរបស់ប្រេីប្រាស់ផ្សេងៗ បន្ទាប់មកក៏នាំប៊េកហ្យុនទៅហាងអាហារជប៉ុន

ស៊ូសិដែលកម្ម៉ង់មក ភាគច្រេីនត្រូវបានអៃរីនចាត់ការអស់ ប៊េកហ្យុនបានត្រឹមតែហិតៗ ហេីយលិតបន្តិច មុននឹងក្រវីក្បាល អៃរីនបានត្រឹមតែក្រវីក្បាលតាម ចំពោះបិសាចដែលរេីសអាហារបែបនេះ





គ្រាំង

      ''អា៎!!!''   សំលេងលាន់លឺឡេីងចេញពីក្រៅផ្ទះធ្វេីអេាយសឹលកិដែលកំពុងតែធ្វេីអាហារពេលយប់អេាយខ្លួនឯងនិងអៃរីនស្រែកឡេីង អៃរិនដែលកំពុងតែអង្គុយលេងហ្គេមក្នុងទូរស័ព្ទ ងេីបឈរហេីយស្ទុះដេីរទៅរកសឹលកិភ្លាម

      ''កិ!''

      ''កិអត់មានកេីតអីហេ៎!''   សឹលកិប្រញាប់ក្រវីក្បាល ពេលដែលអៃរីនចាប់ដៃរបស់ខ្លួនឯងហេីយប្រែទៅប្រែមក ដេីម្បីមេីលថាមានកេីតរបួសអីរឺក៏អត់

      ''កិនៅហ្នឹងអា៎យណា៎ រីនចេញទៅមេីល!''

      ''រីន! កុំអី តេប្តឹងប៉ូលីសល្អជាង''   សឹលកិចាប់កដៃរបស់អៃរីនជាប់ហេីយក្រវីក្បាល ហាមមិនអេាយអៃរីនចេញទៅក្រៅម្នាក់ឯង

      ''មិនបាច់បារម្ភហេ៎ រីនចេះសិល៌ គ្មានណាគេធ្វេីអីរីនបានហេ៎''

      ''តែ...''   សំលេងរបស់សឹលកិត្រូវបានកាត់ផ្តាច់ ពេលដែលងាកទៅឃេីញមនុស្សប្រុសម្នាក់ដែលឈរនៅមាត់ទ្វារផ្ទះរបស់ខ្លួនឯង

មនុស្សម្នាក់នោះមានរាងខ្ពស់ សក់ពណ៌ផ្កាឈូកខ្ចី តែទឹកមុខរបស់គេកាចខ្លាំង មិនសុីគ្នានឹងពណ៌សក់ដែលគួរអេាយស្រលាញ់របស់គេសោះ នៅចុងមាត់គេមានស្នាមជាំពណ៌ក្រហមក្រម៉ៅ នៅលេីខ្ទង់ច្រមុះ នឹងកន្ទុយភ្នែកមានស្នាមបែក មានឈាមជាប់តិចៗ ដេីរសំដៅមករកអៃរីន

អៃរីនពេលដែលឃេីញខ្សែភ្នែករបស់សឹលកិ សំលឹងមេីលក្រេាយខ្នងរបស់ខ្លួន ក៏ងាកទៅមេីលតាម មុននឹងឃេីញឆាន់យ៉លកំពុងតែសំដៅមករក

      ''ឆាន់យ៉ល...''

      ''ប៊េកហ្យុននៅណា?''

      ''ប៊េក... ប៊េកហ្យុន...''

      ''ប្រាប់ម៉េាថាប៊េកហ្យុននៅណា?''   ឆាន់យ៉លច្របាច់ករបស់អៃរីន មុននឹងនិយាយដេាយសំលេងស្មេីរ ធ្វេីអេាយសឹលកិខ្លាច ហេីយចាប់ជាយអាវរបស់អៃរីនជាប់

      ''ប៊េកហ្យុននៅផ្ទះប៊េកហ្យុនហ្នឹង ម៉េាសួរញ៉ុម ញ៉ុមម៉េចដឹង!''

      ''កុហក! នាងនឹងប៊េកហ្យុនឆ្លងទ្វារពន្លឺព្រះចន្ទម៉េា កុំស្មានតែញ៉ុមអត់ដឹង''   ភ្នែករបស់ឆាន់យ៉លម្ខាងក្លាយទៅជាពណ៌ស ហេីយម្ខាងទៀតនៅតែជាពណ៌ត្នេាតខ្ចីដដែល

      ''បេីមិនជឿរកមេីលខ្លួនឯងហូវ តែហាមបំផ្លាញរបស់របរក្នុងផ្ទះនេះ''

      ''ហឹស!''   ឆាន់យ៉លដកដៃចេញពីករបស់អៃរីន មុននឹងបែរមុខចេញ ហេីយដេីរទៅកាន់ជណ្តេីរឡេីងទៅលេីផ្ទះរបស់សឹលកិ

      ''កុំស្មានតែញ៉ុមខ្លាចនាយអា៎ឆាន់យ៉ល នាយក៏ដឹងថាញ៉ុមជាអ្នកណា!''

ឆាន់យ៉លឈប់បន្តិច មុននឹងដេីរឡេីងជណ្តេីរបន្ត សំលេងបិទទ្វារលាន់លឺខ្លាំងៗនៅជាន់ទី 1 ជាច្រេីនដង អៃរីនចាប់ដៃរបស់សឹលកិជាប់ ព្រោះខ្លួនរបស់សឹលកិចាប់ផ្តេីមញ័រ ប៊េកហ្យុនដែលអង្គុយលេីសាឡុង ងាកមកមេីលបន្តិច ហេីយក៏ងាកទៅមេីលជណ្តេីរវិញ មួយសន្ទុះឆាន់យ៉លក៏ដេីរចុះមកវិញ មុននឹងចេញពីផ្ទះបាត់ដេាយមិននិយាយអី

      ''សុំទេាសដែលធ្វេីអេាយពិបាក''   ប៊េកហ្យុនអង្គុយស្ងៀមលេីសាឡុង ហេីយនិយាយឡេីង ធ្វេីអេាយអៃរីនងាកទៅមេីលមុខសឹលកិ ដែលកំពុងតែភ័យមិនទាន់បាត់ តែក៏ក្រវីក្បាលតបនឹងប៊េកហ្យុនថារឿងប៉ុណ្ណឹងមិនអីនោះទេ