Rule 12: The Spirit House
The Spirit House has the duty to protect the house from every kind of monsters and spirits to enter the house except for the house owner bring them in by themselves.
The Spirit House has the duty to protect the house from every kind of monsters and spirits to enter the house except for the house owner bring them in by themselves.
ច្បាប់ទី១២: ជំនាងផ្ទះមានតួរនាទីការពារផ្ទះ កុំអេាយបិសាចរឺក៏ព្រលឹងផ្សេងៗចូលទៅក្នុងផ្ទះបាន លុះត្រាតែម្ចាស់ផ្ទះជាអ្នកនាំចូលដេាយខ្លួនឯង
''អ្នកប្រុសប៊ី មានឡានតាមយេីងពីក្រេាយ'' ក្រេាយពីចេញពីផ្ទះមកបានមួយផ្លូវ ឆេនក៏និយាយឡេីងធ្វេីអេាយប៊េកហ្យុនអេីតក្បាលទៅមេីលកញ្ចក់សំរាប់មេីលក្រេាយរបស់ឡាន មុននឹងឃេីញឡានខ្មៅមួយកំពុងតែជិះតាម
''ហេីុយយយ! ពួកសត្រូវរបស់ប៉ាមែន?'' ប៊ីដកដង្ហេីមធំ មុននឹងសួរឡេីងដេាយចិត្តត្រជាក់
''អត់ទាន់ប្រាកដហេ៎អ្នកប្រុស តែនៅក្នុងឡានដូចជាមានតែម្នាក់ហេ៎''
''អឺម ចឹងបេីហ្យុងបេីកលឿនបាន បេីកហូវ កុំអេាយវាតាមទាន់ ខ្ជិលមានរឿង''
''អ្នកប្រុសប៊ីចង់ត្រលប់ទៅផ្ទះវិញអត់?''
''ញ៉ុមណាត់ជាមួយពួកថេយុងអា៎យ អត់ចង់ក្បត់ពាក្យសន្យាហេ៎''
''តែដេីម្បីសុវត្ថិភាពរបស់អ្នកប្រុស...''
''អត់អីហេ៎ បេីកហូវ!''
''បាទ!'' ឆេនងាកមេីលកញ្ចក់ក្រេាយម្តងទៀត មុននឹងចាប់ផ្តេីមជាន់ហ្គែរហេីយបត់ផ្លូវខាងមុខដេាយល្បឿនលឿន ឡានខាងក្រេាយនៅតែតាមមក តែក៏នៅតែមានគំលៀតឆ្ងាយគួរសម
ឆេនបេីកចូលទៅក្នុងទីធ្លាដែលមានឃ្លាំងដាក់ទំនិញជាច្រេីនរបស់ស៊ូហូ មុននឹងបត់ចូលទៅខាងក្នុងជ្រៅ ហេីយជឿថាឡានដែលតាមមកនោះ មិនហ៊ានបត់ចូលមកតាមនោះទេ
ឆេនប្រញាប់លូកយកទូរស័ព្ទនៅក្នុងហេាប៉ាវអាវចេញមក ហេីយតេទៅរាយការណ៍ប្រាប់ស៊ូហូភ្លាម មួយសន្ទុះសំលេងកាំភ្លេីងលាន់លឺឡេីង ធ្វេីអេាយកញ្ចក់ឡានចំហៀងខាងឆ្វេងមានស្នាមប្រែស
''អ្នកប្រុសប៊ី ឆាប់ចុះពីលេីឡានម៉េា''
ឆេនដកកាំភ្លេីងចេញពីថតខាងមុខឡាន ហេីយបេីកទ្វារចេញពីក្នុងឡាន មុននឹងផ្ចុងកាំភ្លេីងបាញ់តបទៅវិញ ប៊ីប្រញាប់រត់ចុះពីលេីឡាន ហេីយរត់ចូលទៅក្នុងឃ្លាំងមួយ មុននឹងសំងំនៅខាងក្រេាយកេសដ៏ធំមួយ
ប៊ីប្រញាប់ដកទូរស័ព្ទចេញមក មុននឹងតេទៅប៉ារបស់ខ្លួនដេីម្បីរកជំនួយ មួយសន្ទុះសំលេងកាំភ្លេីងក៏លឺឡេីងកាន់តែខ្លាំង ហេីយញាប់ជាងមុនទៀត ឆេនដកដង្ហេីមដង្ហក់ ហេីយរត់ចូលមកមុននឹងសំលឹងរកមេីលប៊ី
''នៅនេះ!''
ឆេនរត់ទៅរកប៊ី មុននឹងនាំប៊ីចេញពីឃ្លាំងនោះតាមទ្វារក្រេាយ ពេលដែលរត់បានឆ្ងាយគួរសម សំលេងកាំភ្លេីងដែលលាន់លឺឡេីងក៏លឺខ្សេាយទៅៗ ឆេនឈប់រត់មុននឹងមេីលឆ្វេងមេីលស្តាំរកកន្លែងអេាយប៊ីលាក់ខ្លួន តែសំលេងកាំភ្លេីងលាន់លឺឡេីងម្តងទៀត ធ្វេីអេាយប៊ីងាកទៅមេីល ដៃខាងឆ្វេងរបស់ឆេនប្រឡាក់ទៅដេាយឈាមជាច្រេីន ឆេនបាញ់តបទៅទេីសដៅដែលគ្រាប់កាំភ្លេីងហោះមក មុននឹងយកខ្លួនបាំងពីមុខប៊ី
''អ្នកប្រុសរត់ទៅខាងនោះ ហេីយនឹងមានឡានម៉េាជួយអ្នកប្រុស''
''តែ...''
''សូមអង្វរអ្នកប្រុសប៊ី បេីញ៉ុមម្នាក់ឯង ញ៉ុមនឹងចាត់ការពួកវាស្រួលជាងនេះ''
''អូខេ នាយត្រូវតែមានជីវិតម៉េាផ្ទះវិញអា៎ នេះជាបញ្ជារ''
ប៊ីនិយាយមុននឹងរត់ទៅតាមទឹសដៅដែលឆេនចង្អុលមុននេះ ពេលដែលឆ្លងកាត់ឃ្លាំងទទេរស្អាតមួយ ប៊ីក៏ងាកទៅឃេីញមនុស្សប្រុសម្នាក់កំពុងតែផ្ចុងកាំភ្លេីងមក ប៊ីបិទភ្នែកជិតតែសុខៗក៏មានអ្នកណាក៏មិនដឹង មកទាញប៊ីចេញធ្វេីអេាយប៊ីបង្វិលខ្លួនទៅនៅក្នុងរង្វង់ដៃរបស់គេ
មិនទាន់បានឃេីញមុខគេច្បាស់ផង កណ្តាប់ដៃដែលកាន់កដៃរបស់ប៊ីជាប់ ទាញប៊ីអេាយរត់តាមគេទៅខាងក្រេាយឃ្លាំងមួយ មុននឹងឈប់ហេីយសំលឹងមុខប៊ី ដៃម្ខាងទៀតរបស់គេខ្ទប់ពោះជាប់ ហាក់បីដូចជាត្រូវរបួស តែប៊ីក៏មិនបានឃេីញស្នាមឈាមអី
''ប៊េកហ្យុន... ម៉េចបាន...''
''អ្នកប្រុសប៊ី!''
''លែងអ្នកប្រុសប៊ីភ្លាម!'' ប៊ីក្រឡេកទៅឃេីញកាំភ្លេីងពីរដេីមកំពុងតែផ្ចុងមក ទេីបប្រញាប់យកខ្លួនបាំងមនុស្សដែលជួយជីវិតខ្លួនមុននេះ
''គេជាអ្នកជួយញ៉ុម ហាមធ្វេីអីគេ''
''...'' អង្គរក្សពីរនាក់នោះសន្សឹមៗដាក់កាំភ្លេីងចុះ មុននឹងរត់មក
ដៃរបស់មនុស្សដែលជួយជីវិតប៊ីត្រូវបានចាប់ទាញចេញពីដៃរបស់ប៊ីយ៉ាងងាយ ខ្លួនរបស់គេមេីលទៅហាក់បីដូចជាគ្មានកំលាំង សូម្បីតែឈរក៏ឈរមិនហ្នឹង ជេីងរបស់គេទ្រេតទៅមក ហេីយខ្លួនរបស់គេក៏យេាលទៅយេាលមកដូចគ្នា
''អ្នកប្រុសឆាប់ចូលក្នុងឡាន បេីពួកវាមកទាន់នឹងពិបាក''
''អឺម'' ប៊ីងាកទៅមេីលអ្នកដែលជួយជីវិតខ្លួនឯងម្តងទៀត មុននឹងត្រូវអង្គរក្សនាំឡេីងឡានបាត់
ឡានទំនេីបពណ៌សការពារគ្រាប់កាំភ្លេីងចេញដំណេីរមកបានតែបន្តិច ប៊ីក៏គិតក្នុងចិត្តថាមនុស្សម្នាក់នោះប្រាកដជារត់គេចអីមកជាមិនខាន ហេីយដៃដែលគេក្តេាបពោះ ហាក់បីដូចជាត្រូវរបួសចឹង គេខំជួយប៊ីពីគ្រាប់កាំភ្លេីងមុននេះ ប៊ីមិនអាចទុកគេចេាលបាននោះទេ គិតហេីយប៊ីក៏ស្រែកអេាយឈប់ឡានភ្លាម មុននឹងបេីកទ្វាររត់ចុះមកវិញ
នៅខាងក្រេាយឃ្លាំងដាក់ឥវ៉ាន់មុននេះ មានរាងកាយរបស់មនុស្សម្នាក់នោះកំពុងតែឈរផ្ងារទៅខាងក្រេាយបន្តិច ហេីយត្រដាងដៃទាំងសងខាង ដេាយទឹកមុខឈឺចាប់
''លែង!''
សុខៗគេក៏ស្រែកចេញមក ហេីយធ្វេីដូចជាខំប្រឹងរេីបំរះអេាយរួចផុតពីអីម្យ៉ាង ទាំងដែលប៊ីមិនឃេីញមានអីទាំងអស់
''នាយ... កេីតអីហ៎?'' ប៊ីប្រញាប់រត់ចូលទៅសួរ ហេីយមនុស្សប្រុសម្នាក់នោះក៏ដាក់ដៃចុះស្របនឹងដងខ្លួន មុននឹងលុតជង្គង់ទៅលេីដី
''...''
''នាយ!!!'' ប៊ីរត់ចូលទៅមុននឹងជួយគ្រាមនុស្សប្រុសម្នាក់នោះអេាយងេីបឡេីង
''ជួយផង... ជួយ...ផង...'' មនុស្សប្រុសម្នាក់នោះតេាងដៃរបស់ប៊ីជាប់ មុននឹងព្យាយាមបេីកភ្នែកឡេីងទាំងលំបាក
''នាយកេីតអីហ៎?''
''ជួយ... ផង... ប៊េកហ្យុន...''
''ហេតុអីបានសុខៗមានមនុស្សម៉េា?''
''ដឹងអី មុននេះមេីលហេីយអា៎យថាអត់មានមនុស្ស នៅសុខៗម៉េាពីណាក៏មិនដឹង''
''សំណាងហេីយដែលមនុស្សលេាកមេីលអត់ឃេីញពួកយេីង''
''បេីមនុស្សលេាកម្នាក់នេះនៅជាមួយឆាន់យ៉លចឹង យេីងនឹងចាប់ឆាន់យ៉លទៅវិញពិបាក''
''តែយេីងមិនអាចធ្វេីអីផ្តេសផ្តាសអេាយមនុស្សលេាកដឹងបានហេ៎ ថាយមរាជមានពិតមែន''
''ចឹងធ្វេីម៉េចហូវ? បេីមនុស្សលេាកនេះនាំគេចូលផ្ទះ ពួកយេីងនឹងតាមចូលលែងបាន''
''ទំរាំតែបានកាំបិតទិព្វមកចាត់ការវែមផាយបាន មិនងាយហេ៎ណា៎ ឯងក៏ដឹងថាឆាន់យ៉លខ្លាំងប៉ុណ្ណា''
''ចឹងមានតែវិធីមួយទៀតហេ៎ ចាប់ឆាន់យ៉លហេីយ ចាំលុបការចងចាំរបស់មនុស្សលេាកពួកនេះ''
''អូយ...'' នៅសុខៗឆាន់យ៉លក៏ស្រែកឡេីងមក ធ្វេីអេាយប៊ីដែលកំពុងតែមេីលផ្លូវ ងាកមកមេីលមនុស្សដែលកំពុងតែផ្អែកខ្លួនទៅនឹងពូកឡានក្បែរខ្លួន
''នាយ...''
''ជួយផង...''
''នាយកេីតអី? ឈឺកន្លែងណា?''
''ប៊េកហ្យុន... កុំលែងដៃញ៉ុម...'' ដៃរបស់ឆាន់យ៉លចាប់ដៃរបស់ប៊ីជាប់ មុននឹងច្របាច់ណែនរហូតដល់ប៊ីមានអារម្មណ៍ថាឈឺ
''អូយ! នាយលែងដៃញ៉ុមសិន''
''យ៉ា! ឯងចង់ធ្វេីអីអ្នកប្រុស! លែងដៃអ្នកប្រុសភ្លាម!'' អង្គរក្សម្នាក់ដែលអង្គុយនៅពូកឡានខាងមុខ ងាកមកចាប់ទាញដៃឆាន់យ៉លចេញពីអ្នកប្រុសរបស់ខ្លួនឯង
''អូយ!''
''កុំលែងដៃញ៉ុម...''
''ឯងប្រញាប់បេីកចូលផ្ទះអេាយលឿន អាលជួយអ្នកប្រុស!'' អង្គរក្សម្នាក់ទៀតដែលកំពុងតែកាន់ចង្កូតឡាន ប្រញាប់បត់ចូលផ្ទះ ដែលបេីកទ្វាររបងហេីយជាស្រេច គ្រាន់តែចូលផុតរបង ការឈឺចាប់នៅលេីខ្លួនរបស់ឆាន់យ៉លក៏រលាយបាត់ តែកាំបិតទិព្វដែលនៅជាប់នឹងពោះរបស់ឆាន់យ៉ល នៅតែធ្វេីអេាយកំលាំងរបស់ឆាន់យ៉លចុះខ្សេាយខ្លាំង
ពេលដែលដឹងថាខ្លួនឯងមានសុវត្ថិភាព ឆាន់យ៉លក៏ប្រលែងដៃរបស់ប៊ីអេាយមានសេរីភាព មុននឹងបិទភ្នែកយឺតៗ ហេីយសន្លប់បាត់នៅទីបំផុត
''អ្នកប្រុសប៊ីម៉េចអា៎យ? លេាកស៊ូហូតេមកផ្ទះរហូត សួរថាអ្នកប្រុសមកដល់នៅ?''
''អ៎ ប្រាប់ប៉ាផងថាញ៉ុមអត់អីហេ៎''
''ចា៎ៗ ចាំអ៊ុំតេទៅប្រាប់លេាកស៊ូហូ!'' មេផ្ទះនៅផ្ទះប៊ីក៏ប្រញាប់លេីកទូរស័ព្ទនៅក្នុងដៃឡេីង រៀបនឹងតេ តែត្រូវប៊ីនិយាយកាត់មុន
''អ៊ុំ! ហេីយចុះឆេនហ្យុង?''
''ឆេននៅមន្ទីរពេទ្យ ពេលនេះផុតគ្រោះថ្នាក់អា៎យ''
''ចឹងនាំញ៉ុមទៅពេទ្យ!''
''អ្នកប្រុសកុំអី! វាគ្រោះថ្នាក់'' អង្គរក្សម្នាក់ក្នុងចំណេាមពីរនាក់និយាយឡេីង
''តែ...''
''លេាកស៊ូហូហាមមិនអេាយអ្នកប្រុសទៅណាហេ៎ អ្នកប្រុសត្រូវនៅផ្ទះ''
ប៊ីដកដង្ហេីមធំ មុននឹងងាកទៅមេីលមនុស្សប្រុសម្នាក់ដែលត្រូវអង្គរក្សពីរនាក់នោះគ្រាចូលមកក្នុងផ្ទះជាមួយ តាមបញ្ជាររបស់ប៊ី
''គ្រាគេទៅបន្ទប់ទទួលភ្ញៀវជាប់បន្ទប់ញ៉ុមហូវ''
''តែ...''
''ចាំញ៉ុមនិយាយជាមួយប៉ា!''
''បាទ!''
''ប៊េកហ្យុន... ប៊េកហ្យុន...''
''...''
''ឈាម... អូយ...''
''នាយ... ដឹងខ្លួនអា៎យហ៎?'' ប៊ីដែលកំពុងតែអង្គុយលេីគ្រែម្ខាងហេីយផ្អែកក្បាលទៅនឹងក្បាលគ្រែ គេងលក់ពីពេលណាក៏មិនដឹង ស្ទុះភ្ញាក់ឡេីង ហេីយមេីលអ្នកដែលគេងនៅលេីគ្រែជិតខ្លួន
''ប៊េកហ្យុន...''
''ប៊េកហ្យុន? ណាគេប៊េកហ្យុន?''
''កុំទៅណា សូមអង្វរ... អូយ...'' ពេលនិយាយចប់គេក៏យកដៃក្តេាបពោះ ហេីយធ្វេីទឹកមុខឈឺចាប់
មុននេះប៊ីជូតខ្លួនអេាយគេ ហេីយពិនិត្យមេីលតាមដងខ្លួនហេីយ គ្មានស្នាមរបួសអីធ្ងន់ធ្ងរនោះទេ ក្រៅពីស្នាមជាំពីរកន្លែងនៅលេីខ្នង និងស្នាមរបួសនៅលេីផ្ទៃមុខរបស់គេ ប៊ីលាបថ្នាំបំបាត់ជាំនៅលេីខ្នង និងការពារកុំអេាយស្នាមលេីផ្ទៃមុខរបស់គេ មុននឹងប្តូរសំលៀកបំពាក់អេាយដេាយខ្លួនឯង
ទោះបីជានិយាយជាមួយប៉ាហេីយរឿងដែលអេាយគេនៅមួយរយៈរហូតទាល់តែគេជា តែប៊ីក៏មិនហ៊ានទុកអេាយគេនៅម្នាក់ឯង ព្រោះខ្លាចប៉ាប្តូរចិត្តហេីយធ្វេីអីគេ
''នាយកេីតអី? ឈឺពោះហ៎?''
''ប៊េកហ្យុន... អៃរីន... អៃរីននៅណា?''
''ប៊េកហ្យុនណា? អៃរីនណា? នាយហៅឈ្មោះនេះម៉ានដងអា៎យ''
''ឈឺ... ដកវាចេញ... អូយ...''
''ដកអី?''
''កាំបិត... កាំបិត...''
''ហា៎ស? កាំបិត? ណា?'' ប៊ីលេីកអាវរបស់គេឡេីង មុននឹងឃេីញពោះរបស់គេគ្មានស្នាមរបួសអីសូម្បីតែបន្តិច កុំថាឡេីយកាំបិត
''ប៊េកហ្យុនមេីល... អត់ឃេីញហេ៎ហ៎?''
''មេីលអី? អត់ឃេីញអីផង'' ប៊ីសំលឹងមេីលមុខគេដេាយទឹកមុខឆ្ងល់
''ប៊េកហ្យុន... ស្នាមលេីមុខនាយ...''
''ហា៎ស?'' ម្តងនេះប៊ីយកដៃស្ទាបមុខរបស់ខ្លួនឯងម្តង ពេលដែលមានគេនិយាយដល់ស្នាមនៅលេីមុខ ស្នាមអី? កាន់តែនិយាយកាន់តែអត់យល់
''នាយ... នាយមិនមែនជា... ប៊េកហ្យុនហេ៎''
