Rule 10: Soulmate's Bond
Soulmate can tell where another soulmate is, even the location is not that clear.
Soulmate can tell where another soulmate is, even the location is not that clear.
ច្បាប់ទី១០: គូរជីវិតអាចមានអារម្មណ៍ដឹងថាគូរជីវិតរបស់ខ្លួនឯងនៅកន្លែងណា ទោះបីជាមិនអាចដឹងកន្លែងច្បាស់ខ្លាំងក៏ដេាយ
''ថីៗៗៗៗៗៗៗ? រំភេីបមែន?''
''អៃរីន!'' ប៊េកហ្យុនធ្វេីមុខកាចដាក់ មិត្តភក្តិខ្លួនឯងដែលគិតតែពីនិយាយលេងច្រេីន
''កុំធ្វេីមុខចឹងមេីស! ង៉ៃឯងរៀបការត្រូវតែសប្បាយចិត្ត''
''...''
''អឺ! ឈប់លេងអា៎យ ម៉េច?''
''យេីងមានរឿងចង់សួរ''
''រឿងអី?''
''ឯងធ្វេីម៉េចបានឯងមិនចាំបាច់ការជាមួយគូរជីវិតរបស់ឯង?''
''ម៉េចដឹងយេីងអត់ការ! យេីងអត់ធ្វេីពិធី តែយេីងផឹកទឹកឈាមរបស់...''
''កុហក!!! ឯងអត់បានផឹកហេ៎ យេីងដឹង!''
''ម៉េចដឹង?''
''ឯងអត់មានមនេាសញ្ចេតនាមួយគ្នាហេ៎ អត់ដែលនៅមួយគ្នា មេីលគ្យុងស៊ូហេីយខាងហ្យុកមេីស ខ្លួនជាប់គ្នារហូត'' ពេលដែលម្ចាស់ឈ្មោះលឺឈ្មោះរបស់ខ្លួនឯង ក៏ងាកមុខចេញធ្វេីជាដេីរទៅអង្គុយនៅលេីតុគ្រឿងសំអាង ហាក់បីដូចជាមិនបានលួចស្តាប់គេនិយាយគ្នា
''...'' អៃរិនដែលមុននេះសំលឹងមេីលមុខប៊េកហ្យុន ពេលដែលត្រូវគេនិយាយចំចំណុចក៏ប្រញាប់ងាកមុខចេញ ហេីយដេីរទៅកន្លែងផ្សេង
''អៃរិន! ប្រាប់យេីងម៉េា! ឯងក៏ដឹងថាយេីងអត់ចង់ការជាមួយឆាន់យ៉ល!''
''តែឯងត្រូវតែការ!'' អៃរិននិយាយតប ដេាយទឹកមុខប្រកដប្រាជា
''អៃរិន! សុំអង្វរ! ឯងចេះសិល៍ដែលអាចធ្វេីអេាយមិនបាច់រៀបការជាមួយគ្នាមែន?''
''ឡប់ហេ៎អី? គ្មានសិល៍ចឹងហេ៎''
''ឯងធ្វេីម៉េច?''
''...''
''អៃរីន...'' ទឹកភ្នែករបស់ប៊េកហ្យុនស្រក់ចុះមក ពេលដែលកំពុងតែមេីលចូលទៅក្នុងភ្នែករបស់អៃរិន ធ្វេីអេាយអៃរិនចិត្តទន់
''វាមានវិធីមួយទៀត តែពិបាកបន្តិច... បេីត្រូវគេចាប់បាន នឹងមានរឿងធំ''
''វិធីអី?''
''កាត់ខ្សែគូរជីវិតចេាល''
បន្ទប់ទទួលភ្ញៀវនៅផ្ទះរបស់ប៊េកហ្យុនពេលនេះក្លាយជាកន្លែងប្រារព្ធពិធីមង្គលការរបស់ខ្លួនឯងទៅហេីយ ជុំវិញមានតែបិសាចកំពុងតែនិយាយគ្នា សេីចសប្បាយ អ្នកខ្លះកំពុងតែឈរមេីលប៉ារបស់ប៊េកហ្យុន និងប៉ារបស់ឆាន់យ៉លប្រកួតគ្នាលេងអុក គ្យុងស៊ូសំលឹងមេីលជុំវិញ មុននឹងឃេីញម៉ាក់របស់ប៊េកហ្យុនកំពុងតែឈរនិយាយជាមួយមិត្តភក្តិរបស់ខ្លួនឯង
''អ៊ុំស្រី! ប៊េកហ្យុនបាត់ខ្លួន!'' គ្យុងស៊ូដេីរចូលទៅជិត មុននឹងខ្សឹបតិចៗប្រាប់ម៉ាក់របស់ប៊េកហ្យុន
''ហា៎ស?''
''មុននេះពេលអ៊ុំស្រីចេញពីបន្ទប់ ប៊េកហ្យុនក៏ដេញញ៉ុមចេញពីបន្ទប់ ហេីយញ៉ុមចាំនៅក្រៅមួយសន្ទុះ ពេលចូលទៅម្តងទៀតក៏លែងឃេីញពីរនាក់ហ្នឹងហេីយ'' គ្យុងស៊ូនិយាយកុហកចេញទៅ ព្រោះគ្យុងស៊ូដឹងរឿងដែលកេីតឡេីងទាំងអស់ ហេីយទោះជាវេមផាយក៏គ្យុងស៊ូមិនខ្លាចដែរ ព្រោះគ្យុងស៊ូជាវេមផាយដូចគ្នា ហេីយវេមផាយមិនអាចអានចិត្តវេមផាយគ្នាឯងបាននោះទេ
''...'' ម៉ាក់របស់ប៊េកហ្យុនស្ទុះបែរខ្នងដាក់មិត្តភក្តិរបស់ខ្លួន មុននឹងរត់ចេញពីបន្ទប់ទទួលភ្ញៀវទាំងលំបាក ព្រោះតែស្បែកជេីងកែង និងរ៉ូបដែលតឹងជាប់ខ្លួនរបស់ខ្លួនឯង
នៅក្នុងបន្ទប់តែងខ្លួនគ្មានស្រមេាលរបស់ប៊េកហ្យុន និងអៃរីននោះទេ ទោះជាបារម្ភពីកូនរបស់ខ្លួនឯង តែក៏លួចធូរចិត្តដែលទៅជាមួយអៃរីន
''គ្យុងស៊ូដឹងអត់ថាពីរនាក់នោះទៅណា?''
''...'' គ្យុងស៊ូក្រវីក្បាលដេាយមិនគេចខ្សែភ្នែករបស់ម៉ាក់ប៊េកហ្យុនដែលសំលឹងមក
''ប្រាប់អ៊ុំតាមត្រង់ម៉េា!''
''អត់ដឹងមែន!''
''ត្រូវអា៎យ អ៊ុំមិនបាច់ដឹងល្អអា៎យ គេអាចអានចិត្តអ៊ុំបាន អ៊ុំទៅប្រាប់ប៉ាប៊េកហ្យុនសិន''
គ្យុងស៊ូងក់ក្បាលមុននឹងដេីរតាមម៉ាក់របស់ប៊េកហ្យុនរហូតដល់បន្ទប់ទទួលភ្ញៀវមុននេះ ពេលដែលស៊ូយ៉នដេីរទៅឈរជិតឆាំងមីន ប៉ារបស់ឆាន់យ៉លក៏ងាកមកមេីលមុខស៊ូយ៉ន មិនទាន់បានហាមាត់និយាយអីផង ប៉ារបស់ឆាន់យ៉លក៏ងេីបឈរ មុននឹងដេីរចេញពីកន្លែងលេងអុកទៅបាត់
''ហា៎ស?? ប៊េកហ្យុនបាត់ខ្លួន?'' ម៉ាក់របស់ឆាន់យ៉លនិយាយចេញមក ពេលដែលលឺស្វាមីរបស់ខ្លួនឯងប្រាប់
ឆាន់យ៉លដែលអង្គុយនៅក្នុងបន្ទប់នោះជាមួយ ក៏ស្ទុះងេីបឈរឡេីង មុននឹងដេីរចេញពីក្នុងបន្ទប់តែងខ្លួន សំដៅទៅកាន់បន្ទប់តែងខ្លួនមួយទៀត ដែលគិតថាមានប៊េកហ្យុននៅក្នុងនោះ តែពេលនេះក្នុងបន្ទប់នោះទទេរស្អាត
ឆាន់យ៉លធ្វេីមុខខឹង មុននឹងដេីរទៅបន្ទប់ទទួលភ្ញៀវហេីយរកមេីលគ្យុងស៊ូ ពេលដែលឃេីញថាគ្យុងស៊ូកំពុងតែឈរជាមួយគូរជីវិតរបស់គេ ឆាន់យ៉លស្ទុះចូលទៅច្របាច់ករបស់គ្យុងស៊ូ មុននឹងស្រែកសួរ
''ប៊េកហ្យុននៅណា?''
''អត់ដឹង!''
''ឆាន់យ៉ល!!!'' ខាងហ្យុកស្ទុះចូលទៅចាប់កដៃរបស់ឆាន់យ៉ល មុននឹងបញ្ចេញកំលាំងច្របាច់
''ប្រាប់ម៉េាថាប៊េកហ្យុននៅណា?'' ឆាន់យ៉លបញ្ចេញចង្កូមចេញមកគួរអេាយខ្លាច ធ្វេីអេាយអ្នកដែលមកចូលរួមពិធីមង្គលការ នាំគ្នារត់ខ្ចាត់ខ្ចាយអស់
''ប្រាប់អា៎យថាអត់ដឹង!'' គ្យុងស៊ូធ្វេីមុខស្មេីរ មិនខ្លាចឆាន់យ៉លសូម្បីតែបន្តិច
''លែងគ្យុងស៊ូភ្លាម'' ខាងហ្យុកបញ្ចេញចង្កូម មុននឹងច្របាច់ដៃរបស់ឆាន់យ៉លកាន់តែខ្លាំង ហេីយទាញចេញពីករបស់គ្យុងស៊ូ
''ហឹស!'' ឆាន់យ៉លញញឹមចុងមាត់ មុននឹងក្រវាត់គ្យុងស៊ូទៅត្រូវនឹងទ្វាររបស់បន្ទប់ទទួលភ្ញៀវ ធ្វេីអេាយទ្វារបាក់ជាកំណាត់ មុននឹងស្ទុះចូលទៅរកគ្យុងស៊ូម្តងទៀត
តែមិនទាន់បានទៅដល់ខ្លួនរបស់គ្យុងស៊ូផង ខាងហ្យុកក៏ស្ទុះចូលទៅឈរពីមុខ មុននឹងដាល់ថ្ពាល់ឆាន់យ៉លមួយកណ្តាប់ដៃ ធ្វេីអេាយឆាន់យ៉លខ្ទាតទៅត្រូវនឹងតុលេងអុកមុននេះ
ឆាន់យ៉លងេីបឡេីងសំដៅទៅរកខាងហ្យុក មុននឹងចាប់ករបស់ខាងហ្យុក ហេីយព្យាយាមទាញវាចេញពីខ្លួន គ្យុងស៊ូរត់ទៅរកឆាន់យ៉លមុននឹងលេាតឡេីងទៅអង្គុយស្មាររបស់ឆាន់យ៉ល ហេីយចាប់ទាញករបស់ឆាន់យ៉លវិញ
''បេីឯងសំលាប់ខាងហ្យុក យេីងនឹងសំលាប់ឯងដូចគ្នា''
''បានអា៎យ! ឈប់!'' សំលេងស្រែករបស់ម៉ាក់ប៊េកហ្យុនលាន់លឺឡេីងតែគ្មានអ្នកណាឈប់សូម្បីតែបន្តិច
''...''
''ប្រាប់ថាអេាយឈប់!!!'' ម្តងនេះជាសំលេងរបស់ប៉ាឆាន់យ៉ល
ភ្នែកពណ៌ក្រហមរបស់ឆាន់យ៉លក្លាយទៅជាពណ៌ត្នេាតខ្ចីវិញ មុននឹងប្រលែងដៃចេញពីករបស់ខាងហ្យុក ហេីយក្រវាត់គ្យុងស៊ូូទៅលេីឥដ្ធ ខាងហ្យុកស្ទុះចូលទៅរកមុននឹងលេីកគ្យុងស៊ូឡេីង
''គ្យុងស៊ូ...''
''អត់អីហេ៎''
''តោះ! ទៅផ្ទះវិញ''
''អឺម''
គ្យុងស៊ូសំលឹងមេីលឆាន់យ៉លដេីរចេញពីផ្ទះរបស់ប៊េកហ្យុនទៅមុននឹងដកដង្ហេីមធំ...
''ចង់ទៅណា? ទីនេះហាមចូល'' ព្រលឹង 2ដួងរឺយមរាជដែលជាអ្នកធ្វេីការអេាយរដ្ឋាភិបាលរបស់ឋាននរក លេីកដៃឡេីងហេីយហាមមិនអេាយឆាន់យ៉លឆ្លងកាត់កន្លែងដែលខ្លួនឯងកំពុងតែឈរយាម
''ចេញ!'' ឆាន់យ៉លមិននិយាយច្រេីន ហេីយព្យាយាមដេីរចូលទៅម្តងទៀតធ្វេីអេាយយមរាជងាកមេីលមុខគ្នា មុននឹងចាប់ស្មាររបស់ឆាន់យ៉លម្នាក់ម្ខាង
''ប្រាប់ហេីយថាចូលមិនបានបេីគ្មានការអនុញ្ញាត''
''...'' ឆាន់យ៉លងាកទៅមេីលព្រលឹង2ដួងនោះ មុននឹងចាប់ផ្តេីមបញ្ចេញចង្កូម ហេីយប្រយុទ្ធគ្នា
ទីបំផុតព្រលឹងទាំង2 នោះក៏ត្រូវបានឆាន់យ៉លធ្វេីអេាយបែកខ្ចាយ ឆាន់យ៉លសំលឹងមេីលដេីមអង្គារសិល៍ដែលមានផ្កាពណ៌ផ្កាឈូក ហេីយទ្វារមួយដែលមានពន្លឺពណ៌លឿងជុំវិញ ទោះបីជាមេីលមិនឃេីញម្ខាងទៀត ថាបេីដេីរឆ្លងកាត់ទៅនិងទៅដល់កន្លែងណា តែឆាន់យ៉លដឹងច្បាស់ថាបេីឈានចូលទៅ ឆាន់យ៉លនឹងទៅដល់ទីណា
''ទីនេះជាកន្លែងណា?''
''ទីក្រុងសេអ៊ូល ^^''
''...'' ប៊េកហ្យុនសំលឹងមេីលជុំវិញខ្លួនក្រេាយពីស្តាប់លឺចំលេីយរបស់មិត្តភក្តិខ្លួន
''នេះហ៎ ដេីមឈេីដែលឯងប្រាប់ថាមានច្រេីន?'' ប៊េកហ្យុនចង្អុលដេីមឬស្សីដែលនៅជុំវិញ ហេីយគិតដល់រឿងដែលអៃរីនធ្លាប់ប្រាប់ ថានៅសេអ៊ូលមានដេីមអង្គាសិល៍ច្រេីន តែមិនឃេីញដូចដេីមអង្គាសិល៍ដែលនៅជិតទ្វារពន្លឺព្រះចន្ទមុននេះ ដែលពួកយេីងឆ្លងកាត់សោះ
''មែនហេ៎!!! នេះដេីមឈេីវែងៗ គេហៅថា... អឺ... មិនដឹងហេ៎ ដឹងតែមែនដេីមអង្គាសិល៍ហេ៎''
''ហេីយ...''
''ដេីមអង្គាសិល៍ទាល់តែរដូវរងារ អេ៎ មែនហេ៎ រដូវផ្ការីកបានឃេីញផ្កា មែនរីករហូតដូចនៅឋានបិ... អឺ ឋានយេីងហេ៎'' អៃរីននិយាយត្រលប់ទៅត្រលប់ម៉េា ព្រោះខ្លួនឯងក៏មិនសូវច្បាស់ពីរឿងរបស់ឋានមនុស្ស
''អ៎...''
''តោះ! ទៅរកអីញាំុ''
''???'' ប៊េកហ្យុនធ្វេីមុខឆ្ងល់ទេីបអៃរីនញញឹមហេីយប្រញាប់និយាយឡេីង
''អាហាររបស់ឋានមនុស្សឆ្ងាញ់អាណា៎! ទាល់តែសាក''
''...'' ប៊េកហ្យុនអង្គុយស្ងៀមសំលឹងមេីលចង្ក្រានភ្លេីងដែលមានផ្សែងហុយចេញមកនៅចំពោះមុខ
''ញាំុហូវ!'' អៃរីនយកចង្កិះគៀបសាច់ដែលចំអិនហេីយមួយដុំ ដាក់ក្នុងចានរបស់ប៊េកហ្យុន ហេីយគៀបសាច់ឆៅទៅដាក់លេីចង្ក្រាន ហេីយប្រែសាច់ផ្សេងទៀត
''...'' ប៊េកហ្យុននៅតែអង្គុយស្ងៀមសំលឹងមេីលសាច់ក្នុងចានខ្លួនឯងដដែល
''ហ្វូ ហ្វូ អាំ''
''មនុស្សលេាកញាំុពួកបិសាចជ្រូកហ៎?''
''ហា៎ស? ហាហាហាហាហាហា'' ក្រេាយពេលដែលលេីសំនួរចេញពីមាត់របស់ប៊េកហ្យុន អៃរីនធ្វេីមុខឆ្ងល់បន្តិច មុននឹងសេីចចេញមកខ្លាំងៗ
''នេះជាសត្វជ្រូក នៅឋានមនុស្សជ្រូកអត់ចេះប្រែក្រឡាជារាងកាយមនុស្សហេ៎ នៅនេះអត់មានបិសាចជ្រូកហេ៎''
''ហេីយញាំុបានដែរហ៎?''
''កុំគិតពីពួកបិសាចនៅឋានយេីង ហេីយសាកហាមាត់ញាំុមេីល''
''...''
''អា៎ស! ណែស!'' អៃរីនគៀបសាច់មួយដុំទៀត យកទៅដាក់ពីមុខប៊េកហ្យុន
''...'' ប៊េកហ្យុនមេីលទៅស្ទាក់ស្ទេីរ មុននឹងអេានទៅហិតរបស់ក្រហមៗដែលពេលនេះក្លាយជាពណ៌ប្រផេះមួយដុំ ហេីយលាអណ្តាតលិតបន្តិច
បេីសិនជាអ្នកណាឃេីញប៊េកហ្យុនពេលនេះ ប្រាកដជាញញឹមចេញមក ដេាយភាពគួរអេាយខ្នាញ់ដូចដែលអៃរីនកំពុងតែគិតពេលនេះជាមិនខាន កូនក្មេងអាយុ 3ឆ្នាំកំពុងសាករបស់ញាំុ
ក្រេាយពេលលិតហេីយ ប៊េកហ្យុនក៏គិតមួយសន្ទុះ មុននឹងហាមាត់រៀបខាំបន្តិច តែត្រូវអៃរិនញុកចូលក្នុងមាត់ ប៊េកហ្យុនធ្វេីមុខកាច តែក៏ព្រមទំពាររបស់នោះយឺតៗ មុននឹងក្រវីក្បាល
''អត់ឆ្ងាញ់''
''ហា៎ស?''
''អត់មានរសជាតិ!''
''អូខេ ចឹងម្តងទៀត'' អៃរិនយកសាច់ជ្រូកបីជាន់ដែលអាំងហេីយ ទៅជ្រលក់ទឹកជន្លក់សាច់អាំងដែលហិរតិចៗ មុននឹងដាក់ទៅខាងមុខប៊េកហ្យុនម្តងទៀត
ក្រេាយពេលដែលញាំុហេីយមួយម៉ាត់ ប៊េកហ្យុនក៏លែងខ្លាច ហេីយព្រមហាមាត់ញាំុម្តងទៀត ម្តងនេះវាមានរសជាតិប្រៃលាយហិរ ធ្វេីអេាយប៊េកហ្យុនប្រញាប់ខ្ជាក់វាចេញមក ហេីយធ្វេីមុខចង់យំ
''ទឹកៗៗៗៗ ញាំុទឹក!'' អៃរីនស្រែកមុននឹងហុចទឹកដែលនៅជិតខ្លួនរបស់ប៊េកហ្យុន ទៅជិតមាត់របស់ប៊េកហ្យុន ទេីបប៊េកហ្យុនយកវាឡេីងមកផឹក
អណ្តាតដែលក្រហាយតិចៗមុននេះក្លាយទៅជាធម្មតាវិញ ទេីបប៊េកហ្យុនដាក់កែវចុះ ហេីយសំលឹងមុខអៃរីនក្នុងន័យរករឿង
''អូយយយ ណាដឹងឯងញាំុហិរអត់បាន ហាហាហហាហា''
