Saturday, April 20, 2019

☆☆ ស្រមេាលបិសាច Special: Zhang Renjun Part 1



-That Annoying Senior-





@Seoul University's Cafeteria




      ''យ៉ា! យេីងមានវិធីដេញសិស្សច្បងហ្នឹងកុំអេាយម៉េារញ៉េរញ៉ៃជាមួយឯងទៀត!''   ឆេនឡឹនិយាយឡេីង ក្រេាយពេលដែលឃេីញមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនឯង ត្រូវសិស្សច្បងឆ្នាំទី 4តាមរញ៉េរញ៉ៃជិត 1អាទិត្យពេញ


      ''មែនហ៎??? អីគេ???''   រេនជុនខិតក្បាលទៅជិត ហេីយផ្ទៀងត្រចៀកស្តាប់ ព្រេាះ 1អាទិត្យនេះ មិនថាឈប់រវល់ រឺក៏ដេញប៉ុណ្ណា ក៏អាសិស្សច្បងភ្នែកលិបហ្នឹងនៅតែមករញ៉េរញ៉ៃ ទាំងដែលខ្លួនឯងប្រាប់ហេីយថាមិនបានចាប់អារម្មណ៍លេីមនុស្សប្រុស


      ''ឯងមេីលតុនេាះ ឃេីញមនុស្សស្រីម្នាក់ហ្នឹងអត់?''   ឆេនឡឹព្យាយាមនិយាយខ្សឹបៗ ដែលមិនមែនជាសំលឹងខ្សឹបប៉ុន្មានសំរាប់រេនជុន


      ''អឺ! ថី?''


      ''គេលួចមេីលឯង 2-3ដងអា៎យ ឯងសាកសុំអេាយគេជួយហូវ''


      ''ជួយអី?''   រេនជុននៅតែមិនយល់ពីគេាលបំណងរបស់ឆេនឡឹ


      ''ធ្វេីជាសង្សារក្លែងក្លាយរបស់ឯង!''


      ''ដេីម្បីអេាយសិស្សច្បងឈប់តាមយេីង?''


      ''អឺ!''   ឆេនឡឹងក់ក្បាល


រេនជុនងាកទៅមេីលមនុស្សស្រីម្នាក់នេាះម្តងទៀត មុននឹងនឹកឃេីញថាគេដូចជារៀនថ្នាក់ជាមួយគ្នានៅម៉េាងណាមួយ តែរេនជុនមិនប្រាកដក្នុងចិត្ត


ពេលដែលញាំុអាហារពេលថ្ងៃហេីយ រេនជុនដេីរឡេីងទៅកាន់ជាន់ទី 3 ដែលមានថ្នាក់ដែលខ្លួនឯងត្រូវរៀននៅម៉េាងបន្ទាប់ ពេលដែលបេីកទ្វារចូលមកដល់ក្នុងថ្នាក់ រេនជុនក្រឡេកទៅឃេីញមនុស្សស្រីម្នាក់មុននេះ ដែលខ្លួនឯងជួបនៅរេាងអាហារមុននេះ


គេាលដៅដែលគិតថានឹងទៅអង្គុយជិតមិត្តភក្តិ 2នាក់ទៀតរបស់ខ្លួននៅតុខាងក្រេាយគេបង្អស់ ក៏ប្តូរទៅជាតុដែលនៅកណ្តាលថ្នាក់ ជិតមនុស្សស្រីម្នាក់នេាះ


      ''សុំអង្គុយដែរបានអត់?''


      ''O.O''   មនុស្សស្រីម្នាក់នេាះបេីកភ្នែកធំៗ មុននឹងចំហរមាត់ ហាក់បីដូចជាមិនជឿថានេះជាការពិត


រេនជុនមិនចាំអេាយមនុស្សស្រីម្នាក់នេាះឆ្លេីយតបអី ក៏ដាក់ខ្លួនអង្គុយភ្លាម


      ''សិស្សច្បង... សិស្សច្បងរេនជុន...''   សំលេងហៅឈ្មេាះរបស់ខ្លួនឯង ធ្វេីអេាយរេនជុនងាកទៅរក


ប្រហែលជាដូចដែលឆេនឡឹនិយាយហេីយ មនុស្សស្រីម្នាក់នេះប្រាកដជាលួចស្រលាញ់ខ្លួនជាមិនខាន


      ''បាទ?''   រេនជុនងាកទៅញញឹមផ្អែមដាក់ ញញឹមដែលមិនថាមនុស្សស្រីណាក៏ត្រូវតែលង់


      ''អឺ...''


      ''ឈ្មេាះអីហ៎?⁣ ស្រួលញ៉ុមហៅត្រូវ?''   រេនជុនសួរហេីយញញឹមម្តងទៀត


      ''យ៉ូ... យ៉ូបិន...''   ម្ចាស់សំលេងចាប់ផ្តេីមញ័រ ព្រេាះតែបេះដូងលេាតញាប់ពេក នៅសុខៗសិស្សច្បងដែលខ្លួនឯងលួចស្រលាញ់ជាង 2ខែ ដេីរមកសុំអង្គុយជាមួយ ហេីយនៅសួរឈ្មេាះទៀត


      ''យ៉ូបិន ឈ្មេាះពិរេាះដល់អា៎យ''   រេនជុននិយាយសរសេីរ មុននឹងងាកទៅមេីលខាងមុខ ដែលមានគ្រូស្រីម្នាក់ដេីរចូលមកបង្រៀន





Yubin 💋
 រេនជុនអុបប៉ា! 20:10
 យ៉ូបិនមានរឿងចង់សារភាព 20:10
 យ៉ូបិនដឹងថាវាលឿនពេក 😔 20:10
 តែយ៉ូបិនលួចស្រលាញ់អុបប៉ាជាង 2ខែអា៎យ 😭 20:10
 អុបប៉ាកុំទាន់បដិសេធអីណា៎ 😭 20:11
 ទុកឱកាសអេាយយ៉ូបិនសិនបានអត់? 20:11

រេនជុនញញឹមតិចៗចំពេាះស្នាដៃរបស់ខ្លួន មិនបាច់ឆ្ងល់ទេថាហេតុអីបានជាយ៉ូបិនមាន line របស់រេនជុន ព្រេាះរេនជុនជាអ្នកសុំយ៉ូបិនដេាយផ្ទាល់មាត់ ពេលចេញពីរៀនថ្ងៃមិញ



យ៉ូបិន! 20:13
Read
ធ្វេីសង្សារគ្នាណា៎! 20:13
Read
😏 20:13
Read




Annoying J 😡

 ធុញនឹងឡានក្រុងនៅ? 21:11
 ស្អែកញ៉ុមទៅយកណា៎ 21:11
 រេនជុនននន!!!! 22:00
 22:00
ផ្ញេីរស្អីម៉េាហ្នឹង? 22:02
Read
គួរអេាយខ្លាច 22:02
Read
😡 22:02
Read
 ស្អែកញ៉ុមទៅយកណា៎ 22:03
 ជិះឡានក្រុងមនុស្សច្រេីន 22:03
មិនបាច់ហេ៎ 22:04
Read
ទៅខ្លួនឯងបាន 22:04
Read
 រេនជុនអា៎!!!!! 22:04
 រេនជុន!!!!! 22:30

ថ្ងៃនេះក៏ដូចរាល់ដង ជេណូត្រូវរេនជុនបដិសេធ ត្រូវបដិសេធម្តងហេីយម្តងទៀត តែជេណូក៏មិនគិតថានឹងចុះចាញ់ដែរ ព្រេាះជេណូលួចស្រលាញ់រេនជុនជាយូរមកហេីយ ទេាះអេាយកាត់ចិត្តក៏ជាពិបាកដូចគ្នា ចឹងហេីយជេណូសំរេចចិត្តសារភាពប្រាប់រេនជុននៅថ្ងៃបុណ្យនៃក្តីស្រលាញ់ តែក៏ត្រូវរេនជុនបដិសេធ ហេីយនៅបេាះចេាលផ្កាដេសុីពណ៍ផ្កាឈូកមួយបាច់ដែលជេណូខំអេាយទៀត

មួយអាទិត្យជាងហេីយដែលជេណូបានសារភាពប្រាប់រេនជុន ហេីយថ្ងៃនេះជេណូមានគំរេាងថានឹងទៅអង្គុយជិតរេនជុនទៀតផង តែពេលដែលដេីរចូលមកដល់ក្នុងថ្នាក់រៀន រេនជុនកំពុងតែអង្គុយជិតមនុស្សស្រីម្នាក់ ដែលជាមូលហេតុធ្វេីអេាយស្នាមញញឹមនៅលេីមុខរបស់ជេណូបាត់ៗ

ជេណូដេីរទៅអង្គុយជិតបងប្អូនជីដូនមួយរបស់ខ្លួនឯង មុននឹងហាមាត់សួរអ្វីដែលខ្លួនឯងឆ្ងល់ភ្លាម

      ''ហេតុអីបានរេនជុនទៅអង្គុយហ្នឹង?''

      ''ដឹង! ឃេីញម៉េាជាមួយគ្នា ហេីយអង្គុយជិតគ្នាហ្មង''

ជេណូងាកទៅឃេីញរេនជុនសេីចដាក់មនុស្សស្រីម្នាក់នេាះ ជាការសេីចដែលធ្វេីអេាយបេះដូងជេណូលេាតញាប់ខ្លាំង តែក៏លេាតញាប់ដេាយភាពឈឺចាប់ដែរ

ចាង រេនជុន!

ស្គាល់ លី ជេណូតិចពេកហេីយ!



My Future Mine 🐶

កុំជិះឡានក្រុងបានអត់? 16:04
Read
មនុស្សច្រេីន 16:04
Read
ចាំញ៉ុមជូនទៅវិញណា៎ 16:04
Read
រេនជុន... 17:01
Read

ឃេីញ read ហេីយអត់តប!

បាននននន!!!!!!

ជេណូឈរចាំរេនជុននៅពីមុខអាគារដែលរេនជុនរៀន កាលវិភាគរបស់រេនជុន⁣ ជេណូដឹងទាំងអស់តាមរយៈមាគ មិនយូរប៉ុន្មានរេនជុនដេីរចេញពីក្នុងអាគារជាមួយមនុស្សស្រីម្នាក់ ហេីយកាន់ដៃគ្នា ជេណូដេីរសំដៅទៅរករេនជុនដេាយមិនខ្វល់ពីអីទាំងអស់

      ''រេនជុនននន!''   ជេណូហៅឈ្មេាះរេនជុន មុននឹងគៀកករេនជុនជាប់ នេះជាលេីកទីមួយដែលជេណូបានប៉ះពាល់ខ្លួនរបស់រេនជុន ព្រេាះមួយអាទិត្យកន្លងមក ជេណូធ្វេីជាសុភាពបុរសរហូត តែបេីរេនជុនមិនផ្តល់ឱកាស ជេណូមានតែធ្វេីចឹង

      ''យ៉ា! កុំ...''

      ''នៅខឹងបងទៀតហ៎ សុំទេាសអា៎យតា៎ សង្សារគ្នាមិនគួរខឹងគ្នាយូរចឹងហេ៎''   ជេណូញញឹមទាល់តែភ្នែកលិបអស់ ហេីយក៏ជាអ្វីដែលរេនជុនស្អប់ជាងគេ

      ''លែង!''   រេនជុនប្រលែងដៃរបស់យ៉ូបិន ហេីយទាញដៃជេណូចេញ ពេលដែលងាកទៅរកយ៉ូបិន យ៉ូបិនក៏ធ្វេីមុខក្រញ៉ូវដាក់

      ''យ៉ូបិន... មែនហេ៎ ស្តាប់ញ៉ុមសិន!''

យ៉ូបិនដេីរចេញទៅ ហេីយរេនជុនក៏សំរេចចិត្តដេីរទៅតាម តែជេណូចាប់កដៃរបស់រេនជុនជាប់

      ''រេនជុន...''

      ''សិស្សច្បង!!!''

      ''ខឹងហ៎?''

      ''ខឹង! ហេតុអីធ្វេីចឹង?''   រេនជុនដាល់ស្មារជេណូមួយដៃខ្លាំងៗ ធ្វេីអេាយជេណូថយក្រេាយ 2-3ជំហាន

      ''ហេតុអីបានសុខៗមានសង្សារ? ហេតុអីពេលបងសុំឱកាស មិនព្រមអេាយបង?''

      ''ឈប់ហៅខ្លួនឯងថាបង! វាគួរអេាយស្អប់!''

      ''រេនជុន...''

      ''ញ៉ុមមានសង្សារអា៎យ កុំម៉េារវល់ជាមួយញ៉ុមទៀត!''   រេនជុនបែរខ្នងដេីរចេញ តែជេណូនៅតែមុខក្រាស់ ដេីរទៅចាប់កដៃរេនជុនម្តងទៀត

      ''បងអត់ល្អត្រង់ណា??? ហេតុអី???''   រេនជុនសំលឹងមេីលមុខជេណូដេាយទឹកមុខគ្មានអារម្មណ៍អីទាំងអស់

រេនជុនស្អប់មនុស្សរញ៉េរញ៉ៃ ស្អប់មនុស្សដេញហេីយនៅតែតាម ស្អប់មនុស្សដូចលី ជេណូជាទីបំផុត ហេីយជាពិសេសរេនជុនស្អប់...

      ''ញ៉ុមស្អប់មនុស្សសាវ៉ា!''

      ''បងសាវ៉ាត្រង់ណា? តាំងពីកេីតមកធ្លាប់ស្រលាញ់មនុស្សតែម្នាក់គត់! តាំងពីជួបរេនជុនតំបូង កាលរេនជុនរៀនឆ្នាំទី 1 រហូតមកដល់ពេលនេះ 3ឆ្នាំអា៎យ ក៏នៅតែស្រលាញ់នាយ! នេះគេហៅថាសាវ៉ាត្រង់ណា?''   កែវភ្នែកជេណូ ធ្វេីអេាយរេនជុនពិបាកស្មាន បេីខ្លួនឯងមានសាមត្ថភាពដូចអ៊ុំសេហ៊ុន ប្រាកដជាអាចដឹងថាជេណូនិយាយមែនរឺកុហកជាមិនខាន

      ''ហេីយចុះរឿងដែល... អា៎!''   រេនជុនទាញមួករបស់ជេណូទៅពាក់ភ្លាម ហេីយប្រញាប់រត់ចេញក្រៅសាលា ពេលដែលឃេីញឡានក្រុងមកដល់ រេនជុនក៏ប្រញាប់ឡេីងភ្លាម

វុិសទៅហេីយ!!!