Thursday, April 18, 2019

☆☆ ស្រមេាលបិសាច Special: Zhang Luhan Part 4



-Meaning Of Love-





លូហានកំពុងតែឈរផ្អែកក្បាលឡាន ហេីយសំលឹងមេីលទៅលេីមេឃ ពេលដែលលឺសំលេងបេីកកន្លឹះឡាន លូហានក៏ងាកទៅមេីលអ៊ុំរបស់ខ្លួនឯងដែលកំពុងតែបេីកទ្វារឡាន

      ''អ៊ុំចេញម៉េាលឿនមែស ម៉េចមិននៅជាមួយគេនេាះសិនហូវ!''   លូហានចូលមកអង្គុយកន្លែងជាប់សេហ៊ុន ហេីយទាញទ្វារបិទខ្លាំងៗ

      ''និយាយចឹងចង់អេាយអ៊ុំនៅតមែន?''

      ''...''   លូហានមិនឆ្លេីយ គិតតែពីធ្វេីមុខក្រញ៉ូវ

      ''លូហាន!''

      ''អត់ចង់! ហេតុអីអ៊ុំចាំបាច់ទៅអង្គុយជិតគេ ហេីយខ្សឹបខ្សៀវគ្នាទៀត!''

      ''អត់ចូលចិត្តហ៎?''

      ''អត់ចូលចិត្ត!!''

      ''^^''   សេហ៊ុនញញឹមទាល់តែលឹបភ្នែកអស់ ចំណែកលូហានដែលអង្គុយមួរម៉ៅ ហេីយងាកចេញទៅក្រៅកញ្ចក់ឡានជាប់នេាះ គ្មានថ្ងៃបានឃេីញទឹកមុខរបស់សេហ៊ុនបែបនេះដាច់ខាត





អៀតតត

      ''ប៉ាប៊េក!''   លូហានភ្ញាក់តិចតួច ពេលដែលបេីកទ្វារបន្ទប់គេងរបស់ខ្លួនឯង តែបែរជាឃេីញប៉ារបស់ខ្លួនអង្គុយនៅចុងគ្រែ

      ''លូហាន ម៉េាវិញអា៎យហ៎?''

      ''បាទ! ប៉ានៅធ្វេីអី អត់ទាន់គេងហេ៎ហ៎?''

      ''ចាំកូនម៉េាវិញ! ហេតុអីម៉េាយប់មែស? ប៉ាសុីងបារម្ភអា៎ ដឹងអត់?''

      ''លូធំអា៎យយយ ណាមួយទៅជាមួយអ៊ុំសេហ៊ុនទៀត! មិនបាច់បារម្ភហេ៎!''

      ''អឺមមម រាត្រីសួស្តីលូហាន!''   ប៊េកហ្យុនញីសក់របស់លូហាន មុននឹងដេីរចេញពីបន្ទប់របស់លូហាន

      ''ប៉ាប៊េក!''

      ''ហឺម?''   ពេលដែលលឺកូនប្រុសរបស់ខ្លួនឯងហៅ ប៊េកហ្យុនក៏ឈប់ដេីរ ហេីយងាកទៅមេីលលូហាន

      ''លូមានរឿងចង់សួរ!''

      ''ហឺម?''   ប៊េកហ្យុនជ្រួញចញ្ចេីមដេាយចំងល់ មុននឹងដេីរចូលទៅក្នុងបន្ទប់វិញ

      ''បេី... បេី... អ៊ុំសេហ៊ុនមានអ្នកដែលអ៊ុំស្រលាញ់ផ្សេង... អ៊ុំនៅស្រលាញ់លូដូចមុនអត់? ហឹក''   ពេលដែលលឺសំលេងយំរបស់កូនខ្លួនឯង ប៊េកហ្យុនប្រញាប់ដេីរទៅជិតលូហាន មុននឹងចាប់ថ្ពាល់លូហានទាំងសងខាង ហេីយជូតទឹកភ្នែកដែលហូរចុះមក

      ''ស្រលាញ់! ប្រាកដជាស្រលាញ់! អ៊ុំសេហ៊ុនចញ្ចឹមកូនតាំងពីតូចដល់ធំ មិនអេាយអ៊ុំស្រលាញ់ម៉េច?''   ប៊េកហ្យុននិយាយលួង មុននឹងដាក់ដៃពីលេីក្បាលរបស់លូហាន ដេីម្បីអេាយលូហានឈប់យំ

      ''លូខ្លាច... ខ្លាចង៉ៃណាមួយអ៊ុំនឹងឈប់ស្រលាញ់លូ ឈប់នាំលូទៅដេីរលេង ឈប់ទិញរបស់អេាយលូទៀត ឈប់ខ្វល់ពីលូ លូខ្លាច...''

      ''លូហាន...''

      ''ធ្វេីម៉េចហូវ លូអត់ចង់អេាយអ៊ុំស្រលាញ់ណាគេផ្សេងហេ៎!''

      ''លូហាន! អ៊ុំសេហ៊ុនធ្លាប់ស្រលាញ់លូហានម៉េច គាត់នៅតែស្រលាញ់ចឹង! សំខាន់លូហាន ស្រលាញ់អ៊ុំសេហ៊ុនដូចដែលអ៊ុំសេហ៊ុនស្រលាញ់លូហានអត់?''

      ''ស្រលាញ់! លូស្រលាញ់អ៊ុំសេហ៊ុន!''

      ''ស្រលាញ់បែបណា?''

      ''ស្រលាញ់មានបែបណាដែរហ៎?''

      ''មាន! ដូចស្រលាញ់បែបបងប្អូន ស្រលាញ់បែបប៉ាកូន ស្រលាញ់បែបពូក្មួយ ស្រលាញ់បែបមិត្តភក្តិ ហេីយនិងស្រលាញ់បែបគូរស្នេហ៍...''

      ''...''

      ''ពេលនេះលូហានមិនទាល់យល់ហេ៎ ពេលលូហានធំតិចទៀត លូហាននឹងយល់ដេាយខ្លួនឯង''





      ''សៀវលូ! ចេញពីនេះទៅផឹកអីអត់?''   លូហានដែលកំពុងតែកាន់កន្សែងជូតញេីសរបស់ខ្លួនឯង ងាកទៅរកមិត្តភក្តិរបស់ខ្លួន ដែលស្រែកបបួលលូហានអំបាញ់មិញ

      ''អត់ហេ៎ លូប្រាប់អេាយគេម៉េាយកអា៎យ!''   លូហានឆ្លេីយតបនឹងលីឆេនវិញ មុននឹងលេីកទឹកផឹក ព្រេាះតែលេងបាល់ទាត់ ធ្វេីអេាយបែកញេីសច្រេីន ទេីបត្រូវការទឹកចូលទៅវិញ

      ''អ្នកដែលជូនឯងម៉េានឹងមែន? សង្សារហ៎?''

      ''មែនហេ៎! អ៊ុំប្រុស!''   លូហានលេបទឹកចូលស្ទេីរតែមិនទាន់

      ''អ៎... ឃេីញកែវភ្នែកដែលមេីលឯងចំលែកៗ''

      ''ម៉េច?''

      ''ដូចកែវភ្នែកដែលជឹងខៃមេីលឯងចឹង!''   លូហានងេីបមុខឡេីង មុននឹងឃេីញជឹងខៃកំពុងតែមេីលមុខខ្លួនឯង តែគេប្រញាប់ងាកទៅមេីលកន្លែងផ្សេងភ្លាម ជឹងខៃជាម្នាក់ក្នុងចំណេាមមិត្តភក្តិរបស់លូហាន ដែលលួចស្រលាញ់លូហានយូរហេីយ

      ''វាមិនដែល! ពួកយេីងវាអ៊ុំក្មួយនឹងគ្នា ទេាះជាស្រលាញ់ក៏ស្រលាញ់បែបអ៊ុំស្រលាញ់ក្មួយដែរ''





      ''កេីតអី? ហេតុអីបានម៉េាអង្គុយក្នុងព្រៃម្នាក់ឯង?''   សេហ៊ុនដាក់ខ្លួនអង្គុយចុះលេីមែកឈេីក្បែរលូហាន មុននឹងងាកទៅមេីលលូហាន ដែលកំពុងតែអង្គុយអេាបជង្គង់របស់ខ្លួន

      ''មានណាាា គ្រាន់តែធុញ អត់ចង់នៅផ្ទះ!''

      ''បេីធម្មតា ទៅក្រៅបាត់អា៎យ ហេតុអីបានង៉ៃនេះម៉េានៅហ្នឹង?''

      ''ខ្ជិល...''

      ''លូហាននន កេីតអី?''   សេហ៊ុនដាក់ដៃលេីក្បាលរបស់លូហាន ហេីយសួរម្តងទៀត

      ''ហេតុអីបានម្សល់មិញ គេនៅក្នុងឡានដែរ?''

      ''ហឺម?''

      ''ម្នាក់ស្រីដែលជួបនៅក្លឹបង៉ៃមុននេាះ! ម្នាក់ដែលអង្គុយក្នុងឡានកន្លែងដែលលូអង្គុយរាល់ដងហ្នឹង!!''   លូហានងេីបមុខឡេីង ហេីយងាកទៅស្រែកកំហកដាក់សេហ៊ុន

      ''អ៊ុំទៅហាងសៀវភៅម្តុំហ្នឹង ហេីយជួបគ្នា គេសុំអេាយអ៊ុំជួយជូនគេទៅវិញ ហេីយអ៊ុំគិតថាផ្លូវមួយគ្នាបាន...''

      ''ហេតុអីអ៊ុំចិត្តល្អមែស! អ៊ុំចិត្តល្អចឹងមួយគេគ្រប់គ្នាហ៎? អ៊ុំស្រលាញ់គេម្នាក់ហ្នឹងហ៎?''   លូហានងេីបឈរឡេីង ធ្វេីអេាយសេហ៊ុនងេីបឈរតាម

      ''មែនហេ៎ គិតដល់ណាអា៎យនៀក!''

លូហានសំឡក់មុខសេហ៊ុន មុននឹងបែរខ្នងហេីយរៀបដេីរចេញ តែក៏ត្រូវសេហ៊ុនចាប់កដៃជាប់ លូហានងាកមកមេីលមុខសេហ៊ុន មុននឹងទាញដៃនេាះចេញ⁣ ហេីយប្រេីជេីងទាំង 4របស់ខ្លួនឯងរត់ទៅផ្ទះវិញ

ពេលមកដល់ក្នុងបន្ទប់ទទួលភ្ញៀវ លូហានហក់ឡេីងលេីសាឡុងដែលមានប៊េកហ្យុនកំពុងតែអង្គុយលេងទូរស័ព្ទនៅលេីនេាះ លូហានដេីរទៅផ្តេកខ្លួនពីលេីភ្លៅរបស់ប៊េកហ្យុន ហេីយប៊េកហ្យុនក៏លូកដៃទៅអង្អែលខ្លួនរបស់លូហានលេង

      ''កេីតអី?''

      ''...''

      ''ចង់បានអីបានក្លាយជាកូនឆ្កែចឹង?''

      ''...''

      ''ណាគេធ្វេីអី? ហេតុអីបានស្ងាត់ខុសធម្មតាហឺម?''   ប៊េកហ្យុននៅតែព្យាយាមនិយាយជាមួយ តែលូហានមិនឆ្លេីយតប ទេីបប៊េកហ្យុនគិតថាលូហានប្រាកដជាកេីតអីរហូតដល់ក្លាយទៅជាបែបនេះ

ទេាះជាលូហានធំប៉ុណ្ណាក៏ដេាយ ក៏នៅតែជាកូនក្មេងដែលគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងមិនបានដដែល ប៊េកហ្យុនដកដង្ហេីមធំ តែដៃនៅតែអង្អែលខ្លួនរបស់លូហានមិនឈប់ ពេលដែលមានអារម្មណ៍ថាលូហានគេងលក់ ប៊េកហ្យុនក៏លេីកកូនឆ្កែនេាះឡេីងមកបីក្នុងដៃ ហេីយនាំទៅកាន់បន្ទប់គេងរបស់លូហាន





      ''លូហាន អត់នៅផ្ទះហេ៎ហ៎?''   ពេលដែលចូលមកដល់ក្នុងផ្ទះភ្លាម អុីសុីងក៏សួររកកូនប្រុសរបស់ខ្លួនឯងភ្លាម ព្រឹកមិញពេលដែលអុីសុីងទៅយកឈាមនៅមន្ទីរពេទ្យដែលជុងអុីនធ្វេីការ លូហាននៅផ្ទះនៅឡេីយទេតេី

      ''នៅក្នុងបន្ទប់!''   ប៊េកហ្យុនឆ្លេីយតប

តែពេលដែលឃេីញអុីសុីងកំពុងតែឈានជេីងឡេីងជណ្តេីរ ប៊េកហ្យុនក៏ហាមាត់ហាមភ្លាម

      ''អុីសុីង កុំទាន់អាល់ទៅអី អេាយលូនៅម្នាក់ឯងសិនហូវ!''

      ''លូហានកេីតអី ឈឺហ៎?''   អុីសុីងសួរដេាយទឹកមុខបារម្ភ

      ''...''   ប៊េកហ្យុនក្រវីក្បាល ធ្វេីអេាយអុីសុីងប្រែទឹកមុខទៅជាទឹកមុខឆ្ងល់ម្តង

      ''កេីតអី?''

      ''អត់ដឹងដែរ ប្រហែលជាឈ្លេាះគ្នាមួយសេហ៊ុនដឹង...''

      ''រឿងអី?''

      ''ម៉ានង៉ៃមុនឃេីញរអ៊ូរឿងខ្លាចអ៊ុំគេឈប់ស្រលាញ់ ឃេីញអ៊ុំគេ...''   ពេលដែលសុខៗអុីសុីងក៏ក្រឡេកទៅមេីលកន្លែងផ្សេង ជំនួសមុខរបស់ប៊េកហ្យុន ប៊េកហ្យុនក៏ងាកទៅមេីលតាម មុននឹងឃេីញសេហ៊ុនកំពុងតែដេីរចូលមកក្នុងផ្ទះ

      ''ចាំញ៉ុមឡេីងទៅនិយាយជាមួយលូហាន!''

      ''សេហ៊ុន...''   ប៊េកហ្យុនរៀបហាមាត់ហាម តែសេហ៊ុនក៏និយាយកាត់

      ''ញ៉ុមនៅមួយលូហានតាំងកេីត ញ៉ុមដឹងថាត្រូវនិយាយម៉េច!''





អៀតតត

សេហ៊ុនបេីកទ្វារចូលទៅក្នុងបន្ទប់គេងរបស់លូហាន ដេាយមិនបានគេាះទ្វារ រាងកាយរបស់ឆ្កែចចកដែលមានសំបុរពណ៍សកំពុងតែគេងនៅលេីគ្រែ សេហ៊ុនដេីរសំដៅទៅកាន់គ្រែនេាះ មុននឹងដាក់ខ្លួនអង្គុយចុងគ្រែហេីយសំលឹងមេីលលូហាន លូហានកំរេីកខ្លួនបន្តិចធ្វេីអេាយសេហ៊ុនដឹងថាលូហានមិនបានគេងលក់

      ''អ៊ុំមានរឿងចង់និយាយជាមួយ...''

      ''...''

      ''ក្លាយជាមនុស្សអត់បានហេ៎ហ៎?''

      ''...''

      ''អ៊ុំអត់ដែលស្រលាញ់ណាគេហេ៎ណា ក្រៅពីអុីសុីងហ្យុង ជុងអុីនហ្យុង ជុងដេហ្យុង ហេីយនិងលូហាន... តាំងពីង៉ៃដែលអ៊ុំបីលូហានលេីកដំបូង អ៊ុំគិតក្នុងចិត្តថានឹងមេីលថែលូហានអេាយបានល្អ ហេីយអាលូវលូហានធំអា៎យ លូហានលែងសូវតាមអ៊ុំដូចមុន លែងសូវស្តាប់អ៊ុំ អ៊ុំនៅមិនទាន់ខឹងលូហានផង''

      ''អ៊ុំហ្នឹងអា៎យ ចូលចិត្តកាចដាក់លូ ហាមមិនអេាយលូធ្វេីនេះធ្វេីនេាះ''   លូហានក្លាយជាមនុស្សភ្លាម ក៏ងេីបអង្គុយលេីគ្រែ ហេីយងាកមកតមាត់ភ្លាម

      ''អ៊ុំបារម្ភ! មេីលរឿងមួយៗដែលលូចង់ធ្វេី ចង់ទៅក្រៅប្រទេសមួយមិត្តភក្តិ ចង់ចូលក្លឹប ចង់ទៅបេាះតង់នៅក្នុងព្រៃ លូដឹងអត់ថាលូធ្វេីចឹងដូចគេអត់បាន!''

      ''...''   ពេលដែលដឹងថាខ្លួនប្រកែកអត់ឈ្នះ លូហានក៏ពេបមាត់ធ្វេីមុខកំសត់ ធ្វេីអេាយសេហ៊ុនដែលរៀបថាអេាយបន្តទៀត ក៏ហាមាត់លែងរួច

      ''ហេីុយយយយ''

      ''បេីលូហាននៅតែចឹង ង៉ៃណាមួយអ៊ុំនឹងឈប់ស្រលាញ់លូហានអត់?''

      ''អត់ហេ៎ លូហានជាក្មួយអ៊ុំ ទេាះយ៉ាងណាក៏អ៊ុំនៅតែស្រលាញ់!''

      ''ស្រលាញ់ជាងគេម្នាក់នេាះអត់?''

      ''អត់ហេ៎!''

      '':(''

      ''អេាយស្រលាញ់ជាងម៉េច បេីអ៊ុំអត់បានស្រលាញ់គេផង!''

      ''អ៊ុំ!!!''   លូហានយកតុក្ខតារូបក្តាន់ដែលអ៊ុំជុងអុីនទិញអេាយថ្ងៃខួបកំណេីត ឡេីងមកគប់សេហ៊ុន ធ្វេីអេាយសេហ៊ុនអស់សំណេីច

      ''^^''

      ''អ៊ុំសេីចអី?''

      ''លូប្រហែលជាអត់ដឹងមូលហេតុហេ៎ ថាហេតុអីបានជាលូអត់ចូលចិត្ត ពេលដែលអ៊ុំនៅជាមួយអ្នកផ្សេង...''

      ''...''

      ''តែមិនអីហេ៎ ដឹងតែថាការតែលូខឹងអ៊ុំរឿងហ្នឹង ធ្វេីអេាយអ៊ុំសប្បាយចិត្ត!''

      ''អត់យល់...''

      ''មិនបាច់យល់ហេ៎... អ៊ុំសន្យាណា៎ ថានឹងលែងទៅណាជាមួយអ្នកផ្សេងបែបហ្នឹងទៀត''

      ''អូខេ! សន្យា!''   លូហានលេីកកូនដៃដាក់ពីចំពេាះមុខ ហេីយសេហ៊ុនក៏យកកូនដៃរបស់ខ្លួនមកថ្ពក់

      ''សន្យា!''

      ''ចុះបេីអ៊ុំមានអ្នកដែលអ៊ុំស្រលាញ់ផ្សេង?''

      ''អ្នកដែលអ៊ុំស្រលាញ់គឺលូហានហ្នឹង!''

      ''អូខេ ចឹងក៏បាន ^^''   លូហានញញឹម ធ្វេីអេាយសេហ៊ុនអត់មិនខ្នាញ់មិនបាន ទេីបលូកដៃទៅញីសក់របស់លូហាន

ញញឹមបែបនេះ លូហានប្រាកដជាមិនយល់ថាសេហ៊ុនចង់មានន័យដល់ការស្រលាញ់បែបណានេាះទេ តែម៉េចក៏ម៉េចទៅ មិនចាំបាច់យល់ថារវាងសេហ៊ុននឹងលូហានស្រលាញ់គ្នាបែបណានេាះទេ បែបអ៊ុំក្មួយ រឺក៏គូរស្នេហ៍ វាមិនបានសំខាន់នេាះទេ ដឹងត្រឹមតែសេហ៊ុនស្រលាញ់លូហាន បែបដែលសេហ៊ុនស្រលាញ់ ហេីយលូហានក៏ស្រលាញ់សេហ៊ុន ក្នុងបែបរបស់លូហានដូចគ្នា ប៉ុណ្ណឹងគ្រប់គ្រាន់ហេីយ