Tuesday, April 16, 2019

☆☆ ស្រមេាលបិសាច Special: Zhang Luhan Part 3


-That Feeling-



អៀតតត

      ''អ៊ុំ!!!''   សេហ៊ុននៅតែអានសៀវភៅរបស់ខ្លួនឯងបន្ត ដេាយមិនងាកទៅចាប់អារម្មណ៍អ្នកដែលទេីបតែដេីរចូលមក


មូលហេតុដែលលូហានមករកសេហ៊ុនដល់បន្ទប់ដាក់សៀវភៅបែបនេះ គ្មានរឿងអីក្រៅពី...


      ''អ៊ុំ! លូហានធុញ! ចង់ទៅក្រៅ!''


      ''មិនទាន់គ្រប់ 3ង៉ៃហេ៎''


      ''អូយយយ! សល់តែមួយង៉ៃទៀតសេាះ!''


      ''សល់ឡេីងមួយង៉ៃទៀត!!''


      ''អ៊ុំ!''


      ''...''


      ''អ៊ុំហ៊ុននននន!''


ពេលដែលឃេីញអ៊ុំប្រុសរបស់ខ្លួនឯង នៅស្ងៀមហេីយអានសៀវភៅធ្វេីមិនដឹង រាងកាយរបស់លូហានក៏ក្លាយទៅជាឆ្កែចចកភ្លាម មុននឹងរត់ទៅរត់ម៉េា កន្ទុយដែលបក់ទៅបក់ម៉េានេាះ⁣ ធ្វេីអេាយសេហ៊ុនលួចញញឹមតិចៗ


      ''ហូងងងង''   លូហានលេាតឡេីងទៅលេីភ្លៅរបស់សេហ៊ុន មុននឹងដាក់មុខរបស់ខ្លួនឯងលេីស្មាររបស់សេហ៊ុន ទេាះបីជាសេហ៊ុនមិនឆ្លេីយតបពិតមែន តែដៃរបស់សេហ៊ុនក៏ដាក់ទ្រខ្លួនរបស់លូហានកុំអេាយធ្លាក់


      ''...''


      ''ងីង ងីងងងង''


      ''លូហាន!''   សេហ៊ុនចាប់ផ្តេីមធ្វេីសំលេងកាច ពេលដែលលូហាននៅតែបញ្ចេញសំលេងដែលគួរអេាយស្រលាញ់ រំខានសេហ៊ុនមិនឈប់


      ''អាអ៊ូវវវវវវវវ''


      ''អូខេ! ចង់ទៅណា?''


ពេលដែលលឺពាក្យថាអូខេភ្លាម រាងកាយរបស់លូហានក៏ក្លាយទៅជាមនុស្សភ្លាម ទេីបពេលនេះលូហានកំពុងតែអង្គុយលេីភ្លៅរបស់សេហ៊ុន ហេីយដៃរបស់សេហ៊ុនដែលទ្រខ្លួនលូហានមុននេះ ដាក់ជុំវិញចង្កេះរបស់លូហាន


      ''ចង់ទៅក្លឹប''


      ''...!''


      ''ហេស ហេស និយាយលេងតា៎ ចង់ទៅញាំុមីហិរ''


      ''អឺម!''


      ''អ៊ុំនាំទៅមែនហ៎?''


      ''រឺក៏ចង់នៅផ្ទះ?''


      ''ទៅៗ! លូហានទៅដូរខេាអាវសិន!''   លូហានញញឹមចេញមក មុននឹងចុះពីលេីភ្លៅរបស់សេហ៊ុន ហេីយសំដៅទៅកាន់បន្ទប់របស់ខ្លួនឯង






@Lotte


ក្រេាយពេលញាំុមីហិរដែលលូហានចង់ញាំុហេីយ ការ៉េមគឺជារបស់បន្ទាប់ដែលលូហានអូសសេហ៊ុនមកញាំុជាមួយ

      ''អ៊ុំ!''   លូហានហៅអ្នកដែលអង្គុយចំពេាះមុខ ព្រេាះសេហ៊ុនគិតតែពីសំលឹងលូហានភ្លឹក សេហ៊ុនចូលចិត្តលូហានពាក់មួកបែបនេះ ទាំងដែលនៅក្នុងហាង តែចាត់ទុកថាវាជាស្ទាយរបស់លូហាន ព្រេាះមិនថាទៅណាលូហានតែងតែពាក់មួកជានិច្ច ហេីយមិនមែនពាក់មួកដូចគេធម្មតានេាះទេ លូហានចូលចិត្តពាក់មួកបែរទៅខាងក្រេាយ

      ''...''

      ''អ៊ុំ!!!''   លូហានបន្ថែមសំលេងអេាយលឺជាងមុន ហេីយវាបានផលពិតមែន

      ''ហឺម?''   សេហ៊ុនឆ្លេីយតបលូហានតិចៗ មុននឹងអេានចុះដួសការ៉េមរបស់ខ្លួនឯងដាក់ចូលមាត់

      ''មេីលមុខលូរហូត កេីតអី?''   សេហ៊ុនញញឹមចេញមក មុននឹងឆ្លេីយនឹងសំនួររបស់លូហាន

      ''មានអី គ្រាន់តែនឹកឃេីញដល់កាលពីមុន ធ្មេចបេីកៗលូហានធំប៉ុណ្ណឹងអា៎យ''

      ''តិចទៀត លូហាននឹងធំជាងហ្នឹងទៀត ហេីយខ្ពស់ជាងអ៊ុំ ហិហិ''

      ''ហឹស''   សេហ៊ុនអស់សំណេីចចំពេាះពាក្យសំដីនេាះ សូម្បីតែអុីសុីងហេីយនិងប៊េកហ្យុននៅទាបជាងខ្លួនផង អេាយលូហានខ្ពស់ដល់ថ្នាក់ហ្នឹងម៉េចនឹងអាចទៅរួច

សេហ៊ុនលូកដៃទៅជូតគែមមាត់អេាយលូហានថ្នមៗ ពេលដែលឃេីញមានស្នាមសៗប្រឡាក់ លូហាននៅស្ងៀមអេាយសេហ៊ុនជូត ហេីយក៏ញញឹមដាក់ជាការអរគុណ គិតៗលូហានដូចជាកូនរបស់សេហ៊ុនច្រេីនជាងកូនរបស់ប៊េកហ្យុននិងអុីសុីងទៀត ព្រេាះលូហាននៅជាមួយសេហ៊ុនរហូត តាំងពីកេីតមក សេហ៊ុនជាអ្នកលេងជាមួយ ជាអ្នកនាំទៅដេីរលេង ជាអ្នកមេីលថែ

      ''លូហាន...''

      ''បាទ!''

      ''ស្អែកទៅដេីរលេងអត់? អ៊ុំនាំទៅ''

      ''មែនហ៎?????''   កែវភ្នែករបស់លូហានមានពន្លឺភ្លែកៗ ធ្វេីអេាយសេហ៊ុនញញឹមតាមដេាយអត់មិនបាន

      ''អឺម! ចង់ទៅណា?''

      ''ទៅណាក៏បាន⁣អេាយតែអ៊ុំនាំទៅ លូហាននៅផ្ទះ2ង៉ៃធុញចង់ងាប់អា៎យ''





@សួនសត្វ

      ''គួរអេាយស្រលាញ់អា៎ មេីលហ៎!! ^^''   សំលេងសរសេីររបស់អ្នកនៅជុំវិញលូហានលាន់លឺឡេីង ដេាយមានម្រាមដៃជាច្រេីនចង្អុលទៅកាន់កូនឆ្កែពណ៍សមួយនៅក្នុងទ្រុង

      ''មេីលកន្ទុយហ៎ ចង់បាននននន''

      ''ហឹស!''   លូហានបញ្ចេញសំលេងមិនពេញចិត្តភ្លាម ព្រេាះតែខ្សែភ្នែកអាកូនឆ្កែដែលសំលឹងមកលូហាន

      ''លូហាន! កុំធ្វេីចឹង!''   សេហ៊ុនងាកទៅហាមភ្លាមពេលដែលសង្កេតឃេីញថាសង្គ្រាមរវាងកូនឆ្កែផមមេីរេនៀន ហេីយនិងកូនឆ្កែចចកកំពុងតែជិតកេីតឡេីង

      ''វូស វូស''   សំលេងព្រុសរបស់ឆ្កែនៅក្នុងទ្រុងលាន់លឺឡេីង ម្តងនេះលូហានបេីកភ្នែកធំៗ ហេីយស្ទុះទៅរកវាភ្លាម តែត្រូវសេហ៊ុនចាប់ទាន់

      ''លូ...''

      ''វាថាលូហានសត្វចំលែក!''

      ''ចិត្តត្រជាក់ៗ! ម៉េាះ! ឈប់មេីល''

      ''អូយយយយ''

      ''កុំខឹងៗ ទប់អារម្មណ៍ កុំក្លាយជាកូនឆ្កែនៅហ្នឹងអា៎ អ៊ុំសុំ!''

      ''តែ...''

      ''បេីលូហានហ៊ានក្លាយជាឆ្កែ អ៊ុំប្រាប់ប៉ាសុីងអេាយឃុំលូហានក្នុងបន្ទប់តាំងសមាធិម៉ាអាទិត្យហ្មងម្តងនេះ''

      ''អ៊ុំ!!!''   លូហានធ្វេីមុខក្រញ៉ូវ ហេីយឈប់រេី

សេហ៊ុនបង្ធូរដៃ មុននឹងនាំលូហានចេញពីទីនេាះ បេីនៅយូរជាងហ្នឹងទៀត ប្រាកដជាជ្រួលច្របល់ជាមិនខាន





      ''ណែស''   សេហ៊ុនដឹងថាគួរតែលួងលូហានបែបណា ទេីបដេីរទៅទិញទឹកសូកូឡាក្រឡុកមកអេាយក្មួយរបស់ខ្លួនដែលអង្គុយចាំនៅលេីបង់ លូហានពេបមាត់តិចតួច តែក៏យកវាទៅកាន់ហេីយប៊ឺត

      ''...''

      ''នៅចង់ទៅមេីលសត្វអីផ្សេងអត់? រឺក៏ត្រ...''

      ''មេីល!!! ខំទិញសំបុត្រចូលម៉េា! ខូចអារម្មណ៍ដេាយសារអាសត្វហ្នឹងហ្មង!''

      ''ថាគេ! ខ្លួនឯងហ្នឹងមែនឆ្កែហេ៎ហ៎?''

      ''លូហានមែនឆ្កែរេាមពេញខ្លួនចឹងហេ៎ លូហានគួរអេាយស្រលាញ់ជាងវាឆ្ងាយអា៎''

      ''...''   សេហ៊ុនក្រវីក្បាលតិចៗ កាន់តែលូហាននិយាយ កាន់តែដូចនិយាយអេាយខ្លួនឯង

ទាំងពីរនាក់ឈប់ឈ្លេាះគ្នា ហេីយអង្គុយលេីបង់ដេាយស្ងាត់ៗ ព្រេាះមាត់របស់លូហានកំពុងតែរវល់ជាមួយបំពង់ប៊ឺត ហេីយសេហ៊ុនឃេីញបែបនេាះក៏អង្គុយលេីដេីមឈេី មេីលមេឃ មេីលដី

      ''ណែស!''   ម្តងនេះជាសំលេងរបស់លូហាន សេហ៊ុនងាកទៅមេីលមុនហ្នឹងឃេីញលូហានដេាះមួកចេញហេីយហុចវាមកអេាយខ្លួន

      ''...?''   សេហ៊ុនធ្វេីមុខឆ្ងល់ ព្រេាះលូហានស្រលាញ់មួកសឹងអី ទៅណាក៏ពាក់

      ''អ៊ុំក្តៅអត់? មុខអ៊ុំស្លេកអា៎យណា៎''

      ''អត់អីហេ៎ ប៉ុណ្ណឹងសេាះ!''   សេហ៊ុនបដិសេធ មុននឹងយកមួកនេាះមកកាន់ ហេីយរៀបពាក់អេាយលូហានវិញ

      ''មេីស! អ៊ុំ!''   លូហានទាញមួកនេាះមកវិញ ហេីយពាក់អេាយសេហ៊ុន តាមស្តាយដែលខ្លួនឯងចូលចិត្តពាក់

      ''...''

      ''ត្រូវថ្ងៃយូរតិចឈឺ!''

ទេាះជាអ៊ុំប្រុសរបស់លូហានរឹងមាំប៉ុណ្ណាក៏ដេាយ វេមផាយនៅតែចាញ់ថ្ងៃដដែល បេីនិយាយពីរឿងហាលថ្ងៃ លូហានអាចពូកែជាងអ៊ុំក៏បាន ព្រេាះលូហានជាកូនកាត់មនុស្សផង ឆ្កែចចកផង ទេីបលូហានអាចហាលថ្ងៃបានយូរជាង

'ចាំពេលលូហានធំលូហាននឹងមេីលថែអ៊ុំវិញណា៎'   ពាក្យសំដីកាលលូហាននៅក្មេងផុសឡេីងក្នុងខួរក្បាលរបស់សេហ៊ុនធ្វេីអេាយសេហ៊ុនញញឹមភ្លាម





@ក្លឹប xx

      ''នេះហ៎កន្លែងដែលអ៊ុំថានាំម៉េា?''

      ''អឺម!''

      ''ហាងអី?''

      ''ហ្នឹងអា៎យដែលគេហៅថាក្លឹប! តេាះ!''   សេហ៊ុនពន្លត់ម៉ាសុីនឡាន មុននឹងដេាះខ្សែក្រវ៉ាត់ចេញ ហេីយបេីកទ្វារចុះពីលេីឡាន

លូហានធ្វេីដូចគ្នា មុននឹងដេីរតាមសេហ៊ុនចូលទៅខាងក្នុង សំលេងភ្លេងលាន់លឺឡេីងខ្លាំងៗ ធ្វេីអេាយលូហានស្ទេីរតែយកដៃខ្ទប់ត្រចៀក មនុស្សជាច្រេីនឈរប្រជ្រៀតគ្នានៅកន្លែងកណ្តាលដែលមានភ្លេីងពណ៍ជាច្រេីន នេះហ៎ក្លឹប កន្លែងដែលមិត្តភក្តិលូហានថាសប្បាយ!

      ''អ៊ុំ!''   លូហានចាប់ជាយអាវសេហ៊ុនជាប់ ព្រេាះខ្លាចវង្វេងគ្នា

សេហ៊ុននាំលូហានមកកាន់កៅអីទំនេរមួយ មុននឹងដាក់ខ្លួនអង្គុយ ហេីយកម្ម៉ង់ស្រា 2កែវពីអ្នកក្រឡុកស្រា លូហានដែលចង់ដឹងចង់ឃេីញ សំលឹងមេីលជុំវិញហាង មុននឹងឃេីញមានមនុស្សប្រុសសំលឹងមកកាន់លូហាន ហេីយញាក់ចញ្ចេីមដាក់ ធ្វេីអេាយលូហានងាកមុខចេញភ្លាម

នៅទីនេះមិនត្រឹមតែមានក្លិនមនុស្សនេាះទេ សូម្បីតែក្លិនបិសាចក៏មានដែរ លូហានងាកទៅមេីលអ្នកក្រឡុកស្រាដែលឈរចំពេាះមុខខ្លួនឯង ពេលនេះគេកំពុងតែចាក់ស្រាចូលទៅក្នុងកែវ 2កែវ មុននឹងយកវាមកដាក់ពីមុខលូហាន ហេីយនិងសេហ៊ុន

      ''ញាំុម្តងតិច ប្រយ័ត្នស្រវឹង!''   សេហ៊ុនងាកទៅប្រាប់លូហាន មុននឹងលេីកកែវស្រារបស់ខ្លួនឯងអ៊កចូលមាត់ម្តងទាំងអស់

លូហានឃេីញហេីយក៏ធ្វេីតាម មុននឹងក្អកចេញមកខ្លាំងៗ រហូតទាល់តែទឹកភ្នែកដកនៅក្នុងកែវភ្នែកទាំងសង

      ''ប្រាប់អា៎យថាញាំុម្តងតិច!''

      ''ខេស ខេស ខេស''   លូហានក្អកទាល់តែមុខក្រហម ទេីបសេហ៊ុនលូកដៃទៅអង្អែលខ្នងលូហានតិចៗ

      ''ហេីុយយយ''

      ''វា... វា... លូហានក្តៅក''

      ''បេីលេងអ៊កទាំងអស់ចឹង មិនអេាយក្តៅម៉េច!''   សេហ៊ុនអត់មិនថាអេាយមិនបាន លូហានពិតជារឹងមែន

      ''នេះហ៎ ស្រាដែលមនុស្សចូលចិត្តផឹក... ចាញ់តែកុជទឹកដេាះគេាដាច់''

សេហ៊ុនញញឹមចេញមកចំពេាះពាក្យសំដីរបស់លូហាន ទេាះលូហានអាយុ 21ឆ្នាំហេីយក៏ដេាយ លូហាននៅតែជាកូនក្មេងដែលមិនចេះធំរបស់សេហ៊ុនដដែល

      ''សុំទេាស... ចង់សួរថាពួកលេាកជាពួកអីដែរ?''   សុខៗក៏មានមនុស្សស្រីម្នាក់ដេីរមកនិយាយជិតៗសេហ៊ុន ធ្វេីអេាយសេហ៊ុនងាកទៅមេីលមុខ ហេីយដឹងថាគេមិនមែនជាមនុស្សធម្មតា

      ''វេមផាយ!''   សេហ៊ុនឆ្លេីយដេាយសំលេងត្រជាក់ស្រេប ហេីយងាកទៅកម្ម៉ង់ស្រា 1កែវទៀតពីអ្នកក្រឡុកស្រា

      ''អូ! ឡូយដល់អា៎យយយយ សុំអង្គុយដែរបានអត់?''   សេហ៊ុនងាកទៅេមីលមុខលូហាន ដេាយមិនឆ្លេីយតបនឹងមនុស្សស្រីម្នាក់នេាះ

លូហានងាកមុខទៅមេីលកន្លែងផ្សេងមួយសន្ទុះ មុននឹងងាកត្រលប់មកវិញ ហេីយឃេីញមនុស្សស្រីម្នាក់នេាះអេានទៅខ្សឹបអ្វីម្យ៉ាងជិតត្រចៀករបស់សេហ៊ុន

សេហ៊ុនគ្មានរិកពារបដិសេធ រឺក៏មិនចូលចិត្តបិសាចស្រីម្នាក់នេាះសូម្បីតែបន្តិច ហេីយនេាះកាន់តែធ្វេីអេាយលូហានអង្គុយមិនស្ងៀម

លូហានងេីបចេញពីលេីកៅអី ធ្វេីអេាយសេហ៊ុនស្រវ៉ាចាប់កដៃលូហានជាប់

      ''ទៅណា?''

      ''លូទៅវិញអា៎យ លូឈឺក្បាល!''

      ''ឈប់សិន!''

      ''អ៊ុំចង់នៅទៀតក៏តាមចិត្ត!''   លូហានទាញដៃរបស់សេហ៊ុនចេញ មុននឹងដេីរចេញទៅក្រៅហាង ធ្វេីអេាយសេហ៊ុនប្រញាប់ងេីប ហេីយដេីរតាម តែក៏ត្រូវបិសាចដែលនៅជិតខ្លួនចាប់ទាញដៃជាប់

      ''កុំទាន់អា...''

      ''លែង!''   សំលេងរបស់សេហ៊ុនទាំងកាច ទាំងគួរអេាយខ្លាច ធ្វេីអេាយបិសាចស្រីម្នាក់នេាះព្រលែងដៃចេញភ្លាម មុននឹងធ្វេីមុខក្រញ៉ូវ កំរបានជួបបិសាចដែលត្រូវចិត្តបែបនេះណាស់ គួរអេាយស្តាយមែន