-Take Care-
ព្រឹកថ្ងៃបន្ទាប់សេហ៊ុនដឹងខ្លួនឡេីងពីការសន្លប់អស់ជាយូរ នេះដល់ថ្នាក់លេបចូលទៅតែបន្តិចនៅសន្លប់យូរដល់ថ្នាក់នេះផង លូហាននេះពិតជាខូចមែន
សេហ៊ុនងាកមុខទៅក្បែរខ្លួន មុននឹងឃេីញកូនឆ្កែចចកពណ៍សមួយ កំពុងតែគេងក្បែរខ្លួន ទំហំរបស់វាធ្វេីអេាយសេហ៊ុនដឹងថាលូហានមិនមែនជាកូនឆ្កែទៀតនេាះទេ ពេលនេះលូហានធំស្ទេីរតែប៉ុនខ្លួនរបស់សេហ៊ុនទៅហេីយ លូហានរបស់សេហ៊ុនពូកែជាងមុនឆ្ងាយណាស់
សេហ៊ុនញញឹមតិចៗ មុននឹងលូកដៃទៅអង្អែលរេាមរបស់លូហានលេង ក្រេាយមកក៏ចាប់លេីកកូនឆ្កែនេាះមកបី ហេីយយកទៅដាក់អេាយគេងលេីគ្រែរបស់ខ្លួនឯង តាំងពីលូហានធំឡេីង លូហានកំរមកគេងជាមួយសេហ៊ុនណាស់ វាគួរតែជារឿងល្អ ព្រេាះសេហ៊ុនមិនចាំបាច់ត្រូវដូរកំរាលពូកញឹកញាប់ដេាយសារតែរេាមដែលជ្រុះរបស់លូហាននេាះទេ តែហេតុអីបានជាមានអារម្មណ៍ថាពេលដែលដូរកំរាលពូកម្តងៗ ហេីយបានឃេីញរេាមពណ៍សៗនេាះ សេហ៊ុនក៏អត់ញញឹមមិនបាន
''ហាវវវវ'' លូហាននៅខ្លួនមនុស្សមិនទាន់បេីកភ្នែកផង ក៏ហាមាត់ស្ងាប មុននឹងងេីបអង្គុយហេីយពត់ដៃពត់ជេីង
''ភ្ញាក់អា៎យហ៎?''
''អ៊ុំសេហ៊ុន!''
''ហឹស! ក្មេងក្បាលខូច! ចង់ដេីរលេងដល់ថ្នាក់ហ៊ានដាក់ថ្នាំអ៊ុំហ៎?''
''ចុះបេីអ៊ុំចិត្តអាក្រក់! ឆឹស!'' លូហានធ្វេីមុខមិនពេញចិត្ត មុននឹងងាកមុខចេញ
''អេាយរេីស! ចង់ត្រូវប៉ាសុីងដាក់ទេាស រឺក៏អេាយអ៊ុំដាក់ទេាសខ្លួនឯង!''
វាពិតជាជំរេីសដ៏សែនពិបាកជាងគេក្នុងលេាកពិតមែន តែបេីរេីស...
''ហឺមមមម លូខុសអា៎យ អេាយអ៊ុំដាក់ទេាសក៏បាន អ៊ុំសេហ៊ុនកុំប្រាប់ប៉ាសុីងអីណា៎'' លូហានធ្វេីមុខកំសត់ ដែលគិតថាអាចធ្វេីអេាយអ៊ុំរបស់ខ្លួនឯងអាណិតបាន
''អឺម ហាមចេញពីផ្ទះ 3ថ្ងៃ!''
''បាទ :('' យ៉ាងណាក៏គ្រាន់បេីជាងប៉ាសុីងដែរ ទេាះបីជាប៉ាសុីងស្រលាញ់ហេីយតាមចិត្តលូហានជាងអីទៀត តែពេលដែលលូហានធ្វេីខុសប៉ាសុីងហាមមិនអេាយចេញពីផ្ទះមួយអាទិត្យឯណេាះ អេាយអ៊ុំសេហ៊ុនដាក់ទេាសល្អជាង ទេាះបីជាមិនល្អទាំង2អ្នកក៏ដេាយ
''ឈប់ធ្វេីមុខចឹង ហេីយចុះទៅរកអីញាំុ ម៉េាះ!'' សេហ៊ុនដេីរមកឈរជិតគ្រែមុននឹងលាដៃទៅបំណងអេាយលូហានចាប់ ហេីយងេីបចេញពីគ្រែរបស់ខ្លួន
តែលូហានបែរជាសំលឹងមេីលដៃសេហ៊ុន ហេីយអេានមុខចុះ
''កេីតអី?''
''ឈឺក្បាល :('' លូហាននេះពិតជាលូហានមែន! ដឹងថាធ្វេីម៉េចបានអ្នកផ្សេងចុះចាញ់ ហេីយចំនុចខ្សេាយរបស់អ្នកណាគឺបែបណា
''មេីស អេាយអ៊ុំមេីលមេីស'' ហេីយវាបានផលមែន! សេហ៊ុនប្រញាប់អង្គុយចុះលេីគ្រែ ហេីយយកបាតដៃដាក់ពីលេីថ្ងាសរបស់លូហាន
ដេាយសារតែឆ្កែចចកមានសីតុណ្ហភាពមិនសូវក្តៅដូចមនុស្សធម្មតា ចំណែកវេមផាយមានសីតុណ្ហភាពត្រជាក់ស្រេប ទេីបលូហានដែលជាកូនកាត់ មានសីតុណ្ហភាពមិនត្រជាក់ប៉ុន្មាន តែបែរជាក្តៅអ៊ុនៗទៅវិញ ទេាះជាមិនក្តៅដល់រាងកាយមនុស្សធម្មតា តែប៉ុណ្ណេះក៏អាចបញ្ជាក់បានដែរថាលូហានឈឺ
''ឃ្លានអត់? ចាំអ៊ុំយកឡេីងមកអេាយញាំុ'' សេហ៊ុនសួរអេាយសំលេងបារម្ភ ហេីយលូហានក៏ពេបមាត់តិចៗ ហេីយងក់ក្បាល
''ចាំតិចណា៎''
ពេលសេហ៊ុនចេញពីបន្ទប់បាត់ សេហ៊ុនក៏បិទភ្នែកយឺតៗ សំងំគេង ហេីយព្យាយាមអេាយអាការៈឈឺក្បាលចេញអេាយបាត់ពីខ្លួន តែធ្វេីមិនបាន បានត្រឹមតែរង់ចាំអ៊ុំប្រុសរបស់ខ្លួនឯងត្រលប់មកវិញជាមួយនឹងអាហារ ហេីយនិងថ្នាំ
ត្រូវហេីយ ពេលឈឺលូហានត្រូវលេបថ្នាំ ព្រេាះយ៉ាងណាក៏ជាកូនកាត់មនុស្សដែរ
ពេលចុះមកដល់ជាន់ក្រេាម ប៊េកហ្យុនដែលកំពុងតែធ្វេីអាហារពេលព្រឹក ងាកមកមេីលសេហ៊ុន អាហាររបស់មនុស្សបែបនេះ ក្នុងផ្ទះនេះមានតែប៊េកហ្យុននេាះទេ ដែលចេះធ្វេី ហេីយមានតែប៊េកហ្យុននិងលូហានប៉ុណ្ណេាះដែលញាំុវា អ្នកផ្សេងសុទ្ធតែបន្តជិវិតដេាយការផឹកឈាម
''លូហាននៅបន្ទប់សេហ៊ុនមែន?'' ប៊េកហ្យុនសួរឡេីង ព្រេាះតាំងពីល្ងាច ពេលដែលអេាយលូហានទៅសុំការអនុញ្ញាតដេីម្បីចេញទៅដេីរលេងពីសេហ៊ុន លូហានក៏បាត់ខ្លួនទៅ
''អឺម រអ៊ូថាឈឺក្បាល ញ៉ុមចុះមកយកអីឡេីងទៅអេាយញាំុ''
''មានក្តៅខ្លួនអត់? ប៊េកយកថ្នាំអេាយ''
''ក្តៅតិចៗ''
''មេីលថែលូហានផងណា៎ សេហ៊ុន!'' ប៊េកហ្យុននិយាយផ្តាំ ព្រេាះដឹងថាសេហ៊ុនក៏ស្រលាញ់លូហានមិនតិចជាងប៊េកហ្យុនហេីយនិងអុីសុីងដែរ
''អឺម''
ឆ្កែធម្មតាគេងឥដ្ធមិនឃេីញកេីតអីផង តែលូហានបែរជាក្តៅខ្លួនដេាយសារគេងលេីឥដ្ធទៅវិញ ប្រហែលជាមកពីលូហានជាកូនឆ្កែដែលគេងលេីគ្រែហេីយ ចឹងតេីប្រហែលជាឥដ្ធវាត្រជាក់ពេក ហេីយរឹងទេីបធ្វេីអេាយគេងលក់មិនស្រួលហេីយ ទេីបលូហានឈឺបែបនេះ ខុសពីសេហ៊ុនតែសាំុនឹងភាពត្រជាក់ ទេាះជាឥដ្ធត្រជាក់ជាងហ្នឹងទៀត ក៏សេហ៊ុនមិនកេីតអីដែរ
សេហ៊ុនបង្ខំអេាយលូហានលេបថ្នាំ ហេីយបង្ខំអេាយគេង លុះពេលល្ងាចៗបន្តិចលូហានក៏ភ្ញាក់ឡេីង អាការៈឈឺក្បាលក៏បានបាត់ទៅ សូម្បីតែខ្លួនក៏លែងក្តៅដែរ
''អ៊ុំ...'' លូហានងេីបអង្គុយ មុននឹងក្រឡេកមេីលជុំវិញបន្ទប់ហេីយឃេីញអ៊ុំប្រុសរបស់ខ្លួនឯងកំពុងតែអង្គុយអានសៀវភៅនៅលេីគ្រែម្ខាងទៀត
''ហឺម?''
''អ៊ុំនៅកំដរលូរហូតហ៎?''
''អឺម''
''...''
''បាត់ឈឺក្បាលនៅ?''
''បាត់អា៎យ!''
''ល្អអា៎យចឹង... ប៉ាប៊េក ប៉ាសុីងបារម្ភ ចូលមកមេីល 2-3ដងអា៎យ តែលូហានគេងលក់''
''អឺមមម ចាំលូហានចុះទៅរក''
សេហ៊ុនងក់ក្បាលយល់ មុននឹងបិទសៀវភៅទុក ហេីយងាកទៅនិយាយជាមួយលូហានដេាយទឹកមុខមឹងម៉ាត់
''លូហាន! ង៉ៃក្រេាយកុំលេងចឹងទៀតអា៎ នៅក្រៅវាគ្រេាះថ្នាក់ បេីចង់ទៅខ្លាំង អ៊ុំទៅជាមួយ តែកុំធ្វេីចឹងទៀតដឹងនៅ?''
'' :( '' ទេាះបីជាពេបមាត់ តែលូហានក៏ងក់ក្បាល ព្រេាះដឹងថាអ្នកជាអ៊ុំក៏បារម្ភពីលូហានមិនតិចដែរ
''កុំធ្វេីមុខចឹង! ទេាះកំសត់ជាងហ្នឹងក៏នៅតែត្រូវដាក់ទេាសដែរ''
''អូយយយ អ៊ុំហ៎!!!!!! លូហានឈឺផង''
''ក្រែងជាអា៎យតា៎អី?''
''ឆឹស! ហេីយដែលអ៊ុំ...'' លូហានបញ្ឈប់ខ្លួនឯងស្ទេីរតែមិនទាន់ ពេលដែលពាក្យដែលខ្លួនឯងរៀបនិយាយចេញទៅ
ថេីបហ៎? មិនមែនហេ៎ វាគ្រាន់តែជាបញ្ចូនទឹកតាមមាត់ វាមិនមែនជាការថេីបហេ៎!
''អ៊ុំអី?''
''អ៊ុំបញ្ចូនទឹកចូលមាត់លូហានហ្នឹង! លូហានមិនទាន់ខឹងផង''
''លូហានគិតចង់ដាក់ថ្នាំអ៊ុំមុន''
''តែអ៊ុំក៏មិនគួរធ្វេីចឹងដែរ''
''ថី? គ្រាន់តែថេីប! កាលពីតូចលូហានថេីបអ៊ុំរហូត អ៊ុំមិនដែលថាអីផង'' ថេីប!!!! នេះអ៊ុំប្រេីពាក្យថាគ្រាន់តែថេីបហ៎??????????? លូហានចាប់ផ្តេីមមុខក្រហមដេាយភាពខឹង
''កុហក! លូហានទៅថេីបអ៊ុំធ្វេីអី?'' លូហានបដិសេធ ហេីយងាកមុខចេញ ព្រេាះមិនហ៊ានមេីលមុខសេហ៊ុនចំ
សេហ៊ុនអេានមុខមកជិតលូហាន មុននឹងចង្អុលថ្ពាល់របស់ខ្លួនឯង
''នៅចាំស្នាមនេះអត់?''
''?'' លូហានធ្វេីមុខឆ្ងល់ទេីបសេហ៊ុននិយាយបន្ថែម លូហានប្រហែលជានៅតូចពេកហេីយ ទេីបចាំមិនបាន
''លូធ្លាប់ថាពេលលូធំឡេីង លូនឹងថេីបអ៊ុំ''
''កុហកទៀតអា៎យ! លូថាធំឡេីងនិងធ្វេីអេាយបាត់!'' ទេាះជាពេលហ្នឹងលូហាននៅតូចមែន តែលូហានក៏នៅចាំដែរ
''ហឹស! ហេីយធ្វេីពុតអត់ចាំ''
''><''
''លូហាន!'' ពេលដែលឃេីញកូនប្រុសសំណប់ចិត្តដេីរចុះមកពីលេីជណ្តេីរដេាយមានសេហ៊ុនដេីរតាមពីក្រេាយ អុីសុីងប្រញាប់ងេីបចេញពីលេីសាឡុង ហេីយដេីរសំដៅទៅរកលូហានភ្លាម
''ប៉ា!''
''ម៉េចអា៎យ? ឈឺត្រង់ណាខ្លះ?''
''ឈឺក្បាល ហេីយក្តៅខ្លួន T T''
សេហ៊ុនក្រវីក្បាលតិចៗ ចំពេាះចរិកកូនក្មេងរបស់លូហាន ជាហេីយនៅធ្វេីសំលេងរំអួយ យកចិត្តប៉ារបស់ខ្លួនទៀត
''លេបថ្នាំនៅ? លូគួរតែគេងអេាយបានច្រីន''
''លេបហេី... តែកុជ!!!!'' លូហានបេីកភ្នែកធំៗ កែវភ្នែកទាំងគូរចេញពន្លឺភ្លឺភ្លេត ពេលដែលឃេីញរបស់សំណប់ចិត្តរបស់ខ្លួន
ខានញាំុយូរហេីយ កាលពីមុនអ៊ុំសេហ៊ុននាំលូហានទៅញាំុញឹកញាប់ណាស់ តែមួយរយៈក្រេាយក៏លែងសូវនាំទៅណា ហេីយលូហានក៏លែងសូវហ៊ាននិយាយជាមួយទៀត
''ព្រឹកមិញប៉ាទៅយកឈាមនៅមន្ទីរពេទ្យ ហេីយឈាងចូលទិញមកផ្ញេីរ លឺរអ៊ូថាចង់ញាំុ តែពេលនេះលូឈឺ ចាំ...''
''លូជាអា៎យ!'' សេហ៊ុនងាកទៅមេីលលូហានស្ទេីរតែមិនចង់ទាន់ ចំពេាះសំលេងដែលប្តូររបស់លូហាន
''ហឺម?''
''ប៉ាស្ទាបមេីល អត់ក្តៅហេ៎ ហេីយលេបថ្នាំហេីយបាត់ឈឺអា៎យ លូញាំុអា៎យណា៎ អរគុណប៉ាប៉ា'' លូហានលេាតទៅលេាតមកយ៉ាងសប្បាយចិត្ត មុននឹងរត់ទៅយកតែកុជដែលដាក់ចេាលនៅក្នុងថង់លេីតុ ក្នុងបន្ទប់ទទួលភ្ញៀវ
''លូទេីបតែជា កុំ...'' មិនទាន់បានហាមផង បំពង់ប៊ឺតត្រូវបានចាក់ចូលទៅក្នុងកែវ ហេីយគ្រាប់តែកុជពណ៍ខ្មៅៗហូរកាត់តាមបំពង់ប៊ឺតពណ៍សនេាះ ចូលទៅក្នុងមាត់របស់លូហានបាត់ទៅហេីយ
សេហ៊ុនដកដង្ហេីមធំ ចំពេាះភាពរឹងទទឹង និយាយមិនចេះស្តាប់របស់លូហាន តែក៏អត់ញញឹមមិនបាន ពេលដែលឃេីញលូហានប៊ឺតរបស់ដែលខ្លួនឯងចូលចិត្តយ៉ាងមានសេចក្តីសុខ
