Thursday, April 11, 2019

☆☆ ស្រមេាលបិសាច Special: Zhang Luhan Part 1



-Uncle Oh Sehun-





ពេលនៅក្នុងពេាះ លូហានពិតជាលូតលាស់លឿនមែនទែន ធ្វេីប៊េកហ្យុនត្រូវញាំុអាហារច្រេីនជាធម្មតា3ដង ហេីយលូហាននៅទាមទារឈាម រហូតដល់ប៊េកហ្យុនដែលមិនធ្លាប់គិតថាញាំុឈាម ត្រូវបង្ខំចិត្តញាំុដេីម្បីអេាយលូហានរឹងមាំ មិនដល់ 5ខែផងលូហានក៏កេីត ដេាយរាងកាយរឹងមាំ សុខភាពល្អដូចក្មេងដែលនៅក្នុងពេាះ 9ខែជាងធម្មតាចឹង

ពេលដែលអាយុមិនដល់មួយឆ្នាំលូហានក៏ចេះដេីរ ហេីយមិនយូរប៉ុន្មានលូហានក៏ចាប់ផ្តេីមចេះនិយាយ លូហានលូតលាស់លឿនជាងក្មេងធម្មតាទៅទៀត តែបេីនិយាយទៅវាក៏មិនចំលែកដែរ លូហានជាកូនរបស់វេមផាយ ជាមួយកូនកាត់ឆ្កែចចកនិងមនុស្ស ទេីបលូហានរឹងមាំបែបនេះ


រាងកាយឆ្កែចចករបស់លូហានមានរេាមពណ៍សដូចប៊េកហ្យុនអញ្ចឹង ភ្នែកក៏តូចៗដូចប៊េកហ្យុន ហេីយជេីងខ្លីៗនេាះរត់លឿនលេីសពីការគិតទៅទៀត តែអ្វីដែលមិនដូចប៊េកហ្យុននេាះគឺលូហានមិនបានក្លាយទៅជាឆ្កែចចក តែពេលដែលគេងលក់ហេីយមេីលឃេីញអតីតកាលដូចប៊េកហ្យុននេាះ⁣ទេ លូហាននឹងក្លាយទៅជាឆ្កែចចកគ្រប់ពេលដែលលូហានមានអារម្មណ៍ខ្លាំង ដូចជាសប្បាយចិត្តខ្លាំង ខឹងខ្លាំង ឃ្លានខ្លាំង រឺក៏ងងុយគេងខ្លាំង លូហាននឹងក្លាយទៅជាឆ្កែចចកភ្លាម


      ''ហូងងងងង''


      ''លូហានកុំរត់! អ៊ុំតាមអត់ទាន់ហេ៎ណា៎''


      ''ហូងងងងងង''   លូហានដែលពេលនេះអាយុ 2ឆ្នាំកន្លះកំពុងតែប្រេីជេីងបួនខ្លីៗរបស់ខ្លួនឯងរត់ទៅលេីវាលស្មៅដែលមានសេហ៊ុនកំពុងតែរត់តាម


      ''លូហាន! ឈប់សិន!''


លូហានមិនស្តាប់ពាក្យរបស់អ៊ុំប្រុសខ្លួនឯង ហេីយគិតតែពីរត់គេចពីសេហ៊ុនដែលព្យាយាមដេញចាប់លូហាន កូនក្មេងស្ទេីរតែគ្រប់គ្នាសុទ្ធតែតាមម៉ាក់ប៉ារបស់ខ្លួនឯងជាប់ តែលូហានបែរជាខុសគេ តាំងពីចេះលេងមក ក៏តាមអ៊ុំសេហ៊ុនជាប់ ហេីយសេហ៊ុនដែលមិនចូលចិត្តនិយាយច្រេីន ចូលចិត្តធ្វេីមុខស្មេីរ កាច បែរជាសេីចស្ទេីរតែគ្រប់ពេល ពេលដែលនៅជាមួយក្មួយម្នាក់នេះ សំលេងសេីចរបស់លូហានធ្វេីអេាយសេហ៊ុនសេីចតាមដេាយមិនដឹងខ្លួន


      ''អូយយយយ''   ហេីយសេហ៊ុនក៏ចំពប់ជេីងដួលទៅលេីដី ធ្វេីអេាយលូហានដែលកំពុងតែរត់គេចប្រញាប់រត់ត្រលប់មកវិញ ហេីយប្រែទៅជាមនុស្សភ្លាម


      ''អំហូងងងង ម៉េចអា៎យ?''


      ''ចាប់បានអា៎យយយយយ ក្មេងក្បាលខូច តេាះ! ចូលផ្ទះវិញ''   សេហ៊ុនត្រូវតែប្រេីល្បិចតិចតួច ព្រេាះលូហានអេាយតែបានមករត់លេងក្រៅផ្ទះ ចេះតែមិនចង់ត្រលប់ចូលទៅវិញ


      ''ហូងងងង លេងខូចគេ ចាំមេីលលូប្រាប់ប៉ាប៊េក''   លូហានធ្វេីមុខក្រញ៉ូវ មុននឹងចាប់ផ្តេីមពេបមាត់


      ''លូហានឆ្លាត ចូលផ្ទះសិនណា៎ លេងយូរពេកប្រយ័ត្នឈឺ''


      ''លូចង់លេងទៀតតតត''


      ''ប៉ាប៊េកចាំនៅក្នុងផ្ទះហ៎ ស្អែកអ៊ុំនាំទៅញាំុការ៉េមអូខេ?''


      ''អូខេខខខខ ^^''   លូហានញញឹមទាល់តែបាត់ភ្នែកអស់


      ''តែត្រូវសន្យាថាហាមសប្បាយចិត្តខ្លាំងពេក ហាមក្លាយជាកូនឆ្កែអា៎''


      ''សន្យាាាាា''   ហេីយលូហានក៏លេីកកូនដៃតូចៗមកដាក់ ចាំអេាយសេហ៊ុនយកកូនដៃរបស់ខ្លួនឯងមកថ្ពក់តបវិញ


សេហ៊ុនបានត្រឹមតែដកដង្ហេីមធំក្នុងចិត្ត សេហ៊ុនត្រូវបង្រៀនអេាយលូហានចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង បេីមិនអញ្ចឹងលូហានមិនអាចទៅណាបាននេាះទេ ព្រេាះបេីលូហានមានអារម្មណ៍អីហេីយក្លាយទៅជាកូនឆ្កែបែបនេះ អ្នកផ្សេងប្រាកដជាគិតថាពួកយេីងជាសត្វចំលែកមិនខាន


តែទេាះជាលូហានសន្យាមែន ពេលដែលញាំុការ៉េមលូហាននឹងមិនសប្បាយចិត្តខ្លាំងពេកដល់ក្លាយទៅជាកូនឆ្កែនេាះទេ តែពេលដែលម៉េាងដេីរលេងត្រូវបានបញ្ចប់ ហេីយសេហ៊ុនត្រូវនាំលូហានមកផ្ទះ លូហានក៏យំរករឿង ហេីយរាងកាយកូនឆ្កែពណ៍សធ្វេីអេាយសេហ៊ុនអេានចុះទៅបីស្ទេីរតែមិនទាន់






      ''អ៊ុំហ៊ុននននន នេះអីគេ?''   ក្មេងប្រុសអាយុគ្រប់5ឆ្នាំម្នាក់កំពុងតែលេីកម្រាមដៃចង្អុលរបស់ខ្លួនឯងឡេីងប៉ះស្នាមរបួសនៅលេីថ្ពាល់របស់សេហ៊ុនតិចៗ ខណៈពេលដែលកំពុងតែអង្គុយលេីភ្លៅរបស់សេហ៊ុន ហេីយមេីលតុក្ខតាជាមួយគ្នានៅលេីសាឡុង ក្នុងបន្ទប់គេងរបស់សេហ៊ុន


វាមិនមែនជាស្នាមដំបៅនេាះទេ តែជាស្នាមផ្លែដែលបន្សល់ទុកកាលពីប៉ុន្មានឆ្នាំមុន ពេលដែលមានរឿងជាមួយពួកឆ្កែចចក ទេាះបីជាអុីសុីងអាចព្យាបាលរបួសបានពិតមែន តែរបួសជ្រៅដល់ថ្នាក់នេះត្រូវតែមានផ្លែស្រាប់ហេីយ តែសេហ៊ុនក៏មិនគិតថាលូហានមេីលឃេីញវាដែរ


      ''ស្នាមរបួស អ៊ុំធ្លាប់ត្រូវរបួសជ្រៅ ហេីយវាស្នាម''


      ''នៅឈឺអត់?''   លូហានអង្អែលតិចៗលេីស្នាមរបួសនេាះ ហាក់បីដូចជាខ្លាចសេហ៊ុនឈឺ


      ''លែងអា៎យ''


      ''ជុប!''   សុខៗលូហានក៏ខិតមុខទៅជិតថ្ពាល់សេហ៊ុន មុននឹងដាក់បបូរមាត់របស់ខ្លួនឯងលេីនេាះ ធ្វេីអេាយកេីតសំលេងគួរអេាយស្រលាញ់ចេញមក


      ''ហឺម?''   សេហ៊ុនធ្វេីមុខឆ្ងល់ភ្លាម ដែលសុខៗក៏ត្រូវក្មួយសំណប់ចិត្តរបស់ខ្លួនឯងថេីប


      ''លូឃេីញប៉ាសុីងធ្វេីចឹងដាក់ប៉ាប៊េកពេលដែលប៉ាប៊េកត្រូវរបួស ហេីយរបួសរបស់ប៉ាប៊េកក៏បាត់ៗ''


      ''...''


      ''ហេតុអីបានវានៅដដែលចឹង?''   លូហានធ្វេីមុខឆ្ងល់ធ្វេីអេាយសេហ៊ុនអត់ញញឹមនឹងភាពគួរអេាយស្រលាញ់ចំពេាះមុខមិនបាន


ពេលនេះសេហ៊ុនចាប់ផ្តេីមធ្វេីខ្លួនមិនត្រូវ មិនដឹងថាអៀនដេាយសារតែវិធីដែលអុីសុីងព្យាបាលរបួសអេាយប៊េកហ្យុន ដេាយប្រេីបបូរមាត់ទាំងដែលប្រេីដៃក៏អាចធ្វេីអេាយរបួសជាបាន រឺក៏ដេាយសារតែលូហានថេីបសេហ៊ុនអំបាញ់មិញអេាយប្រាកដ


      ''ជុប ជុប ជុប''   សេហ៊ុនមិននិយាយអី ហេីយសំលឹងមេីលមុខលូហានភ្លឹក ពេលដែលលូហានថេីបកន្លែងស្នាមនេាះ 3ដងទៀត


      ''...''


      ''ម៉េចបានអត់បាត់ចឹងណ៎?''   លូហានកាន់តែធ្វេីមុខឆ្ងល់លេីសដេីម


      ''វាស្នាមអា៎យ ធ្វេីម៉េចក៏អត់បាត់ដែរ''


      ''អ៎ លូដឹងអា៎យ ម៉េាពីលូនៅតូច លូអត់ទាន់ខ្លាំងដូចប៉ាសុីង ចាំលូធំឡេីង លូធ្វេីអេាយបាត់អេាយណា៎''   លូហាននិយាយដេាយស្នាមញញឹម ហេីយសេហ៊ុនក៏ចាប់ផ្តេីមញញឹមដេាយមិនដឹងខ្លួន






      ''លូចង់ទៅដេីរលេងមួយមិត្តភក្តិណា៎ប៉ាប៊េកណា៎''   លូហានកំពុងតែតេាងដៃរបស់ប៉ាខ្លួនឯង ហេីយប្រេីពាក្យអង្វរករួចជាមួយទឹកមុខដែលគួរអេាយអាណិត មិនថាឃេីញពេលណាគ្រប់គ្នាតែងតែចិត្តទន់


លូហានធំហេីយ ពេលទៅដេីរលេងជាមួយមិត្តភក្តិខ្លួនឯង មិនបានមកសុំការអនុញ្ញាតពីម៉ាក់ដូចកាលនៅតូចទៀតនេាះទេ តែប្តូរទៅជាការជំរាបអេាយដឹងធម្មតា មុនពេលចេញពីផ្ទះ តែេលីកនេះលូហានចេញពីផ្ទះល្ងាចពេកហេីយនៅប្រាប់ថាម៉េាវិញយប់ជ្រៅទៀតផង ទេីបត្រូវប៊េកហ្យុនសួរដេញដេាល ហេីយមិនអេាយចេញពីផ្ទះបែបនេះ


      ''ប៉ាអត់ហាមហេ៎បេីដេីរលេងធម្មតា តែលូដឹងអត់ថាក្លឹបជាកន្លែងអី?''   ប៊េកហ្យុនធ្វេីមុខកាចដាក់ ហេីយព្យាយាមប្រេីហេតុផលនិយាយជាមួយកូនប្រុសរបស់ខ្លួនឯង


      ''លូអត់ដែលទៅហ្នឹងអា៎យបានចង់ទៅសាកហ្នឹង មិត្តភក្តិលូថាសប្បាយ មានរបស់អេាយញាំុច្រេីន មានមនុស្សច្រេីន លូចង់ទៅ! ណា៎ប៉ាប៊េកណា៎''   លូហានអាយុគ្រប់21ឆ្នាំហេីយ គឺជាពេលដែលរាងកាយលែងលូតលាស់ រឺក៏លែងប្រែប្រួល មិនថាបិសាចណាក៏ដេាយ បេីអាយុគ្រប់ 21ឆ្នាំនឹងអាយុ 21រហូតទៅ


សូម្បីតែកំពស់របស់លូហាន ក៏បានប៊េកហ្យុនម៉េាពេញតែម្តងៗ


      ''លូ! និយាយអត់ចេះស្តាប់ហេ៎ណា៎ លូអត់ទាន់រឹងមាំដល់ថ្នាក់អាចការពារខ្លួនឯងបានហេ៎ណា៎''


      ''តែ... អូយយយយ''   លូហានចាប់ផ្តេីមប្រែទៅជាកូនឆ្កែ ហេីយដាក់ចង្ការលេីដេីមដៃរបស់ប៊េកហ្យុន មុននឹងសំលឹងមេីលមុខដេាយកែវអង្វរក


លេីកនេះប៊េកហ្យុនចុះចាញ់មែនទែនអា៎យ លូហានមានភាពគួរអេាយស្រលាញ់ដែលមិនថាអ្នកណាក៏ទ្រាំមិនបាន ពេលដែលចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងហេីយ ចង់ប្រែកាយពេលណាក៏បានតាមចិត្តបែបនេះទៀត មិនថាអ្នកណាក៏ត្រូវតែចុះចាញ់ដែរ


      ''អូខេ!''


      ''យ៉េ!''   ហេីយរូបរាងមនុស្សរបស់លូហានក៏ត្រលប់មកវិញ ព្រមជាមួយស្នាមញញឹមនៅលេីផ្ទៃមុខ


      ''ប៉ាអេាយទៅ បេីអ៊ុំសេហ៊ុនអេាយ''


      ''...''   ស្នាមញញឹមនេាះបាត់ពីផ្ទៃមុខភ្លាម លូហានងាកមុខចេញ ហេីយធ្វេីមុខក្រញ៉ូវ អេាយទៅសុំអ៊ុំសេហ៊ុនមុខកាច ចិត្តអាក្រក់នេាះ លូហានមិនទៅល្អជាង


លូហានធ្លាប់លឺប៉ាប៊េកថាកាលពីនៅតូចលូហានតាមអ៊ុំសេហ៊ុនស្អិតជាងតុកកែទៀត ហេីយស្រលាញ់អ៊ុំសេហ៊ុនខ្លាំង តែលូហានក៏មិនយល់ដូចគ្នាថាហេតុអីពេលធំឡេីង បែរជាមិនសូវត្រូវគ្នាទៅវិញ


ប្រហែលជាអ៊ុំចូលចិត្តកាចដាក់លូហានពេក ហេីយលូហានកំពុងតែនៅវ័យដែលចង់សាកនេះសាកនេាះ អ៊ុំក៏ហាមៗៗៗរហូត ធ្វេីអេាយលូហានមិនចូលចិត្តហេីយក៏ប្រែទៅជាខ្លាច






កុក កុក កុក


      ''អ៊ុំសេហ៊ុន...''


      ''ហឺម?''


      ''...''


      ''ចូលម៉េាហេីយអត់និយាយ''   សេហ៊ុនងេីបមុខឡេីងចេញពីសៀវភៅដែលខ្លួនឯងកំពុងអានមុននឹងឃេីញលូហានកំពុងតែឈរកាន់កែវទឹកពណ៍ក្រហមខាប់មួយកែវ


      ''លូ... លូ... សុំទៅ... ដេីរលេងជាមួយមិត្តភក្តិបានអត់?''


      ''ម៉េចបានម៉េាសុំអ៊ុំ?''


      ''ប៉ាប៉េកអេាយមកសុំ''


      ''អឺម!''


      ''យ៉េ! អ៊ុំសេហ៊ុនចិត្តល្អជាងប៉ាប៉េកឆ្ងាយអា៎''   លូហាននិយាយឡេីងហេីយញញឹមភ្លាម


បានសំរេចហេីយ មិនទាន់បានប្រេីផែនការទី 2ផង


      ''ទៅណា?''


      ''ទៅ... ទៅ...''


      ''...?''   សេហ៊ុនសំលឹងមេីលមុខលូហានហាក់បីដូចជាព្យាយាមអានចិត្តដូចដែលធ្វេីរាល់ដង តែពេលដែលអានមិនបានក៏នឹកឃេីញថាសេហ៊ុនអានចិត្តបិសាចដូចគ្នាមិនបាន


សមត្ថភាពពិសេសអត់ប្រយេាជន៍សេាះ មិនដឹងជាអានចិត្តបានមានប្រយេាជន៍អី បេីម្ង៉ៃៗគេនៅតែជាមួយបិសាច ហេីយអានចិត្តមិនបានផង ហាក់បីដូចជាសេហ៊ុនជាបិសាចដែលគ្មានសម្ថភាពពិសេសចឹង


      ''ក្លឹប... អ៊ុំអត់ស្គាល់ហេ៎ សំរេចថាអេាយលូទៅណា៎''


      ''ក្លឹប?''


      ''ទៅអា៎យយយ!''   តែមួយប៉ព្រិចភ្នែករាងកាយរបស់សេហ៊ុនក៏មកឈប់ពីមុខលូហានដេាយល្បឿនលឿន ធ្វេីអេាយលូហានរត់ចេញពីបន្ទប់ស្ទេីរតែមិនទាន់ ទឹកពណ៍ក្រហមខាប់នៅក្នុងដៃស្ទេីរតែជះទៅលេីសេហ៊ុនទៅហេីយ បេីលូហានទប់មិនទាន់


      ''អ៊ុំអត់អេាយទៅ! លូដឹងអត់ថាក្លឹបជាកន្លែងអី?''


      ''និយាយដូចប៉ាប៊េកចឹង! អូខេ លែងទៅអា៎យ ណែស លូយកទឹកម៉េាអេាយអ៊ុំ''   លូហានសំរេចចិត្តប្រេីផែនការទី 2ដែលត្រៀមហេីយជាស្រេចជាមួយកែវនៅក្នុងដៃ


      ''...''   សេហ៊ុនសំលឹងមុខលូហាន ហេីយនិងកែវទឹកឆ្លាស់គ្នា


      ''អូយយយ លូហានមិនដាក់ថ្នាំពុលហេ៎ទៅ''   តែដាក់ថ្នាំសណ្តំ ញាំុហេីយធានាថាអ៊ុំគេងដល់ព្រឹកស្អែកហ្មង ហិហិ


      ''អឺម អរគុណ''   សេហ៊ុនឆ្លេីយហេីយយកកែវនេាះមកញាំុ


ពេលដែលឃេីញសេហ៊ុនលេបចូលតាមបំពងកហេីយ ស្នាមញញឹមចុងមាត់តិចៗរបស់លូហានក៏លេចឡេីងដេាយទប់មិនបាន


'ហឹស! ចាង លូហាន! ទេាះបីជាអ៊ុំអានចិត្តបិសាចគ្នាឯងមិនបានពិតមែន តែអ៊ុំនៅជាមួយលូហានតាំងពីកេីត មេីលលូហាន ចញ្ចឹមលូហានដេាយផ្ទាល់ដៃ លូហានគិតចង់ធ្វេីអី អ៊ុំដឹងទាន់ទាំងអស់ហ្នឹង'   សេហ៊ុនគិតក្នុងចិត្តមុននឹងញាំុមួយក្អឹកទៀត


តែមិនទាន់បានលេបចូលពេាះផង សេហ៊ុនក៏ញញឹមចុងមាត់ មុននឹងទាញលូហានមកជិត ហេីយដាក់បបូរមាត់ពីលេីមាត់របស់លូហាន លូហានដែលភ្ញាក់ស្លន់ស្លេាមិនបានត្រៀមខ្លួនទុកជាមុន ត្រូវសេហ៊ុនបញ្ចូនវត្ថុរាវនេាះចូលទៅក្នុងមាត់បានយ៉ាងងាយ ពេលដែលសេហ៊ុនដកមាត់ចេញ⁣ លូហានក៏ខ្អកចេញមកខ្លាំងៗ ព្រេាះតែឈ្លក់ទឹកនេាះធ្វេីអេាយច្រឡំលេបចូលពេាះបាត់ដេាយមិនបានតាំងចិត្ត


      ''អ៊ុំ!!!! ធ្វេីអីហ្នឹង?''   លូហានយកដៃខ្ទប់មាត់របស់ខ្លួនឯង ព្រមជាមួយបេះដូងដែលលេាតញាប់ដេាយសារតែភាពខឹង


      ''ហឹស!''   សេហ៊ុនញញឹមចុងមាត់តិចៗ មុននឹងចាប់ផ្តេីមមានអារម្មណ៍ថាវិលមុខ ហេីយក៏សន្លប់បាត់


      ''អូយយយ គួរអេាយមួរម៉ៅមែន!''   លូហានចង់ក្អួតទឹកនេាះចេញមកវិញ តែមិនថាយ៉ាងណាក៏មិនចេញ វាលេបចូលបាត់ទៅហេីយ ក្រេាយពេលដកដង្ហេីមធំ ហេីយរៀបចេញពីបន្ទប់គេងរបស់អ៊ុំប្រុស លូហានក៏ចាប់ផ្តេីមមានអាការៈដូចសេហ៊ុន ហេីយក៏សន្ទប់បាត់ជិតៗនេាះ