-Always With You-
1 year later...
''ង៉ា ង៉ាាាា'' លូហានដែលកំពុងតែគេងក្នុងគ្រែពណ៍សដែលប៊េកហ្យុនហេីយនឹងអុីសុីងជាអ្នករេីសជាមួយគ្នា ស្រែកយំឡេីង
''អុីសុីង...'' ប៊េកហ្យុនបេីកភ្នែកយ៉ាងលំបាក មុននឹងសំលឹងមេីលជុំវិញដេីម្បីរកមេីលប៉ាម្នាក់ទៀតរបស់លូហាន
មិនដល់មួយនាទីផង អុីសុីងក៏ដេីរទៅបីលូហានចេញពីក្នុងគ្រែ មុននឹងដេីរទៅអង្គុយលេីគ្រែជាមួយប៊េកហ្យុន លូហានកំពុងតែបៀមដៃខ្លួនឯង បញ្ជាក់ថាពេលនេះលូហានចាប់ផ្តេីមឃ្លានហេីយ
''កូនប្រហែលជាឃ្លានដឹង... រកអីអេាយញាំុ'' ប៊េកហ្យុនព្យាយាមងេីបអង្គុយ តែត្រូវអុីសុីងនិយាយហាមមុន
''គេងហូវ ចាំញ៉ុមចាត់ការ!''
អុីសុីងដេីរចេញពីបន្ទប់មួយសន្ទុះ មុននឹងត្រលប់មកវិញដេាយដៃទទេរ
''ណាលូហាន?''
''អេាយសេហ៊ុនមេីលអា៎យ! កូនហ្នឹងតាមសេហ៊ុនជាប់ បានសេហ៊ុនបីតិចឈប់យំភ្លាម''
''ហេីយម៉េចបានចេះតែយកកូនទៅអេាយគេមេីល រំខានសេហ៊ុនទៀតអា៎យ អុីសុីងអា៎!'' ប៊េកហ្យុនងេីបអង្គុយហេីយថាអេាយអុីសុីង បេីកុំតែប៊េកហ្យុនឈឺក្បាល ហេីយក្តៅខ្លួនដល់ថ្នាក់នេះ ប៊េកហ្យុនមេីលលូហានខ្លួនឯងអា៎យ
''សំលេងម៉េចបានស្អកដល់ថ្នាក់នេះ?'' ពេលដែលលឺសំលេងអុីសុីងដែលបារម្ភពីខ្លួនឯងដល់ថ្នាក់នេះ ប៊េកហ្យុនក៏ថាអេាយលែងរួច
''ហឺម?''
''ឈឺកអត់?''
''ឈឺ...''
''ចាំធ្វេីទឹកក្រូចឆ្មារអេាយញាំុ''
''ចេះម៉េាពីណា?'' ប៊េកហ្យុនជ្រួញចញ្ចេីមឆ្ងល់ ព្រេាះរឿងបែបនេះ បិសាចដូចជាអុីសុីងមិនគួរណាចេះនេាះទេ
''ចាំបានថាពេលដែលនាយឈឺ ម៉ាក់នាយធ្លាប់ធ្វេីអេាយនាយញាំុ''
''ហេីយដឹងដែរហ៎ថានៅណា?'' ត្រូវហេីយ ទេាះបីជាអុីសុីងចេះ ក៏មិនដឹងដែរថាទឹកឃ្មុំហេីយនិងក្រូចឆ្មារត្រូវបានប៊េកហ្យុនទុកនៅកន្លែងណាដែរ ហេីយនៅមានទឹកក្តៅទៀត មិនដឹងថាអុីសុីងចេះដាំរឺអត់ ព្រេាះរាល់ដងរឿងផ្ទះបាយទាល់តែប៊េកហ្យុនទេីបដឹង ប៊េកហ្យុនគឺជាមនុស្សតែម្នាក់គត់ក្នុងផ្ទះនេះ ដែលញាំុអាហាររបស់មនុស្ស
''ចាំតេរកជុងអុីន ធានាថាតេភ្លាមបានភ្លាម''
ប៊េកហ្យុនក្រវីក្បាលតិចៗ មុននឹងសំលឹងមេីលអុីសុីងដេីរចេញពីបន្ទប់ទៅ ពេលដែលជុំវិញចាប់ផ្តេីមស្ងៀមស្ងាត់ម្តងទៀត ប៊េកហ្យុនក៏បិទភ្នែកសំងំគេង ការឈឺចាប់ត្រង់ក្បាលរេីឡេីងម្តងទៀត ហេតុអីបានជាឈឺក្បាលដល់ថ្នាក់នេះ
បាតដៃត្រជាក់ស្រេបដាក់ពីលេីថ្ងាសរបស់ប៊េកហ្យុន ធ្វេីអេាយប៊េកហ្យុនភ្ញាក់ដឹងខ្លួនភ្លាម សីតុណ្ហភាពត្រជាក់បែបនេះប៊េកហ្យុនទំលាប់ទៅហេីយ
''ណែស!'' អុីសុីងដែលកំពុងតែអង្គុយលេីគ្រែក្បែរប៊េកហ្យុន ហុចកែវទឹកមកដាក់ចំពេាះមុខប៊េកហ្យុន ពេលដែលឃេីញប៊េកហ្យុនបេីកភ្នែកឡេីង
ប៊េកហ្យុនងេីបអង្គុយ មុននឹងលូកដៃទៅចាប់កែវនេាះពីលេីដៃរបស់អុីសុីង មុននឹងលេីកវាញាំុទាល់តែអស់
''ញាំុអត់ដឹងថាមនុស្សធម្មតាក្តៅខ្លួនកំដៅប៉ុណ្ណាហេ៎ តែខ្លួននាយដូចជាក្តៅជាងរាល់ដង គួរតែលេបថ្នាំអត់?'' អុីសុីងអេានមុខទៅជិតប៊េកហ្យុនមែនទែន ធ្វេីអេាយបេះដូងរបស់ប៊េកហ្យុនលេាតដុកដាក់ខុសចង្វាក់
''...''
''ថ្ពាល់ឡេីងក្រហមទៀតសង្ស័យឈឺមែនទែនអា៎យ!''
ប៊េកហ្យុនប្រញាប់ងាកមុខចេញ មុននឹងដាក់ខ្លួនគេងហេីយបិទភ្នែក អុីសុីងឃេីញបែបនេាះក៏ទាញភួយមកគ្របប៊េកហ្យុនជិត មុននឹងអង្អែលក្បាលប៊េកហ្យុនលេងតិចៗ ហេីយងេីបចេញពីលេីគ្រែ តែសុខៗក៏ត្រូវប៊េកហ្យុនចាប់ជាយអាវជាប់
''គេងកំដរតិចមេីល 'ㅅ' ''
''^^'' អុីសុីងញញឹមមុននឹងទុកកែវចេាលនៅលេីតុក្បែរនេាះ ហេីយដាក់ខ្លួនគេងលេីគ្រែជាមួយប៊េកហ្យុន
''កុំទៅណាអា៎''
''អឺមម ឆាប់ជាណា៎ ប៊េកហ្យុន''
''អឺមមម''
ប៊េកហ្យុនបេីកភ្នែកឡេីង មុននឹងស្រវ៉ារកអុីសុីងតែនៅលេីគ្រែមានតែភាពត្រជាក់ស្រេប គ្មានរាងកាយដែលប៊េកហ្យុនកំពុងរកនេាះទេ ប៊េកហ្យុនសំលឹងទៅមេីលនាឡិកានៅលេីជញ្ជាំង មុននឹងឃេីញថាពេលនេះម៉េាង 8យប់ហេីយ
ប៊េកហ្យុនងេីបចេញពីលេីគ្រែ ហេីយដេីរទៅមេីលលេីគ្រែមួយទៀតជិតនេាះ ក៏មិនឃេីញលូហាន បាត់ទាំងប៉ាទាំងកូនហ្មងនៀកកកក
ពេលដែលប៊េកហ្យុនឈានជេីងរៀបដេីរសំដៅទៅកាន់ទ្វារបន្ទប់ សំលេងទ្វារបន្ទប់ទឹកក៏បេីកឡេីង ព្រមជាមួយនឹងរាងកាយខ្ពស់របស់អុីសុីងដេីរចេញមក
''លូហាននៅណា?'' ប៊េកហ្យុនសួរភ្លាម ធ្វេីអេាយអុីសុីងអត់អន់ចិត្តមិនបាន ភ្ញាក់ឡេីងភ្លាមរកតែកូន អ្នកដែលខំនៅគេងកំដរ ហេីយជូតខ្លួនអេាយពេញមួយថ្ងៃមិនឃេីញសួររកអីតិច
''នៅមួយសេហ៊ុន!'' អុីសុីងឆ្លេីយ មុននឹងយកកន្សែងក្នុងដៃជូតសក់អេាយស្ងួត ហេីយដេីរទៅអង្គុយលេីគ្រែ
''ប៊េកទៅ...'' ប៊េកហ្យុននិយាយមិនទាន់ចប់ផង អុីសុីងក៏ចាប់ទាញដៃប៊េកហ្យុនអេាយមកអង្គុយជាមួយ
''អេាយនៅមួយសេហ៊ុននឹងអា៎យ នាយឈឺផង''
''ប៊េកជាអា៎យ'' ប៊េកហ្យុនប្រកែកដេាយធ្វេីមាត់ស្រួច ធ្វេីអេាយអុីសុីងចង់តែចាប់ច្របាច់មាត់នេាះទេ តែខ្លាចប៊េកហ្យុនឈឺ
''មែនហ៎? ចឹងជូតសក់អេាយតិច!'' អុីសុីងដាក់ក្បាលគេងពីលេីភ្លៅរបស់ប៊េកហ្យុនដេាយមិនបានសុំការអនុញ្ញាត
ប៊េកហ្យុនដកដង្ហេីមធំ មុននឹងចាប់ផ្តេីមញីកន្សែងទៅលេីសក់អុីសុីងដេីម្បីយកទឹកចេញ អុីសុីងបិទភ្នែករហូតដល់ប៊េកហ្យុនជូតសក់ស្ងួតហេីយ ក៏នៅតែមិនព្រមភ្ញាក់
''ហត់អត់?'' ប៊េកហ្យុនដាក់ដៃលេីថ្ពាល់របស់អុីសុីង មុននឹងសួរអេាយសំលេងបារម្ភ
អុីសុីងមេីលលូហានរហូតពេលយប់ ពេលដែលប៊េកហ្យុនគេង ទេាះជាអុីសុីងមិនចាំបាច់គេងដូចមនុស្សធម្មតា តែអុីសុីងក៏នៅតែត្រូវការតាំងសមាធិដេីម្បីអេាយមានកំលាំង តែដល់ពេលប៊េកហ្យុនឈឺចឹង អុីសុីងត្រូវមេីលលូហានថែមពេលថ្ងៃទៀត
''គ្រាន់តែឃេីញមុខនាយក៏បាត់ហត់ដែរ'' អុីសុីងបេីកភ្នែកឡេីង ហេីយញញឹមដាក់ប៊េកហ្យុន
''ចាំយប់នេះប៊េកនៅមេីលលូហានម្តង ប៊េកគេងថ្ងៃឆ្អែតអា៎យ''
''អត់អីហេ៎ អេាយសេហ៊ុនមេីលហូវ!''
''អុីសុីង... បេីយេីងមានកូនម្នាក់ទៀត អុីសុីងខឹងអត់?'' ប៊េកហ្យុនអង្អែលថ្ពាល់រលេាងរបស់អុីសុីងហេីយសួរឡេីងដេាយសំលេងលេងសេីច
''ហឺម?''
''ប៊េកជាកូនទេាល តាំងពីតូចដល់ធំប៊េកនៅម្នាក់ឯងរហូត ប៊េកធ្លាប់គិតថាបេីមានបងប្អូននឹងគេ ប្រាកដជាល្អជាមិនខាន ចឹងហេីយប៊េកចង់អេាយកូនយេីងមានបងប្អូន...''
''^^'' អុីសុីងញញឹមចេញមក ធ្វេីអេាយប៊េកហ្យុនញញឹមតាម
''ប៊េកដឹងថាអុីសុីងបារម្ភ... បារម្ភពីប៊េកខ្លាំង តែប៊េករឹងមាំ អុីសុីងក៏ដឹង!''
''ប៊េកហ្យុន...'' ប៊េកហ្យុនអេានក្បាលទៅថេីបមាត់របស់អុីសុីង ធ្វេីអេាយអុីសុីងភ្ញាក់បន្តិច តែមិនយូរប៉ុន្មានអុីសុីងក៏ជាអ្នកចាប់ផ្តេីមវិញ
អុីសុីងងេីបអង្គុយដេាយមិនអេាយមាត់ខ្លួនឯងដាច់ចេញពីមាត់របស់ប៊េកហ្យុន ខ្លួនរបស់ប៊េកហ្យុនត្រូវបានអុីសុីងដាក់អេាយគេងរាបទៅលេីគ្រែ
''ចង់មានកូនម្នាក់ទៀតហ៎...?'' អុីសុីងសំលឹងមេីលចូលទៅក្នុងភ្នែករបស់ប៊េកហ្យុន មុននឹងសួរដេាយទឹកមុខញញឹមតិចៗ ចិត្តដែលប៊េកហ្យុនលួចខ្លាចថាអុីសុីងនឹងខឹងដូចលេីកមុនរលាយបាត់អស់
''...'' ប៊េកហ្យុនមិនឆ្លេីយតបតែសំលឹងមុខរបស់អុីសុីងតបវិញ ហាក់បីដូចជាចង់អេាយអុីសុីងអានចិត្តប៊េកហ្យុនខ្លួនឯង
''មានកូនម៉ានអ្នកល្អទៅណ៎? 10នាក់? រឺក៏ 12នាក់?''
''អុីសុីង!'' ប៊េកហ្យុនក្តាប់ដៃហេីយដំស្មារបស់អុីសុីង
''ក្រែងថារឹងមាំអី ហេីយណាមួយពួកយេីងអត់ចាស់ទៀត... អត់ល្អហេ៎ហ៎?''
''អត់ហេ៎!''
''10 នាក់តិចពេកហ៎? ចឹង...''
''អូយយយយ ប៊េកដូរចិត្តអា៎យ ងេីបចេញ!!!'' ប៊េកហ្យុនធ្វេីមុខក្រញ៉ូវ ហេីយប្រេីដៃទាំងសងខាងរុញទ្រូងរបស់អុីសុីងអេាយងេីបចេញពីលេីខ្លួនរបស់ខ្លួនឯង តែអុីសុីងមិនព្រមងេីប
ប៊េកហ្យុនពេលដែលធ្វេីមុខមួរម៉ៅបែបនេះគួរអេាយខ្នាញ់ដល់ហេីយ!
អុីសុីងលូកដៃទៅច្របាច់ថ្ពាល់របស់ប៊េកហ្យុន រហូតដល់ប៊េកហ្យុនស្រែក ហេីយខាំដៃរបស់អុីសុីងទេីបអុីសុីងព្រមលែង
''ឈឺ!!!''
''គួរអេាយស្រលាញ់!''
''...''
''ក្រែងនាយចង់ដាក់ត្រកូលនាយ...''
''អូខេ!!! បេីកូនប្រុសចាំដាក់ ប្យុន ប៊េកហូ!! ណ៎?''
អុីសុីងញញឹមចុងមាត់ មុននឹងអេានចុះទៅបិទមាត់របស់ប៊េកហ្យុនដេាយមាត់របស់ខ្លួនឯង អុីសុីងចូលចិត្តដល់ហេីយ ពេលដែលមានប៊េកហ្យុននៅក្នុងរង្វង់ដៃបែបនេះ ^^
-THE END-
