Thursday, March 7, 2019

☆☆ ស្រមេាលបិសាច Ep.4


-Vampire II-





      ''ជួយផង!!!''   សំលេងមនុស្សប្រុសម្នាក់លាន់លឺឡេីង មុននឹងមានសំលេងសំរឹបជេីងតាមមកជាមួយ មួយសន្ទុះក៏លឺសំលេងដួលទៅលេីដី គ្រប់យ៉ាងជុំវិញខ្លួនគ្របដណ្តប់ទៅដេាយផ្សែងអ័ព្វ សូម្បីតែមេឃក៏ខ្មៅក្រឹប

      ''...''

      ''កុំ... ជួយផង!''


      ''ង៉ាាាាាា!''


ពេលនេះផ្សែងអ័ព្វចាប់ផ្តេីមរសាត់ទៅបន្តិចម្តង បង្ហាញអេាយឃេីញរូបរាងរបស់មនុស្សប្រុសម្នាក់ដែលបីកូនក្មេងតូចមួយនៅក្នុងដៃ មនុស្សប្រុសម្នាក់នេាះមានរូបរាងតូច សំបុរសស្កុះដូចសំឡី ភ្នែកធំមូលៗ កំពុងតែមានទឹកមុខភ័យខ្លាច ដូចមានអ្វីម្យ៉ាងកំពុងតែតាមគេ


នៅជុំវិញខ្លួនរបស់គេមានតែដេីមឈេីដុះខ្ពស់ៗ ហេីយនិងស្លឹកឈេីជ្រុះពេញដី ធ្វេីអេាយមេីលទៅដូចជានៅក្នុងព្រៃអញ្ចឹង


      ''កុំធ្វេីអីកូនញ៉ុម! លែង!!!''   មនុស្សប្រុសម្នាក់ កំពុងតែចាប់ទាញក្មេងនេាះចេញពីដៃរបស់ប្រុសម្នាក់ទៀត


      ''ស៊ូហូ! នាយជាអ្នកជ្រេីសផ្លូវនេះដេាយខ្លួនឯង''


      ''លែង! លែងកូនញ៉ុម! ញ៉ុមនិងប្រាប់... អា៎ាាាា!''   ហេីយមនុស្សប្រុសម្នាក់នេាះក៏បញ្ចេញចង្កូមរបស់ខ្លួនឯង ចាក់ទៅលេីដេីម ករបស់មនុស្សប្រុសម្នាក់ទៀត


      ''លាហេីយស៊ូហូ! ញ៉ុមគ្មានថ្ងៃលែងអេាយនាយយកការសំងាត់របស់ញ៉ុមទៅប្រាប់អ្នកផ្សេងហេ៎''


      ''ង៉ាាាាា ង៉ាាាាាាា''


មនុស្សប្រុសម្នាក់នេាះបីកូនក្មេងម្នាក់នេាះក្នុងដៃ មុននឹងរៀបសន្សឹមៗលូកដៃខ្លួនឯងទៅដាក់លេី ករបស់ក្មេងនេាះ


      ''សំលេងយំមកពីខាងនេាះ តេាះ!''   សំលេងសំរឹបជេីងជាច្រេីនលាន់លឺឡេីង ហេីយមនុស្សប្រុសម្នាក់នេាះមានទឹកមុខភ្ញាក់ផ្អេីល មុននឹងបីកូនក្មេងម្នាក់នេាះហេីយរត់ចេញទៅ






ក្រឹងងងងង


      ''ហឺមមម...''

ក្រឹងងងងងងង


ប៊េកហ្យុនលូកដៃទៅចុចបិទនាឡិការេាទិ៍ មុននឹងចាប់ផ្តេីមញីភ្នែកខ្លួនឯង បេីចាំមិនខុសទេ មុននេះយប់សន្តិឃេីញវេមផាយទៀត ប្រហែលជាគិតរឿងវេមផាយច្រេីនពេកហេីយមេីលទៅ


ប៊េកហ្យុនទាញភួយចេញ មុននឹងរៀបក្រេាកចេញពីលេីគ្រែ ប៉ុន្តែនៅលេីកំរាលពូកពណ៍ខ្មៅនេាះស្រាប់តែមានរេាមជាច្រេីន វាមិនមែនជាសក់នេាះទេ តែវាមានលក្ខណៈដូចសំឡីអញ្ចឹង ទាំងទន់ហេីយវែង ណាមួយមានពណ៍សទៀត ប៊េកហ្យុនសំលឹងមេីលវាដេាយប្រាកដចិត្តមួយរយភាគរយថាវាជារេាមសត្វអ្វីម្យ៉ាង តែមិនដឹងថាជារេាមសត្វអី ព្រេាះផ្ទះរបស់ប៊េកហ្យុនមិនបានចញ្ចឹមសត្វអីនេាះទេ




@មន្ទីរពេទ្យ SM




      ''ម៉េាធ្វេីអី?''   រាងកាយខ្ពស់ដែលឈរនៅពីមុខបន្ទប់ធ្វេីការរបស់ប៊េកហ្យុនភ្ញាក់តិចៗ ពេលដែលលឺសំលេងរបស់អ្នកណាម្នាក់និយាយឡេីងពីក្រេាយខ្នង ហេីយម្ចាស់សំលេងនេាះគ្មានអ្នកណាទេក្រៅពីម្ចាស់មន្ទីរពេទ្យនេះ


      ''ជាវេមផាយ រឺក៏ឆ្កែបានដឹងក្លិនលឿនមែស?''


      ''បេីមិនឆាប់ដឹងក្លិន ម៉េចដឹងថាមានបិសាចម៉េាបុករុកពេទ្យបស់យេីង?''


      ''ហឹស!''


      ''ម៉េាធ្វេីអីមុខបន្ទប់ប៊េកហ្យុន?''


      ''គ្រាន់តែមានរឿងតិចតួចដែលចង់ដឹង''


      ''កុំធ្វេីអីម្នាក់នេះអេាយសេាះ ចាត់ទុកថាយេីងសុំ''


      ''ស្រលាញ់គេអា៎យហ៎?''   អុីសុីងដែលសំលឹងមេីលទ្វារបន្ទប់នេាះជាយូរ ងាកមុខទៅមេីលមុខជុងអុីន


      ''...''   ជុងអុីនមិនឆ្លេីយ ហេីយប្រញាប់គេចខ្សែភ្នែករបស់អុីសុីង


      ''ធំក្លិនអត់?''


      ''ម្សល់មិញធំមែន! តែពេលដែលនៅក្នុងឡានជាមួយប៊េកហ្យុនយប់មិញអត់ធំហេ៎''   ជុនអុីនឆ្លេីយតាមការពិត ពេលដែលសេហ៊ុននិយាយថាធំក្លិនពួកឆ្កែចចកនេាះ ជុងអុីនក៏ធំក្លិនដែរ


      ''ម្សល់មិញពេលឯងចេញទៅ ក្លិននេាះក៏បាត់''


      ''...''


      ''...''


      ''ចង់សេីុបអីសេីុបហូវ តែកុំធ្វេីអីប៊េកហ្យុនហូវបានអា៎យ''   ជុងអុីនដឹងថាបេីអុីសុីងសង្ស័យហេីយ អុីសុីងនឹងមិនបេាះបង់ចេាលងាយៗនេាះទេ លុះត្រាតែដឹងថាពិត


      ''អឺ!''


      ''ចឹងយេីង...''


អៀតតត


      ''...''


      ''-_-''


      ''O.O''


      ''អឺ...''    មិនទាន់និយាយគ្នាចប់ផង ម្ចាស់បន្ទប់ក៏បេីកទ្វារចេញមក ធ្វេីអេាយវេមផាយពីរនាក់ដែលឈរខាងមុខនេាះធ្វេីខ្លួនមិនត្រូវ ជុងអុីនយកដៃទៅសារ៉េក្រវ៉ាត់ករបស់ខ្លួនឯង មុននឹងងាកទៅមេីលមុខប៊េកហ្យុន


      ''លេាកជុងអុីន លេាក... អុីសុីង... ម៉េាធ្វេីអីនៅហ្នឹង?''


      ''អឺ...''


      ''-_-''


      ''???''


      ''ទៅវិញអា៎យ ដេាះស្រាយខ្លួនឯង''   ជុងអុីននិយាយហេីយ ក៏ដេីរចេញទៅបាត់ ទុកអេាយអុីសុីងនៅឈរជាមួយគ្រូពេទ្យនេាះតែពីរនាក់


      ''មានការអីហ៎?''   ប៊េកហ្យុនសួរឡេីង ហេីយធ្វេីមុខឆ្ងល់


      ''នាយ... នាយទំនេរអត់? មានរឿងចង់សួរតិច!''


      ''ពេលនេះត្រូវទៅមេីលអ្នកជំងឺ! ចាំពេលល្ងាចបានអត់?''


      ''អូខេ!''


ប៊េកហ្យុនងក់ក្បាលទទួល មុននឹងដេីរចេញទៅបាត់ ដេាយកាន់ឯកសារអ្វីម្យ៉ាងនៅក្នុងដៃ

លែងធំក្លិនមែនតា៎ ប្រហែលជាគិតច្រេីនពេកមែនហេីយ...







      ''លេាក!''


      ''...''

      ''លេាក!!!''   ពេលដែលឃេីញអ្នកដែលអង្គុយចំពេាះមុខអត់ឆ្លេីយ ប៊េកហ្យុនក៏ព្យាយាមបន្ថែមសំលេងអេាយលឺជាងមុន ហេីយហៅម្តងទៀត

      ''ហឺម?''

      ''មេីលមុខញ៉ុមធ្វេីអី?''   ប៊េកហ្យុនសួរចេញទៅ ព្រេាះតាំងពីចូលមកអង្គុយក្នុងហាងកាហ្វេនេះ អុីសុីងគិតតែពីសំលេងមេីលមុខខ្លួនរហូត និយាយក៏មិននិយាយ សូម្បីតែកាហ្វេក្តៅនៅចំពេាះមុខក៏មិនចាប់អារម្មណ៍

      '':)''

      ''ញញឹមអី?''

      ''នាយក៏ដឹង... ថាញ៉ុមចង់ដឹងពីរឿងអី...''

      ''រឿងអី?''   ប៊េកហ្យុនធ្វេីមុខឆ្ងល់ព្រេាះមិនយល់ពិតមែន

      ''នាយជាអ្នកណា?''

      ''ហា៎ស?''

      ''-_-''

      ''ជាអ្នកណា? ជា... ជាគ្រូពេទ្យ...?''   ប៊េកហ្យុនមិនយល់ថាអុីសុីងចង់សួរពីអី ទេីបនិយាយសំនួរនេាះឡេីងវិញ ហាក់បីដូចជាសួរខ្លួនឯង

      ''-_-''   អុីសុីងធ្វេីមុខស្មេីរជាលេីកទី⁣100

      ''ហេីយអេាយឆ្លេីយម៉េច? ឈ្មេាះប្យុន ប៊េកហ្យុន ម៉ាក់ឈ្មេាះ គ្វន់ បូអា ប៉ាឈ្មេាះប្យុន យ៉ុនហូ កេីតនៅប្រទេសកូរ៉េ ទីក្រុងសេអ៊ូល អាយុ 17ឆ្នាំទៅរៀននៅអាមេរិច...''

      ''បានអា៎យ''

      ''-_-''

      ''ផឹកទឹកបស់នាយហូវ''   ពេលនិយាយចប់អុីសុីងក៏ធ្វេីមុខមួរម៉ៅដាក់ប៊េកហ្យុន ហេីយដេីរចេញទៅបាត់





ចាប់តាំងពីថ្ងៃនេាះមក អុីសុីងតាមប៊េកហ្យុនជាងមួយអាទិត្យហេីយ តែគ្មានឃេីញតំរុយអីសូម្បីតែបន្តិច ប៊េកហ្យុនទៅធ្វេីការធម្មតា ពេលចេញពីធ្វេីការក៏ទៅផ្ទះ មានថ្ងៃមួយក៏ទៅជួបមិត្តភក្តិរបស់គេ ហេីយនិយាយគ្នាធម្តតា ម៉ាក់ប៉ារបស់ប៊េកហ្យុនក៏ជាមនុស្សធម្មតា គ្មានក្លិនបិសាចសូម្បីតែបន្តិច

រឺក៏គេជាមនុស្សពិតមែន?

អុីសុីងឈប់គិតហេីយដេីរចេញពីបន្ទប់ធ្វេីការរបស់ជុងអុីន សំដៅទៅកាន់ឡានរបស់ខ្លួនឯងដែលចតចេាលនៅកន្លែងចតឡាន ក្រេាយពីនិយាយរឿងការងារបន្តិចបន្តួច ពួកគេក៏បំបែកគ្នាត្រលប់ទៅកន្លែងរៀងៗខ្លួន ពេលដែលចុចតេលេបញ្ជារ សំលេងក្តុងក្តាំងដែលលាន់លឺមកពីខាងក្រេាយខ្នង ធ្វេីអេាយអុីសុីងងាកទៅមេីលភ្លាម

មនុស្សប្រុស 3នាក់កំពុងតែប្រទាញប្រទង់គ្នា ហេីយម្នាក់នៅក្នុងនេាះមានប៊េកហ្យុនដែរ ទេីបអុីសុីងប្រញាប់ដេីរទៅរកដេាយល្បឿនលឿន

      ''លែងងង! ជួ... អឺមមម! អឺមមមម!''

      ''លែងគេភ្លាម!''   សំលេងអុីសុីងត្រជាក់ស្រេប សូម្បីតែប៊េកហ្យុនលឺហេីយក៏មានអារម្មណ៍ថាខ្លាចដែរ

      ''ឯងជាអ្នកណា? ចេះអីរឿងគេ?''

      '':)''   អុីសុីងញញឹមចុងមាត់តិចៗ មុននឹងដេីរយឺតៗទៅរកពួកវា ម្តងមួយជំហ៊ានៗ

      ''ឯងចាត់ការវាមេីល''

មនុស្សម្នាក់ដែលកំពុងតែបិទមាត់ប៊េកហ្យុននិយាយបញ្ជារម្នាក់ទៀត ហេីយម្នាក់នេាះក៏រត់ទៅរកអុីសុីង ដេាយសំដៅចុងកាំបិតមក តែសំណាងដែលអុីសុីងគេចទាន់ មុននឹងចាប់ដៃរបស់គេពីក្រេាយ ហេីយកាច់ខ្លាំងៗ ចង្កូមរបស់អុីសុីងចាប់ផ្តេីមលូតចេញមកយឺត ពេលដែលគិតថាវាអាចប្រេីការបានហេីយ អុីសុីងហាមាត់មុននឹងចាក់វាចូលទៅក្នុង ករបស់ម្នាក់នេាះ មិនយូរប៉ុន្មានគេក៏មានអការៈឆក់ៗ ហេីយប្រកាច់ មុននឹងដួលទៅលេីដី

ចំណែកម្នាក់ទៀតដែលកំពុងតែបិទមាត់ប៊េកហ្យុន បេីកភ្នែកធំៗ មុននឹងបែរខ្នងរត់ តែអុីសុីងដេីរទៅឈប់ពីមុខ ហេីយចាត់ការគេម្នាក់ទៀត ទាល់តែលែងមានជីវិត ប៊េកហ្យុនឈរហាមាត់ធំៗ មុននឹងយកដៃមកខ្ទប់មាត់របស់ខ្លួនឯង ព្រេាះតែភាពភ័យខ្លាច

      ''ប៊េកហ្យុន... អត់មានកេីតអីណាអី?''   អុីសុីងដេីរមកឈប់ពីមុខប៊េកហ្យុន មុននឹងចាប់ស្មាររបស់ប៊េកហ្យុនតិចៗ

ខ្លួនរបស់ប៊េកហ្យុនចាប់ផ្តេីមញ័រខ្លាំងទៅៗ មុននឹងទន់ជេីងដួលទៅលេីដី តែត្រូវអុីសុីងចាប់ទាន់ ពេលនេះមេីលទៅប៊េកហ្យុនគ្មានសតិក្នុងខ្លួននេាះទេ ទេីបអុីសុីងសំរេចចិត្តគ្រាប៊េកហ្យុនឡេីង ហេីយនាំប៊េកហ្យុនទៅអង្គុយក្នុងឡាន កន្លែងជាប់អ្នកបេីក

      ''អាឡូ! ជុងអុីន! ចុះម៉េាចាត់ការមនុស្ស2នាក់កន្លែងចតឡានផង!''

ពេលនិយាយដាក់ទូរស័ព្ទហេីយ អុីសុីងចុចបិទមុននឹងដេីរទៅរេីសសេារឡាន ហេីយនិងកាបូបរបស់ប៊េកហ្យុននៅលេីដីឡេីងមក ហេីយដេីរទៅអង្គុយកន្លែងអ្នកបេីកឡាន

ឡានពណ៍សរបស់ប៊េកហ្យុនចាប់ផ្តេីមធ្វេីដំណេីរទៅមុខ សំដៅទៅកាន់ផ្ទះរបស់ប៊េកហ្យុនដែលអុីសុីងស្គាល់ផ្លូវច្បាស់ ព្រេាះតាមប៊េកហ្យុនជាងមួយអាទិត្យហេីយ ពេលនេះម៉េាង 5ជាងដែលជាម៉េាងដែលឡាននៅក្នុងទីក្រុងសេអ៊ូលស្ទុះខ្លាំងជាងគេ ពេលដែលឈប់ភ្លេីងស្តុបមួយសន្ទុះ អុីសុីងរៀបជាន់ហ្គែរទៅមុខទៅហេីយ តែប៊េកហ្យុនបែរជាបេីកទ្វារឡាន ហេីយដេីរចុះទៅ

      ''យ៉ា!!! នាយឆ្កួតហេ៎អី? បេីកទ្វារចឹង...''

មិនចាំអេាយអុីសុីងនិយាយចប់ ប៊េកហ្យុនក៏ចុះពីលេីឡានទៅបាត់ ទុកអេាយអុីសុីងប្រញាប់បេីកឡានទៅអែបកៀន ហេីយចុះពីលេីឡានដេីរតាម

      ''ashhh!''   អុីសុីងបញ្ចេញសំលេងមួរម៉ៅ មុននឹងយកកូនសេារឡានរបស់ប៊េកហ្យុនមក ហេីយចុះពីលេីឡានដេីរតាមប៊េកហ្យុនទៅ

      ''គិតអីបស់គេហ្នឹងនៅសុខៗក៏ចុះពីលេីឡាន''   អុីសុីងរអ៊ូម្នាក់ឯង តែនៅតែដេីរតាមរាងកាយនេាះដេាយមិនអេាយម្ចាស់គេដឹងខ្លួន

ក្នុងខួរក្បាលរបស់ប៊េកហ្យុននៅតែគិតរឿងដែលកេីតឡេីងមុននេះរហូត ចង្កូមរបស់មនុស្សប្រុសម្នាក់នេាះចាក់ចូលទៅក្នុង ក របស់ពួកចេារនេាះ... គេគឺជាបិសាច!

ត្រូវតែរត់! ត្រូវតែរត់គេចអេាយឆ្ងាយទេីបបាន! ពេលដែលនឹកឃេីញថាត្រូវរត់ ប៊េកហ្យុនចាប់ផ្តេីមរត់ទាំងដែលមិនដឹងថាមានមនុស្សកំពុងតែតាមពីក្រេាយ

ពេលដែលឃេីញអ្នកដែលពីមុខកំពុងដេីរសុខៗក៏ចាប់ផ្តេីមរត់ អុីសុីងក៏ចាប់ផ្តេីមបន្ថែមល្បឿនដូចគ្នា បេីសិនជាចេះបំបាំងកាយដូចជុងអុីននេះប្រាកដជាល្អមែនទែន មិនចាំបាច់រត់នាំតែហត់



សំរឹបជេីងលាន់លឺឡេីងពីក្រេាយខ្នងធ្វេីអេាយប៊េកហ្យុនងាកទៅមេីលភ្លាម ស្រមេាលខ្មៅដែលមាននៅលេីជញ្ជាំងធ្វេីអេាយប៊េកហ្យុនភ័យ ហេីយប្រញាប់រត់គេចភ្លាម

      ''បិសាច...''

ប៊េកហ្យុននិយាយតិចៗម្នាក់ឯង មុននឹងរត់អេាយបានលឿនបំផុតតាមដែលខ្លួនឯងអាចធ្វេីបាន វីរវរហេីយគេតាមមកហេីយ គេតាមមកសំលាប់ហេីយ ទេាះជាប៊េកហ្យុនខំរត់ប៉ុណ្ណា ក៏នៅតែមិនឈ្នះជេីងវែងៗរបស់អុីសុីង ពេលដែលរត់ទាន់ប៊េកហ្យុនហេីយ អុីសុីងស្រវ៉ាចាប់ដៃរបស់ប៊េកហ្យុនជាប់ ដេីម្បីកុំអេាយរត់ទៀត ព្រេាះអុីសុីងមិនចង់លេងរត់ដេញចាប់រហូតដល់ព្រឹកនេាះទេ

ប៊េកហ្យុនត្រូវបានគេទាញដៃពីក្រេាយខ្នងទេីបធ្វេីអេាយបាត់បង់លំនឹងបន្តិច មុននឹងបុកទៅនឹងដេីមទ្រូងរបស់អុីសុីងមួយទំហឹង ប៊េកហ្យុនងេីបមុខឡេីងដេីម្បីសំលឹងមេីលផ្ទៃមុខនេាះ ក្នុងចិត្តបន់ស្រន់កុំអេាយជាមនុស្សម្នាក់នេាះ ដែលខ្លួនជួបកាលពីល្ងាចមិញ តែពេលដែលឃេីញមុខច្បាស់ៗជិតៗ ប៊េកហ្យុនបេីកភ្នែកធំៗ មុននឹងចាប់ផ្តេីមទន់ជេីង ហេីយក៏សន្លប់បាត់

អុីសុីងលូកដៃទៅទ្រស្ទេីរតែមិនទាន់ តែសំណាងល្អហេីយដែលអុីសុីងរហ័ស ទេីបខ្លួនរបស់ប៊េកហ្យុនមិនបានដួលទៅលេីដី អុីសុីងហៅឈ្មេាះប៊េកហ្យុន 2-3ដងហេីយតែគ្មានការឆ្លេីយតប ភ្នែករបស់ប៊េកហ្យុនទាំងគូរបិទជិត

      ''មុខញ៉ុមគួរអេាយខ្លាចដល់ថ្នាក់ហ្នឹងហ៎?''

អុីសុីងនិយាយម្នាក់ឯង មុននឹងលេីកប៊េកហ្យុនបីហេីយដេីរសំដៅទៅកាន់ដែលចតចេាលនៅឆ្ងាយគួរសម

      ''រត់ឡេីងឆ្ងាយ ពិបាកគេពិបាកឯងទៀត''

ពេលនេះអុីសុីងចាប់ផ្តេីមច្រណែនជុងអុីនហេីយ ដែលអាចបំបាំងកាយបាន