Tuesday, March 5, 2019

☆☆ ស្រមេាលបិសាច Ep.3



-Vampire-





ជុងអុីនបេីកឡានមកឆ្ងាយគួរសម ធ្វេីអេាយប៊េកហ្យុនចាប់ផ្តេីមបារម្ភពីមិត្តភក្តិរបស់ជុងអុីនតិចៗ បេីត្រូវរបួសធ្ងន់ដល់ថ្នាក់នេះ ហេតុអីបានជាមិនព្រមតេហៅឡានពេទ្យ រឺក៏ទៅពេទ្យដែលនៅជិតនេាះ? ពេលខ្លះវាអាចជួយបានលឿនជាងក៏ថាបាន

      ''មិត្តភក្តិលេាកជុងអុីនត្រូវរបួសធ្ងន់ខ្លាំងហ៎?''   ពេលដែលឃេីញជុងអុីនមានទឹកមុខមិនសូវស្រួលប៉ុន្មាន អ្នកដែលអង្គុយជិតនេាះក៏ហាមាត់សួរឡេីង

      ''អឺម! សូម្បីតែអុីសុីងក៏ជួយអត់បានដែរ មានន័យថាធ្ងន់គួរសម''   ឈ្មេាះរបស់មនុស្សម្នាក់ដែលប៊េកហ្យុនមិនធ្លាប់លឺ ត្រូវបាននិយាយឡេីង តែប៊េកហ្យុនក៏មិនហ៊ានសួរទៀតដែរ បានត្រឹមតែគិតក្នុងចិត្តថាគេប្រហែលជាពេទ្យដែរហេីយមេីលទៅ រឺក៏ពេទ្យនៅមន្ទីរពេទ្យនៅតាមខេត្តដែលមកយកឈាមនេាះ

      ''ញ៉ុមមិនប្រាកដថាញ៉ុមជួយបានអត់ហេ៎ណា៎ តែនឹងព្យាយាម''

      ''អឺម...''

ឡានរបស់ជុងអុីនបត់ចូលតាមផ្លូវមួយ ដែលកាន់តែស្ងាត់ ហេីយងងឹតជាងមុនទៀត ផ្លូវនេះគ្មានសូម្បីតែសសរដងគេាមដាក់តាមផ្លូវ មានតែពន្លឺរបស់ព្រះចន្ទតែប៉ុណ្ណេាះដែលធ្វេីអេាយមេីលឃេីញផ្លូវព្រៀលៗ នៅតាមដងផ្លូវមានដេីមឈេីដេាះវែងៗខ្ពស់ៗ ដូចនៅក្នុងព្រៃចញ្ចឹង

ប៊េកហ្យុនចាប់ផ្តេីមមានអារម្មណ៍ថាខ្លាចតិចៗ តែនៅតែព្យាយាមហាមខ្លួនឯងកុំអេាយបញ្ចេញអាការៈភ័យខ្លាចនេាះចេញទៅ

      ''ហេតុអីបានផ្លូវស្ងាត់មែស? ហេីយងងឹតទៀត''

      ''អឺម ផ្ទះគេនៅក្នុងព្រៃ''

      ''អ៎... មែនបេាកប៊េកម៉េាសំលាប់ចេាលណា៎អី?''

      ''នៅនិយាយលេងទៀត!''

      ''ហេស ហេស ឃេីញលេាកជុងអុីនតឹងតែងពេក''

      ''ប៊េកហ្យុន... ត្រៀមចិត្តខ្លះក៏ល្អ តិចទៀតអ្វីដែលនាយឃេីញ អាចនឹងភ្ញាក់ផ្អេីលលេីសពីការគិតទុក''

      ''?????''





ពេលដែលប៊េកហ្យុនឃេីញថាវាឆ្ងាយពីផ្លូវធំខ្លាំងមែនទែន វាគួរតែដល់ហេីយ ព្រេាះនេះក៏ចូលមកក្នុងព្រៃជ្រៅដែរ តែគិតបែបនេះបានតែបន្តិច ស្រមេាលផ្ទះមួយ រឺក៏សតវិមាន? បានចូលមកក្នុងខ្សែភ្នែករបស់ប៊េកហ្យុន ពេលដែលមកដល់ជិតទេីបប៊េកហ្យុនឃេីញថាវាមានទំហំធំខ្លាំងមែនទែន ធំជាងវាំងទៅទៀត ម៉ូតរបស់ផ្ទះនេះមេីលទៅមិនដូចផ្ទះនៅប្រទេសកូរ៉េសេាះ វាដូចជាវិមាននៅប្រទេសអឺរ៉ុបច្រេីនជាង រឺក៏ដូចព្រះវិហារនៅប្រទេសអាមេរិច តែដែលសំខាន់គឺវាមានទំហំធំខ្លាំង

គ្រាន់តែជិះមកដល់ខាងមុខរបងផ្ទះដែលមានពណ៍ខ្មៅនេាះ របងនេាះក៏បេីកឡេីងដេាយឯកឯង

      ''វ៉ូវ៉ាាាា ផ្ទះឡូយដល់អា៎យ ទ្វារនៅបេីកអូតូម៉ាតិចទៀត''   ប៊េកហ្យុនបេីកភ្នែកធំៗ មុននឹងនិយាយសរសេីរពីផ្ទះនេះ ដេាយគិតក្នុងចិត្តថាម្ចាស់ផ្ទះប្រាកដជាមានខ្លាំងណាស់ហេីយ ចំណែករឿងទ្វារនេះប្រហែលជាអាចបេីកបានដេាយសារវេទមន្តនេាះ គ្មានសេាះឡេីងក្នុងខួរក្បាលរបស់ប៊េកហ្យុន

      ''ប៊េកហ្យុន! ដេីរតាមញ៉ុម! ហាមទៅណាឆ្ងាយ ដឹងនៅ?''

      ''...''   ប៊េកហ្យុនងក់ក្បាល មុននឹងបេីកទ្វារឡានខាងក្រេាយយកឧប្បករណ៍ពេទ្យរបស់ខ្លួនឯង ចេញមកកាន់ ហេីយជុងអុីនក៏បេីកទ្វារម្ខាងទៀត យកប្រអប់ដែកដែលមានឈាមនៅក្នុងនេាះ

ទាំង2នាក់នាំគ្នាដេីរចូលទៅខាងក្នុងផ្ទះនេាះ នៅតាមផ្លូវប៊េកហ្យុនលួចសង្កេតមេីលគ្រប់យ៉ាងជុំវិញខ្លួនដេាយស្ងាត់ៗ ទាំងការតុបតែងផ្ទះ ទាំងគ្រឿងសង្ហារឹម ហេីយគិតអីផ្តេសផ្តាសក្នុងចិត្តម្នាក់ឯង មេីលទៅរបស់ក្នុងផ្ទះនេះប្រាកដជាមានតំលៃថ្លៃហេីយ របស់មួយៗមេីលទៅដូចជារបស់បុរាណខ្លាំងមែនទែន ការតុបតែងផ្ទះក៏ដូចជំនាន់បុរាណ ម្ចាស់ផ្ទះប្រាកដជាអាយុ 60-70 ឆ្នាំហេីយមេីលទៅ

ពេលដែលដេីរមកដល់ក្នុងបន្ទប់ទទួលភ្ញៀវ ប៊េកហ្យុនឃេីញមនុស្សប្រុស3នាក់ដែលពាក់សំលៀកបំពាក់ខ្មៅទាំងអស់ ហេីយម្នាក់ក្នុងចំណេាមនេាះ គឺជាម្នាក់ដែលខ្លួនបានឃេីញនៅពេទ្យកាលពីថ្ងៃមិញ គេកំពុងតែគេងនៅលេីសាឡុង ហេីយមានទឹកមុខបញ្ជាក់ពីការឈឺចាប់យ៉ាងច្បាស់ ជេីងខាងស្តាំរបស់គេមានឈាមហូរជេាកខេាពណ៍ខ្មៅរបស់គេ

      ''ម៉េចអា៎យ?''   នេះជាសំនួររបស់ជុងអុីនសួរទៅកាន់ជុងដេ ដែលគេងលេីសាឡុង

      ''មេីលអាសេហ៊ុនមុន! មុខវាត្រូវខ្លាំងជាងយេីង!''   ជុងអុីនងាកទៅមេីលលេីសាឡុងម្ខាងទៀត ដែលមានរាងកាយរបស់សេហ៊ុនគេងលេីនេាះ

គ្រាន់តែឃេីញរបួសលេីមុខរបស់គេភ្លាម ប៊េកហ្យុនហាមាត់ធំៗស្ទេីរតែគាំងព្រេាះនិយាយមិនចេញ ថ្ពាល់ផ្នែកខាងក្រេាមភ្នែករបស់គេមានរបួសជ្រៅ រហូតដល់ឃេីញឆ្អឹងថ្ពាល់ នេះមិនមែនជារបួសធម្មតានេាះទេ គេគួរតែទៅពេទ្យ មិនមែនគេងចាំបែបនេះនេាះទេ

      ''ប៊េកហ្យុន! ជួយដេររបួសអេាយសេហ៊ុនផង''

      ''ញ៉ុមថាគួរតែទៅពេទ្យល្អជាង របួសជ្រៅអា៎ ហេីយ...''

      ''ប្រាប់អេាយដេរ ដេរហូវ!!!''   សំលេងនេះមិនមែនចេញពីមាត់របស់ជុងអុីននេាះទេ តែចេញពីមាត់របស់អុីសុីង មនុស្សម្នាក់ដែលឈរព័ទ្ធដៃមេីល ហេីយមានទឹកមុខគួរអេាយខ្លាច

      ''អុីសុីងចិត្តត្រជាក់សិនមេីល! ប៊េកហ្យុនអត់ដឹង!''   ជុងអុីននិយាយដាក់ម្នាក់នេាះ ធ្វេីអេាយប៊េកហ្យុនដឹងថាមនុស្សដែលស្រែកអេាយខ្លួនឯងអំបាញ់មិញឈ្មេាះអី

ប៊េកហ្យុនលែងហ៊ាននិយាយអីទៀត បានត្រឹមតែដាក់ប្រអប់ឧប្បករណ៍នៅលេីតុកញ្ចក់ជិតសាឡុង ហេីយបេីកវា មុននឹងចាត់ការដេររបួសនៅលេីផ្ទៃមុខអេាយសេហ៊ុន បន្ទាប់មកក៏ដេររបួសនៅកំភ្លៅអេាយជុងដេដែលគេងនៅលេីសាឡុងមួយទៀត

ប៊េកហ្យុនបានត្រឹមតែឆ្ងល់ថា ពួកគេទៅត្រូវនឹងស្អីទេីបរបួលជ្រៅៗដល់ថ្នាក់នេះ តែមេីលទៅនៅតាមដងខ្លួនដូចជាគ្មានរបួសកន្លែងផ្សេងទៀតនេាះទេ


      ''ហេីយអា៎យ កុំអេាយត្រូវទឹក ហេីយកុំ... O.O''   ប៊េកហ្យុនហាមាត់ធំៗម្តងទៀត ពេលដែលក្រឡេកទៅឃេីញទឹកមុខរបស់សេហ៊ុនដែលស្លេកខ្លាំងដេាយសារបាត់បង់ឈាមមុននេះ ប្រែក្លាយទៅជាធម្មតាវិញ (ទេាះជានៅតែស្លេកក៏ដេាយ) តែអ្វីដែលប៊េកហ្យុននឹកស្មានមិនដល់នេាះគឺ ជុងអុីនយកទឹកពណ៍ក្រហមៗខាប់ៗនៅក្នុងប្រអប់ដែកនេាះអេាយសេហ៊ុនផឹក ជំនួសការបញ្ចូលឈាមតាមសារ៉ូម

ប៊េកហ្យុនទុកម្ជុលក្នុងប្រអប់ពេទ្យដែលខ្លួនឯងយកមក តែដេាយសារតែភ្ញាក់ផ្អេីលនឹងហេតុការណ៍មុននេះទេីបធ្វេីអេាយម្ជុលនេាះចាក់ចូលទៅក្នុងដៃរបស់ប៊េកហ្យុនទាល់តែចេញឈាម ភ្នែកទាំងគូរបេីកធំៗម្តងទៀត ហេីយប្រញាប់យកម្រាមដៃជូតវាចេញ ហេីយទប់កុំអេាយឈាមហូរ

      ''ហេតុអីបាននៅមានក្លិនពួកអាឆ្កែចចក??!!?''   សេហ៊ុននិយាយឡេីងដេាយសំលេងមួរម៉ៅ

      ''ម៉េាពីទេីបតែប្រយុទ្ធគ្នាហេីយដឹង បាននៅជាប់ក្លិនពួកវា!''   ជុងដេនិយាយ

      ''អឺ ប្រហែលអា៎យ! គួរអេាយមួរម៉ៅមែន! អាឆ្កែលួចខាំ! បេីខ្លាំងមិនម៉េាប្រឈមមុខចំៗ!''

      ''ប៊េកហ្យុន ម៉េាះ! ទៅវិញ!''   ពេលដែលឃេីញថាប៊េកហ្យុនឈរធ្វេីមុខមិនត្រូវ ជុងអុីនប្រញាប់និយាយឡេីង ហេីយនាំប៊េកហ្យុនចេញពីទីនេះ ព្រេាះខ្លាចប៊េកហ្យុនខ្លាចជាងនេះទៀត

      ''...''   ប៊េកហ្យុនងាកទៅមេីលមុខជុងអុីនបន្តិច មុននឹងងក់ក្បាល ហេីយរៀបចំរបស់ដាក់ចូលប្រអប់

      ''អរគុណណា៎ ប៊េកហ្យុន!''   សំលេងរបស់ជុងដេនិយាយឡេីង ហេីយញញឹមដាក់ប៊េកហ្យុនពេលដែលឃេីញប៊េកហ្យុនបែរខ្នងដេីរចេញទៅ ប៊េកហ្យុនងាកមកញញឹមតប ហេីយក្រឡេកទៅមេីលមុខសេហ៊ុន

      ''អរគុណ!''   ប៊េកហ្យុនហ៊ានធានាថាខ្លួនឯងមិនបានងាកទៅទារពាក្យនេះពីសេហ៊ុននេាះទេ គ្រាន់តែមេីលមុខធម្មតា តែសេហ៊ុនដែលរអែសខ្លួនខ្លួនឯង ទេីបនិយាយពាក្យនេាះចេញមក

      ''អត់អីហេ៎! ញ... ញ៉ុមទៅវិញអា៎យណា៎''

      ''អឺម!''   ជុងដេឆ្លេីយតិចៗក្នុងបំពង់ក ប៊េកហ្យុនសំរេចចិត្តងាកទៅមេីលម្នាក់ទៀត ដែលឈរព័ទ្ធដៃដដែល គេកំពុងតែសំលឹងមកប៊េកហ្យុនដូចគ្នា មុននឹងហាមាត់និយាយ

      ''កុំយករឿងង៉ៃនេះទៅនិយាយប្រាប់ណាគេ! បេីនៅចង់រស់!''





      ''លេាកជុងអុីន... សុំសួរតិចបានអត់?''   ពេលដែលជុងអុីនកំពុងតែបេីកឡានត្រលប់ទៅកាន់ទីក្រុងវិញ ប៊េកហ្យុនក៏អង្គុយស្ងៀមៗ រង់ចាំអេាយជុងអុីននិយាយអីប្រាប់តែគេបែរជាស្ងាត់រហូត ទេីបប៊េកហ្យុនទ្រាំឆ្ងល់មិនបាន ក៏សំរេចចិត្តសួរឡេីង

      ''អឺម!''

      ''ពួកគេ... ជាម៉ាហ្វៀហ៎?''   នេះគឺជាអ្វីដែលប៊េកហ្យុនគិតរហូតមក

      ''ហឺម?? ម៉េចបានគិតចឹង?''

      ''ចុះបេីត្រូវរបួសអត់ព្រមទៅពេទ្យ ហេីយនៅគំរាមសំលាប់ញ៉ុមទៀត''

      ''អ៎...''   បេីសិនជាជុងអុីនប្រាប់ថាពួកគេជាវេមផាយ មិនដឹងថាប៊េកហ្យុនជឿអត់ ព្រេាះដល់ថ្នាក់នេះហេីយ ប៊េកហ្យុននៅមិនគិតដល់រឿងដែលមិនគួរអេាយជឿផង

ហេតុអីបានជាពេលនៅពេទ្យ ចេះគិតថាពួកនេាះជាខ្មេាច?

      ''...''

      ''មិនមែនហេ៎!''   ចំលេីយរបស់ជុងអុីន ធ្វេីអេាយប៊េកហ្យុនលួចដកដង្ហេីមធំយ៉ាងធូរចិត្ត

      ''...''

      ''តែជាវេមផាយ!''

      ''ហា៎ស?''   ហេីយប៊េកហ្យុនក៏ឈប់ដកដង្ហេីមភ្លាម ពេលដែលលឺពាក្យនេាះ មានអារម្មណ៍ថាបេះដូងឈប់លេាតអស់ពីរវិនាទី មុននឹងចាប់ផ្តេីមលេាតវិញក្នុងល្បឿនញាប់ខ្លាំង

ប៊េកហ្យុនប្រាកដជាស្តាប់ច្រឡំហេីយ វាមិនអាចទៅរួចនេាះទេ

      ''ធ្លាប់មេីលរឿងវេមផាយអត់?''

      ''...''

      ''...''   អ៎! តាមពិតជុងអុីនចង់សួរថាធ្លាប់មេីលរឿងវេមផាយអត់? ប៊េកហ្យុនទៅស្តាប់ចេញអីណាអីណី

      ''ធ្លាប់! អូយយយ ខំតែភ័យ ស្មានតែ...''

      ''អឺមមម ហ្នឹង! ពួកវាជាវេមផាយ... បិសាចជញ្ចក់ឈាម''

ប៊េកហ្យុនចាប់ផ្តេីមស្រម៉ៃដល់សេហ៊ុន ដែលផឹកឈាមមុននេះ ហេីយរបួសរបស់គេដែលជាលឿនជាងធម្មតា នេាះមកពី...

      ''មែនហ៎?''

      ''អឺម! កុំនិយាយរឿងនេះប្រាប់ណាគេអា៎''

      ''...''

      ''អុីសុីងជាមនុស្សនិយាយមែន⁣ ធ្វេីមែន''

      ''ដឹង... ដឹងអា៎យ''   ជុងអុីនមេីលទៅចំលែកចិត្តមិនតិចនេាះទេ ដែលប៊េកហ្យុនមិនភ័យខ្លាំងដូចមនុស្សផ្សេងទៀត អាចមកពីប៊េកហ្យុនមិនទាន់ដឹងថាវេមផាយគួរអេាយខ្លាចប៉ុណ្ណា ដូចជាបុឺតឈាមមនុស្សជាអាហារជាដេីម

      ''អូយ!''

      ''ថីហ្នឹង?''   សំលឹងស្រែករបស់ប៊េកហ្យុន ធ្វេីអេាយជុងអុីនងាកទៅសួរ ព្រេាះមិនឃេីញមានអីកេីតឡេីង ប៊េកហ្យុនស្រាប់តែស្រែក

      ''អ៎... មានណា''   ប៊េកហ្យុនអង្អែលដៃរបស់ខ្លួនឯង កន្លែងដែលត្រូចបានក្តិចមុននេះ គ្រាន់តែចង់ដឹងថាខ្លួនយល់សប្តិរឺក៏អត់តែប៉ុណ្ណេាះ

      ''ចឹងពួកឆ្កែចចកនេាះ...''

      ''អឺម ជាពួកបិសាចឆ្កែចចក ដែលនៅក្នុងព្រៃឆ្ងាយពីទីនេះ តែពួកវាលួចវ៉ៃឈ្មក''

      ''...''

      ''ពួកវាមានរឿងជាមួយពួកវេមផាយយូរអា៎យ''

      ''...''

      ''ដល់ផ្ទះអា៎យ សុបិន្តល្អណា៎ប៊េកហ្យុន''

      ''ដូចគ្នា''






      ''ចំលែកមែន...''   សេហ៊ុននិយាយឡេីង ក្រេាយពេលដែលគ្រូពេទ្យម្នាក់នេាះចេញផុតទៅ មុននឹងដេាះបង់ដំបៅលេីមុខដែលគ្រូពេទ្យនេាះបិទអេាយចេញ ហេីយជុងដេក៏ធ្វេីចឹងដូចគ្នា

អុីសុីងដេីរទៅជិត មុននឹងដាក់ម្រាមដៃរបស់ខ្លួនឯងពីលេីស្នាមរបួសនេាះ មុននឹងបិទភ្នែក ហេីយពេលដែលបេីកវិញស្នាមរបួសនេាះក៏រលាយបាត់ បន្សល់ទុកនៅស្នាមផ្លែតិចៗតែប៉ុណ្ណេាះ អុីសុីងងាកទៅធ្វេីបែបនេាះដូចគ្នាដាក់ជុងដេ

      ''ថី?''   ជុងដេសួរតប ក្នុងចំណេាមពួកគេ 3នាក់ជុងដេគឺជាវេមផាយដែលមានអារម្មណ៍ល្អជាងគេ ញញឹមស្ទេីរតែគ្រប់ពេល គ្មានភាពជាវេមផាយសេាះ

      ''មុននេះធំក្លិនឆ្កែចចកតិចៗ តែពេលនេះបែរជាបាត់ៗ ទាំងដែលពួកយេីងមិនទាន់បានប្តូរសំលៀកបំពាក់...''   ពេលសេហ៊ុននិយាយបែបនេះ អុីសុីងក៏ចាប់អារម្មណ៍បែបនេាះដូចគ្នា តែក្លិននេាះវាពិតជាតិចមែនទែន ស្ទេីរតែចាប់ក្លិនមិនបាន តែជុងដេវិញបែរជាគ្មានអារម្មណ៍អីសេាះ

      ''មែនហ៎? តែយេីងធំក្លិនតែឈាម ឃ្លានទៀតអា៎យនៀក''   ជុងដេនិយាយ មុននឹងលិទ្ធបបូរមាត់របស់ខ្លួនឯងបញ្ជាក់អេាយឃេីញថាពិតជាឃ្លានពិតមែន

      ''ឡេីងទៅប្តូរសំលៀកបំពាក់ហេីយអង្គុយតាំងសមាធិហូវ!''   សេហ៊ុនថាអេាយដេាយទឹកមុខក្រញ៉ូវដដែល ចំណែកជុងដេពេលដែលត្រូវគេថាអេាយបែបនេះ ក៏ពេបមាត់ដាក់ មុននឹងដេីរចេញពីការសន្ទនា ការតាំងសមាធិធ្វេីអេាយយេីងគ្រប់គ្រងខ្លួនឯងបានល្អ មិនឃ្លានខុសពេល ហាមចិត្តខ្លួនឯងពេលដែលធំក្លិនឈាមរបស់មនុស្ស

      ''សេហ៊ុន! ឯងគិតថាពេទ្យម្នាក់នេាះ...''

      ''តែគេក៏ធំក្លិនមនុស្សដែរ ពេលនៅជិតយេីងនៅធំក្លិន ហេីយលឺសំលេងឈាមគេរត់ជុំវិញខ្លួនផង''

      ''...''   ពិតជាគួរអេាយសង្ស័យមែន!