-Emergency-
@បន្ទប់សង្គ្រេាះបន្ទាន់
''លេាកគ្រូពេទ្យ អ្នកជំងឺព្យាយាមសំលាប់ខ្លួនដេាយអារកដៃខ្លួនឯង ហេីយត្រូវបានបញ្ជូនមកមន្ទីរពេទ្យ'' យូណានិយាយពីអាការៈរបស់អ្នករបួសដែលបានស្តាប់មកពីកិលានុប្បដ្ឋាយិកាស្រីម្នាក់ទៀត ប្រាប់ប៊េកហ្យុន ហេីយប៊េកហ្យុនក៏ប្រញាប់មេីលរបួសនេាះ មុននឹងប្រាប់យូណាអេាយទៅយកឈាមសាគួរភ្លាម
''នូណា ត្រៀមឈាមសាគួរប្រភេទ B ទុក''
''មុននេះនូណាអេាយគេទៅមេីលហេីយអា៎យ តែគេថាឈាមនៅក្នុងឃ្លាំងអត់គ្រប់គ្រាន់...''
''ហឺម?'' ប៊េកហ្យុនជ្រួញចញ្ចេីមភ្លាម គួរអេាយចំលែកមែន មន្ទីរពេទ្យធំប៉ុណ្ណឹងដែរ តែឈាមសាគួរអត់គ្រប់គ្រាន់? ហេីយណាមួយពេលដែលដេីរចេញចូលមន្ទីរពេទ្យ ប៊េកហ្យុនសង្កេតឃេីញថាមានផ្លាកដាក់ទទួលបរិចាកឈាមនៅខាងមុខមន្ទីរពេទ្យទៀតផង
''...''
''ចឹងចាំចេញទៅសួរសាច់ញាតិអ្នករបួស''
ប៊េកហ្យុនដេីរចេញទៅក្រៅបន្ទប់សង្គ្រេាះបន្ទាន់ មុននឹងសួរសាច់ញាតិអ្នករបួសដែលកំពុងតែឈរយំនៅខាងមុខបន្ទប់ សំណាងល្អដែលម៉ាក់របស់អ្នករបួសក៏មានឈាមប្រភេទ Bដូចគ្នា ទេីបត្រូវបាននាំចូលទៅខាងក្នុង ហេីយធ្វេីការផ្តល់ឈាមអេាយអ្នករបួសភ្លាម
''លេាកគ្រូពេទ្យ អ្នកនាងគីម ដឹងខ្លួនអា៎យ'' យូណាដេីរចូលទៅក្នុងបន្ទប់ដែលមានប៊េកហ្យុនអង្គុយធ្វេីការ ហេីយនិយាយប្រាប់ពីអាការៈរបស់អ្នករបួសដេាយការសំលាប់ខ្លួនមុននេះ
''អឺម'' ប៊េកហ្យុនងក់ក្បាលតិចៗ ហេីយយកប្រវត្តិអ្នករបួសដែលអេាយអាណាព្យាបាលសរសេរមុននេះមកជាមួយ
ប៊េកហ្យុនសាំុនឹងទីនេះបន្តិចម្តងៗហេីយ ព្រេាះតាំងពីចាប់ផ្តេីមធ្វេីការរហូតមកដល់ពេលនេះក៏បាន 1ខែហេីយ
ពេលចូលមកដល់ក្នុងបន្ទប់ គ្រប់យ៉ាងស្ងាត់ជ្រៀបគ្មានសូម្បីតែសំលេងនិយាយគ្នា ជេីងខ្លីៗរបស់ប៊េកហ្យុនឈានដេីរទៅជិតគ្រែអ្នកជំងឺ មុននឹងឃេីញអ្នកនាងគីមគេងបែរមុខចេញទៅខាងបង្អួច មេីលទៅហាក់បីដូចជាទេីបតែឈ្លេាះគ្នាជាមួយម៉ាក់ហេីយ...
''សួស្តីអ្នកនាងគីម... សុំមេីលចង្វាក់បេះដូងបន្តិចណា៎''
''...''
''លែងអីអា៎យ សំរាកមួយថ្ងៃទៀត អាចត្រលប់ទៅផ្ទះវិញបាន''
''នូណា... ថាចង់សួរតែភ្លេច'' ពេលដែលចេញពីបន្ទប់អ្នកជំងឺ សំដៅទៅបន្ទប់ធ្វេីការរបស់ខ្លួនឯងវិញ ប៊េកហ្យុនក៏ងាកទៅសួរយូណាដែលកំពុងតែដេីរជិតៗគ្នា
''ចា៎?''
''ញ៉ុមឃេីញពេទ្យយេីងទទួលបរិចាកឈាមដែរតេី តែឈាមអត់គ្រប់គ្រាន់រហូត អត់សូវមានអ្នកមកបរិចាកមែន?''
''តាមពិតមន្ទីរពេទ្យយេីងបរិចាកឈាមហេីយ បានលុយទៀតហ៎ ចឹងហេីយមានអ្នកមកបរិចាកច្រេីនអា៎ តែប្រហែលជាម៉េាពីពេទ្យធំ ទេីបមានអ្នកជំងឺច្រេីន ហេីយត្រូវការប្រេីឈាមច្រេីន''
''អ៎... ប្រហែលជាចឹងអា៎យ''
5F
''លេាកជុងអុីន ហៅញ៉ុមឡេីងមកមានការអីហ៎?'' ប៊េកហ្យុនបេីកទ្វារបន្ទប់របស់ប្រធានមន្ទីរពេទ្យ មុននឹងដេីរចូលទៅ ហេីយដាក់ខ្លួនអង្គុយលេីកៅអីទល់មុខលេាកប្រធាន
''លេាកគ្រូពេទ្យប្យុន! រវល់ខ្លាំងមែន បានធ្វេីការកន្លែងមួយគ្នា តែអត់សូវបានជួបគ្នាសេាះ''
''ហេស ហេស រវល់តិចតួចដែរ មានរឿងដែលត្រូវរៀនច្រេីន''
''នៅរៀនទៀតហ៎? ឃេីញគ្រូពេទ្យចាស់ៗសរសេីរថាលេាកគ្រូពេទ្យពេទ្យប្យុនពូកែ ហេីយជាអាយដលរបស់ហ្សូនក្មេងៗទៀតផង''
''មានណាាាាា''
''ង៉ៃនេះទំនេរអត់? ទៅញាំុអីពេលល្ងាចមួយគ្នាណា៎''
''លេាកប្រធាន! ប្រាក់ខែញ៉ុមមិនទាន់បេីកហេ៎ ចាំង៉ៃ...''
''ហាហាហាហា ញ៉ុមអ្នកប៉ាវ''
''ទំនេរ!''
''ប៊េកហ្យុននេះពិតជា...''
''ញ៉ុមទៅត្រៀមខ្លួនសិនណា៎ អ៎ មែនហេ៎ ត្រៀមក្រពះ ដេីម្បីញាំុអេាយបានច្រេីនៗ''
''ហេីយចាំជួបគ្នាណា៎'' ជុងអុីនញញឹមដាក់ប៊េកហ្យុន ហេីយក៏បានទទួលស្នាមញញឹមតបមកវិញ
ពេលដែលទ្វារជណ្តេីរយេាងបេីកឡេីង ប៊េកហ្យុនដេីរចូលទៅមុននឹងចុចជាន់ទី 1ដែលមានបន្ទប់ធ្វេីការរបស់ខ្លួនឯងនៅ តែទ្វារជណ្តេីរយេាងមិនទាន់បិទស្រួលបួលផង ខ្សែភ្នែកក៏ក្រឡេកទៅឃេីញមនុស្សប្រុស 2នាក់ ពាក់សំពាក់បំពាក់ខ្មៅពីក្បាលដល់ចុងជេីង មេីលទៅដូចជាមិនគួរអេាយទុកចិត្តនេាះទេ
មិនចាំយូរប៊េកហ្យុនប្រញាប់ចុចសញ្ញាបេីកទ្វារ ហេីយដេីរលបៗចេញទៅតាម មនុស្ស 2នាក់នេាះ ដេីររហូតមកឈប់ពីមុខបន្ទប់មួយ វាជាបន្ទប់សំរាប់ដាក់ឈាម មនុស្សម្នាក់ក្នុងចំណេាមនេាះរុញទ្វារចូលទៅ ពេលដែលពួកគេចូលទៅបាត់ហេីយ ជេីងរបស់ប៊េកហ្យុនដែលមិនទាន់បានបញ្ជារផង ក៏ដេីរទៅឈប់ពីមុខបន្ទប់នេាះហេីយជាស្រេច មុននឹងលួចមេីលតាមប្រឡេាះទ្វារ តែមនុស្ស2នាក់នេាះបាត់ខ្លួនបាត់ទៅហេីយ ប៊េកហ្យុនរៀបបេីកទ្វារចូលទៅមេីល តែទូរស័ព្ទក៏រេាទិ៍ឡេីងមុន
♪~♪~♪~
''អាឡូ''
<ញ៉ុមចេញទៅចាំនៅកន្លែងចតឡានអា៎ ចេញម៉េានៅ?>
''ចេញទៅអា៎យ ចាំតិចណា៎''
<អឺម>
''លេាកជុងអុីន មន្ទីរពេទ្យយេីងមានខ្មេាចអត់?'' ក្រេាយពេលអង្គុយគិតពីរឿងល្ងាចមិញមួយសន្ទុះ ប៊េកហ្យុនក៏សំរេចចិត្តសួរចេញទៅ
''ហឺម????'' ជុងអុីនដែលកំពុងតែបេីកឡាន ងាកទៅមេីលម្ចាស់សំនួរភ្លាម
''អឺ... នៅជាន់ទី 5ហ្នឹង...''
''មេីលឃេីញហ៎? គួរអេាយខ្លាចអត់?'' ជុងអុីននិយាយក្នុងសំលេងលេងសេីច ធ្វេីអេាយប៊េកហ្យុនចាប់ផ្តេីមមានអារម្មណ៍មួរម៉ៅបន្តិច មនុស្សកំពុងតែនិយាយមែន ព្រឺសំបុរមិនទាន់បាត់ផង
ក្រេាយពេលដែលទូរស័ព្ទរបស់ខ្លួនឯងរេាទិ៍ឡេីង ប៊េកហ្យុនក៏ប្រញាប់ចុចលេីកហេីយនិយាយជាមួយជុងអុីន បន្ទាប់មកក៏ចូលទៅក្នុងបន្ទប់ដាក់ឈាមនេាះ តែក៏មិនឃេីញសូម្បីតែស្រមេាលរបស់ស្រមេាចមួយក្បាល កុំថាឡេីយមនុស្ស
ពេលដែលគិតថាខ្លួនឯងប្រហែលជាមេីលឃេីញអ្វីដែលមិនគួរឃេីញ ប៊េកហ្យុនក៏ប្រញាប់រត់ចេញពីបន្ទប់នេាះភ្លាម សំណាងហេីយបន្ទប់អត់មានជាប់សេារ ជណ្តេីរយេាងគាំងដូចទៅក្នុងរឿង បេីមិនអញ្ចឹងទេគ្រូពេទ្យបានចូលពេទ្យដេាយសារតែគាំងបេះដូងជាមិនខាន
''អត់ហេ៎... និយាយម៉េចហូវ... ញ៉ុមឃេីញមានគេដេីរចូលទៅក្នុងបន្ទប់ដាក់ឈាម ហេីយពេលដែលចូលទៅមេីល ស្រាប់តែបាត់មនុស្សបាត់''
''...''
''លេាកជុងអុីននៅជាន់ទី 5រាល់ង៉ៃដែលឃេីញអត់?''
''ពាក់ខេាអាវខ្មៅត្រូវអត់?''
''O_O''
''ហាហាហាហាហា មេីលបេីកភ្នែកកកកក''
''លេាកជុងអុីនឃេីញហ៎??''
''អឺម រាល់ង៉ៃសុក្រ...''
''ហា៎ស? ម៉េាតែង៉ៃសុក្រទៀត...''
''ហាហាហាហា''
''សេីចអី???'' ប៊េកហ្យុនងាកទៅធ្វេីមុខកាចដាក់លេាកជុងអុីន ដែលឃេីញគេគិតតែពីសេីច
''មែនខ្មេាចហេ៎... តាមពិតគេជាអ្នកធ្វេីការអេាយគ្លីនិកតូចៗនៅតាមខេត្ត ហេីយយកឈាមទៅទុកជួយមនុស្សនៅទីនេាះ''
''អ៎... ចឹងហេ៎ហ៎?''
''អឺម ដែលចូលទៅហេីយមេីលអត់ឃេីញ គេអាចនៅបន្ទប់ជាប់ហ្នឹងក៏បាន ព្រេាះមានទ្វារចូលទៅបន្ទប់មួយទៀត''
''អ៎... ម្ង៉ៃមិនប្រាប់ ខំតែភ័យ''
''ហាហាហាហា ខ្លាចខ្មេាចហ៎?''
''ណាគេមិនខ្លាច''
''ញ៉ុមអត់ខ្លាចផង ហាហាហាហា''
''ជួបម្តងបានដឹង''
♪~♪~♪~
''...''
''លេីកទូរស័ព្ទសិនក៏បាន!'' ប៊េកហ្យុនសំរេចចិត្តនិយាយឡេីងពេលដែលលឺសំលេងទូរស័ព្ទរបស់ជុងអុីនរេាទិ៍ តែម្ចាស់ទូរស័ព្ទមិនគិតថានឹងលេីកវា ប្រហែលជាខ្លាចចិត្តប៊េកហ្យុនហេីយ ព្រេាះកំពុងតែញាំុអី
''ចឹង... ចាំតិចណា៎'' ជុងអុីនងេីបឈរភ្លាមក្រេាយពេលទទួលការអនុញ្ញាត ហេីយដេីរចេញពីតុសំដៅទៅបន្ទប់ទឹក ដេីម្បីរកកន្លែងស្ងាត់ៗនិយាយ
ចំណែកប៊េកហ្យុនពេលដែលឃេីញជុងអុីនដេីរទៅបាត់ ក៏គិតតែពីញាំុអាហារនៅចំពេាះមុខបន្ត ហេីយស្តាប់ចំរៀងដែលលឺចេញពីស្ពីកកឺររបស់ហាង មួយសន្ទុះជុងអុីនក៏មានទឹកមុខមិនសូវស្រួល ហេីយប្រញាប់ដេីរមករកប៊េកហ្យុន
''ប៊េកហ្យុន! គឺថា... ញ៉ុមមានការសំខាន់ត្រូវត្រលប់ទៅវិញ...''
''អ៎... អូខេ ចឹងចាំញ៉ុមទៅវិញខ្លួនឯង អរគុណសំរាប់អាហារពេលយប់ណា៎'' ប៊េកហ្យុនញញឹម ហេីយនិយាយដេាយមិនបានគិតអីច្រេីន ព្រេាះមិនចង់អេាយជុងអុីនមានអារម្មណ៍ថាខុស ដែលទុកប៊េកហ្យុនចេាលកណ្តាលទីបែបនេះ
''ចាំញ៉ុមជូនទៅ! ក្រែងឡានទុកចេាលនៅពេទ្យមិនចឹង?''
''អត់អីហេ៎! ញ៉ុមជិះតាក់សុីក៏បាន''
''ណា៎! ញ៉ុមអ្នកនាំម៉េា អេាយញ៉ុមជូនទៅវិញណា៎!''
ជុងអុីននៅតែមិនព្រមអេាយប៊េកហ្យុនទៅវិញខ្លួនឯង ទេីបប៊េកហ្យុនប្រញាប់ជូតមាត់ ហេីយងេីបឈរចេញទៅតាម នៅក្នុងឡាន ជុងអុីនគិតតែពីសំលឹងមេីលផ្លូវខាងមុខ ដេាយមិននិយាយអីទាំងអស់ សូម្បីតែចំរៀងក៏មិនបេីក ទេីបធ្វេីអេាយប៊េកហ្យុនមានអារម្មណ៍ធុញថប់បន្តិច តែក៏មិនបានគិតច្រេីនដែរ ព្រេាះប៊េកហ្យុនដឹងថាជុងអុីនប្រហែលជាមានរឿងអីបន្ទាន់ជាមិនខាន
♪~♪~♪~
''អាឡូ!'' គ្រាន់តែទូរស័ព្ទរេាទិ៍ភ្លាម ជុងអុីនប្រញាប់លេីកវាឡេីង ហេីយចុចលេីកភ្លាម
<យេីងជួយអត់បាន! របួសវាធំពេក!>
''ហា៎ស? សូម្បីតែឯងក៏ជួយអត់បានដែរហ៎?''
<ប៉ាឯងនៅអត់?>
''ប៉ាអត់នៅ! ទៅជប៉ុនបាត់អា៎យ ធ្វេីម៉េចហូវ?''
<មានតែនាំទៅពេទ្យ តែត្រូវចាត់ការរញ៉េរញ៉ៃទៀត>
''ចឹងមិនបាច់ហេ៎ យេីងនាំពេទ្យម្នាក់ទៅជាមួយ កុំធ្វេីអេាយគេភ័យហូវបានអា៎យ''
<ហឺម? តិចបែកការ>
''គេមេីលទៅមិនមែនមនុស្សចឹងហេ៎''
<អឺម>
''អឺ! បានអា៎យចឹង ឈាងចូលពេទ្យសិន''
ក្រេាយពេលនិយាយទូរស័ព្ទចប់ ជុងអុីនក៏កាចសុីញ៉ូ ហេីយបត់ឡានភ្លាម ធ្វេីអេាយប៊េកហ្យុនឆ្ងល់តិចតួច ព្រេាះវាមិនមែនជាផ្លូវទៅផ្ទះប៊េកហ្យុន
''ប៊េកហ្យុន! ចូលពេទ្យម៉ាភ្លេតណា៎'' ជុងអុីនចតឡាននៅខាងមុខមន្ទីរពេទ្យ ហេីយងាកទៅប្រាប់ប៊េកហ្យុន
''អូខេ!''
''និយាយចឹង... មិត្តភក្តិញ៉ុមត្រូវរបួសជ្រៅ ប្រហែលជាត្រូវដេរ... ប៊េក... ដេរបានតា៎អី?''
''បានៗ ចឹងប៊េកទៅយកឧប្បករណ៍នៅបន្ទប់ប៊េកសិនណា៎!''
''អូខេ! ញ៉ុមឡេីងទៅយកឈាមនៅជាន់ទី 5 ហេីយចុះមកជួបគ្នានៅហ្នឹងវិញណា៎''
