Wednesday, March 27, 2019

☆☆ ស្រមេាលបិសាច Ep.13



-Little One-





ប៊េកហ្យុនដេីរទៅដេីរមកក្នុងបន្ទប់ទឹក ក្នុងខណៈពេលដែលចាំរបស់សំរាប់ពិនិត្យផ្ទៃពេាះធ្វេីការ នៅសល់មិនប៉ុន្មាននាទីទៀត ប៊េកហ្យុននឹងដឹងលទ្ធផលហេីយ... បេីអុីសុីងដឹងនឹងសប្បាយចិត្តប៉ុណ្ណា នឹងញញឹមដល់ចេញថ្ពាល់ខួចអត់ គ្រាន់តែគិតប៉ុណ្ណឹងប៊េកហ្យុនក៏ញញឹមម្នាក់ឯងហេីយ ភាពកង្វល់មុននេះក៏រលាយបាត់អស់

ប៊េកហ្យុនសន្សឹមៗយករបស់ដែលមានពណ៍សនេាះឡេីងមកមេីល វិនាទីនេាះ ខ្សែពណ៍ក្រហមមួយឆ្នូតទៀតលេចចេញមកធ្វេីអេាយប៊េកហ្យុនយកដៃខ្ទប់មាត់

ខ្សែពណ៍ក្រហមពីរឆ្នូត... មានន័យថា...

មិនចាំយូរប៊េកហ្យុនប្រញាប់ទាញទ្វារបន្ទប់ទឹកបេីក ហេីយដេីរចេញទៅក្រៅបន្ទប់ទឹក អុីសុីងកំពុងតែអង្គុយមេីលសៀវភៅមួយក្បាលនៅលេីគ្រែ

      ''អុីសុីង!''

      ''ហឺម?''   អុីសុីងងេីបមុខឡេីងមេីលប៊េកហ្យុនបន្តិច មុននឹងអេានមុខមេីលសៀវភៅបន្ត

      ''ប៊េកមានរឿងចង់ប្រាប់!''

      ''អីគេ? ឃ្លានទៀតអា៎យហ៎?''

      ''មែនហេ៎!''   ប៊េកហ្យុនដេីរទៅយកសៀវភៅចេញពីដៃរបស់អុីសុីង ហេីយកាន់ដៃអុីសុីងជាប់ មុននឹងសំលឹងមេីលភ្នែករបស់អុីសុីង

អុីសុីងសំលឹងតបមកវិញធ្វេីអេាយប៊េកហ្យុនមានអារម្មណ៍ថាកក់ក្តៅក្នុងចិត្ត មិនថាមានរឿងអ្វីកេីតឡេីងអុីសុីងនឹងនៅទីនេះជាមួយប៊េកហ្យុនរហូត ប៊េកហ្យុនមិនចាំបាច់ខ្លាចទៀតហេ៎

      ''សាកប៉ះមេីស!''   ប៊េកហ្យុនចាប់ដៃរបស់អុីសុីង ហេីយយកមកដាក់ពីលេីពេាះរបស់ខ្លួនឯង

ដំបូងវានៅស្ងៀមដែរ តែមួយសន្ទុះក៏មានអីកំរេីកតិចៗ ហេីយធាក់តបមកវិញ

      ''???''   អុីសុីងធ្វេីមុខឆ្ងល់ ហេីយងេីបមុខឡេីងមេីលមុខប៊េកហ្យុន

ទេាះបីជាក្នុងចិត្តអាចទាយបានថាប៊េកហ្យុនចង់មានន័យដល់អី តែអុីសុីងចង់លឺចេញពីមាត់ប៊េកហ្យុនអេាយច្បាស់ ជាជាងគិតដេាយខ្លួនឯង

      ''ប៊េក... ប៊េកដឹងថាវាចំលែក... តែប៊េក... គិតថាប៊េកកំពុងតែមានផ្ទៃពេាះ!''

      ''...''   អុីសុីងសំលឹងមុខប៊េកហ្យុនស្ងៀម មុននឹងដកដៃចេញពីពេាះរបស់ប៊េកហ្យុនភ្លាម

កែវភ្នែកកក់ក្តៅមុននេះ ក្លាយទៅជាកែវភ្នែកដែលប៊េកហ្យុនមិនអាចស្មានដឹង ថាអុីសុីងកំពុងតែគិតអី

      ''អុីសុីង...''   សំលេងរបស់ប៊េកហ្យុនដែលព្យាយាមហៅឈ្មេាះអុីសុីង ក្លាយទៅជាខ្សេាយស្ទេីរតែស្តាប់មិនលឺ ប៊េកហ្យុនចាប់ផ្តេីមខ្លាច អារម្មណ៍កក់ក្តៅមុននេះបាត់ទៅណាអស់ក៏មិនដឹង

      ''វាមិនអាចទៅរួច!!! មិនពិត!!!''   អុីសុីងនិយាយតិចៗម្នាក់ឯង មុននឹងងេីបចេញពីលេីគ្រែ

      ''...''   ប៊េកហ្យុននៅអង្គុយស្ងៀមលេីគ្រែ មិនហ៊ានសូម្បីតែងេីបមុខឡេីងមេីលអុីសុីងដែលឈរជិតនេាះ

      ''ប៊េក!! ទៅយកចេញ! ម៉េាះ!''   អុីសុីងលូកដៃទៅចាប់កដៃរបស់ប៊េកហ្យុន ធ្វេីអេាយប៊េកហ្យុនមានអារម្មណ៍ថាឈឺ តែការឈឺចាប់នេាះ វាមិនស្មេីរនឹងពាក្យសំដីរបស់អុីសុីងនេាះទេ

      ''អុីសុីង...''

      ''ម៉េាណែស!''   អុីសុីងទាញប៊េកហ្យុនអេាយងេីបឈរ តែប៊េកហ្យុនព្យាយាមទាញដៃខ្លួនឯងមកវិញ

      ''អត់ហេ៎! កុំធ្វេីចឹងបានអត់?''

      ''នាយត្រូវតែយកចេញ ប៊េកហ្យុន!''

      ''តែ... វាជាកូនរបស់យេីងអា៎...''   ទឹកភ្នែករបស់ប៊េកហ្យុនចាប់ផ្តេីមស្រក់ចុះមក

      ''ញ៉ុមអត់ចង់បានវាហេ៎! ហេីយក៏មិនគិតថានឹងមានកូនដែរ!''   អុីសុីងទាញប៊េកហ្យុនមកដល់មាត់ទ្វារ តែប៊េកហ្យុននៅតែមិនព្រមដេីរតាមសំរួល

ទឹកភ្នែករបស់ប៊េកហ្យុនស្រក់ចុះជាបន្តបន្ទាប់ ពេលដែលអុីសុីងងាកទៅរៀបថាអេាយប៊េកហ្យុនម្តងទៀត ទឹកភ្នែកដែលហូរជេាកថ្ពាល់ ហេីយនិងកែវភ្នែកដែលមានតំណក់ទឹកភ្នែកដក់ជាប់នេាះ ធ្វេីអេាយអុីសុីងមិនដាច់ចិត្ត អុីសុីងសន្សឹមៗប្រលែងដៃរបស់ប៊េកហ្យុន មុននឹងបែរខ្នងហេីយដេីរចេញពីបន្ទប់បាត់

ប៊េកហ្យុនអង្គុយចុះលេីឥដ្ធយំមួយសន្ទុះ មុននឹងនឹកឃេីញថាបេីសិនជាអុីសុីងត្រលប់មកវិញ ប៊េកហ្យុនប្រាកដជាការពារកូនខ្លួនឯងមិនបាននេាះទេ គិតហេីយប៊េកហ្យុនក៏ងេីបឈរហេីយយកទូរស័ព្ទតេរកគ្យុងស៊ូភ្លាម

      <អាឡូ! ម៉េចអា៎យ! សំរេចថាទំងន់មែនអត់?>

      ''គ្យុងស៊ូ ហុឺ ហុឺ...''

      <ប៊េកហ្យុន កេីតអី?>

      ''ជួយផង... គេចង់សំលាប់កូនយេីង ហុឺ''

      <ណាគេ?>

      ''អុី... ហឹក... សុីង...''

      <ចាំយេីងទៅរកនៅផ្ទះ!>

      ''ហុឺ ហុឺ''

គ្យុងស៊ូដាក់ទូរស័ព្ទចុះ មុននឹងប្រញាប់តេរកជុងអុីនអេាយទៅរកប៊េកហ្យុនមុន ព្រេាះជុងអុីនប្រហែលជាលឿនជាង ចំណែកខ្លួនឯងក៏សំរេចចិត្តជិះតាក់សុីទៅផ្ទះរបស់ប៊េកហ្យុនយ៉ាងប្រញាប់ប្រញាល់

ពេលឡានតាក់សុីឈប់ពីមុខផ្ទះភ្លាម គ្យុងស៊ូឃេីញជុងអុីនកំពុងតែឈរចាំមុខផ្ទះប៊េកហ្យុន

      ''ម៉េចមិនចូលទៅមេីលប៊េក?''

      ''ពុងយំ! ញ៉ុមគិតថានាយទៅល្អជាង!''

      ''អឺម!''

គ្យុងស៊ូប្រញាប់ឡេីងទៅបន្ទប់របស់ប៊េកហ្យុន មុននឹងឃេីញប៊េកហ្យុនអង្គុយអេាបជង្គង់ខ្លួនឯង ហេីយអេានមុខយំ

      ''ប៊េកហ្យុន...''

      ''គ្យុងស៊ូ... ហុឺ...''

      ''បានអា៎យ! ឈប់យំលែងអីអា៎យ!!!''

      ''ហេតុអី... ហុឺ... គេ... គេថានឹងសំលាប់កូនយេីង ហឹក... គេអត់ចង់បាន...''

ជុងអុីនទ្រាំមេីលលែងបានទេីបដេីរចេញពីបន្ទប់គេងរបស់ប៊េកហ្យុនទៅខាងមុខផ្ទះ ដែលមានឡានពីរគ្រឿងចតនៅក្នុងរបង ក្នុងចំណេាមនេាះមានឡានមួយដែលមានរាងកាយរបស់មិត្តភក្តិរបស់ខ្លួនឯងអង្គុយក្នុងនេាះ

ជុងអុីនញញឹមតិចៗ ព្រេាះដឹងថាទេាះជាអុីសុីងនិយាយបែបនេាះមែន តែអុីសុីងនៅតែបារម្ភពីប៊េកហ្យុន បេីមិនចឹងអុីសុីងមិនមែនសុខចិត្តនៅទីនេះ មិនហ៊ានទៅណាចេាលប៊េកហ្យុនបែបនេះនេាះទេ ជុងអុីនគេាះកញ្ចក់ឡានតិចៗ តែអុីសុីងគ្មានការឆ្លេីយតប ទេីបជុងអុីងលូកដៃទៅបេីកទ្វារឡានហេីយសំលឹងមេីលអុីសុីងដែលអង្គុយស្ងៀមក្នុងនេាះ

      ''ឯងធ្វេីជ្រុលពេកអា៎យណា!''

      ''...''

      ''អុីសុីងលឺយេីងនិយាយអត់?''

      ''ឯងអត់យល់ហេ៎!''

      ''យេីងយល់ថាឯងខ្លាចអី! តែឯងគិតមេីលមេីស សូម្បីតែស៊ូហូនៅអាចធ្វេីបាន! ស៊ូហូជាមនុស្សផង ប៊េកហ្យុនជាកូនកាត់បិសាច យ៉ាងណាក៏នៅខ្លាំងជាងស៊ូហូដែរ''

      ''តែក្មេងនេាះនឹងសំលាប់ប៊េកហ្យុន!''

      ''ក្មេងនេាះដែលឯងនិយាយហ្នឹង ជាកូនរបស់ឯងអា៎!''

      ''...''

      ''ឯងអត់ស្រលាញ់កូនខ្លួនឯងហេ៎ហ៎?''

      ''តែបេីគ្មានប៊េកហ្យុន... យេីង... យេីងនៅម៉េច?''   សំលេងអុីសុីងដែលនិយាយប្រយេាគក្រេាយ ចាប់ផ្តេីមញ័រ ធ្វេីអេាយជុងអុីនលូកដៃទៅច្របាច់ស្មាររបស់អុីសុីង ដេីម្បីអេាយកំលាំងចិត្ត

      ''ប៊េកហ្យុនអត់អីហេ៎ ជឿយេីងហូវ!''





      ''ម៉េចអា៎យ?''   ជុងអុីនដេីរចូលទៅក្នុងបន្ទប់របស់ប៊េកហ្យុន ហេីយសួរឡេីង

      ''ប៊េកហ្យុនយំទាល់តែគេងលក់អា៎យ!''   គ្យុងស៊ូអង្គុយលេីគ្រែរបស់ប៊េកហ្យុនងេីបឈរឡេីង ហេីយដេីរទៅយកទូរស័ព្ទរបស់ប៊េកហ្យុន ដែលទុកចេាលនៅលេីឥដ្ធមកដាក់លេីតុ

      ''អឺម! តេាះ ទៅវិញ!''

      ''តែ...''   គ្យុងស៊ូរៀបនិយាយបដិសេធ តែបែរជាងាកទៅឃេីញអុីសុីងដេីរចូលមកពីក្រេាយជុងអុីន ទេីបងក់ក្បាលយល់ព្រមហេីយដេីរទៅរកជុងអុីន

      ''ប៊េកហ្យុនកំពុងតែចឹងផង ធ្វេីអីនឹកដល់កូនផង!''   គ្យុងស៊ូអត់មិនបាននឹងថាអេាយ ពេលដែលឃេីញប៊េកហ្យុនយំដល់ថ្នាក់នេះ

      ''វាមិនស្រលាញ់កូនវាហេ៎!''   ជុងអុីនថាអេាយអុីសុីង មុននឹងញញឹមឌឺ

      ''ទៅអេាយបាត់ៗហូវ!''   អុីសុីងងាកទៅធ្វេីមុខក្រញ៉ូវដាក់ជុងអុីន ធ្វេីអេាយជុងអុីនសេីចចេញមក

អុីសុីងដេីរយឺតៗសំដៅទៅកាន់គ្រែដែលមានប៊េកហ្យុនគេងពីលេី អុីសុីងទាញភួញចេញ មុននឹងដាក់ខ្លួនគេងក្នុងភួយជាមួយប៊េកហ្យុនដូចរាល់ដង ហេីយលូកដៃទៅអេាបប៊េកហ្យុន មួយសន្ទុះអុីសុីងក៏រំកិលដៃទៅខាងក្រេាម ហេីយបញ្ឈប់នៅលេីពេាះរបស់ប៊េកហ្យុន

      ''សុំទេាសណា៎!''

គ្មានសំលេងឆ្លេីយតប រឺក៏ការកំរេីកចេញពីពេាះរបស់ប៊េកហ្យុន ធ្វេីអេាយអុីសុីងដឹងខ្លួនខុស អុីសុីងខិតទៅកាន់តែជិត ហេីយអេាបប៊េកហ្យុនកាន់តែណែនជាងមុនទៀត





      '';-;''   ប៊េកហ្យុនបេីកភ្នែកឡេីងយឺតៗ ពេលដែលមានពន្លឺភ្លឺចាំងភ្នែកទាល់តែគេងលែងបាន

នៅក្បែរខ្លួនប៊េកហ្យុនមានអុីសុីងដូចរាល់ដង ហេីយអុីសុីងក៏អេាបប៊េកហ្យុនដូចរាល់ដង តែថ្ងៃនេះគ្រប់យ៉ាងលែងដូចពីមុនហេីយ

ប៊េកហ្យុនស្អប់អុីសុីង!

      ''លែង!''   ប៊េកហ្យុនទាញដៃអុីសុីងចេញ តែអុីសុីងមិនកំរេីកសូម្បីតែបន្តិច

      ''...''

      ''កុំប៉ះញ៉ុម!''

      ''ប៊េកហ្យុន...''

      ''បេីលេាកមិនត្រូវការកូន ចាំញ៉ុមអ្នកចញ្ចឹមខ្លួនឯង!''

      ''ប៊េកហ្យុន... សុំទេាស!''

      ''...''   បេះដូងប៊េកហ្យុនលេាតញាប់ទៀតអា៎យ ដេាយសារតែអុីសុីងម្នាក់គត់

      ''សុំទេាសណា៎! ញ៉ុមបារម្ភពីនាយខ្លាំងពេក ញ៉ុមខ្លាចបាត់បង់នាយ នាយអត់ដឹងហេ៎ថាពេលមានកូនជាបិសាច វាប្រថុយគ្រេាះថ្នាក់ប៉ុណ្ណា''

      ''...''

      ''ពេលដែលដឹងភ្លាម ញ៉ុមខ្លាចទាំងអស់ ខ្លាចនាយទ្រាំអត់បាន ខ្លាចនាយត្រូវ...''

      ''អុីសុីង! ប៊េកអត់អីហេ៎... ជឿប៊េកណា៎!''   ប៊េកហ្យុនដាក់បាតដៃខ្លួនឯងលេីថ្ពាល់របស់អុីសុីង

      ''នាយអត់ដឹងហេ៎ថាវាពិបាកប៉ុណ្ណា នាយនឹងត្រូវផឹកឈាម ត្រូវញាំុច្រេីនជាងមុនទៀត ហេីយបេីអាហារអត់គ្រប់គ្រាន់ វានឹងញាំុគ្រឿងក្នុងរបស់នាយ វានឹងផឹកឈាមរបស់នាយ ហេីយ...''

      ''ប៊េកនឹងញាំុច្រេីនៗ''

      ''ហេីយពេលវាធំជាងនេះ វានឹងកំរេីកខ្លាំងជាងនេះទៀត រហូតដល់នាយទ្រាំលែងបាន...''

      ''ប៊េកទ្រាំបាន! កូនយេីងគួរអេាយស្រលាញ់សឹងអី គេមិនធ្វេីបាបប៊េកហេ៎ ^^''

ពាក្យសំដីនេះធ្វេីអេាយអុីសុីងនឹកដល់មនុស្សម្នាក់... មិត្តភក្តិចាស់របស់អុីសុីង...
'ប៉ុណ្ណឹងសេាះមានអីអស្ចារ្យ  កូនស៊ូហូគួរអេាយស្រលាញ់ គេគ្មានថ្ងៃធ្វេីបាបស៊ូហូហេ៎!'

      ''ជឿប៊េកណា៎!''   ប៊េកហ្យុននិយាយហេីយញញឹមទាល់តែថ្ពាល់ទាំងសងខាងឡេីងប៉េាងៗ ហេីយភ្នែកលិបអស់ អុីសុីងអេាបប៊េកហ្យុនណែនជាងមុនទៀត អុីសុីងបាត់បង់ប៊េកហ្យុនអត់បានពិតមែន

      ''តិចទៀតទៅពេទ្យជាមួយគ្នាណា៎''

      ''អុីសុីង!!!''   ប៊េកហ្យុនខិតមុខចេញពីដេីមទ្រូងរបស់អុីសុីង ហេីយដំទ្រូងរបស់អុីសុីងមួយដៃ

      ''ទៅមេីលអេកូហ៎? អត់ចង់ឃេីញរូបរាងកូនយេីងហេ៎ហ៎?''

      ''ចង់!!! ^^''

      ''ហេីយនៅដឹងទៀតថាស្រី រឺក៏ប្រុស!''

      ''វាមិនដែរ! ទឹម 2ខែសេាះ! ប៊េករៀនពេទ្យ ប៊េកដឹង!''

អុីសុីងច្របាច់ច្រមុះរបស់ប៊េកហ្យុនខ្លាំងៗដេាយភាពខ្នាញ់

      ''ហេីយគិតថាកូនបិសាចដូចកូនមនុស្សធម្មតាអី? តែ 2ខែចេះធាក់មានន័យថាមានរូបរាងអា៎យ''

      ''មែនហ៎??''   ប៊េកហ្យុនបេីកភ្នែកធំៗ ចំពេាះចំណេះដឹងថ្មីដែលខ្លួនឯងមិនដែលដឹងពីមុនមក

      ''អឺម! តែ 5ខែអីកូនយេីងនឹងកេីតអា៎យ''

'កូនយេីង...'   ភាពកក់ក្តៅដែលបាត់បង់ទៅ ត្រលប់ចូលមកនៅក្នុងបេះដូងរបស់ប៊េកហ្យុនវិញ ប៊េកហ្យុនញញឹមចេញមកយ៉ាងមានសេចក្តីសុខ មុននឹងអេាបអុីសុីងជាប់





      ''អានេះគួរអេាយស្រលាញ់អត់អុីសុីង?''   នៅក្នុងផ្សារទំនេីបមួយកន្លែង មានមនុស្សពីរនាក់កំពុងតែជួយគ្នារេីសខេាអាវដែលមានទំហំតូចគួរអេាយស្រលាញ់

      ''អឺម ពណ៍នេះក៏ស្អាត!''

      ''តែកូនយេីងជាក្មេងប្រុស អេាយពាក់ពណ៍ផ្កាឈូកម៉េច?''

      ''ប៊េកស្រលាញ់ពណ៍ផ្ទៃមេឃហ៎?''

      ''...''    ប៊េកហ្យុនងក់ក្បាល

      ''ចឹងយកពណ៍ផ្ទៃមេឃហូវ?''   អុីសុីងឆ្លេីយហេីយដាក់អាវដែលខ្លួនឯងរេីសមុននេះ នៅកន្លែងដេីមវិញ

      ''យកទាំងពីរក៏បាន គេប្រាកដជាចូលចិត្តព្រេាះប៉ាគេអ្នករេីសអេាយ ^^''   ប៊េកហ្យុនផ្អែកក្បាលទៅលេីស្មាររបស់អុីសុីងតាមទំលាប់ អុីសុីងញីសក់ប៊េកហ្យុនលេង មុននឹងលេីកអាវពណ៍ផ្កាឈូកមុននេះមកកាន់វិញ

      ''ប៊េកចង់ទៅមេីលគ្រែកូនក្មេងនៅកន្លែងនេាះ!''

      ''ចាំទៅមួយ...''

      ''អត់អីហេ៎ ឃេីញអុីសុីងមេីលយូរអា៎យ នៅមេីលតទៀតក៏បាន ជិតហ្នឹងហេ៎''

អុីសុីងងក់ក្បាល តែក្នុងចិត្តអត់បារម្ភពីប៊េកហ្យុនមិនបាន តែចិត្តមួយទៀតក៏ចង់អេាយប៊េកហ្យុនមានពេលម្នាក់ឯងខ្លះ ព្រេាះរាល់ថ្ងៃនេះនៅជាមួយគ្នាស្ទេីរតែ 24ម៉េាងទៅហេីយ

ទេាះបីជាភ្នែករបស់អុីសុីងកំពុងតែសំលឹងមេីលខេាអាវដ័គួរអេាយស្រលាញ់ទាំងនេាះ តែច្រមុះរបស់អុីសុីងបែរជាចាំតែចាប់ក្លិនរបស់ប៊េកហ្យុន ដេីម្បីអេាយប្រាកដក្នុងចិត្តថាប៊េកហ្យុននៅជិតនេះ រហូតដល់មួយសន្ទុះ ក្លិនបិសាចឆ្កែចចកក៏ចាប់ផ្តេីមខ្សេាយទៅៗ ហេីយក៏លែងមានក្លិនអីទាំងអស់

អុីសុីងទំលាក់ខេាអាវក្នុងដៃ មុននឹងដេីរទៅកន្លែងដែលមានលក់គ្រែកូនក្មេង តែមិនឃេីញប៊េកហ្យុន អុីសុីងចាប់ផ្តេីមភ័យ មុននឹងរត់ចេញពីហាងភ្លាម

      ''ប៊េកហ្យុន...''   អុីសុីងឈប់រត់ពេលដែលឃេីញប៊េកហ្យុនកំពុងតែដេីរចេញពីហាងដែលនៅមិនឆ្ងាយប៉ុន្មាន

      ''អុីសុីង! ចេញម៉េាធ្វេីអី? ប៊េកថារកដេីរទៅវិញអា៎យ!!''   ប៊េកហ្យុនរត់សំដៅទៅរកអុីសុីងភ្លាម

      ''កុំរត់!''

ពេលដែលលឺបែបនេាះប៊េកហ្យុនក៏បន្ថយល្បឿន ហេីយដេីរយឺតៗទៅរកអុីសុីង

      ''នៅនេាះឃេីញមានគ្រែស្អាតអា៎ ទិញអាវហេីយយេីងទៅមេីលណា៎''

      ''អឺម!''