Friday, March 29, 2019

☆☆ ស្រមេាលបិសាច Ep.14



-Werewolf Family-





      ''គ្រាន់ដាក់គ្រែមួយសេាះបន្ទប់ប៊េកឡេីងចង្អៀតតតត!''   ប៊េកហ្យុនរអ៊ូក្រេាយពេលអង្គុយមេីលអុីសុីងរៀបចំរបស់របរដែលទេីបតែទិញមកមុននេះ


      ''គ្រែហេីយនៅទូរនេះទៀត!''


      ''ទូរសំរាប់ដាក់របស់របរហ្នឹង! បេីមិនទិញមានកន្លែងណាដាក់ខេាអាវ!''


      ''អឺម អឺម!''


      ''ម៉េាពីអុីសុីងហ្នឹង ទិញចៀមហ្នឹងម៉េាធ្វេីអីក៏មិនដឹង!''   ប៊េកហ្យុនចង្អុលទៅសត្វចៀមនៅជិតគ្រែ


      ''គួរអេាយស្រលាញ់សឹងអី!''











      ''ខិតទៅឆ្វេងតិច... អឺម... ងាកឆ្វេងតិច អូខេ!''


គ្រឹប គ្រឹប គ្រឹប


សំលេងថតរូបលាន់លឺឡេីងព្រមជាមួយនឹងសំលេងបញ្ជាររបស់កាមេរ៉ាមេន លាន់លឺឡេីងធ្វេីអេាយអ្នកបង្ហាញម៉ូតកំរេីកខ្លួនតាម


      ''អូខេ សំរាក 15នាទីសិន!''


គ្យុងស៊ូដាក់កាមេរ៉ាដ៏សែនធ្ងន់របស់ខ្លួនឯងចុះ មុននឹងដេីរទៅកាន់កំព្យូរទ័រដេីម្បីមេីលរូបដែលខ្លួនឯងថតមុននេះ


      ''គ្យុងស៊ូអា៎ មានគេចង់ជួប!''   សំលេងរបស់សឹលគីដែលជាជំនួសការរបស់គ្យុងស៊ូនិយាយឡេីង ធ្វេីអេាយគ្យុងស៊ូងេីបមុខឡេីង ហេីយងាកទៅក្រេាយខ្នង


      ''ណាគេនូណា?''


      ''សួស្តីគ្យុងស៊ូ! ចាំញ៉ុមបានអត់?''   មនុស្សប្រុសម្នាក់ដែលមានកំពស់មិនសូវខ្ពស់ប៉ុន្មាន ដេីរមករកគ្យុងស៊ូ


      ''យ៉េសុងហ្យុង?''   ក្រេាយពេលខំប្រឹងគិតមួយសន្ទុះ គ្យុងស៊ូក៏ចាំបានថាគាត់គឺជាមិត្តភក្តិរបស់ជុងអុីន ដែលខ្លួនធ្លាប់ជួបបានម្តង


      ''អឺម! ចៃដន្យញ៉ុមមានរឿងចង់អេាយជួយតិច គ្យុងស៊ូទំនេរអត់?''


      ''អឺ... អាលូវពុងថតប្រហែលមួយម៉េាងទៀតបានហេីយ''


      ''អូខេ ចឹងញ៉ុមចាំណា៎''


      ''ហ្យុងមានការអីប្រញាប់មែន?''


      ''អត់ហេ៎ ញ៉ុមចាំនៅហាងកាហ្វេជិតនេះណា៎!''








Kyungsoo

 ប៊េកហ្យុន! 12:11PM
 មានការចង់ជួប! 12:11PM
 ម៉េាស្ទូឌីអូញ៉ុមតិចបានអត់? 12:11PM




      ''អុីសុីង~~~~''

      ''ចង់បានអី?''   អុីសុីងងេីបមុខចេញពីទូរស័ព្ទរបស់ខ្លួន ហេីយមេីលមុខប៊េកហ្យុន

      ''មានណាាាាា''

      ''ហឹស! ឃ្លានទៀតអា៎យហ៎? ទឹមញាំុហេីយ 5នាទីមុនហេ៎ណា៎''

      ''ប៊េកមែនអ្នកញាំុច្រេីនហេ៎ណា៎! បន្ទេាសកូនអុីសុីងហូវ!''   ប៊េកហ្យុនពេបមាត់

      ''ចង់ញាំុអី?''   អុីសុីងងេីបឈរ ហេីយយកសេារឡានរៀបចំខ្លួនចេញពីបន្ទប់

      ''មែនហេ៎!! ប៊េកចង់ទៅជួបគ្យុងស៊ូ!''

      ''អឺម! ចាំជូនទៅ!''

      ''អូខេ! ហេីយម៉េាវិញចូលហាងបុហ្វេជិតស្ទូឌីអូគ្យុងស៊ូហ្មងណ៎''





ប៊េកហ្យុនដេីរចូលទៅក្នុងស្ទូឌីអូមុន ដេាយទុកអេាយអុីសុីងរកកន្លែងចតឡាន ពេលដែលតេទៅម្ចាស់ទូរស័ព្ទក៏មិនព្រមលេីក ប៊េកហ្យុនក៏សំរេចចិត្តរុញទ្វារស្ទូឌីអូចូលទៅ មុននឹងឃេីញតែភាពងងឹត

      ''គ្យុងស៊ូយ៉ា!''

ប៊េកហ្យុនដេីរចូលទៅខាងក្នុងដេាយភាពស្ទាត់ចំនាញ ព្រេាះតែធ្លាប់មកទីនេះជាញឹកញាប់

      ''គ្យុង... អឺមមមម.... អឺមមមមមមមម!!!''

      ''ស្ងាត់បេីមិនចង់អេាយគ្យុងស៊ូងាប់!''

      ''...''

ប៊េកហ្យុនស្ងាត់ភ្លាម ហេីយឈប់រេីពេលដែលលឺសំលេងគំរាមលាន់លឺឡេីងក្បែរត្រចៀក មនុស្សម្នាក់កំពុងតែបិទមាត់របស់ប៊េកហ្យុនពីខាងក្រេាយ មុននឹងចាប់ផ្តេីមរុញអេាយប៊េកហ្យុនដេីរសំដៅទៅទ្វារខាងក្រេាយ ទ្វារនេាះត្រូវបានបេីកហេីយជាស្រេច នៅខាងក្រៅជាផ្លូវតូចទេីបមិនសូវមានឡាន រឺក៏មនុស្សប៉ុន្មាន ទេាះចង់ស្រែកអេាយអ្នកណាជួយក៏មិនបាន

ប៊េកហ្យុនត្រូវបានគេញាត់ចូលទៅក្នុងឡានពណ៍ខ្មៅមួយគ្រឿង ហេីយឡាននេាះក៏ចាប់ផ្តេីមធ្វេីដំណេីរទៅមុខភ្លាម អ្នកបេីកឡានមានទឹកមុខគួរអេាយខ្លាចខ្លាំង ភ្នែកដែលមុតស្រួចដូចបិសាច ហេីយច្រមុះដែលស្រួចមានខ្ទង់ ធ្វេីអេាយប៊េកហ្យុនកាន់តែខ្លាច ពេលដែលមាត់របស់ប៊េកហ្យុនមានសេរីភាព ប៊េកហ្យុនងាកមុខទៅមេីលអ្នកដែលអង្គុយជិតខ្លួន

      ''យ៉េសុងហ្យុង?''

      ''អឺម''

      ''ហ្យុងចាប់ញ៉ុមម៉េាធ្វេីអី? ហេីយចុះគ្យុងស៊ូ? ហ្យុងធ្វេីអីគ្យុងស៊ូ?''   ប៊េកហ្យុនចាប់កដៃរបស់យ៉េសុង ហេីយច្របាច់ខ្លាំង ប៊េកហ្យុនមិនដឹងខ្លួននេាះទេ ថាកំលាំងប៉ុណ្ណឹងមិនអាចធ្វេីអេាយយ៉េសុងឈឺបាន

      ''ប៊េកហ្យុន ស្តាប់ហ្យុងសិន!''

      ''ប្រាប់ម៉េាថាគ្យុងស៊ូនៅណា?''

      ''នៅស្ទូឌីអូហ្នឹង ហ្យុងអត់បានធ្វេីអីហេ៎!''

      ''ហ្យុងចាប់ញ៉ុមម៉េាធ្វេីអី?''

      ''ពួកយេីងជាឆ្កែចចក ប៊េកមិនគួរទៅនៅមួយពួកវេមផាយហេ៎''

      ''ហេីយហ្យុងនៅធ្វេីមិត្តភក្តិជាមួយជុងអុីនបាន!''

      ''ប៊េក!''   ពេលដែលឃេីញប៊េកហ្យុនកំពុងតែលូកដៃទៅបេីកទ្វារ យ៉េសុងប្រញាប់ចាប់ទាញប៊េកហ្យុនត្រលប់មកវិញ ហេីយកាន់ដៃប៊េកហ្យុនជាប់

      ''លែងប៊េក!!! ប៊េកត្រូវទៅវិញ ស្មេីរនេះអុីសុីងប្រាកដជាបារម្ភពីប៊េកអា៎យ''

      ''ឈប់និយាយពីវា!!!''   សំលេងរបស់អ្នកដែលកំពុងតែបេីកឡានស្រែកឡេីងមក ធ្វេីអេាយប៊េកហ្យុនភ្ញាក់ព្រឺត

      ''ប៉ា...''   យ៉េសុងងាកទៅហៅប៉ារបស់ខ្លួនឯងតិចៗ ព្រេាះតែសំលេងស្រែកមុននេះ ធ្វេីអេាយប៊េកហ្យុនភ្ញាក់ខ្លាំង

      ''ប៉ា... ប៉ារបស់ហ្យុងហ៎?''   ដេាយសារតែមុខមាត់ម្នាក់នេាះក្មេងមែនទែន ទេីបប៊េកហ្យុនស្ទេីរតែមិនជឿថា គេជាប៉ារបស់យ៉េសុង

      ''អឺម! ហេីយក៏ជាប៉ារបស់ប៊េកហ្យុនដែរ!''





គ្រិសដេីរចូលទៅក្នុងបន្ទប់គេងសំរាប់ភ្ញៀវ ដែលមានកូនប្រុសរបស់ខ្លួនឯងកំពុងតែអង្គុយនៅចុងគ្រែ ហេីយសំលឹងចេញទៅក្រៅបង្អួច

      ''ប៉ូសៀន!''

      ''ញ៉ុមឈ្មេាះប៊េកហ្យុន!''   ពេលដែលលឺគេហៅឈ្មេាះដែលខ្លួនឯងមិនទំលាប់ ប៊េកហ្យុនប្រញាប់តមាត់ភ្លាម

      ''តែឈ្មេាះនេះ...''

      ''ប៉ាម៉ាក់ញ៉ុមហៅញ៉ុមប៊េកហ្យុន!''

      ''ពួកវាមិនមែនជាប៉ាម៉ាក់របស់កូនហេ៎! ប៉ាហេ៎បានជាប៉ាបង្កេីតរបស់កូន!''

ប៊េកហ្យុនងេីបមុខឡេីងសំលឹងមេីលមុខប៉ារបស់ខ្លួនឯងចំៗជាលេីកទីមួយ ពេលដែលសំលឹងចូលទៅក្នុងភ្នែកនេាះ ការឈឺចាប់ត្រង់ក្បាលក៏កេីតមានឡេីង ធ្វេីអេាយប៊េកហ្យុនត្រូវយកដៃក្តេាប

      ''អូយ...''

      ''ប៉ូសៀន កេីតអី?''

      ''ឈឺ...''

      ''គេងសិនហូវ... ចាំប៉ារកថ្នាំមកអេាយ!''   អ្នកដែលជាប៉ាចាប់ស្មារកូនរបស់ខ្លួនឯង ហេីយដាក់អេាយគេងទៅលេីគ្រែ

      ''ប៊េក... ចង់ទៅផ្ទះវិញ...''   ប៊េកហ្យុនចាប់ជាយអាវរបស់គ្រិស ហេីយធ្វេីមុខអង្វរក

គ្រិសងាកមកមេីលមុខប៊េកហ្យុន មុននឹងដកដង្ហេីមធំដាក់ ហេីយចាប់ដៃប៊េកហ្យុនចេញ មុននឹងដេីរចេញពីបន្ទប់ទៅ





ប៊េកហ្យុនព្យាយាមបិទភ្នែកគេង តែមិនថាខំប្រឹងយ៉ាងណាក៏នៅតែគេងមិនលក់ ទេីបប៊េកហ្យុនងេីបឡេីង ហេីយដេីរពិនិត្យបន្ទប់ បន្ទប់គេងមួយនេះមានទំហំធំជាងបន្ទប់របស់ប៊េកហ្យុន 3ដង តែបែរជាគ្មានភាពគួរអេាយចង់នៅបន្តិចសេាះ

គ្រែធំស្ទេីរតែគេងបាន 3អ្នក⁣ ទូរដាក់ឥវ៉ាន់ដែលគ្មានឥវ៉ាន់អីសូម្បីតែបន្តិច ទេីបត្រូវយករបស់របរមកដាក់តុបតែង ដេីម្បីកុំអេាយឃេីញទូរទទេរ ចំណែកទូរខេាអាវទំហំធំដែលនៅជាប់នេាះ ប៊េកហ្យុនគិតថាទេាះបីជាបេីកវាមេីលក៏ប្រហែលជាគ្មានខេាអាវដែរ

គួរអេាយធុញមែន! មិនដឹងជាពេលនេះអុីសុីងបារម្ភពីប៊េកហ្យុនប៉ុណ្ណានេាះទេ ចង់ត្រលប់ទៅវិញដល់ហេីយ ប៊េកហ្យុនដេីរចេញពីបន្ទប់គេង ហេីយរៀបដេីរចុះជណ្តេីរទៅកាន់ជាន់ក្រេាម ដេីម្បីរកមេីលអីញាំុ ព្រេាះពេលនេះប៊េកហ្យុនចាប់ផ្តេីមឃ្លានទៀតហេីយ តែដេីរបានតែ 2-3ជំហាន ប៊េកហ្យុនក៏ងាកទៅឃេីញបន្ទប់មួយដែលបេីកទ្វារចេាល ប៊េកហ្យុនសំលឹងចូលទៅមុននឹងឃេីញមនុស្សប្រុសម្នាក់ដែលកំពុងតែអង្គុយលេីគ្រែ ហេីយកាន់ក្រដាសមួយសន្លឹក សុខៗគេក៏ងេីបមុខឡេីងមក ធ្វេីអេាយប៊េកហ្យុនភ្ញាក់ មុននឹងប្រញាប់ដេីរគេច តែសំលឹងហៅពីក្នុងបន្ទប់នេាះឃាត់ប៊េកហ្យុនទុក

      ''ប៉ូសៀន... ចូលម៉េាក្នុងម៉េា...''

ប៉ូសៀន... ឈ្មេាះនេះប៊េកហ្យុនមិនទំលាប់សេាះ តែខ្លួនរបស់ប៊េកហ្យុនក៏ប្តូរទិសដៅ ទៅកាន់បន្ទប់នេាះ

ក្នុងបន្ទប់នេះមានរបស់ច្រេីនជាងបន្ទប់ដែលប៊េកហ្យុននៅមុននេះទៀត

      ''នេះជាបន្ទប់របស់ប៉ា ហេីយនឹងប៉ាម្នាក់ទៀតរបស់កូន!''   ប៉ាម្នាក់ទៀត... មានន័យថាប៊េកហ្យុនកេីតចេញពីមនុស្សប្រុសហ៎...

      ''នេាះគ្រែរបស់កូន... កូនប្រហែលជាចាំអត់បានហេ៎''   គ្រិសចង្អុលទៅកាន់គ្រែទារកមួយ ធ្វេីអេាយប៊េកហ្យុនងាកទៅមេីលតាម

គ្រែទារកពណ៍សមួយដាក់នៅចំបង្អួចដែលមានវាំងននពណ៍ផ្ទៃមេឃ នៅជិតនេាះមានទូរមួយដែលមានតុក្ខតារូបទន្សាយ ហេីយនិងប្រអប់ 2-3ទៀត

ប៊េកហ្យុនដេីរទៅបេីកថតទូរទីមួយ មុននឹងឃេីញសំលៀកបំពាក់តូចៗជាច្រេីននៅក្នុងនេាះ

      ''ខេាអាវពួកនេះជាខេាអាវរបស់កូន... ប៉ានៅទុករហូត!''

      ''ប៉ាម្នាក់ទៀត... ទៅណាបាត់អា៎យ?''   ប៊េកហ្យុនងាកទៅសួរដេាយចំងល់

      ''ស៊ូហូហ៎?... លែងនៅអា៎យ ត្រូវពួកបិសាចសំលាប់...''

បន្ទប់នេះ... គ្រែនេះ... មនុស្សប្រុសចំពេាះមុខម្នាក់នេះ... ហេីយនឹងម្នាក់ទៀតដែលឈ្មេាះស៊ូហូ... ហេតុអីបានជាប៊េកហ្យុនមានអារម្មណ៍ថាដូចជាធ្លាប់ឃេីញហេីយធ្លាប់លឺនៅកន្លែងណាមួយ តែនឹកមិនឃេីញ

      ''ឃ្លាននៅ? ចាំប៉ានាំទៅញាំុអី...''

ប៊េកហ្យុនអង្អែលពេាះរបស់ខ្លួនឯង មុននឹងងក់ក្បាល










      ''ប៊េកហ្យុន ភ្ញាក់អា៎យហ៎? យប់មិញគេងលក់ស្រួលអត់?''   ប៊េកហ្យុនងេីបពីព្រលឹម ចុះមកដេីរលេងនៅក្នុងព្រៃខាងក្រេាយផ្ទះ ហេីយក៏បានជួបនឹងបងប្រុសរបស់ខ្លួនឯង

      ''បាទ! យ៉េសុងហ្យុង...''

      ''ហ្យុងដឹងថាប៊េកចង់សួរពីអី... វាមិនបានស្រលាញ់ប៊េកហេ៎ វាគ្រាន់តែប្រេីប៊េកសងសឹកប៉ារបស់យេីង''

      ''ហ្យុង! អុីសុីងមិនមែនជាមនុស្សចឹងហេ៎!''   ប៊េកហ្យុនធ្វេីមុខក្រញ៉ូវហេីយតមាត់ភ្លាម

      ''ប៊េកទឹមតែស្គាល់វាប៊េកអត់ដឹងហេ៎ វាជាអ្នកសំលាប់ប៉ាម្នាក់ទៀតរបស់ប៊េក!''

      ''មិនពិត!!!''   ប៊េកហ្យុនក្រវីក្បាល ហេីយខិតថយក្រេាយ មុននឹងដួលទៅលេីដី

      ''ប៊េកហ្យុន!''

      ''មិនពិត មិនពិត!''

      ''ប៊េកហ្យុន!''   យ៉េសុងលេីករាងកាយដែលសន្លប់បាត់ស្មារតីឡេីង ហេីយបីក្នុងដៃ មុននឹងនាំចូលទៅក្នុងផ្ទះ





ប៊េកហ្យុនដឹងខ្លួនឡេីងនៅក្នុងបន្ទប់គេងរបស់ខ្លួន នៅក្បែរគ្រែមានមនុស្សប្រុសដដែល ដែលប៊េកហ្យុននិយាយជាមួយមុនពេលសន្លប់

      ''ប៊េកហ្យុន ម៉េចអា៎យ? ហ្យុងសុំទេាស!''

      ''...''   ប៊េកហ្យុនមិនឆ្លេីយ តែងក់ក្បាល

ឌឹប ឌឹប

      ''អូយយយ!''   ប៊េកហ្យុនយកដៃប៉ះពេាះរបស់ខ្លួនឯង ពេលដែលមានកំលាំងធាក់ខ្លាំងជាងធម្មតា

      ''កេីតអីហ៎? មុខស្លេកដល់ហេីយ''

កូនប្រហែលជាឃ្លានហេីយ

      ''ប៊េកឃ្លាន...''

      ''ចាំហ្យុងនាំចុះទៅញាំុអី...''

      ''...''   ប៊េកហ្យុនងក់ក្បាល ហេីយដេីរចុះទៅតាមបងប្រុសរបស់ខ្លួនឯង





      ''សាកញាំុអានេះមេីល... ប៉ាធ្វេីដេាយផ្ទាល់ដៃ!''   គ្រិសហាន់ស្តេកសាច់គេា ដែលខ្លួនឯងចំណាយពេលមួយព្រឹកធំ ធ្វេីអេាយកូនប្រុសរបស់ខ្លួនឯង

ប៊េកហ្យុនសំលឹងមេីលសាច់នេាះ មុននឹងនិយាយអរគុណ

      ''ដឹងនៅថាកូន ប្រុសរឺក៏ស្រី?''   គ្រិសដាក់សាច់ចូលមាត់ ហេីយងាកទៅនិយាយជាមួយប៊េកហ្យុន

      ''កូនប្រុស...''

      ''ញាំុច្រេីនអត់?''

      ''...''   ប៊េកហ្យុនងក់ក្បាល កូនមួយនេះញាំុទាំងសាច់ឆៅ ទាំងឈាម ញាំុស្ទេីរតែគ្រប់យ៉ាងដែលប៊េកហ្យុនដាក់ចូលទៅ ព្រេាះប៊េកហ្យុនឃ្លានមួយថ្ងៃជិត 7ដង

      ''កាលកូននៅក្នុងពេាះ អត់សូវញាំុសេាះ ឈាមក៏មិនសូវ សាច់ក៏មិនសូវ ស៊ូហូញាំុអាហារធម្មតាទាំងអស់''

      ''...''

      ''ហេីយកូនក៏មិនសូវកំរេីក...''

គ្រាំងងងង

      ''ប៊េកហ្យុន!!!''

      ''OㅅO''   សំលេងរបស់អុីសុីង

ប៊េកហ្យុនស្ទុះងេីបឈរ ហេីយរៀបដេីរចេញទៅខាងក្រៅ តែត្រូវគ្រិសចាប់កដៃជាប់ ហេីយទាញត្រលប់មកវិញ

      ''កុំទៅ!!''

      ''>ㅅ<''

      ''យ៉េសុងមេីលប្អូនផង!''