Saturday, March 23, 2019

☆☆ ស្រមេាលបិសាច Ep.12

-White Wolf-



      ''អុីសុីង?''   ប៊េកហ្យុនចុចបិទហ្គេមក្នុងទូរស័ព្ទដែលខ្លួនឯងកំពុងលេងមុននេះ ហេីយងាកទៅរកអុីសុីង ដែលអង្គុយលេីគ្រែហេីយបិទភ្នែកតាំងសមាធិ


      ''ហឺម??''   អុីសុីងឆ្លេីយតបតិចៗ តែនៅតែបិទភ្នែកដដែល


      ''សួរមួយមេីស!''


      ''សួរអី?''   ទីបំផុតអុីសុីងក៏បេីកភ្នែកឡេីងមេីលមុខប៊េកហ្យុន ដែលកំពុងតែអង្គុយទល់មុខខ្លួនឯង


      ''បេីសិនជាមានមនុស្សស្រីម៉េាញ៉េញ៉ៃមួយប៊េក អុីសុីងប្រច័ណ្ឌអត់?''   ប៊េកហ្យុនអេានមុខចុះមិនហ៊ានប្រឈមមុខនឹងអុីសុីង


      ''ម៉េចបានសួរចឹង?''


      ''ចង់ដឹងថាប្រច័ណ្ឌអត់?''


      ''ប្រច័ណ្ឌ!... ដឹង!''


      ''ម៉េចបានមានដឹង?''


      ''អត់ដឹងដែរ... ទាល់ដល់ពេលបានដឹង!''


      ''...''


      ''ហេីយបេីជាញ៉ុមវិញ... នាយប្រច័ណ្ឌអត់?''   អុីសុីងចាប់ថ្ពាល់របស់ប៊េកហ្យុនទាំងសងខាង ហេីយទាញឡេីងមក ដេីម្បីអេាយខ្លួនឯងមេីលមុខប៊េកហ្យុនបានច្បាស់


      ''ប្រច័ណ្ឌ!''


      ''^^''   អុីសុីងញញឹមចុងមាត់⁣ ធ្វេីអេាយថ្ពាល់ទាំងសងខាងរបស់ប៊េកហ្យុនឡេីងក្រហមភ្លាម


      ''តែមិនដឹងថា... មានសិទ្ធអត់?''


      ''មាន! តែមិនបាច់បារម្ភហេ៎! ញ៉ុមនឹងមិនរវល់ជាមួយអ្នកផ្សេងហេ៎!''


      ''>__>''   ប៊េកហ្យុនចាប់ទាញដៃរបស់អុីសុីងចេញពីថ្ពាល់របស់ខ្លួន មុននឹងចាប់ទូរស័ព្ទឡេីងមកបេីក


      ''ឈប់លេងហ្គេម!''   ពេលដែលឃេីញប៊េកហ្យុនធ្វេីពុតជាស្តាប់មិនលឺ ហេីយចុចទូរស័ព្ទបន្ត អុីសុីងក៏ខិតទៅជិត ហេីយយកទូរស័ព្ទនេាះមកទុក


      ''មេីសសស!!!!''


      ''នាយគួរតែតាំងសមាធិខ្លះ! វាធ្វេីអេាយចិត្តបិសាចរបស់នាយខ្លាំង ហេីយពេលខ្លះនឹងអាចដឹងពីសមត្ថភាពពិសេសផង''


      ''ប៊េកអត់មានសមត្ថភាពពិសេសហេ៎!''


      ''មាន! ណាគេក៏មានដែរ''


      ''ប៊េកជាកូនកាត់ឆ្កែចចកចឹង ប៊េកប្រែក្រឡាជាឆ្កែចចកបានដូចយ៉េសុងហ្យុងអត់?''


      ''បាន! តែទាល់តែនាយបញ្ជារវាបាន តែនាយនៅទន់ខ្សេាយអា៎!''


      ''ល្អ! ប៊េកក៏មិនចង់ប្រែក្រឡាដែរ!''


      ''អត់ចង់ដឹងហេ៎ហ៎ ថាខ្លួនឯងមានរូបរាងម៉េច?''


      ''អត់!''


      ''សាកមេីលមេីស! តេាះ!''   អុីសុីងចាប់ស្មាររបស់ប៊េកហ្យុនអេាយអង្គុយអេាយត្រង់ខ្លួន មុននឹងបិទភ្នែកមុន


      ''អូយយយ! ខ្ជិល!!''


      ''បិទភ្នែក!!''


      ''ប៊េកងងុយគេងអា៎យ!''


      ''ឈប់និយាយ!''


      ''ហេីុយយយយយ!''


      ''ធ្វេីចិត្តអេាយស្ងប់! ហាមគិតពីរឿងអីផ្សេង...''

      ''...''   ពេលដែលឃេីញប៊េកហ្យុនស្ងាត់បាត់ អុីសុីងក៏សន្សឹមៗបេីកភ្នែក ហេីយសំលឹងមេីលមុខរបស់ប៊េកហ្យុន


រេាមភ្នែករបស់ប៊េកហ្យុនគឺជាអ្វីដែលអុីសុីងចូលចិត្តជាងគេក្នុងរាងកាយប៊េកហ្យុនបន្ទាប់ពីភ្នែក អុីសុីងញញឹមចេញមកដេាយមិនដឹងខ្លួន មុននឹងបិទភ្នែកតាំងសមាធិបន្ត តែរូបភាពប៊េកហ្យុនដែលអង្គុយបិទភ្នែកមុននេះ ធ្វេីអេាយអុីសុីងលែងមានសមាធិ


ហឹស! ក្មេងឌឺនេះ! សូម្បីតែពេលតាំងសមាធិក៏នៅមករំខានក្នុងខួរក្បាលដែរ អុីសុីងសំរេចចិត្តបេីកភ្នែកហេីយមេីលមុខប៊េកហ្យុនវិញ តែហេតុអីបានជាប៊េកហ្យុនតាំងសមាធិបានយូរមែស?


      ''ប៊េកហ្យុនអា៎!''


      ''...''


      ''ប៊េកហ្យុន!''   អុីសុីងហៅតិចៗតែមិនលឺឆ្លេីយ ទេីបលូកដៃទៅប៉ះស្មាររបស់ប៊េកហ្យុន


      ''ហា៎ស?''


      ''តាំងសមាធិបានមែនហ៎?''


      ''បាន!''


      ''អត់មានគេងលក់ណាអី?''   អុីសុីងសួរលាយសេីចតិចៗ ព្រេាះដឹងពីប៊េកហ្យុនច្បាស់


      ''មានណា!!! អូយយយ! ខូចសមាធិគេអស់អា៎យ! គេងវិញល្អជាង!''   ប៊េកហ្យុនធ្វេីជាមួរម៉ៅ មុននឹងទាញភួយមកគ្របខ្លួន មុននឹងដាក់ខ្លួនគេង


អុីសុីងជឿអត់នៀក ថាប៊េកហ្យុនមិនបានលួចគេងលក់!






      ''លេាកស៊ូហូ... ម៉េាវិញអា៎យហ៎?''   មនុស្សស្រីវ័យចំណាស់ម្នាក់ដេីរមករកស៊ូហូពេលដែលឃេីញរាងកាយនេាះកំពុងតែបីកូនង៉ែតម្នាក់ ហេីយដេីរចូលមកក្នុងបន្ទប់ទទួលភ្ញៀវ


      ''អឺម! ញ៉ុមយកប៉ូសៀនទៅគេងសិន!''   ស៊ូហូនិយាយហេីយដេីរសំដៅទៅកាន់ជណ្តេីរឡេីងទៅកាន់ជាន់ទី 1 តែត្រូវអ៊ុំស្រីមេផ្ទះដេីរមកបាំងផ្លូវ


      ''លេាកស៊ូហូឃ្លានអត់? ចាំអ៊ុំធ្វេីអីអេាយពិសារសិនណា៎!''   ទឹកមុខរបស់គាត់ចាប់ផ្តេីមស្លេកទៅៗ ថែមទាំងមានអាការៈខុសប្រក្រតីទៀតផង


      ''អត់ហេ៎! ញ៉ុមញាំុនៅផ្ទះអុីសុីងហេីយអា៎យ!''


      ''ចឹង...''


      ''អ៊ុំមានការអីហ៎?''   ស៊ូហូសួរពេលដែលឃេីញអ៊ុំស្រីនៅតែឈរបាំងផ្លូវមិនព្រមអេាយខ្លួនឡេីងទៅ វាប្រាកដជាមានរឿងអីជាមិនខាន

      ''អឺ... អត់មានអីហេ៎...''


      ''ចឹងញ៉ុមនាំប៉ូសៀនទៅលេីសិនអា៎យណា៎''   ស៊ូហូដេីរវៀងឡេីងជណ្តេីរ តែមិនទាន់បាន 3កាំផងក៏ត្រូវអ៊ុំស្រីហៅម្តងទៀត


      ''អឺ... ឈប់សិន... លេាកស៊ូហូ!''


      ''បាទ?''   ស៊ូហូបែរមករកអ៊ុំស្រីម្តងទៀត


      ''កុំទាន់អាល់ទៅអី អ៊ុំមានរឿងចង់សួរ... អឺ...''


      ''អ៊ុំចង់សួរអីគេ?''


      ''គឺថា... អឺ... លេាកស៊ូហូចង់ពិសារអីជាអាហារពេលយប់? អឺ... ស្រួលអ៊ុំត្រៀមទុកអេាយ!''


      ''អីក៏បានដែរអ៊ុំ!⁣ ញ៉ុមទៅសិនអា៎យណា!''   ស៊ូហូប្រញាប់ដេីរឡេីងជណ្តេីរ ហេីយសំដៅទៅកាន់បន្ទប់គេងរបស់ខ្លួនឯងភ្លាម ទ្វារបន្ទប់គេងដែលបិទមិនបានជិតល្អធ្វេីអេាយស៊ូហូងាយស្រួលក្នុងការបេីកវា ប៉ុន្តែមិនទាន់ដេីរទៅដល់ផងក៏លឺសំលេងចំលែកៗ លាន់ចេញមកដល់ខាងក្រៅ


      ''គ្រិស... អា៎...''


      ''...''


      ''គ្រិស...''   ទេាះបីជាសំលេងរបស់មនុស្សប្រុសដូចគ្នា តែសំលេងដែលហៅគ្រិសបែបនេះ...


ស៊ូហូបីកូនរបស់ខ្លួនឯងដេាយដៃម្ខាង ហេីយប្រេីដៃម្ខាងទៀតដែលចាប់ផ្តេីមញ័រតិចៗ លូកទៅរុញទ្វារនេាះអេាយបេីកឡេីងកាន់តែធំ រាងកាយគ្មានសំលៀកបំពាក់របស់មនុស្ស 2នាក់នៅេលីគ្រែ ធ្វេីអេាយស៊ូហូដេីរថយក្រេាយ 2-3ជំហាន ព្រេាះម្នាក់នៅក្នុងនេាះគឺជាគ្រិស


ស៊ូហូបិទទ្វារបន្ទប់មួយទំហឹង មុននឹងរត់ចុះជណ្តេីរដេាយមិនខ្វល់ថានឹងជំពប់ជេីងធ្លាក់ រឺក៏រអិលដួលអីទាំងអស់

      ''លេាកស៊ូហូ! លេាកស៊ូហូ!''   អ៊ុំស្រីមេផ្ទះរត់មកចាប់ដៃស៊ូហូជាប់ ហាក់បីដូចជាមិនអនុញ្ញាតអេាយស៊ូហូទៅណា


      ''អ៊ុំ! អ៊ុំដឹងអា៎យត្រូវអត់?''   ស៊ូហូនិយាយទាំងអួលដេីមក មុននឹងមានទឹកភ្នែកចាប់ផ្តេីមស្រក់ចុះមក


      ''អ៊ុំ...''


      ''លែង!! ញ៉ុមលែងនៅហ្នឹងទៀតអា៎យ!''   ក្នុងចិត្តស៊ូហូលួចគិតថាពេលដែលលឺសំលេងបិទទ្វារខ្លាំងដល់ថ្នាក់នេះ គ្រិសនឹងដឹងខ្លួនហេីយចុះមកលួង រឺក៏បកស្រាយអីខ្លះ តែនេះគ្មានសេាះ គ្មានសូម្បីតែស្រមេាលរបស់គ្រិស


      ''លេាកស៊ូហូកុំធ្វេីចឹងអី! គិតដល់អ្នកប្រុសប៉ូសៀន...''


      ''គេពុងនៅលេីមួយអ្នកផ្សេង! លេីគ្រែរបស់ញ៉ុមដេាយមិនខ្វល់ពីញ៉ុមអីសូម្បីតែបន្តិច ហេីយអេាយញ៉ុម ហឹកកក...''


      ''លេាកស៊ូហូចាំនិយាយគ្នាអេាយដឹងរឿងសិនហូវ! កុំទៅអីអ៊ុំសុំ!''   អ៊ុំស្រីមេផ្ទះនៅតែតេាងដៃស៊ូហូជាប់មិនព្រមអេាយស៊ូហូទៅណា


      ''សុំទេាសអ៊ុំ! តែញ៉ុម ហឹក ត្រូវទៅអា៎យ!''   ស៊ូហូយកខ្នងដៃជូតទឹកភ្នែកខ្លួនឯង មុននឹងដេីរចេញពីផ្ទះនេាះ






អុីសុីងមានអារម្មណ៍ថារាងកាយដែលខ្លួនឯងកំពុងតែអេាប ស្រាប់តែទន់ៗចំលែកៗ ហេីយរេាមដែលវែងៗនេាះធ្វេីអេាយអុីសុីងរសេីប អុីសុីងបេីកភ្នែកឡេីងចេញពីការសមាធិ នៅជុំវិញអុីសុីងមានតែភាពងងឹតតែប៉ុណ្ណេាះ អុីសុីងធ្មេចភ្នែក 2-3មុននឹងសំរបកែវភ្នែកទៅនឹងភាពងងឹត គ្រាប់ភ្នែកពណ៍ខ្មៅក្លាយទៅជាពណ៍ក្រហម ដេីម្បីអេាយខ្លួនឯងមេីលឃេីញកាន់តែច្បាស់ថែមទៀត


ឆ្កែចចកមួយក្បាលដែលមានទំហំមិនធំប៉ុន្មាន កំពុងតែគេងនៅលេីគ្រែ ក្នុងរង្វង់ដៃរបស់អុីសុីង អុីសុីងបេីកភ្នែកធំៗ មុននឹងងេីបអង្គុយ ហេីយពិនិត្យមេីលរាងកាយនេាះជិតៗ

ប៊េកហ្យុនក្លាយជាឆ្កែចចកពិតមែន! វាមានរេាមពណ៍សស្កុះ ធ្វេីអេាយអុីសុីងនឹកឃេីញរេាមដែលជាប់នឹងភួយរបស់ប៊េកហ្យុនកាលពីលេីកមុន... បេីសិនជាប៊េកហ្យុនប្រាប់ថាមិនដែលក្លាយជាឆ្កែចចក មានន័យថាប៊េកហ្យុនប្រាកដជាក្លាយជាឆ្កែចចកនៅពេលគេងជាមិនខាន អុីសុីងលូកដៃទៅប៉ះក្បាលរបស់ប៊េកហ្យុនដែលពេារពេញទៅដេាយរេាមពណ៍ស ពេលដែលត្រូវប៉ះបែបនេះ ប៊េកហ្យុនកំរេីកខ្លួនបន្តិច ហេីយបញ្ចេញសំលេងតិចៗចេញមក


អុីសុីងដាក់ខ្លួនគេងច្រត់ដៃខ្លួនឯង មុននឹងមេីលប៊េកហ្យុនគេងរបស់ដល់ព្រឹក


      ''ហឺមមមម!''   ពេលដែលថ្ងៃចាប់ផ្តេីមរះ រាងកាយរបស់ប៊េកហ្យុនក៏ក្លាយទៅជាមនុស្សធម្មតាវិញ ប៊េកហ្យុនញីច្រមុះរបស់ខ្លួនឯងខ្លាំងៗ រហូតដល់អុីសុីងចាំបាច់ត្រូវតែលូកដៃទៅទាញចេញ ព្រេាះវាចាប់ផ្តេីមក្លាយទៅជាពណ៍ក្រហមហេីយ


      ''^^''


      ''អុីសុីង!!!''   ប៊េកហ្យុនបេីកភ្នែកឡេីង ហេីយឃេីញមនុស្សប្រុសម្នាក់កំពុងតែសំលឹងមេីលខ្លួន ហេីយញញឹម ពេលដែលទ្រាំនឹងភាពអៀនមិនបាន ប៊េកហ្យុនក៏ទាញភួយមកគ្របក្បាលជិត


      ''good morning!''


      ''មេីលគេគេងធ្វេីអី?''   ប៊េកហ្យុននិយាយដេាយសំលេងរករឿង


      ''ចុះបេីមិនដែលឃេីញណាគេគេងហេីយគួរអេាយស្រលាញ់ចឹងហេ៎!''


      ''...''


      ''ដឹងអត់ថាយប់មិញនាយក្លាយជាឆ្កែចចកទៀត!!''


      ''មែនហ៎? កុហក!!!''


      ''មែន!!! កុហកធ្វេីអី?''


      ''មិនដែល... ម៉េចបានសុខៗ...''   ប៊េកហ្យុនទាញភួយចេញ ហេីយធ្វេីមុខគិត


      ''អាចម៉េាពីតាំងសមាធិ...?''


      ''ប៊េកយប់មិញអត់បានតាំងផង...''


      ''^^''   អុីសុីងសេីចម្តងទៀត


      ''តែនិយាយចឹង យប់មិញយល់សប្តិចំលែកៗទៀតអា៎យ!''


      ''យល់សប្តិឃេីញអី?''


      ''អឺម... យល់សប្តិឃេីញមនុស្សប្រុស 2នាក់ ឃេីញ2-3ដងអា៎យ''


      ''ណាគេ?''


      ''ប៊េកអត់ស្គាល់...''


      ''អឺម...''


      ''ហេីយប៊េកដូចឆ្កែចចកធម្មតាអត់? រេាមពណ៍អី?''


      ''ហាហាហា ដូច! រេាមពណ៍ស!''


      ''មែនហ៎?''   កែវភ្នែករបស់ប៊េកហ្យុនមានពន្លឺភ្លឺភ្លេក ពេលដែលបានលឺរឿងដែលខ្លួនឯងមិនធ្លាប់ដឹងពីមុន


      ''អឺម!''   អុីសុីងងក់ក្បាល


      ''ប៊េកឃ្លានអា៎យ! ចុះទៅរកអីញាំុតេាះ!''   ប៊េកហ្យុនងេីបអង្គុយ ហេីយស្ងាប


      ''ដុសធ្មេញ លុបមុខសិន!!''


      ''ខ្ជិល!! យ៉ា! ចង់ធ្វេីអី?''   ប៊េកហ្យុនភ្ញាក់ពេលដែលសុខៗ អុីសុីងក៏លេីកប៊េកហ្យុនបី


      ''ចាំដុសអេាយ! :)''


អុីសុីងបីប៊េកហ្យុនមកដល់ក្នុងបន្ទប់ទឹក ហេីយដាក់អេាយអង្គុយលេីអាងលាងដៃ អុីសុីងពាក់អាវយឺតដៃខ្លីពណ៍ស ហេីយនិងខេាយឺតជេីងវែងពណ៍ខ្មៅ ដែលជាសំលៀកបំពាក់ដែលប៊េកហ្យុនជាអ្នករេីសអេាយ ដៃដែលមានសាច់ដុំមិនធំខ្លាំងពេកនេាះ លូកទៅយកច្រាសដងពណ៍ផ្ទៃមេឃ មុននឹងច្របាច់ថ្នាំដុសធ្មេញដាក់លេីនេាះ ហេីយចាប់ចង្ការរបស់ប៊េកហ្យុនអេាយងេីបមុខឡេីង ប៊េកហ្យុនញេញធ្មេញអេាយអុីសុីងដុះអេាយតាមសំរួល


      ''ហា!''


ប៊េកហ្យុនហាមាត់តាមបញ្ជារ មុននឹងសំលឹងមេីលមុខអុីសុីងដែលកំពុងតែតាំងចិត្តដុសធ្មេញ ប៊េកហ្យុនមិនដែលធ្វេីអីអេាយអុីសុីងសេាះ មិនដែលសូម្បីតែនិយាយពាក្យអរគុណដែលអុីសុីងធ្វេីគ្រប់យ៉ាងអេាយ


      ''មេីលមុខអី?''


      ''វេមផាយអត់ចាស់ហេ៎ហ៎?''


      ''អត់ហេ៎!''


      ''ហេីយចុះឆ្កែចចក?''


      ''តា៎ជាបិសាចអត់ចាស់ទាំងអស់ហ្នឹង!''


      ''ចុះកូនកាត់មនុស្ស?''


      ''អត់ទាំងអស់ហ្នឹង!''


      ''យេីងនឹងនៅជាមួយគ្នាបែបនេះរហូតត្រូវអត់?''


      ''អឺម!''


ពាក្យថា 'អឺម' លឺតិចៗ ធ្វេីអេាយប៊េកហ្យុនអេានមុខចុះ ដេីម្បីកុំអេាយអុីសុីងចាប់បានថាប៊េកហ្យុនអៀនទៀតហេីយ ទេាះបីជាអុីសុីងមិនបានឆ្លេីយតបស្រួលបួល រឺក៏សន្យា តែវាធ្វេីអេាយប៊េកហ្យុនមានអារម្មណ៍ថាកក់ក្តៅ នឹងប្រាកដក្នុងចិត្តថាពីពេលនេះទៅ⁣ ប៊េកហ្យុននឹងមានអុីសុីងនៅជាមួយបែបនេះរហូត


      ''នាយកុំឆាប់ធុញញ៉ុមហូវបានអា៎យ!''


      ''ម៉េចបានអេាយប៊េក ហៅខ្លួនឯងប៊េក តែអុីសុីងបែរជានិយាយញ៉ុម ហេីយហៅប៊េកថានាយទៀត''   ប៊េកហ្យុនងេីបមុខឡេីងសំលឹងមេីលមុខអុីសុីង ហេីយកែវភ្នែកដូចកូនឆ្កែមួយគូរនេាះធ្វេីអេាយអុីសុីងធ្វេីអីលែងត្រូវ


      ''ខ្ពុលមាត់ណែស!''   អុីសុីងប្រញាប់ហុចកែវទឹកទៅអេាយប៊េកហ្យុន ប៊េកហ្យុនពេបមាត់បន្តិច មុននឹងលេាតចុះពីលេីអាងលាងដៃ ហេីយអេានខ្ពុលមាត់


អុីសុីងដេីរចេញពីបន្ទប់ទឹកចេាលប៊េកហ្យុន មុននឹងដកដង្ហេីមធំ ចង់អេាយអុីសុីងនិយាយចឹងម៉េច បេីអុីសុីងមិនបានគួរអេាយស្រលាញ់ដូចប៊េកហ្យុនផង ហ៊ានតែប្រេីពាក្យចឹងៗមេីស ប្រាកដជាព្រឺសំបុរស្លាប់ជាមិនខាន






ពេលដែលញាំុអាហារពេលព្រឹកហេីយ ប៊េកហ្យុនចាប់ផ្តេីមមានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន ដូចមានអារម្មណ៍ថាហេវចំលែក តែមិនបានឃ្លានដូចធម្មតានេាះទេ ប៊េកហ្យុនយកដៃទៅក្តេាបពេាះរបស់ខ្លួនឯង មុននឹងមានអីកំរេីកៗ ហេីយធាក់តបមកវិញជាការតបស្នង ប៊េកហ្យុនបេីកភ្នែកធំៗ ហេីយចាប់ផ្តេីមភ័យ


តាមដែលប៊េកហ្យុនរៀនពេទ្យមក អាការៈបែបនេះ... វាមិនអាចទៅរួច!!!


ប៊េកហ្យុនដេីរទៅយកទូរស័ព្ទរបស់ខ្លួនឯងនៅលេីតុ ហេីយប្រញាប់ chat រកគ្យុងស៊ូភ្លាម


Kyungsoo


គ្យុងស៊ូ! 10:10AM
Read
ង៉ៃនេះទំនេរអត់? 10:10AM
Read
ចេញមកជួបគ្នាតិចបានអត់? 10:11AM
Read
 យេីងនៅស្ទូឌីអូ 10:11AM
 ទាល់តែពេលសំរាក 10:11AM
 ម៉េាង 12 10:12AM
អឺម 10:13AM
Read
ជួបគ្នានៅ starbucks មុខហ្នឹងអា៎ 10:13AM
Read
 អឺ! 10:13AM
គ្យុងស៊ូ... 10:14AM
Read
 ? 10:14AM
ផ្ញេីទិញរបស់តិចបានអត់? 10:15AM
Read
 អីគេ? 10:15AM
របស់សំរាប់ពិនិត្យផ្ទៃពេាះ 10:15AM
Read





ពេលថ្ងៃអុីសុីងជូនប៊េកហ្យុនទៅដាក់នៅ starbucks ទល់មុខស្ទូឌីអូរបស់គ្យុងស៊ូ ចំណែកខ្លួនឯងក៏ជិះទៅដេីរលេងម្តុំៗនេះ

      ''ឯងយកទៅធ្វេីអី?''   គ្យុងស៊ូហុចថង់ពណ៍ខ្មៅអេាយប៊េកហ្យុន មុននឹងចាប់ផ្តេីមសួរដេាយចំងល់

      ''យេីង... មិនដឹងថាគួរនិយាយថាម៉េចហេ៎!''   ប៊េកហ្យុនអង្អែលពេាះរបស់ខ្លួនឯង មុននឹងមានកំលាំងធាក់តបត្រលប់មកវិញ

      ''ឯង... ធ្វេីអេាយណាគេទំងន់ហ៎?''

      ''មែនហេ៎!!!!''

      ''ចឹង... អត់យល់??''   គ្យុងស៊ូគិតបន្តិច ហេីយក៏ធ្វេីមុខឆ្ងល់ដូចដេីម

      ''យេីង... យេីងគិតថាយេីងទំងន់!''

      ''វាមិនអាចទៅរួច!''

      ''អឺ! យេីងក៏គិតចឹងដែរ តែតាមដែលយេីងរៀនមក អាការៈយេីងដូចអ្នកទំងន់ចឹង!''

      ''ឯងញាំុអីខុសដឹង?''

      ''អឺ! សង្ឃឹមថាចឹងចុះ! បេីទំងន់មែន យេីងមិនដឹងធ្វេីម៉េចហេ៎!''

      ''ហេីយអុីសុីងដឹងនៅ?''

      ''នៅ! យេីងមិនទាន់ប្រាកដចិត្តថាមែនអត់ផង!''

      ''...''

      ''ឯង... គិតថាយេីងចំលែកអត់?''

      ''តាំងពីជួបជុងអុីនម៉េា យេីងដឹងអា៎យថាលេីលេាកនេះអីក៏កេីតឡេីងបានដែរ!''

      ''ពេលយេីងដឹងថាមានវេមផាយនៅលេីលេាក យេីងឡេីងជិតឆ្កួត!''

      ''និយាយធ្វេីមេីលតែខ្លួនឯងមែនបិសាច!''

      ''យេីងមិនមែនបិសាចហេ៎ណា!!!''

      ''អឺ! ម៉េចៗតេប្រាប់យេីងផង! យេីងចូលធ្វេីការអា៎យ!''