Tuesday, May 30, 2017

☆☆ លេាកប្រុសសង្ហាតេាះយេីងរៀបការ Ep.18



-Something Else Together-



      ''សេហ៊ុន!''


      ''ហឺម?''   សេហ៊ុនប្រែខ្លួនបន្តិច មុននឹងសន្សឹមៗបេីកភ្នែកឡេីង


      ''អផ្សុក! ងេីបឡេីង!''


      ''អឺម...''   សេហ៊ុននៅតែបិទភ្នែកមិនព្រមងេីប


      ''ជុប! ងេីប!''


      ''O.O''   <គ្រាន់តែថេីបសេាះ មានអារម្មណ៍ថាស្វាងជាងកាហ្វេ 10កែវទៀត>


      ''ទៅមុជទឹក ហេីយចុះទៅរកលេាកបា៉នៅក្រេាម!''


      ''ជុបម្តងទៀត!''


      ''ដុះធ្មេញសិន!''


      ''ជុបលឿន!''


      ''ជុប!''


      ''អូយយយយ អារម្មណ៍ល្អ ^^''   សេហ៊ុនញញឹម ហេីយដេីរចូលបន្ទប់ទឹកបាត់ ទុកអេាយខ្ញំុអង្គុយអៀនម្នាក់ឯង




រយៈពេលដែលចាំសេហ៊ុនមុជទឹក ខ្ញំុឆ្លៀតទៅក្រៅរកចំណី មុននឹងអេាយគេត្រៀមអាហារពេលព្រឹកអេាយសេហ៊ុនផង ព្រេាះទីនេះគ្មានអាហាររបស់មនុស្សនេាះទេ ទាល់តែទៅភពមនុស្សហេីយត្រូវចំណាយពេលគួរសម


      ''បា៉លូហានកាចអត់?''   សេហ៊ុនសួរ ពេលដែលគេកំពុងតែរកខេាអាវក្នុងវា៉ឡីរបស់គេ


      ''អត់ហេ៎! ចិត្តល្អជាងគេលេីលេាក ^^''


      ''គាត់ទទួលយកញុ៉មបានអត់?''


      ''ប្រាកដជាបាន! សេហ៊ុនបស់លូហានទាំងសង្ហា ឆ្លាត ហេីយថែមទាំងគួរអេាយស្រលាញ់ទៀត!''


      ''សេហ៊ុនបស់លូហាន?''   សេហ៊ុនជ្រួញចញ្ចេីមចូលគ្នា ហេីយដេីរសំដៅមេា៉រកខ្ញំុ ដេាយមិនទាន់ស្លៀកពាក់ត្រឹមត្រូវ


      ''អឺ... ត្រូវអា៎យ សេហ៊ុនបស់ អ៊ុបបបប''


និយាយមិនទាន់ចប់ផង សេហ៊ុនទាញខ្លួនរបស់ខ្ញំុទៅជិត ហេីយបិទមាត់របស់ខ្ញំុ ដេាយបបូរមាត់របស់គេ


      ''អា៎ា!''   ខ្ញំុរុញសេហ៊ុនចេញ មុននឹងធ្វេីមុខក្រញូ៉វដាក


កេីតអីទាំងព្រឹកហ្នឹង?


      ''និយាយពាក្យហ្នឹងចេញមេា៉ តិចអត់បានចុះទៅជួបបា៉!''


      ''ហេតុអី?''


      ''ចុះបេីយេីង... នៅ... ធ្វេីអីផ្សេង... ពីរនាក់!''   ដៃរបស់សេហ៊ុនលូកចូលក្នុងអាវយឺតរបស់ខ្ញំុ ហេីយអង្អែលខ្នងរបស់ខ្ញំុ ធ្វេីអេាយខ្ញំុព្រឺសំបុរភ្លាម


នៅឆ្លៀតញញឹមចុងមាត់ចឹងទៀត!


      ''សេហ៊ុន!''   ខ្ញំុសំឡក់សេហ៊ុន ហេីយចាប់ទាញដៃរបស់គេចេញ! មនុស្សអីដៃរហ័សជាងអីទៀត


ខ្ញំុគេចមុខចូលបន្ទប់ទឹកបាត់ មុននឹងមុជទឹក ដុសធ្មេញ ដូរសំលៀកបំពាក់ ហេីយចុះទៅជាន់ក្រេាមជាមួយសេហ៊ុន


លេាកបា៉មិនបាននៅក្នុងបន្ទប់ទទួលភ្ញៀវនេាះទេ មានតែអ្នកមា៉ក់ដែលរៀបចំអាហារពេលព្រឹក


      ''មា៉ក់!''


      ''លូហាន! ជុប ជុប នឹកអា៎ាាាា''   មា៉ក់ថេីបថ្ពាល់របស់ខ្ញំុទាំងសងខាង ហេីយច្របាច់ថ្ពាល់របស់ខ្ញំុរហូតដល់មាត់ស្រួចអស


សេហ៊ុនទប់សំណេីច ហេីយធ្វេីជាក្អកតិចៗ ដេីម្បីកំុអេាយត្រូវខ្ញំុថាអេាយ


     ​ ''ហេីយ... ម្នាក់នេះមែន? អនាគតកូនប្រសារបស់មា៉ក់មែន?''   ខ្ញំុសំលឹងទៅមេីលមនុស្សប្រុសម្នាក់ដែលឈរក្រេាយខ្នងរបស់ខ្ញំុ


      ''បាទ! សេហ៊ុន! នេះមា៉ក់បស់លូហាន!''   ខ្ញំុងាកទៅប្រាប់សេហ៊ុន


      ''annyeonghaseyo អ៊ំុស្រី!''


      ''អឺម ញាំុអាហារពេលព្រឹកសិនអី? មេា៉ះ អង្គុយមេា៉!''   សេហ៊ុនអង្គុយចុះលេីសាឡុង ដែលមានតុកញ្ចក់នៅពីមុខ


ផ្ទះរបស់ខ្ញំុគ្មានផ្ទះបាយ រឺតុធំសំរាប់ដាក់ម្ហូបអាហារនេាះទេ មិនបាច់សួរទេថាហេតុអី...




សេហ៊ុនអង្គុយសំលឹងមេីលអាហារចំពេាះមុខ ហេីយមិនកំរេីកខ្លួនសូម្បីតែបន្តិច...


      ''មា៉ក់! អង្គុយសំលឹងចឹង សេហ៊ុនមេ៉ចហ៊ានញាំុ?''   ខ្ញំុថាអេាយមា៉ក់


      ''ហឹស មា៉ក់ទៅកំដរបា៉លេងកូនហ្គេាលវិញ!''   មា៉ក់ញញឹមដាក់ខ្ញំុ មុននឹងងេីបឈរ ហេីយរៀបដេីរចេញទៅដេាយមិនភ្លេចងាកមេា៉ផ្ញេីរសំដីមួយឃ្លាតាមចិត្តប្រាប់ខ្ញំុ


'ម្នា
ក់នេះល្អគ្រាន់បេី មា៉ក់ទទួលយក!'

មា៉ក់ហ៎? កំុប្រាប់ថាអង្គុយសំលឹងមុខសេហ៊ុនម្ងៃ៉ហ្នឹង គឺអានចិត្តគេអា៎


ហេីយសេហ៊ុនគិតអីខ្លះ បានមា៉ក់ព្រមទទួលងាយៗបែបនេះ... មានន័យថាសេហ៊ុនស្រលាញ់ខ្ញំុខ្លាំងណាស់ហេីយមេីលទៅ


      ''មេីលអីមេីលមែស?''   សេហ៊ុនមេីលមុខខ្ញំុហេីយជ្រួញចញ្ចេីម


      ''នៅសាលាមេីលចឹងរហូតសេាះ!''


      ''តែនៅនេះ មានអារម្មណ៍ថាព្រឺសំបុរ...''


      ''ហា៎ស ហា៎ស ហា៎ ខ្លាចអី?''


      ''...''   សេហ៊ុនងាកមុខចេញ គេចខ្សែភ្នែករបស់ខ្ញំុ


      ''លូហានមិនប៊ឺតឈាមសេហ៊ុនហេ៎!''


      ''... មាន... មានខ្លាចណា...''   សេហ៊ុននិយាយរដាក់រដុប ទេីបធ្វេីអេាយខ្ញំុសេីចម្តងទៀត




ខ្ញំុនាំសេហ៊ុនពីបន្ទប់ទទួលភ្ញៀវ រហូតមកដល់ទីលានវៃ៉កូនហ្គេាលដែលនៅក្រេាយផ្ទះ សេហ៊ុនមេីលទៅដូចជាមានអារម្មណ៍ខ្លាចមិនតិចនេាះទេ ទេីបខ្ញំុលូកដៃទៅកាន់ដៃសេហ៊ុនជាប់ ហេីយញញឹមដាក់


      ''សេហ៊ុនអា៎... មិនបាច់ខ្លាចហេ៎ណា៎! មានលូហាននៅ... ចាំលូហានអ្នកការពារសេហ៊ុនណា៎!''


      ''... ញុ៉ម... មានខ្លាចណា...''   អត់ខ្លាចហេីយមុខស្លេកដល់ថ្នាក់នេះហ៎?


ខ្ញំុកាន់ដៃសេហ៊ុនកាន់តែណែនជាងមុន ហេីយសេហ៊ុនច្របាច់ដៃរបស់ខ្ញំុតិចៗ បញ្ជាក់ពីភាពតានតឹង សេហ៊ុនមិនដែលបង្ហាញពីភាពទន់ជ្រាយបែបនេះងាយៗនេាះទេ មេីលទៅសេហ៊ុនពិតជាខ្លាចមិនតិចនេាះទេ មិនគួរនាំសេហ៊ុនមកសេាះ


      ''បេីសេហ៊ុនខ្ល... អឺ... អត់ចូលចិត្ត... ជួបលេាកបា៉ ហេីយយេីងត្រលប់ទៅសាលាវិញណា!''


      ''អត់អីហេ៎លូហាន... យូរៗមកផ្ទះម្តង នៅអេាយបានយូរតិចហូវ!''


      ''តែ...''


      ''អត់អីហេ៎! ក្រែងលូហាននិយាយអា៎យតា៎... ថាមានលូហាននៅ ^^''


សេហ៊ុនញញឹមផ្អែមដាក់ខ្ញំុ ហេីយខ្ញំុញញឹមដាក់វិញ




      ''បា៉!''   ខ្ញំុស្រែកហៅលេាកបា៉ដែលកំពុងតែកាន់ដងសំរាប់វៃ៉កូនហ្គេាលក្នុងដៃ ហេីយឈរនិយាយគ្នាជាមួយមា៉ក់


      ''លូហាន! មេា៉ណែស!''   បា៉បកដៃហៅខ្ញំុ អេាយដេីរទៅរក ហេីយលាដៃរង់ចាំអេាយខ្ញំុចូលទៅអេាប


      ''បា៉ហ៎! ធ្វេីមេីលតែខានជួបគ្នាយូរចឹង! មិនបាច់អេាបក៏បានដែរ!''


      ''ឆឹសសស! ដៃហ្នឹងព្រលែងសិនក៏បានដែរ!''   បា៉ក្រឡេកមេីលដៃរបស់យេីងបន្តិច មុននឹងងាកមុខចេញទៅកន្លែងផ្សេង


      ''annyeonghaseyo អ៊ំុប្រុស!''


      ''អឺម!''


      ''មេ៉ចដែរ កូនប្រសារយេីងសង្ហាដូចដែលអូនប្រាប់អត់?''


      ''ធម្មតាៗ!''


      ''ធម្មតាអី មេីលមុខមេីស ច្រមុះស្រួចៗ អូនចូលចិត្ត!''


      ''ឈ្មេាះអី?''   បា៉ងាកមុខទៅមេីលមុខសេហ៊ុន


      ''អូ សេហ៊ុន!''


      ''សេហ៊ុន...''


      ''បាទ!''


      ''ចេះលេងកូនហ្គេាលអត់?''


      ''អត់ផង... ចេះលេងតែបាល់បេាះ ហេីយបាល់ទាត់...''


ពួកយេីងដេីរទៅអង្គុយលេីកៅអីពណ៌ស ដែលមានតុនៅចំកណ្តាល លេាកបា៉សួរសេហ៊ុន 2-3សំនួរ មុននឹងងាកមេា៉និយាយជាមួយខ្ញំុរឿងផ្សេងៗ រហូតដល់ពេលវេលាកន្លងផុតទៅជាច្រេីនមេា៉ង


សេហ៊ុនប្រាកដជាធុញណាស់ហេីយ...




      ''ធុញអត់? សំុទេាសណា!''   ខ្ញំុដេីរចូលបន្ទប់មុន ហេីយចាំសេហ៊ុនដេីរចូលមកតាមក្រេាយ មុននឹងទាញទ្វារបិទ


      ''អត់អីហេ៎... មិនបាច់សំុទេាសហេ៎''


      ''អឺម... មុជទឹកសិនអី?''


      ''ទឹមញាំុអីហេីយ ចាំតិចទៀត!''


      ''ចឹងលូហានមុជមុន!''   ខ្ញំុដេីរចូលបន្ទប់ទឹក ទុកអេាយសេហ៊ុននៅក្នុងបន្ទប់គេងរបស់ខ្ញំុម្នាក់ឯង


បន្ទាប់ពីមុជទឹករួច សេហ៊ុនក៏ចូលមុជបន្ត ចំណែកខ្ញំុរៀបចេញទៅរកចំណី តែមិនទាន់បានទៅផង សេហ៊ុនមុជហេីយបាត់ ==''


      ''ងៃ៉នេះមុជលឿនមែស?''


      ''រកទៅណា?''


      ''មានអី... ងងុយគេងនៅ?''


      ''នៅ! សួរថារកទៅណា?''


      ''ទៅរកអីញាំុ!''


      ''...''


      ''តែមា៉ភ្លេតហេ៎!''


      ''អឺម!''   សេហ៊ុនងាកមុខចេញ ហេីយដេីរទៅយកខេាអាវក្នុងវា៉ឡីរបស់គេ


      ''ដូរចិត្តអា៎យ! អត់ទៅល្អជាង!''   ហេតុអីសេហ៊ុនសុខៗស្រាប់តែស្រងូ៉តស្រងាត់ មិននិយាយស្តីចឹង?


      ''...''


      ''សេហ៊ុន... កេីតអីហ៎?''








អានហេីយ comment ផងណាាាាា! ☆ click here ☆











.