-Vampire World-
''មានកន្លែងចឹងដែរហ៎? មេ៉ចញុ៉មអត់ដែលឃេីញចឹង?''
''ទីនេះមិនមែនជាភពមនុស្សទៀតហេ៎សេហ៊ុន''
''អ៎...'' សេហ៊ុនងក់ក្បាល ហេីយសំលឹងមេីលទៅលេីមេឃបន្ត
''ស្អាតអា៎ណ៎~'' ខ្ញំុសំលឹងមេីលលេីមេឃបន្ត រហូតដល់ទូកធ្វេីដំណេីរមកជិតជិតដល់ច្រាំង ហេីយអំពិលអំពែកចាប់ផ្តេីមចេញមេា៉ម្តងបន្តិចៗ
ពន្លឺពណ៌លឿង ហេីយនិងពណ៌បៃតងរបស់វានឹងធ្វេីអេាយគ្រប់យា៉ងកាន់តែស្អាតជាងហ្នឹងទៀត
''សេហ៊ុន... ចូលចិត្តអត់?''
''អេាយតែមានលូហាននៅក្បែរកន្លែងណាក៏ញុ៉មចូលចិត្តដែរ!''
''សេហ៊ុន!'' ខ្ញំុចាប់ផ្តេីមមានអារម្មណ៍ថាអៀន ហេីយធ្វេីទឹកមុខមិនត្រូវ
''លូហាន! មេីលនេាះ!'' សេហ៊ុនចង្អុលទៅអ្វីម្យា៉ងក្រេាយខ្នងរបស់ខ្ញំុ ទេីបខ្ញំុប្រញាប់ងាកមុខទៅមេីល ក្រែងលេាមានអីស្អាត
''ណា?''
''...''
''អត់មានឃេី...''
''ជុប!''
ខ្ញំុងាកមុខមេា៉វិញ មុននឹងឃេីញមុខរបស់សេហ៊ុនដែលនៅចំងាយជិតមុខរបស់ខ្ញំុខ្លាំងមែនទែន ដៃទាំងសងខាងនេាះដាក់ច្រត់ពីលេីកន្លែងអង្គុយរបស់ខ្ញំុ ខ្ញំុយកដៃខ្ទប់ថ្ពាល់ខ្លួនឯងដែលត្រូវគេថេីបមុននេះ
មិនធ្លាប់ត្រូវសេហ៊ុនធ្វេីបែបនេះដាក់នេាះទេ...
...អៀន!
ហេីយមិនដឹងធ្វេីមេ៉ច... ទេីបលេីកដៃទៅទះស្មាររបស់សេហ៊ុនមួយដៃថ្នមៗ សេហ៊ុនញញឹមចុងមាត់ មុននឹងអេានចុះមេា៉ថេីបមាត់របស់ខ្ញំុ គ្រាន់តែថេីបធម្មតារយៈពេលយូរ យូរខ្លាំងមែនទែនរហូតដល់សេហ៊ុនជាអ្នកដកមាត់ចេញមុន...
សេហ៊ុនយកដៃវាសសក់ដែលធ្លាក់មកបាំងមុខរបស់ខ្ញំុទៅដាក់ក្រេាយត្រចៀក ហេីយញញឹមដាក់ម្តងទៀត...
អូយយយយ សេហ៊ុន! ឈប់ញញឹមបានអត់? T T
''ហ៊ុនស្រលាញ់លូលូណា~'' សេហ៊ុននិយាយ ហេីយមេីលចូលមេា៉ក្នុងភ្នែករបស់ខ្ញំុ ដេាយខ្សែភ្នែកទន់ភ្លន់
និយាយចឹង... សេហ៊ុនហៅខ្លួនឯងថា... 'ហ៊ុន' ហ៎?
អូយយយយ គួរអេាយស្រលាញ់ ♡
ពេលទូកធ្វេីដំណេីរមកដល់ច្រាំងខ្ញំុក៏បំបាំងកាយនាំសេហ៊ុនទៅផ្ទះរបស់ខ្ញំុភ្លាម ព្រេាះមិនចង់អេាយសេហ៊ុននៅកន្លែងផ្សេងយូរ វាមិនសូវមានសុវត្ថិភាពបុ៉ន្មាន
ខ្ញំុដឹងច្បាស់ថាខ្ញំុអាចការពារសេហ៊ុនបាន តែបេីសិនជាមានបិសាចដែលមានអាយុច្រេីនជាងខ្ញំុ ហេីយមានកំលាំងខ្លាំងជាងខ្ញំុ ខ្ញំុក៏មិនប្រាកដដែរ ដូច្នេាះការពារទុកមុនប្រសេីរជាង
''ដល់អា៎យ~!''
''បន្ទប់គេង?''
''អឺម ហត់អត់? សំរាកសិនក៏បាន ចាំស្អែកចាំទៅជួបបា៉មួយគ្នា ^^''
''ហេតុអីបន្ទប់គេងលូហានអត់មានគ្រែ?''
''អ៎មែន! ភ្លេចថាអេាយគេយកគ្រែមកដាក់អេាយ >< វេមផាយអត់គេង ចឹងបានអត់មានគ្រែ''
សេហ៊ុនសំលឹងមេីលជំុវិញបន្ទប់ មុននឹងអូសវា៉ឡីតូចរបស់គេទៅដាក់ជិតទូរខេាអាវរបស់ខ្ញំុ
''គេងលេីសាឡុងក៏បានដែរ!'' សេហ៊ុនចង្អុលទៅលេីសាឡុងពណ៌សរបស់ខ្ញំុ
''អត់បានហេ៎! វាចង្អៀត!'' ខ្លាចសេហ៊ុនគេងអត់ស្រួល ចុកក ឈឺខ្នង ><
''អត់អីហេ៎ គេងបាន ^^''
''តែ...''
សេហ៊ុនដេីរសំដៅទៅលេីសាឡុង មុននឹងដាក់ខ្លួនគេង
''អត់មុជទឹកហេ៎ហ៎?''
''មុជទឹកមួយគ្នាអត់?''
''អូ សេហ៊ុន!'' ខ្ញំុធ្វេីមុខស្មេីរហេីយសំឡក់
''ថាលេងតេី ហេស ហេស ^^'' សេហ៊ុនងេីបឈរ ហេីយបេីកវា៉ឡីរបស់គេ មុននឹងរកអ្វីម្យា៉ង
''រកអី?''
''ញុ៉មភ្លេចយកកន្សែងមេា៉ ><''
''ចាំទៅយកថ្មីនៅ...''
''ក្នុងបន្ទប់ទឹកមានបស់លូហានអត់? ញុ៉មប្រេីអាហ្នឹងក៏បាន ^^'' សេហ៊ុននិយាយហេីយដេីរចូលបន្ទប់ទឹកបាត់
អីគេ? ប្រេីកន្សែងជាមួយគ្នា? អូយយយយយយយយយ ><
អៀតតត
''សេហ៊ុនអា៎! លូហានប្រាប់គេអេាយយកខ្នេីយហេីយនិងភួយមេា៉ តែពេលនេះយប់អា៎យ ទេីប...''
''មិនបាច់ហេ៎លូហាន!''
''អ៎... នឹកឃេីញអា៎យ... លូហានទៅយកនៅបន្ទប់យេីង...'' ខ្ញំុនិយាយហេីយបែរខ្នងរៀបបំបាំងកាយទៅបន្ទប់របស់យេីងនៅក្នុងសាលា
ខ្វាបបប់
''លូហាន!'' សេហ៊ុនចាប់កដៃរបស់ខ្ញំុបានមុន ហេីយទាញខ្ញំុទៅជិត
លេីខ្លួនរបស់សេហ៊ុនគ្មានសំលៀកបំពាក់អីទាំងអស់ក្រៅពីកន្សែងជូតខ្លួនមួយ នៅលេីខ្លួននៅមានតំណក់ទឹកដែលមិនទាន់ជូតស្ងួតទៀត ><
''សេ... សេហ៊ុន! ពាក់... ពាក់ខេាអាវ... សិន... សិនហូវ!''
''អៀនហ៎?''
''មែនហេ៎!''
''ហឹស! ងាកមុខមេា៉តិចមេីស!'' សេហ៊ុនចាប់ទាញចង្ការរបស់ខ្ញំុអេាយងាកមុខទៅរក
''សេ... សេហ៊ុន!'' ពេលដែលខ្ញំុងាកមុខទៅ ហេីយសំលឹងចូលទៅក្នុងខ្សែភ្នែកនេាះ ខ្លួនរបស់ខ្ញំុត្រជាក់ស្រេបពីចុងដៃដល់ចុងជេីង
សេហ៊ុនដាក់ខ្នងដៃពីលេីថ្ពាល់របស់ខ្ញំុ ហេីយដកដៃចេញយា៉ងរហ័ស
''ថ្ពាល់ឡេីងក្រហម តែមេ៉ចត្រជាក់ស្រេបចឹង?''
ឈប់! ថ្ពាល់ខ្ញំុចេះឡេីងក្រហមដែរហ៎????????
''យា៉!'' ខ្ញំុយកដៃរុញសេហ៊ុនចេញ មុននឹងគេចមុខ ដេាយរត់ទៅអង្គុយលេីសាឡុងឆ្ងាយពីសេហ៊ុន
ខ្ញំុលឺសំលេងសេហ៊ុនសេីចតិចៗក្នុងបំពង់ក ហេីយដេីរទៅរកខេាអាចក្នុងវា៉ឡី ពេលលឺសំលេងបិទវា៉ឡី ខ្ញំុភ្ញាក់ព្រឺត... មានន័យថាសេហ៊ុនកំពុងតែដេីរមកទីនេះហេីយ ><
ខ្ញំុងេីបឈរ ហេីយដេីរសំដៅទៅបន្ទប់ទឹកដេាយមិនមេីលមុខសេហ៊ុន ព្យាយាមមិនអានការគិតរបស់សេហ៊ុនតែ...
<ថ្ពាល់ក្រហមៗ គួរអេាយស្រលាញ់ដល់កអា៎យនៀក>
<ចង់អេាប ចង់ច្របាច់ថ្ពាល់ ចង់ថេីប ចង់...>
ចង់...
រត់ចូលបន្ទប់ទឹកវិញល្អជាង!
មនុស្សរេាគចិត្ត!
ក្រេាយពេលខ្ញំុចេញពីបន្ទប់ទឹក ខ្ញំុឃេីញសេហ៊ុនគេងចុចទូរស័ព្ទលេងលេីសាឡុង ខ្ញំុមិនដឹងថាគួរតែទៅណា រឺធ្វេីអីល្អនេាះទេ វាវេមផាយជាង 200ឆ្នាំហេីយ មេ៉ចបានសុខៗស្រាប់តែមិនទំលាប់នឹងផ្ទះខ្លួនឯងទៅវិញ មេីលទៅសេហ៊ុនដូចជាធម្មតាៗ មិនខ្វល់អីទាំងអស់ ធ្វេីខ្លួនដូចទីនេះជាផ្ទះរបស់ខ្លួនឯងចឹង ><
''លូហាន!'' សេហ៊ុនធ្វេីអេាយខ្ញំុភ្ញាក់ចេញពីការគិត ហេីយងាកទៅរកគេ
''ហឺម?''
''អត់គេងហេ៎ត្រូវអត់?''
''អត់ហេ៎ ថី?''
''មេា៉ណែស!''
''ហា៎ស?''
''មេា៉ណែស លឿន!'' ហេតុអីខ្ញំុត្រូវស្តាប់បញ្ជារអូ សេហ៊ុនដែរនៀក?
ទៅក៏ទៅ!
''ហឺម?''
''អង្គុយនេះ!'' សេហ៊ុនទះកន្លែងទំនេរដែលនៅខាងលេីក្បាលរបស់គេ អេាយខ្ញំុអង្គុយ
''អង្គុយធ្វេីអី?''
''អង្គុយមេា៉!''
ខ្ញំុដាក់គូទអង្គុយទាំងចំងល់ មុននឹងបេីកភ្នែកធំៗដេាយការភ្ញាក់ផ្អេីល ពេលដែលសេហ៊ុនខិតឡេីងលេីដាក់ក្បាលគេងពីលេីភ្លៅរបស់ខ្ញំុ
''យា៉!'' ខ្ញំុប្រញាប់រករឿងភ្លាម
''អត់មានខ្នេីយ ម្ចាស់បន្ទប់ត្រូវតែទទួលខុសត្រូវ!''
''ហេីយលូហានប្រាប់អា៎យតា៎ ថាទៅយកនៅបន្ទប់អេាយ!''
''អត់! អត់អេាយទៅ!''
''ទៅតា៎មា៉ភ្លេតតា៎!''
''អត់! លូហានត្រូវការពារញុ៉ម ប្រេីមានបិសាចមេា៉ខាំក ប៊ឺតឈាមញុ៉មអស់ធ្វេីមេ៉ច?''
''នៅក្នុងផ្ទះលូហានសេាះ មានណាគេហ៊ានធ្វេីអី?''
''អត់! អត់! អត់! អត់អេាយទៅ!''
''okay okay okay មានទៅណា!''
''^^'' សេហ៊ុនញញឹមផ្អែមដាក់ខ្ញំុ ធ្វេីអេាយខ្ញំុអត់ញញឹមតាមមិនបាន ><
កូនក្មេងម្នាក់នេះ ><
ថ្ងៃបន្ទាប់
''សេហ៊ុន!''
''(-_-)zzZ''
''សេហ៊ុនអា៎!''
ខ្ញំុយកដៃអង្រួនខ្លួនរបស់សេហ៊ុនតិចៗ ព្រេាះសេហ៊ុនគេងយូរហេីយ ទុកអេាយខ្ញំុនៅម្នាក់ឯង អផ្សុកហេីយគ្មានទូរស័ព្ទលេងទៀត ព្រេាះវាអស់ថ្មតាំងពីលេងបាន 2មេា៉ងដំបូងម្លេស ណាមួយខ្ញំុមានអារម្មណ៍ថាស្ពឹកជេីងហេីយ
''សេហ៊ុន!''
''ហឺម?'' សេហ៊ុនប្រែខ្លួនបន្តិច មុននឹងសន្សឹមៗបេីកភ្នែកឡេីង
''អផ្សុក! ងេីបឡេីង!''
''អឺម...''
អានហេីយ comment ផងណាាាាា! ☆ click here ☆
.
