promise
ក្រេាយពេលយកវ៉ាលីទៅ check in ហេីយ ខ្ញុំនាំប៊េកហ្យុនទៅអង្គុយនៅលេីកៅអីទំនេរមួយ តាំងពីមកដល់ព្រលានយន្តហោះ ប៊េកហ្យុនក៏ស្ងាត់រហូតមិននិយាយអី ធ្វេីអេាយខ្ញុំអត់មិនបារម្ភមិនបាន ពេលដែលក្រឡេកទៅឃេីញដៃទាំងសងខាងកំពុងច្របាច់ចូលគ្នាណែន ខ្ញុំក៏លូកដៃទៅស៊កចូលប្រឡោះម្រាមដៃរបស់ប៊េកហ្យុនយឺតៗ មុននឹងលេីកយកមកដាក់លេីភ្លៅរបស់ខ្លួន
''ឆាន់យ៉ល... តិចមានគេឃេីញ''
''គេមេីលអត់ស្គាល់ហេ៎'' ពេលនេះពួកយេីងពាក់ម៉ាសនិងមួកបិទបាំងផ្ទៃមុខជិត ទេីបខ្ញុំគិតថាគ្មានអ្នកណាមេីលស្គាល់ ទោះបីជាមិនទាន់បានដេប្យូក៏ដេាយ តែពួកយេីងក៏ធ្លាប់ចូលរួមកម្មវីធីខ្លះៗជាមួយស៊ុនបេនីមដែរ ទេីបខ្លាចថាមានអ្នកខ្លះចាំបាន
''...''
''ឃ្លានហេ៎ ចង់ទៅរកអីញាំុអត់?'' ពេលដែលឃេីញប៊េកហ្យុនស្ងាត់ទៀត ខ្ញុំក៏ចាប់ផ្តេីមនិយាយរឿងផ្សេង
''អត់អីហេ៎ ឆាន់យ៉លជិតដល់ម៉េាងចូលអា៎យ ឆាប់ទៅតិចក៏ល្អដែរ ក្រែងលេាមនុស្សច្រេីន''
''លែងចង់ទៅអា៎យ'' ខ្ញុំនិយាយហេីយពេបមាត់តិចៗ
''ទៅផ្ទះវិញ តោះ!''
''តោះ!'' ខ្ញុំដឹងថាប៊េកហ្យុននិយាយលេង តែខ្ញុំងេីបឈរមែនទែន រៀបនឹងអូសប៊េកហ្យុនមកតាម
''ទៅវិញម៉េចបាន'' ប៊េកហ្យុនទាញខ្ញុំអេាយត្រលប់មកអង្គុយវិញដូចដេីម
''ហឺម :(''
''ហេីយសុខៗទៅប្រាប់ក្រុមហ៊ុនថាចង់ទៅរៀននៅអាមេរិកធ្វេីអីចុះ?''
''ចុះបេីពេលហ្នឹងអត់ដឹងថានឹងស្រលាញ់ប៊េកហ្យុនដល់ថ្នាក់នេះ''
''...''
''ប៊េកហ្យុន...''
''ហឺម?''
''សន្យាអា៎ ថានឹងនៅចាំ''
''អឺម''
''...''
''សន្យា''
''...'' មិនដឹងហេតុអីទេីបទឹកភ្នែកស្រក់ចុះមក ប៊េកហ្យុនងាកមកមេីលពេលដែលឃេីញថាខ្ញុំស្ងាត់ទៅ
''ឆាន់យ៉ល កុំធ្វេីចឹងមេីស មួយឆ្នាំលឿនហេ៎ ទៅតែម៉ាភ្លេតមកវិញអា៎យ'' ប៊េកហ្យុនបន្ថែមកំលាំងច្របាច់ដៃរបស់ខ្ញុំ មុននឹងប្រេីដៃម្ខាងទៀតអង្អែលថ្នមៗក្នុងន័យលួងលេាម
''...''
''ចាំតេទៅរាល់ង៉ៃ ឈប់យំបានអា៎យ''
ពួកយេីងអង្គុយស្ងៀមមួយសន្ទុះ គ្មានអ្នកណានិយាយអីចេញមកទៀត មួយសន្ទុះធំទេីបខ្ញុំលូកចូលក្នុងហេាប៉ៅអាវធំរបស់ខ្លួនឯង មុននឹងយកប្រអប់មួយចេញមក ហេីយហុចអេាយប៊េកហ្យុន ប៊េកហ្យុនជ្រួញចញ្ចេីមតិចៗ មុននឹងយកវាពីដៃរបស់ខ្ញុំទៅ
''អេាយញ៉ុមហ៎?''
''អឺម បេីកមេីលហូវ''
ប៊េកហ្យុនបេីកប្រអប់តូចពណ៌សនោះយឺតៗ មុននឹងយកខ្សែដៃពណ៌ប្រាក់មួយខ្សែចេញមក ជាខ្សែដៃដែលខ្ញុំកម្ម៉ង់ធ្វេីពិសេស ហេីយអេាយឆ្លាក់អក្សរនៅលេីនោះ
''fearless?''
''អឺម ប៊េកហ្យុនចូលចិត្តនិយាយថាខ្លួនឯងរាំអត់សូវសម ពេលច្រៀងក៏ high note អត់សូវដល់ដូចគ្យុងស៊ូ រឺក៏ជុងដេ''
''...''
''តែតាមពិតប៊េកហ្យុនចាំក្បាច់រាំបានលឿនជាងអ្នកផ្សេងទៀត ពេលច្រៀងសំលេងក៏ពិរោះ ចង់អេាយនាយមានជំនឿចិត្តលេីខ្លួនឯង''
''ឆាន់យ៉ល...''
''ពេលញ៉ុមអត់នៅកុំភ្លេចមេីលថែខ្លួនផង ញាំុបាយអេាយទៀងពេល គេងអេាយបានច្រេីនៗ កុំនៅហាត់ដល់យប់ៗពេក''
''អឺម នាយក៏ដូចគ្នា''
''...''
''ឆាន់យ៉ល ធ្វេីដំណេីរអេាយសុវត្ថិភាពណា៎''
Baekhyun part
''តោះ! ទៅវិញអត់?'' សេហ៊ុនដែលឈរព័ទ្ធដៃចាំខ្ញុំនិយាយឡេីងមក
''ចាំម៉ាសន្ទុះទៀតបានអត់?'' ខ្ញុំនិយាយតបដេាយខ្សែភ្នែកនៅតែមេីលទេសភាពខាងមុខមិនដាក់ភ្នែក
ផ្ទៃមេឃដែលធ្លាប់តែមានពណ៌ទឹកក្រូចមុននេះក្លាយទៅជាពណ៌ខ្មៅងងឹត ទោះបីជាពេលនេះយប់ហេីយក៏ដេាយ ក៏នៅតែមានយន្តហោះហោះហេីរនិងចុះចតជាច្រេីនគ្រឿង ខ្ញុំមេីលយន្តហោះដែលចេញដំណេីរមួយហេីយមួយទៀតតែមិនដឹងថាមួយណាជាជេីងយន្តហោះដែលឆាន់យ៉លជិះ ពេលនេះពេលវេលាកន្លងផុតទៅជិតមួយម៉េាងហេីយ
សុខៗទឹកភ្នែកក៏ចាប់ផ្តេីមស្រក់ចុះមក មុននេះនៅពីមុខឆាន់យ៉លខំទប់មិនអេាយខ្លួនឯងយំចេញមក តែពេលនេះទោះទប់ទៀតក៏គ្មានន័យដែរ លូហានដែលឈរជិតសេហ៊ុនដេីរមកជិតខ្ញុំ មុននឹងទាញខ្ញុំទៅអេាប សេហ៊ុនដេីរមកជិតពីពេលណាក៏មិនដឹង ហេីយអង្អែលក្បាលរបស់ខ្ញុំតិចៗ
មិនទាន់បានមួយម៉េាងផង ក៏នឹកឆាន់យ៉លទៅហេីយ...
Chanyeol part
Baekhyun
12:00
14:20
15:30
