Thursday, March 10, 2016

☆☆ លួចស្រលាញ់ Ep.8



secret



Chanyeol part



ពន្លឺព្រះអាទិត្យដែលចាំងភ្នែកខ្លាំង ធ្វេីអេាយខ្ញុំសន្សឹមៗបេីកភ្នែកឡេីង ហេីយសំលឹងមេីលជុំវិញ ពេលដែលភ្នែកទាំងសងខាងសាំនឹងពន្លឺហេីយ រូបភាពជុំវិញចាប់ផ្តេីមច្បាស់ទៅៗ ខ្ញុំអេានមេីលអ្នកដែលកំពុងតែគេងលក់ក្នុងរង្វង់ដៃខ្លួនឯង មុននឹងញញឹមចេញមក

'យប់នេះសុំគេងមួយដែរបានអត់?'

'អត់ហេ៎ បន្ទប់ខ្លួនឯងក៏មាន'

'តែអត់មានប៊េកហ្យុន'

'អត់គឺអត់'

'ស្អែកញ៉ុមត្រូវទៅអាមេរិកអា៎យណា៎'

'...'

'ណា៎ សុំគេងតែមួយយប់ហេ៎'

'អឺម'

ពេលដែលសំលឹងមុខប៊េកហ្យុនបែបនេះហេីយ អត់មិនបាននឹងអេានទៅថេីបថ្ងាសរបស់ប៊េកហ្យុន មុននឹងលូកដៃទៅអង្អែលថ្ពាល់របស់ប៊េកហ្យុនលេង

      ''អឺមមម''   ប៊េកហ្យុនដឹងខ្លួនហេីយបញ្ចេញក្នុងបំពង់កតិចៗ ពេលដែលត្រូវគេរំខានការគេង

      ''ជុប''

      ''...''   ប៊េកហ្យុននៅស្ងៀមមិនបាននិយាយអី ហាក់បីដូចជាខួរក្បាលមិនទាន់ដំណេីរការត្រឹមត្រូវព្រោះទេីបតែភ្ញាក់

      ''ជុប''   ហេីយខ្ញុំក៏អេានទៅថេីបបបូរមាត់ពណ៌ផ្កាឈូកខ្ចីរបស់ប៊េកហ្យុនម្តងទៀត

      ''យ៉ា!''   ប៊េកហ្យុនដាល់ដេីមដៃរបស់ខ្ញុំមួយដៃ មុននឹងជ្រួញចញ្ចេីមដាក់ខ្ញុំ

      ''មរនីងឃីស''

      ''ម៉េាងម៉ានអា៎យ?''   មានអ្នកនិយាយបន្លប់

គួរអេាយស្រលាញ់...

      ''ជិត 10អា៎យ''

      ''ហាវវវវ''   សូម្បីតែស្ងាបក៏គួរអេាយស្រលាញ់

      ''ហឹស''

      ''សេីចអី?''

      ''កាន់តែមេីលកាន់តែដូចម៉ងរ្យ៉ង''

ឌឹប

ទោះជាត្រូវកណ្តាប់ដៃរបស់ប៊េកហ្យុនមួយដៃទៀត តែខ្ញុំក៏ញញឹមចេញមកដេាយអារម្មណ៍ល្អ ពេលដែលបានងេីបមកហេីយឃេីញមុខអ្នកដែលខ្លួនឯងស្រលាញ់មុនគេពេលព្រឹក មានអារម្មណ៍បែបនេះហ៎ ចូលចិត្តដល់អា៎យ គិតហេីយក៏លែងចង់ទៅរៀនហេីយ ចង់នៅជិតប៊េកហ្យុនបែបនេះរហូត

      ''កេីតអី?''   ពេលដែលឃេីញថាខ្ញុំស្ងាត់ទៅ ប៊េកហ្យុនក៏សួរចេញមក

      ''លែងចង់ទៅអា៎យ''

      ''មិនបាច់ទៅហេ៎ចឹង''

      ''បានហ៎?''

      ''ក្រែងឆាន់យ៉លអ្នកទៅសុំក្រុមហ៊ុនចង់ទៅរៀននៅអាមេរិកខ្លួនឯងអី ម៉េចបានអាឡូវលែងចង់ទៅ?''

      ''ពេលហ្នឹងអត់គិតថានឹងស្រលាញ់ប៊េកហ្យុនដល់ថ្នាក់នេះ''

      ''ពេលហ្នឹងឃេីញនៅស្រលាញ់គ្យុងស៊ូសោះ''

      ''ជុប''

      ''ឆាន់យ៉ល!''

      ''តែនិយាយពីរឿងហ្នឹងទៀត នឹងថេីបទៀត''

      ''...''

      ''ឈប់គិតច្រេីនរឿងគ្យុងស៊ូបានអត់? គ្យុងស៊ូក៏មានអ្នកដែលខ្លួនឯងស្រលាញ់ដែរ''

      ''ហា៎ស? ណាគេហ៎?''

      ''ចង់ដឹងចាំសួរគ្យុងស៊ូខ្លួនឯងហូវ''



Baekhyun part



ក្រេាយពីនៅរមៀលទៅមកៗលេីគ្រែមួយសន្ទុះធំ ពួកយេីងក៏នាំគ្នាងេីបចេញពីលេីគ្រែ ខ្ញុំត្រលប់មកបន្ទប់គេងរបស់ខ្លួនឯងវិញដេីម្បីមុជទឹក ផ្លាស់សំលៀកបំពាក់ហេីយចេញទៅរកអីញាំុ ពេលដេីរមកដល់បន្ទប់ទទួលភ្ញៀវ ក៏ឃេីញគ្យុងស៊ូកំពុងតែអង្គុយនិយាយគ្នាជាមួយជុងអុីន ខ្ញុំស្ទាក់ស្ទេីរបន្តិចមិនហ៊ានដេីរចូលទៅជិត តែគ្យុងស៊ូជាអ្នកងាកមកហេីយញញឹមដាក់ខ្ញុំមុន

      ''ប៊េកហ្យុន ភ្ញាក់អា៎យហ៎?''

      ''អឺម''

      ''ញាំុអីនៅ?''

      ''នៅ''

      ''ញាំុអី? ចាំអេាយជុងអុីនទៅទិញជាមួយឆាន់យ៉ល''

      ''...''   មានន័យថានឹងត្រូវនៅតែ 2នាក់ហ៎? មិនដឹងថាពេលនេះសេហ៊ុនភ្ញាក់រឺនៅ? រឺក៏ចេញទៅក្រៅបាត់ហេីយរឺនៅ?

      ''ញ៉ុមសុំនិយាយជាមួយតិច''   និយាយចំៗដល់ថ្នាក់នេះ ចង់គេចវេសក៏មិនបានដែរ



ឆាន់យ៉លសួរបញ្ជាក់ខ្ញុំម្តងហេីយម្តងទៀត មុននឹងដាច់ចិត្តចេញពីផ្ទះទៅ ទុកអេាយខ្ញុំនិងគ្យុងស៊ូនៅតែ 2នាក់ ខ្ញុំអង្គុយលេីសាឡុងឃ្លាតឆ្ងាយពីគ្យុងស៊ូគួរសម ដៃរបស់ខ្ញុំទាំងសងខាងច្របាច់ចូលគ្នាណែន គ្យុងស៊ូគឺជាមិត្តភក្តិរួមក្រុម ពួកយេីងស្ទេីរតែហាត់ជាមួយគ្នាគ្រប់ម៉េាង ព្រោះជាវ៉ូខលដូចគ្នា ហេីយនៅក្រុម a ដូចគ្នាទៀត តែមិនដឹងថាហេតុអីបានជាខ្ញុំមានអារម្មណ៍ថាខ្លាចគ្យុងស៊ូក៏មិនដឹង

      ''ប៊េកហ្យុន''

      ''ហឺម?''   ខ្ញុំភ្ញាក់ព្រេីតពេលដែលសុខៗគ្យុងស៊ូក៏ហៅឈ្មោះរបស់ខ្ញុំចេញមក មុននឹងឆ្លេីយតបតិចៗក្នុងបំពង់ក

      ''ចង់និយាយរឿងម្សិលមិញ''

      ''អា៎... រឿងហ្នឹងឆាន់យ៉លប្រាប់អា៎យ''

      ''ប្រាប់ថាម៉េចខ្លះ?''

      ''ថាគ្យុងស៊ូចូលទៅហៅទៅញាំុអី''

      ''អ៎... អត់មានប្រាប់អីទៀតហេ៎ហ៎?''

      ''អត់ផង''   ខ្ញុំនិយាយហេីយក្រវីក្បាល ធ្វេីអេាយគ្យុងស៊ូសេីចចេញមក

      ''ម្សិលមិញចូលទៅក្នុងបន្ទប់ឆាន់យ៉លដេាយសារវានិយាយឌឺរឿងជុងអុីន បានចូលទៅដាល់វា''

      ''ហឺម? ជុងអុីន?''

      ''...''   គ្យុងស៊ូអេានមុខចុះភ្លាម ហេីយថ្ពាល់ទាំងសងខាងរបស់គ្យុងស៊ូចាប់ផ្តេីមឡេីងផ្កាឈូកតិចៗ

អា៎... អ្នកដែលគ្យុងស៊ូស្រលាញ់គឺ ជុងអុីនហ៎?

      ''គ្យុងស៊ូស្រលាញ់ជុងអុីនហ៎?''

      ''និយាយរឿងផ្សេងវិញ! ចង់ថាមិនដឹងថាប៊េកហ្យុនដឹងអត់ហេ៎ តែឆាន់យ៉លពេលនៅជាមួយញ៉ុមនិយាយពីប៊េកហ្យុនរហូត ប៊េកហ្យុនចូលចិត្តនេះ ប៊េកហ្យុនចូលចិត្តនោះ បេីប៊េកហ្យុនម៉េាប្រាកដជាកម្ម៉ង់អានេះអា៎យ ពេលខ្លះឃេីញរបស់ប៊េកហ្យុនចូលចិត្តក៏ទិញទៅផ្ញេីរ''

      ''...''

      ''ទោះបីជាមិនសូវបានទៅណាជាមួយគ្នាញឹកមែន តែគ្រប់ពេលឆាន់យ៉លតែងតែនឹកដល់ប៊េកហ្យុនរហូត''

      ''សុំទេាស''

      ''សុំទេាសធ្វេីអី? ដែលនិយាយប្រាប់ហ្នឹងគឺគ្រាន់តែចង់ប្រាប់ថាពេលខ្លះឆាន់យ៉លអាចអត់បានស្រលាញ់ញ៉ុមតាំងពីដំបូងមែស មិនដឹងទៅគិតម៉េចចេញអញ្ចឹង ង៉ៃនោះចាក់ចំរៀងអេាយញ៉ុមស្តាប់ ប៊េកហ្យុនដឹងបទអីអត់? បទរបស់ one direction ដែលប៊េកហ្យុនចាក់ស្តាប់ក្នុងបន្ទប់ហាត់រហូតហ៎''

      ''one thing''

      ''អឺម គ្រាន់តែបទចំរៀងក៏រេីសបទដែលប៊េកហ្យុនចូលចិត្តដែរ ប៉ុណ្ណឹងជឿនៅថាឆាន់យ៉លស្រលាញ់ប៊េកហ្យុនតាំងពីយូរអា៎យ?''