Wednesday, March 16, 2016

☆☆ លួចស្រលាញ់ Special Part 3: First Meet



roommate



Baekhyun part



ខ្ញុំនៅចាំបានថ្ងៃដំបូងដែលខ្ញុំបានឈានជេីងចូលមកក្នុងផលិតកម្មនេះក្នុងថានៈសិស្សហ្វឹកហាត់ ក្រេាយពេលបានទទួលដំណឹងថាខ្លួនឯងបាន audition​ ជាប់ ហេីយក៏ជាថ្ងៃដំបូងដែរ ដែលខ្ញុំបានជួបគេម្នាក់នោះ

មនុស្សម្នាក់ដែលមានកំពស់ខ្ពស់ខ្លាំង ធ្វេីអេាយគេលេចធ្លេារជាងគេក្នុងចំណេាមមនុស្សជាច្រេីន មិនចូលចិត្តនិយាយច្រេីន អង្គុយស្ងាត់ៗដេាតកាសហេីយស្តាប់ចំរៀងម្នាក់ឯងនៅជ្រុងមួយរបស់បន្ទប់ហ្វឹកហាត់ ពេលខ្លះក៏អង្គុយលេងហ្គីតាដែលធ្វេីអេាយខ្ញុំខំផ្ទៀងត្រចៀកស្តាប់ ហេីយញញឹមចេញមកដេាយមិនដឹងខ្លួន

ចាំបានថាថ្ងៃនោះគឺជាថ្ងៃដែលពួកយេីងទាំងអស់គ្នាបានសេារបន្ទប់ dome មកម្នាក់មួយ ហេីយបន្ទប់មួយត្រូវគេងពីរនាក់ ហេីយអ្វីដែលចៃដន្យជាងនេះទៀត គឺខ្ញុំត្រូវ share បន្ទប់ជាមួយគេម្នាក់នេះ

'សួស្តី'

'...'

'ញ៉ុមផាក ឆាន់យ៉ល រីករាយដែលបានស្គាល់'



ពេលវេលាក៏កន្លងផុតទៅជិត 2ខែហេីយតាំងពីខ្ញុំត្រូវរេីមកនៅទីនេះ សំណាងល្អដែលឆាន់យ៉លកេីតនៅទីក្រុងនេះ ទេីបស្គាល់កន្លែងច្រេីន ហេីយដែលសំខាន់គឺឆាន់យ៉លចេះធ្វេីម្ហូបទៀត ទេីបការរស់នៅទីក្រុងផ្សេងពីស្រុកកំណេីតរបស់ខ្លួនឯងមានភាពងាយស្រួលច្រេីនមែនទែន

      ''ឆាន់យ៉ល!''   ក្រេាយពេលប្រែខ្លួនជាលេីកទី​ 3ហេីយនៅតែគេងមិនលក់ ខ្ញុំក៏ស្ទុះងេីបអង្គុយហេីយហៅអ្នកដែលគេងលេីគ្រែជាប់នេះ

      ''...''

      ''គេងអា៎យហ៎?''   ពេលដែលមិនបានលឺសំលេងឆ្លេីយតប ខ្ញុំក៏សួរឡេីងម្តងទៀតដេាយសំលេងតិចជាងមុន

      ''ហឺម?''   យ៉េ! ភ្ញាក់អា៎យ!!

      ''ឃ្លាន...''

      ''ម៉េាង 12ជាងអា៎យហ្នឹង?''   ឆាន់យ៉លងេីបឡេីង ហេីយចុចមេីលម៉េាងក្នុងទូរស័ព្ទមុននឹងនិយាយចេញមក

      ''អូខេ ចឹងទ្រាំសិនក៏បាន ចាំស្អែក''   ខ្ញុំនិយាយហេីយពេបមាត់តិចៗក្នុងភាពងងឹត ដឹងថាទោះយ៉ាងណាក៏អ្នកដែលនៅជិតនេះមេីលមិនឃេីញដែរ

      ''...''

      ''...''    ពេលមិនបានលឺការឆ្លេីយតប ខ្ញុំក៏ដាក់ខ្លួនគេងទៅលេីគ្រែវិញ មុននឹងទាញភួយឡេីងមកដណ្តប់

      ''ហេីយចង់ញាំុអី?''   នៅសុខៗឆាន់យ៉លក៏និយាយឡេីង ធ្វេីអេាយខ្ញុំប្រញាប់ងេីបអង្គុយ ហេីយបេីកភ្នែកដេាយភាពត្រេកអរ

      ''អីក៏បាន អេាយតែឆាន់យ៉លធ្វេីអេាយ''   ខ្ញុំញញឹមចេញមក មុននឹងសំលឹងមេីលតាមឆាន់យ៉លដែលកំពុងតែងេីបចេញពីលេីគ្រែ ហេីយដេីរសំដៅទៅកាន់ផ្ទះបាយ

ផឹប

កុងតាក់ភ្លេីងក្នុងចង្ក្រានបាយត្រូវបានបេីកឡេីងធ្វេីអេាយខ្ញុំមេីលឃេីញរូបរាងឆាន់យ៉លបានកាន់តែច្បាស់ សក់ក្បាលរញ៉េរញ៉ៃបន្តិច ពាក់វែនតា ជាមួយអាវយឺតពណ៌ស និងខេាយឺតពណ៌ខ្មៅ ឆាន់យ៉លបេីកទូរសំរាប់ដាក់ឥវ៉ាន់ខាងលេីកន្លែងលាងចាន មុននឹងយកកញ្ចប់មីចុះមកមួយកញ្ចប់ ហេីយបេីកទូរទឹកកករកមេីលអីមួយសន្ទុះ ហេីយយកពងទារចេញមកមួយគ្រាប់

      ''មានតែពងទារ ញាំុបានអត់?''

      ''សុំពីរគ្រាប់បានអត់?''

      ''យប់អា៎យ ញាំុតែមួយគ្រាប់បានអា៎យ''   ឆាន់យ៉លបដិសេធ មុននឹងដេីរទៅយកឆ្នាំងសំរាប់ឆុងមី ដែលយេីងទេីបតែទៅទិញមកអាទិត្យមុន ចុះមកដាក់ពីលេីចង្ក្រាន

ខ្ញុំអង្គុយចាំលេីកៅអីច្រត់ចង្ការមេីលឆាន់យ៉លកំពុងតែស្រុះមីអេាយខ្លួនឯងញាំុ ហេីយនេះក៏មិនមែនជាលេីកទីមួយដែរ ព្រោះតែខ្ញុំមិនចេះធ្វេីអី ហេីយផ្ទះរបស់ឆាន់យ៉លបេីកហាងលក់ម្ហូប ទេីបឆាន់យ៉លពូកែធ្វេីម្ហូបគួរសម មួយសន្ទុះឆាន់យ៉លក៏មួលហ្គេសបិទ ហេីយលេីកឆ្នាំងមកដាក់លេីតុពីមុខខ្ញុំ

      ''ញាំុស្រួលបួល ក្តៅ''

      ''អរ... អរគុណ''   នៅសុខៗក៏មានអារម្មណ៍ថាបេះដូងលេាតខុសចង្វាក់

      ''ទៅគេងមុនអា៎យចឹង''

      ''ឈប់សិន នៅអង្គុយកំដរសិនបានអត់?''

      ''...''

      ''ណា៎''

ឆាន់យ៉លមិនបានឆ្លេីយតប តែក៏ព្រមអង្គុយចុះលេីកៅអីទល់មុខខ្ញុំវិញ ខ្ញុំញញឹមចេញមក មុននឹងគៀបមីឡេីងមកផ្លំតិចៗហេីយដាក់ចូលមាត់ ឆាន់យ៉លងេីបទៅយកទូរស័ព្ទមកអង្គុយចុច ចាំញាំុរហូតទាល់តែជិតអស់

គ្រូក គ្រូក

ហេីយពួកយេីងក៏ងេីបមុខឡេីងមេីលមុខគ្នា ពេលដែលបានលឺសំលេងនោះហេីយ ត្រចៀករបស់ឆាន់យ៉លឡេីងក្រហមតិចៗ ធ្វេីអេាយខ្ញុំអស់សំណេីចចេញមក

      ''ឃ្លានហ៎?''

      ''អត់ហេ៎ ញាំុលឿនហូវ អាលគេង''

      ''នៅសល់មួយម៉ាត់ចុងក្រេាយ ញាំុអត់?''

      ''អត់ហេ៎ ប៊េកញាំុហូវ''

      ''លឿន''   ខ្ញុំគៀបមីឡេីង មុននឹងខិតឆ្នាំងទៅដាក់ពីមុខឆាន់យ៉ល

ពេលដែលឃេីញឆាន់យ៉លនៅស្ងៀម ខ្ញុំរៀបខិតត្រលប់មកវិញទៅហេីយ តែឆាន់យ៉លក៏លូកដៃមកចាប់កដៃរបស់ខ្ញុំជាប់ មុននឹងហាមាត់ញាំុមីនោះហេីយនៅធ្វេីអេាយខ្ទាត់ទឹកមីប្រឡាក់មុខរបស់ខ្ញុំទៀត

      ''ឆាន់យ៉ល!!!''   ខ្ញុំស្រែកអេាយ មុននឹងយកដៃជូតថ្ពាល់របស់ខ្លួនឯង

      ''ហាហាហា សុំទេាស''   និយាយសុំទេាសមែន តែសេីចលឺខ្លាំងជាងសុំទេាសទៀត

ឆាន់យ៉លលូកដៃទៅហូតក្រដាសជូតមាត់មក មុននឹងជូតថ្ពាល់ម្ខាងទៀតអេាយខ្ញុំដេាយមិនបានថ្នមដៃប៉ុន្មាន

      ''ចាំទៅលុបមុខហូវល្អជាង ក្រែងឡេីងមុន ហាហាហា''

ខ្ញុំក៏មិនបានឆ្លេីយតបអី មុននឹងងេីបឡេីងប្រមូលឆ្នាំងយកទៅលាង ឆាន់យ៉លដេីរចូលទៅខាងក្នុងបន្ទប់ទឹកដេីម្បីដុសធ្មេញមុន ទុកអេាយខ្ញុំឈរលាងឆ្នាំងដេាយបេះដូងលេាតញាប់ខ្លាំងម្នាក់ឯង



ហេតុអីមួយរយៈនេះ នៅជិតឆាន់យ៉លហេីយបេះដូងតែងតែលេាតញាប់អញ្ចឹងរហូត?